Friday, October 06, 2017

វាលស្មៅជាប់កសិន្ធុប្រាសាទអង្គរវត្តត្រូវបានរៀបចំឱ្យមានភាពស្រស់ត្រកាល

សៀមរាប៖ កន្លងមកមានក្រុមអាជីវករមួយចំនួន បានយកវាលស្មៅជាប់កសិន្ធុនៃប្រាសាទអង្គរវត្ត ទៅធ្វើអាជីវកម្ម ជួលអង្រឹង កន្ទេល និងលក់ចំណីអាហារជូនប្រជាពលរដ្ឋមកដើរកម្សាន្ត ទស្សនាប្រាសាទអង្គរវត្ត ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ និងបរិស្ថានល្អ។

សកម្មភាពទាំងនោះបានបង្កឱ្យមានសំរាមរាយប៉ាយពាសពេញលើវាលស្មៅ បាត់បង់សោភ័ណភាពសាធារណៈ និងខ្យល់អាកាសបរិសុទ្ធនៃប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌដ៏មានតម្លៃ និងល្បីល្បាញក្នុងសកលលោក។
ដើម្បីរៀបចំសណ្តាប់ធ្នាប់និងបង្កើនភាពស្រស់ត្រកាលឡើងវិញ ជាពិសេសបង្កើនភាពទាក់ទាញ និងលើកកម្ពស់គុណភាពនៃការទស្សនារបស់ភ្ញៀវទេសចរ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការ នៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា បានចុះអប់រំណែនាំនិងធ្វើកិច្ចសន្យា ជាមួយក្រុមអាជីវករលក់ដូរដែលបានធ្វើអាជីវកម្ម លើវាលស្មៅជាប់កសិន្ធុប្រាសាទអង្គរវត្តឱ្យបញ្ឈប់សកម្មភាពជួលកន្ទេល ដាក់អង្រឹង និងលក់ដូរចំណីអាហារ ទទួលបានលទ្ធផលល្អ មិនមានការលក់ដូរនៅលើវាលស្មៅបន្តទៀតឡើយ ។

សកម្មភាពរបស់ក្រុមអាជីវករទាំងអស់ មិនត្រឹមតែជាការបង្ហាញនូវស្មារតីចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការថែរក្សាបរិស្ថាន សណ្តាប់ធ្នាប់ សោភ័ណភាពដ៏ស្រស់ត្រកាលនៃប្រាសាទអង្គរវត្តប៉ុណ្ណោះទេ តែថែមទាំងបានរួមចំណែកលើកតម្លៃបេតិកភណ្ឌដែលជាមរតកដូនតាទៀតផង៕







(សូមទស្សនាវីដេអូ)៖ លោក ស្វាយ ស៊ីថា ជួបសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងឃុំកុមារាជា ខេត្តតាកែវ

អភិបាលខេត្តសៀមរាប ចុះដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង នៅតាមដងផ្លូវជាតិលេខ៦

សៀមរាប៖ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ ចាប់ពីម៉ោង ៣ រសៀល រហូតដល់ម៉ោង ៨ យប់ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ដឹកនាំមន្ទីរជំនាញ និងមន្ត្រីមូលដ្ឋានចុះដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងនៅតាមដងផ្លូវជាតិលេខ៦ ត្រង់ម្តុំមុខភូមិវប្បធម៌ក្នុងក្រុងសៀមរាប ដោយបន្តកាយពង្រីកផ្លូវទឹកដើម្បីរំដោះទឹក ត្រង់ចំនុចមុខនិងក្រោយភូមិវប្បធម៌ផ្លូវទៅព្រលានយន្ត ព្រមទាំងផ្លូវក្រវ៉ាត់ក្រុង និងផ្លូវផ្សេងៗទៀតដែលធ្វើឱ្យស្ទះផ្លូវទឹកផងដែរ។
ជាមួយគ្នានោះផងដែរ មានប្រជាពលរដ្ឋជាច្រើនដែលជួបបញ្ហាជំនន់ទឹកភ្លៀងនេះបានថ្លែងអំណរគុណ ដល់លោកអភិបាលខេត្តដែលបានយកចិត្តទុកដាក់ចុះជួយដោះស្រាយបញ្ហាជូនពួកគាត់បានទាន់ពេលវេលា។ ទន្ទឹមនឹងនោះផងដែរ មកដល់ម៉ោង៩យប់ ទឹកជំនន់បានស្រកច្រើន ប្រសិនបើគ្មានភ្លៀងធ្លាក់ទេទឹកនឹងស្រកអស់ជាមិនខាន។

លោកអភិបាលខេត្តសៀមរាប ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋចូលរួម ក្នុងការវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងនៅពេលមានភ្លៀងធ្លាក់ធ្វើឱ្យហូរចូលក្នុងលូបណ្តាលឱ្យស្ទះផ្លូវទឹក ជាពិសេសនៅពេលបងប្អូនសាងសង់ផ្លូវកាត់ប្រឡាយ សូមដាក់លូឱ្យបានត្រឹមត្រូវ និងត្រូវតាមបច្ចេកទេសដែលអាជ្ញាធរបានកំណត់ ព្រោះថាពេលដាក់លូខុសបច្ចេកទេសក៏អាចធ្វើឱ្យមានការស្ទះចរន្តទឹកហូរផងដែរ៕








គ្រាប់បែកគីមីដ៏គ្រោះថ្នាក់ដែលជាកេរ្តិ៍ដំណែលដ៏ជូរចត់របស់អាមេរិក បន្សល់ទុកឱ្យប្រជាជនខ្មែរ ត្រូវបានមន្ត្រីជំនាញធ្វើប្រតិបត្តិការរុករក

ស្វាយរៀង៖ លោក កេ ដា អគ្គលេខាធិការរង អាជ្ញាធរគីមីនៃក្រសួងការពារជាតិ និងជាអ្នកនាំពាក្យក្នុងប្រតិបត្តិការដោះគ្រាប់បែកគីមី ដែលកំពុងឈរជើង នៅទីតាំងគ្រាប់បែក បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី០៥ ខែតុលា នេះថាប្រតិបត្តិការស្វែងរក និងដោះគ្រាប់បែកគីមីដ៏គ្រោះថ្នាក់របស់អាមេរិក សម្រាប់ថ្ងៃទី៤ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ បានចាប់ផ្តើមទៀតហើយ ខណៈដែលប្រជាពលរដ្ឋក៏ត្រូវ បានជម្លៀសចេញពីលំនៅឋានរបស់ពួកគាត់ទៅរកទីសុវត្ថិភាពសារជាថ្មី។

លោក កេ ដា បានបញ្ជាក់ទៀតថា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧នេះ មន្ត្រីជំនាញរបស់ស៊ីម៉ាក់ និងអាជ្ញាធរ គីមីរបស់ក្រសួងការពារជាតិ បន្តប្រតិបត្តិការស្វែងរកគ្រាប់បែកគីមីទី២ ជាមួយគ្នានឹងប្រតិបត្តិការវេចខ្ចប់គ្រាប់ បែកគីមីទី១ ដែលបានរកឃើញ។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ ដែលបានចុះទៅពិនិត្យ វាយតម្លៃទីតាំងប្រតិបត្តិការដោះគ្រាប់បែកគីមី បានបញ្ជាក់ថា សារធាតុគីមីដែលបានរកឃើញ ក្នុងគ្រាប់បែកគីមីគោលដៅទី១ នៅមានឥទ្ធិពល និងប្រសិទ្ធភាពខ្ពស់នៅឡើយ។

គ្រាប់បែកគីមីដ៏គ្រោះថ្នាក់ចំនួនពីរគ្រាប់ ដែលជាកេរ្តិ៍ដំណែលដ៏ជូរចត់របស់អាមេរិក បន្សល់ទុកឱ្យប្រជាជនខ្មែរ ត្រូវបានប្រជាពលរដ្ឋមូលដ្ឋាន អះអាងថាបានឃើញ និងយកទៅកប់នៅក្នុងបរិវេណសាលារៀន និងវត្តអារ៉ាម ស្ថិតក្នុងភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។

នៅពេលនេះ មន្ត្រីជំនាញបានរកឃើញគ្រាប់បែកគីមី១គ្រាប់ហើយ និងកំពុងប្រតិបត្តិការវេចខ្ចប់ឱ្យមាន សុវត្ថិភាព ខណៈគ្រាប់បែកមួយគ្រាប់ទៀត កំពុងបន្តស្វែងរក។

សូមជម្រាបថា នៅល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ម្សិលមិញនេះ មានមនុស្ស៥នាក់ រួមមានក្មេងប្រុស៤នាក់ និងស្រីម្នាក់ បានអះអាងថា ពួកគេបានរងគ្រោះដោយសារធាតុគីមី ភាយចេញពីគ្រាប់បែកគីមី ដែលកប់ក្នុង ចំការដំឡូងមួយកន្លែង ចម្ងាយពីប្រមាណ៣គីឡូម៉ែត្រ ពីទីតាំងដែលមន្ត្រីជំនាញស៊ីម៉ាក់ និងអាជ្ញាធរគីមី កំពុង ប្រតិបត្តិការដោះគ្រាប់បែក។ បន្ទាប់ពីមានបញ្ហាសុខភាព ដូចជាឈួលចូលភ្នែក រមាសលើរាងកាយ និងពិបាក ដកដង្ហើមនោះ ពួកគេទាំង៥នាក់ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ដឹកបញ្ជូនទៅមន្ទីរពេទ្យ ៕





ទីបំផុតក្រសួងមហាផ្ទៃ បានសម្រេចដាក់ពាក្យបណ្តឹងផ្លូវការទៅកាន់តុលាការកំពូលហើយ ដើម្បីស្នើសុំរំលាយគណបក្សសង្រ្គោះជាតិ តាមពាក្យបណ្តឹងរបស់គណបក្សចំនួន២

(ភ្នំពេញ)៖ ក្រុមមេធាវី៥រូបរបស់ក្រសួងមហាផ្ទៃ បានដាក់ពាក្យបណ្តឹងចូលទៅកាន់តុលាការកំពូលហើយ នៅវេលាម៉ោង១២ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧នេះ ដើម្បីប្តឹងស្នើសុំរំលាយគណបក្សសង្រ្គោះជាតិ ដោយយោងតាមពាក្យបណ្តឹងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិនរបស់សម្តេចក្រុមព្រះ និងគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់។
នៅក្នុងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃដែលបានដាក់នៅតុលាការកំពូល គឺមានកម្មវត្ថុប្តឹងរំលាយគណបក្សសង្រ្គោះជាតិ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ នៃព្រះរាជាណាចក្រកម្ពុជា។ ពាក្យបណ្តឹងនេះ គឺផ្អែកលើភស្តុតាងគ្រប់គ្រាន់ ដែលបង្ហាញថា គណបក្សសង្រ្គោះជាតិ បាន និងកំពុងអនុវត្តផែនការដោយ ឃុបឃិតគ្នា ជាសម្ងាត់ជាមួយបរទេស ក្នុងការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ក្រោមទម្រង់នៃបដិវត្តពណ៌ ដូចគំរូនៅប្រទេសយូហ្គោស្លាវី និងស៊ែរប៊ី ក៏ដូចជាបណ្តាប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា។ ដោយបានរកឃើញវីដេអូឃ្លីបចំនួន៣ ក្នុងចំណោមវីដេអូឃ្លីបជាច្រើន និងភស្តុតាងជាច្រើនទៀត ដែលដាក់ជូនតុលាការកំពូលថ្ងៃនេះ និងខ្លះទៀតដែលយើងមានក្នុងដៃរបស់យើងរួចហើយ។
សំដីផ្ទាល់ខ្លួនរបស់លោក កឹម សុខា ក្នុងឋានៈថ្នាក់ដឹកនាំរបស់គណបក្សសង្រ្គោះជាតិ នៅក្នុងវីដេអូឃ្លីបទាំង៣ ដែលយើងរកឃើញនេះ គឺជាភស្តុតាងដ៏រឹងមាំផង និងជាសក្ខីកម្មដ៏ច្បាស់លាស់ដែលមិនអាចប្រកែកបាន អំពីផែនការឃុបឃិតគ្នាជាសម្ងាត់ជាមួយបរទេស ក្នុងការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ក្រោមទម្រង់បដិវត្តពណ៌ ដែលបាន និងកំពុងអនុវត្តដោយគណបក្សសង្រ្គោះជាតិ រួមនិងអង្គការមិនមែនរដ្ឋាភិបាល និងបរទេសមួយចំនួនជ្រកក្រោម ទិសស្លោកនយោបាយភូតកុហកបោកប្រាស់ គឺ «ការផ្លាស់ប្តូរជាវិជ្ជមាន» ការញុះញង់បំផ្លើសដើម្បីបំផុសចលនាប្រជាជនក្រោមស្លាកសិទ្ធិមនុស្ស និងស្លាកប្រជាធិបតេយ្យ ព្រមទាំងការចោទប្រកាន់ដោយមិនត្រឹមត្រូវខុសពីការពិតជាក់ស្តែងគ្រប់ពេលវេលាថា រដ្ឋអំណាចបច្ចបុប្បន្ន ជារដ្ឋអំណាចផ្តាច់ការ ដើម្បីបង្កើតជាលេសសម្រាប់ការធ្វើបដិវត្តពណ៌ ក្នុងខណៈពេលដែលរដ្ឋអំណាចស្របច្បាប់បច្ចុប្បន្ន កំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នៃ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សបក្ស តាមរយៈការចាត់តាំងឱ្យមានការបោះឆ្នោតយ៉ាងទៀងទាត់ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា, ក្រោមសុខសន្តិភាពពេញបរិបូរណ៍ និងក្រោមម្លប់ដ៏ត្រជាក់នៃ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
នៅក្នុងពាក្យបណ្តឹងបានបន្តរៀបរាប់ថា៖ សកម្មភាពខុសច្បាប់ជាច្រើន ដែលបាន និងកំពុងអនុវត្តដោយគណបក្សសង្រ្គោះជាតិ គឺមានភាពស៊ីចង្វាក់គ្នាទៅនឹង ផែនការសម្ងាត់នៃការធ្វើបដិវត្តពណ៌ ដូចសំដីរបស់លោក កឹម សុខា នៅក្នុងវីដេអូឃ្លីប ជាសក្ខីកម្មមិនអាចប្រកែកបាន ក្នុងនោះរួមមានទាំងការបញ្ជូន មនុស្សទៅហ្វឹកហាត់ និងទទួលការបណ្តុះបណ្តាលជាប្រចាំនៅបរទេស អំពីរបៀបនៃការធ្វើបដិវត្តពណ៌ ដើម្បីផ្តួលរំលំរដ្ឋអំណាចស្របច្បាប់របស់កម្ពុជា។
បន្ថែមលើវីដេឃ្លីបទាំង៣ខាងលើ នៅមានភស្តុតាងជាច្រើនទៀត ដែលបង្ហាញថា គណបក្សសង្រ្គោះជាតិ ក្រៅពីផែនការឃុបឃិតគ្នាជាសម្ងាត់ជាមួយបរទេស ក្នុងការធ្វើបដិវត្តពណ៌ ផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ គណបក្សនេះ ក៏មានចំណងចំណុះឱ្យបរទេស និងក្រោមការបង្គាប់បញ្ជារបស់បរទេសផងដែរ ដែលជាការបំពានច្បាប់ស្តីពីគណបក្សនយោបាយ។
នៅក្នុងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ បានរៀបរាប់បន្ថែមថា៖ អង្គហេតុនៃសកម្មភាពខុសច្បាប់របស់គណបក្សសង្រ្គោះជាតិ គឺបានបំពានទៅនឹងមាត្រា ៦ ថ្មី (ពីរ) និងមាត្រា ៧ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ (សូមអានសង្ខេបពាក្យបណ្តឹងនៅខាងក្រោម)
សូមជំរាបថា កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ បានដាក់ពាក្យបណ្តឹងស្នើសុំរំលាយ គណបក្សសង្រ្គោះជាតិ ទៅកាន់ក្រសួងមហាផ្ទៃ។ នៅក្នុងពាក្យបណ្តឹងរបស់គណបក្សយុវជនកម្ពុជា បានរៀបរាប់ថា៖ សំណើសុំក្រសួងមហាផ្ទៃចាត់នីតិវិធីប្តឹងទៅតុលាការកំពូល ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយជាធរមាន ព្រោះតែគណបក្សសង្រ្គោះជាតិបានប្រព្រឹត្តអំពើក្បត់ជាតិ។

នៅល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ គណបក្សហ្វ៊ុនស៊ិនប៉ិចរបស់សម្ដេចក្រុមព្រះ​ នរោត្តម រណឬទ្ធិ ​ក៏បានដាក់ពាក្យបណ្តឹងជាផ្លូវការស្នើសុំរំលាយ គណបក្សសង្រ្គោះជាតិ ទៅកាន់ក្រសួងមហាផ្ទៃផងដែរ។ នៅក្នុងពាក្យបណ្តឹងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច បានរៀបរាប់យ៉ាងដូច្នេះថា៖ សំណើរសុំ​ចាត់វិធានការតាមផ្លូវច្បាប់ តាមនីតិវិធី ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ដោយយោងតាមមាត្រា៦ថ្មី មាត្រា៧ មាត្រា៣៨ថ្មី និងមាត្រា៤៤ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ៕ From Fresh News









ថ្ងៃនេះក្រសួងមហាផ្ទៃ នឹងដាក់ពាក្យបណ្តឹងទៅតុលាការកំពូល ស្នើសុំរំលាយគណបក្សសង្រ្គោះជាតិ តាមពាក្យបណ្តឹងរបស់គណបក្សចំនួន២

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានថ្លែងប្រាប់ឱ្យដឹងនៅមុននេះបន្តិចថា នៅវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧នេះ ក្រុមមេធាវីនឹងយកពាក្យបណ្តឹងដាក់ចូលទៅកាន់តុលាការកំពូល ដើម្បីប្តឹងស្នើសុំ រំលាយ គណបក្សសង្រ្គោះជាតិ ដោយយោងតាមពាក្យបណ្តឹង របស់គណបក្សហ្វ៊ុនស៊ិនប៉ិចរបស់ សម្តេច ក្រុមព្រះ និងគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់។

សូមជំរាបថា កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ បានដាក់ ពាក្យបណ្តឹងស្នើសុំរំលាយគណបក្សសង្រ្គោះជាតិ ទៅកាន់ក្រសួងមហាផ្ទៃ។

នៅក្នុងពាក្យបណ្តឹងរបស់គណបក្សយុវជនកម្ពុជា បានរៀបរាប់ថា៖ សំណើសុំក្រសួងមហាផ្ទៃចាត់នីតិវិធី ប្តឹងទៅតុលាការកំពូល ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ ជាធរមាន ព្រោះតែគណបក្សសង្រ្គោះជាតិបានប្រព្រឹត្តអំពើក្បត់ជាតិ។

នៅល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ គណបក្សហ្វ៊ុនស៊ិនប៉ិចរបស់សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ក៏បាន ដាក់ពាក្យបណ្តឹងជាផ្លូវការស្នើសុំរំលាយគណបក្សសង្រ្គោះជាតិ ទៅកាន់ក្រសួងមហាផ្ទៃផងដែរ។

នៅក្នុងពាក្យបណ្តឹងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច បានរៀបរាប់យ៉ាងដូច្នេះថា៖ សំណើរសុំចាត់វិធានការតាម ផ្លូវច្បាប់ តាមនីតិវិធី ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ដោយយោងតាមមាត្រា៦ថ្មី មាត្រា៧ មាត្រា៣៨ថ្មី និងមាត្រា៤៤ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ៕

ខាងក្រោមនេះជាពាក្យបណ្តឹងទាំងពីររបស់គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា៖



មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង​ ចុះផ្សព្វផ្សាយ​ច្បាប់ចរាចរណ៍​ដល់ម្ចាស់​យានយន្ត​ និងម្ចាស់​គោយន្តកែច្នៃ​

កំពង់ឆ្នាំង ៖ លោក មាស ឈុនលី អនុប្រធានការិយាល័យដឹកជញ្ជូនបានមានប្រសាសន៍ថា ដើម្បីធានាឲ្យបានសុវត្ថិភាពក្នុងពេលធ្វើដំណើរ និងទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ ឲ្យនៅកម្រិតទាបនោះ ទាល់តែយើងចូលរួមគោរពច្បាប់ចរាចរណ៍ទាំអស់គ្នា។

លោកបានមានប្រសាសន៍បែបនេះ នៅថ្ងទី០៥ ខែតុលា ឆ្នាំ២០១៧ នៅក្នុងពិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក នៅឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីសមត្ថកិច្ចនគរបាលចរាចរណ៍ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋម្ចាស់ ទោចក្រយានយន្ត និងគោយន្តកែច្នៃ ចំនួន៣៥០នាក់ ផងដែរ។

អនុប្រធានការិយាល័យដឹកជញ្ជូន បានបន្តថា ការផ្សព្វផ្សាយច្បាប់នាពេលនេះ គឺពិតជាមានសារៈសំខាន់ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋលើផ្នែកសុវត្ថិភាពចរាចរណ៍នេះ អោយកាន់តែមានភាពល្អប្រសើរ។

លោកបានបន្តទៀតថា សព្វថ្ងៃនេះ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យមនុស្សបាត់បង់ជីវិត របួស ពិការ ព្រមទាំងខាតបង់ទ្រព្យសម្បត្តិ ស្ថិតក្នុងកម្រិតខ្ពស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានក្តីព្រួយបារម្ភ និងរិះរកវិធីដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ទាំងនោះ ឲ្យមកនៅកម្រិតទាបបំផុត ហើយ ដើម្បីកាត់បន្ថយបានទើបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខិតខំរៀបចំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងជំរុញឱ្យស្ថាប័នជំនាញបញ្ជ្រាបច្បាប់នេះ ឲ្យដល់ប្រជាពលរដ្ឋ ដើម្បីបានយល់ជាចំណេះដឹងទាំងអស់គ្នា សម្រាប់អនុវត្តក្នុងការរស់នៅប្រចាំថ្ងៃ។
នៅក្នុងឱកាសនោះដែរ លោក មាស ឈុនលី ក៏បានចែកជូនសៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋដែលចូលរួម និងបិទស្ទីកគ័រចំណាំងផ្លាត ដល់គោយន្តកែច្នៃចំនួន១១៣គ្រឿងផងដែរ៕




BREAKING NEWS: នៅព្រឹកថ្ងៃនេះក្រសួងមហាផ្ទៃ នឹងដាក់ពាក្យបណ្តឹងទៅកាន់តុលាការកំពូល ស្នើសុំរំលាយគណបក្សសង្រ្គោះជាតិ តាមពាក្យបណ្តឹងរបស់គណបក្សចំនួន២

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្តិចថា នៅវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧នេះ ក្រុមមេធាវីនឹងយកពាក្យបណ្តឹងដាក់ចូលទៅកាន់តុលាការកំពូល ដើម្បីប្តឹងស្នើសុំរំលាយគណបក្សសង្រ្គោះជាតិ ដោយយោងតាមពាក្យបណ្តឹងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិនរបស់សម្តេចក្រុមព្រះ និងគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់។

សូមជំរាបថា កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ បានដាក់ពាក្យបណ្តឹងស្នើសុំរំលាយ គណបក្សសង្រ្គោះជាតិ ទៅកាន់ក្រសួងមហាផ្ទៃ។ នៅក្នុងពាក្យបណ្តឹងរបស់គណបក្សយុវជនកម្ពុជា បានរៀបរាប់ថា៖ សំណើសុំក្រសួងមហាផ្ទៃចាត់នីតិវិធីប្តឹងទៅតុលាការកំពូល ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយជាធរមាន ព្រោះតែគណបក្សសង្រ្គោះជាតិបានប្រព្រឹត្តអំពើក្បត់ជាតិ។

នៅល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ គណបក្សហ្វ៊ុនស៊ិនប៉ិចរបស់សម្ដេចក្រុមព្រះ​ នរោត្តម រណឬទ្ធិ ​ក៏បានដាក់ពាក្យបណ្តឹងជាផ្លូវការស្នើសុំរំលាយ គណបក្សសង្រ្គោះជាតិ ទៅកាន់ក្រសួងមហាផ្ទៃផងដែរ។ នៅក្នុងពាក្យបណ្តឹងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច បានរៀបរាប់យ៉ាងដូច្នេះថា៖ សំណើរសុំ​ចាត់វិធានការតាមផ្លូវច្បាប់ តាមនីតិវិធី ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ដោយយោងតាមមាត្រា៦ថ្មី មាត្រា៧ មាត្រា៣៨ថ្មី និងមាត្រា៤៤ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ៕

ខាងក្រោមនេះជាពាក្យបណ្តឹងទាំងពីររបស់គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា៖



Facebook រឿងពិត CNRP ទម្លាយថា វិទ្យាស្ថាន NDI របស់អាមេរិករៀបចំផែនការយុទ្ធសាស្ត្រ១៨ខែមុនការបោះឆ្នោតដើម្បីជួយបក្សសង្គ្រោះជាតិ

ហ្វេសប៊ុក រឿងពិត CNRP នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ បានបន្តទម្លាយថា វិទ្យាស្ថាន NDI របស់អាមេរិករៀបចំផែនការយុទ្ធសាស្ត្រ១៨ខែមុនការបោះឆ្នោតដើម្បីជួយបក្សសង្គ្រោះជាតិ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
មន្ត្រីជាន់ខ្ពស់ដែលស្និទ្ធជាមួយលោក យឹម សុវណ្ណ បានទម្លាយឱ្យដឹងថាក្រោយពីមានការជួបចរចាជាសំងាត់រវាងអតីតមេដឹកនាំបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ជាមួយមន្ត្រីជាន់ខ្ពស់ NDI នៅទីក្រុងព្រូសសែល ប្រទេស ប៊ែលហ្សិកកាលពីអំឡុងខែឧសភា ឆ្នាំ២០១៦កន្លងទៅ ដើម្បីស្នើសុំគ្រូជំនាញបរទេសជួយ CNRP នូវវគ្គពិសេសមួយស្តីពីយុទ្ធសាស្ត្រ និងផែនការដើម្បីស្វែងរកសំឡេងឆ្នោតឱ្យគណបក្សសង្គ្រោះជាតិក្នុងការបោះ ឆ្នោតឆ្នាំ២០១៨ខាងមុខត្រូវបាន NDI (វិទ្យាស្ថានជាតិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក) ក្រោមជំនួយឧបត្ថម្ភពី USAID បានបង្ហាត់បង្រៀនដល់ថ្នាក់ដឹកនាំសំខាន់ៗក្នុងគណៈកម្មាធិការនាយក CNRP រយៈពេល ២ថ្ងៃ នៅសណ្ឋាគារ Raffle Le Royal Phnom Penh កាលពីថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០១៧។
វគ្គបណ្តុះបណ្តាលយុទ្ធសាស្ត្រក្នុងគោលបំណងដណ្តើមប្រៀបឈ្នះលើបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ដែល NDI សង្ឃឹមយ៉ាងមុតមាំថា គណបក្សសង្គ្រោះជាតិ នឹងប្រែក្លាយពីការបរាជ័យឱ្យទទួលបានជ័យជម្នះក្នុងការបោះឆ្នោតខាងមុខ។ NDI បានចងក្រងនូវផែនការគន្លឹះ ភាពជាអ្នកដឹកនាំ ការងារជាប្រព័ន្ធ ពង្រឹងចំណុចខ្លាំង និងចំណុចខ្សោយរបស់គណបក្ស ជាពិសេសបានណែនាំឱ្យ CNRP ត្រូវតែកំណត់គោលដៅឱ្យច្បាស់លាស់លើផែនការសកម្ម​ភាពរបស់ខ្លួន ដើម្បីបង្កលក្ខណៈងាយស្រួលដល់អង្គការខាងក្រៅផ្សេងទៀត ជួយផ្តល់ជំនួយ និងការគាំទ្រផ្នែកបច្ចេកទេស។ វគ្គបណ្តុះបណ្តាលនេះត្រូវបានបង្រៀនដោយលោក Ivan Doherty និងលោកស្រី Shannon O’Connell ដែលជាគ្រូជំនាញរបស់ NDI។

តាមប្រភពពីមន្ត្រីខុទ្ទកាល័យ CNRP ដែលជាក្រុមការងារពិសេសរបស់លោក យឹម សុវណ្ណ បានទម្លាយឱ្យដឹងថា NDI បានស្នើសុំគោលនយោបាយបក្ស និងរចនាសម្ព័ន្ធដឹកនាំរួមរបស់ CNRP ដើម្បីយកទៅត្រួតពិនិត្យ វិភាគ និងច្របាច់បញ្ចូលគ្នាជាមួយផែនការយុទ្ធសាស្ត្រដ៏ស៊ីជម្រៅរបស់ខ្លួន និងថែមទាំងបានសំណូមពរឱ្យសមាជិកគណៈកម្មាធិការនាយកទាំងអស់ ជាពិសេសលោក សម រង្ស៊ី ត្រូវតែមានវត្តមានចូលរួមកុំបីខានក្នុងវគ្គពិសេសនេះ តាមវីដេអូ Conference ដែល NDI ចាត់ទុកថា វគ្គនេះមានសារៈសំខាន់បំផុតដល់មន្ត្រីជាន់ខ្ពស់ CNRP ក្នុងការត្រៀមខ្លួនឱ្យហើយ១៨ខែមុនការបោះឆ្នោត។
យោងតាមឯកសារបែកធ្លាយបានបង្ហាញថា អ្នកជំនាញរបស់ NDI បានប្រាប់អំពីវិធីសាស្ត្រ និងឧបាយកិច្ចនានាដើម្បីជួយបិទបាំងពីភាពកម្សោយនៃការដឹកនាំរបស់ CNRP ការធ្លាក់ចុះយ៉ាងគំហុកនូវសមាជិកគាំទ្រតាំងពីលើដល់ក្រោមនៅពេលដែលមានការស្ទង់មតិពិតប្រាកដបង្ហាញថា បក្សកាន់អំណាចមានសំឡេងគាំទ្រខ្ពស់ជាងពីប្រជាពលរដ្ឋ។ ដូច្នេះដើម្បីបំភ័ន្តសាធារណៈមតិ និងកេងចំណេញនយោបាយ NDI ក៏បានប្រាប់នូវកលល្បិចជាច្រើន ក្នុងនោះក៏បានបង្ហើបថា ការស្ទង់មតិថ្មីមួយជាវិជ្ជមាន (អាចបង្កើតឡើងដោយ NDI) នឹងជួយទាក់ទាញសំឡេងឆ្នោតដល់ CNRP បូកផ្សំជាមួយនឹងការប្រើឧបករណ៍បំពងសំឡេងជាច្រើនថែមទៀតដែលគាំទ្របក្សប្រឆាំង នោះសង្ឃឹមថា CNRP នឹងទទួលបានជ័យជម្នះ។

បើពិនិត្យមើលកម្មវិធីដែល NDI បង្រៀន និងត្រូវបានបង្ហោះផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមរបស់ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ សិក្ខាសាលានោះបានបិទបាំងនូវគោលបំណងពិតរបស់ខ្លួន ដោយបន្លំថាគ្រាន់តែជាសិក្ខាសាលាថ្នាក់ដឹកនាំគណបក្ស ស្តីពី សារគមនាគមន៍ផ្ទៃក្នុង និងខាងក្រៅតែប៉ុណ្ណោះតែធាតុពិត NDI បានបង្កប់ខ្លួនយ៉ាងជ្រៅដើម្បីជួយបក្សសង្គ្រោះជាតិ ដោយរៀបចំនូវផែនការ និងយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ជួយដល់ថ្នាក់ដឹកនាំសំខាន់ៗនៃបក្សប្រឆាំង។

ប្រភពពីមន្ត្រីខុទ្ទកាល័យ CNRP ដដែលក៏បានបង្ហើបឱ្យដឹងផងដែរថា ក្រៅពីវគ្គបណ្តុះបណ្តាលពិសេសនេះ មន្ត្រីជំនាញ NDI បានជួបជាសម្ងាត់ជាមួយលោក យឹម សុវណ្ណ និងថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនទៀតរបស់ CNRP នៅទីស្នាក់ការ NDI ក្នុងទីក្រុងភ្នំពេញ។ ប្រភពបានបញ្ជាក់​ថា នៅខែមីនា ឆ្នាំ២០១៧ វគ្គពិគ្រោះយោបល់អំពីយុទ្ធសាស្ត្រស៊ីជម្រៅផ្សេងទៀត ត្រូវបាន NDI សហការគ្នាយ៉ាងស្អិតរមួតក្នុងទិសដៅតែម៉្យាងគត់ គឺធ្វើយ៉ាង ណាឱ្យបក្សសង្គ្រោះជាតិបានទទួលជោគជ័យ។ ក្រៅពីនេះ ប្រភពនៃការផ្តល់ថវិកាជាច្រើនត្រូវបានជួយឧបត្ថម្ភពីក្រោយខ្នងដោយ USAID ជាបន្តបន្ទាប់ ក្នុងការជួយជ្រោមជ្រែងដល់ CNRP៕