Sunday, May 31, 2015
Saturday, May 30, 2015
Friday, May 29, 2015
ក្រសួងការបរទេស លើកឡើងថា ពលករខ្មែរ ជាច្រើននាក់នឹង ត្រូវជួយសង្គ្រោះ ហើយបញ្ចូនមកកាន់កម្ពុជាវិញ ក្នុងពេលឆាប់ៗខាងមុខនេះ
ដោយមានការយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលដឹកដោយនាំ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស ស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី និងស្ថានអគ្គកុងស៊ុលប្រចាំទីក្រុងសៀងហៃ បានអន្តរាគមន៍ជួយពលរដ្ឋខ្មែរ ជាបន្តបន្ទាប់ ហើយនៅពេលថ្មីនេះ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ នារីម្នាក់ឈ្មោះ អ៊ូ សារ៉េត មានស្រុកកំណើតនៅ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានបញ្ជូនមកដល់កម្ពុជាហើយ បន្ទាប់ពីស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ បានសហការជាមួយអាជ្ញាធរចិន ជួយសង្រ្គោះរូបនាង ដែលរងគ្រោះដោយមេខ្យល់នាំយកទៅរៀបការ ជាមួយបុរសជនជាតិចិន នៅខេត្តអានហ៊ុយ ប្រទេសចិន។
ជាមួយគ្នានេះដែរ ស្ថានទូតកម្ពុជា បានសហការជាមួយអាជ្ញាធរឥណ្ឌូនេស៊ី ជួយសង្គ្រោះពលករខ្មែរ ចំនួន២១នាក់ពីទូកនេសាទថៃ ក្នុងតំបន់កោះអំបុន (Ambon) ប្រទេសឥណ្ឌូនេស៊ី។ ដោយពលករខ្មែរទាំង២១នាក់ មិនមានលិខិតឆ្លងដែន ស្ថាតទូតបានចេញលិខិតបើកផ្លូវឲ្យ និងបានអន្តរាគមន៍ឲ្យទូកនេសាទថៃ បើកប្រាក់បៀវត្ស និងចេញសោហ៊ុយធ្វើដំណើរមកកម្ពុជាវិញ នៅចុងខែឧសភា ឆ្នាំ២០១៥ នេះ។
ចំពោះករណីពលករខ្មែរចំនួន២១នាក់ ដែលគ្រោងមកដល់កម្ពុជា នៅចុងខែឧសភានេះ គឺ៧នាក់បានមកដល់ហើយ នៅថ្ងៃនេះ ទី២៩ ខែឧសភា ឆ្នាំ២០១៥ នៅវេលាម៉ោង ៣:៥៥នាទីល្ងាច នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, ៦នាក់ នឹងមកដល់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៥ វេលាម៉ោង ៧:៣៥នាទីព្រឹក និង៨នាក់ទៀត នឹងមកដល់នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០១៥ វេលាម៉ោង ៣:៥៥នាទីព្រឹក។
ជាមួយគ្នានេះស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលការិនីខ្មែរចំនួន ២នាក់ ឲ្យទទួលបានប្រាក់ខែគ្រប់ចំនួន និងត្រឡប់មកកម្ពុជាវិញដូចគ្នា ដែលក្នុងនោះមានឈ្មោះ អាន សេត មានស្រុកកំណើតនៅស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ បានវិលត្រឡប់មកដល់កម្ពុជាវិញ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥។ ចំណែកម្នាក់ទៀត ឈ្មោះ ឈឹម សាលី មានស្រុកកំណើតនៅស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នឹងមកដល់កម្ពុជាវិញ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥។
ក្រៅពីនេះ ស្ថានទូតកម្ពុជា បានសហការជាមួយអាជ្ញាធរឥណ្ឌូនេស៊ី ជួយសង្គ្រោះពលករខ្មែរចំនួន ៣៨នាក់ទៀត ពីទូកនេសាទថៃ ក្នុងតំបន់កោះបេនជីណា (Benjina) ប្រទេសឥណ្ឌូនេស៊ី។ ដោយពលករខ្មែរទាំង៣៨នាក់ មិនមានលិខិតឆ្លងដែន ស្ថាតទូតបានចេញលិខិតបើកផ្លូវឲ្យ និងបានសហការយ៉ាងជិតស្និតជាមួយអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ដើម្បីធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញនៅសប្តាហ៍ទី១ ខែមិថុនា ឆ្នាំ២០១៥ ខាងមុខនេះ។
តាមប្រភពពី ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា ពលករខ្មែររងគ្រោះចំនួន១៩៩នាក់ នឹងមកពីឥណ្ឌូនេស៊ី នៅចុង ខែមិថុនា ឆ្នាំ២០១៥នេះ។
ឯកឧត្តម កុយ គួង បញ្ជាក់ថា ស្ថានទូតកម្ពុជាបានសហការ ជាមួយអាជ្ញាធរឥណ្ឌូនេស៊ី ជួយសង្គ្រោះពលករខ្មែរ ចំនួន១៩៩នាក់ ពីទូកនេសាទថៃក្នុងតំបន់កោះអំបុន (Ambon) ប្រទេសឥណ្ឌូនេស៊ី។ ដោយពលករខ្មែរទាំង១៩៩នាក់ មិនមានលិខិតឆ្លងដែន ស្ថាតទូតនឹងចេញលិខិតបើកផ្លូវឲ្យ និងបានអន្តរាគមន៍ឲ្យទូកនេសាទថៃ បើកប្រាក់បៀវត្ស និងចេញសោហ៊ុយធ្វើដំណើរមកកម្ពុជាវិញនៅចុង ខែមិថុនា ឆ្នាំ២០១៥ នេះ៕
អត្ថបទ៖ ច័ន្ទ ទេវី
ក្រសួងការងារបំភ្លឺអំពីគោលបំណេង ពិតនៃច្បាប់ស្តីពីសហជីព
តាមយោងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការរៀបចំតាក់តែងច្បាប់ស្តីពីសហជីព បានឲ្យដឹងថា នាពេលថ្មីៗនេះ មានអង្គការវិជ្ជាជីវៈមួយចំនួនដោយមានការគាំទ្រពីអង្គការបរទេស បានបញ្ចេញមតិជំទាស់ទៅនឹងការអនុម័តច្បាប់ស្តីពីសហជីព ដែលបានរៀបចំចំនួន ៧ឆ្នាំ ហើយដែលនឹងឈានដល់ការបញ្ចប់ជាស្ថាពរក្នុងពេលដ៏ខ្លីខាងមុខនេះ។ ដូច្នេះដើម្បីបំភ្លឺជូនសាធារណជនអំពីគោលបំណងពិតនៃការរៀបចំច្បាប់នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងពីចំណុចសំខាន់ៗមួយចំនួននៃច្បាប់នេះ។
ច្បាប់សហជីពនេះបង្កើតឡើងគឺមានគោលដៅទី ១ -ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត ទី២- ធានានូវសិទ្ធិសេរីភាពនៃអង្គការវិជ្ជាជីវៈរបស់កម្មករ និយោជិត និងនិយោជក ទី៣- ជំរុញឲ្យមានសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ទី៤- រួមចំណែកក្នុងការបង្កើតការងារសមរម្យ និងទី ៥-បង្កើនផលិតភាពដើម្បីអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត។
ក្រសួងការងារបញ្ជាក់ទៀតថា ចាប់ពីពេលចាប់ផ្តើមកសាងច្បាប់នេះតាមសំណូមពររបស់ភាគីកម្មករនិយោជីត និងនិយោជក កាលពីខែវិច្ឆិកា ឆ្នាំ២០០៨ រហូតដល់ពេលនេះ ក្រសួងបានសហការជាមួយតំណាងអង្គការអន្តរជាតិខាងការងារ (ILO) និងបានដាក់ជូនភាគីពាក់ព័ន្ធជាពិសេសសហជីព និងនិយោជកពិនិត្យពីភាក្សាជាបន្តបន្ទាប់ និងបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាសាធារណៈចំនួន ០៧លើក ហើយមតិយោបល់របស់ភាគីនីមួយៗ ត្រូវបានយកមកបញ្ចូលក្នុងខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ ក្នុងនោះក្រុមសហជីព ដែលកំពុងជំទាស់នឹងច្បាប់នេះក៏បានចូលរួមពិភាក្សាផងដែរ។
ខ្លឹមសារនៃច្បាប់នេះត្រូវបានកសាងឡើង ដោយឈរលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាអនុសញ្ញាលេខ ៨៧ និងលេខ ៩៨ របស់អង្គការ (ILO) ក៏ដូចជាឈរលើបទពិសោធន៍ របស់បណ្តាប្រទេសមួយចំនួនលើពីភពលោក ហើយសេចក្តីព្រាងច្បាប់មានទម្រង់ និងលក្ខណៈស្របតាមបទដ្ឋានអន្តរជាតិ ជាពិសេសស្របតាមតម្រូវការជាក់ស្តែងរបស់កម្ពុជា។ ច្បាប់នេះក៏មានគោលដៅទប់ស្កាត់មជ្ឈដ្ឋានមួយចំនួនតូច ដែលមានចេតនាអាក្រក់ចង់បន្តប្រើប្រាស់កម្មករ និយោជិត ឬវិស័យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា បម្រើដល់ផលប្រយោជន៍របស់ខ្លូន និងបក្ខពួកដោយមិនបានគិតអំពី ផលប្រយោជន៍ពិតប្រាកដរបស់កម្មករនិយោជិតផងដែរ។ ក្រសួងការងារក៏បានអំពាវនាវដល់ជនដែលស្ថិតនៅក្នុងមជ្ឈដ្ឋានទាំងនោះវិលមកគិតផលប្រយោជន៍កម្មករនិយោជិត និងផលប្រយោជន៍ជាតិពិតប្រាកដ និងចូលរួមគាំទ្រដល់ការកសាងច្បាប់សហជីពនេះ៕
អត្ថបទ៖ ច័ន្ទ ទេវី
សហភាពអឺរ៉ុប សំដែងការព្រួយបារម្ភ ចំពោះភាពយឺតយ៉ាវ នៃដំណើរការកាត់ក្តីរបស់ អ.វ.ត.ក
នៅក្នុងតុលាការកម្ពុជា ដោយចង់ឲ្យស្ថាប័នតុលាការកូនកាត់មួយនេះ
ដំណើរការទៅបានលឿននិងឆាប់រហ័សទៅមុខ។
លើកឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន សហភាពអ៊ឺរ៉ុបមានការព្រួយបារម្មណ៏ អំពីភាពយឺតយ៉ាវ
នៃអង្គជុំនំជុំរះវិសាមញ្ញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី
ជាមួយលោ PIERRE
AMILHAT ប្រធានគ្រប់គ្រងតំបន់អាស៊ី
មជ្ឈឹមបូព៌ា និងតំបន់អាស៊ីប៉ាស៊ីហ្វិក នៅវិមានមិត្តភាពនៃទីស្តីការគណរដ្ឋមន្ត្រី
នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥នេះ ភាគីទាំងពីរបានពិភាក្សាគ្នា ដោយផ្តោតជាសំខាន់ទៅលើ
ដំណើរការរបស់ អង្គជុំនំជំរះវិសាមញ្ញ ក្នុងតុលាការកម្ពុជា។
ជំរាបប្រាប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
សុខ អាន លោក PIERRE
AMILHAT មានប្រសាសន៏ថា សហភាពអ៊ឺរ៉ុប
មានការព្រួយបារម្ភ អំពីការពន្យាពេលក្នុងដំណើរការកាត់ក្តីយូរ របស់អង្គជំនុំជម្រះ
វិសាមញ្ញនៅក្នុងតុលាការកម្ពុជា ជាងនេះបញ្ហាចំណាយលើដំណើរការ របស់អង្គជំនុំជម្រះវិសាមញ្ញនៅក្នុងតុលាការកម្ពុជា
ក៏ជាក្តីកង្វល់ផងដែរ អំពីទំហំចំណាយគឺចេះតែកើនឡើងនោះ។
ទាក់ទិននឹងការលើកឡើងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
សុខ អាន បានជំរាបជូនថា ទាំងកម្ពុជាក៏ដូចជាភាគីសហភាពអ៊ឺរ៉ុប និងអង្គការសហប្រជាជាតិ
គឺសុទ្ធតែបានដឹងទាំងអស់គ្នាហើយថា ភាពយឺតយ៉ាវរបស់សាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហមនេះ
មិនមានភាគីណា អាចមកជ្រៀតជ្រែក លើកិច្ចការរបស់តុលាការនេះបានទេ ពីព្រោះវាជានីតិវិធីរបស់ចៅក្រម
និងព្រះរាជអាជ្ញានៃ អ.វ.ត.ក ។
នៅក្នុងកិច្ចពិភាគ្សាគ្នានេះទាំងភាគីកម្ពុជា
និងសហភាពអ៊ឺរ៉ុប សុទ្ធតែបានបង្ហាញនូវឆន្ទះនិងបំណងក្នុងការចង់ពន្លឿនកិច្ចការរបស់សាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហមនេះធ្វើយ៉ាងណាឲ្យដំណើរការទៅបានឆាប់រហ័ស។
ទាក់ទងនឹងការចំណាយ របស់សាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហមនេះ
បើទោះបីភាគីសហភាព អឺរ៉ុបមានការព្រួយបារម្ភក៏ពិតមែន ក៏ប៉ុន្តែជានយោបាយ សហភាពអ៊ឺរ៉ុបនៅតែបន្តគាំទ្រចូលរួម
វិភាគទានដើម្បីទ្រទ្រង់ដល់ដំណើរការ របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
នេះជាបន្តទៅមុខទៀត។
សហភាពអឺរ៉ុបបន្តផ្តល់ហិរញ្ញប្បទាន ឥតសំណង ដល់កម្ពុជាប្រមាណជា៤៦០លានដុល្លារអាមេរិក គាំទ្រវិស័យអទិភាពចំនួន៣
នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ សហភាពអឺរ៉ុបបានចុះហត្ថលេខាផ្តល់ហិរញ្ញប្បទាន
ឥត សំណងចំនួន៤១០លានអឺរ៉ូ ស្មើនឹងប្រមាណ៤៦០ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា
លើកម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុប ឆ្នាំ២០១៤-២០២០ សម្រាប់កិច្ចសហប្រតិបត្តិ
ការជាមួយកម្ពុជា។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅ វិមានសន្តិភាពរវាង ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រកូតាំង ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា
ជាមួយឯកឧត្តម ឧបនាយករដ្ឋមន្រ្តីប្រចាំការ គាត ឈន់ អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៌កម្ពុជា
ដែលមានវត្តមានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាអធិបតីភាព។
ហិរញ្ញប្បទានឥតសំណងដែលគណៈកម្មាធិកាអឺរ៉ុបបានសម្រេចផ្តល់ចំនួន៤១០កានអឺរ៉ូ
ស្មើនឹងប្រមាណជា៤៦០លានដុល្លារអាមេរិក សំរាប់ឆ្នាំ២០១៤ដល់២០២០នេះ សំរាប់ការគាំទ្រដល់វិស័យអទិភាពចំនួន៣
នៃយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ ទី១
វិស័យកសិកម្មនិងការគ្រប់គ្រងធនធានធម្មជាតិ រួមទាំងព្រៃឈើ និងជលផល ដែលមានទឹកប្រាក់
១៤៤លានអឺរ៉ូទី២ វិស័យអប់រំ និងជំនាញ ដោយផ្តោតលើការបណ្តុះបណ្តាលវិជ្ជាជីវៈ
និងការអភិវឌ្ឍ ជំនាញ មានចំនួន១៤០លានអឺរ៉ូ ទី៣ គាំទ្រអភិបាលកិច្ច និងការគ្រប់គ្រង
មានចំនួន១២០លានអឺរ៉ូ។
បន្ថែមពីនេះ សហភាពអឺរ៉ុបក៏បានត្រៀមធនធានចំនួន៦លានអឺរ៉ូ
សម្រាប់គាំទ្រដល់ការរៀបចំ ការអនុវត្តគម្រោង និងសកម្មភាពនានាក្នុងវិស័យអាទិភាព
ទាំង៣នេះផងដែរ។
គួរបញ្ជាក់ថា កម្មវិធីណែនាំពហុឆ្នាំនេះ
ត្រូវបានគណៈកម្មាធិកាអឺរ៉ុបអនុម័តកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤កន្លងមក។ បើគិតទាំងការចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានកម្មវិធីណែនាំពហុឆ្នាំ២០១៤-២០២០
នៅពេលនេះ គឺសហភាពអឺរ៉ុបបានផ្តល់ហិរញ្ញប្បទានឥតសំណងសរុបមកកម្ពុជា មានចំនួន១២៨០លានដុល្លារអាមេរិក
៕
Thursday, May 28, 2015
ក្រសួងកសិកម្មប្តេជ្ញាអនុវត្ត គោលនយោបាយផ្សព្វផ្សាយកសិកម្មឲ្យទទួលបានលទ្ធផលជាផ្លែផ្កា
ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០១៥ បានប្តេជ្ញាថា ឯកឧត្តម
នឹងពង្រឹងបន្តអនុវត្តគោលនយោបាយកសិកម្ម ដែលមានជំហានៗ ទៅដល់សាធារណជន នៅទូទាំងប្រទេសឲ្យទទួលបានលទ្ធផលជាផ្លែផ្កាក្នុងពេលខាងមុខនេះ។
ការថ្លែងរបស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទ បានធ្វើឡើង ក្នុងសិក្ខាសាលាដាក់ឲ្យប្រើប្រាស់ គោលនយោបាយផ្សព្វផ្សាយកសិកម្មនៅកម្ពុជា
នាសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ឧសភានេះ ដោយមានការសហការជាមួយ
ទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ( USAID) ដើម្បីបន្តគោលនយោបាយផ្សព្វផ្សាយកសិកម្មដែលមានជំហ៊ានៗ
ទៅដល់សាធារណជន នៅទូទាំងប្រទេស។
ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងកសិកម្ម
បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលបានចាត់ទុកថាវិស័យកសិកម្មនៅតែមានតួនាទីសំខាន់
ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចធានាសមធម៌ ធានាសន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍន៍
វិស័យសេដ្ឋកិច្ចនៅជនបទ។
នៅក្នុងសិក្ខាសាលានេះ ឯកឧត្តម អ៊ុក រ៉ាប៊ុន
បានបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានឆន្ទៈ និងបានតាំងចិត្តយ៉ាងមុតមាំ
ក្នុងការដឹកនាំអនុវត្តគោលនយោបាយផ្សព្វផ្សាយកសិកម្ម និងអំពាវនាវក្នុងស្មារតីលើកទឹកចិត្ត
ដល់អ្នកផ្ដល់សេវាផ្សព្វផ្សាយកសិកម្មទាំងអស់ ទាំងក្នុងវិស័យសាធារណៈ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ កសិករក៏ដូចជា សហគមន៍កសិករ
ចូលរួមទាំងអស់គ្នា និងជួយគាំទ្រការអនុវត្តន៍ គោលនយោបាយផ្សព្វផ្សាយកសិកម្មនេះ។
គោលនយោបាយផ្សព្វផ្សាយកសិកម្ម ធ្វើឡើងក្នុងគោលបំណងឲ្យទទួលបានលទ្ធផលជាផ្លែផ្កា
និងមានប្រសិទ្ធភាពខ្ពស់ សំដៅរួមចំណែកលើកកម្ពស់ ការអភិវឌ្ឍន៍វិស័យកសិកម្ម ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ
កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា និងរួមចំណែកសម្រេចគោលដៅនៃកំណែទម្រង់
ដើម្បីចីរភាព នៃការអភិវឌ្ឍន៍ប្រទេសជាតិ។
ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ” ដើម្បីសម្រេចបាននូវការធ្វើទំនើបកម្ម
ការលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្ម កសិកម្ម និងចូលរួមដោះស្រាយបញ្ហាប្រឈមរបស់កសិករ
និងសហគមន៍ កសិករ យើងចាំបាច់ត្រូវពង្រីកប្រព័ន្ធផ្សព្វផ្សាយកសិកម្ម ដែលអាចធានាការផ្ទេរ
និងចែករំលែកចំណេះដឹង ព័ត៌មាន និងបច្ចេកវិទ្យា ដោយការតភ្ជាប់ទំនាក់ទំនងរវាងកសិករ
និងសហគមន៍កសិករ ទៅនឹងទីផ្សារផលិតផល និងតួអង្គផ្សេងៗនៅក្នុងខ្សែចង្វាក់តម្លៃ
ដោយត្រូវយកចិត្តទុកដាក់ផ្ដល់ការគាំទ្រដល់ប្រជាជនក្រីក្រ ងាយរងគ្រោះ និងការតភ្ជាប់រវាងជនបទ
និងទីប្រជុំជន”៕
អត្ថបទ៖ ច័ន្ទ ទេវី
អគ្គិសនីកម្ពុជាប្រកាសថា មានបន្ទប់ជួល ចំនួន ៧៧០៣៥ ហើយ ត្រូវបានភ្ជាប់ចរន្ត អគ្គិសនី តំលៃ៦១០រៀល
គិតត្រឹមថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៥
មានបន្ទប់ជួល សំរាប់កម្មករ កម្មការិនី និងនិស្សិតជិត ៨ម៉ឺនបន្ទប់ហើយ ដែលត្រូវបានតភ្ជាប់ចរន្តអគ្គិសនី
ក្នុងតំលៃ ៦១០រៀល ហើយកិច្ចការតភ្ជាប់បណ្តាញអគ្គិសនីក្នុងតំលៃទាបនេះ និងគ្រោងបញ្ចប់នៅអំឡុង ខែកក្កដា ឆ្នាំ២០១៥ខាងមុខនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គិសនីកម្ពុជា
ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា យុទ្ធនាការចុះតភ្ជាប់ចរន្តអគ្គិសនីតំលៃ
៦១០រៀល ក្នុងមួយគីឡូវ៉ាត់ សម្រាប់អ្នកប្រើក្រោម ៥០គីឡូវ៉ាត់ក្នុងមួយខែ ដែលជាតំលៃអនុគ្រោះរបស់រាជរដ្ឋាភិបាលផ្តល់ជូនដល់កម្មករ
កម្មការិនី និយោជិត និងនិស្សិតដែលស្នាក់នៅផ្ទះជួល គឺសម្រេចបានចំនួន ៧៧.០៣៥បន្ទប់ហើយ។
ការតបណ្តាញអគ្គិសនី និងដំឡើងកុងទ័រដល់កន្លែងស្នាក់នៅរបស់
កម្មករ កម្មការិនី និងនិស្សិតដែលកំពុងបន្តការសិក្សា និងស្នាក់នៅផ្ទះជួលក្នុងរាជធានីភ្នំពេញ
គឺបានចាប់ផ្តើមកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥។ យុទ្ធនាការតបណ្តាញអគ្គិសនី និងដំឡើង
កុងទ័រជូនអ្នកជួលបន្ទប់ និងជួលផ្ទះ ក្នុងជំហានទី២ កំពុងធ្វើឡើងក្នុងខណ្ឌសែនសុខ
ព្រែកព្នៅ ពោធិ៍សែនជ័យ ចំការមន ច្បារអំពៅ
ជ្រោយចង្វារ មានជ័យ និង ខណ្ឌឬស្សីកែវ។
តាមសេចក្តីប្រកាសព័ត៌មានដដែលនេះ បានបញ្ជាក់ថា
ការសម្រេចបាននូវលទ្ធផលនៃការតភ្ជាប់បណ្តាញក្នុងរយៈកាលកន្លងទៅនេះ ក៏ដោយសារតែមានការចូលរួមយ៉ាងផុសផុលពីសំណាក់ម្ចាស់ផ្ទះជួល
ដែលបានផ្តល់ការសហការយ៉ាងល្អ រួមជាមួយអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់
ដែលបានផ្តល់ការគាំទ្រ និសហការពេញលេញ។ អគ្គិសនីកម្ពុជា នឹងបន្តការងារនេះយ៉ាងសស្រាក់សស្រាំ
រហូតដល់យុទ្ធនាការត្រូវបានបញ្ចប់ទាំងស្រុង៕
អត្ថបទ៖ ច័ន្ទ ទេវី
Subscribe to:
Posts (Atom)