នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០១៥នេះ គេហទំព័រ Fresh News បានចុះផ្សាយសារ (SMS) របស់ សម្តេចតេជោ ហ៊ុន
សែន ដែលបានផ្ញើរទៅកាន់ ឯកឧត្តម សម រង្ស៊ី ដោយបានស្នើឲ្យឯកឧត្តម សម រង្ស៊ី ពន្យល់ពីអ្វីដែលឯកឧត្តម បាននិយាយនៅក្នុងវីដេអូ
ឃ្លីប រយៈពេល 2 នាទី និង 47 វិនាទី ដោយបានលើកឡើងថា «បើចង់ចាប់ចោរ ត្រូវចូលកៀកចោរសិន»។
នៅក្នុងវីដេអូឃ្លីបដដែលនេះ ឯកឧត្តម សម រង្ស៊ី បានថ្លែងក្នុងន័យនយោបាយ
ដោយវាយប្រហារមកលើ សម្ដេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យសម្ដេចយល់ថា គណបក្សសង្គ្រោះជាតិ
កំពុងប្រើល្បិចទុច្ចរិត ក្នុងការអនុវត្តវប្បធម៌សន្ទនា រវាងគណបក្សប្រជាជន
ដែលមានរូបសម្តេចជាតំណាង និងខាងគណបក្សសង្គ្រោះជាតិដែលមាន
ឯកឧត្តម សម រង្ស៊ី ជាសមភាគី។
ខាងក្រោមនេះជាសារដែលសម្ដេចតេជោ ហ៊ុន សែន បានសរសេរផ្ញើតាម SMS
ទៅកាន់ឯកឧត្តម សម រង្ស៊ី ដើម្បីសុំឲ្យមានការបំភ្លឺ ឲ្យបានច្បាស់
ពាក់ព័ន្ធទៅនឹងខ្លឹមសារនៅក្នុងឃ្លីបវីដេអូខាងលើ
ដែលខ្លឹមសារមានន័យថា «នេះជាវប្បធម៌សន្ទនា ដែលឯ.ឧ ចង់បាន។ ចង់បានការបំភ្លឺពីឯ.ឧ! ខ្ញុំមិនអាចទទួលយក ការបកស្រាយរបៀបនេះបានទេ ខ្ញុំត្រូវចាប់មេចោរពិត
នឹងកូនចោរពិត ដែលកំពុងមានសំណុំរឿងនៅតុលាការ, សុំឯ.ឧ កុំពឹងពាក់ដៃចោរ លើកលែងទោសឲ្យកូនចៅ ឯ.ឧ ទៀត។ សូមប្រាប់ កឹម សុខាផង
បើប៉ះពាល់ម្ដងទៀត CPP នឹងបោះឆ្នោតទម្លាក់ហើយ»។
ថ្មីៗនេះបន្ទាប់ពីមានការជំរុញរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ
ឲ្យគណបក្សសង្គ្រោះជាតិ គោរពតាមគោលការណ៍ នៃវប្បធម៌សន្ទនា
ឲ្យបានត្រឹមត្រូវ ជៀសវាង ម្នាក់ដើរតួជាអ្នកចាប់ដៃ
ដែលសំដៅទៅលើ ឯកឧត្តម
សម រង្ស៊ី និងម្នាក់ទៀតដើរតួជាអ្នកជាន់ជើង ដែលសំដៅទៅលើ ឯកឧត្តម
កឹម
សុខា គេឃើញថា ដើម្បីឆ្លើយតបនិងការជំរុញរបស់សម្តេចខាងលើ
គណបក្សសង្គ្រោះជាតិ
បានប្រកាសប្រកាន់ជំហរ រក្សាវប្បធម៌សន្ទនា ដើម្បីបង្រួមបង្រួមជាតិ
និងធ្វើការអភិវឌ្ឍន៍ប្រទេសនេះឲ្យរីកចំរើនដូចប្រទេសជិតខាង។
ផ្ទុយស្រឡះពីការប្រកាសជំហររបស់ថ្នាក់ដឹកនាំ
និងមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ ដែលបានលើកឡើងថា ខ្លូនប្រកាន់យកជំហរ
រក្សាវប្បធម៌សន្ទនា ដើម្បីភាពរីកចំរើននៃប្រទេសជាតិ គឺវីដេអូឃ្លីបវាយប្រហារទៅលើសម្ដេចតេជោ
ត្រូវបានគេបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថ្មី ដែលក្នុងវីដេអូឃ្លីបនេះ
គឺជាសម្តីវាយប្រហារខ្លាំងៗរបស់ ឯកឧត្តម សម រង្ស៊ី សំដៅមកលើសម្តេច ហ៊ុន
សែន៕
អត្ថបទ៖
ច័ន្ទ ទេវី