វគ្គទី២៖ មូលហេតុនៃការដាក់ចុះ នយោបាយឈ្នះ-ឈ្នះ របស់សម្តេច ហ៊ុន សែន ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជា ពីក្រញ៉ាំដៃខ្មែរក្រហម ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានយកជីវិតធ្វើជាដើមទុន និងរួមកម្លាំងគ្នាបង្កើតរណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៧៨ រហូតដល់ការផ្តួលរំលំរបបខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩។ ចាប់តាំងពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨៧ កម្ពុជាស្ថិតនៅក្នុងដំណាក់កាលសង្គ្រាមទាំងស្រុង ដែលភាគីកម្ពុជានៅក្នុងជម្លោះ បានវាយប្រយុទ្ធគ្នាបង្ក ឱ្យមានការស្លាប់ និងរបួសប្រជាជន ក៏ដូចជាបន្តបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ខឿនសេដ្ឋកិច្ចយ៉ាងច្រើន បន្ថែមលើការបំផ្លាញបំផ្លាញស្ទើរដល់ឫសគល់របស់ខ្មែរ ខណៈរដ្ឋាភិបាលនៃរបបសា
ធារណរដ្ឋប្រជាមានិតកម្ពុជាបានរំដោះប្រទេសចេញពីក្រញ៉ាំដៃរបបខ្មែរក្រហមប្រល័យពូជសាសន៍ ប៉ុល ពត និងខិតខំក្នុងការកសាងប្រទេសជាតិឡើងវិញ ស្តារ និងលើកស្ទួយខឿនសេដ្ឋកិច្ចជាតិ និងជីវភាពរបស់ ប្រជាជនកម្ពុជាឡើងវិញ ប្រឈមមុខនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីបស្ទិម ប្រទេសទាំងអយុត្តិធម៌។

នៅឆ្នាំ១៩៨៧ រដ្ឋាភិបាលរដ្ឋកម្ពុជាបានប្រកាសការវាយលុកខាងនយោបាយ និងការទូតដើម្បីសម្រេចនូវ ដំណោះស្រាយនយោបាយមួយឈរលើលក្ខខណ្ឌពីរ។ លក្ខខណ្ឌទី១ ដើម្បីទប់ស្កាត់ការវិលត្រឡប់ មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងសង្គ្រោះការអត់ខ្លួនស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គម និងលក្ខខណ្ឌ ទី២ គឺរក្សាសមិទ្ធផលសង្គម ដែលសម្រេចបាន ការកសាងសន្តិភាព។ បន្ទាប់មកពីឆ្នាំ ១៩៨៧ ដល់ឆ្នាំ ១៩៩១ ជាដំណាក់កាលវាយប្រយុទ្ធផង ចរចាផង គឺក្នុងដំណាក់កាលកម្ពុជា មានសង្គ្រាមផង និងមានសន្តិភាពផង។ ពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ១៩៩៣ កម្ពុជាស្ថិតនៅក្នុងដំណាក់កាលកសាងសន្តិភាពតាមកិច្ច ព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ចំណែកពីឆ្នាំ១៩៩៣ ដល់ ឆ្នាំ ១៩៩៨ គឺជាដំណាក់កាលសន្តិភាពផង និងសង្គ្រាមផងដោយសារតែខ្មែរក្រហមប្រដាប់អាវុធនៅតែបន្តចិញ្ចឹមចិត្តធ្វើសង្គ្រាមឈ្លបបំផ្លាញកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានដាក់ចុះនូវយុទ្ធសាស្ត្រឌីហ្វីដ ដើម្បីរំលាយអង្គការចាត់តាំងនយោបាយ និងយោធានខ្មែរក្រហម។ យុទ្ធសាស្ត្រឌីហ្វីដមកពីអក្សរកាត់នៃភាសាអង់គ្លេស DIFID ដែលមានពេញ លេញមកពីពាក្យ Divide (បំបែក) Isolate (ធ្វើឱ្យឯកោ) Finish (បញ្ចប់) Integrate (សមាហរណកម្ម) Develop (អភិវឌ្ឍ)។ ការអនុវត្តយុទ្ធសាស្ត្រនេះ ធ្វើឡើងជាដំណាក់កាលដោយប្រទាក់ក្រឡាគ្នាពីមួយទៅមួយ ដោយសម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមពីយុទ្ធសាស្ត្របំបែកក្រុមខ្មែរក្រហមពីចលនាត្រីភាគី និងធ្វើឱ្យកាន់តែឯកោពីចលនាត្រីភាគី និងម្ចាស់ជំនួយ។
យុទ្ធសាស្ត្រឌីហ្វីដត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមប្រើប្រាស់ដំបូងនៅអំឡុងពេលនៃការ ចាប់ផ្តើមចរចាស្វែងរកសន្តិភាពជូនប្រទេសជាតិនៅអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ រវាងភាគីរដ្ឋកម្ពុជា និងរដ្ឋា ភិបាលចម្រុះត្រីភាគីកម្ពុជាប្រជាធិបតេយ្យដែលរួមមានរណសិរ្សហ៊្វុនស៊ិនប៉ិច រណសិរ្សរំដោះប្រជាពលរដ្ឋ ខ្មែរនិងកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។ ស្របគ្នានោះ ក្នុងនាមជានាយករដ្ឋមន្ត្រីសម្តេចតេជោហ៊ុន សែន បានធ្វើចលនាសហគមន៍អន្តរជាតិឱ្យកែប្រែឥរិយាបថរបស់ពួកគេចំពោះខ្មែរក្រហមដែលជាអ្នកទទួលខុស ត្រូវចំពោះការស្លាប់ប្រជាពលរដ្ឋខ្មែរជាង ៣ លាននាក់នៅអំឡុងពេលខ្លួនកាន់កាប់ដឹកនាំប្រទេសចន្លោះពី ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ ១៩៧៩។ សម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់ យុទ្ធសាស្ត្រពីរផ្គួបគ្នាដើម្បីបំបែកក្រុមខ្មែរក្រហមចេញពីចលនាត្រីភាគីគឺយុទ្ធសាស្ត្រ «បំបែក» (Divide) និង «ធ្វើឱ្យឯកោ» (Isolate)។ យុទ្ធសាស្ត្របំបែកគឺបំបែកក្រុមខ្មែរក្រហមចេញពីក្រុមចលនាផ្សេងទៀតតាមរយៈការកៀងគរញែកបំបែក ក្រុមចលនាផ្សេងៗឱ្យមកចូលរួមក្នុងដំណើរការសន្តិភាព។

យុទ្ធសាស្ត្រធ្វើឱឯកោ គឺធ្វើឱ្យក្រុម ខ្មែរក្រហមបែកចេញពីចលនាផ្សេងទៀតតាមរយៈការធ្វើឱ្យបាត់បង់ សម្ព័ន្ធភាពពីចលនាផ្សេងៗ បាត់ការគាំទ្រពីចលនាផ្សេង និងប្រទេសដែលធ្លាប់បានផ្តល់ជំនួយ ហើ់យកែប្រែឥរិយាបថរបស់ពួកគេពីការគាំទ្រក្រុមខ្មែរក្រហមមកជាការថ្កោលទោសខ្មែរក្រហមវិញ ចំពោះឧក្រិដ្ឋកម្មដែលខ្លួនបាន ប្រព្រឹត្តពីអតីតកាល។ យុទ្ធសាស្ត្របំបែក និងធ្វើឱ្យឯកោនេះកាន់ តែមានប្រសិទ្ធភាព នៅពេលដែលក្រុមខ្មែរក្រហមបានសម្រេចចិត្តខុសផ្នែកយុទ្ធសាស្ត្រនយោបាយ ដោយបានដកខ្លួនចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ ខែតុលា ដែលខ្លួនជាហត្ថលេខីមួយ និងធ្វើពហិការមិនចូលរួម ក្នុងការបោះឆ្នោតសកលដែលរៀបចំឡើង ដោយអង្គការសហប្រជាជាតិ។
យុទ្ធសាស្ត្រឌីហ្វីដបានឈានដល់ដំណាក់កាលថ្មីមួយទៀត នៅពេលដែលកម្ពុជាមានរាជរដ្ឋាភិបាលថ្មី ស្របច្បាប់ត្រូវបានបង្កើតឡើងក្រោយការបោះឆ្នោត និងទទួលបាននូវការស្វាគមន៍ និងធ្វើកិច្ច សហប្រតិបត្តិការពីប្រទេសនានានៅលើសកលលោក។ ក្រុមខ្មែរក្រហមកាន់តែកាន់តែឯកោ បាត់បង់ការគាំទ្រពី សហគមន៍អន្តរជាតិទាំងស្រុង រួមទាំងអតីតសម្ព័ន្ធមិត្ររបស់ខ្លួនគឺហ៊្វុនស៊ិនប៉ិច និងរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែររបស់សម្តេច សឺន សាន ដែលបានចូលរួមបង្កើតរដ្ឋាភិបាល ចម្រុះបង្រួបបង្រួមជាតិ។ សម្តេចតេ ជោហ៊ុនសែនបានបោះជំហានមួយដំណាក់ទៀតលើការអនុវត្ត យុទ្ធសាស្ត្រឌីហ្វីក្នុងផ្នែកបញ្ចប់ (Finish)។ នៅខែកក្កដា ឆ្នាំ ១៩៩៤ ច្បាប់ស្តីពីការដាក់ខ្មែរក្រហម នៅក្រៅច្បាប់ត្រូវបានអនុម័តឱ្យប្រើប្រាស់ គឺជាការឈានទៅបញ្ចប់ក្រុមខ្មែរក្រហមដែលជា ឧទ្ទាមប្រដាប់អាវុធខុសច្បាប់។
នៅចន្លោះពីឆ្នាំ ១៩៩៤ រហូតដល់ចុងឆ្នាំ ១៩៩៥ ជាការអនុវត្តយុទ្ធសាស្ត្របញ្ចប់ក្រុមខ្មែរក្រហម ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលមិនអនុញ្ញាតឱ្យ មានការបែងចែកទឹកដីកម្ពុជាឡើយ។ តាមរយៈមូលដ្ឋានគ្រឹះនៃរដ្ឋធម្មនុញ្ញ និងច្បាប់ ដាក់ខ្មែរក្រហមនៅក្រៅច្បាប់ យុទ្ធសាស្ត្របញ្ចប់ត្រូវបាន អនុវត្តយ៉ាងពេញទំហឹង តាមរយៈការបើកសមរភូមិ ប្រយុទ្ធប្រឆាំងទៅនឹងការកាន់កាប់ទឹកដីខុសច្បាប់ ដោយក្រុមខ្មែរក្រហមនៅតំបន់មួយចំនួនដែលជាទីតាំង បង្អែកសេសសល់ចុងក្រោយរបស់ពួកគេ។
យុទ្ធនាការយោធាននេះបានធ្វើឱ្យកម្លាំងរបស់ក្រុមខ្មែរក្រហម ចុះខ្សោយ និងធ្វើឱ្យក្រុមខ្មែរក្រហមកាន់តែ មានភាពបែកបាក់ផ្ទៃក្នុង។ ម្យ៉ាងទៀតភាពឯកោ និងការមិនមានជំនួយថវិកា និងយោធា ព្រមទាំងតំបន់មួយ ចំនួនដែលអាចផ្តល់លទ្ធភាពទ្រទ្រង់សកម្មភាពរបស់ខ្លួន ត្រូវបានហ៊ុមព័ទ្ធផងដែរ។

តើមូលហេតុអ្វីដែលនាំឱ្យមាននយោបាយឈ្នះឈ្នះ? យោងតាមការវិភាគ និងការសិក្សាស្រាវជ្រាវ នយោបាយ ឈ្នះ-ឈ្នះដែលដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន ក្រោយពីបានអនុវត្តដោយជោគជ័យ នូវយុទ្ធសាស្ត្រ បំបែក ធ្វើឱ្យឯកោ និងបញ្ចប់ ហើយនយោបាយឈ្នះ-ឈ្នះ ទំនងកើតចេញពីយុទ្ធសាស្ត្រពីររួមបញ្ចូលគ្នាគឺ «ធ្វើសមាហរណកម្ម (Integrate) និងអភិវឌ្ឍ (Develop)។ ការសម្រេចដាក់ចុះនយោ បាយឈ្នះៗ នេះគឺដើម្បីដោះស្រាយវិបត្តិនៅកម្ពុជាដែលកើតឡើងជាច្រើនទសវត្សរ៍មកហើយ និងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងសន្និបាតបូកសរុបការងារនៅក្រសួងការពារជាតិនៅចុងឆ្នាំ ១៩៩៥ ថា៖ «តើយើងត្រូវពន្លត់ភ្លើង ឬអង្គុយបក់ផ្សែង?»។ នយោបាយឈ្នះ-ឈ្នះដែលជាការអនុវត្តយុទ្ធសាស្ត្រដំណាក់កាលចុងក្រោយនៃយុទ្ធសាស្ត្រឌីហ្វីដពន្លត់ភ្លើង មិនអង្គុយបក់ផ្សែង ពោលគឺត្រូវរំលាយអង្គការចាត់តាំង និងយោធារបស់ខ្មែរក្រហមឱ្យខាងតែបាន មានគោលការណ៍ ៣ សំខាន់៖
ទី១) ធានារូបកាយនិងអាយុជីវិត៖ ការធានានូវសុវត្ថិភាពខាងផ្នែកសន្តិសុខផ្ទាល់ខ្លួនរបស់បុគ្គល និងគ្រួសារបងប្អូនខ្មែរក្រហមដែលស្ម័គ្រចិត្តទម្លាក់អាវុធចូលរួម ធ្វើសមាហរណកម្មបញ្ចប់សង្គ្រាមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា វិលត្រឡប់មករួមរស់ក្នុងសង្គមជាតិវិញបន្ទាប់ពីបានចាញ់ឧបាយកលបោកប្រាស់ របស់ក្រុមមេដឹកនាំខ្មែរក្រហម។ ចំណុចនេះគឺធានាសុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត សម្រាប់អ្នកដែលបានផ្តាចខ្លួនចូលមករួមរស់ជាមួយរាជរដ្ឋាភិបាល។ ចំណុចនេះជាចំណុចសំខាន់ណាស់ ប្រសិនបើមិនធានាដល់បងប្អូនខ្មែរក្រហមនូវបញ្ហានេះទេ តើនរណាសុខចិត្តចូលមករួមរស់ជាមួយរដ្ឋាភិបាល នៅពេលយើងធ្លាប់ជាគូបក្ខដិបក្ខ ហើយក្រុមមេដឹកនាំខ្មែរក្រហមបានឃោសនាអកុសលថា ប្រសិនបើចូលមកក្នុងរដ្ឋាភិបាលនឹងត្រូវចាប់ដាក់គុក ឬសម្លាប់ចោលនោះ។ ប្រសិនបើគ្មានការធានានេះទេ នោះការប្រយុទ្ធបង្ហូរឈាមនៅតែបន្តកើតមាន។
ទី២) ការធានាអាជីព និងមុខរបរ៖ ធានាអាជីព និងមុខរបរឱ្យអ្នកផ្តាច់ខ្លួន ប្រសិនបើធ្វើជាទាហានគឺបន្តធ្វើទាហានទៀតទៅ និងនរណាធ្លាប់ធ្វើអ្វី ក៏ធ្វើនោះចុះ។ ការធានាខាងសុវត្ថិភាពខាងអាជីពដោយផ្តល់ជូនដល់បងប្អូនខ្មែរក្រហមដែលវិលមករួមរស់ជាមួយរាជរដ្ឋាភិបាលកម្ពុជាវិញនូវសកម្មភាពស្របច្បាប់ក្នុងការបន្តមុខរបរ អាជីព តួនាទី ឋានន្តរស័ក្តិ និងការរកស៊ីចិញ្ចឹមជីវិតរបស់ប្អូនដែលធ្លាប់មានពីមុនមក។
ទី៣) ការធានាកម្មសិទ្ធិ ទ្រព្យសម្បត្តិទាំងចលនទ្រព្យ និងអចលនទ្រព្យ៖ ធានាសុវត្ថិភាពផ្នែកកម្ម សិទ្ធិដែលបងប្អូនខ្មែរក្រហមធ្លាប់មាន និងកាន់កាប់ក្នុងរយៈពេលកន្លងមកដោយគ្មានការដកហូត ឬរុះរើ។

ការដាក់ចុះនូវគោលនយោបាយ ឈ្នះ-ឈ្នះ នេះនៅអំឡុងដើមឆ្នាំ ១៩៩៦ ដោយសារតែ៖
១៖ អ្វីដែលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសចង់បាន ប៉ុន្តែអ៊ុនតាក់ដែលចំណាយថវិកាជាង ២ ពាន់លានដុល្លារ និងកម្លាំងកងកងទ័ពមួកខៀវ និងមន្ត្រីស៊ីវិលរាប់ម៉ឺននាក់ មិនអាចសម្រេចបាន គឺនៅពេលដែលអ៊ុនតាក់ចាកចេញពីប្រទេសកម្ពុជា បានបន្សល់ទុកឱ្យកម្ពុជាមួយមានតំបន់ត្រួតត្រាពីរ និងបន្តសង្គ្រាមគ្មានទីបញ្ចប់។ អ៊ុនតាក់ មិនបានបញ្ចប់សង្គ្រាមនៅកម្ពុជាទេ។ អ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសចង់បានគឺមានសន្តិភាព ក្នុងនោះរួមមានការរំសាយកងទ័ពរបស់ភាគីទាំងអស់ចំនួន ៧០% ក្នុងម្នាក់ៗ ប៉ុន្តែការរំសាយកងទ័ពមិនមានឡើយ។ ខ្មែរក្រហមបានដើរចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថែមទៀត ប៉ុន្តែអ៊ុនតាក់បានប្រកាសក្តែងៗថាទទួលបានជោគជ័យ។ ដូច្នេះសង្គ្រាមនៅកម្ពុជាមិនបានបញ្ចប់នោះទេ។
២៖ ទឹកចិត្តរបស់បងប្អូនខ្មែរក្រហមមិនចង់ធ្វើសង្គ្រាមបន្តទៅទៀតឡើយ ក្នុងពេលដែលមេដឹកនាំចចេសរឹងរូសដើរចេញពីកិច្ចព្រមព្រៀងសន្តិភាព មិនចូលរួមក្នុងការបោះឆ្នោតដែលនេះ គឺជាកំហុសយុទ្ធសាស្ត្រដែលនាំដល់ការរលំរលាយនៃអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម។ កងទ័ពខ្មែរក្រហមថ្នាក់ភូមិភាគ ថ្នាក់តំបន់និងថ្នាក់ក្រោមគឺមិនចង់បន្តសង្គ្រាមទេ។ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក៏បានសិក្សាផងដែរថា បងប្អូនអតីតខ្មែរក្រហមខ្លះពេលដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហមមិនដឹងថាបងប្អូនកូនចៅរបស់ខ្លួនត្រូវបានសម្លាប់ក្នុងរបបខ្មែរក្រហមឡើយ។ ពួកគាត់មិនអាចដកខ្លួនរួច ហើយពួកគេក៏ចង់ចូលរួមក្នុងដំណើរការបទឈប់បាញ់គ្នានេះដែរ។
៣៖ ជាមួយការបន្តសង្គ្រាមប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ខ្មែរក្រហមបន្តនយោបាយបោសសម្អាតផ្ទៃក្នុងរបស់ខ្លួន ដោយធ្វើការកាប់សម្លាប់គ្មានរើសមុខដែលនេះប្រៀបបានដូចជាយកដុំថ្មទៅទម្លាក់លើជើងខ្លួនឯង និងជួយដល់ការវាយលុករបស់ «នយោបាយឈ្នះ-ឈ្នះ» ដើម្បីសម្លាប់«នយោបាយច្រែះស៊ីដែក» របស់ខ្មែរក្រហម។ ការកាប់សម្លាប់កម្មាភិបាលខ្មែរក្រហមនេះហើយ ដែលធ្វើឱ្យនយោបាយផ្ទៃក្នុងរបស់ខ្មែរក្រហមបែកបាក់ ហើយ នយោបាយឈ្នះ-ឈ្នះ បានវាយលុកចំទិសដៅ។
៤៖ ប្រទេសក្រៅមួយចំនួនតូចដែលគាំទ្រខ្មែរក្រហម ក៏បានឈប់គាំទ្រខ្មែរក្រហមបន្តទៅទៀត សកម្មភាពការទូតរបស់រាជរដ្ឋាភិបាល ជាមួយនឹងបណ្តាប្រទេសដែលធ្លាប់តែគាំទ្រខ្មែរក្រហម គឺជាសារនយោបាយបំបាក់ស្មារតីមួយយ៉ាងមានប្រសិទ្ធភាព និងសម្រាប់ការថ្លឺងថ្លែងរបស់បងប្អូននៅក្នុងជួរចលនាខ្មែរក្រហម។
មូលហេតុទាំងបួននេះ បាននាំឱ្យឈានដល់សភាពការណ៍ទុំជោរដែលសម្តេចតេជោ ហ៊ុន សែន ត្រូវដាក់ចេញនូវនយោបាយ ឈ្នះ-ឈ្នះ។ គោលដៅលើកនេះមិនមែនត្រឹមតែ ឈ្នះសមរភូមិទេ ប៉ុន្តែជាការឈ្នះសង្គ្រាមទាំងមូលតែម្តង។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា មានគោលដៅចម្បងបីនៅក្នុងការអនុវត្តនយោបាយឈ្នះ-ឈ្នះនេះ គឺទី១-គោលដៅបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាព ទី២-ឯកភាពជាតិ ឯកភាពទឹកដី និង ៣-ប្រមូលផ្តុំគ្រប់កម្លាំងមនុស្ស កម្លាំងប្រាជ្ញាដើម្បីកសាងប្រទេសឡើងវិញ៕

សូមរង់ចាំអានអត្ថបទវគ្គ ៣ បន្តទៀតដែលនឹងបរិយាយពីការចាប់ផ្តើមអនុវត្តនយោបាយឈ្នះឈ្នះ និងប្រតិបត្តិករសំខាន់ៗនៃនយោបាយឈ្នះ-ឈ្នះ
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨