មិទ្ទិញអបអរខួបទី១៥២ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៥ ក្រោមប្រធានបទ “កម្លាំងមនុស្សធម៌ : គោលការណ៍គ្រឹះក្នុងសកម្មភាព”
ដែលបានប្រារព្ធធ្វើនៅសួនច្បារមុខសាលមហាស្រប ខេត្តតាកែវ
ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥ នេះ ប្រមូលប្រាក់វិភាគទានបានចំនួនជិត ៤៤
ម៉ឺនដុល្លារអាមេរិក។
ទិវានក្ខត្ថឬក្សថ្ងៃនេះ
ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន
ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី
និងលោកជំទាវ
និងមានការចូលរួមពីមន្ដ្រីអ្នកមុខអ្នកការមកពីស្ថាប័នរដ្ឋសភា
ព្រឹទ្ធសភា សមាជិករាជរដ្ឋាភិបាល អ្នកជំនួញ ដៃគូអភិវឌ្ឍន៍
ប្រជាពលរដ្ឋ សិស្ស និស្សិត យ៉ាងច្រើនកុះករ។
លោក
ជំទាវ នូ សុវណ្ណនី អភិបាលរងខេត្ត
និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជា ខេត្តតាកែវ
បានអាននូវរបាយការណ៍បូកសរុបពីសកម្មភាពនៃការងារមនុស្សធម៌ក្នុង
ការចុះជួយសម្រួលដោះស្រាយដល់ប្រជាពលរដ្ឋ ផ្ទុកមេរោគអេដស៍
ជម្ងឺអេដស៍ ជនពិការ កុមារកំព្រា ស្ដ្រីមេម៉ាយ
និងចាស់ជរាគ្មានទីពឹង និងបានជួយសង្រ្គោះបន្ទាន់ ដូចជា
ខ្យល់ព្យុះ គ្រោះមហន្ដរាយ អគ្គិភ័យ រន្ទៈបាញ់ លង់ទឹក ការសង់ផ្ទះ
និងបូមទឹកជួយសង្រ្គោះស្រូវជូនប្រជាពលរដ្ឋ។
សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ មានអ្នកស្ម័គ្រចិត្តចំនួន
៨០៥នាក់ ស្រី ៤៨៨នាក់ នៅគ្រប់សាខា អនុសាខា ក្នុង ៣៧១ភូមិ លើ ១១១៩ភូមិ។
ក្រៅពីនេះ សាខា ក៏បានកសាងយុវជនកាកបាទក្រហមកម្ពុជាបានចំនួន
៤០០៥នាក់ ស្រី ២៣៦៣នាក់ ទីប្រឹក្សាយុវជនចំនួន ១០៨នាក់ ស្រី ៥៤នាក់
ទៅតាមវិទ្យាល័យចំនួន ៤៦សាលា។
ឯកឧត្តម
ឡាយ វណ្ណៈ ប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ខេត្តតាកែវ
បានឡើងអានសេចក្ដីថ្លែងការណ៍របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី
ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងមិទ្ទិញខួបទី១៥២
ដោយជម្រាបឲ្យដឹងថា ឆ្នាំនេះ ចលនាអន្ដរជាតិកាកបាទក្រហម
អឌ្ឍចន្ទក្រហម បានដាក់ចេញនូវប្រធានបទ “កម្លាំងមនុស្សធម៌ : គោលការណ៍គ្រឹះក្នុងសកម្មភាព”
គឺមានបំណងគូសបញ្ជាក់នូវភាពសមស្របនៃគោលការណ៍គ្រឹះដែលនៅបន្ដ
ជានិរន្ដ នៅក្នុងសេវាកម្មមនុស្សធម៌ និងជាមគ្គទ្ទេសដ៏សំខាន់
ក្នុងការបំពេញការងាររបស់ខ្លួន។
ជាង
នេះទៅទៀត ស្ថិតក្នុងការអនុវត្តវិស័យស្នូលទាំង ៤
នៃយុទ្ធសាស្ដ្រ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា បាន
និងកំពុងបម្រើនូវសកម្មភាពមនុស្សធម៌ដោយប្រកាន់ខ្ជាប់ខ្ជួននូវគោល
ការណ៍គ្រឹះទាំង ៧ របស់ចលនាអន្ដរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម
គឺក្នុងភាពជាមនុស្សធម៌ ភាពគ្មានលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព
សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព។
ឯកឧត្តម
បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី សុខ អាន បានមានប្រសាសន៍ថា
ចលនារបស់កាកបាទក្រហមកម្ពុជា គឺជាការចូលរួមពង្រឹងវិស័យស្នូល
ដ៏មានសារៈសំខាន់ក្នុងវប្បធម៌ចែករំលែក
និងការជួយសង្រ្គោះគ្នាទៅវិញទៅមកដូចជា គ្រោះមហន្ដរាយ ទឹកជំនន់
ខ្យល់ព្យុះជាដើម។ល។ ដែលសកម្មភាពមនុស្សធម៌ទាំងនេះ
គឺជាការចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាព
និងសុខមាលភាពរបស់ប្រជាពលរដ្ឋ
និងជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ
ជូនប្រជាពលរដ្ឋ។
ឯកឧត្តម
ឧបនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍សង្កត់ធ្ងន់ថា
សកម្មភាពរបស់កាកបាទក្រហមកម្ពុជានឹងសម្រេចជោគជ័យក្នុងប្រតិបត្តិការ
របស់ខ្លួនជាបន្ដបន្ទាប់
គឺត្រូវតែពង្រឹងការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត
នៅពេលប្រជាពលរដ្ឋជួបការលំបាក
ដោយបានជំរុញឲ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ
ត្រូវកសាងកាកបាទក្រហមឲ្យបានរឹងមាំ
និងចាត់ចែងថវិកាស្ម័គ្រចិត្ត
ដែលមានបានពីសប្បុរសជនឲ្យបានតម្លាភាព។ ជាមួយគ្នានេះ
ឯកឧត្តមបានបញ្ជាក់ថា ការជួយគ្នាទៅវិញទៅមក
ក្នុងសកម្មភាពដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ
ដែលរងគ្រោះនៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ
ត្រូវតែទាមទារដាច់ខាតនូវការពូនផ្ដុំនៃកម្លាំងមនុស្សធម៌៕




No comments:
Post a Comment