Friday, October 06, 2017

ថ្ងៃនេះក្រសួងមហាផ្ទៃ នឹងដាក់ពាក្យបណ្តឹងទៅតុលាការកំពូល ស្នើសុំរំលាយគណបក្សសង្រ្គោះជាតិ តាមពាក្យបណ្តឹងរបស់គណបក្សចំនួន២

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានថ្លែងប្រាប់ឱ្យដឹងនៅមុននេះបន្តិចថា នៅវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧នេះ ក្រុមមេធាវីនឹងយកពាក្យបណ្តឹងដាក់ចូលទៅកាន់តុលាការកំពូល ដើម្បីប្តឹងស្នើសុំ រំលាយ គណបក្សសង្រ្គោះជាតិ ដោយយោងតាមពាក្យបណ្តឹង របស់គណបក្សហ្វ៊ុនស៊ិនប៉ិចរបស់ សម្តេច ក្រុមព្រះ និងគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់។

សូមជំរាបថា កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ បានដាក់ ពាក្យបណ្តឹងស្នើសុំរំលាយគណបក្សសង្រ្គោះជាតិ ទៅកាន់ក្រសួងមហាផ្ទៃ។

នៅក្នុងពាក្យបណ្តឹងរបស់គណបក្សយុវជនកម្ពុជា បានរៀបរាប់ថា៖ សំណើសុំក្រសួងមហាផ្ទៃចាត់នីតិវិធី ប្តឹងទៅតុលាការកំពូល ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ ជាធរមាន ព្រោះតែគណបក្សសង្រ្គោះជាតិបានប្រព្រឹត្តអំពើក្បត់ជាតិ។

នៅល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ គណបក្សហ្វ៊ុនស៊ិនប៉ិចរបស់សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ក៏បាន ដាក់ពាក្យបណ្តឹងជាផ្លូវការស្នើសុំរំលាយគណបក្សសង្រ្គោះជាតិ ទៅកាន់ក្រសួងមហាផ្ទៃផងដែរ។

នៅក្នុងពាក្យបណ្តឹងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច បានរៀបរាប់យ៉ាងដូច្នេះថា៖ សំណើរសុំចាត់វិធានការតាម ផ្លូវច្បាប់ តាមនីតិវិធី ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ដោយយោងតាមមាត្រា៦ថ្មី មាត្រា៧ មាត្រា៣៨ថ្មី និងមាត្រា៤៤ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ៕

ខាងក្រោមនេះជាពាក្យបណ្តឹងទាំងពីររបស់គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា៖



No comments:

Post a Comment