Monday, May 04, 2015

សិក្ខា​​សាលា​​លើក​​ទីពីរ​​របស់​​អង្គការ ​ICAPP ​ស្តីពី​​ការ​​ជួញ​ដូរ​​មនុស្ស​ បើក​​ធ្វើ​​នៅកម្ពុជា

នាព្រឹក​ថ្ងៃទី២៩​ខែមេសា​ឆ្នាំ២០១៥​សិក្ខា​សា​លា​លើក​ទី២ របស់​អង្គ​ការ​គណ​បក្ស​នយោ​បាយ​នៅ​អាស៊ី(ICAPP)ស្តី​ការ​ជួញ​ដូរ​មនុស្ស​បាន ​ប្រារព្ធ​ពីធី​បើក​កម្ម​វិធី​របស់​ខ្លួន​នៅ​សណ្ឋា​គារ​សុខាភ្នំ​ពេញ​ ក្រោមអធិ​បតី​ភាព​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​សុខអាន​ឧបនាយក ​រដ្ឋ​មន្ត្រី​រដ្ឋមន្ត្រី​ទទួល​បន្ទុកទី​ស្តីការ​គណរ​ដ្ឋមន្ត្រី​ដែល​ ក្នុងឱកាស​នោះ​មាន​ការ​ស្មឹង​ស្មាធ​មួយ​នាទី​ដើម្បី​គោរព​វីញ្ញាណ​ខន្ធ័​ជន​ រង​គ្រោះ​ដោយ​សារ​ការរញ្ជួយ​ដីនៅ​ក្នុង​ប្រទេស​ណេប៉ាល់​កាល​ពី​ថ្ងៃ​ទី​២៥​ មេសា​ឆ្នាំ២០១៥​ផង​ដែរ​។

ថ្លែង​បើក​កម្មវីធី​ក្នុង​នាម​ជាម្ចាស់​ផ្ទះឯក​ឧត្តម​បណ្ឌិតសភា​ចារ្យ​សុខអាន​ដែល ​ជា​អនុប្រធាន​ICAPP​ ផង​ដែរបាន​សម្តែង​ទឹក​ចិត្ត​សោមនស្ស​រីករាយ​ស្វាគមន៍​ចំពោះ​គណ​ប្រតិភូ​ ICAPP​ដែល​បាន​មក​ចូល​រួម​សិក្ខាសាដោយ​ចាត់​ទុក​ថាវត្ត​មាន​ប្រតិភូ​ទាំង​ អស់​ជាការ​សបញ្ជាក់​ឲ្យឃើញ​អំពី​ស្មារតី​សាមគ្គី​ភាព និង​កិច្ច​សហប្រតិ​បត្តិការ​យ៉ាង​ជិត​ស្និទ​រវាង​រដ្ឋ​ជា​សមា​ជិក ICAPP និង​ស្ថាប័ន​ពាក់​ព័ន្ធ​របស់​ ICAPP។

ឯក​ឧត្តមបណ្ឌិត​សភាចារ្យ​សុខអាន​មានប្រសាសន៍​ថា<យើងមាន ​កិត្តិយស​ជាខ្លាំង ​ដែល​បាន​ធ្វើជា​ម្ចាស់​ផ្ទះនៃ​អង្គ​សិក្ខា​សលា​ដ៏​មាន​សារ​សំខាន់​នេះ​ ដែល​មាន​ការ​ចូល​រួម​ពីថ្នាក់​ដឹក​នាំនៃ​គណ​បក្ស​នយោ​បាយ​ក្នុងតំបន់​អាស៊ី​ ប៉ាស៊ី​ហ្វីក អ្នក​ជំនាញ និង​អ្នកពាក់​ព័ន្ធដទៃ​ទៀត និង​ជាឱកាស​សម្រាប់​អ្នក​ចូលរួម​ទាំង​អស់​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ផ្លាស់​ប្ដូរទស្សនា​ទាន និង​ចែករំ​លែកគំនិត​ ចំណេះ​ដឹង និង​បទ​ពិសោធន៍ ​ដើម្បី​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​នឹងអំពើ​ជួញ​ដូរ​មនុស្ស>​។

ដោយ​ចាត់​ទុកការ​ជួញដូរ​មនុស្សគឺ​ជាឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ​ យ៉ាងឃោ​ឃៅ ជា​ការ​រំលោភ​បំពាន​សិទ្ធ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​និងជា​បញ្ហា​សកល ដែល​ទាមទារ​ឱ្យមាន​កិច្ច​សម្រប​សម្រួល​ជា​អន្តរ​ជាតិ និង​កិច្ចសហ​ប្រតិ​បត្តិការ​ជិត​ស្និទ ក៏ដូច​ជាកិច្ច​ខិតខំ​ប្រឹង​ប្រែង​និងវិធី​សាស្ត្រ​រួម​គ្នា​ដើម្បី​លុប​ បំបាត់​និងទប់​ស្កាត់ឯក​ឧត្តម​បណ្ឌិត​សភាចារ្យ​សុខអាន​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា៖​ រាជ​រដ្ឋាភិ​បាល​កម្ពុជា​ ក្រោម​ការ​ដឹក​នាំរបស់​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា មានការប្ដេជ្ញា​ចិត្តខ្ពស់​ប្រឆាំង​នឹងឧក្រឹដ្ឋ​កម្មនេះ​ ដោយ​មាន​កិច្ច​សហ​ការ​យ៉ាង​ជិតស្និទ​ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​ពិភព​លោក​ក៏ដូច​ជាជា​មួយ​អ្នក​ពាក់​ព័ន្ធ​ទាំងអស់។ឯកឧត្តម​បណ្ឌិត​សភាចារ្យ​សុខអាន​បាន ​មានប្រសាសន៍​ឲ្យ​ប្រតិភូ​ICAPP​ដឹងផង​ដែរពី​វិធាន​ការ​នានា​ដែល​រាជរដ្ឋា​ ភិបាល​បាន​ប្រកាន់​យកនិង​បាន​អនុវត្តន៍​ដែល​ផ្ដោត​លើ​ចំណុច ៣​សំខាន់នៃ​គោល​នយោ​បាយ​ប្រឆាំង​ការជួញ​ដូរ គឺ ការ​ដាក់​ទោស ​ការការ​ពារ និង​ការទប់​ស្កាត់។

វិធាន​ការ និង​លិខិត​បទដ្ឋាន​គតិ​យុត្ត​ទាំងនោះ​រួមមា​ន៖ ១-​ច្បាប់​ស្តីពី​ការ​បង្រ្កាប​អំពើ​ពង្រត់ និង​ជួញ​ដូរមនុស្ស ​និង​អំពើ​ធ្វើអា​ជីវ​កម្ម​លើ​មនុស្ស ​ឆ្នាំ​១៩៩៦​/ច្បាប់​ស្ដីពី​ការបង្ក្រាប​ការជួញ​ដូរមនុស្ស ​និងការ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​ឆ្នាំ​២០០៨២-អនុស្ស​ រណៈ​យោគ​យល់​ឆ្នាំ​២០០៣ រវាង​ប្រទេស​កម្ពុជា និង​ប្រទេ​សថៃ លើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទ្វេ​ភាគី​ក្នុងការ​លុប​បំបាត់​ការ​ជួញ​ ដូរកុមារ និងស្ត្រី និងការ​ជួយ​ជនរង​គ្រោះ​ពីការ​ជួញ​ដូរ ៣-អនុស្ស​ រណៈ​យោគ​យល់ឆ្នាំ​២០០៤ នៃ​ការសម្របសម្រួល​គំនិត​ផ្តួច​ផ្តើម​ថ្នាក់​រដ្ឋមន្ត្រី ​ប្រឆាំងការជួញដូរមនុស្ស​នៅមហា​អនុ​តំបន់ទន្លេមេគង្គ (COMMIT) ៤-អនុស្ស​រណៈ​យោគយល់ឆ្នាំ២០០៥ រវាងព្រះរាជាណចក្រកម្ពុជា និងសាធារណ​ រដ្ឋសង្គម​និយម​វៀតណាម លើកិច្ច​សហ​ប្រតិ​បត្តិ​កា​រ​ទ្វេភាគី​ក្នុងការលុបបំបាត់ការជួញ​ដូរកុមារ ​និងស្ត្រី និង​ការជួយ​ជនរង​គ្រោះ​ពីការ​ជួញ​ដូរ ៥-កិច្ចព្រម​ ព្រៀង​ឆ្នាំ២០០៧ ស្ដីពីការណែនាំ​ការអនុវត្តនិង​កិច្ច​សហប្រតិ​បត្តិការ​រវាងស្ថាប័ន​ រដ្ឋាភិបាល និងទី​ភ្នាក់ងារ​ជួយ​សង្គ្រោះ​ជនរង​គ្រោះ​ពី​ការជួញ​ដូរជា​ដើម។​ដើម្បី​ សម្រេច​ឱ្យបាន​នូវ​ការ​ចាប់ខ្លួន​និងការ​ដាក់ទោស​ដល់​ឧក្រិដ្ឋ​ជន​ជួញដូរ​ មនុស្ស​រាជ​រដ្ឋាភិ​បាល​បាន​បង្កើតនិង​អនុម័តនូវ​គោលនយោ​បាយ និង​ច្បាប់​ជាច្រើន ដូចជាក្រម​ព្រហ្ម​ទណ្ឌ បទដ្ឋាន​នៃដំណើរ​ការនីតិ​វិធីសម្រាប់​ប៉ូលីស និង​ផែនការ​សកម្ម​ភាព​ប្រឆាំងការ​ជួញ​ដូរមនុស្ស​។ជាលទ្ធផល ការ​ជួញដូរ​ជាង ១ពាន់​ករណី​ត្រូវបាន​ដាក់ទោស និង​ជនរង​គ្រោះជាង ១ពាន់​នាក់ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅកាន់​ស្រុក​កំណើត​វិញ តាម​រយៈ​យន្តការ​សហ​ប្រតិបត្តិការ​ឆ្លងដែន។សូមបញ្ជាក់​ថាសិក្ខា​សាលាលើក​ទី២ របស់​អង្គការ​គណបក្ស​នយោបាយ​នៅអាស៊ី(ICAPP)ស្តី​ការជួញ​ដូរ​មនុស្ស​ដែល​ ប្រារព្ធ​ធ្វើនៅកម្ពុជា​មានរយះ​ពេល២ថ្ងៃ​ដោយ​មានតំ​ណាង​គណបក្ស​នយោបាយ​ជាសមា ​ជិកICAPPចំនួន​២៣រូប​មកពី១៤​ប្រទេស​ចូលរួម​។សិក្ខា​សាលា​ស្តីការ​ជួញដូរ​ មនុស្ស​ត្រូវបាន​រៀបចំឡើង​ដោយ​សម្ពន្ធ័​ស្ត្រីដែល​ជា​ស្ថាបន័​មួយ​របស់ICAPP ​ដែល​បង្កើត​ឡើងកាល​ពីខែ​មេសាឆ្នាំ​២០១៣​នៅក្រុងបា​គូប្រទេស​អាហ៊ែ​បៃហ្សង់​ ។សិក្ខា​សាលា​លើកទី​មួយរបស់​អង្គការ​ICAPP​ស្តីពីការ​ជួញដូរ​មនុស្ស​ បានប្រព្រឹត្ត​ទៅនៅ​ទីក្រុងកាត់​ម៉ាន់ឌូប្រទេស​ណេ​ប៉ាល់​កាល​ពីថ្ងៃ​ទី១៦-១៨ ​មេសា​ឆ្នាំ២០១៤​។សម្រាប់​នៅកម្ពុជា​សិក្ខា​សាលា​លើក​ទី២​ស្តីការជួញ​ ដូរមនុស្ស​ICAPP មាន​កិច្ចសហការ​រៀបចំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​និងគណបក្ស​ហ្វុនស៊ិន​ ប៉ិចក្រោម​កិច្ចឧបត្ថម​ពីអង្កការ​កិច្ចសហ​ប្រតិ​បត្តិការ​អន្តរ​ជាតិ​កូរ៉េ​ (KOIKA)និង​ទីភ្នាក់​ងារកិច្ច​សហ​ប្រតិ​បត្តិការនិង​សម្រប​សម្រួល​ ទួគី(TIKA)។


ប្រសាសន៍ សម្តេច​តេជោ ហ៊ុន សែន​ ថ្លែងក្នុង​ពិធីបើក​​ការដ្ឋាន​​សាង​​សង់​​ផ្លូវ​​ជាតិ​លេខ៥៥

ប្រសាសន៍ សម្តេច​អគ្គ​មហា​សេនា​ប​តីតេជោ ហ៊ុន សែន នាយក​​រដ្ឋមន្រ្តី​ នៃព្រះ​រាជា​ណាចក្រ​កម្ពុជា ថ្លែងក្នុង​ពិធីបើក​​ការដ្ឋាន​​សាង​​សង់​​ផ្លូវ​​ជាតិ​លេខ៥៥ ប្រវែង​១៨២.១៦គម ខេត្ត​ពោ​ធិសាត់ ចាប់ពី​​​ផ្លូវ​ជាតិ​លេខ៥ (គម ១៩១) នៅភ្នំ​ក្រវាញ វាលវែង-ថ្មដា (ព្រំដែន​កម្ពុជា-ថៃ) ក្រោម​ហិរញ្ញ​ប្បទាន​ពីរដ្ឋា​ភិបាល នៃសាធា​​រណ​​រដ្ឋ​ប្រជា​​មានិតចិន

កម្ពុជា​កំពុងពង្រឹង​ការងារ​សន្តិសុខ​ជើងហោះ​​​​ហើរ​​​របស់ខ្លូន ​ឲ្យកាន់តែប្រសើរ​​ឡើងថែម​ទៀត​ ខណៈដែលជើង​​ហោះហើរ​​មកកាន់​​ប្រទេសកម្ពុជា​​ ក្នុង​ពេល​បច្ចុប្បន្ន​មាន​​កាន់តែ​ច្រើន​​

តាមរយៈ​កិច្ចប្រជុំ ​ស្តីពីការគ្រប់​គ្រង​សន្តិសុខ​ អាកាស​ចរណ៍​ស៊ីវិល​កម្ពុជា ​ក្រោមអធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ​បណ្ឌិត​សភាចារ្យ ​សុខ អាន​ ឧបនាយករដ្ឋ​មន្ត្រី ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី ​នៅថ្ងៃទី​ ០៤​ ខែឧសភា ​ឆ្នាំ២០១៥នេះ ​នៅទីស្តីការ​គណៈរដ្ឋមន្ត្រី ​គឺបាន​បង្ហាញ​ឲ្យឃើញ​ពីការ​រីកចំរើន​ និង​ភាពមមាញឹក​របស់​អាកាសចរណ៍​ស៊ីវិល​កម្ពុជា ​ដែល​តម្រូវ​ឲ្យមានការ​បង្កើន​នូវសមត្ថភាព​ក្នុងការការ​ពារសន្តិសុខ​កាន់តែខ្លាំង​ឡើង​ ដើម្បី​ទំនុកចិត្ត​អ្នកដំណើរ​ រួមជា​មួយ​ក្រុមហ៊ុន​អាកាសចរណ៍​បរទេស​ដែលកំពុង​ធ្វើអាជីវកម្ម​នៅកម្ពុជា​ផងដែរ។
នៅក្នុង​របៀប​របៀបវារៈ​នៃ​កិច្ចប្រជុំនេះ ​គឺបាន​ពិភាក្សា​សំខាន់​ទៅលើការ​អនុវត្ត​ តាម​អនុសញ្ញា​ស៊ីកាហ្គោ ​ឆ្នាំ១៩៤៤ ​ស្តីពី​ច្បាប់​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ​ ហើយ​នៅក្នុងនោះ​គឺយើង​ពិភាក្សា​សំខាន់​លើការងារ​សន្តិសុខ ​ដែល​របៀបវារៈ ​ទី១​ គឺការគ្រប់​គ្រង​សន្តិសុខ​ អាកាសចរណ៍​ស៊ីវិល​នៃព្រះ​រាជាណាចក្រ​កម្ពុជា ​និង​ទី២ ​ការគ្រប់គ្រង​សន្តិសុខ​អាកាស​យាន្ត​ដ្ឋាន​អន្តរជាតិ​។
តាម​ប្រសាសន៍ ​ឯកឧត្តម​ សយ ​សុខាន់ ​អនុរដ្ឋ​លេខាធិការ​នៃ​រដ្ឋលេខា​ធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ បាន​ឲ្យដឹងថា ​ផ្អែក​លើរបៀបវារៈ​ទាំងពីរនេះ​ គឺយើង​បានត្រៀម​លក្ខណៈ​រៀបចំ​ក្នុងការ​ដោះស្រាយ​បញ្ហា​ជាមួយ​ ការធ្វើ​សវនកម្ម​របស់អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ ​ ដែលកន្លងមក​គេបាន​ធ្វើសវនកម្ម​ មកលើ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​ចំនួន២លើក​រួចមក​ហើយ​ ទាក់ទង​និង​ការងារ​សន្តិសុខ ​គឺទី១​នៅ​ឆ្នាំ២០០៣​ និង​ទី២នៅ​ឆ្នាំ២០០៨​ ហើយ​ឥឡូវនេះ​គេនឹងធ្វើ ​សវនកម្ម​ជាមួយ​កម្ពុជា​យើងនៅ​លើកទី៣​ នៅចុង​ឆ្នាំ២០១៥​នេះ។​
ឯកឧត្តម ​សយ​ សុខាន់ ​បន្តថា​ «ពាក់ព័ន្ធនឹង​ការងារ​សន្តិសុខ​នេះ​ទី១​ គឺយើង​បានរៀបចំ​បទដ្ឋាន​គតិយុត្តិ​គ្រប់គ្រាន់ ​សម្រាប់​ការគ្រប់គ្រង​និង​ប្រតិបត្តិការ​ការងារ​សន្តិសុខនេះ​។​  ទី២​ យើង​មានរចនា​សម្ព័ន្ធ​គ្រប់គ្រង​ តាំងពី​ថ្នាក់​គណៈកម្មាការ​ថ្នាក់ជាតិ​ រហូតដល់​គណៈ​កម្មាការ​ថ្នាក់អាកាស​យាន្ត​ដ្ឋាន​អន្តរជាតិ​ និង​អាកាស​យាន្ត​ដ្ឋាន​មូលដ្ឋាន​ មានន័យថា​រចនាសម្ព័ន្ធ​គឺ​មាន​គ្រប់គ្រាន់​។​ ទី៣​ យើងបាន​ពង្រឹង​ការងាររៀបចំ​នូវ​ប្រព័ន្ធការងារ​សន្តិសុខ​នៅតាម​អាកាសយាន្តដ្ឋាន​អន្តរជាតិ​ទាំងបី ​គឺភ្នំពេញ,​ សៀមរាម ​និង​ក្រុងព្រះសីហនុ ​ដូចជាការ​រៀបចំ​ពង្រឹង​ច្រក​ត្រួត​ពិនិត្យនៅ​តាមបណ្តា​ជុំវិញ​អាកាសយាន្ត​ដ្ឋាន​ រៀបចំនូវ​របងស្រប​តាមស្តង់ដារ​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ​ ហើយមកដល់​ពេលនេះយើង​ធ្វើបាន៧០% ​ហើយ នៅ​ប្រមាណ​៣០%​ទៀត​ ដែលយើង​គ្រោងនឹង​បញ្ចប់នៅ​ឆ្នាំ២០១៥​ នេះ​។»
ឯកឧត្តម​ សយ ​សុខាន់ ​បន្តទៀតថា ​ពាក់ព័ន្ធ​នឹង​បញ្ហានេះដែរ​ ទាក់ទង​ទៅនឹង​ឧបករណ៍​ ត្រួតពិនិត្យ​សន្តិសុខ​នេះ ​ក៏យើង​បាន​តម្រូវ​ឲ្យក្រុមហ៊ុន​ សម្បទាន​អាកាស​យាន្ត​ដ្ឋាន​បំពាក់​នូវម៉ាស៊ីន​ X.Ray ​ម៉ាស៊ីន Scan ឧបករណ៍​សំរាប់​ត្រួតពិនិត្យ​ដោយដៃ ​និង​មានប្រព័ន្ធ ​CCTV​ ដែល ​ជាប្រព័ន្ធ​ ត្រួត​ពិនិត្យ​ដោយ​កាមេរ៉ា។
ឯកឧត្តម​ សយ​ សុខាន់​ បានបន្ថែមទៀតថា​ «យើងបានពង្រឹង​កិច្ចការទាក់ទង​ទៅនិងប្រព័ន្ធ​ការពារ​ ដូចជារបង ​ហើយនិង​ច្រកចេញចូល ​ពង្រឹងខ្លោងទ្វារ​សុវត្ថិភាព​ ហើយទាក់ទង​និងឧបករណ៍​យើងបាន​ពិភាក្សាជាមួយ​ក្រុមហ៊ុន​ បារាំង SCA​ ដោយត្រូវ Upgrade ​បង្កើន​សមត្ថភាព​ ​ទាក់ទងទៅ​និង​ឧបករណ៍​ដែលត្រូវបំពាក់​ បង្កើន​សមត្ថភាព​ទៅលើមជ្ឈមណ្ឌល​ត្រួតពិនិត្យកិច្ច​ប្រតិបត្តិការ​អាកាស​យាន្តដ្ឋាន»។
ឯកឧត្តម ​សយ ​សុខាន់ ​បានសង្កត់​ធ្ងន់ថា ​«ទន្ទឹមនឹងនេះ​យើងមាន​កំលាំង​សន្តិសុខ​គ្រប់គ្រាន់ ​នៅក្នុងការ​គ្រប់គ្រង​ត្រួតពិនិត្យ​ ឆែកឆេរ​តាមច្រកនីមួយៗ ​រួមនិងការ​ត្រួតពិនិត្យចេញ​ចូល​របស់អ្នក​ដំណើរផងដែរ​។​ យើងមានកំលាំង​ សន្តិសុខ​របស់អាកាសចរណ៍​ស៊ីវិល​ កំលាំង​សន្តិសុខ​របស់ប៉ូលីស ​កំលាំងសន្តិសុខ​របស់ក្រុមហ៊ុន​ឯកជន​ ដែលបាន​សហការ​គ្នា​យ៉ាងយកចិត្ត​ទុកដាក់​ ក្នុងការ​ត្រួតពិនិត្យ​បញ្ហា​ទាំងអស់នេះ។»
ឯកឧត្តម​ បន្តឲ្យដឹងថា​ ជាលទ្ធផល​កិច្ចប្រជុំថ្ងៃនេះ​យើងឃើញថា​យើងទទួល​បាន​នូវធាតុ​ចូលច្រើន​ដែលជា ​ធាតុចូលសំខាន់ៗ​សំរាប់យើង ​យកទៅរៀបចំ​ការងារ​សន្តិសុខនេះ​ថែមទៀត​ សំរាប់ធានា​បាននូវសន្តិសុខ​ និងសុវត្ថិភាព​នូវអាកាសយាន្តដ្ឋាន​អន្តរជាតិ​ទាំង៣​ ដែលរួមមាន​ភ្នំពេញ,​ សៀមរាម ​និងក្រុង​ព្រះសីហនុ ​ក៏ដូចជា​សន្តិសុខអាកាសចរណ៍​ទូទាំងប្រទេស​។
គួរបញ្ជាក់ថា​ បច្ចុប្បន្នយើង​មានក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុកចំនួន៧ ​ក្នុងនោះ​ក្រុមហ៊ុន​អាកាសចរណ៍​ប្រតិបត្តិការ​ដោយ​យន្តហោះ​ស្លាបចំនួន៥​ និង​ ឧទ្ធម្ភាគចក្រ​ចំនួន២។ ​ក្រុមហ៊ុន​ប្រតិបត្តិការ​ស្លាប​ក្នុងស្រុករបស់​យើង ​គឺហោះហើរ​ទៅកាន់ប្រទេសថៃ ​ប្រទេសវៀតណាម ​ប្រទេសចិន​ កូរ៉េ ​និងជប៉ុន​ដោយផ្ទាល់​។ ​ទន្ទឹមនឹងនេះ ​យើងមាន​ក្រុមហ៊ុន​អាកាសចរណ៍​បរទេស​ចំនួន២៦​ ដែលបាន​នឹងកំពុងហោះហើរ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ​ក្នុងនោះ​មានក្រុមហ៊ុន ​អាកាសចរណ៍​មកពី​ប្រទេសថៃ៣,​ ប្រទេសម៉ាឡេស៊ី២, ​សាំងហ្គាពួរ ២, ​វៀតណាម ២,​ ឡាវ ១​ ,កូរ៉េ ២, ​ហ្វីលីពីន១, ​កាតា​ ១ និងចិន១២ ​ក្រុមហ៊ុន ​ដែលបានកំពុង​ហោះហើរធ្វើ​អាជីវកម្ម​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា។​
សំរាប់​សកម្មភាព​ការងារ​នៅក្នុង​អាកាសយាន្តដ្ឋាន​ នៃព្រះរាជា​ណាក្រកម្ពុជា​យើង ​គឺ​អ្នកដំណើរ​ឆ្លងកាត់​ មានការ​ហោះហើរ​ចេញចូល​ព្រះរាជាណាចក្រកម្ពុជា​នៅ​អាកាសយាន្ត​ដ្ឋាន​អន្តរជាតិ ​ភ្នំពេញ​ចន្លោះពី​៤០-៤៥​ ជើង​ក្នុងមួយថ្ងៃ ​និង​មាន​អ្នកដំណើរ​ឆ្លងកាត់​ប្រមាណ​ជាង​៧០០០នាក់​ ក្នុង១ថ្ងៃ​។ ​ដោយឡែក​នៅអាកាសយាន្តដ្ឋាន​អន្តរជាតិ​មានការ​ហោះហើរ​ច្រើនជាង​នៅភ្នំពេញ ​គឺចន្លោះ​ពី៤៥-៥០​ ជើង​ក្នុង១ថ្ងៃ ​និងមានអ្នក​ដំណើរ​ឆ្លងកាត់​ក្នុង​ប្រមាណ​ជាង​៨០០០នាក់​។​ សព្វថ្ងៃ​ មានយន្តហោះ​ពី ១១៥-១២០​គ្រឿង​ ដែលហោះហើរ​ឆ្លង​កាត់​ប្រទេស​កម្ពុជា​។​ សកម្មភាព​វិស័យ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​យើងមានការ​កើនឡើង​យ៉ាងគំហុក​ ដែលតម្រូវ​ឲ្យអាកាសចរណ៍​ស៊ីវិល​ត្រូវតែ​ពង្រឹង​នូវការងារ​សន្តិសុខ​។
ឯកឧត្តម ​សយ ​សុខាន់ ​បានជម្រាប​ឲ្យដឹង​ផងដែរថា ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​ពង្រឹង​ការងារ​សន្តិសុខនេះ ​ដែលមាន​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ជា​សេនាធិការ​ និង​មាន​អាកាសចរណ៍​ស៊ីវិល​ជា​អង្គភាព​បច្ចេកទេស ​ក្នុង​ការធានា​នូវ​បញ្ហានេះ។
អត្ថបទ៖ ច័ន្ទ ទេវី

ឯកឧត្តម​ សម​ រង្ស៊ី ​ប្តេជ្ញា​ពង្រឹង​វប្បធម៌​សន្ទនា​ បន្ទាប់​ពីរងការ​ព្រមាន​ពី​សម្តេច​ហ៊ុន​ សែន

ប្រធាន​គណបក្សសង្រ្គោះជាតិ CNRP ឯកឧត្តម សម រង្ស៊ី និង​ជាប្រធាន​ក្រុម​សំឡេង​ភាគ​តិច នៅក្នុង​រដ្ឋសភា បាន​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ខ្មែរ-ឥស្លាម នៅថ្ងៃទី០៣ ខែ​ឧសភា ឆ្នាំ២០១៥ ថា ការ​ចាប់​ដៃ​គ្នា ដែល​សំដៅ​ដល់​ការ​អនុវ​ត្តវប្បធម៌​សន្ទនា រវាង​គណបក្ស CNRP និង CPP នឹង​ធ្វើ ឲ្យប្រទេស​កម្ពុជា​រីក​ចម្រើន និងសម្បូរ​សប្បាយ។
នៅក្នុង​ពិធីជួប​ចុះ​សំណេះសំណាល ជាមួយ​បង​ប្អូន​ខ្មែរ-ឥស្លាម នៅព្រះវិហារ​ឥស្លាម ក្នុង​ឃុំព្រែក​បាក់ ស្រុក​ស្ទឹង​ត្រង់ ខេត្ត​កំពង់​ចាម ឯក​ឧត្តម សម រង្ស៊ី នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ បានប្រកាស​ប្តេជ្ញាថា នឹង​កសាង​កម្ពុ​ជាឲ្យសម្បូរ​សប្បាយ ដូច​ប្រទេស​ម៉ាឡេ​ស៊ី បង្កើន​ការងារ​ជូនប្រជាពលរដ្ឋ ដោយ​មិន​ចាំបាច់​ឲ្យ​ធ្វើចំណាក​ស្រុក​ស្វែង​រកការងារ​នៅក្រៅប្រទេស​នោះ​ទេ។ ឯកឧត្តម សម រង្ស៊ី បាន​បញ្ជាក់​យ៉ាងដូច្នេះ​ថា «ខ្មែរ​ស្រឡាញ់​ខ្មែរ កុំ​ឈ្លោះគ្នា ចាប់ដៃគ្នា យកប្រាជ្ញា ចំណេះ​ដឹង​របស់ យើង​ទៅ​គិត​រួម​គ្នា រៀប​ចំប្រទេស​យើង​ឲ្យ​បាន​សម្បូរ​សប្បាយ»
ឯកឧត្តម សម រង្ស៊ី ក៏​បាន​រំលឹក​ពី​ប្រសាសន៍ របស់​សម្តេច តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តីកម្ពុជា នៅក្នុង​ឱកាស​ដែល ឯកឧត្តម នឹង​សម្តេច​ទៅ​ជួប​បង​ប្អូន​ខ្មែរ នៅម៉ាឡេស៊ី ប្រមាណជា ៣០០នាក់កាល​ពីពេល​ថ្មីៗនេះ​ថា ទាំង​គណបក្សប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះ​ជាតិ មិន​អាច​ធ្វើ​ឲ្យប្រទេស​អភិវឌ្ឍន៍ បាន​ទេ​បើ​មិន​រួម​សហការ ពី​គណបក្ស​ទាំង​ពីរ។
គួរបញ្ជាក់​ថា ការ​បង្ហាញ​ជំហរ​រក្សាការសហការ​គ្នា រវាង​គណបក្ស​ប្រជាជន និង​គណបក្សសង្គ្រោះជាតិ រួម​នឹង​ការរក្សា​ជំហររឹង​មាំអនុវត្តវប្បធម៌សន្ទនា រវាង​គណបក្ស​ទាំង​ពីរ ពី​សំណាក់មេដឹក​នាំគណបក្ស​ក្រៅរដ្ឋាភិ​បាល គឺឯកឧត្តម សម រង្ស៊ី បាន​ធ្វើឡើង​បន្ទាប់​ពីគណបក្សសង្រ្គោះជាតិ ទទួល​ការប្រមាន​ពីសំណាក់​សម្តេចតេ​ជោ នាយក​រដ្ឋមន្ត្រី កាល​ពី​ថ្ងៃទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ ក្នុង​ឱកាស​ដែល​សម្តេច អញ្ជើញ ជា​អធិបតី​ភាពក្នុង ពិធី​សម្ពោធ​ដាក់ឱ្យប្រើ ប្រាស់រោងចក្រ ចម្រាញ់​ប្រេង​ដូង​ទី២ របស់ ក្រុម​ហ៊ុន​ឧកញ៉ា ម៉ុង ឫទ្ធី ជិត​ជើង​ភ្នំបូកគោ ឃុំជើង​គោ ស្រុក​ព្រៃនប់ ខេត្ដ​ព្រះសីហនុដោយ សម្តេចតេជោ ជំរុញឲ្យ​ ឯកឧត្តម សម រង្ស៊ី ធ្វើយ៉ាង​ណាគ្រប់​គ្រង​កូន​ចៅរបស់​ខ្លូន​ឲ្យបាន​ល្អ​និយាយ​សំដៅ​អបរំ​ផ្ទៃក្នុង​រួម​ទាំង​រំលឹកដល់ ឯកឧត្តម កឹម សុខា ផងដែល​ផ្គើនវប្បធម៌​សន្ទនា ចៀសវាង ម្នាក់​ដើរ​តួជាអ្នក​ចាប់ដៃ និងម្នាក់​ដើរ​តួជា​អ្នក​ជាន់​ជើង ដោយ​សំដៅលើ ឯកឧត្តម សម រង្ស៊ី ជាអ្នកចរចា និងឯកឧត្តម កឹម សុខា ជាអ្នក​ជាន់ជើង។ សម្តេច ក៏បានប្រកាស​ជា​សាធារណៈថា វប្បធម៌​សន្ទនា នឹង​ត្រូវ​លុបចោល បើសិន​ជាគណបក្សសង្គ្រោះជាតិ​មិន​អាច​គោរព​តាម​គោលការណ៍ នៃវប្បធម៌សន្ទនានេះបាន៕

អត្ថបទ៖ ច័ន្ទ ទេវី

សម្តេច​តេជោ៖ យើង​ត្រូវ​ធ្វើឲ្យ​តំបន់​ជនបទ​មានភាព​រស់រវើកជីវ​ប្រវត្ដិ ឯកឧត្ដមបណ្ឌិត​សភាចារ្យ សុខ អាន ឧបនា​យក​រដ្ឋ​មន្ដ្រី រដ្ឋ​មន្ដ្រី​ទទួល​បន្ទុក​ទីស្ដី​ការ​គណៈ​រដ្ឋមន្ដ្រី នៃ​រាជ​រដ្ឋា​ភិបាល​កម្ពុជាសម្តេចតេ​ជោ ​ហ៊ុន ​សែន ​ព្រមាន​លុប​ចោល​វប្បធម៌​សន្ទនា​ បើ ឯកឧត្តមសម​ រង្ស៊ី ​មិនអាច​អប់រំផ្ទៃ​ក្នុង​បក្សរបស់​ខ្លួនបាន

ខេត្តព្រះសីហនុ ៖ យើង​ត្រូវ​ធ្វើឲ្យ​តំបន់​ជនបទ​មាន​ភាព​រស់​រវើក​យើង​មិន​អាច​មើល​រំលង​វិស័យ ​កសិកម្មទេ​។នេះ​ជាប្រសាសន៍​សម្តេច​អគ្គមហា​សេនា​បតីតេ​ជោ​ហ៊ុន​សែន​នាយក​ រដ្ឋមន្រ្តី​នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ក្នុង​ឱកាស​អញ្ជើញ​ជាអធិបតី​ ក្នុងពីធី​សម្ពោធ​ដាក់​ឲ្យប្រើប្រាស់​ជា​ផ្លូវកា​នា​ព្រឹក​ថ្ងៃទី​២៩ខែ​ មេសាឆ្នាំ​២០១៥​នូវរោង​ចក្រ​ចម្រាញ់​ប្រេង​ឆៅ​ពីផ្លែ​ដូង​ប្រេង​ទី២ នៅ​ភូមិ​អន្លង់​ក្រពើ ឃុំ​ជើង​គោ ស្រុក​ព្រៃនប់​ ខេត្តព្រះ​សីហនុ ដែល​មាន​សមត្ថ​ភាព​ចម្រាញ់​ប្រេង​ឆៅ​ពីផ្លែ​ដូង​ប្រេង​បាន​៤៥តោន​ក្នុង១​ ម៉ោង​ដែល​ក្រុម​ហ៊ុនម៉ុងឬទ្ធី​គ្រុបនិង​ក្រុមហ៊ុន​ធីស៊ីស៊ី​របស់​ថៃ( MRT –TCC) បាន​ចំណាយ​ទុន​វិនិយោគ​ប្រមាណ​២០លាន ដុល្លារ​អាម៉េរិក​ដើម្បី​សាង​សង់ ។
សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍ វាយ​តម្លៃ​ខ្ពស់​ចំពោះ​ក្រុម ហ៊ុន ម៉ុងឬទ្ធី ដែល បាន​សហការ​ទុនជា​មួយក្រុម​ហ៊ុន ធី ស៊ី ស៊ី (TCC Group) វិនិ​យោគ​ទៅលើ​វិស័យ កសិកម្ម​ដែល​ជាវិស័យ​អាទិភាព​មួយរបស់​រាជរដ្ឋាភិ​បាលកម្ពុជា​។ សម្តេចតេជោ​បានចាត់​ទុកក្រុមហ៊ុន​នេះជា​ក្រុមហ៊ុន​គំរូ មួយ​នៅទូទាំង​ប្រទេស​ដែលបាន​ស្រូបយក​ពលកម្ម​ពីទីក្រុង​ភ្នំពេញ​ប្រមាណ​២០ភាគ ​រយ និងជា​ក្រុមហ៊ុនមួយ​ដែល​កន្លង​មក​មាន​សុខដុម​នីយកម្មរ​វាងថៅ​កែ និង​កម្មករ​។
សម្ដេច​តេ​ជោ​នាយករដ្ឋ​មន្ត្រីមាន​ប្រសាសន៍​ឲ្យដឹង​ថា កន្លងមក​នៅពេល​ដែល​មានការ​វិនិយោគ​ចាប់ផ្ដើម អ្នកវិនិយោគ​ដទៃ​គេ​ចាប់ អារម្មណ៍​ទៅលើ​ការវិនិយោគ​ផ្នែក​សេវា ឬក៏​ផ្នែ​ឧស្សាហកម្ម​រយៈពេល​ខ្លី ដែល ងាយ​រកប្រាក់​ចំណេញ ក៏ប៉ុន្តែ​ការវិនិយោគ​លើ​វិស័យ​កសិកម្ម​វា​លំបាក ក្នុងការ វិនិយោគ​ទាញយក​មកវិញ​នូវ​ប្រាក់ចំណេញ ។ ដូច្នេះ​ការវិនិយោគ​នៅ​ចំណុច នេះ​ជា​ចំណុច​មួយ​ដ៏​ល្អ ហើយក៏​ជា​ចំណុច​រំឭក​ដាស់តឿន​ដល់​ខេត្ត​ដទៃទៀត ដែល​ត្រូវការ​ធ្វើការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម ជាការ​ចាប់ផ្ដើម​ប្រកួតប្រជែង​នៃ កម្លាំង​ពលកម្ម​ហើយ ។
​សម្ដេច​តេ​ជោ​ថ្លែងថា ស្ថិតក្នុង​ក្របខ័ណ្ឌ​នៃ​គោ​លន​យោ បាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ ហើយ​អ្វីដែល​ខ្ញុំ​ចង់បាន​គឺ ពីរ​យ៉ាង ទន្ទឹម និង​ថែទាំ​ឧស្សាហកម្ម​អតិពលកម្ម​ដែល​យើង​កំពុងមាន ទាក់ទិន ជាមួយនិង​វិស័យ​វាយ​ន​ភណ្ឌ ផ្នែក​សម្លៀកបំពាក់ និង​ស្បែកជើង យើង​ក៏ត្រូវ​ប្រឹង ទាក់ទាញ​នៅ​វិស័យ​ឧ​ស្សហកម្ម ដើម្បី​មក​វិនិយោគ ដែល​ផ្ដល់​អាទិភាព​ពីរ​យ៉ាង៖ ទី​១ គឺ​ឧស្សាហកម្ម​កែច្នៃ​លើ​ផលិតផល​វត្ថុធាតុដើម​ដែល​កម្ពុ​ជាមាន​ស្រាប់​ហើយ ប្រើ​ឱ្យអស់​លទ្ធភាព​នៃ​វត្ថុធាតុដើម​យើង​មាន​ស្រាប់ ដើម្បី​បង្កើត​តម្លៃបន្ថែម ក្នុង សេដ្ឋកិច្ច​របស់​កម្ពុជា ។ ទី​២​យើង​ចង់បាន​ការវិនិយោគ​ដែលមាន​ចរិត​ជាស​កល ដូចជា​ការវិនិយោគ​លើ​បញ្ហា​ទាក់ទង​ជាមួយនឹង​ការបង្កើត​បច្ចេកវិទ្យា​ថ្មី ប៉ុន្តែ ឧស្សាហកម្ម​ទាក់ទង​នឹង​ការកែច្នៃ​ផលិតផល​កសិកម្ម​វិញ គឺជា​អាទិភាព​សំខាន់ របស់​យើង ដូច្នេះ​រាជរដ្ឋាភិបាល​គ្មានអ្វី​ក្រៅតែពី​ស្វាគមន៍​អ្នកវិនិយោគ​ក្នុងស្រុក ​ហើយក៏​ស្វាគមន៍​អ្នកវិនិយោគ​មកពី​ក្រៅ​ស្រុក ។ សម្តេច​ថ្លែងថា គ្រប់​ខេត្ត​ទាំង អស់​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​ក្ដី ការវិនិយោគ​នៅក្នុង​ប្រទេស​ក្ដី​គឺ​នាំមក​នូវ ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​របស់​យើង ហើយ​យើង​លើកទឹកចិត្ត​ឱ្យមាន​ការ​វិ​និ យោគ​នៅ​ទីជនបទ ដើម្បី​បង្កើតឡើង​ការរីកចម្រើន​នូវ​សេដ្ឋកិច្ច​ជនបទ​របស់ យើង​។យើង​ត្រូវធ្វើ​ឲ្យតំបន់​ជនបទ​មានភាព​រស់​រវើក​យើង​មិន​អាច​មើលរំលង​ វិស័យ​កសិកម្ម​ទេ។​លោកឧកញ៉ា ម៉ុង​ឬទ្ធី ស្ថាប​និកក្រុម​ហ៊ុន​ម៉ុងឬទ្ធី​វិនិយោគ​ទុន​ដំណាំ​ដូង​ប្រេងកម្ពុជា បាន​មាន​ប្រសាសន៍​ឲ្យដឹង​ថា៖ នេះជា​រោងចក្រ​ចម្រាញ់​ប្រេង​ឆៅពី​ផ្លែដូង​ប្រេង​ទី២ បន្ទាប់​ពីរោង​ចក្រទី១​ត្រូវបាន​កសាង​ឡើង​នៅឆ្នាំ​២០០២ ក្រុមហ៊ុន​បានធ្វើ​ការ​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេងដូង​ដែល​មានកម្លាំង​ ផលិត​៥តោន​ក្នុង១ម៉ោង ប៉ុន្តែ រហូត​មក​ដល់​បច្ចុប្បន្ន​បានពង្រីក​កម្លាំង​ផលិត​រហូតដល់​៣០តោនក្នុង១ម៉ោង។ ទីតាំង​រោងចក្រ​ចម្រាញ់​ដូងប្រេង​នេះស្ថិត​នៅជើង​ភ្នំបូក​គោក្នុង​ ភូមិអន្លុង​ក្រពើ​ជាទី​រហោស្ថាន​មួយ ដែល​ពីមុន​ឆ្នាំ១៩៩៦ គឺជា​ទឹកដី​សម​រភូមិ​ក្តៅ​ប្រទាញ​ប្រទង់ និង ជា​កន្លែង​ឆ្លងកាត់​របស់​ខ្មែរក្រហម ប៉ុន្តែ​ឥឡូវ​នេះបាន​ប្រែក្លាយ​ទៅជា​ទីប្រជុំ​ជនមួយ​ដែលមាន​ហេដ្ឋា​រចនា​ សម្ព័ន្ធ​គ្រប់បែប​យ៉ាង​រួមមាន​ភូមិ​អតីត​ប្រជា​ជនខ្មែរ​ក្រហម​សាលា​រៀន មណ្ឌល​សុខ​ភាព ប្រព័ន្ធ អគ្គិ​សនី ប្រព័ន្ធ​ទឹកស្អាត ប្រព័ន្ធធារា​សាស្ត្រ ប្រព័ន្ធ​សន្តិ​សុខ ផ្លូវ​ថ្នល់ ចាក់​បេតុង និងផ្លូវ ក្រាល​គ្រួស​ក្រហម និង មាន​ការ​រៀប​ចំ ប្រព័ន្ធគ្រប់​គ្រង​រដ្ឋ​បាល​មួយ​ពិត​ប្រាកដ​។

លោក​ឧកញ៉ា ​ម៉ុង ឬទ្ធី​បាន​ឲ្យ​ដឹង​ទៀត​ថា ៖ ការសាង​សង់​រោង​ចក្រ​ចម្រាញ់​ដូងប្រេង​នេះកាល​ពីឆ្នាំ២០០២​ក្រុមហ៊ុន​បាន​ សាងសង់​រោងចក្រ​ចម្រាញ់​ដូងប្រេង​ទី១ដែល​មានកម្លាំង​ផលិត ៣០ តោនផ្លែដូងស្រស់​ក្នុង១​ម៉ោង ដាក់​ឱ្យ ដំណើរ​ការរួ​ម​កហើយ។ តែដោយ​សារ​កំណើន​ផ្លែដូង​ប្រេង​ស្រស់ចេះ​តែ​មានការ​កើន​ឡើង​តម្រូវ​ ឱ្យក្រុមហ៊ុន​ត្រូវសាង​សង់រោង​ចក្រ​ចម្រាញ់​ដូងប្រេង​ទី២នេះ​បន្ថែម​មួយ ទៀត​ដែលមាន​សមត្ថ​ភាព ផលិត​៤៥តោន ក្នុង១ម៉ោង​ចំណាយ​ទុនវិនិ​យោគ​២០លាន ដុល្លារ​អាម៉េរិក។ ទន្ទឹម​នេះ ក្រុម​ហ៊ុន​ក៏មាន​ផែនការ​សាងសង់​រោង​ចក្រ​ផលិត​ប្រេងឆៅ​ដើម្បី​បម្រើ​ ទីផ្សារ​ក្នុងស្រុក និងនាំ​ចេញ​ទៅបរទេស ​។

ក្រុមហ៊ុន​បានទទួល​ដីសម្ប​ទានក្នុង​ឆ្នាំ​១៩៩៦ទំ​ហំ១១,០០០ ហិក​តា​ក្នុង​នោះដាំ ដូង​ប្រេង​បាន៦,២០០ហិក​តារី​ឯផ្ទៃ​ដីដែល នៅ សេស​សល់​ប្រមាណ៥,០០០ហិកតា បាន​អនុវត្ត​តាម​យុទ្ធ​សាស្ត្រ​ស្បែកខ្លា។ បន្ទាប់មក​ក្រុម​ហ៊ុនទទួល​បានដី​សម្ប​ទាន​ពីក្រ​សួង​បរិស្ថាន និង បាន​ប្រមូល​ទិញ​ពី​ប្រជា​ជន​ថែម​ទៀត​សរុបផ្ទៃដី​បច្ចុប្បន្ន​ក្រុម​ហ៊ុន​ ដាំដូង​ប្រេង​បាន​ចំនួន​១៦,១៥០ ហិក​តាស្មើនឹង២ ២១៦ ៥៧២ដើម។ ក្នុង​រយៈ​ពេល១៩ឆ្នាំ​កន្លងមក​នេះក្រុមហ៊ុន​បាន​បោះទុន វិនិយោគ​លើដំណាំ​ដូរ​ប្រេង​អស់ទឹក​ប្រាក់​ប្រមាណ ១៥០ លានដុល្លារ​អាម៉េរិក​រួច​មក ហើយ។ ចាប់​តាំង​ពីឆ្នាំ២០១២ ដល់ ២០១៤ ក្រុម​ហ៊ុន​បាន​ប្រមូល​ផល​ផ្លែដូង​ប្រេងស្រស់​ចំនួន ៦៨៥ ២៣៧ តោន​និងផលិត​ជាប្រេង ឆៅបានចំនួន១៣១ ៣១០តោន​ដែលបាន​នាំចេញ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី ​វៀតណាម ​ថៃ ឥណ្ឌា ចិន កូរ៉េខាង​ត្បូង ស្វីស និង សហគមន៍​អឺរ៉ុប ។ រីឯ​កម្លាំងពល​កម្មឆ្នាំ ១៩៩៦ ក្រុមហ៊ុន​មានត្រឹម​តែ៣៥០នាក់ ប៉ុណ្ណោះ​ប៉ុន្តែ​បច្ចុប្បន្ន​នេះចំនួន​បានកើន​ឡើង​រហូតដល់​ទៅ២.៩៦០នាក់។ ក្រុម​ហ៊ុន បាន​សាងសង់​ផ្ទះ ថ្ម​សម្រាប់​បុគ្គលិក​កម្មករ​ស្នាក់នៅ​អចិន្ត្រៃយ៍​បានចំនួន​២០អគារ ដែល​អាច​ស្នាក់​នៅ បាន​ប្រមាណ១ ០០០ នាក់។ លោក ចា​រើន ស៊ីរិវឌ្ឍនៈផាក់ឌី ប្រធានសម្ព័ន្ធ​ក្រុមហ៊ុន ធី ស៊ី ស៊ី  (TCC- Group)មក​ពីប្រទេស​ថៃដែល​គេដឹង​ថាជា​សេដ្ឋី​លំដាប់​ទី៣របស់ថៃ​ ដែល​បានធ្វើ​ការវិនិ​យោគទុន​នៅកម្ពុ​ជាជា​មួយក្រុម​ហ៊ុន ម៉ុងឬទ្ធី បានមាន​ប្រសាសន៍​ថា កាលពី​ឆ្នាំ ២០០៦ ក្រុម​ហ៊ុន បាន​ធ្វើការ​វិនិយោគ​ទុនលើ​វិស័យ​ដំណាំ​ដូង​ប្រេង រួមជា​មួយក្រុម​ ហ៊ុនម៉ុង​ឬទ្ធី ដែលនៅ​ពេល​នោះមាន​ផ្ទៃដី  ដាំដុះចំនួន ៦,២០០ ហិកតា​ប៉ុណ្ណោះ​មាន រោងចក្រ​ចម្រាញ់​ដូង​ប្រេង​ខ្នាត ២០តោន ក្នុង១ ម៉ោងនិង​អាជីវកម្ម​កំពង់ផែ​ដែលរួម​គ្រប់​គម្រោង​ការ​មានតម្លៃដើម​ទុន​ប្រមាណ ​៤០លាន​ដុល្លារ។ រហូត​មក​ដល់​ពេល​នេះ  ក្រុមហ៊ុន​បានបោះ​ទុនជាង​៨៩លាន​ដុល្លាររួច​ហើយ​ក្នុងការ​វិនិយោគ​នៅ​ កម្ពុជា ។
ឯកឧត្ដមបណ្ឌិត​សភាចារ្យសុខ អាន ឧប​នាយក​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈ​រដ្ឋមន្ដ្រី នៃរាជ​រដ្ឋា​ភិបាល​កម្ពុជា
 
១. ប្រវត្ដិរូប
 
  • នាមត្រកូល និងនាមខ្លួន  សុខ អាន
  • សញ្ជាតិ                        ខ្មែរ
  • ថ្ងៃ ខែ ឆ្នាំកំណើត           ១៦ មេសា ១៩៥០
  • ទីកន្លែងកំណើត             ភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្ដតាកែវ
  • អាសយដ្ឋានបច្ចុប្បន្ន       ផ្ទះលេខ ៧០ ផ្លូវ ២១៤ សង្កាត់បឹងរាំង ខណ្ឌចំការមន រាជធានីភ្នំពេញ
  • លេខទូរស័ព្ទ/ទូរសារ       (៨៥៥-២៣) ៨៨០ ៦២៨
  • ស្ថានភាពគ្រួសារ            រៀបអាពាហ៍ពិពាហ៍​ជាមួយ​លោកជំទាវ​ អាយ ​អាន្នី សុខ អាន ​មាន​កូន​ស្រី​មួយនាក់ និង​កូន​ប្រុស​បួន​នាក់​(១.សុខ សុម៉ា(ស្រី)​២.សុខ ​ពុទ្ធីវុធ​៣.​សុខ ​សូកាន​៤.​សុខ ​សូកេន ​៥.​សុខ ​សង់វ៉ា​)

២.បទពិសោធន៍ការងារ
  • ២០០៤-បច្ចុប្បន្ន              ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី
  • ១៩៩៣-បច្ចុប្បន្ន              សមាជិករដ្ឋសភាមណ្ឌលខេត្ដតាកែវ
  • ១៩៩៨-២០០៤                ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី
  • ១៩៩២-១៩៩៨                សហរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី
  • ១៩៩១                           អគ្គលេខាធិការ ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ តំណាងនៃគណបក្សប្រជាជនកម្ពុជា ប្រធានខុទ្ទកាល័យកណ្ដាលនៃគណៈកម្មាធិការមជ្ឈឹមបក្ស គណៈបក្ស​ប្រជា​ជន​ អនុ​រដ្ឋ​មន្ដ្រី​ក្រសួង​មហាផ្ទៃ
  • ១៩៨៨                           អនុរដ្ឋមន្ដ្រីក្រសួងការបរទេស
  • ១៩៨៥                           ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាពប្រចាំនៅប្រទេសឥណ្ឌា
  • ១៩៨៣                           អគ្គលេខាធិការ នៃគណៈកម្មាធិការសន្ដិភាពជាតិកម្ពុជា
  • ១៩៨១                           អគ្គលេខាធិការ នៃក្រសួងការបរទេស ប្រធានខុទ្ទកាល័យផ្ទាល់របស់ សម្ដេច ហ៊ុន សែន ក្រសួងការបរទេស
    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តីនៃ​ព្រះរាជាណាចក្រ​កម្ពូជា បាន​ព្រមាន​លុប​ចោលនូវវប្បធម៌សន្ទនា របស់​គណបក្ស​ទាំងពីរ បើសិន​ណា​ជា​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្សសង្រ្គោះជាតិ មិន​អាច​អប់រំ​កូន​ចៅ​របស់​ខ្លួន​ឱ្យបាន​ល្អនោះ។
    ការ​ព្រមាន​ជា​លើក​ដំបូង របស់​សម្តេច​តេជោ ក្នុង​ការរំលាយ​ចោល​វប្បធម៌​សន្ទនា រវាង​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​នៃគណបក្ស​ទាំងពីរ បាន​ធ្វើ​ឡើង ក្នុង​ពិធី​ប្រកាស​សម្ពោធ​ដាក់​ឲ្យប្រើ​ប្រាស់ រោងចក្រ​ចម្រាញ់​ដូង ប្រេងទី ២អន្លង់ក្រពើ របស់ក្រុម​ហ៊ុន ម៉ុង ឫទ្ធី ស្ថិត​នៅភូមិ​អន្លង់​ក្រពើ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥នេះ។
    សម្តេចតេជោ នាយករដ្ឋ​មន្ត្រីបានមាន​ប្រសាសន៍​ផ្តាំ​ផ្ញើរទៅកាន់ ឯក​ឧត្តម សម រង្ស៊ី ថា «ត្រូវអប់រំ ​ផ្ទៃ​ក្នុង​បក្សរបស់​ខ្លួន​ឲ្យបាន ហើយ​បើ​ឯក​ឧត្តម សម រង្ស៊ី ធ្វើមិនបានទេ អាវប្ប​ធម៌សន្ទនាហ្នឹង ត្រូវលុបចោល ក៏លុបទៅ កើត​ហើយ​បើ​វាងាប់​ទៅ​វិញ​ក៏ងាប់​ទៅ ព្រោះវាកើត​ហើយ​វាត្រូវរបួស​នៅ​កំពង់​ឆ្នាំង កើត​ជាមួយ​គ្នា​នៅសៀមរាប ដល់មក​ត្រូវរបួសៗ នៅកំពង់​ឆ្នាំង។  
    សម្តេច​បន្តសង្កត់​ធ្ងន់ថា « ថ្ងៃនេះ​និយាយ​ឲ្យច្បាស់ លោកឯង​ចុះមូលដ្ឋាន​អី ហ៊ាន​ផ្ញើរសារមកឲ្យខ្ញុំ​ថាមិន​សង​សឹក ចាំដល់​លោក​ឈ្នះ​សិន​ទៅ លោក​កុំ​ឈ្លាន​ពេក កុំ​ឈ្លាន​ជ្រុល រហូតដល់ដេក​យល​សប្តិ។ ដេក​យល់សបត្តិ​ក៏ប្រធាន​សភា ចាំបាន​ធ្វើសិនមើល ណែអាត្មា​ធ្វើជាង​៣០​ឆ្នាំហើយ អាត្មា​មិន​ទាំង​អួត​ផង​។»

ក្រសួងកសិកម្មណែនាំឲ្យចាត់វិធានការចំពោះឈ្មួញខិលខូចដែលបន្ទាបតម្លៃកសិផល


យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​ចេញនៅព្រឹក​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៥ ឲ្យដឹងថា ក្រសួង​បាន​ទទួល​ព័ត៌​មាន​ថា ថ្មីៗនេះ មានឈ្មួញខិល​ខូច រៀប​ចំវិធាន​ការមិន​ស្រប​ច្បាប់ និង​ខុស​ពីក្រឹត្យក្រម​ទីផ្សារ​សេរី ដែល​ធ្វើឲ្យប្រជាជន​បាត់​ឱកាស​ក្នុង​ការ​លក់​កសិផល ជាពិសេស​ស្រូវ ទៅ​តាម​តម្លៃ​ទីផ្សារ​ពិត​ប្រាកដ ហើយ​តម្រូវ​ឲ្យលក់​តាម​តម្លៃ​ថោក ដែល​ឈ្មួញ​ទាំង​នោះ​បាន​កំណត់។

សេចក្ដី​ប្រកាស​ព័ត៌​មាន បាន​បន្ថែម​ទៀត​ថា ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សូមធ្វើការ​ណែនាំ​ដល់​គ្រប់​មន្ទីរ​កសិកម្ម​ទាំង​អស់ ត្រូវ​សហការ​បំពេញ​ការងារ​នេះជា​មួយគណៈបញ្ជា​ការឯក​ភាព​រដ្ឋបាល​រាជ​ធានី-ខេត្ត ត្រូវ​ចុះ​ត្រួត​ពិនិត្យ តាម​ដាន ស៊ើប​អង្កេត​ដោយ​មន​សិការទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត និង​ចាត់​វិធាន​ការ​ឲ្យ​បាន​ម៉ឺង​ម៉ាត់​ស្រប​តាម​នីតិវិធី​ជាធរ​មាន។

គួរ​បញ្ជាក់​ថា យោង​តាម​គេហ​ទំព័រ​ របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានអោយដឹងថា ដើម្បី​ជួយ​ដល់​កសិករ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ផ្សេងៗទៀត នៅក្នុង​សង្វាក់​ទីផ្សារកសិកម្ម ដែល​ជួយ​ឲ្យ​គាត់​អាច​លក់​កសិផល​ក្នុង​តំម្លៃ​ល្អ​មួយ និង​ដើម្បី​បង្កើត​បណ្តាញ​ទំនាក់ទំនង​ទីផ្សារ​កសិកម្ម ជៀស​វាង​ការឆ្លៀត​ឱកាស​របស់​ឈ្មួញ​ខិល​ខូច​ដែល​តែង​បន្ទាប​តំម្លៃក​សិផល​របស់​ពួក​គាត់នោះ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បង្កើត​នូវ​សេវា​ព័ត៌​មានទីផ្សារ​កសិកម្ម របស់​ខ្លូន ដោយ​ក្នុង​នោះ មន្រ្តី​ទីផ្សារ​កសិកម្ម​នៅ​ទី​ក្រុង​ភ្នំពេញ និង​នៅតាម​រាជធានី-ខេត្តចំនួន ១៣ ផ្សេង​ទៀត​ ប្រមូល​ព័ត៌​មាន​តម្លៃ​លក់​ដុំ​នៃ​កសិផល ចំនួន ៣ដង ក្នុង១សប្តាហ៍ និង​ព័ត៌​មាន​តម្លៃ​លក់​រាយ ចំនួន១ដង ក្នុង១​សប្តាហ៍​ពីផ្សារ​ចំនួន ២២ ធំៗ និង​ចំនុចប្រមូល​ផ្សេង​ៗទៀត នៅ​ក្នុង​រាជ​ធានី-ខេត្ត​គោល​ដៅ​ចំនួន១៤។

ព័ត៌មាន​តម្លៃ​នេះ​ត្រូវ​បាន​ផ្សាយជា​ប្រចាំថ្ងៃ តាមរយៈ​ស្ថានីយ៍វិទ្យុ FM និង AM តាម​តំបន់ តាមរយៈគេហទំព័រ ព្រឹត្តិប័ត្រ​ព័ត៌​មាន និង​តាម​រយៈសារ​ជា​អក្សរ​តាម​ទូរស័ព្ទ។ របាយការណ៍​ដែលមាន​សេចក្តីពិស្តារ អំពីព័ត៌​មាន​តម្លៃ​ត្រូវ​បាន​បង្កើត​ឡើង និង​ចែក​ជូន ទៅ​តាម​ក្រសួង​ផ្សេងៗ ព្រម​ទាំង​ស្ថាប័នពាក់​ព័ន្ធ​ដើម្បីជួយ​ដល់​ការធ្វើ​គម្រោង និង​ការបង្កើត​គោល​នយោបាយ។

ការទទួល​បាន​ព័ត៌មាន​ទីផ្សា​រកសិកម្ម បាន​ធ្វើ​ឲ្យ​កសិករ​មាន​ជម្រើស​កាន់​តែច្រើន​ឡើង ក្នុងការធ្វើ​ទីផ្សារ​ផលិតផល​របស់​ពួក​គាត់ ជា​មួយ​នឹង​ការចរចាតម្លៃ​មួយ​ប្រសើរ​ជាង​មុន​នៅក្នុង​សង្វាក់​ទីផ្សារ​កសិកម្ម ដូច្នេះ​សូម​ប្រជាពលរដ្ឋ​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​នូវ​ព័ត៌​មាន​ទីផ្សារកសិកម្ម ដែល​ក្រសួង​បាន​រៀប​ចំ ដើម្បី​បំរើផល​ប្រយោជន៍​របស់​កសិករ៕

អត្ថបទ៖ ច័ន្ទ ទេវី