រដ្ឋមន្ត្រីពីររូប
គឺ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល
ប្រកាសចូលខ្លួនបំភ្លឺពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លី
និងការធ្វើអាជីវកម្មខ្សាច់ ដែលនៅរសៀលថ្ងៃទី៥
ខែឧសភា ឆ្នាំ២០១៥នេះ ឯកឧត្តម សាយ
សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចូលទៅបំភ្លឺករណីដោះស្រាយទំនាស់ដីធ្លី នៅក្នុងខេត្តកោះកុង
រវាងពលរដ្ឋ និងក្រុមហ៊ុនចិន Union development Group នៅចំពោះមុខគណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋសភា។
ការចូលខ្លួនបំភ្លឺនេះ
ធ្វើឡើងតាមការកោះអញ្ជើញរបស់ឯកឧត្តម អេង ឆៃអ៊ាង ប្រធានគណៈកម្មការទីមួយនៃ រដ្ឋសភា
ដែលឯកឧត្តម អេង ឆៃអ៊ាង បានឲ្យដឹងថា លោកចង់ដឹងអំពីការវិវត្តនៃការដោះស្រាយទំនាស់ដីធ្លីក្នុងករណីនេះ
ខណៈលោកសង្កេតឃើញថា វាហាក់មានភាពស្ងាត់ស្ងៀម។
ប្រធានគណៈកម្មការសិទ្ធិមនុស្ស ដែលមកពីគណបក្សសង្គ្រោះជាតិរូបនេះ បានថ្លែងយ៉ាងដូច្នេះថា៖«ខ្ញុំធ្លាប់បាន ជួបពិភាក្សាជាមួយលោកអភិបាលខេត្ត និងលោករដ្ឋមន្ត្រីរួចហើយ លើករណីនេះ ប៉ុន្តែហាក់ដូចជាគ្មានអ្វីទៅមុខ។ ផ្ទុយទៅវិញ ខ្ញុំមានតែទទួលព័ត៌មានដែលថា ក្រុមហ៊ុននៅតែបន្តឈូសឆាយដីប្រជាជន បើទោះជាមានអនុក្រឹតរបស់រាជរដ្ឋាភិបាលបញ្ជាឲ្យផ្អាកការឈូសឆាយ ក៏ដោយ»។
ក្រុមហ៊ុន Union Development Group បានទទួលសិទ្ធិវិនិយោគពីរដ្ឋាភិបាលលើផ្ទៃដីជាង៤ម៉ឺនហិចតា ដែលឯកឧត្តម អេង ឆៃអ៊ាង អះអាងថា វាបានចូលក្នុងផ្ទៃដីនៃឧទ្យានជាតិបុទុមសាគរទៀតផង ហើយថា រហូតដល់ពេលនេះ ក្រុមហ៊ុនបានកសាងផ្លូវមួយ សណ្ឋាគារ និងកន្លែងលេង Golf ។

ឯកឧត្តម អេង ឆៃអ៊ាង បានអះអាងថា មានប្រជាជនជាង៣០០គ្រួសារដែលមិនព្រមទទួលសំណង និងចង់ឲ្យក្រុមហ៊ុនឆ្វៀលដីឲ្យពួកគេ ក៏ក្រុមហ៊ុនមិនបានធ្វើ» ហើយឯកឧត្តម អេង ឆៃអ៊ាង ដោយបន្ថែមថា លោកបានទទួលព័ត៌មាននានាដែលថា មានភាពអយុត្តិធម៌ខ្លាំងនៅក្នុងការដោះស្រាយសំណងដល់ពលរដ្ឋម្ចាស់ដី ដែលព្រមទទួលសំណង។
ចំណែករដ្ឋមន្ត្រីមួយរូបទៀត
គឺឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នឹងឆ្លើយតបពីការដេញថ្លៃធ្វើអាជីវកម្មខ្សាច់នៅថ្ងៃទី១២
ខែឧសភា ឆ្នាំ២០១៥ ខាងមុខ។
តាមព័ត៌មានបានឲ្យដឹងថា
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលរូបនេះ នឹងជួបប្រជុំជាមួយក្រុមអាជីវករខ្សាច់ម្តងទៀត
នៅថ្ងៃទី១២ ខែឧសភា ដើម្បីពិភាក្សាអំពីបញ្ហាពាក់ព័ន្ធ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល ជំនួបប្រជុំនេះ នឹងឆ្លើយតបទៅកាន់អាជីវករ ជុំវិញការដាក់ដេញថ្លៃធ្វើអាជីវកម្មខ្សាច់ចំនួន៤ឡូត៍ នៅតំបន់ប្រឡាយស្តៅ-តាឯក ដែលស្ថិតនៅក្នុងស្រុកកងមាស ខេត្តកំពង់ចាម និងស្រុកមុខកំពូល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សូមបញ្ជាក់ថា កាលពីដើមខែមេសា ក្រសួងរ៉ែ និងថាមពល និងក្រុមអាជីវករដែលមានអាជ្ញាប័ណ្ណធ្វើអាជីវកម្មខ្សាច់នៅភ្នំពេញ និងខេត្តកណ្តាល បានឯកភាពគ្នាផ្អាកការធ្វើអាជីវកម្មរយៈពេល៣ទៅ៦ខែ។ ការផ្អាកនេះ គឺដើម្បីទុកពេលឲ្យក្រសួងធ្វើការសិក្សាពីផលប៉ះពាល់នានា មុននឹងសម្រេចឲ្យដំណើរការអាជីវកម្មឡើងវិញ។
ការសម្រេចផ្អាកនេះ បានធ្វើឲ្យបរិមាណផ្គត់ផ្គង់ខ្សាច់នៅលើទីផ្សារថយចុះ ធ្វើឲ្យតម្លៃខ្សាច់ហក់ឡើងគួរឲ្យកត់សម្គាល់។ ដូច្នេះ ដើម្បីរក្សាតម្លៃខ្សាច់នៅលើទីផ្សារ ក្រសួងបានប្រកាសដាក់ដេញថ្លៃជាសាធារណៈជ្រើសរើសក្រុមហ៊ុន ក្នុង និងក្រៅស្រុក ដើម្បីធ្វើអាជីវកម្មខ្សាច់ និងឲ្យដំណើរការដេញថ្លៃនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ខែឧសភាខាងមុខ ប៉ុន្តែ រាល់ការធ្វើអាជីវកម្មបូមខ្សាច់នេះ គឺឲ្យធ្វើចរាចរណ៍សម្រាប់តែការផ្គត់ផ្គង់ក្នុងស្រុកតែប៉ុណ្ណោះ គឺមិនអនុញ្ញាតិឲ្យមានការនាំខ្សាច់ចេញយកទៅលក់នៅឯក្រៅប្រទេសឡើយ៕

No comments:
Post a Comment