Thursday, September 10, 2015
រាជរដ្ឋាភិបាលកម្ពុជា គាំទ្រយ៉ាងខ្លាំងចំពោះវិស័យកីឡាជាតិ ដែលកំពុងរីកចំរើនជាបន្តបន្ទាប់
ឯកឧត្តមបណ្ឌិតសភាចារ្យ
សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី
បានមានប្រសាសន៍នៅក្នុងពិធីផ្តល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល ជូនដល់ជ័យលាភីក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី២៨ និងការប្រកួតកីឡាអន្តរជាតិនានា
នៅវិទ្យាស្ថានជាតិអប់រំ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥នេះថា «ពិធីផ្ដល់ប្រាក់រង្វាន់ថ្ងៃនេះ
គឺជាសក្ខីភាពបញ្ជាក់នូវការលើកទឹកចិត្ត និងការគាំទ្រយ៉ាងខ្លាំងក្លារបស់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់
ចំពោះវិស័យកីឡា។ ការយកចិត្តទុកដាក់ និងការគាំទ្រទាំងនេះ ស្តែងចេញតាមរយៈការគាំទ្រថវិការដ្ឋ ក៏ដូចជាអនុសាសន៍ណែនាំនិងការផ្តល់ថវិកាផ្ទាល់របស់ប្រមុខរាជរដ្ឋាភិបាល ជូនដល់គ្រប់កីឡាករ កីឡាការិនី
និងគ្រូបង្វឹក មុនពេលអញ្ជើញចេញទៅប្រកួត និងផ្តល់ប្រាក់រង្វាន់ដល់ជ័យលាភី។ តាមរយៈសកម្មភាពនេះ ជាក់ស្ដែង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥
សម្តេចតេជោ បានផ្តល់ប្រាក់រង្វាន់ចំនួន ១៤០.៥០០ ដុល្លារ
ដែលជាថវិកាផ្ទាល់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ជ័យលាភីក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី២៨។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានលើកឡើងថា វិស័យអប់រំកាយនិងកីឡា គឺជាអាទិភាពមួយដ៏សំខាន់
ដែលរាជរដ្ឋាភិបាល ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងបន្តយកចិត្តទុកដាក់ធ្វើកំណែទម្រង់
ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ទាំងកាយសម្បទា ស្មារតី និងចំណេះដឹង
សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាពនិងសមធម៌។ ឯកឧត្តមបន្តថា «កីឡាមិនត្រឹមតែនាំមកនូវសុខភាពល្អ
ភាពសប្បាយរីករាយ និងស្មារតីសន្តិភាព សាមគ្គីភាព មិត្តភាព ភាតរភាពនិងសហប្រតិបត្តិការរវាងគ្នានិងគ្នា
ក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ
និងជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយអំពីសក្ដានុពលនានារបស់ជាតិផងដែរ។
ដូច្នេះ កីឡាករ កីឡាការិនី
ប្រៀបបានដូចជាអ្នកការទូត ដែលមានតួនាទីយ៉ាងសំខាន់នៅក្នុងផ្នែកទំនាក់ទំនងអន្តរជាតិ»។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន
បានបន្ថែមថា ជាការពិត ព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិនានាកន្លងមក បាននាំមកនូវកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយបណ្តាប្រទេសជាមិត្ត និងបទពិសោធន៍កាន់តែល្អប្រសើរ។ ឯកឧត្តមលើកឡើងថា «កម្ពុជាយើងសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់
ដោយបានទទួលចំណាត់ថ្នាក់លេខ៨
នៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី២៨ នៅប្រទេសសិង្ហបូរី
បើប្រៀបធៀបនឹងចំណាត់ថ្នាក់លេខ៩ ឬលេខ១០
ដែលយើងធ្លាប់បានទទួលនៅក្នុងការប្រកួតកីឡាស៊ីហ្គេមកន្លងមក។ បទពិសោធន៍ទាំងនេះក៏នឹងកីឡាករ
កីឡាការិនី ត្រៀមខ្លួនឱ្យកាន់តែប្រសើរថែមទៀត
សម្រាប់ការប្រកួតនាពេលអនាគត ជាពិសេសការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាមានកិត្តិយសយ៉ាងធំធេងធ្វើជាម្ចាស់ផ្ទះ»។
តាមប្រសាសន៍របស់
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នៅខែធ្នូ ឆ្នាំ២០១៥ ខាងមុខនេះ
កម្ពុជាក៏អាចនឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតពានរង្វាន់ជើងឯកប៉េតង់អាស៊ីឆ្នាំ២០១៥ ផងដែរ។ ដូច្នេះឯកឧត្តមស្នើឲ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ព្រមទាំងការឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង សំដៅអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។ជាមួយគ្នានេះដែរ ដើម្បីពន្លឿនការលូតលាស់របស់វិស័យកីឡា
ឱ្យទទួលបានជោគជ័យកាន់តែធំធេងបន្ថែមទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន
សូមគាំទ្រចំពោះវិធានការគន្លឹះទាំង
៧ចំណុច ដែលឯកឧត្តមរដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នឹងដាក់ចេញសម្រាប់ការធ្វើកំណែទម្រង់វិស័យអប់រំកាយនិងកីឡា
ជាពិសេស ការអភិវឌ្ឍធនធានមនុស្ស
ការកែលម្អសម្ភារៈបរិក្ខារនិងហេដ្ឋារចនាសម្ព័ន្ធកីឡា
ការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង
និងការរៀបចំគោលនយោបាយកីឡាជាតិ ព្រមទាំងកិច្ចសហប្រតិបត្តិការល្អរវាងក្រសួង
ស្ថាប័នពាក់ព័ន្ធទាំងអស់។ គួរបញ្ជាក់ថា
ប្រាក់រង្វាន់ដែល រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ជូនជ័យលាភីនៃការប្រកួតកីឡាស៊ីហ្គេមលើកទី២៨ និងការប្រកួតកីឡាអន្តរជាតិនានា នៅថ្ងៃនេះមានចំនួន ១.៤៧៨.៨០០.០០០រៀល៕
បទវិភាគនយោបាយ ដោយ៖ រត្ន័ សណ្ដាប់,ការបរាជ័យក្លាយជារឿងប្រវត្ដិសាស្រ្ដ!
សិល្ប:នយោបាយរបស់គណបក្សសង្រ្គោះជាតិ ដែលដឹកនំាដោយលោក សម រង្ស៊ី ជាប្រធាន និង លោក កឹម សុខា ជាអនុប្រធាន រួមទំាងគណៈដឹកនំាមួយចំនួន ដែលពូកែខាងវោហា សាស្រ្ដ បានឈានដល់មាត់រណ្ដៅជ្រោះ នាបច្ចុប្បន្ននេះ ជាអាទិ៍ គឺ ៖ ការបរាជ័យនៃល្បិចដ៏ខ្មៅកខ្វក់ ដែលសាធារណៈមតិទូទំាងប្រទេស និងលើឆាកអន្ដរជាតិ ដែលគេបានឃើញច្បាស់ពីប្រត្យក្សភាព និងភាពបរិសុទ្ធ របស់រាជរដ្ឋាភិបាលក្នុងការប្រើប្រាស់ផែនទីជាផ្លូវការដែលរដ្ឋសភាបានអនុម័តនិងទ្បាយព្រះហត្ថលេខាដោយព្រះមហាក្សត្រ ដាក់ឲ្យប្រើប្រាស់ ក្នុងការដោះ ស្រាយបញ្ហាខ្សែបន្ទាត់ព្រំដែន រវាងកម្ពុជា និង វៀតណាម។
ជាក់ស្ដែង ការពិតបានលេចធ្លោតាមរយ:ការផ្ទៀងផ្ទាត់ផែនទីកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាលជាមួយនឹងផែនទី ដែលតំកល់នៅអង្គការសហប្រជាជាតិ (អ.ស.ប.) និងពិសេសទៅទៀត គឺការផ្ទៀងផ្ទាត់ផែនទី នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ ជាផែនទីដែលសាធារណរដ្ឋបារំាងបានតម្កល់ទុក ហើយផ្តល់ឲ្យកម្ពុជាខ្ចី។
ដំណើរការដែលរៀបរាប់ខាងលើ បានធ្វើឲ្យសាធារណមតិជាតិ និងអន្ដរជាតិមើលឃើញដោយឥតប្រកែកបាន នូវផែនទីដែលរាជរដ្ឋាភិបាលបាននិងកំពុងប្រើប្រាស់ ដើម្បីបោះបង្គោលខ័ណ្ឌសីមា និងកំណត់ខ្សែបន្ទាត់ព្រំដែននៅប៉ែកខាងកើតប្រទេសកម្ពុជា ជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម នោះ គឺពិតជាផែនទីដែលបានបន្សល់ទុកតំាងពីដូនតាមក ជាផែនទីដែលសម្ដេចឪ សម្ដេចតា ព្រះនរោត្ដមសីហនុ «ព្រះបរមរតនកោដ្ឋ» បានតម្កល់ទុកនៅ អ.ស.ប. តំាងពីឆ្នាំ១៩៦៤។
ខណ:ដែលគេកំពុងផ្ទៀងផ្ទាត់ផែនទី គេសង្កេតឃើញថ្នាក់ដឹកនំាមួយចំនួននៃបក្សប្រឆំាង បាននំាគ្នាគេចវេះពីការពិត ខ្មាសគេ ពិសេសខ្មាសអ្នកបោះឆ្នោតគំាទ្រខ្លួន រត់ទៅសំងំនៅក្រៅប្រទេស។ ពេលនេះគេបានរកឃើញក្រុមក្រុមទុច្ចរិត ក្រុមបំភ្លៃប្រវត្ដិសាស្រ្ដ ដែលជាក្រុមមិនទទួលស្គាល់ស្នាព្រះហស្ដរបស់សម្ដេចឪ សម្ដេចតា របស់មេដឹកនំាខ្មែរតំាងពីសម័យដើម រហូតមកដល់បច្ចុប្បន្ន ដែលបាន និងកំពុងខិតខំថែរក្សា ការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាយ៉ាងខ្ជាប់ខ្ជួនជាទីបំផុត។
អ្វីដែលពិសេសនៃផែនទីចុងក្រោយ ដែលប្រធានាធិបតីបារំាង លោក ហ្វ្រង់ស្វា ហូទ្បង់ បានផ្ដល់ឲ្យកម្ពុជាខ្ចីផ្ទៀងផ្ទាត់ គឺ នរណាក៏គេដឹងថា បារំាងជាមហាអំណាចដាក់អាណានិគមលើប្រទេសកម្ពុជា ប្រទេសវៀតណាម និងប្រទេសលាវ ដែលហៅថា «ប្រទេសឥណ្ឌូចិន» អស់រយៈពេលជិតមួយសតវត្សរ៍មកហើយនោះ គឺជាអ្នកគូសផែនទីនោះ។
ប្រវត្ដិសាស្រ្ដបានបង្ហាញច្បាស់ថា ចាប់តំាងពីរាប់រយឆ្នាំកន្លងមក មហាអំណាចជាច្រើន ក្នុងនោះមាន បារំាង ចក្រភពអង់គ្លេស អេស្បាញ ហូទ្បង់ ព័រទុយហ្គាល់។ល។ បានពង្រីកឥទ្ធិពលរបស់ពួកគេ វាតទីនិងអំណាចមកគ្របដណ្ដប់ប្រទេសទន់ខ្យោយជាច្រើន នៅ ទ្វីបអាស៊ី អាហ្រ្វីក និង អាមេរិកទ្បាទីន ក្នុងគោលបំណងប្រមែប្រមូលធនធានទៅបំពេញតម្រូវការរបស់ប្រទេសពួកគេ។ មហាអំណាចទំាងនោះដែលបញ្ចប់អាណានិគម តែងគូសវាសផែនទីកំណត់ព្រំដែនឲ្យប្រទេសដែលខ្លួនគ្រប់គ្រង។ យ៉ាងណាមិញ ប្រទេសបារំាង មុននឹងចាកចេញពីប្រទេសទំាងបីនៅឥណ្ឌូចិន បានសិក្សាគូសវាសផែនទី និងបានកំណត់ខ្សែបន្ទាត់ព្រំដែនច្បាស់លាស់ ក្នុងគោលបំណងឲ្យប្រទេសទំាងបីរស់នៅដោយសន្ដិភាព មិត្ដភាព និងភាតរភាព ជាមួយគ្នាតរៀងទៅ។ បារំាង បានបញ្ចប់អាណានិគមនៅកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
ស្មារតីនេះ បានក្លាយជាមូលដ្ឋានគ្រឹះនៃច្បាប់អន្ដរជាតិក្នុងការកំណត់ព្រំដែនរវាងប្រទេសជិតខាង ដែលតម្រូវឲ្យមានការទទួលស្គាល់ជាលក្ខណ:អន្ដរជាតិ។ មូលដ្ឋានគ្រឹះគឺ «Uti Possidetis» បានន័យថាខ្សែបន្ទាត់ព្រំដែនរវាងប្រទេសពីរដែលជាប្រទេសជិតខាង គឺជាខែ្ស បន្ទាត់ព្រំដែនដែលបន្សល់ទុកក្រោយពេលបញ្ចប់អាណានិគម ហើយខ្សែបន្ទាត់គឺត្រូវមានលក្ខណ:ទទួលស្គាល់ជាអន្ដរជាតិ។
ទង្វើដែលលោកប្រធានាធិបតីបារំាង បានឆ្លើយតបទៅនឹងលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន គឺមានបំណងយ៉ាងច្បាស់ ៖ ទី១) ទទួលស្គាល់នូវចំណាត់ការទំាងអម្បាលម៉ានដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងប្រើប្រាស់នូវផែនទីរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាខ្សែ បន្ទាត់ព្រំដែនរវាងកម្ពុជា និងវៀតណាម។ ទី២) បារំាងចង់បញ្ជាក់ថា ខ្សែបន្ទាត់នេះហើយដែល ប្រទេសខ្លួនជាមហាអំណាចអាណានិគមបានគូសវាសឲ្យប្រទេសទំាងពីរ រីឯសន្ធិសញ្ញាបន្ថែមដែលប្រទេសទំាងពីរបានព្រមព្រៀងគ្នា គឺដើម្បីដោះស្រាយបញ្ហាចំពោះមុខ ក្នុងនោះមានតំបន់ ខ្លះដែលប្រជាពលរដ្ឋខ្មែរបានរស់នៅចូលគឺបានចូលទៅក្នុងខ្សែបន្ទាត់របស់វៀតណាម រីឯភូមិសាស្រ្ដខ្លះក៏មានប្រជាជនវៀតណាមរស់នៅក្នុងខ្សែបន្ទាត់របស់កម្ពុជា នោះគឺជាបុព្វសិទ្ធិរបស់ប្រទេសទំាងពីរ។
អ្វីដែលយើងបានលើកទ្បើងខាងលើ បានបង្ហាញនូវការពិត ដែលត្រូវចារទុកជាប្រវត្ដិសាស្រ្ដ ដែលញុំាងឲ្យប្រជាពលរដ្ឋខ្មែរទូទំាងប្រទេសចោទសួរគ្នាទៅវិញទៅមក ហេតុអ្វីមេដឹកនំាកំពូលៗមួយចំនួននៃគណបក្សសង្រ្គោះជាតិ បានរត់ចេញក្រៅប្រទេសយ៉ាងតក់ក្រហល់យ៉ាងនេះ ពិសេសបន្ទាប់ពីការផ្ទៀងផ្ទាត់ផែនទីរបស់កម្ពុជា ជាមួយផែនទី អ.ស.ប. និងចុងក្រោយជាមួយផែនទីដែលសាធារណរដ្ឋបារំាងបានតម្កល់ទុក។
បក្សប្រឆំាងបានបង្ហាញនូវភាពបរាជ័យរបស់ខ្លួនតាមសកម្មភាពដ៏ទុច្ចរិត ប្រមាថការងារដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សា និងការពារអធិបតេយ្យ និងបូរណភាពទឹកដី។
ជាការឆ្លើយតបទៅនឹងនយោបាយបោកប្រាស់ ដ៏ខ្មៅកខ្វក់ និងដើម្បីទប់ស្កាត់ទៅនឹងផលវិបាកនានាមកលើប្រទេសជាតិ ដោយសារឥទ្ធិពលដ៏ពិសពុលរបស់បក្សប្រឆំាង សម្ដេចតេជោ ហ៊ុន សែន បានចំណាយពេលជាង៣ម៉ោង កាលពីថ្ងៃទី៨ ខែកញ្ញានេះ បានធ្វើបទអធិប្បាយយ៉ាងក្បោះក្បាយផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មាន បកស្រាយពន្យល់ឲ្យមតិមហាជនបានជ្រួតជ្រាបអំពីរឿងផែនទី ពីការដឹកនំាប្រទេសដើម្បីការពារអធិបតេយ្យ បូរណភាពទឹកដី និងបញ្ចៀសនូវរាល់ភាពប្រទូស្ដរ៉ាយជាយថាហេតុជាមួយប្រទេសជិតខាង។ ការរៀបរាប់ទំាងអម្បាលម៉ានរបស់ សម្ដេច បានធ្វើឲ្យប្រជាពលរដ្ឋ និងអ្នកវិភាគនយោបាយគ្រប់រូប មានការរំភើប និងក្ដុកក្ដួល ចំពោះវីរភាពរបស់មេដឹកនំារដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ជាសរុបយើងយល់ថា សាររបស់ប្រមុខរាជរដ្ឋាភិបាលនាពេលនេះ គឺជាការប្រកាសបិទទំព័ររឿងរ៉ាវផែនទី និងភាពចំរូងចំរាស់លើបញ្ហាព្រំដែនរវាងកម្ពុជា និងវៀតណាម ដែលបង្កទ្បើងដោយបក្សប្រឆំាងត្រូវឲ្យបញ្ចប់ជាស្ថាពរចាប់ពីពេលនេះ ដែលរាល់រឿងរ៉ាវទាំងនេះត្រូវបានដាក់ក្នុងទំព័រប្រវត្ដិសាស្រ្ដរួចទៅហើយ៕
Subscribe to:
Posts (Atom)