Friday, September 28, 2018
ជនកំសាក សម រង្ស៊ី បរាជ័យផ្ទួនៗមិនហ៊ានអើតក្បាលទៅធ្វើបាតុកម្មនៅបុរីញ៉ូវយ៉ក ដោយចាញ់ឥទ្ធិពលរបស់លោក ហ៊ុន សែន
យោងតាមខ្លឹមសាររបស់វិទ្យុបារាំងអន្តរជាតិ RFI ដែលផ្សាយនៅយប់ថ្ងៃទី២៧ ខែកញ្ញា បានឱ្យដឹងថា លោក សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំង បានប្រកាសដកខ្លួនថយមិនហ៊ានទៅបង្ហាញមុខដឹកនាំក្រុមបាតុករ១ដំបរស្វា ប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងទីក្រុងញ៉ូវយ៉កនៅថ្ងៃសៅរិ៍ចុងសប្តាហ៍នេះ។
វិទ្យុបារាំងអន្តរជាតិបានផ្សាយថា តាមរយៈបណ្តាញសង្គម Twitter នៅថ្ងៃទី២៦កញ្ញា លោក សម រង្ស៊ី បានសុំទោសចំពោះអ្នកគាំទ្ររបស់លោក ដែលលោកមិនបានទៅទីក្រុងញូវយ៉ក នាថ្ងៃទី២៩ ខែកញ្ញានេះ ដោយសារតែមានកិច្ចផ្សេងទៀតដែលត្រូវបំពេញ។ ថ្ងៃទី២៩កញ្ញា ជាថ្ងៃដែលលោក សម រង្ស៊ី ធ្លាប់បានប្រកាសថា លោកនឹងដឹកនាំបាតុកម្ម ទាមទារកុំឱ្យមានការទទួលស្គាល់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសលោកនាយករដ្ឋមន្ត្រីចូលរួមក្នុងកិច្ចប្រជុំលើកទី៧៣នៃមហាសន្និបាតអង្គការសហប្រជាជាតិចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៨នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា មុនពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញទៅដល់ទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក គេឃើញការផ្សព្វផ្សាយ និងអំពាវនាវហើយអំពាវនាវទៀតពីសំណាក់អតីតមេដឹកនាំបក្សប្រឆាំង ជុំវិញការប្រមូលគ្នីគ្នា និងចូលរួមធ្វើបាតុកម្មប្រឆាំងនឹងលោក ហ៊ុន សែន។ ប៉ុន្តែផ្ទុយទៅវិញលោក សម រង្ស៊ី បែរជាគេចវេសពីការសន្យារបស់ខ្លួន ហើយបង្កើតលេសបោកប្រាស់អ្នកគាំទ្រថាខ្លួនរវល់មិនបានទៅចូលរួមទៅវិញ។ ទោះជាយ៉ាងណាការពិតនៃការគេចខ្លួន មិនទៅចូលរួមបាតុកម្មប្រឆាំង និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន របស់លោក សម រង្ស៊ី គឺត្រូវបានគេដឹងថា ក្រោយពីឃើញវត្តមានពលរដ្ឋខ្មែរជាច្រើនកុះករ ដែលបានទៅស្វាគមន៍ និងគាំទ្រវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីក្រុងញ៉ូវយ៉ក។
មានការវិភាគមួយអំពី អ្នកឈរអានសុន្ទរកថាក្នុងមហាសន្និបាត និងអ្នកស្រែកតាមចិញ្ចើមថ្លូវ តើអ្នកណាស្របច្បាប់? ក្នុងការវិភាគនេះ បានបញ្ជាក់ច្បាស់ៗពីកិត្យានុភាពជាតិដែលតំណាងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខកាទូតជាន់ខ្ពស់ស្របច្បាប់នៃរាជរដ្ឋាភិបាលកម្ពុជា ដែលជារដ្ឋឯករាជ្យ អធិបតេយ្យ បាននិងកំពុងប្រឹងប្រែងដើម្បីប្រយោជន៍ជាតិ ខុសពី សម រង្ស៊ី និងក្រុមជ្រុលនិយមមួយចំនួន ដែលនាំឱ្យជាតិអាប់ឱនអន្តរាយ។ លោក សម រង្ស៊ី ប្រហែលដឹងខ្លួនហើយ ទើបសម្រេចដកថយពីការដឹកនាំបាតុកម្មនេះ៕
អ្នកវិភាគ៖ ហេតុអ្វីបានជាសម រង្ស៊ី និង កឹម មនោវិទ្យា ប្រកាសឈប់ដឹកនាំបាតុកម្មនៅបូរីញូវយ៉ក?
តាមរយៈបណ្តាញទំនាក់ទំនងសង្គមធ្វីតធ័រ សម រង្ស៊ី បានប្រកាសថា «មិនបានចូលរួមមហាបាតុកម្មនៅបូរីញូយ៉កបានទេ ដោយសារតែជាប់រវល់នឹងភារកិច្ចផ្សេង»។ ចំណែកកូនស្រី កឹម សុខា គឺ កឹម មនោវិទ្យា តាមរយៈហ្វេសប៊ុករបស់ មុត ចន្ថា អះអាងថា «កញ្ញា កឹម មនោវិទ្យា ពុំដែលមានគម្រោង ឬពុំដែលគ្រោងទៅចូលរួម ឬដឹកនាំបាតុកម្មអ្វីឡើយ»។ នេះគឺជាគោលជំហរចុងក្រោយរបស់អ្នកនយោបាយទាំងពីរក្រុមដែលគេមើលឃើញថា កំពុងតែបែកបាក់គ្នាធ្ងន់ធ្ងរ និងដណ្តើមឥទ្ធិពលគ្នាគ្រប់គ្រង លើខ្មោចបក្សសង្គ្រោះជាតិដែលត្រូវបានរលាយសាបសូន្យជិតមួយឆ្នាំមកហើយនោះ។
សាធារណមតិប្រាកដជាឆ្ងល់ ហើយអ្នកគាំទ្ររបស់ខ្លួនមួយដំបរស្វាដែលដាក់ចិត្តដាក់កាយចូលរួមបាតុកម្មនៅញូយ៉កក៏ឆ្ងល់ដែរ ថាហេតុអ្វីបានជា សម រង្ស៊ី និងកឹម មនោវិទ្យា មិនចូលរួមក្នុងបាតុកម្មព្រោះក្នុងខិត្តបណ្ណនិងសេចក្តីជូនដំណឹងផ្សេងៗគេឃើញមាន ដាក់ថា «មហាបាតុកម្មដឹកនាំដោយលោក សម រង្ស៊ី» និងសេចក្តីជូនដំណឹងខ្លះថា «មហាបាតុកម្មដឹកនាំដោយ កញ្ញា កឹម មនោវិទ្យា»? តើមូលហេតុអ្វីពិតប្រាកដនៅពីក្រោយការប្រកាសមិនដឹកនាំ និងមិនចូលរួមក្នុងបាតុ កម្មដែលពួកគេខិតខំប្រកូកប្រកាសត្រៀមច្រើនខែមកនេះ?
ទី១៖ កៀងគរមនុស្សមកធ្វើបាតុកម្មមិនបាន៖ ក្រុមសម រង្ស៊ី និយមដឹកនាំដោយ សម រង្ស៊ី និងក្រុម កឹម សុខា និយមដែលដឹកនាំដោយ កឹម មនោវិទ្យា ទទួលបរាជ័យក្នុងការកៀងគរមនុស្សមកធ្វើបាតុកម្មព្រោះបងប្អូនពលរដ្ឋខ្មែរដែលធ្លាប់តែគាំទ្រខ្មោចបក្សសង្គ្រោះជាតិបានដឹងច្បាស់ពីល្បិចកលស្មោគគ្រោករបស់ក្រុមអ្នកនយោបាយរត់ចោលស្រុក កញ្ជះបរទេសទាំងនេះ។ ពួកគេបានត្រឹមតែភូតកុហក និងបោកប្រាស់ប្រាក់ពួកគាត់ប៉ុណ្ណោះគឺបោកពីមួយអាណត្តិទៅមួយអាណត្តិ ស្រមើស្រម៉ៃនៅក្នុងការយល់សប្តិ និងការញុះញង់របស់ សម រង្ស៊ី។ ពលរដ្ឋខ្មែរដែលធ្លាប់ដើរតាមការញុះញង់របស់សម រង្ស៊ី អស់ជំនឿនិងយល់ថាជីវិតនយោបាយ សម រង្ស៊ី បានបញ្ចប់ សម រង្ស៊ី គ្មានតម្លៃនយោបាយអ្វីសម្រាប់ជាតិ និងប្រជាជនកម្ពុជាទៀតឡើយហើយការដើរស្រែកតវ៉ាគឺ គ្មានអ្វីក្រៅតែពីការលម្អទីក្រុង និងសំឡេងរំខានអ្នកធ្វើដំណើរប៉ុណ្ណោះ។ ពលរដ្ឋខ្មែរខ្លះគាត់សម្រេចចិត្តមិនចូលរួមបាតុកម្មជាមួយ សម រង្ស៊ី និងកឹម មនោវិទ្យា ព្រោះបានដឹងច្បាស់ពីសភាព ការណ៍ពិតនៅកម្ពុជាមិនដូចអ្វីដែល សម រង្ស៊ី និងក្រុមកឹម មនោវិទ្យា និងចៅហ្វាយបរទេសរបស់ពួកគេបរិហារឡើយ គឺជាកម្ពុជាមួយដែលពោរពេញ ដោយសុខសន្តិភាព និងការអភិវឌ្ឍ ហើយសម្តេចតេជោ ហ៊ុន សែនដែលមេដឹកនាំប្រទេសក៏ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីតាមរយៈការបោះឆ្នោតតាមគន្លងលទ្ធិប្រជាធិបតេយ្យនិងមានការអបអរសាទរពីប្រទេសយ៉ាងច្រើន។ ដូច្នេះបងប្អូនមិនជឿតាមការញុះញង់របស់ក្រុមជនក្បត់ជាតិទាំងនេះឡើយ។ ហេតុដូច្នេះហើយបានជាក្រុមបែកបាក់ទាំងពីរនេះមិនអាចរកអ្នកចូលរួមបានច្រើនចូលរួមក្នុងបាតុកម្មឡើយ។
ទី២៖ ខ្លាចអាម៉ាស់មុខ កំសាក បោកប្រាស់រហូត៖ ការបរាជ័យក្នុងការប្រមូលមនុស្សមកធ្វើបាតុកម្ម នេះបានធ្វើឱ្យមេក្រុមបាតុករទាំងពីរសម្រេចប្រកាសលុបចោល ការចូលរួមបាតុកម្មព្រោះបើខ្លួនបន្តចូលរួម នោះនឹងធ្វើឱ្យអាម៉ាសមុខកាន់តែខ្លាំង។ បទពិសោធន៍នៅប្រទេសអូស្ត្រាលី គឺជាមេរៀនដ៏ជូរចត់បំផុតរបស់ក្រុមប្រឆាំងដែលដែលចូលរួមបាតុកម្មមិនដល់១០០នាក់ផង ចំណែកអ្នកគាំទ្រសម្តេចតេជោ ហ៊ុន សែន បានឡើងដល់ជិត ១០០០នាក់ដែលបានអញ្ជើញទៅស្វាគមន៍បង្ហាញការគោរពស្រឡាញ់ក្នុងនាមជាមេដឹកនាំប្រទេសប្រកបដោយគុណធម៌ សមត្ថភាព និងមានទេពកោសល្យខ្ពស់។ ដោយសារតែប៉ានស្មានកម្លាំងរបស់ខ្លួនមានចំនួនតិចតួចក្នុងការចូលរួម «មហាបាតុកម្ម» សម រង្ស៊ី និងកឹម មនោវិទ្យា ត្រូវដោះដៃ មិនចង់លក់មុខកណ្តាលចំណោមក្រុមបាតុករមកពីប្រទេសផ្សេងទៀតនោះទេ។ អ្នកដែលបាក់មុខកាន់តែខ្លាំងគឺអ្នកឈរឈ្មោះរៀបចំបាតុកម្មដោយរំពឹងថានឹងទទួលបានមូលនិធិ និងចំណេញប្រាក់ខ្លះពីការបរិច្ចាករបស់បងប្អូនពល រដ្ឋ ប៉ុន្តែឥឡូវផែនការត្រូវបានរលាយដោយសារតែពលរដ្ឋខ្មែរនៅក្រៅប្រទេសលែងជឿលើ សម រង្ស៊ី និង កឹម សុខា ទៀត។
នេះក៏ជាមេរៀនសម្រាប់អ្នករៀបចំបាតុកម្មដូចជា អ៊ុង រិទ្ធី ជាដើមថា សម រង្ស៊ី គឺអីចឹង បើ អ្វីដែលគ្មានផលប្រយោជន៍សម្រាប់គាត់ទេគឺគាត់បត់ក្បាលលឿនណាស់ ក្រឡិចក្រឡុច និងកំសាក ហើយពូកែបោកប្រាស់។ ឥឡូវ អ្នកដែលចេញមុខនេះត្រូវបន្តដោះសារជាមួយអ្នកដែលកក់សំបុត្រយន្តហោះ និង កក់សណ្ឋាគារត្រៀមមកធ្វើបាតុកម្មជាមួយសម រង្ស៊ី តែឥឡូវ សម រង្ស៊ី ដាក់មេប្រូចបាត់ ហើយ កឹម មនោ វិទ្យា ក៏ប្រកាសថា ខ្លួនគ្មានគម្រោងចូលរួម និងដឹកនាំបាតុកម្មដែរ។ ធ្វើអីកយ! ដំបូងប្រកាសថា ដឹកនាំមហាបាតុកម្មដល់ពេលអត់មនុស្សចូលរួមប្រកាសថារវល់ និងគ្មានផែនការចូលរួមបាតុកម្មទេ! នេះគឺជាចរិតពិតដែលគ្មានការទទួលខុសត្រូវរបស់អ្នកនយោបាយក្បត់ជាតិទាំងនេះ។ នៅក្នុងស្រុក ដើរបង្កបញ្ហាអាងរត់នឹងចោលស្រុកហើយឥឡូវនៅក្រៅស្រុក ពេលអត់អ្នកគាំទ្រ នាំគ្នារត់ចោលទៀត។ តាមពិត សម រង្ស៊ី ប្រកាស មិនចូលរួមបាតុកម្មដើម្បីកុំឱ្យអាម៉ាស់មុខ និងរក្សាទុកឥទ្ធិពលបោកប្រាស់ទៅមុខទៀត។ ក្រុមបាតុករមួយដំបរស្វាដែលគ្មានមេកើយដឹកនាំនេះនឹងប្រាកដជារត់ទៅជ្រកក្រោមស្លាកបាតុករផ្សេងទៀត និងថតរូបបង្ហាញថា មានការគាំទ្រច្រើនដូចនៅអូស្ត្រាលីទៀតហើយ។
ទី៣៖ ចាញ់បារមីសម្តេចតេជោ និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា៖ សម រង្ស៊ី មិនត្រឹមតែចាញ់ នៅក្នុងស្រុកទេប៉ុន្តែចាញ់នៅក្រៅស្រុកនិងនៅលើទឹកដីនៃចៅហ្វាយនាយខ្លួនទៀត។ ដោយសារតែទង្វើទុច្ចរិតបំផ្លាញជាតិរបស់ក្រុម សម រង្ស៊ី និងក្រុមកឹម សុខា បារមីថែរក្សាព្រះរាជាណាចក្រកម្ពុជា ថែរក្សាព្រះមហាស្វេតឆ័ត្រមិនបានការពារពួកគេឡើយប៉ុន្តែបានការពារអ្នកសង្គ្រោះជាតិ និងអ្នកកសាងជាតិ ស្មោះត្រង់ នឹងជាតិ សាសនា ព្រះមហាក្សត្រពិតប្រាកដគឺសម្តេចតេជោ ហ៊ុន សែន និងអ្នកគាំទ្រ និងស្រឡាញ់គណបក្សប្រជាជនកម្ពុជាទាំងអស់។ ក្រុមអ្នកនយោបាយរត់ចោលស្រុកបានចាញ់យ៉ាងអាម៉ាសជាទីបំផុតនៅលើទឹកដីនៃប្រទេសអូស្ត្រាលី ហើយពួកគេនឹងកាន់តែអាម៉ាសយ៉ាងខ្លាំងនៅលើទឹកដីសហរដ្ឋអាមេរិកខណៈពេលនេះបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាម៉េរិក កាណាដាជិត ១០០០ នាក់ហើយដែលបានត្រៀមខ្លូនទទួល ស្វាគមន៍បង្ហាញការគាំទ្រចំពោះសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលថ្មីដែលទើបនឹងបង្កើតឡើង។
កម្លាំងគាំទ្រនេះគឺចេញពីទឹកចិត្តផ្ទាល់របស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលធ្វើឱ្យក្រុមមារសត្រូវអ្នកក្បត់ជាតិ មិនអាចនឹងតតាំងជាមួយកម្លាំងស្រឡាញ់សន្តិភាព និងការអភិវឌ្ឍបានឡើយ។ ក្រុមប្រឆាំងមានសិទ្ធិធ្វើបាតុកម្មប្រឆាំង ប៉ុន្តែពលរដ្ឋដែលគាំទ្រសម្តេចតេជោ និងគណបក្សប្រជាជន ស្រឡាញ់កម្ពុជា ក៏មានសិទ្ធិធ្វើបាតុកម្មគាំទ្រចំពោះការដឹកនាំប្រទេស ប្រកបដោយការរីកចម្រើនរបស់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជាដែរ។ នេះគឺជាល្បែងប្រជាធិបតេយ្យ! ដូច្នេះកាលដែល សម រង្ស៊ី និងកឹម មនោវិទ្យា ប្រកាសមិនចូលរួមនិងមិនដឹកនាំបាតុកម្មនៅបូរីញូយ៉កគឺជាការគេចវេសដូចសព្វមួយដងពីការពិតតែប៉ុណ្ណោះ។ ការពិតដែលថាពួកគេគ្មានកម្លាំងគាំទ្រគ្រប់គ្រាន់ទេចំពោះបុព្វហេតុបំផ្លាញជាតិរបស់ខ្លួន។ សម រង្ស៊ី និង ក្រុម កឹម មនោវិទ្យា បានបាត់បង់កម្លាំងគាំទ្រស្ទើរតែទាំងស្រុងទាំងក្នុង និងក្រៅប្រទេសដោយសារតែនយោ បាយបំផ្លាញជាតិ និងបោកប្រាស់ប្រជាជន។ ពលរដ្ឋខ្មែរលែងគាំទ្រក្រុមអ្នកបំផ្លាញជាតិទៀតហើយប៉ុន្តែបែរមកគាំទ្រអ្នកស្នេហាជាតិពិតប្រាកដគឺសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា៕
ដោយ៖ ចៅ ចាក់ស្មុក
ស្រុកកំចាយមារ ខេត្តព្រៃវែង ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨
ស្រុកកំចាយមារ ខេត្តព្រៃវែង ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងឡើងថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិនៅវេលាថ្ងៃត្រង់ ថ្ងៃទី២៨ កញ្ញា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់បុរីញ៉ូវយ៉ក សហរដ្ឋអាមេរិក ប្រកដោយសុវត្ថិភាពហើយ កាលពីវេលាម៉ោង១៥និង៥៥នាទីរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងនៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ត្រូវនឹងម៉ោង៣និង៥៥នាទីទាបភ្លឺ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ ដែលលោកនឹងអញ្ជើញថ្លែងសុន្ទរកថាទៅកាន់អង្គមហាសន្និបាតរបស់អង្គការសហប្រជាជាតិនៅវេលាថ្ងៃត្រង់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨។
នៅអាកាសយានដ្ឋានអន្តរជាតិ ញ៉ូវ៉ាក រដ្ឋញ៉ូវយេស៊ី វត្តមាននៃការអញ្ជើញដល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍ ពីលោក កែ សុវណ្ណ ឯកអគ្គរាជទូតតំណាងអចិន្រៃ្តយ៍ របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅបុរីញ៉ូវយ៉ក ព្រមទាំងវត្តមានឥស្សរជនជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ និងព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូប។ បន្ទាប់ពីធ្វើការចុះចតដោយសុវត្ថិភាព នៅអាកាសយានដ្ឋានអន្តរជាតិញ៉ូវ៉ាក រដ្ឋញ៉ូវយេស៊ី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់បានធ្វើដំណើរតាមរថយន្តឆ្លងកាត់ផ្លូវក្រោមសមុទ្រឆ្ពោះទៅកាន់សណ្ឋាគារមីលីនៀម ហ៊ីលតុន ក្នុងបុរីញ៉ូវយ៉ក ក្បែរនិងអគារការិយាល័យរបស់អអ្គការសហប្រជាជាតិ។ នៅសណ្ឋាគារមីលីនៀម ហ៊ីលតុន វត្តមាននៃការអញ្ជើញដល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅនិងស្និទ្ធស្នាលបំផុតពីសំណាក់ប្រជាពលរដ្ឋដែលដែលជាតំណាងសហគមន៍ខ្មែររស់នៅសហរដ្ឋ អាមេរិក និងកាណាដា ជាច្រើនរូបផងដែរ។
សូមបញ្ជាក់ដែរថា ដំណើរទៅកាន់បុរីញ៉ូវយ៉ក សហរដ្ឋអាមេរិក របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅពេលនេះ គឺជាដំណើរបំពេញទស្សនកិច្ចការងារទៅកាន់បរទេសលើកទី៤ បន្ទាប់ពីរាជរដ្ឋាភិបាលថ្មី នីតិកាលទី៦ នៃរដ្ឋសភា ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី៦ ខែកញ្ញាកន្លងទៅថ្មីៗ ដែលរហូតមកដល់ពេលនេះ ទើមមានរយៈពេល២១ថ្ងៃ។
គួរបញ្ជាក់ថា មហាសន្និបាតរបស់អង្គការសហប្រជាជាតិលើកនេះ នឹងប្រព្រឹត្តទៅក្រោមមូលបទ «ធ្វើឲ្យអង្គការសហប្រជាជាតិមានសារៈសំខាន់ពាក់ព័ន្ធជាមួយប្រជាជនទាំងអស់៖ ភាពជាអ្នកដឹកនាំសកល និងការទទួលខុសត្រូវរួមសម្រាប់សង្គមប្រកបដោយសន្តិភាព សមធម៌ និងនិរន្តរភាព»។ នៅក្នុងរបៀបវារៈដ៏មានសារសំខាន់នោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងធ្វើសេចក្តីថ្លែងការណ៍ផ្តោតលើការវិវត្តនាពេលថ្មីៗ និងសមិទ្ធផលសំខាន់ៗដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន បញ្ហាតំបន់ និងអន្តរជាតិ ដែលជាការព្រួយបារម្ភរួម។ ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ ក្នុងឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏នឹងជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយ លោក អង់តូនីញ៉ូ ហ្គូតេរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បូយកូ បូរីស្សូវ (Boyko Borissov) នាយករដ្ឋមន្រ្តីប៊ុលហ្គារី លោក ខាដហ្កា ប៉្រាសាទ ស្សាម៉ា អូលី (Khadga Prasad Sharma Oli) នាយករដ្ឋមន្រ្តីនេប៉ាល់ និងជួបពិភាក្សាដោយមិត្តភាពជាមួយប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃប្រទេសមួយចំនួនទៀត។ ក្នុងអំឡុងពេលស្នាក់នៅបុរីញូវយ៉កនោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏នឹងជួបជាមួយសហគមន៍ខ្មែរដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដាផងដែរ៕
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាក្តីសង្ឃឹមរបស់បងប្អូនខ្មែរអាមេរិកាំង
នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងនៅសហរដ្ឋអាមេរិក ក្រោយពីលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញមកដល់សណ្ឋាគារស្នាក់នៅក្នុងទីក្រុងញ៉ូវយ៉កភ្លាម គឺមានបងប្អូនខ្មែរដែលជាតំណាងសហគមន៍មកពីតាមបណ្តារដ្ឋនានា និងក្រុមគ្រួសារបងប្អូនដែលគោរពស្រឡាញ់លោកជាច្រើននាក់បានមកទទួលស្វាគមន៍យ៉ាងរាក់ទាក់និងកក់ក្តៅបំផុត។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ។
ទន្ទឹមនឹងនោះគឺមានបងប្អូនមួយចំនួនបានមករង់ចាំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីរបីថ្ងៃមកហើយ។ យើងឃើញបងប្អូនមានទឹកមុខញញឹមសប្បាយរីករាឈររង់ចាំឱប ថើប ចាប់ដៃ និងថតរូបជាអនុស្សាវរីយ៍យ៉ាងកងរំពងចាប់ពីមាត់ទ្វារសណ្ឋាគាររហូតដល់ជណ្តើរយន្តឡើងទៅកាន់បន្ទប់។
ឮគេថា មិនស្មើនឹងបានជួប បានឃើញ និងបានស្តាប់ប្រសាសន៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយផ្ទាល់ឡើយ។ ទោះបីនៅទីណាក៏ដោយ គឺលោក ហ៊ុន សែន ស្រឡាញ់បងប្អូន និងចាត់ទុកបងប្អូនខ្មែរទាំងអស់ជាមហាគ្រួសាររបស់កម្ពុជា។ តាមកម្មវិធី គឺនៅថ្ងៃទី ២៩ កញ្ញា នេះ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជានឹងអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនខ្មែរអាមេរិកាំងមកពីតាមបណ្តារដ្ឋនានាជាច្រើនពាន់នាក់ទៀតផង៕
Subscribe to:
Posts (Atom)