Thursday, April 04, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសរំលេចពីកិច្ចការអាទិភាព៤ចំណុចពាក់ព័ន្ធនឹងកំណែទម្រង់រដ្ឋបាលសាធារណៈ



ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ ដែលធ្វើឡើងនៅមជ្ឈមណ្ឌល The Premier Center Sen Sok នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីកិច្ចការអាទិភាព និងគោលបំណងជាយុទ្ធសាស្រ្តមួយចំនួនដែលមានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ និងទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការកែទម្រង់ ការលើកកម្ពស់អភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នសាធារណៈដែលរាជរដ្ឋាភិបាល បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់។


កិច្ចការអាទិភាពដែលត្រូវយកចិត្តទុកដាក់នោះរួមមាន៖

ទី១- ការពង្រឹងនិងការកែទម្រង់ស្ថាប័នសាធារណៈ ដែលផ្តោតលើការកសាងរដ្ឋបាលសាធារណៈឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង វ័យឆ្លាត ដើម្បីផលប្រយោជន៍ប្រជាជនឱ្យកាន់តែល្អប្រសើរ និងឆ្លើយតបក្នុងកម្រិតខ្ពស់បំផុតទៅនឹងសេចក្តីត្រូវការរបស់ប្រជាជន។


ទី២- ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ដោយផ្តោតលើការកសាងធនធានមនុស្សនៅក្នុងវិស័យសាធារណៈទាំងនៅក្នុងកម្រិតដឹកនាំ គ្រប់គ្រង និងប្រតិបត្តិ ឱ្យមានប្រសិទ្ធភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈស្របតាមតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន។


ទី៣- ការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈដែលផ្តោតលើការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំ ភាពសុចរិត និងជំនឿទុកចិត្តចំពោះរដ្ឋបាលសាធារណៈ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងចីរភាព។


ទី៤- ការលើកកម្ពស់ ការពង្រឹងប្រសិទ្ធភាពនៃច្បាប់ ដោយផ្តោតលើការពង្រឹងគោលការណ៍នីតិរដ្ឋ ដែលត្រូវគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួននូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាននានា៕




សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានផ្តល់តម្លៃជាអាទិភាពខ្ពស់ក្នុងការបន្ត និងជំរុញបន្ថែមទៀតក្នុងការកែទម្រង់




នៅក្នុងឱកាស «បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងាឆ្នាំ២០២៤របស់ក្រសួងមុខងារសាធារណៈ» នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤  សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឈរលើស្មារតីនៃការលើកកម្ពស់អភិបាលកិច្ចនៅក្នុងរដ្ឋបាលសាធាណៈដែលជាចំណុចស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលបានផ្តល់តម្លៃជាអាទិភាពខ្ពស់ក្នុងការបន្ត និងជំរុញបន្ថែមទៀតក្នុងការកែទម្រង់។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការបន្តកំណែទម្រង់ស្ថាប័ន និងអភិបាលកិច្ចឱ្យសម្រេចបាននូវរដ្ឋបាលសាធារណៈមួយដែលមានសមត្ថភាពខ្ពស់ ខ្លាំង វ័យឆ្លាត ស្អាតស្អំ។


ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ត្រូវបំពេញការងារនៅក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដោយធានាបាននូវប្រសិទ្ធិភាពខ្ពស់គ្រប់ទិដ្ឋភាពប្រតិបត្តិការរបស់ខ្លួនទាំងការដឹកនាំ ការសម្របសម្រួល ការត្រួតពិនិត្យ និងការវាយតម្លៃលើការអនុវត្តគោលនយោបាយយុទ្ធសាស្រ្តនៅក្នុងបរិការនៃការប្រែប្រួលយ៉ាងឆាប់រហ័សនៅក្នុងសភាពការសង្គម និងសេដ្ឋកិច្ច៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការងារអាទិភាពជាងគេ គឺការកែទម្រង់ប្រព័ន្ធវិជ្ឈការ និងវិសហមជ្ឈការ




សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងមុខងារសាធារណៈត្រូវបានទទួលស្គាល់ថា បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការគាំទ្រដល់ការបំពេញមុខងាររបស់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាការគាំទ្រការកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល រួមទាំងការកែទម្រង់ប្រព័ន្ធវិជ្ឈការ និងវិសហមជ្ឈការ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០២៤ របស់ក្រសួងមុខងារសាធារណៈ នៅរាជធានីភ្នំពេញ។


សម្តេចធិបតី បានថ្លែងបន្តថា ក្រសួងមុខងារសាធារណៈត្រូវយកចិត្តទុកដាក់លើប្រព័ន្ធកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដូចជា វិស័យអប់រំ វិស័យសុខាភិបាលជាដើម។ នៅក្នុងអាណត្តិទី៧ នេះ រដ្ឋបាលសាធារណៈគឺជាអាទិភាពសំខាន់ ហើយក្រសួងមុខងារសាធារណៈត្រូវដើរតួនាទីគន្លឹះនៅក្នុងកិច្ចការងារដែលត្រូវធ្វើជាចាំបាច់ ដើម្បីឱ្យប្រព័ន្ធកែទម្រង់មានប្រសិទ្ធខ្ពស់៕




(វីដេអូ) សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ ក្រសួងមុខងារសាធារណៈ

 CMF:

ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សមាជិក សមាជិកានៃអង្គពិធីទាំងមូល ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សយ៉ាងក្រៃលែង ដោយបានចូលរួមជាអធិបតីក្នុងពិធី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ។

ផ្អែកលើរបាយការណ៍អំពីការបូកសរុបលទ្ធផលការងារ នៃអង្គសន្និបាតរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធា​រណៈ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមចូលរួមអបអរសាទរជាមួយអង្គពិធីទាំងមូលចំពោះដំណើរការសន្និ​បាតរបស់ក្រសួងមុខងារសាធារណៈ ក្នុងរយៈពេល ២ថ្ងៃ នេះ ដែល​បានប្រព្រឹត្តទៅប្រកបដោយជោគជ័យតាមការគ្រោងទុក។ ក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបានកន្លងមករបស់ក្រសួងមុខងារសាធារណៈក្នុងក្របខណ្ឌនៃការបំពេញបេសកកម្មរបស់ខ្លួនលើការងារគ្រប់គ្រង និងអភិវឌ្ឍ​វិស័យមុខងារសាធារណៈ ព្រមទាំងការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ពិសេស ការចូលរួមគាំទ្រ និងអនុវត្តប្រកប​ដោយ​ភាពបុរេសកម្ម សកម្ម និងការទទួលខុសត្រូវខ្ពស់ក្នុងការជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់​រាជរដ្ឋាភិបាល នីតិកាលទី៧នៃ រដ្ឋសភា ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈរដ្ឋមន្ត្រី នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។ ជាមួយគ្នានេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង​កញ្ញា ជាថ្នាក់ដឹកនាំនិងមន្ត្រីនៃក្រសួងមុខងារសាធារណៈ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបំពេញមុខងារនិងភារកិច្ចរៀងៗខ្លួន គាំទ្រនិងអនុវត្តគោលនយោ​បាយ ​របស់​រាជរដ្ឋាភិបាល ពិសេស យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងការជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យសំរេចបានសមិទ្ធផលជាក់ស្តែងជាបន្តបន្ទាប់គួរជាទីមោទនៈក្នុងរយៈពេលជាង ៧ខែកន្លងមកនេះ។

[ផ្តើមសេចក្តីអធិប្បាយ១]

ខ្ញុំសូមយកឱកាសនេះដើម្បីធ្វើការអរគុណ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម ព្រំ សុខា អតីតរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈដែលបានខិតខំដឹកនាំក្រសួងបំពេញភារកិច្ចសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនជូនប្រជាជន និងប្រទេសជាតិរបស់យើងនៅក្នុងអាណត្តិកន្លងទៅ។
[ចប់សេចក្តីអធិប្បាយ១]

ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ជាទីមេត្រី!

ក្រសួងមុខងារសាធារណៈ ជាក្រសួងដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ដោយរាជរដ្ឋាភិបាល ដូចឯកឧត្ដម ហ៊ុន ម៉ានី បានគូសបញ្ជាក់អម្បាញ់មិញនេះ។ ចាប់តាំងពីការបង្កើតនិងជាបន្តបន្ទាប់ រាជរដ្ឋាភិបាលបានប្រគល់បេសកកម្មដ៏មានសារៈសំខាន់ដល់ក្រសួងមុខងារសាធារណៈ ក្នុងការដឹកនាំនិងគ្រប់គ្រងវិស័យមុខងារសាធារណៈ និងការងារ​កែទម្រង់រដ្ឋបាលសាធារណៈ។ ផ្អែកលើសេចក្តីទុកចិត្តនេះ ក្រសួងមុខងារសាធារណៈ បានខិតខំបំពេញការងារសម្រេចបាននូវសមិទ្ធផលបន្តបន្ទាប់យ៉ាងច្រើនជាទីកត់សម្គាល់ ​គាំទ្រដល់ការគ្រប់គ្រងនិងអភិវឌ្ឍវិស័យមុខងារសាធារណៈទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ការកែទម្រង់ប្រព័ន្ធបៀវត្សសម្រាប់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីដទៃទៀត ការកែលម្អប្រព័ន្ធសោធននិវត្តន៍សម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន ការអភិវឌ្ឍសមត្ថភាពមន្ត្រីនិង​ស្ថាប័ន ការជំរុញការកែលម្អគុណភាពនៃការផ្តល់សេវាសាធារណៈ​ ព្រមទាំងការលើកកម្ពស់ភាពជាគំរូនៃអង្គភាពផ្តល់សេវាសាធារណៈតាមរយៈការវាយតម្លៃអង្គភាព​​ផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅកម្រិតសាលា​មត្តេយ្យ​សិក្សា សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ និងក្នុងវិស័យសុខាភិបាលនៅកម្រិតមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកកម្រិត១ កម្រិត​២ និងកម្រិត៣ ជាដើម។ ក្រសួងមុខងារសាធារណៈត្រូវបានទទួលស្គាល់ថាបានដើរ​តួ​នាទី​យ៉ាងសំខាន់ក្នុងការគាំទ្រដល់ការបំពេញមុខងាររបស់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាការគាំទ្រដល់ការកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល រួមមានការកែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ការកែទម្រង់ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដូចជាវិស័យអប់រំ វិស័យសុខាភិបាល ជាដើម។

[ផ្តើមសេចក្តីអធិប្បាយ២]

នៅក្នុងអាណត្តិទី ៧ នេះកំណែទម្រង់រដ្ឋបាលសាធារណៈគឺជាអាទិភាពសំខាន់ ហើយក្រសួងមុខងារសាធារណៈក៏នៅបន្តដើរតួនាទីគន្លឹះនៅក្នុងកិច្ចការដែលត្រូវធ្វើ។

[ចប់សេចក្តីអធិប្បាយ២]

ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គពិធីទាំងមូល!

រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តការយកចិត្តទុកដាក់និងផ្តល់អាទិភាពខ្ពស់បំផុត​លើការថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងការងារកែទម្រង់​សំខាន់ៗក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឱ្យឆ្លើយតបបានទាន់ពេលវេលា ទៅនឹងសំណូមពរនិងសេចក្តីត្រូវការរបស់ប្រជាជន។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវ​យុទ្ធសាស្ត្របញ្ចកោណ ដំ​ណាក់កាល​ទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចឱ្យ​បាន​នូវចក្ខុវិស័យកម្ពុជាក្នុងឆ្នាំ២០៣០ ជាប្រទេសដែល មានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រ​ទេស​ដែលមានចំណូលខ្ពស់។

ឈរលើ​ស្មារតី​នៃការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ ដែលជា​​​ចំណុចស្នូលនៃ​យុទ្ធសាស្រ្ត​បញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលបានផ្តល់​តម្លៃជាអាទិភាពខ្ពស់ក្នុងការបន្ត និងជំរុញបន្ថែមទៀត​ការងារកែទម្រង់ ពិសេសការកែ​ទម្រង់​​​រដ្ឋបាល​សាធារណៈ ការជំរុញការអនុវត្តគោល​នយោ​បាយវិមជ្ឈការនិងវិសហមជ្ឈការ ការកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ការកែទម្រង់ច្បាប់និងប្រព័ន្ធ​យុត្តិធម៌ និងការ​កែទម្រង់តាមវិស័យ​អាទិ​ភាពគន្លឹះផ្សេងៗ​ទៀតរបស់រាជរដ្ឋាភិបាលរួមមានអប់រំនិងសុខាភិបាល។ ក្នុងន័យ​​នេះ រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការបន្តកែទម្រង់ស្ថាប័ននិងអភិបាលកិច្ច ឱ្យសម្រេចបាននូវរដ្ឋបាលសាធារណៈមួយ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ហើយបំពេញការងារក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដោយធានាបាននូវប្រសិទ្ធភាពខ្ពស់នៅក្នុងគ្រប់ទិដ្ឋភាពនៃកិច្ចប្រតិបត្តិការរបស់ខ្លួន ទាំង​ការដឹកនាំ ការសម្របសម្រួល ការត្រួតពិនិត្យ និងការវាយតម្លៃលើការអនុវត្តគោលនយោបាយ និងយុទ្ធ​សាស្ត្រនានានៅក្នុងបរិការណ៍ នៃការវិវត្តប្រែប្រួលយ៉ាង​ឆាប់រហ័សនៃសភាពការណ៍សង្គមសេដ្ឋកិច្ចទាំង​ក្នុង និងក្រៅប្រទេស។

[ផ្តើមសេចក្តីអធិប្បាយ៣]

(១) រដ្ឋបាលសាធារណៈថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិរឹងមាំ បត់បែន មានប្រសិទ្ធភាព បំពេញភារកិច្ចជូនជាតិ

ដូចឯកឧត្តម ហ៊ុន ម៉ានី បានអាននិងបញ្ជាក់អម្បាញ់មិញនៅក្នុងយន្តការនិងវិធីសាស្រ្តមួយចំនួនដែលយើងបានធ្វើ យើងទាំងអស់គ្នាដឹងហើយថាកិច្ចការទាំងអស់នេះត្រូវធ្វើអី? សំនួរថាត្រូវធ្វើយ៉ាងម៉េច? ធ្វើពេលណា? អ្នកណាជាអ្នកធ្វើ? អ្វីដែលយើងចង់បានគឺរដ្ឋបាលសាធារណៈមួយដែលរឹងមាំ ដែលបត់បែន មានប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចជូនជាតិ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ អញ្ចឹងអ្វីដែលយើងត្រូវឯកភាពគ្នាធ្វើ ហើយក៏យើងឯកភាពគ្នាដែរថាយើងត្រូវតែធ្វើ ប៉ុន្តែធ្វើពេលណា? មានទស្សនៈលើកមកថា យើងធ្វើមួយជំហានពេលនេះ កន្លែងនោះចាំបន្តិច ឬមួយក៏ម៉េច? ការធ្វើកំណែទម្រង់មិនមែនធ្វើពេលនេះ ឬពេលឆ្នាំក្រោយធ្វើនោះទេ គឺធ្វើជាប់ជាប្រចាំ។ យើងបានធ្វើជាប់ជាប្រចាំស្រាប់ហើយ។ ការដាក់ចេញគោលនយោបាយចាប់ផ្តើមដំបូងថ្ងៃទី ២៤ (កញ្ញា ២០២៣) នោះគឺបានបញ្ជាក់បន្ថែមទៀត ទិសដៅគោលនយោបាយតែមួយ វិធីសាស្រ្តត្រូវធ្វើ។

(២) ទាំងអស់គ្នាចូលរួមបន្តធ្វើវិមជ្ឈការ និងវិសហមជ្ឈការ

អញ្ចឹង អ្វីដែលជាការសម្រួចនៅក្នុងអាណត្តិនេះ គឺជាអ្វីដែលយើងត្រូវធ្វើ ហើយធ្វើយ៉ាងណានោះ នេះគឺជាអ្វីដែលកំពុងតែរៀបចំនិងដាក់ចេញ។ ខ្ញុំមិនយកមករំលេចនៅក្នុងពេលនេះទេ។ ក្រសួងមុខងារសាធារណៈបានដឹងការងារនេះហើយ។ ខ្ញុំមិនចាំបាច់ជម្រាបថាធ្វើយ៉ាងម៉េចដល់អ្នកកំពុងធ្វើ(អ្នកជំនាញ)នោះទេ គ្រាន់តែអ្វីដែលយើងត្រូវធ្វើ ធ្វើពេលនេះ ហើយត្រូវធ្វើទាំងអស់គ្នា។ កាលពីដាក់ចេញមកមានការលើកយោបល់ថាបើយើងធ្វើ យើងធ្វើអញ្ចេះទៅ សាកក្រសួងនេះមុន សាកខេត្តនោះមុន ចាំបានផលចាំធ្វើនៅនោះ។ ហ្នឹងដូចនៅប្រ​ទេសមួយគេថាដូរឡានបើកចង្កូតឆ្វេងទៅចង្កូតស្តាំ។ គេថាលេខសេសដូរមុន លេខគូដូរក្រោយ។ ខ្ញុំថាអញ្ចឹងបុកគ្នា។ ធ្វើទាំងអស់គ្នាតែម្តង ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ។ យើងកំពុងតែបន្តធ្វើវិមជ្ឈការ វិសហមជ្ឈការទាំងថ្នាក់ជាតិ ហើយការចូលរួមទាំងអស់គ្នាជាកត្តាសំខាន់។

[ចប់សេចក្តីអធិប្បាយ៣]

ជាក់ស្តែងដើម្បីជំរុញសន្ទុះនៃការងារកែទម្រង់ឱ្យកាន់តែមានភាពស្វាហាប់ និងសម្រេចបានលទ្ធផលជាក់ស្តែងឆាប់រហ័សផងនោះ រាជរដ្ឋាភិបាលបានដាក់ចេញ​នូវវិធានការគន្លឹះទៅតាមវិស័យអាទិភាព ដែលរួមមានវិស័យមុខងារសាធារណៈ អប់រំ និងសុខាភិបាល​​ និងរៀបចំបង្កើតនូវយន្តការដឹកនាំអនុវត្តដើម្បីដោះស្រាយបញ្ហា​​ប្រឈម និងការធានាប្រសិទ្ធភាព ស័ក្តិ​សិទ្ធ​​ភាព និងការឆ្លើយតបទាន់ពេលវេលាទៅនឹងគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល។

នៅក្នុងក្របខណ្ឌនៃការគាំទ្រ និងចូលរួមអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈត្រូវបានប្រគល់មុខងារ និងភារកិច្ចជាលេខាធិការដ្ឋានៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ក្នុងស្មារតីនេះ គ្រប់រចនាសម្ព័ន្ធអង្គភាពចំណុះក្រសួងមុខងារសាធារណៈនឹងត្រូវបំពេញភារកិច្ចរួមគា្នជាតួអង្គតែមួយក្នុងការអនុវត្តបេសកកម្មដែលរាជរដ្ឋាភិបាលបានដាក់ចេញ សម្រាប់ក្រសួងមុខងារសាធារណៈ។ ជាក់ស្តែង សមិទ្ធផលនៃការអនុវត្តវិធានការគន្លឹះក៏បានលេចជារូបរាងបន្តបន្ទាប់ តាមទិសដៅចង្អុលបង្ហាញដោយគណៈកម្មាធិការជាតិ ដូចដែលបានឆ្លុះបញ្ចាំងក្នុងរបាយការណ៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នាពេលខាងដើម បន្តិចមុននេះ។ ទោះជាយ៉ាងណា ការងារដែលត្រូវបំពេញនៅមានទំហំធំ ហើយក៏នៅតែទាមទារឱ្យមានការខិតខំប្រឹងប្រែងជាបន្តថែមទៀត ជាមួយនឹងវិធីសាស្ត្រការងារថ្មីៗនិងសមស្រប។

[ផ្តើមសេចក្តីអធិប្បាយ៤]

(៣) មន្រ្តីមុខងារសាធារណៈ ជាអ្នកអនុវត្តផ្ទាល់កំណែទម្រង់ជាមួយគ្រប់ក្រសួងស្ថាប័ន

នេះមិនមែនជាការងារសាមញ្ញទេ ទាមទារការឯកភាពគ្នា ចិត្តមួយថ្លើមមួយ បេះដូងមួយ ចង់បាននូវទិសដៅមួយដែលថាក្នុងរយៈពេល ១០ទៅ១៥ឆ្នាំទៀត យើងនឹងមានប្រសិទ្ធភាពខ្លាំង។ អញ្ចឹងគឺទាមទារការចូលរួម។ ខ្ញុំសូមអរគុណណាស់ចំពោះមន្រ្តីទាំងអស់នៅក្នុងក្រសួងមុខងារសាធារណៈជាថ្មី ដែលចូលរួមចំពេញការងារនេះ។ ការងារច្រើនគឺថ្មីសម្រាប់យើង។ ប៉ុន្តែពាក្យថាថ្មីនេះ មិនមែនអត់មានមូលដ្ឋានឬចក្ខុវិស័យច្បាស់លាស់នោះទេ។ កិច្ចការទាំងអស់ត្រូវទាមទារនូវនវានុវត្តន៍ បានន័យថាការឆ្នៃប្រឌិតដើម្បីដោះស្រាយបញ្ហា។ បែបនេះគឺត្រូវការភាពក្លាហានក្នុងការហ៊ានសម្រេចចិត្ត។ (ចាំបាច់ត្រូវ)ផ្តើមចេញពីភាពក្លាហានរបស់មន្រ្តីនៅក្នុងមុខងារសាធារណៈ ព្រោះជាអ្នកអនុវត្តផ្ទាល់ និងបន្តិចទៀតត្រូវចុះធ្វើការផ្ទាល់ជាមួយនឹងគ្រប់ក្រសួងស្ថាប័ន ត្រូវមានជំហរច្បាស់លាស់ដើម្បីឯកភាពគ្នាចូលរួមនៅក្នុងការអនុវត្តកំណែទម្រង់។ ការលើកយោបល់ស្រួលទេ ប៉ុន្តែចុះទៅ lobby ផ្ទាល់ ធ្វើការផ្ទាល់ ទាមទារនូវការច្បាស់លាស់ ការក្លាហាន និងការប្តេជ្ញាចិត្តខ្ពស់។ ក្នុងរយៈពេល ៧ ខែនេះ ខ្ញុំបានសង្កេតឃើញនិងសូមអរគុណណាស់ចំពោះភាពក្លាហាន និងម៉ឺងម៉ាត់ ម៉ត់ចត់ និងជំនាញខ្ពស់របស់មន្រ្តីដែលចូលរួមនៅក្នុងការរៀបចំផែនការកំណែទម្រង់មន្រ្តីក្រសួងមុខងារសាធារណៈ …។

[ចប់សេចក្តីអធិប្បាយ៤]

ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គពិធីទាំងមូលជាទីមេត្រី!

ក្នុងឱកាសដ៏វិសេសនេះ ខ្ញុំក៏សូមធ្វើការគូសបញ្ជាក់ឡើងវិញ និងទាញចំណាប់អារម្មណ៍របស់អង្គពិធីទាំងមូលអំពីកិច្ចការអាទិភាព និងគោលបំណងយុទ្ធសាស្ត្រមួយចំនួនដែលមានចង្អុលបង្ហាញ ក្នុងយុទ្ធសាស្ត្របញ្ច​​កោណ និងទស្សនវិស័យរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការងារកែទម្រង់ ការលើក​កម្ពស់អភិបាលកិច្ច និង​​​ការធ្វើទំនើបកម្មសា្ថប័នសាធារណៈ ដែលរាជរដ្ឋាភិបាល បាននិងកំពុងបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់ រួមមាន៖

(១)ការពង្រឹងនិងការកែទម្រង់ស្ថាប័នសាធារណៈ ដោយផ្តោតលើការកសាងរដ្ឋបាលសាធារណៈ ឱ្យមានសមត្ថ​ភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ ប្រជាជនឱ្យកាន់តែប្រសើរ និងឆ្លើយតបក្នុងលទ្ធភាពខ្ពស់បំផុតទៅនឹងសេចក្តីត្រូវការរបស់ប្រជាជន

(២)ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ដោយ​​​ផ្តោតលើការកសាងធនធានមនុស្សក្នុងវិស័យសាធារណៈ ទាំងនៅកម្រិតដឹកនាំ គ្រប់គ្រង និងប្រតិបត្តិ ឱ្យមានសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតួនាទី និងការទទួលខុសត្រូវ ក្នុងការបំពេញការងារនៅតាមអង្គភាពរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ

(៣)ការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ ដោយផ្តោតលើការលើក​​​កម្ពស់ និងការពង្រឹងភាពស្អាតស្អំ ភាពសុចរិត និងជំនឿទុកចិត្តចំពោះរដ្ឋបាល សាធារណៈ ដើម្បីរួមចំណែក​ដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងចីរភាព

(៤)ការលើកកម្ពស់ និងការពង្រឹងប្រសិទ្ធភាពនៃច្បាប់ ដោយផ្តោតលើការ​ពង្រឹងគោលការណ៍នីតិ​​រដ្ឋដែលត្រូវគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់និងខ្ជាប់ខ្ជួននូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត​ជាធរមាន ការពង្រឹងការប្រយុទ្ធប្រឆាំងអំពើបំពានដោយអយុត្តិធម៌ក្នុងសង្គម និងការពង្រឹងជំនឿ​ទុកចិត្តពីសាធា​​រណជនមកលើរដ្ឋបាលសាធារណៈ។

ឈរលើមូលដ្ឋានខាងលើនេះ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចូលរួមគាំទ្រ និងអនុវត្តឱ្យបានជោគជ័យនូវកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីធានានិរន្តរភាពនៃតួនាទីនិងដំណើរការ​រដ្ឋបាលសាធារណៈ ដោយត្រូវយកចិត្តទុកដាក់លើផលប្រយោជន៍ប្រជាជនជាធំ ព្រមជាមួយកិច្ចខិតខំប្រឹងប្រែង​ជាប្រចាំ ឱ្យពេញកម្លាំងកាយនិងកម្លាំងចិត្ត ក្នុងការកសាងជាតិ និងការពង្រឹងនីតិរដ្ឋ សំដៅដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ននិងចីរភាព។

ផ្អែកលើការពិនិត្យរបាយការណ៍លទ្ធផលនៃសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការ​ងារ​​ឆ្នាំ២០២៤របស់ក្រសួងមុខងារសាធារណៈ និងដើម្បីបន្តអនុវត្តការងារគ្រប់គ្រងនិងអភិវឌ្ឍវិស័យមុខងារសាធារណៈ ព្រមទាំងការងារកែទម្រង់រដ្ឋបាលសាធារណៈ ពិសេសការជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ និងកិច្ចការអាទិភាពទាំងឡាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ឱ្យទទួលបានផលកាន់​តែ​ប្រសើរ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមធ្វើការណែនាំដល់ក្រសួងមុខងារសាធារណៈ ក៏ដូចជាគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដូចតទៅ៖

(១) បន្តយកចិត្តទុកដាក់ ព្រមទាំងចូលរួមគាំទ្រ និងអនុវត្តឱ្យបានម៉ត់ចត់ក្នុងការកែលម្អការជ្រើសរើស​មន្ត្រីចូលបម្រើការងារ ក្នុងរដ្ឋបាលសាធារណៈប្រកបដោយគុណា​ធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព តាមរយៈការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ដែលរាជរដ្ឋាភិបាលបានផ្តល់គោលការណ៍អនុញ្ញាត ផ្អែកលើ និ​យាម​នីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីសម្រាប់ក្រសួង ស្ថាប័ន ដោយធានាឱ្យបានទំ​នុក​​ចិត្តពីសាធារណជន ពោល​​គឺ “ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត” ព្រមទាំងជំរុញការរៀបចំ និងការដាក់ឱ្យអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងការជ្រើសរើសនិងគ្រប់គ្រងមន្ត្រីបច្ចេកទេស/មន្ត្រីជំនាញ ដែលធានាឱ្យបាន “ការបំពេញឱ្យត្រូវ ថែរក្សាឱ្យនៅ“

(២) គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តការពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធ មុខងារ តួនាទី និងភារកិច្ចរបស់ខ្លួន ពិសេស ត្រូវយកចិត្តទុកដាក់ក្នុងការពិនិត្យនិងធ្វើបច្ចុប្បន្នភាព រចនាសម្ព័ន្ធអង្គភាពនិងមុខងារមន្ត្រី គោលការណ៍ បែបបទ និងនីតិវិធី ព្រមទាំងលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធទៅនឹងការផ្តល់សេវាសាធារណៈទៅតាមករណីចាំបាច់ ដើម្បីពង្រឹងការគ្រប់​គ្រង និងការលើកកម្ពស់គុណភាព​នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ឈរលើគោលការណ៍តម្លាភាព គណនេយ្យភាព និងសុចរិតភាព។ ក្នុងន័យ​នេះ “ការរៀបចំផ្ទះខ្លួនយើងឱ្យបានស្អាតនិងមានរបៀបរៀបរយ“ គឺជាលក្ខខណ្ឌដ៏ចាំបាច់ក្នុងការធានាបាន នូវប្រសិទ្ធ​ភាពនិងស័ក្តិសិទ្ធភាពសម្រាប់ការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន

(៣) ក្រសួងមុខងារសាធារណៈក្នុងមុខងារ ជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្ត​វិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ត្រូវជំរុញការរៀបចំផែនការសកម្មភាពអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ឱ្យបានរួចរាល់ក្នុងត្រីមាសទី២ ឆ្នាំ២០២៤ ដើម្បីដាក់អនុវត្តឱ្យបានពេញលេញនូវវិធានការ​គន្លឹះទាំង៣​ រួមមាន៖ (i)ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកប​ដោយ​គុណា​ធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព (ii)ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធ​​ភាព និងស័ក្តិសិទ្ធភាព និង(iii)ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។

[ផ្ដើមសេចក្ដីអធិប្បាយ៥]

(៤) ក្រសួងស្ថាប័ន រៀបចំរចនាសម្ព័ន្ធ វិភាគមុខងារ រៀបចំមន្ត្រីបំពេញសេចក្តីត្រូវការថ្នាក់ជាតិនិងក្រោមជាតិ

នៅក្នុងន័យនេះ ខ្ញុំសុំឲ្យក្រសួងស្ថាប័ន ជាពិសេសថ្នាក់ជាតិចូលរួមឲ្យបាន ដើម្បីធ្វើយ៉ាងណាឲ្យយើងសម្រេចភារកិច្ចរៀបចំរចនាសម្ព័ន្ធ ការវិភាគមុខងារ ក៏ដូចជាការត្រៀមរៀបចំមន្ត្រី ដើម្បីបំពេញសេចក្តីត្រូវការ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ កង្វះខាតមន្ត្រី ជាតម្រូវការដែលយើងត្រូវបំពេញ ប៉ុន្តែបំពេញឲ្យត្រូវ ធានាឲ្យនៅជាគោលការណ៍ និងសូចនាករ។ ត្រូវធ្វើយ៉ាងម៉េច។ បំពេញឲ្យត្រូវ ត្រូវដឹងថាបំពេញយ៉ាងម៉េច? ប៉ុន្មាននាក់? ត្រូវការប៉ុន្មានពិតប្រាកដ ហើយផ្អែកលើមូលដ្ឋានអី (នោះគឺអាស្រ័យលើ)ការវិភាគមុខងារ។ បំពេញឲ្យត្រូវ ឲ្យទៅណា? ល្ងាចមិញនិយាយជាមួយអភិបាលខេត្តម្នាក់ ឯកឧត្តម ពោធិ៍សា ម៉ោង ១ កន្លះពីការបង្កើតតួនាទីទៅដល់ថ្នាក់ក្រោមជាតិ ប៉ុន្តែបញ្ហាកង្វះមន្ត្រីគឺជាបញ្ហាប្រឈម។ អញ្ចឹងការស្នើមន្ត្រីដែលដាក់ទៅថ្នាក់ក្រោមជាតិត្រូវធានាទៅដល់ថ្នាក់ក្រោមជាតិ ហើយរក្សាឲ្យនៅ(ជាប់លាប់ធ្វើការនៅទីនោះ) បើមិនអញ្ចឹងទេ មិនអាចទៅរួចទេ។

(៥) ជួយរដ្ឋាភិបាលពង្រឹងប្រសិទ្ធភាពតួនាទីមន្ត្រី ឬនាយកដ្ឋាន ឬអង្គភាពកំពុងបំពេញការងារ

នៅក្នុងក្រសួង ស្ថាប័នក៏ដោយ នាយកដ្ឋាន ការិយាល័យដែលចាំបាច់ស្នើមក តើត្រូវយកទៅណា? អញ្ចឹងគឺផ្អែកទៅលើការវិភាគមើលថាតើមានតម្រូវការយ៉ាងម៉េច ធានាថានាយកដ្ឋានរបស់យើង ឬមួយអង្គភាពចំណុះក្រសួងរបស់យើង តើត្រូវតួនាទីទៀតទេ? បានន័យថាម៉េច? នៅក្នុងបរិបទថ្មីនេះ ជួនកាលនាយកដ្ឋាន ឬមួយអង្គភាពខ្លះបង្កើត ២០ឆ្នាំមុន ដែលមានតម្រូវការពេលនោះ។ ពេលនេះលែងមានសេចក្តីត្រូវការ។ បើយើងបំពេញតែមន្ត្រី គឺដូចយើងចតចោលអញ្ចឹង ឬមួយកន្លែងខ្លះគេថាកន្លែងផ្ញើទុក សំចត។ យើងត្រូវជួយរដ្ឋាភិបាលពង្រឹងប្រសិទ្ធភាពតួនាទីមន្ត្រី ឬនាយកដ្ឋាន ឬអង្គភាពដែលកំពុងតែធ្វើការ។ ប្រើឲ្យអស់លទ្ធភាព។ កន្លងទៅលឺសូរថាមានការចង់ស្នើសុំតម្លើងកម្រិតពីនាយកដ្ឋានទៅអគ្គនាយកដ្ឋាននៅស្ថាប័នខ្លះ។ ស្នើបាន តែត្រូវការពារនិក្ខេបបទឲ្យមាំ។ មានមន្ត្រីគ្រប់ឬនៅ? បើសិនត្រឹមនាយកដ្ឋានយើងមានមន្ត្រីតែ ៥០% យើងតម្លើងនាយកដ្ឋាន ប្រាកដជានាយកដ្ឋានចំណុះឲ្យអគ្គនាយកហ្នឹងមានតែប្រធាននាយកដ្ឋាន ហើយនឹងអនុប្រធាននាយកដ្ឋាន ឬមួយក៏ប្រធានការិយាល័យ និងអនុការិយាល័យ។ តើយើងចាំបាច់ត្រូវតម្លើងទេ?

(៦) ការរើសមន្ត្រីបន្ថែម ត្រូវមានការសិក្សាពីការចាំបាច់ បានធ្វើវិភាគមុខងារ និងវាយតម្លៃប្រចាំឆ្នាំ

បើតម្លើង ទី១ (ត្រូវសិក្សាថាមានការ)ចាំបាច់ឬទេ? កែសម្រួលត្រូវបំពេញបន្ថែម បង្កើតថ្មីឬទេ … បើចាំ​បាច់ត្រូវតម្លើង តើតម្លើងពេលណា? ផ្អែកទៅលើតម្រូវការជាក់ស្តែង។ តើពេលនេះឬយ៉ាងណា? នេះហើយដែលខ្ញុំថា ឆ្លើយឲ្យខ្ញុំឲ្យច្បាស់ថាធ្វើយ៉ាងម៉េច? យើងចង់បានប្រសិទ្ធភាព។ ខ្ញុំក៏ចង់បានដែរ។ ថ្នាក់ដឹកនាំទាំងអស់ក៏ចង់បាន មន្ត្រីទាំងអស់ក៏ចង់បាន … មន្ត្រីដែលការងារច្រើន តែគ្នាតិច ចង់ដាច់ខ្យល់ ត្រូវការជំនួយ … អញ្ចឹងហើយបានជាត្រូវវិភាគមុខងារ។ មិនមែនបានថាវិភាគហើយ ត្រូវកាត់ដូចនំ cake នោះទេ។ យ៉ាងហោចណាស់ប្រធានស្ថាប័នត្រូវដឹងថាកម្លាំងក្នុងដៃមានប៉ុន្មាន បែងចែកត្រឹមត្រូវហើយឬនៅ? តើយើងអាចពង្រឹងកន្លែងណា ខ្វះកន្លែងណា ជាពិសេសក្នុងអាណត្តិថ្មីនេះ ប្រធានស្ថាប័នថ្មីច្រើនណាស់ដែលចូលទៅត្រូវការវិភាគ(មុខងារ)។ អញ្ចឹងកិច្ចការ ទី២ … ប្រសិនជាសុំរើសមន្ត្រីថ្មី ទាល់តែបញ្ចប់ការវិភាគមុខងារនេះ ឯកភាពគ្នាចេញជាគោលការណ៍ មិនមែនជារូបមន្តរឹងកំព្រឹសទេ ប៉ុន្តែជាមូលដ្ឋានមួយធ្វើការវាយតម្លៃជាប្រចាំឆ្នាំទៀត។ បើសិនជាយើងរៀប(ចំ)ដំបូងត្រូវ យើងធ្វើការវាយតម្លៃ ៦ខែ, ១ឆ្នាំ ធ្វើមក ប៉ុន្តែត្រូវចេញពីមូលដ្ឋានមួយ។

(៧) ដើម្បីគុណាធិបតេយ្យឬមូលដ្ឋានសមិទ្ធកម្ម ការស្នើសុំរើសមន្ត្រីថ្មីត្រូវបញ្ជាក់ពីសេចក្តីត្រូវការនិងជំនាញ

ខ្ញុំជម្រាបជូន ឯកឧត្តម លោកជំទាវ នៅក្នុងស្ថាប័នទាំងអស់ បើចង់បានមន្ត្រីថ្មី ត្រូវធ្វើកិច្ចការទាំងអស់ហ្នឹងអោយបាន។ គេថាអ្នកណាចប់មុន អ្នកហ្នឹងបានមុន។ First come First serve។ អ្នកណាធ្វើកិច្ចការហ្នឹងចប់មុន អាចមានទឡ្ហីករណ៍គ្រប់គ្រាន់ស្នើមន្ត្រីបានមុន។ ធ្វើចប់ ២៤ បាន ២៤។ ធ្វើចប់ ២៦, ២៦ បាន។ ខ្ញុំថាបើសិនជាយើងរួមគ្នាធ្វើ អត់លំបាកទេ ព្រោះអត់មែនដំឡូងមូលទេ។ មន្ត្រីនៅក្នុងស្ថាប័នសុទ្ធតែមានហើយ អ្នកដែលមានបទពិសោធន៍ ២០ ទៅ៣០ឆ្នាំនៅទីនេះដឹងហើយ។ បូកជាមួយហ្នឹងបទពិសោធន៍ ទស្សនៈថ្មី និងការប្រែប្រួលមួយចំនួន យើងអាចធ្វើបានភ្លាម។ ដើម្បីគុណាធិបតេយ្យ ឬមូលដ្ឋានសមិទ្ធកម្ម យើងផ្ដល់ជូន ស្នើសុំរើសមន្ត្រីថ្មីបាន ប៉ុន្តែត្រូវបញ្ជាក់ឱ្យខ្ញុំថាយកទៅណា ត្រូវការជំនាញអីឱ្យចំ។ (ត្រូវ)យកអ្នក IT ប្រឡងចូលក្នុងនាយកដ្ឋានIT (កុំ)ទៅយកជំនាញខាងអី(ផ្សេង)ឬមួយក៏វាត្រូវមានលក្ខខណ្ឌកម្រិតណា។

(៨) ក្របខណ្ឌមន្ដ្រីកិច្ចសន្យាជាមន្ត្រីបច្ចេកទេស

ទី២៖ យើងរៀបចំក្របខណ្ឌមួយទៀត គឺក្របខណ្ឌមន្ត្រីកុងត្រា ប៉ុន្តែមន្ត្រីបច្ចេកទេស។ អញ្ចឹងត្រូវបែងចែកឱ្យ​ច្បាស់ តម្រូវការនៅក្នុងនាយកដ្ឋានហ្នឹងប៉ុន្មាននាក់ ហើយតួនាទី មុខងារអីខ្លះដែលត្រូវយកមន្ត្រីបច្ចេកទេស មុខ​ងារអីខ្លះត្រូវ(យក)មន្ត្រីក្របខណ្ឌ។ យើងធ្វើនេះ ដើម្បីធានា ១០ឆ្នាំទៅ១៥ឆ្នាំ យើងអាចធ្វើបាន។ មិនមែនធ្វើឥឡូវបានទាំងអស់ទេ ប៉ុន្តែចាប់ផ្ដើមពីឥឡូវទៅ ១០ទៅ១៥ឆ្នាំទៀត ខ្ញុំគិតថាយើងធ្វើបាន។ មួយអាណត្តិនេះគឺជាអាណត្តិកសាងមូលដ្ឋានតម្រង់ទិសថាទៅណា។

(៩) រៀបចំប្រព័ន្ធការលើកទឹកចិត្តមន្ដ្រី

សមិទ្ធកម្មទី៣ គឺការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តទៅតាមសមិទ្ធកម្ម។ ធ្វើទៅបានទាល់តែរៀបចំទី២ ចេញ។ ទី២ ចេញបានយើងធ្វើបាន។ បើយើងជំនះរួមគ្នាធ្វើ ទី១ ធ្វើបានពាក់កណ្ដាល … យករូបមន្តបច្ចុប្បន្ន។ បានន័យថាមន្ត្រីក្របខណ្ឌយើងប្រឡងបានពាក់កណ្ដាល នៅប្រភេទមន្ត្រីថ្មីអីទៀតដែលយើងត្រូវធ្វើ ទាក់ទងនឹងក្របខណ្ឌថ្មីហ្នឹង។ អញ្ចឹងពាក់កណ្ដាលទៀត។ តែកិច្ចការទី១ ការងារស្រួលបច្ចេកទេសសុទ្ធ, ការងារទី២ គឺការងារលំ​បាកបំផុត ប៉ុន្តែជាការងារដែលបានផលបំផុតសម្រាប់យើង ១៥ឆ្នាំទៀត។ សូមជំរុញការងារនេះ ហើយគ្រប់​ក្រសួងស្ថាប័នជួយជំរុញ។ គណៈកម្មាធិការកំណែទម្រង់ក្រសួងនីមួយៗ សូមជួយសហការគ្នា …។

(១០) មិនមែនកន្លងមកធ្វើខុសទេ តែត្រូវពិនិត្យ/កែសម្រួលចំណុចប្រឈមមួយចំនួន

យើងគិតគូរដើម្បីរៀបចំ ហើយដើរជំហានដូចម្តេច? ជួនកាលកែជាជំហាន មិនអាចកែទៅទាំងភ្នែន។ មិនអាចផ្ទះមួយទាំងមូល វាយចោលទាំងអស់ទេ។ កែសសរ កែអីសិន … ដើម្បីធានានូវការចូលរួម និងការលើកទឹកចិត្ត និងការសម្របសម្រួល ព្រោះមិនមែនអ្វីដែលយើងធ្វើមកដល់ម៉ោងនេះខុសនោះទេ។ បើមិនអញ្ចឹងស្ថាប័នរាជរដ្ឋាភិបាលមិនអាចជំរុញសេដ្ឋកិច្ចរីកចម្រើនប៉ុននេះទេ។ ប៉ុន្តែក៏មាននូវចំណុចប្រឈមមួយចំនួនដែលយើងត្រូវពិនិត្យមើល ដើម្បីកែសម្រួល។ ការកំណែទម្រង់នេះធ្វើអត់ចប់ទេ គ្រាន់តែធ្វើតិច/ច្រើន។ ឡានពេលយើងរត់ចុះខេត្តម្ដង មកវិញយើងឡើងប៉ុងមើលមួយភ្លែត មែនទេ? ហ្នឹងបូកសរុបប្រចាំឆ្នាំ។ ដល់ពេល ៦ខែឬមួយឆ្នាំ យើងឡើងទៅឆែកធំម្ដង។ ហ្នឹងដូចយើងធ្វើនៅឆ្នាំ ២០២៤នេះ យើងឆែកមើល។ រឿងតែប៉ុណ្ណឹងទេ។ ជោគ​ជ័យឆមាសទី២(ខាងមុខ)នេះទៅបាន គឺអាស្រ័យទៅនឹងការចូលរួម ដែលថ្ងៃនេះមានឯកឧត្តម លោកជំទាវ ដែលជាចៅក្រសួងមកទាំងអស់គ្នា រួមគ្នាធ្វើការងារនេះ។

[បញ្ចប់សេចក្ដីអធិប្បាយ៥]

គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដែលដឹកនាំ និងសម្របសម្រួលដោយក្រសួងមុខងារសាធារណៈ ត្រូវជំរុញការរៀបចំ និងដាក់ឱ្យអនុវត្តកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ សម្រាប់រយៈពេលមធ្យមនិងវែង ដោយត្រូវកំណត់ឱ្យបាននូវយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាក់លាក់ និងច្បាស់លាស់ដើម្បីសម្រេចគោលដៅជាដំណាក់កាលៗ​ ឆ្ពោះទៅការកសាងបាននូវរដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថ ភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។ ទន្ទឹមនេះ ការសម្របសម្រួលនិងការផ្សារភ្ជាប់ការដ្ឋានកែទម្រង់​រដ្ឋបាលសាធារណៈ ជាមួយការដ្ឋានកែទម្រង់​ទាំងឡាយរបស់រាជរដ្ឋាភិបាលគឺជាការចាំ​បាច់​និងត្រូវពង្រឹងឱ្យកាន់តែប្រសើរថែមទៀត រួមមាន ជាមួយការដ្ឋានកែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ការដ្ឋានកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការដ្ឋានកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ និងការកែទម្រង់តាមវិស័យ ដោយធានានូវភាពប្រទាក់ក្រឡា សុខដុមនីយកម្ម និងគាំទ្រគ្នាទៅវិញទៅមក ទាំងនៅកម្រិតបច្ចេកទេស​ និង​​នយោបាយក្នុងគោលបំ​ណង ​​និងទិសដៅរួមគ្នាលើការរៀបចំនិងដាក់ចេញគោលនយោបាយ យុទ្ធសាស្ត្រ កម្មវិធី ផែនការសកម្ម​ភាព និងក្របខណ្ឌគតិយុត្តគ្រប់ជ្រុងជ្រោយប្រកបដោយប្រសិទ្ធ​​ភាពក្នុងការកែទម្រង់​

(៥) គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវប្រកាន់ឱ្យខ្ជាប់ខ្ជួននូវ “អភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ“ ក្នុងការដឹកនាំ ការសម្របសម្រួល ការរៀបចំ និងការអនុវត្ត គោលនយោ​បាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាព ដោយត្រូវគិតគូរដល់ការសម្រេចចក្ខុវិស័យ និងគោលបំ​ណង​រួមរបស់រាជរដ្ឋាភិបាលនិងប្រជាជាតិទាំងមូល ដែលលទ្ធផល ចុងក្រោយនោះ គឺគ្រប់សកម្មភាព និងសេវារបស់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានអនុវត្តជាក់ស្តែងដើម្បីបម្រើផលប្រយោជន៍ប្រជាជនជាធំ និងត្រូវបម្រើប្រជាជនឱ្យកាន់តែប្រសើរ

(៦) គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវពង្រឹងប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផ្ទៃក្នុងរបស់ខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបានថា រាល់គោលនយោបាយ កម្មវិធី ផែនការសកម្មភាព និងក្របខណ្ឌគតិយុត្តពាក់ព័ន្ធ ព្រមទាំងមុខងារនិងភារកិច្ចរបស់ក្រសួង ស្ថាប័ន អង្គភាព និងមន្ត្រីដែលបានកំណត់ ត្រូវបានអនុវត្តដោយពិតប្រាកដ និងត្រឹមត្រូវ ព្រមទាំង​ចំណុចអវិជ្ជមាន និងបញ្ហាប្រឈមទាំងឡាយ ត្រូវបានកំណត់ និងវាយតម្លៃច្បាស់លាស់ដើម្បី​ធ្វើការដោះស្រាយ និងកែលម្អជាបន្តបន្ទាប់ ដោយមិនត្រូវទុកបញ្ហាប្រឈម គ្មានដំណោះស្រាយនោះទេ។ ជារួម ដំណើរការនៃរដ្ឋបាលសាធារណៈត្រូវមានការត្រួតពិនិត្យ វាយតម្លៃ និងកែលម្អជាប្រចាំ

(៧) គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវជំរុញការអភិ​វឌ្ឍ​​​សមត្ថភាពមន្ត្រីនិងស្ថាប័នជាប្រចាំ តាមរយៈការចែករំលែក និងការបើកចំហទស្សនៈទទួលយកនូវចំណេះដឹងថ្មីៗ ឧត្តមានុវត្តន៍ និងនវានុវត្តន៍ក្នុងរដ្ឋបាលសាធារណៈ ទាំងសម្រាប់កម្រិតដឹកនាំ គ្រប់គ្រង និងប្រតិបត្តិបច្ចេក​ទេស ការពង្រឹងភាពជាអ្នកដឹកនាំអង្គភាពឱ្យកាន់តែមានប្រសិទ្ធភាព ការកសាង និង​ពង្រឹងប្រព័ន្ធដឹកនាំគ្រប់គ្រង និងប្រតិបត្តិការការងារនៅតាមអង្គភាពនីមួយៗ។ ទន្ទឹមនេះ អភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដែលបាន​ដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែមានតម្លៃដ៏វិសេសក្នុងការដាស់តឿនថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់កម្រិត ឱ្យពិនិត្យនិងកែលម្អខ្លួនជាប្រចាំឱ្យស័ក្តិសមជាមន្ត្រីបម្រើប្រជាជន និងដើម្បីប្រជាជនទទួលបាន​នូវកិត្តិយស ការ​ស្រឡាញ់រាប់អាន និងជំនឿទុកចិត្តពីប្រជាជន។ ក្នុងន័យនេះ ក្រសួងមុខងារសាធារណៈត្រូវគិតគូរបន្ថែមទៀតលើការរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍសមត្ថភាពមន្ត្រី និងស្ថាប័នក្នុងក្របខណ្ឌនៃការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីប្រើប្រាស់ជាផែនទីចង្អុលផ្លូវជាក់លាក់របស់រាជរដ្ឋាភិបាល សម្រាប់តម្រង់ទិសដល់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ការអភិវឌ្ឍសមត្ថភាពនេះ​ គឺដើម្បីអភិវឌ្ឍខ្លួនយើងឱ្យដើរទាន់បរិបទសង្គម សេដ្ឋកិច្ច ស្ថានភាព និងការវិវត្តក្នុងតំបន់ និងពិភព​លោក ធានាបាននូវនិរន្តរភាព​នៃការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព ជូនប្រជាពលរដ្ឋ​។

(៨) គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវចូលរួម និងគាំទ្រដល់ដំណើរការនៃការកសាងរដ្ឋបាលសាធារណៈ ឈរលើទស្សនាទាននៃការគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម ដែលត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តជាបណ្តើរៗដោយការដ្ឋានកែទម្រង់ទាំងឡាយរបស់រាជរដ្ឋាភិបាល ពិ​សេស​​ការកែទម្រង់រដ្ឋបាលសាធារណៈ។ ដំណើរការកែទម្រង់នេះទាម​ទារ​ឱ្យមានការគិតគូរក្នុងការរៀបចំ និងអនុវត្តជាបណ្តើរៗ នូវក្របខណ្ឌនៃការគ្រប់គ្រងនិងចាត់​ចែង​​​ថវិកា ធនធានមនុស្ស រចនា​​សម្ព័ន្ធ និងអភិក្រមការងារ ក្របខណ្ឌសិទ្ធិអំណាច គណនេយ្យភាព និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន។

[ផ្ដើមសេចក្ដីអធិប្បាយ៦]

(១១) រដ្ឋបាលសាធារណៈអនុវត្តសកម្មភាពប្រកបដោយវិជ្ជាជី​វៈ ព័ត៌មាន/ទិន្នន័យដ្ឋានគ្រប់ជ្រុងជ្រោយ និងប្រកបដោយវិទ្យាសាស្ត្រ

ក្នុងន័យនេះ ខ្ញុំសូមថ្លែងអំណរគុណឯកឧត្តម លោកជំទាវ ចៅក្រសួងជាច្រើនដែលបានរាយការណ៍មកខ្ញុំអំពីជំហាននៃការចាត់ចែងនិងការរៀបចំពង្រឹងកំណែទម្រង់មួយជំហានរួចទៅហើយមុននឹងធ្វើការងារនេះជាមួយក្រសួងមុខងារសាធារណៈ។ សូមជម្រុញបន្ដ។ ក្នុងន័យនេះ រាល់សកម្មភាពរដ្ឋបាល​សាធារណៈត្រូវរៀបចំ និងដាក់ឲ្យអនុវត្ដប្រកបដោយភាពវិជ្ជាជីវៈ មានមូលដ្ឋានព័ត៌មាន មានទិន្នន័យជាក់លាក់ គ្រប់ជ្រុងជ្រោយ និងមានលក្ខណៈវិទ្យាសាស្ដ្រត្រឹមត្រូវ សំរាប់ប្រើប្រាស់ធ្វើសេចក្ដីសំរេច និងអនុវត្ដទទួលលទ្ធផលល្អសំរាប់ប្រជាជន។

[ចប់សេចក្ដីអធិប្បាយ៦]

កម្មភាពរបស់រដ្ឋបាលសាធារណៈត្រូវរៀបចំ និង​ដាក់ឱ្យអនុវត្តប្រកបដោយភាពវិជ្ជា​ជីវៈមាន​មូលដ្ឋានព័ត៌មាន និងទិន្នន័យជាក់លាក់ គ្រប់ជ្រុង​ជ្រោយ និងមានលក្ខណៈវិទ្យាសាស្ត្រត្រឹមត្រូវ សម្រាប់ប្រើប្រាស់ក្នុងការធ្វើសេចក្តីសម្រេចនិងដាក់ឱ្យអនុវត្តទទួលបាននិងផ្តល់លទ្ធផលល្អសម្រាប់ប្រជាជន

(៩) ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ ព្រម​​ទាំងជំរុញនិងលើកកម្ពស់ការទទួលយក​ ការសម្របខ្លួន និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងរដ្ឋ​​បាល​សាធារណៈ ដើម្បីធានាបាននូវគុណភាពនៃ​សេវាសាធារណៈ ដែលប្រកបដោយលក្ខណៈសម្បត្តិ ភាពងាយស្រួលក្នុងការទទួលសេវា ឆ្លើយតបនឹងសេចក្តីត្រូវការសេវាឆាប់រហ័ស និងចំណាយសមស្រប និងមានប្រសិទ្ធភាព។​ ក្នុងន័យនេះ ក្រសួងមុខងារសាធារណៈ ក៏ត្រូវបន្តជំរុញការអភិវឌ្ឍប្រព័ន្ធ​គ្រប់គ្រងព័ត៌មានមន្ត្រីតាមឌីជីថលឱ្យ​​កាន់តែមានលក្ខណៈពេញលេញ និងសមស្រប ​​ដើម្បី​​ធានាបាននូវការគ្រប់គ្រង និងការធ្វើបច្ចុ​ប្ប​ន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីជាក់ស្តែងនៅតាមអង្គភាពរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់​ក្រោមជាតិ សម្រាប់បម្រើដល់គោលដៅនៃការគ្រប់គ្រងជ្រើសរើសពង្រាយ និងអភិវឌ្ឍសមត្ថភាពមន្ត្រី។

ក្រសួងមុខងារសាធារណៈក្នុងនាមជាស្ថាប័នរបស់រាជរដ្ឋាភិបាលទទួលបន្ទុកលើការងារគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ ព្រមទាំងការងារដឹកនាំ និងសម្របសម្រួលការកែទម្រង់រដ្ឋបាលសាធារណៈត្រូវគិតគូរដល់ការរៀបចំ និងដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រ កម្មវិធី និងផែនការសកម្មភាពពាក់ព័ន្ធ ជំរុញការចូលរួម ការគាំទ្រ និងការអនុវត្តរាល់វិធានការណែនាំខាងលើដែលជាការតម្រង់ទិសរបស់រាជរដ្ឋាភិបាល ដើម្បីធានាឱ្យមានភាពប្រាកដចំពោះការប្រតិបត្តិ និងលទ្ធផលជាក់ស្តែងជាបន្តបន្ទាប់។

[ផ្ដើមសេចក្ដីអធិប្បាយ៧]

(១២) កំណើនប្រជាសាស្ត្រ ទាមទារអោយមានការរៀបចំភូមិ/ឃុំថ្មី និងបង្កើនសេវាសាធារណៈ

មុននឹងបញ្ចប់ ខ្ញុំមានចំណាប់អារម្មណ៍តូចមួយទាក់ទងទៅនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ថ្ងៃនេះ មានប្រធានមន្ទីរមកចូលរួម។ នៅខាងនេះ មន្ទីររបស់ក្រុងនិងខេត្ត មន្ទីរមុខងារសាធារណៈ។ ឥឡូវ យើងធ្វើវិមជ្ឈការ វិសហមជ្ឈការ និងប្រគល់សិទ្ធិ និងការទទួលខុសត្រូវទៅគណៈអភិបាលរាជធានីខេត្ត ស្រុក ក្រុង ដើម្បីធ្វើការងារនេះ។ ការទទួលភារកិច្ចនេះសំខាន់ណាស់។ ការងារនេះគឺចាំបាច់ត្រូវធ្វើ រុញសេវាដោយប្រសិទ្ធភាព និងសិទ្ធិអំណាច និងប្រតិភូកម្មមួយចំនួនដើម្បីឲ្យបំពេញភារកិច្ចជូនប្រជាពលរដ្ឋ។ ចេញពីអាពតមកប្រជាពលរដ្ឋយើងមាន ៧ លាននាក់។ ឥឡូវមាន ១៧ លាននាក់។ មិនយូរទេនឹងឡើងដល់ ៣០លាននាក់។ កន្លែងដែលធ្លាប់តែអត់មានមនុស្ស ឥឡូវទៅជាកន្លែងដែលមានរាប់ពាន់គ្រួសារ។ យើងត្រូវរៀបចំបង្កើតភូមិ/ឃុំបន្ថែម ដូចនេះសេវាត្រូវតែបង្កើន។ ចំពោះការបង្កើន(ចំនួនភូមិឃុំ)នេះ តួអង្គគន្លឹះក្នុងការអនុវត្តការងារឲ្យមានប្រសិទ្ធភាព គឺមន្ទីរជំនាញចំណុះរាជធានី/ខេត្ត ដែលជាសេនាធិការ។

(១៣) ប្រតិភូកម្មនូវសិទ្ធនិងគាំទ្រជាធនធាន ដល់មន្ទីរជំនាញចំណុះរាជធានី/ខេត្ត តាមវិមជ្ឈការ វិសហមជ្ឈការ

ហ្នឹងយើងនិយាយពីការធ្វើវិមជ្ឈការទៅដល់រាជធានី/ខេត្ត ក្នុងការដឹកនាំអនុវត្តការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ អញ្ចឹង ការទទួល(ភារកិច្ច)កាន់តែខ្ពស់ ត្រូវការការគាំទ្រកាន់តែច្រើន ទី១ ជាសិទ្ធិ ទី២ ជាធនធាន។ សិទ្ធិយើងបានប្រគល់ទៅហើយតាមវិមជ្ឈការ មួយចំនួនតាមវិសហមជ្ឈការ ធ្វើប្រតិភូកម្មសិទ្ធទៅឲ្យមូលដ្ឋាន។ ធនធានក៏ទៅមួយផ្នែកធំទៅក្រោមដែរ ប៉ុន្តែប្រយ័ត្នអភិបាលខេត្ត អត់ដឹងថាធនធានទៅដល់។ ថ្ងៃមុន ឯកឧត្ដម រដ្ឋមន្រ្តីសុខាភិបាលថា ជួយខ្សិបដាក់មេក្រូទៅឯកឧត្ដម លោកជំ​ទាវអភិបាលខេត្តផងថា ថវិកាសម្រាប់ជួយជុលស្អីៗ ប្រតិបត្តិទៅហើយ កុំស្នើមកគាត់ទៀត … មួយទៀត តួនាទីកាន់តែកើន មុខងារនិងការទទួលខុសត្រូវកាន់តែកើន បានន័យថា ថ្ងៃមុនយើងពាក់ស័ក្ដិ ៣ ធ្វើការងារស័ក្ដិ ៣ ឥឡូវគេទម្លាក់ការងារស័ក្ដិ ៤មកឲ្យហើយ។

(១៤) ដំឡើងឋានៈប្រធានមន្ទីរដើម្បីលើកទឹកចិត្ត លើកកំពស់សិទ្ធអំណាច និងសង្គតិភាពរវាងថ្នាក់ក្រោមជាតិនិងជាតិ

ដើម្បីជាការលើកទឹកចិត្ត និងផ្ដល់ទំងន់បន្ថែម ហើយខ្ញុំបានជជែកជាមួយជំនាញរបស់មុខងារសាធារណៈទៅឃើញថាមិនមានជាបញ្ហាទេ។ ឥឡូវ ប្រធានមន្ទីរ(មានឋានៈ)កម្រិតអនុប្រធាននាយកដ្ឋាន (ឬឋានន្តរ)ស័ក្ដិ ៣។ យើងកំពុងរៀបចំឲ្យប្រធានមន្ទីរឡើងស័ក្ដិ៤ ឡើងកម្រិត(ប្រធាន)នាយកដ្ឋានតែម្ដង។ ការងារនេះមិនមានអីខុស ហើយខ្ទាស់ការងារទេ។ មូលហេតុអីបានជាយើងត្រូវធ្វើបែបនេះ? ទី១ គឺជាការលើកទឹកចិត្តបន្ថែមទៅលើមន្រ្តីដែលនឹងត្រូវទទួលការងារកាន់តែច្រើន។ ប្រធានមន្ទីរគឺជាសេនាធិការជំនាញ។ យើងមានការិយាល័យជំនាញ តែប្រធានមន្ទីរនេះហើយដែលជាសេនាធិការជូនអភិបាលនិងគណៈអភិបាលរាជធានី/ខេត្ត និងជួយមើលស្តង់ដារនៅក្រោម និងជួយភ្ជាប់នៅខាងលើខ្សែបណ្ដោយ អនុវត្តគោលការណ៍ ដែលកន្លែងខ្លះ ដូចក្រសួងសុខាភិបាល និងក្រសួងអប់រំ … បើឲ្យការងារគាត់ច្រើន ដំឡើងស័ក្ដិមិនខុសទេ។ ប៉ុន្តែសំណួរសួរថា បើដំឡើងស័ក្ដិនេះ តើប៉ះពាល់ឬអត់ ដែលយើងត្រូវការគិតជាប្រចាំ។ គឺអត់ទេ។ អញ្ចឹង ជម្រើសទី១ ការលើកទឹកចិត្ត។ ទី២ ការចូលរួមលើកកម្ពស់សិទ្ធិអំណាច និងការទទួលខុសត្រូវរបស់គាត់។ ហើយទី៣ ក្នុងពេលដែលយើងវិមជ្ឈការការទទួលខុសត្រូវច្រើនទៅឲ្យរាជធានី/ខេត្ត គឺកាន់តែមានភាពចាំបាច់ និងសារៈសំខាន់ នៅក្នុងការឲ្យមានសង្គតិភាពរវាងការអនុវត្តថ្នាក់ក្រោមជាតិជាមួយថ្នាក់ជាតិ។ នេះជាការចាំបាច់ដែលត្រូវធ្វើ។

(១៥) មូលហេតុ ៣ ដែលការតម្លើងឋានៈប្រធានមន្ទីរមិនប៉ះពាល់ដលឋានានុក្រមដឹកនាំ/បញ្ជា

តើការដំឡើងហ្នឹងប៉ះពាល់ដល់ឋានានុក្រមដឹកនាំ/បញ្ជាឬអត់? ថាអត់ទេ។ ខ្ញុំសូមបញ្ជាក់ថា ទី១ អភិបាលខេត្តគឺតែងតាំងដោយព្រះរាជក្រឹត្យរួចទៅហើយ អគ្គនាយក។ អភិបាលរងខេត្ត ដោយអនុក្រឹត្យ។ យើងអាចថា អគ្គនាយករង។ អញ្ចឹង ប្រធានមន្ទីរត្រឹមកម្រិតនាយកដ្ឋាន អត់បញ្ហាអីទេ។ កន្លងទៅធ្លាប់មាននាយកដ្ឋានមួយចំនួនបានខ្សិបតាម Telegram មកខ្ញុំ ឬមួយតាមអភិបាលខេត្តមួយចំនួន ដូចនៅខាងស្រុកមានដល់អនុក្រឹត្យហើយ ចុះខ្ញុំមន្ទីរនេះដូចជាស្រាលម្លេះ? … ទី២ ការអនុវត្តការងារអត់ខុសទេ មិនពាក់ព័ន្ធដល់ប្រសិទ្ធភាពការងាររបស់អង្គភាពថ្នាក់ក្រោមជាតិទេ ព្រោរបៀបរបបនិងបែបបទ នីតិវិធីនៃដំណើរការការងារ ត្រូវបន្តអនុវត្តអនុលោមតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។ នេះមិនមានអីខុសពីឥឡូវទេ គ្រាន់តែឡើងកិត្តិយសជូនគាត់មួយថ្នាក់តែប៉ុណ្ណឹង ហើយអត់មានប៉ះពាល់ទៅដល់ការដឹកនាំបញ្ជាទេ។ ទី៣ ការរៀបចំមនុស្សដើម្បីស្នើនៅតែធ្វើពីក្រោមឡើងមកលើដដែល។

(១៦) ខេត្តជាខ្សែទីមួយនៃការជ្រើសរើសបេក្ខជនប្រធានមន្ទីរជំនាញ ឯការសំរេចអាស្រ័យលើក្រសួង/រដ្ឋមន្ត្រី

មានក្រសួងមួយសូមមិននិយាយឈ្មោះ … ជារឿងផ្ទៃក្នុង ប៉ុន្តែដល់ចេញជាគោលការណ៍ណែនាំទៅ មានការយល់ច្រឡំ គឺមានក្រសួងមួយបានធ្វើគោលការណ៍ ចេញសេចក្ដីជូនដំណឹងដើម្បីរើសបេក្ខភាពប្រធានមន្ទីរជំ​នាញនៅថ្នាក់ខេត្តដើម្បយកមករៀបចំ។ ខេត្តមួយចំនួនក៏ព្រួយបារម្ភ។ ហ្នឹងធាក់ថយហើយ ព្រោះត្រូវខេត្តជាអ្នករើសមកវាយតម្លៃហើយ បានយកមកក្រសួង។ ក្រសួងមើលថាឯកភាពឬមិនឯកភាព។ អញ្ចឹង នីតិវិធីនេះគឺត្រូវតែអនុវត្តដដែល។ បានន័យថាខេត្តជាខ្សែទី១ក្នុងការជ្រើសរើស ហើយបញ្ជូនមកឲ្យក្រសួង/ស្ថាប័ន។ ក្រសួង/ស្ថាប័នមានសិទ្ធិវេតូ រដ្ឋមន្រ្តីមានសិទ្ធិវេតូ ថាមិនត្រូវទេយកបេក្ខភាពហ្នឹង អញ្ចឹងខេត្តរើសថ្មីមក។ ហ្នឹងដែលយើងធ្វើបច្ចុប្បន្ន។ នីតិវិធីនេះត្រូវបន្ត។ អត់មានប្រធាននាយកដ្ឋានឡើងមក នាយករដ្ឋមន្ដ្រីតែងតាំងទម្លាក់មកពីលើមេឃទេ។ ត្រូវគោរពសិទ្ធិពីថ្នាក់ក្រោម។ ខេត្តរើសមក ឆ្លងក្រសួង ក្រសួងឯកភាពហើយ បានមកសុំប្រ​ថាប់ត្រា។ តែប៉ុណ្ណឹងទេ។ ឥលូវប្រថាប់ត្រា ថែមឲ្យមួយសក្ដិជូនទៅដល់ប្រធានមន្ទីរ។ អញ្ចឹងខ្ញុំគិតថាប៉ុណ្ណេះគួរតែច្បាស់លាស់ហើយ។ លើកទឹកចិត្តហើយ។ ការងារត្រូវតែអនុវត្ដ(ដដែល)អត់មានបញ្ច្រាសទេ។ អញ្ចឹង វិមជ្ឈការអត់ខុសគ្នាទេ … អភិបាលខេត្តមួយដែលជជែកជាមួយខ្ញុំ គាត់ថាហ្នឹងជាកាដូឆ្នាំថ្មីជូនប្រធានមន្ទីរ។ យើងតម្លើងកម្រិត(ឋានៈ)នេះ ដើម្បីឲ្យមានសង្គតិភាព យុត្ដិធម៌ និងសមធម៌។

(១៧) បន្ថែមសិទ្ធិអំណាច/ថវិកា ដើម្បីថ្លែងអំណរគុណ លើកទឹកចិត្ត ផ្តល់កិត្តិយសក្នុងការបំពេញការងារ

ក្រសួង អង្គភាពស៊ីវិលយើងធ្វើតាមរបៀបហ្នឹង។ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ធ្វើដូចគ្នាទៅ។ អញ្ចឹងកុំឲ្យថាមន្ដ្រីមន្ទីរឡើងហើយ ប៉េអ៊ឹម ប៉ូលីស យោធាខេត្តអត់ឡើង។ យើងធ្វើដូចគ្នាទៅ។ តម្លើងកម្រិតតែងតាំង(ដល់)អនុក្រឹត្យ។ ខេត្តនិមួយៗកុំខ្លាចថាតែងតាំងអញ្ចឹងទៅ តិចអភិបាលរងខេត្តបញ្ជាមន្ទីរអត់បាន។ អត់ទេ។ ឋានានុក្រម ដឹកនាំបញ្ជានៅដដែល គ្រាន់តែឥលូវមន្ទីរនីមួយៗ គីឡូរាងខ្ពស់បន្ដិច។ គ្រប់អង្គភាពស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ តម្លើងគីឡូបន្ដិចដើម្បីបំពេញភារកិច្ច។ ការងារទំលាក់ទៅឲ្យហើយ ត្រូវតែធ្វើ។ បន្ថែមសិទ្ធិអំណាច បន្ថែមថវិកា។ ឥលូវតម្លើងគីឡូបន្ដិចទៀត ដើម្បីធ្វើការ។ អញ្ចឹង សូមបញ្ជាក់រាល់នីតិវិធីនៃលំហូរការងារ ការរៀបចំមនុស្សគឺនៅរក្សាដដែលដូចមុន ខុសតែគីឡូបន្ដិចទេ។ គីឡូសំរាប់ប្រធានមន្ទីរជំនាញនៅតាមបណ្ដារាជធានី ខេត្ត។ បើយើងមានមន្ទីរជំនាញរាជធានីខេត្តរបស់ក្រសួងទាំងអស់ ស្នងការដ្ឋាននគរបាល រាជធានីខេត្ដរបស់ក្រសួងមហាផ្ទៃ តំបន់ប្រតិបត្ដិការសឹករងរាជធានីខេត្តរបស់ក្រសួងការពារ កងរាជអាវុធហត្ថរបស់រាជធានីខេត្ត អញ្ចឹងថ្ងៃក្រោយតម្លើងកម្រិតអនុក្រឹត្យទាំងអស់ ដើម្បីជួយលើកគីឡូការធ្វើការងារ ហើយជាការលើកទឹកចិត្តមួយ … មិនដឹងថាមានអីជាការថ្លែងអំណរគុណក្រៅពីប្រគល់សិទ្ធិ ការទុកចិត្ត ការងារឲ្យធ្វើ ផ្ដល់កិត្ដិយសបន្ថែមទៀតប៉ុណ្ណឹង។

(១៨) កុំខ្លាចធ្វើការវិនិយោគលើអ្នកធ្វើការងារពិត

ទាំងអស់នេះ អត់មានអីខុសទៅនឹងគោលការណ៍នៃកំណែទម្រង់ទេ។ យើងធ្វើវិមជ្ឈការទៅឲ្យគាត់ ប្រគល់ភារកិច្ច និងការទទួលខុសត្រូវអោយគាត់ និងត្រូវតម្លើងទំងន់ជូន។ អញ្ចឹង ថ្នាក់ខេត្ត ថ្នាក់មន្ទីរ ដែលចូលរួមនៅទីនេះ អាចបងប្អូនមន្ទីរមួយចំនួននៅជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធនៅខេត្ត គឺយើងធ្វើដូចគ្នា ហើយការដឹកនាំបញ្ជាអីអត់ខុសពីមុនទេ។ ខុសតែប្រថាប់ត្រាទំងន់ ការដឹកនាំបញ្ជា ការស្នើមក ឋានានុក្រមដូចតែមុន សិទ្ធិអត់មានអីបាត់ទេ។ ថាឯកឧត្តម លោកជំទាវ រដ្ឋមន្ដ្រី ខ្លាចបាត់សិទ្ធិក្នុងការតែងតាំងឬ។ ថាអត់ទេ។ យើងជាអ្នកវេតូមិនអាចរំលងរដ្ឋមន្ដ្រីទេ។ ខេត្តមិនមានសិទ្ធិរុញមកលើទេ ត្រូវឆ្លងរដ្ឋមន្ដ្រីដដែល។ ឲ្យមិនឲ្យ ចាំតែប្រថាប់ត្រាជូនទេ។ ប្រគល់សិទ្ធិ និងការទុកចិត្តជូនហើយ ដើម្បីពង្រឹងសង្គតិភាពការងារថ្នាក់ជាតិ ថ្នាក់មូលដ្ឋាន។ យើងបន្លាយខ្សែកាន់តែវែង និងត្រូវធានាថាខ្សែនឹងមិនដាច់។ ខ្សែហ្នឹងប្រាកដជាមានសង្គតិភាពជាមួយដំណើរទៅមុខ ហើយអ្នកកាន់ខ្សែនឹងមានទំងន់ដើរទៅមុខ។ សូមជូនដំណឹងប៉ុណ្ណឹងទៅដល់អង្គប្រជុំ ពាក់ព័ន្ធនឹងការងារកំណែទម្រង់មុខងារសាធារណៈ។ សូមជូនមួយថ្នាក់បន្ថែមដល់មន្ទីរទាំងអស់នៅតាមរាជធានីខេត្ត តែកាលណាបន្ថែមសិទ្ធិ គឺបន្ថែមការទទួលខុសត្រូវ។ ទោះបីមិនបន្ថែមថ្នាក់ ក៏ត្រូវទទួលខុសត្រូវ។ អ្នកខ្លះសួរថា បើបន្ថែមអញ្ចឹងមិនប៉ោងថវិកា? ប្រសិនថាបើវាប៉ោងប៉ុណ្ណាក៏ដោយ សំរាប់អ្នកធ្វើពិតកុំខ្លាចក្នុងការវិនិយោគ …។

[ចប់សេចក្ដីអធិប្បាយ៧]

ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមចូលរួមអបអរសាទរចំពោះសមិទ្ធផលសម្រេចបាន ក្នុងវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលដឹកនាំ គ្រប់គ្រង និងសម្របសម្រួលដោយ​ក្រសួងមុខងារសាធារណៈ និងក៏សូមលើកទឹកចិត្តដល់ក្រសួងមុខងារសាធារណៈ ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធទាំងអស់ ឱ្យបន្តនូវកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អ ពង្រឹង និងអភិវឌ្ឍរដ្ឋបាលសាធារណៈ​របស់កម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាពជូនប្រជាជន។ ខ្ញុំក៏សូមសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងរបស់ឯកឧត្តម លោកជំទាវ លោក លោក​ស្រី អ្នកនាងកញ្ញា និងតួអង្គពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញការងារ និងភារកិច្ចនាពេលកន្លងមកយ៉ាងសកម្ម ប្រកប​ដោយស្មារតីទទួលខុសត្រូវ និងមានមនសិការវិជ្ជាជីវៈខ្ពស់ និងសូមបន្តកិច្ចប្រឹងប្រែងនេះ តាមចំណែកនៃមុខងារ និងភារកិច្ចរៀងៗខ្លួនឱ្យបានពេញកម្លាំងកាយនិងកម្លាំងចិត្ត។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សមាជិក សមា​ជិកា​នៃអង្គពិធី សូមមានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន សេចក្តីសុខសុភមង្គល និងទទួលបានជ័យជំនះគ្រប់ភារកិច្ច៕




Selected Comments Samdech Moha Bovor Thipadei Hun Manet,

at the closing ceremony of the Ministry of Public Functions’ stocktaking meeting of 2023 and directions setting for 2024

[Unofficial and translations]

 

CMF:
[3]

(1) Public administration at the national and sub-national levels is strong, flexible, effective, and fulfilling national duties

As (the Deputy Prime Minister and Minister of Public Functions,) HE Hun Many has just read and clarified, some of the mechanisms and methods we have performed […] what we want is a strong, flexible and effective public administration to fulfill its duties to the nation at both the national and sub-national levels […] let us all work on it altogether at once, both nationally and sub-nationally. We are continuing to carry out the jobs of decentralization and deconcentration, for which participations from every stakeholdera are important […]

[4]

(2) Civil service officials are the direct implementers of reforms with all ministries and institutions

[…] The work of reforming public functions is not simple. It demands us to be unanimous and wanting a goal that in the next 10 to 15 years this workfront will be very effective […] These works require innovation, which means being creative in problem solving. It is (necessary to) start from the courage of officials in public functions because they are the direct implementers and will have to work directly with all ministries and institutions […] to seek agreement to participate in the implementation of reform. Making suggestions is easy, but getting down to lobbying and/or working directly requires clarity, courage and high commitment. During these seven months, I have observed the courage, seriousness and high skills of the officials involved in planning the reform of the Ministry of Public Functions […]

[5]

(3) Ministries/institutions to organize functional analysis structure and officials to meet national and sub-national needs

I seek the ministries and institutions, especially at the national level, to participate so that we can complete the task of structuring, analyzing functions, as well as preparing officials to meet the needs of both the national and sub-national levels. The shortage of officials is a requirement that we need to address, but also to meet the principles and indicators […] so that the officials recrutied to the sub-national level will stay (working there) […] In this new context, sometimes a department or unit that was created some 20 years ago as a requirementy of that that time, is no longer relevant […] therefore, it is the right thing to do to help the government to strengthen the role of other functional officials or departments or units […] for a promotion to be made, firstly, it is impoortant to be sure that it is necessary to add more or to set up new ones […]; secondly, […] if new staff recruitment is necessary, there has to complete a functional analysis and an agreement on the principles […] as a foundation for making annual assessment […]

(4) Contract technical officials

We set up another functional framework – the contract officials but the technical ones. Therefore, it is necessary to clearly divide the requirements, roles and functions, in department so that it is possible to know how many functional public officials and how many contract techinal ones are needed […] to guarantee that it will address the functional issues in the next 10 to 15 years […] thirdly, the implementation of the incentive system in accordance to the accomplishments […] we have put much thought on it to prepare […] and to ensure participation, encouragement and coordination because what we have been doing so far is wrong. If it was, the government would not be able to stimulate such economic growth. But there are certain challenges that we need to look at and/or to adjust. This reform is not over, whether big or small […]

[7]

(5) Demographic growth requires new villages/communes and increased public services

Before concluding, let me share a little impression regarding the decentralization and deconcentration reforms […] we have worked already on decentralizing, deconcentrating and delegating rights and responsibilities to the board of governors of the Capital, Provinces, Districts, and Cities to fulfil their works […] effectively and empowrringly […] for the people. We came out of the Pol Pot’s regime with seven million people. There are now 17 million people. This number will soon reach 30 million. Places that were once deserted are now home to thousands of families. We need to create more villages/communes, and increase rhe public service. For this increasing (number of villages and communes), the key players in the effective implementation of the work are the specialized departments under the capital/province, […]

(6) Ranking up the spcialized department director as an encouragement, promotion of authority and consistency between the sub-national and national levels

In order to encourage and give extra weight, I talked to the specialed public function and we see that there would not be a problem. At present, the director of the specialized department’s (rank is) the level of deputy director of the department (or a rank) of captain. We are preparing for their rank promotions to the director of the department and to major levels […] why do we need to do this? First of all, it is an incentive for the officials who will have more works to do. The director of the specialized department is a professional official who is responsible for the governor and the board of governors of the capital/province and helps oversee the standard below and serves as connection to the line institutions/ministries. That we give him/her a lot of works to do, giving him the rank promotion is not wrong […]; secondly, to contribute to the promotion of his authority and responsibilities, and thirdly, to address the necessity and importance of consistency between sub-national and national implementation […]

(7) Three reasons why the promotion of the director of the specialized department does not affect the hierarchy of leadership/command

Does the rank promotion affect the leadership/command hierarchy? (I would say) no […] Firstly, the provincial governor is already appointed by Royal Decree, with the rank of the Director General. Deputy Provincial Governor by sub-decree […]; secondly, the work performance is not related to the work efficiency of the sub-national unit because the work procedures and process must continue to be implemented in accordance with the legal documents in force […] and thirdly, the organization of people in order to propose (for promotion) is still done from the bottom up, or the province is the one who chooses the candidate, carries out the evaluation, and brings him/her to the Ministry’s attention.

The Ministry will inspect it and agrees or disagrees to the request […] this means that the concerned provincial authority is the first line in the selection […] whereas the ministries/institutions have the right to veto the candidacy […] or to approve it with seal […] now that we rank up the director of the specialized department […] in the civil units, […] all three types of the armed forces shall do the same […] there is nothing wrong with the principles of reform. In the process of decentralizing, we delegate him/her the duties and responsibilities, and give him more weight […] and some asked that that we are ranking them up, would there not going to be an inflated budget? No matter how bloated it is, for the real implementors, let us not be afraid to invest […]./.

នៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈគឺជាអាទិភាពដ៏សំខាន់




សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងមុខងារសាធារណៈត្រូវបានទទួលស្គាល់ថា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការបំពេញមុខងាររបស់គ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិក៏ដូចជាការគាំទ្រដល់ការកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល រួមទាំងកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដូចជាវិស័យអប់រំសុខាភិបាលជាដើម។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅក្នុងឱកាសដែល សម្តេចអញ្ជើញជាអធិបតី «បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ» នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិទី៧នេះ កំណែទម្រង់រដ្ឋបាលសាធារណៈគឺជាអាទិភាពសំខាន់ ហើយក្រសួងមុខងារសាធារណៈក៏បន្តដើរតួនាទីគន្លឹះ នៅក្នុងកិច្ចការងារដែលត្រូវធ្វើនេះឱ្យកាន់តែល្អប្រសើរផងដែរ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងមុខងារសាធារណៈ សម្រេចបាននូវសមិទ្ធផលការងារជាច្រើនក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ



នៅក្នុងឱកាសអញ្ជើញជាអធិបតី បិទសន្និបាតបូក​សរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ​របស់ក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ​នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានប្រគល់បេសកកម្មដ៏មានសារៈសំខាន់ ដល់ក្រសួងមុខងារសាធារណៈ នៅក្នុងការដឹកនាំ និងគ្រប់គ្រងវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ផ្អែកលើសេចក្តីទុកចិត្តនេះ ក្រសួងមុខងារសាធារណៈ បានខិតខំបំពេញការងារសម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់យ៉ាងច្រើនគួរជាទីកត់សម្គាល់ដូចជា៖

- ការគាំទ្រដល់ការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យមុខងារសាធារណៈទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ 

- ការកែទម្រង់ប្រព័ន្ធបៀរវត្សរ៍សម្រាប់មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ មន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីដ៏ទៃទៀត 

- ការកែលម្អប្រព័ន្ធសោធននិវត្តន៍សម្រាប់អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន នៅក្នុងការអភិវឌ្ឍសមត្ថភាពមន្រ្តី និងស្ថាប័ន 

- ការជំរុញ និងកែលម្អគុណភាពនៃការផ្តល់សេវាសាធារណៈ ព្រមទាំងការលើកកម្ពស់ភាពជាដៃគូនៃអង្គភាព ផ្តល់សេវាសាធារណៈ។





រាជរដ្ឋាភិបាលកម្ពុជាជំរុញនិងលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ



នៅក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ផលិត និងផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាព គឺជាចលនាភូមិ១ ផលិតផល១» រាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ភារកិច្ចជូនគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយរៀបចំទិវាជាតិលើកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា ជារៀងរាល់ឆ្នាំ ដោយឈរលើស្មារតីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ និងផុសផុល ។


ក្នុងពេលបច្ចុប្បន្ន ចលនាភូមិមួយផលិតផលមួយ ដែលមានចរិតជាការអភិវឌ្ឍសេដ្ឋកិច្ចចម្រុះនៅមូលដ្ឋាន បានជួយជំរុញឱ្យការផលិតវត្ថុធាតុដើម ការដាំដុះ និងចិញ្ចឹមសត្វ ការកែច្នៃ មានលក្ខណៈល្អ  ជាពិសេសគុណភាពល្អតម្លៃសមរម្យ ដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេសសម្រេចបាននូវសេដ្ឋកិច្ចមាត្រដ្ឋាន សំដៅធ្វើឱ្យកំណើនសេដ្ឋកិច្ចគ្រប់ក្រុមគ្រួសារមានភាពរស់រវើក ប្រកបដោយចីរភាព។ ជាក់ស្តែង ចលនានេះបានលើកទឹកចិត្តឱ្យផលិតករ ទាំងកសិករ សិប្បករឬឧស្សាហករ និងពាណិជ្ជករ ឬសេវាករ។


រាជរដ្ឋាភិបាលបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធជាសមាជិក ដែលបានខិតខំប្រឹងប្រែងសហការគ្នាយ៉ាងល្អនាពេលកន្លងមក បើទោះបីជាលក្ខខណ្ឌនៃការអនុវត្តត្រូវជួបប្រទះនូវស្ថានភាពលំបាកខ្លះក៏ដោយ ក៏យើងបានរួមគ្នាដោះស្រាយបាននូវបញ្ហាប្រឈមសំខាន់ៗជាច្រើន៕





សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ចំនួន៤ចំណុចក្នុងទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៧ ឆ្នាំ២០២៤

 


សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ផលិត និងផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាព គឺជាចលនាភូមិ១ផលិតផល១» បានផ្ដល់អនុសាសន៍ចំនួន៤ចំណុច ដើម្បីពង្រឹងសមត្ថភាពស្ថាប័ន ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍ គុណភាពផលិតផល ការពង្រីកឱកាសទីផ្សារនិងការពង្រឹងភាពប្រកួតប្រជែង ការបង្កើតបរិយាកាសធុរកិច្ចអំណោយផល និងការធ្វើបរិវត្តកម្មសំខាន់ៗលើគ្រប់វិស័យ។


អនុសាសន៍ទាំង៤ចំណុចរួមមាន៖ 

ទី១- គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមចំណែកលើកកម្ពស់ ជំរុញ និងបំផុសចលនាដាំដុះ ចិញ្ចឹមសត្វ ផលិត កែច្នៃ និងអភិវឌ្ឍនូវផលិតផលគ្រប់ប្រភេទតាមគ្រួសារ សហគមន៍ បណ្តុំអ្នកផលិត ប្រកបដោយគំនិតច្នៃប្រឌិតនិងរស់រវើក ជាពិសេសការកែច្នៃផលិតផលកសិកម្មជាមូលដ្ឋាន ទៅជាម្ហូបអាហារ វត្ថុសិល្បៈ ឬរបស់ប្រើប្រាស់ផ្សេងៗ សម្រាប់ផ្គត់ផ្គង់ទីផ្សារទាំងក្នុងនិងក្រៅប្រទេស ដើម្បីជាការរួមចំណែកលើកកម្ពស់កម្រិតជីវភាពពលរដ្ឋខ្មែរគ្រប់រូបឱ្យកាន់តែល្អប្រសើរឡើង។


ទី២- គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងឡាយ ត្រូវបន្តសហការរៀបចំប្រារព្ធ និងផ្សព្វផ្សាយនូវសកម្មភាព ឬព្រឹត្តិការណ៍នានា ដើម្បីជំរុញការអភិវឌ្ឍផលិតផលក្នុងស្រុក និងការពង្រីកទីផ្សារជូនអាជីវករ ផលិតករ ប្រកបដោយប្រសិទ្ធភាព។


ទី៣- គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ត្រូវបន្តខិតខំសហការជាមួយគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី ខេត្តទូទាំងប្រទេស ក្នុងការដាក់បញ្ចូលផលិតផលសក្តានុពលនានាជាផលិតផលភូមិ១ផលិតផល១ និងចងក្រងបណ្តាញសមាជិកចលនាភូមិមួយផលិតផលមួយ ឱ្យបានទូលំទូលាយ ព្រមទាំងផ្តល់កិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាប្រឈមទាំងឡាយ ទាំងកត្តាផលិតកម្ម ទាំងកត្តាទីផ្សារ ឱ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាពខ្ពស់។


ទី៤- គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ត្រូវបន្តកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី ខេត្ត ដើម្បីរៀបចំឱ្យបានផុលផុស នូវព្រឹត្តិការណ៍តាំងបង្ហាញនិងលក់ ទិញផលិតផលខ្មែរ ផលិតផលភូមិ១ផលិតផល១ នៅតាមទីកន្លែងដែលមានសក្តានុពលឱ្យបានទូលំទូលាយ ដែលជាយន្តការដ៏សំខាន់ក្នុងការជួយលើកកម្ពស់និងផ្សព្វផ្សាយលក់ផលិតផលខ្មែរ៕














អាជីវករលក់ដូរក្នុងផ្សារកំពង់បឹង បង្ហាញសេចក្តីរីករាយក្រៃលែងក្រោយទទួលបានដំណោះស្រាយល្អក្រោមកិច្ចសម្របសម្រួលពីអភិបាលខេត្តកំពង់ឆ្នាំង




ក្រុមអាជីវករលក់ដូរនៅផ្សារកំពង់បឹង បានស្នើសុំកិច្ចអន្តរាគមន៍ពីអភិបាលខេត្តកំពង់ឆ្នាំង ដោយសុំឲ្យជួយសម្របសម្រួលពន្យារពេល នៃការសាងសង់ផ្សារកំពង់បឹងខាងលើនេះសិន ដោយសារតែអាជីវករលក់ដូរក្នុងផ្សារ ពុំទាន់មានលទ្ធភាពក្នុងការរកប្រាក់សម្រាប់ទិញតូបលក់ដូរបាននៅឡើយ។


ក្រោយពីបានទទួលសំណើរបស់ប្រជាពលរដ្ឋ ដែលជាអាជីវករលក់ដូរខាងលើនេះ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោក-លោកស្រី អភិបាលរងខេត្ត និងក្រុមការងារ រដ្ឋបាលខេត្ត បានជួបជាមួយតំណាងអាជីវករផ្សារកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ចំនួន២៥នាក់ (តំណាងអាជីវករមានតូបលក់ដូរក្នុងផ្សារសរុប៥០តូប) ដែលបានសំណូមពរដល់តំណាង ក្រុមហ៊ុនវិនិយោគផ្សារកំពង់បឹងសន្តិភាព ពន្យារពេលនៃការសាងសង់ផ្សារជាបណ្ដោះអាសន្នរយៈពេល៣ឆ្នាំទៀតសិន ដើម្បីទុកលទ្ធភាពដល់បងប្អូនអាជីវករ ដែលកំពុងជួបការលំបាកក្រោយអំឡុងពេលកូវីដ-១៩ និងកត្តាសេដ្ឋកិច្ចសកលឲ្យបានបន្តលក់ដូរជាបន្តទៀត។


ជាលទ្ធផល ក្រោមការសម្របសម្រួលរបស់រដ្ឋបាលខេត្តត្រឹមម៉ោង១៖០០នាទីរសៀល បានសម្រេចគោលការណ៍ឯកភាពដូចខាងក្រោម៖

១- តំណាងក្រុមហ៊ុនវិនិយោគបានឯកភាពរយៈពេលសរុប៥ឆ្នាំគិតតាំងពីពេលមុន និងចាប់គិតសារជាថ្មីដោយចាប់ពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះរហូតដើមខែកញ្ញា ឆ្នាំ២០២៥ (រយៈពេល១ឆ្នាំកន្លះ)

២- ខាងក្រុមហ៊ុនចាប់ផ្តើមសាងសង់ ហើយតម្រូវឲ្យអាជីវកររើតូបលក់ដូរ ទៅទីតាំងដីអគារគ្រោះមហន្តរាយ និងតាមបណ្តោយផ្លូវបេតុងក្បែរផ្សារកំពង់បឹង។ ចាប់ពីកំឡុងខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុនវិនិយោគ ចាប់ផ្តើមដំណើការសាងសង់ផ្សារមារយៈពេល១៨ខែ

៣- ក្រោយការសាងសង់ផ្សារកំពង់បឹងសន្តិភាពរួច ទើបអនុញ្ញាតឲ្យអាជីវករជួលតូបចូលលក់ដូរក្នុងផ្សារដោយមិនយកថ្លៃជួលតូបរយៈពេល២ឆ្នាំបន្តទៀត និងតម្រូវបង់តែថ្លៃភាស៊ីផ្សារតែប៉ុណ្ណោះ។


ការសម្របសម្រួលខាងលើនេះ ធ្វើឲ្យតំណាងអាជីវករមានក្តីរីករាយ និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត គោរពជូនសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានចាត់ឲ្យឯកឧត្តមអភិបាលខេត្ត និងក្រុមការងារ ដើម្បីជួយសម្របសម្រួលនូវទុក្ខលំបាករបស់ពួកគាត់ទាំងអស់គ្នា ដែលពួកគាត់ស្នើសុំរយៈពេលតែ៣ឆ្នាំ តែក្រុមហ៊ុនឯកភាពជូនពួកគាត់រហូតដល់៥ឆ្នាំ។


ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិការបស់សម្តេចមហាបវរធិបតី ជូនបងប្អូនអាជីវករ ដើម្បីសម្រួលមធ្យោបាយធ្វើដំណើរ និងអាហារថ្ងៃត្រង់ដល់ពួកគាត់ទាំងអស់គ្នា ដែលពួកគាត់ទទួលប្រកបដោយទឹកចិត្តរីករាយយ៉ាងក្រៃលែងផងដែរ៕







លោក ពុយ គា៖ អតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ទាប់ពីក្លាយជាប្រធានព្រឹទ្ធសភា មានអ្វីប្លែក?

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា៖ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានក្លាយជាប្រធានព្រឹទ្ធសភា នៅថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤ ជាតំណែងដែលផ្តល់តួនាទីកាន់តែទូលាយមិនត្រឹមតែជាដើមខ្សែអូសបន្ទាត់នយោបាយទៅលើស្ថាប័ននីតិប្រតិបត្តិប៉ុណ្ណោះទេ ប៉ុន្តែបានបន្លាយរហូតដល់ស្ថាប័ននីតិប្បញ្ញត្តិដ៏កំពូលមួយទៀត។

ក្រោយចាកចេញពីកៅអីនយោបាយកំពូលបាន៧ខែ លោកក៏វិលត្រលប់មកវិញ កាន់តំណែងជាប្រធានព្រឹទ្ធសភានៅពេលដែលលោកចូលដល់វ័យចំណាស់៧២ឆ្នាំ “ជាឆ្នាំលេខគូកន្ទុយដូចគ្នា” បន្ទាប់ពីលោកបានក្លាយជានាយករដ្ឋមន្រ្តីកាលពីនៅវ័យ៣២ឆ្នាំ ហើយក៏ជាឆ្នាំគាប់ជួននឹងពេលវេលាបញ្រ្ចាសពី៧២ទៅនឹង២៧ដែលលោកក្លាយជារដ្ឋមន្ត្រីការបរទេសនៅវ័យ២៧ឆ្នាំ។

បទចម្រៀង “បុរីជូឡុង” បានរៀបរាប់អំពី “ស្នេហ៍វ័យចំណាស់ ចេះថ្នាក់ថ្នមចិត្ត” បានបង្កប់នូវអត្ថន័យបែបមនោសញ្ចេតនាផ្អែមល្ហែមដែលគួរឱ្យទាក់ទាញក្នុងបរិបទស្នេហា ប៉ុន្តែក្នុង បរិបទនយោបាយ ប្រហែលពិបាករកអ្នកនិពន្ធដែលហ៊ានអះអាងថាលោកនឹងផ្អែមល្ហែម ស្រទន់ដូចបទចម្រៀងមួយនេះ។
ជាប្រធានគណបក្សកាន់អំណាច លោកអាចតែងតាំង ដោះដូរ និងមានឥទ្ធិពលពេញសំណុំទៅលើឥស្សរជននយោបាយគ្រប់រូប សូម្បីតែនាយករដ្ឋមន្ត្រី ដរាបណាឥស្សរជនទាំងនោះមកពីគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច។

ជាប្រធានព្រឹទ្ធសភា លោកនឹងក្លាយជាប្រមុខរដ្ឋស្តីទីនៅពេលដែលព្រះមហាក្សត្រ អវត្តមានពីប្រទេស។ ក្នុងឋានៈជាប្រធានព្រឹទ្ធសភា លោកក៏នឹងចុះហត្ថលេខាលើឯកសារជាតិសំខាន់ៗ ឬព្រះរាជក្រឹត្យនានានៅពេលព្រះមហាក្សត្រអវត្តមាន។ ជាស្វ័យប្រវត្តិ លោកក៏ជាប្រធានក្រុមប្រឹក្សារាជបល្ល័ង្កដែលជាស្ថាប័នជ្រើសរើសអ្នកស្នងរាជ្យនៅពេលវេលាណាមួយចូលមកដល់។ ក្រៅពីនោះ លោកក៏ជាប្រធានក្រុមឧត្តមប្រឹក្សានៃព្រះមហាក្សត្រដែលប្រជុំដោយឥស្សរជនដែលមានបរមងារសុទ្ធសឹងជាសម្តេច និងជាអតីតឧបនាយករដ្ឋមន្រ្តី។ និយាយមួយបែបសម្តេចតេជោ មានអាត់នៅនឹងដៃចំនួន៣រួចទៅហើយ នោះគឺប្រធានគណបក្ស, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រីឯអាត់ចុងក្រោយគឺប្រមុខរដ្ឋស្តីទីនោះតែម្តង។

យោងទៅលើមុខតំណែង និងតួនាទីដូចបានរៀបរាប់ខាងលើ សម្តេចតេជោ ប្រៀបដូចជា ប្រទេសមហាអំណាចមួយនៅលើអាណាចក្រនយោបាយនៅកម្ពុជា ព្រោះសូម្បីតែនៅរាល់ព្រឹត្តិការណ៍ជាតិទាំងឡាយ លោកនឹងត្រូវស្ថិតនៅទីតាំងដែលមានឋានានុក្រមខ្ពស់ជាងគេបន្ទាប់ពីព្រះមហាក្សត្រ និងនៅតែខ្ពស់ជាងកូនប្រុសរបស់លោកដែលជានាយករដ្ឋមន្រ្តី។

ក្រោយកាន់អំណាចបាន៣៨ឆ្នាំ សម្តេចតេជោ បានលាលែងពីតំណែងនាយករដ្ឋមន្ត្រីកាលពីខែសីហាឆ្នាំ២០២៣ ហើយតំណែងនេះក៏បានបន្តដោយកូនប្រុសច្បងរបស់លោក គឺ សម្តេចធិបតី ហ៊ុន ម៉ាណែត។

ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ អាចគ្រប់គ្រងលើអាសនៈចំនួន១២០ ក្នុងចំណោមអាសនៈរដ្ឋសភាចំនួន១២៥ បន្ទាប់ពីការបោះឆ្នោតសកលកាលពីខែ កក្កដា ឆ្នាំ២០២៣ និង៥៥អាសនៈលើ៥៨នៅព្រឹទ្ធសភាដែលបានប្រកួតប្រជែងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ពីរថ្ងៃមុនក្លាយជាប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្រ្តីដ៏មានឥទ្ធិពលរូបនេះ បានថ្លែងនៅឯសភាជាន់ទាបថា លោកបានអង្គុយក្នុងរដ្ឋសភាជាតិអស់រយៈពេល៤៣ឆ្នាំ (ជាងពាក់កណ្តាលជីវិតរបស់លោក) ប៉ុន្តែលោកត្រូវលាលែងទាំងក្តីអាល័យពីអាសនៈដ៏ចំណាស់មួយនេះដើម្បីទៅបំពេញភារកិច្ចថ្មី។

ជំរំថ្មីលើដែនដីចាស់ ឥស្សរជននយោបាយជាន់ខ្ពស់ចំនួន៥រូបបានចាកចេញពីជំរំការបរទេស រួមមាន៖ លោក ប្រាក់ សុខុន អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងរដ្ឋលេខាធិការចំនួន៤រូបផ្សេងទៀត ក្នុងនោះពីររូបធ្លាប់ជាតំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ (លោកអ៊ុច បូររិទ្ធ និងលោក ចែម វីឌ្យ៉ា, លោក ឡាយ សំកុល និងលោក ឈីវ យីស៊ាង)។

តាំងពីដំបូងមកម្លេះ ខ្ញុំបានសាកល្បងប្រមើលមើលថា វត្តមានមន្ត្រីការទូតកំពូលនិងជាន់ខ្ពស់ទាំង៥រូប ដែលបាន “លាជំរុំចាស់ទៅកាន់ជំរុំថ្មី” ប្រហែលជាការគូសវាសរបស់សម្តេចតេជោដែលនឹងប្រើប្រាស់ព្រឹទ្ធសភាជាខ្សែទំនាក់ទំនងការទូតសម័យថ្មីដើម្បីធ្វើការជាមួយទាំងប្លុកខាងកើតនិងប្លុកខាងលិច ដោយដើរលើផ្លូវស្របតែមួយជាមួយនឹងកូនប្រុសរបស់លោកដែលកំពុងកាន់អំណាចនីតិប្រតិបត្តិ។

ការប្រមើលមើលរបស់ខ្ញុំអាចប្រហែលត្រូវមួយជ្រុងបន្ទាប់ពីសម្តេចតេជោបានថ្លែងនៅឯវិមានព្រឹទ្ធសភានៅថ្ងៃពុធនេះថា “តួនាទីរបស់ព្រឹទ្ធសភា ក៏មានសារៈសំខាន់យ៉ាងខ្លាំងផងដែរ ក្នុងការអភិវឌ្ឍទំនាក់ទំនងអន្តរជាតិ។ ដោយហេតុផលនោះ និងសម្រាប់នីតិកាលនេះ ទូលបង្គំខ្ញុំនឹងយកការលើកកម្ពស់ការទូតសភាជាអាទិភាពមួយក្នុងចំណោមអាទិភាពរបស់ស្ថាប័នយើង”។

បណ្តាំចងចាំមិនភ្លេចថ្លែងដោយជំនឿយ៉ាងមុតមាំ សម្តេចតេជោ បានផ្ញើបណ្តាំដល់សមាជិកព្រឹទ្ធសភាអាណត្តិថ្មីទាំង៦២រូប សូមឱ្យថែរក្សាសុខភាពយ៉ាងហោចណាស់ឱ្យដល់ “ចប់អាណត្តិ” រយៈពេលប្រាំមួយឆ្នាំ។ បណ្តាំមួយនេះ ប្រហែលជាសមាជិកព្រឹទ្ធសភាទាំងអស់មិនអាចបំភ្លេចបានឡើយ។

ទិដ្ឋភាពដ៏កម្រនៃតំណាងប្រទេសមហាអំណាចពីរនៅជាប់គ្នាពិតជាគួរឱ្យចាប់អារម្មណ៍នូវទិដ្ឋភាពដ៏កម្រដែលតំណាងនៃប្រទេសមហាអំណាចពីរ ឯកអគ្គរដ្ឋទូតអាម៉េរិក និងចិន ត្រូវបានគេរៀបចំឱ្យអង្គុយនៅក្បែរគ្នាដោយកាយវិការទន់ភ្លន់រកគ្នា ទោះបីជាកម្តៅនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនៅមិនទាន់ធ្លាក់ចុះមកវិញនៅឡើយ។ រូបថតមួយសន្លឹកនេះ នឹងធ្វើឱ្យអ្នកតាមដាននយោបាយបង្កើតជាចម្ងល់ថាជាចេតនារបស់លោកទូតទាំងពីរ? ជាចេតនារបស់កម្ពុជា ជាប្រទេសម្ចាស់ផ្ទះ? ជាការរៀបចំបែបពិធីការទូតគិតតាមតួអក្សរ (A B C)? ឬពិធីការទូតគិតជាអតីតភាព (Seniority)? ដំបូងឡើយ រួមទាំងឯកអគ្គរដ្ធទូតរុស្សីមួយរូបទៀតដែលត្រូវអង្គុយជាប់នឹងលោកទូតអាម៉េរិក ពោលគឺប្រទេសមហាអំណាចទាំងបីត្រូវនៅជាប់គ្នាតែម្តង ប៉ុន្តែដោយសារមានសំណូមពរ ពិធីការ ក៏រៀបចំឱ្យជំទាវទូតសឹង្ហបុរីនៅកណ្តាលតែម្តងទៅ។ ដូចនេះ ចម្លើយគឺ “ពិធីការទូតគិតជាអតីតភាព” ហ្នឹងឯង៕