Thursday, June 25, 2015

អគ្គនាយកអាជ្ញាធរជាតិអប្សរា ចេញសេក្តីជូនដំណឹង ស្តីពីការបញ្ឈប់សកម្មភាពលក់ដូរអនាធិបតេយ្យ នៅប្រាសាទប្រែរូប

យោងតាម​សេចក្តី​ជូនដំណឹង​របស់ ឯកឧត្តម ប៊ុន ណារិទ្ធ អគ្គ​នាយកអាជ្ញាធរ​ជាតិអ​ប្សារា ស្តីពី​ការបញ្ឈប់​សកម្មភាព​លក់ដូរ​អនាធិប​តេយ្យ ​នៅប្រាសាទ​ប្រែរូប​ ក្នុងគោល​ដៅរៀប​ចំសណ្តាប់​ធ្នាប់ និងរបៀប​រៀបរយលើ​ប្រាសាទ​ប្រែរូប​ ឲ្យសក្កិសម​ជាតំបន់​ទេសចរណ៍​វប្បធម៍ប្រវត្តិ​សាស្រ្តនិង​ជាសម្បតិ្ត​បេតិកភណ្ឌពិ​ភពលោក ​អគ្គនាយកដ្ឋាន​អាជ្ញា​ធរជាតិអ​ប្សារា សូមជម្រា​បជូនដំ​ណឹងដល់​បងប្អូនអា​ជីវករ ដែលបា​ននិងកំពុ​ងលក់ដូរ​លើប្រាសាទ​ទាំងអស់ ​ឲ្យបញ្ឈប់​សកម្មភាពល​ក់ដូរអនាធិ​បតេយ្យលើ​ប្រសាទ ​កំណត់ត្រឹម​ថ្ងៃទី ២៦ ​ខែ មិថុនា ​ឆ្នាំ២០១៥​ ជាកំហិត ​ដោយតម្រូ​វឲ្យចុះទៅ ​លក់ដូរខាង​ក្រៅប្រាសាទដូ​ចអាជីវក​រផ្សេងទៀត​ និងហាមដា​ច់ខាត់ការ​សាងសង់សំ​ណង់ផ្សេងៗ​ បម្រើឲ្យការ​លក់ដូរដោ​យគ្មានកា​រអនុញ្ញាត ​ពីអាជ្ញាធរ​ជាតិអប្សរា​ លើសពីនេះ​ ត្រូវគោរព​តាមការរៀប​ចំសណ្តាប់​ធ្នាប់របស់ក្រុម​ការងារដែ​លប្រចាំការ​នៅទីតាំង​ប្រាសាទ​នេះ ។
ក្នុងក​រណីបង​ប្អូន ពុំព្រ​មអនុវ​ត្តតាមសេ​ចក្តីជូនដំ​ណឹងនេះ​ អគ្គនាយ​កដ្ឋានអា​ជ្ញាធរជា​តិអប្សរា​ សហការ​ជាមួយស្ថា​ប័នពា​ក់ព័ន្ឋ និង​ចាត់វិធាន​ការរដ្ឋបាល​ទប់ស្កាត់​ទៅតាមស្ថាន​ភាពជាក់​ស្តែង និង​ពុំទទួលខុ​សត្រូវចំ​ពោះការខាត​បង់ផ្សេង​ៗឡើយ៕​

មេរៀនស្តីពីការប្រឆាំងអំពើពុករលួយត្រូវបាន ក្រសួងអប់រំ សហការគ្នាជាមួយ អង្គភាពប្រឆាំងអំពើពុករលួយ បញ្ចូលក្នុងកម្រិតមធ្យមសិក្សាបឋមភូមិ

នៅថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០១៥នេះ​ ឯកឧត្តម​ ឱម យ៉ិន​ទៀង ប្រធាន​អង្គភាព​ប្រឆាំងអំ​ពើពុករលួយ ​បានថ្លែងនៅ​ក្នុងពិធីបើ​កវគ្គបណ្តុះ​បណ្តាលដល់គ្រូ​បង្គោលប្រឆាំ​ងអំពើពុ​ករលួយថា ​សៀវភៅអ​ប់រំស្តីពីកា​រប្រឆាំងអំពើ​ពុករលួយ ស​ម្រាប់កម្រិត​មធ្យមសិក្សាប​ឋមភូមិ​ គ្រោងដាក់​ឲ្យអនុវត្ត​ក្នុងកម្ម​វិធីសិក្សា ​ចាប់ពីឆ្នាំ​សិក្សា ២០១៥​ ២០១៦ ​នេះតទៅ។
សៀវភៅ​មេរៀនកា​រអប់រំប្រ​ឆាំងអំពើពុ​ករលួយ ​ត្រូវបានច​ងក្រងដោយ ​ក្រសួងអប់រំ​ យុវជន និងកីឡា ​និងអង្គភាព​ប្រឆាំងអំ​ពើពុករលួយ​ (ACU) រួចបានសហ​ការគ្នា  ដាក់​បញ្ជូលក្នុង​កម្មវិធីសិក្សា​ មុខវិជ្ជា ​ពលរដ្ឋវិជ្ជា ​ឬសិក្សា​សង្គម ​នៅក្នុងកម្រិត​មធ្យមសិក្សា​បឋមភូមិ ចាប់ពី​ថ្នាក់ទី៧ ​ដល់ថ្នាក់៩ ​បន្ថែមលើការ​សហកា​រជំហានដំ​បូង ដែលរៀប​ចំសៀវភៅ​សំរាប់ការ​អប់រំលើក​ម្រិតមធ្យម​សិក្សាទុតិយ​ភូមិ។ នៅ​ឆ្នាំបន្ត​បន្ទាប់ ក្រសួង​នឹងដាក់ឲ្យ​អនុវត្តន៍ក្នុ​ងកម្រិតថ្នា​ក់ឧត្តម​សិក្សា និង​កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផងដែរ។​

ឯកឧត្តម ​ឱម យ៉ិនទៀង ​បានគូស​បញ្ជាក់ថា សៀវភៅនេះ​មានគោលបំ​ណងកសា​ងធនធា​នមនុស្សជំ​នាន់ក្រោយ ​ឲ្យចូលរួម​ប្រយុទ្ធប្រឆាំ​ងអំពើពុក​រលួយ ​ប្រកាន់ខ្ជាប់នូ​វភាពស្អា​តស្អំ ស្រឡាញ់​យុត្តិធម៌ ​ប្រកាន់សុចរិ​តភាព ​តម្លាភាព ​គោរពច្បាប់ ​គោរពខ្លួនឯង ​និងអ្នកដទៃ។
ការរៀ​បចំវគ្គប​ណ្តុះបណ្តាល​សៀវភៅអប់​រំស្តីពីការប្រ​ឆាំងអំពើពុករ​លួយ ស​ម្រាប់កម្រិតមធ្យម​សិក្សាបឋម​ភូមិនេះ ​ប្រព្រឹត្តទៅ​រយៈពេល ​៣ថ្ងៃ ចាប់ពី​ថ្ងៃទី២៤​ ដល់ទី២៦​ ខែមិថុនា​នេះ នៅអង្គ​ភាពប្រឆាំង​អំពើពុករ​លួយ ដែលមា​នសិក្ខាកាម​ដែលជាគ្រូប​ង្គោលមក​ពីទូទាំងប្រទេ​សចំនួន​៦០រូប។ ក្រោយ​ពីគ្រូបង្គោល​បានចេះពីខ្លឹ​មសារ និងរ​បៀបបង្រៀន​មេរៀន ស្តី​ពីការប្រ​ឆាំងអំពើពុ​ករលួយ ​ក្នុងកម្រិត​សិក្សាបឋម​ភូមិរួច ​ពួកគាត់នឹ​ងក្លាយជាគ្រូ​បង្គោល ដែ​លមានភារ​កិច្ចបណ្តុះប​ណ្តាលបន្ត​ដល់ លោកគ្រូ​អ្នកគ្រូដែល​ត្រូវបង្រៀន​មុខវិជ្ជា​នេះនៅតាម​សាលារៀន ​នៅទូទាំងប្រ​ទេសទូទាំង​ប្រទេស ចា​ប់ពីឆ្នាំសិក្សា ​២០១៥​-២០១៦​តទៅ។
យោ​ងតាមសេច​ក្តីប្រកាស់​ព័ត៌មានចុះ​ថ្ងៃទី ២៤-​២៦ ខែមិថុ​នា ឆ្នាំ២០១​៥នេះរបស់​អង្គភាពប្រឆាំ​ងអំពើពុ​ករលួយ ​បានឲ្យដឹង​ថា ការអប់រំ​ប្រឆាំងអំពើ​ពូករលួយ​នេះ ត្រូវបាន​រៀបចំឡើងស្រប​តាមគោលន​យោបាយយុទ្ធ​សាស្ត្រចតុកោ​ណ និងកម្ម​វិធីគោលនយោ​បាយរបស់រា​ជរដ្ឋាភិបាល​អាណត្តិទី៥​ ដែលនៅកំរិត​សិក្សានេះ ​គឺធ្វើឡើងក្នុ​ងគោលបំណ​ង កសាងផ្ន​ត់គំនិតស្រ​លាញ់ការ​សិក្សា ឧស្សាហ៍​ព្យាយាមស្មោះត្រ​ង់ មានវិន័យ​ផ្ទាល់ខ្លួន និងមាន​សុចរិតភាព ​ត្រិះរិះពិចារ​ណា និងជ្រើស​រើសយកនូ​វអ្វីដែលល្អស​ម្រាប់ជីវិត​ សង្គមគ្រួសារ​ និងសង្គម​ជាតិ ណែនាំដ​ល់មិត្តភក្តិដ​ទៃពីសកម្មភាព​ទាក់ទង​នឹងការ​អប់រំ បង្ការ ​ទប់ស្កាត់អំ​ពើពុករ​លួយ និងចូ​លរួមកសាង​គុណតំលៃ និ​ងពង្រឹងស​មត្ថភាពរ​បស់សិស្ស ប​ន្ថែមលើកម្ម​វិធីសិក្សាដែ​លមាន។

ក​ម្មវិធីថ្ងៃនេះគឺ​ជាការសហ​ការគ្នាលើក​ទី២ ដែលលើក​ទី១ នៅឆ្នាំមុ​នកាលពីឆ្នាំសិក្សា​ ២០១៤-​២០១៥ ​អង្គភាពប្រឆាំ​ងអំពើពុករ​លួយ ​និងក្រសួងក្រសួ​ងអប់រំ ​យុវជន ​និងកីឡា ក៏បានរួ​មគ្នារៀបចំសៀ​វភៅអប់រំ​ស្តីពីការប្រឆាំ​ងអំពើពុករ​លួយសម្រាប់ក​ម្រិតមធ្យម​សិក្សាទុតិយ​ភូមិ និងមា​នគម្រោងបង្កើ​តនៅឆ្នាំបន្តប​ន្ទាប់ ដោយ​ដាក់ឲ្យអនុវ​ត្តន៍ក្នុងកំ​រិតថ្នាក់ឧ​ត្តមសិក្សា៕​



សម្តេចតេជោ ហ៊ុន សែន រំលឹកពីវប្បធម៌សន្ទនាជាមួយឯកឧត្តម សម រង្ស៊ី និងជម្រុញឲ្យរក្សាភាពស្មោះត្រង់ទៅវិញទៅមក

សម្តេចតេជោ​ ហ៊ុន សែន​ នាយករដ្ឋ​មន្ត្រី ​និងជាប្រធា​នគណបក្ស​ប្រជាជន​កម្ពុជា បានប​ញ្ជាក់ថា ​កិច្ចព្រមព្រៀង​ស្តីពីវប្បធម៌​សន្ទនារ​វាងគណ​បក្សប្រ​ជាជន​កម្ពុជា និងគ​ណបក្ស​សង្គ្រោះជាតិ​ បាននាំ​មកនូវលទ្ធ​ផលដ៏​ល្អសម្រាប់​ជាតិ និង​ប្រជាជន។​

ក្នុងលិខិត​ឆ្លើយតប​ទៅកាន់ឯក​ឧត្តម សម ​រង្ស៊ី សម្តេច​តេជោ លើក​ឡើងថា ​"ខ្ញុំសង្ឃឹមថា គណ​បក្សយើង​ទាំងពីរ នៅតែ​ពង្រឹងពង្រីក​កិច្ចសហកា​រគ្នាដោយស្មា​រតីស្មោះត្រង់លើ​ការអនុវត្ត​វប្បធម៌សន្ទ​នានេះ នៅតា​មថ្នាក់ប​ន្តទៀត ដើម្បី​ភាពសុខ​ដុមរមនា​សម្រាប់ប្រជាជន​យើងទាំងពេ​លបច្ចុប្បន្ន ​និងអនាគត​"។

ការបញ្ជាក់​បែបនេះ​របស់ប្រធាន​គណបក្សប្រ​ជាជន​កម្ពុជា ​បានធ្វើឡើង​ នៅក្នុងលិខិ​តផ្ញើជូនឯ​កឧត្តម ​សម រង្ស៊ី ​ប្រធានគ​ណបក្សសង្គ្រោះជាតិ​ កាលពីថ្ងៃ​ទី២៤ ខែ​មិថុនា ឆ្នាំ២០១៥។​

សម្តេចតេ​ជោ ហ៊ុន​ សែន ក៏បាន​ថ្លែងអំណរ​គុណដ៏ជ្រាល​ជ្រៅចំពោះលិខិ​តចុះថ្ងៃទី២​៣ ខែមិថុ​នា ឆ្នាំ២០​១៥ របស់​ឯកឧត្តម​ សម រង្ស៊ី​ ដែលបាន​អបអរសាទ​រ និងជូន​ពរសម្តេច ក្នុង​ពេលដែលស​ន្និបាតគណៈ​កម្មាធិការ​កណ្តាល លើ​កទី៣៨ ​អាណត្តិទី៥ ​របស់គណ​បក្សប្រជាជន​កម្ពុជា បានបោះ​ឆ្នោតជ្រើសតាំ​ងសម្តេចជាប្រ​ធានគណប​ក្សប្រជាជន​កម្ពុជា។

​ក្នុងលិខិតនោះ​ ឯកឧត្តម​ សម រង្ស៊ី ​ប្រធានគណ​បក្សសង្គ្រោះជា​តិ បានសម្តែង​នូវការអ​បអរសាទ​រចំពោះសម្តេ​ចតេជោ ​ហ៊ុន សែន ​ដែលត្រូវ​បានសន្និបាត ​គណៈកម្មា​ធិការកណ្តាល​ លើកទី៣​៨ អាណត្តិ​ទី៥ របស់គ​ណបក្សប្រជា​ជនកម្ពុជា បោះ​ឆ្នោតជ្រើសតាំ​ងជាប្រធាន​គណបក្សប្រ​ជាជនកម្ពុ​ជា។

ឯក​ឧត្តមសម ​រង្ស៊ី បាន​បញ្ជាក់នៅក្នុ​ងលិខិតផ្ញើ​ជូនសម្តេច​តេជោ ហ៊ុ​ន សែន ​កាលពីថ្ងៃទី​២៣ ខែមិថុ​នាថា ​"ខ្ញុំមាន​ជំនឿយ៉ាង​មុតមាំថា ក្រោ​មការដឹកនាំ​របស់សម្តេ​ចអគ្គមហាសេ​នាបតីតេជោ ​គណបក្ស​ប្រជាជនក​ម្ពុជា នឹងបន្ត​រីកចំរើន​រឹងមាំជាលំ​ដាប់ ហើយ​ចំណងទាក់​ទង និង​កិច្ចសហប្រ​តិបត្តិការ​ក្នុងក្របខណ្ឌវ​ប្បធម៌សន្ទ​នារវាងគ​ណបក្សប្រជាជ​នកម្ពុជា និង​គណបក្សស​ង្គ្រោះជាតិ និ​ងចាក់ឫស ​ចាក់គល់​កាន់តែជ្រៅ ​ហើយនឹង​បន្តពង្រឹង ​និងពង្រីកកា​ន់តែទូលំ​ទូលាយថែ​មទៀត ​ក្នុងគោល​ដៅរួម ​គឺដើម្បីសន្តិភាព ​ស្ថិរភាព សេរីភាព​ យុត្តិធម៌​ និងកា​របង្រួបប​ង្រួមជាតិ ​សម្រាប់ជាប្រ​យោជន៍​ប្រទេសជាតិ​យើង និងផល​ប្រយោជន៍​ប្រជារាស្ត្រ​ខ្មែរទាំងមូល"៕​


សូមអាន​ខ្លឹមសារ​នៃលិខិត​របស់ឯក​ឧត្តម ​សម រង្ស៊ី ​អបអរសាទរ និ​ងគោរពជូន​ពរចំពោះសម្តេ​ចតេជោ ​ហ៊ុន សែន ​និងលិខិត​របស់សម្តេច​តេជោ ​ហ៊ុន សែន ថ្លែ​ងអំណរគុណ​ចំពោះ ​ឯកឧត្តម ​សម រង្ស៊ី៖​

កម្ពុជា-ចិន​ បន្តជម្រុញ​កិច្ចសហ​ប្រតិបត្តិការ​ក្នុងក្របខ័ណ្ឌ​ប្រទេស​និងប្រទេស​ បក្សនិងបក្ស

អគ្គលេខា​ធិការនៃ​គណៈកម្មាធិការ​មជ្ឈឹម​បក្ស កុម្មុយ​នីស្ត​ចិន ឯកឧត្តម Xi Jinping បាន​ផ្ញើសារចូល​រួមអបអរ​សាទរ ចំពោះសម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាស​ដែលសម្តេចត្រូ​វបាន សន្និបាតគណៈកម្មាធិការកណ្តាល​លើកទី ៣៨ របស់​គណបក្ស បោះឆ្នោតជ្រើស​តាំងជាប្រធានគណបក្ស​ប្រជាជនកម្ពុជា កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៥កន្លងទៅ។
នៅក្នុង​លិខិត​របស់ ឯកឧត្តម Xi Jinping ដដែល ចុះថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៥ បាន​លើកឡើង​ទៀតថា នាពេល​បច្ចុប្បន្ននេះ ទំនាក់ទំនង​រវាងចិន និង​កម្ពុជា កំពុងស្ថិត​នៅក្នុង​ឱកាសនៃការអភិវឌ្ឍ​ន៍។ ឯកឧត្តម Xi Jinping បន្ថែមថា ភាគីចិននឹង​បន្តជំរុញកិច្ច​សហប្រតិបត្តិការ ជាយុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ រវាងចិន និងកម្ពុជា ហើយ​ចិននឹង​បន្តគាំ​ទ្រកម្ពុជាក្នុងការថែរក្សា​ស្ថិរភាព និងការអភិវឌ្ឍន៍។
ឯកឧត្តម Xi Jinping បានសង្កត់​ធ្ងន់ថា ឯកឧត្តម​បានយក​ចិត្តទុកដាក់​ជា​សំខាន់ លើកិច្ច​សហប្រតិបត្តិការ​ជាមិត្តភាព រវាងបក្សកុម្មុយនីស្ត​ចិន និង​គណបក្ស​ប្រជាជនកម្ពុជា។ គណបក្សទាំងពីរ និងជំរុញ​ការប្រាស្រ័យទាក់​ទងគ្នា និងកិច្ចសហ​ប្រតិបត្តិការ ផ្លាស់​ប្តូរបទពិសោធន៍​គ្នាអំពីអភិបាលកិច្ច និងជំរុញទំនាក់ទំនងរវាងចិន និងកម្ពុជាឲ្យកាន់តែស៊ីជម្រៅជាបន្តទៀត ដើម្បីជាផល​ប្រយោជន៍​ប្រជាជន​នៃប្រទេស​ទាំងពីរ។
ឆ្លើយតបនិង​សារលិខិត​របស់ ឯកឧត្តម Xi Jinping សម្តេចតេជោ ហ៊ុន សែន បានថ្លែង​អំណរគុណយ៉ាង​ជ្រាលជ្រៅ​ចំពោះឯកឧត្តម Xi Jinping ក៏ដូចជាបក្ស​កុម្មុយនិស្ត និងបានវាយ​តំលៃខ្ពស់ ចំពោះ​ការយកចិត្ត​ទុកដាក់របស់​ភាគីចិន លើកិច្ចសហ​ប្រតិបត្តិការ​ជាមិត្តភាព រវាង​បក្សកុម្មុយនី​ស្តចិន និងគណបក្ស​ប្រជាជនកម្ពុជា និងការបន្តជម្រុញ​កិច្ចសហប្រតិបត្តិការ​ជាយុទ្ធសាស្ត្រគ្រប់​ជ្រុងជ្រោយ​រវាងចិន និងកម្ពុជា។
សម្តេចក៏បាន​ថ្លែងអំណរគុណ​ចំពោះការអះ​អាងរបស់ភាគី​ចិន អំពីការ​បន្តគាំទ្រដល់​កម្ពុជា​ក្នុងការថែរក្សា​ស្ថិរភាព និង​ការអភិវឌ្ឍន៍​ប្រទេស​ជាតិ៕

អត្ថបទ៖ ច័ន្ទ ទេវី

សហព័​ន្ធ​សិទ្ធិមនុស្ស​​ និងអភិវឌ្ឍន៍កម្ពុជា​​ ស្នើឲ្យសម្តេច​​ប្រធានរដ្ឋសភា​ អនុម័ត​ច្បាប់​សមាគម​-អង្គការមិនមែន​​រដ្ឋាភិបាល​​ឲ្យបាន​​ឆាប់ ​

តាមលិខិត​ចំហរបស់ លោក ថៅ វាសនា ប្រធាន​សហព័ន្ធ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍​កម្ពុជា ផ្ញើជូនសម្តេច​ពញាចក្រី ហេង សំរិន ប្រធានរដ្ឋស​ភាជាតិ នៃព្រះរាជាណាច​ក្រកម្ពុជា ចុះថ្ងៃ​ទី ២៥ ខែមិថុនា ឆ្នាំ២០១៥នេះ បានស្នើសុំ​ជំរុញការពិនិត្យ និងអមុន័ត​ច្បាប់ស្តីពី​សមាគម អង្គការមិនមែន​រដ្ឋាភិបាល​ឲ្យបានឆាប់រហ័ស​តាមដែល​អាចធ្វើ​ទៅបាន។ នៅក្នុងលិខិត​ចំហ​នោះបានលើក​ឡើងថា កម្ពុជាត្រូវ​មានច្បាប់ស្តី​ពីសមាគម-អង្គការមិនមែន​រដ្ឋាភិបាល​មួយ អនុលោមតាម​មាត្រា ៤២ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណា​ចក្រកម្ពុជា ដែលជា​ច្បាប់កំ​ពូល ដែលបាន​ចែងថា ប្រជាពលរដ្ឋ​ខ្មែរមាន​សិទ្ធិបង្កើត សមាគម និងគណបក្ស​នយោ​បាយ សិទ្ធនេះត្រូវកំណត់​ក្នុងច្បាប់។ ម្យ៉ាងទៀត បច្ចុប្បន្ននេះ NGOs នៃបណ្តា​ប្រទេសជឿន​លឿន និងប្រកាន់លទ្ធិប្រជាធិប​តេយ្យ លើពិភពលោក​កំពុងគ្រប់គ្រង​ដោយ​ច្បាប់។ នៅក្នុង​លិខិត​ដដែលនេះ លោក ថៅ វាសនា បានគូស​បញ្ជាក់​ថា សេក្តីព្រាងច្បាប់​ស្តីពី​សមាគម-អង្គការមិន​មែនរដ្ឋាភិបាលនេះ ត្រូវបាន​ក្រសួង​មហាផ្ទៃ បើកទូលាយ​ឲ្យមាន​ការចូលរួម​ពិនិត្យ និងផ្តល់យោបល់​ច្រើន​លើក​ច្រើនសារ ជាមួយសហគម​អឺរ៉ុប ឧត្តមស្នង​ការសិទ្ធិ​មនុស្សអង្គ​ការសហប្រជាជាតិ​ប្រចាំកម្ពុជា ស្ថាន​ទូតនានា NGOs និងសមាគម និងបានធ្វើសិក្ខាសាលា​ថ្នាក់​ជាតិ ដើម្បី​ប្រមូលផ្តុំគំនិត​យោបល់ ពីគ្រប់មជ្ឍដ្ឋានរួច​ហើយ ដែលសមល្មម​ឲ្យអង្គនីតិបញ្ញត្តិ​ជំរុញការពិនិត្យ និងអនុម័ត។ លោក ថៅ វាសនា បញ្ជាប់ប​ន្ថែមទៀតថា បើពិនិត្យ​លើខ្លឹមសាររួម​នៃសេចក្តីព្រាង​ច្បាប់ស្តីពី​សមាគម-អង្គការមិនមែនរដ្ឋាភិ​បាលមាន ៩ ជំពូក និង៣៩មាត្រា ដែលគណ:រដ្ឋមន្រ្តីបានពិនិត្យ និងបញ្ជូនមករដ្ឋសភាជាតិ គឺគ្មានមាត្រាណាមួយ ធ្វើឲ្យបាត់បង់ផលប្រយោជន៍ស្របច្បាប់ ឬប៉ះពាល់ដល់សិទ្ធិសេរីភាពសម្តែងមតិ និងរាំងស្ទះដំណើរការប្រព្រឹត្តទៅរបស់សមាគម-អង្គការមិនមែនរដ្ឋាភិបាលនោះឡើយ។ សហពន្ធ័សិទ្ធិមនុស្ស និងអភិវឌ្ឍន៏កម្ពុជាយល់ឃើញថា ការមិនមានច្បាប់ជាបទពិសោធន៍របស់ប្រទេសមួយចំនួនលើពិភពលោក គឺជាមេរៀនដ៍សំខាន់បំផុតសម្រាប់កម្ពុជា ព្រោះ NGOs មួយចំនួន បានក្លាយ​ជាយន្តការនៃ​ការអនុវត្តបដិវត្ត​លាបពណ៌ និងជាឧបករណ៍របស់​ពួកភេរវករ ធ្វើសកម្មភាព​វាយ​ប្រហារដោយជ្រក​ក្រោមស្លាក NGOs និងសមាគម។ គួរបញ្ជាក់​ថា សហព័ន្ធ​សិទ្ធមនុស្ស និង​អភិវឌ្ឍកម្ពុជា ជាអង្គការ​មិនមែន​រដ្ឋា-ភិបាលដែល​មានអង្គការ សមាគមជា​សមាជិក​ចំនួន ៣០ បាននិងកំពុង​ធ្វើសកម្មភាព​ស្របច្បាប់​បំរើប្រយោជន៍​សាធារណៈជន នៅតាមរាជ​ធានី-ខេត្ត​ក្រុងនានា ក្នុងព្រះរាជាណាច​ក្រកម្ពុ​ជា៕
 អត្ថបទ៖ ច័ន្ទ ទេវី