Tuesday, September 12, 2017

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជួបអភិបាលខេត្តក្វាងស៊ី

នៅល្ងាចថ្ងៃទី ១២ កញ្ញា នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​បានអញ្ជើញជួបសំណេះសំណាលជាមួយ លោក Chen Wu អភិបាលខេត្តក្វាងស៊ី នៅ Lyuan Resort។
នៅក្នុងកិច្ចពិភាក្សាមុននេះបន្តិច លោកអភិបាលខេត្តបានអរគុណលោកនាយករដ្ឋមន្ត្រី ដែលបាន អញ្ជើញមកចូលរួមក្នុងពិព័រណ៍ចិនអាស៊ាន១០លើកមកហើយ ដែលបង្ហាញពីការគាំទ្រដល់ការពង្រឹងទំនាក់ទំនងនិងសហប្រតិបត្តិការរវាងចិននឹងអាស៊ានអោយកាន់តែរឹងមាំថែមទៀត។ តាមពិតទៅការរៀបចំពិព័រណ៍នេះគឺលោកនាយករដ្ឋមន្ត្រី បានជួយសម្របសម្រួលរវាងអាស៊ាន និងចិន ក្នុងកំឡុងពេលដែលលោក Wen Jiabao កាន់ដំណែងជានាយករដ្ឋមន្រ្តីដែលឈានដល់ការព្រមព្រៀងគ្នាបង្កើតអោយមានពិព័រណ៍នេះឡើង។

តាមរយៈពិព័រណ៍នេះគឺបានជួយពង្រីកទីផ្សារផលិតផលកម្ពុជាមកកាន់ប្រទេសចិនយ៉ាងច្រើនផងដែរ និងព្រមទាំងបានជំរុញពាណិជ្ជកម្មនៃប្រទេសទាំងពីអោយបានឈានឡើងខ្ពស់មួយកម្រិតធំថែមទៀត។ លោកអភិបាលខេត្តនឹងសហការជំរុញវិនិយោគលើវិស័យកសិកម្ម វិស័យអប់រំ និងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរអោយកាន់តែខ្លាំងឡើងថែមទៀត។
នៅឆ្នាំ ២០១៨ ប្រទេសកម្ពុជាគឺជាប្រទេសកិត្តិយសនៃពិព័រណ៍ចិនអាស៊ានលើកទី ១៥ ស្របគ្នានឹងខួប លើកទី ៦០ នៃទំនាក់ទំនងការទូតកម្ពុជាចិន និង ខួប១៥ឆ្នាំ នៃទំនាក់ទំនងដៃគូយុទ្ឋសាស្រ្តចិន អាស៊ានផង ដែរ។ លោក Chen Wu នឹងរៀបចំគណៈប្រតិភូចុះទៅពិភាក្សាការងារជាមួយក្រសួងពាក់ព័ន្ឋ មួយចំនួននៅកម្ពុជា ដើម្បីរៀបចំពិព័រណ័លើកទី ១៥ នេះអោយមានលក្ខណៈពិសេស និងជោគជ័យខ្លាំងបំផុត។ ទាំងអស់នេះគឺដើម្បីពង្រឹងកិច្ចទំនាក់ទំនងកម្ពុជាក្វាងស៊ីអោយរឹងមាំល្អ និងរវាងកម្ពុជានិងចិន អោយកាន់តែខ្លាំងនិងរឹងមាំថែមទៀត។ លោក Chwen Wu បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីផងដែរ ប្រសិនបើមានអ្វីអោយលោកជួយ គឺលោកនឹងជួយអោយអស់ពីលទ្ឋភាព។

នៅថ្ងៃនេះលោកអភិបាលខេត្តបាន ប្រគល់អំណោយចំនួន ១លានដុល្លារដល់ លោកនាយករដ្ឋមន្ត្រី ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍សម្រាប់សង្គមជាតិ។
មុននឹងបញ្ចប់ លោក Chen Wu បានអរគុណលោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ដែលតែងតែគាំទ្រ និងយកចិត្តទុកដាក់ចំពោះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អររវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត ក៏បានអរគុណ លោកនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជាផងដែរដែលតែងតែគាំទ្រ ពិព័រណ៍ចិន-អាស៊ានតាំងពីដើមរហូតមក។

បន្ទាប់ពីកិច្ចប្រជុំសំណេះសំណាលដោយភាពស្និទ្ឋស្នាលរួចមក លោក Chen Wu បានរៀបចំពិធីជប់លៀងជូនលោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូនៅយប់នេះមុននឹងអញ្ជើញវិលត្រឡប់ទៅកាន់ ព្រះរាជាណាចក្រកម្ពុជាវិញនៅថ្ងៃស្អែកនេះ៕





លោក សុខ ឥសាន៖ ការពិត អាមេរិក បានធ្វើដូចសំដីរបស់លោក កឹម សុខា មែនឬអត់?

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានឲ្យដឹងតាមតេឡេក្រាមនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ថា លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក សម្តែងការសោកស្តាយចំពោះទំនាក់ទំនងកម្ពុជា-អាមេរិក គឺជាសិទ្ធិរបស់លោក។ ក៏ប៉ុន្តែប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន មិនមែនជាការចោទប្រកាន់ទេ តែជាការថាតាមការលើកឡើងច្បាស់ៗរបស់លោក កឹម សុខា តែប៉ុណ្ណោះ។ ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ បានធ្វើឡើងបន្ទាប់ពីលោកឯកអគ្គរដ្ឋសហរដ្ឋអាមេរិកបានហៅក្រុមអ្នកកាសែតចូលទៅក្នុងស្ថានទូតខ្លួន ដើម្បីបង្ហាញពីក្តីកង្វល់ចំពោះទំនាក់ទំនងការទូតរវាងកម្ពុជា និងអាមេរិកក្នុងរយៈពេលចុងក្រោយនេះ។

លោក សុខ ឥសាន ក៏បានចោទសួរទៅកាន់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដើម្បីឆ្លើយបញ្ជាក់ឲ្យបានច្បាស់ជូនសាធារណជនជ្រាបផង ថាតើការពិត សហរដ្ឋអាមេរិក បានធ្វើដូចសំដីរបស់លោក កឹម សុខា និយាយមែន ឬអត់? បើមែន សូមថា មែន បើមិនមែន ថាមិនមែនទៅ។

ជាការបញ្ជាក់បន្ថែមមន្ត្រីនាំពាក្យលោក សុខ ឥសាន អះអាងថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មាននយោបាយការបរទេសត្រឹមត្រូវជាមួយបណ្តាប្រទេសលើសកលលោក ដោយមិនរើសអើងជាតិសាសន៍ ព៌ណ សម្បុរ និន្នាការ និងមនោគមន៍វិជ្ជាឡើយ ហើយចាត់ទុកបណ្តាប្រទេសទាំងអស់ គឺជាមិត្តភក្ត្ររបស់កម្ពុជា ផ្អែកលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី មិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងផងគ្នា ស្មើសិទ្ធិ និងស្មើភាពគ្នា។ លោក សុខ ឥសាន បន្ថែមថា កម្ពុជា ជាប្រទេសតូចតាច ទន់ខ្សោយ មិនហ៊ានរត់ប្រណាំងជាមួយ សហរដ្ឋអាមេរិកទេ តែបញ្ហាសំខាន់ចង់ដឹងតែការពិតប៉ុណ្ណោះ៕


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងស្នើមេដឹកនាំចិនឱ្យបង្កើនថវិកាសម្រាប់ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបសំណេះ​សំណាលជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅ ខេត្តក្វាងស៊ី ចំនួន១៤២នាក់ និងបានផ្តល់អនុសាសន៍ដល់និស្សិតទាំងអស់ឱ្យខិតខំប្រឹងប្រែងក្របជញ្ជក់យកចំណេះដឹងចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិនាពេលខាងមុខ។

តំណាងសមាគមនិស្សិតប្រចាំប្រទេសចិន បានឱ្យដឹងថា បច្ចុប្បន្ននេះនិស្សិតកម្ពុជាសិក្សានៅប្រទេសចិន មានចំនួនសរុប១២១០នាក់ ក្នុងនោះសិក្សាថ្នាក់បណ្ឌិតមានចំនួន ១៧រូប ថ្នាក់អនុបណ្ឌិត២២៤រូប និងថ្នាក់ បរិញ្ញាបត្រមានចំនួន ៩៦៩រូប។ ដោយឡែកនិស្សិតកំពុងសិក្សានៅទីក្រុងណាននីង មានចំនួន៩៩រូប។ និស្សតិដែលមកចូលរួមក្នុងឱកាសនេះ មានចំនួន១៤២រូប ក្នុងនោះនិស្សិតចំនួន៤០រូបសិក្សានៅទីក្រុង ណាននីង និងមួយចំនួនទៀតមកពីតំបន់នានា ក្នុងប្រទេសចិន។

មានប្រសាសន៍សំណេះសំណាលទៅកាន់និស្សិតដែលកំពុងសិក្សាក្នុងខេត្តក្វាងស៊ី ប្រទេសចិន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពសិក្សារបស់និស្សិតទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការសិក្សារៀនសូត្រនៅខេត្តក្វាងស៊ីប្រទេសចិន។  ជាមួយនឹងពិធីសំណេះសំណាលគ្នានោះដែរ លោក ហ៊ុន សែន បានធ្វើការគូសបញ្ជាក់ពីសភាពការណ៍នយោបាយ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងបានធ្វើការផ្តាំផ្ញើដល់និស្សិតទាំងអស់ ត្រូវធ្វើការតាមដានពីសកម្មភាពរបស់រាជរដ្ឋាភិបាល និងពីសភាពការណ៍ពិតរបស់ប្រទេសកម្ពុជា តាមរយៈប្រព័ន្ធព័ត៌មានវិទ្យានៃសម័យសាកលភាវូបនីយកម្មដ៏ទំនើបរបស់យើង ពិសេសទៅទៀតនោះត្រូវចេះពិចារណានូវរាល់ចំណុចវិជ្ជមានដែលរាជរដ្ឋាភិបាល បាននិងកំពុងដឹកនាំថែរក្សាសុខសន្តិភាព ស្ថិរភាពនយោ​បាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ពិសេសការអភិវឌ្ឍប្រទេសជាតិ ដែលកំពុងមានការរីកចម្រើនឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានផ្តល់នូវអនុសាសន៍ណែនាំជូនដល់និស្សិតអាហារូបករណ៍ទាំងអស់ បន្តនូវស្មារតីគោរពស្រឡាញ់ និងចេះជួយយកអាសារពីគ្នាទៅវិញទៅមក ការធ្វើទំនាក់ទំនងល្អជាមួយនិងនិស្សិត ដែលស្នាក់នៅសិក្សារៀនសូត្រជាមួយគ្នា ពិសេសការបន្តនូវប្រពៃណីមិត្តភាព កិច្ចសហប្រតិបត្តិការល្អ ទាំងក្នុងការសិក្សានាពេលបច្ចុប្បន្ននិងទៅអនាគត។ និស្សិតត្រូវគោរពវិន័យនិងសេចក្តីថ្លែថ្នូរ ក្នុងការសិក្សារៀនសូត្រ ត្រូវរស់នៅស្អាត ហូបស្អាត និងមិនត្រូវបង្កបញ្ហាអ្វីដល់ការសិក្សានិងការស្នាក់នៅ និងមួយផ្នែកទៀត ត្រូវចូលរួមនៅក្នុងការងារសង្គមឱ្យបានច្រើន និងទូលំទូលាយ។ ជាមួយគ្នានោះ ត្រូវមានមនសិការសាមគ្គីគ្នាក្នុងការសិក្សាស្រាវជ្រាវពីរបកគំហើញថ្មីៗ ដែលទាក់ទិនទៅនឹងកម្មវិធីសិក្សាពិសេសការរីកចម្រើនក្នុងអាស៊ាន ក៏ដូចជាការវិវត្តន៍នៃសភាពការពិភពលោក។

នៅក្នុងពិធីសំណេះសំណាលគ្នានោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថាលោក នឹងបន្តធ្វើការពិភាក្សាជាមួយនិងមេដឹកនាំចិន ក្នុងការបង្កើនថវិកាសម្រាប់ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលសិក្សានៅចិនផងដែរ។ ក្នុងឱកាសនោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់និស្សិតអាហារូបករណ៍ទាំង១៤២នាក់ ដែលកំពុងស្នាក់នៅសិក្សារៀនសូត្រ ព្រមទាំងបានថតបង្ហោះសែលហ្វីជាមួយនិងក្មួយៗនិស្សិតទាំងអស់ ក្នុងភាពស្និទ្ធស្នាលរាក់ទាក់បំផុត៕











(សូមទស្សនាវីដេអូ)៖ ចិនសន្យា​បន្តជួយដល់​ការកសាងធន​ធានយុវជន​តាមរយៈ​សហប្រតិបត្តិការ​ជា​មួយ​សហព័ន្ឋ​​សហភាពយុវជន​កម្ពុជា និងគម្រោង​កាត់បន្ថយភាពក្រីក្រ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញសម្ពោធពន្លាជាតិកម្ពុជា និងទស្សនាសាលពិព័រណ៍ពាណិជ្ជកម្មកម្ពុជា

ណាននីង៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីអញ្ជើញចូលរួមបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៤ រួចហើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញផ្តល់កិត្តិយសសម្ពោធពន្លាជាតិកម្ពុជា និងទស្សនាសាលពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលធ្វើឡើងនៅក្នុងមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍ អន្តរជាតិណាននីង។

បន្ទាប់ពីអញ្ជើញកាត់ខ្សែបូរសម្ពោធឱ្យបើកជាផ្លូវការនូវការតាំងពិព័រណ៍ពាណិជ្ជកម្មកម្ពុជានៅជាន់ខាងលើហើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញដើរពិនិត្យមើលផលិតផលកម្ពុជា (Made in Cambodia) ដែលបានយកមកតាំងពិព័រណ៍នៅទីនេះមានដូចជា អង្ករ ម្រេច គ្រាប់ស្វាយចន្ទីរ ស្រាផ្លែឈើ ស្ករត្នោតធម្មជាតិ កាហ្វេខ្មែរ គ្រឿងចម្លាក់ដោយដៃ ក្រណាត់និងសម្លៀកបំពាក់ខ្មែរ និងផលិតផលកសិកម្ម ខ្មែរយើងដែលមានគុណភាព និងសុខភាពជាច្រើនរយមុខទៀត។

បងប្អូនខ្មែរដែលយកផលិតផលមកតាំងនៅទីនេះ គឺក្នុងគោលបំណងដើម្បីផ្សព្វផ្សាយផលិតផលគុណភាពកម្ពុជា និងដើម្បីស្វែងរកដៃគូចិនក្នុងការចែកចាយនៅទីផ្សារក្នុងប្រទេសចិន។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងក្តីរំភើបរីករាយ និងលើកទឹកចិត្តដល់បងប្អូនពាណិជ្ជករ និងអ្នកវិនិយោគគិនចូលរួមជំរុញការនាំចេញផលិតផលកសិកម្មខ្មែរយើងឱ្យកាន់តែច្រើន ដើម្បីជួយដល់បងប្អូនកសិករឱ្យមានជីវភាពរស់នៅកាន់តែប្រសើឡើង។ បន្ទាប់ពីបានជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនអាជីវករ និងពាណិជ្ជកររួចហើយ លោក ហ៊ុន សែន បានអញ្ជើញទៅជាន់ខាងក្រោមកាត់ខ្សែបូរសម្ពោធពន្លាជាតិកម្ពុជា ដែលឆ្នាំ២០១៧ នេះគឺមានរៀបចំជាទ្រង់ទ្រាយប្រាសាទព្រះវិហារ។ នៅក្នុងឱកាសនោះដែរ ក៏មានកូន ក្មួយរាំរបាំជូនលោក និងភ្ញៀវជាតិ និងអន្តរជាតិទស្សនាប្រកបដោយបរិយាកាសរីករាយក្រៃលែង៕







កម្ពុជា ចេញសេចក្តីថ្លែងការណ៍ សោកស្តាយនិងព្រួយបារម្ភ ចំពោះការសាកល្បងនុយក្លេអ៊ែររបស់ កូរ៉េខាងជើង

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ បា​នចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការសោកស្តាយ និងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសាកល្បងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ។

សេចក្តីថ្លែងការណ៍ដែលចេញដោយក្រសួងការបរទេសនៅមុននេះ បានបញ្ជាក់ថា ការសាក​ល្បង​​​នុយក្លេអ៊ែរ លើកទី៦នេះ របស់រដ្ឋាភិបាល ទីក្រុងព្យូងយ៉ាងនេះ គឺជាការរំលោភជា​ថ្មីម្តង​ទៅលើសេចក្តីសំរេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបង្កការ​គំរាមកំហែង យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព សន្តិសុខ និងស្ថិរភាព នៅឧបទ្វីបកូរ៉េ ក៏ដូចជានៅក្នុងតំបន់ទាំងមូល ហើយនឹងធ្វើឲ្យធ្ងន់ធ្ងរថែមទៀត ចំពោះស្ថានភាព ដែលតឹងតែងស្រាប់នៅក្នុងឧបទ្វីបកូរ៉េ។

ក្រសួងការបរទេស បានបញ្ជាក់បន្ថែមទៀតថា កម្ពុជាទាមទារឲ្យសាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យកូរ៉េ អនុវត្តឲ្យបានពេញលេញនូវ សេចក្តីសម្រេចចិត្តពាក់​ព័ន្ធទាំងអស់ របស់ក្រុម​ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ហើយនឹងបញ្ឈប់ ការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលគ្រប់ប្រភេទ ក្នុងគោលបំណងការពារសន្តិភាព និងស្ថិរភាព នៅក្នុងឧបទ្វីបកូរ៉េ។

គួរបញ្ជាក់ថា កូរ៉ខាងជើង បានអះអាងថា ខ្លួនបានធ្វើតេស្ដបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ-អ៊ីដ្រូសែន ដោយជោគជ័យ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ សម្រាប់បំពាក់លើគ្រាប់មីស៊ីលឆ្លងទ្វីប ICBM ដែលអ្នកជំនាញខ្លះថាអាច បាញ់ដល់ដីគោករបស់សហរដ្ឋអាមេរិក។ ការធ្វើតេស្តលើកនេះ គឺទាក់ទាញការថ្កោលទោស និងរិះគន់យ៉ាងកក្រើកពិភពលោកតែម្តង ទាំងប្រទេសខ្លះដែលមិនធ្លាប់​បង្ហាញមតិយោបល់​អ្វីសោះកន្លងមក ក៏បានលេចមុខមកព្រមានពីសកម្មភាពដ៏គគ្លើនរបស់កូរ៉េខាងជើង លើកនេះ​ដែរ៕


មន្រ្តីកំពូលខុទ្ទកាល័យនាយករដ្ឋមន្រ្តី ឆ្លើយតបស្ថានទូតអាមេរិក៖ តើអាមេរិកចោទប្រកាន់ កឹម សុខា ឬ កឹម សុខា ជាអ្នកចោទប្រកាន់អាមេរិក? (មានវីដេអូ)

ពិព័រណ៌ចិន-អាស៊ានលើកទី១៤ ឆ្នាំ២០១៧នេះ កម្ពុជារៀបចំស្តង់តាំងលក់ផលិតផលចំនួន១២៦ស្តង់

ណាននីង៖ នៅក្នុងព្រឹត្តិការណ៍នៃការចូលរួមពិព័រណ៌ចិន-អាស៊ានលើកទី១៤ ឆ្នាំ២០១៧នេះ កម្ពុជាក៏បានរៀបចំនូវវេទិកាធុរកិច្ច និងវិនិយោគ ស្តីពីការជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៧ ក្នុងមជ្ឈមណ្ឌលតាំងពិព័រណ៌ និងសន្និសីទណាននីង ដែលនឹងធ្វើការទាក់ទាញអ្នកចូលរួមពី៤០០ ទៅ ៥០០នាក់។ គោលបំណងនៃការរៀបចំវេទិការធុរកិច្ច វិនិយោគ និងទេសចរណ៍នេះ គឺដើម្បីផ្សព្វផ្សាយពីកាលានុវត្តភាព នៃការធ្វើធុរកិច្ច វិនិយោគ និងទេសចរណ៍នៅកម្ពុជា ការកៀងគរអ្នកវិនិយោគ និងអ្នកទេសចរណ៍ពីប្រទេសចិនមកកាន់ប្រទេសកម្ពុជា ជាពិសេសដើម្បីពង្រឹងទំនាក់ទំនង និងពង្រីកសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងរវាងប្រទេសក្នុងតំបន់ឱ្យបានប្រសើរឡើងថែមទៀត។
សូមបញ្ជាក់ដែរថា លើការវិនិយោគ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយ សាធារណរដ្ឋប្រជាមានិតចិន គិតមកដល់ខែសីហា ឆ្នាំ២០១៧នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនចិន លើគម្រោងថ្មីចំនួន៥១គម្រោង និងពង្រីកផលិតកម្មលើគម្រោងដែលមានស្រាប់ចំនួន៩គម្រោង ដែលមានទុនវិនិយោគសរុបជាង ១ពាន់៤៨២លានដុល្លារអាមេរិក ពោលគឺជាប់ចំណាត់ថ្នាក់លេខ១ លើការវិនិយោគបរទេសក្នុងប្រទេស កម្ពុជា។ គម្រោងដែលលេចធ្លោជាងគេ ក្នុងឆ្នាំ២០១៧នេះ គឺគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិនៅខេត្តសៀមរាប ដែលមានទុនវិនិយោគប្រមាណ ៩៦២លានដុល្លាអាមេរិក។
កិច្ចព្រមព្រៀងកម្ពុជា-ចិន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញនិងការការពារវិនិយោគ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៩ ខែកក្កដាឆ្នាំ១៩៩៦ ហើយកិច្ចព្រមព្រៀងនោះបានចូលជាធរមាន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៩៩។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានសហការបង្កើតឡើងដោយក្រុមហ៊ុន Cambodia International Investment Development Group Co., Ltd និងក្រុមហ៊ុន Jiangsu Taihu Cambodia International Economic Cooperation Investment Co.,Ltd លើផ្ទៃដីទំហំ១ពាន់១១៤ហិចតា មានទីតាំងស្ថិតនៅភូមិពូធឿន ឃុំបឹតត្រាំង និងភូមិស្មាច់ដែក ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយទទួលបាន គោលការណ៍អនុញ្ញាតឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេស ពីរាជរដ្ឋាភិបាលកាលពីខែមិថុនាឆ្នាំ២០០៧។ បច្ចុប្បន្នរោងចក្រដែលបានបោះទីតាំង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានចំនួន១០៨ក្រុមហ៊ុន និងមានទុនវិនិយោគសរុបប្រមាណជាង ៣០៦ពាន់លានដុល្លារអាមេរិក ហើយបាននិងកំពុងផ្តល់ការងារធ្វើជូនបុគ្គលិកកម្មករកម្ពុជា សរុបចំនួន ១ម៉ឺន៤ពាន់៥៣៦នាក់។ គម្រោងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាគម្រោងក្រៅប្រទេសទី៨ របស់ប្រទេសចិន និងជាគម្រោងទី១ នៅតំបន់អាស៊ី ដែលទទួលបានការគាំទ្រ និងឥណទានពីរដ្ឋាភិបាលចិន។ ក្នុងគោលបំណងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងជួយជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ រដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០។
តាមរយៈកិច្ចព្រមព្រៀងនោះ គណៈកម្មាធិការសម្របសម្រួលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងក្រុមការងារចំណុះឱ្យគណៈកម្មាធិកានេះ ត្រូវបានបង្កើតឡើង។ ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន មានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ។ ប្រទេសកម្ពុជាបានចាត់ទុកប្រទេសចិន ជាមិត្តដ៏ស្មោះត្រង់និងជាដៃគូដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ដែលបានផ្តល់ហិរញ្ញប្បទានគាំទ្រលើវិស័យអាទិភាពសំខាន់ៗ មានសង្គតភាពជាមួយផែនការ យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ជាពិសេសលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស។
កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជា-ចិន បានពង្រឹង និងពង្រីកឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ពោលគឺក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ ទំហំនៃការផ្តល់ហិរញ្ញប្បទានរបស់ប្រទេសចិន មានការកើនឡើងគួរឱ្យកត់សម្គាល់ ពោលគឺពីប្រមាណជាង៥លានដុល្លារ ក្នុងឆ្នាំ២០០៣ ដល់ប្រមាណជាង៣១៨លានដុល្លារ ក្នុងឆ្នាំ២០១៤។ សម្រាប់ឆ្នាំ២០១៥ ទំហំហិរញ្ញប្បទានមានប្រមាណ ៣៤៩លានដុល្លារ និងប្រមាណ១៧៨លានដុល្លារសម្រាប់ឆ្នាំ២០១៦។

សូមបញ្ជាក់ដែរថា ពិព័រណ៌ចិន-អាស៊ាន លើកទី១៤ ឆ្នាំ២០១៧នេះ គ្របដណ្តប់លើផ្ទៃដីទំហំ ១២២ពាន់ម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីប្រមាណ១២ពាន់ម៉ែត្រក្រឡា ត្រូវបានពង្រីកបន្ថែម។ ស្តង់ចំនួន៦៥០០ ក្នុងស្តង់ចំនួន៧០០ មានការកើនឡើងជាងពិព័រណ៍មុនៗ៕





ពិព័រណ៍ចិន-អាស៊ាន គឺជួយលើកតម្កើងចិន និងអាស៊ានទាំងមូល ឱ្យកាន់តែមានភាពទាក់ទាញ និងភាពប្រកួតប្រជែង

ណាននីង៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា វេទិកាពិព័រណ៍ចិន-អាស៊ាន មានសារៈសំខាន់ណាស់ក្នុងការជំរុញ និងលើកតម្កើងចិន-អាស៊ាន និងអាស៊ីទាំងមូលឱ្យកាន់តែមានភាពទាក់ទាញ និងភាពប្រកួតប្រជែង។ លោកបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញចូលរួមបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៤ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិណាននីង (NICEC)។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ពិព័រណ៍ចិន-អាស៊ាននេះ មិនត្រឹមតែផ្តល់ឱកាសដល់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំសហគ្រិនរបស់ចិន និងប្រទេសជាសមាជិកទាំងអស់របស់អាស៊ាន ការពិភាក្សាផ្លាស់ប្តូរគំនិតគ្នាដើម្បីពង្រឹង និងពង្រីកវិស័យពាណិជ្ជកម្ម និងវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាមួយចូលរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី និងបង្កើនកាលានុវត្តភាព ពាណិជ្ជកម្មរវាងប្រទេសចូលរួមពិព័រណ៍លើគ្រប់វិស័យផងដែរ។ ទន្ទឹមនេះដែរ វេទិកានេះពីមួយឆ្នាំទៅមួយឆ្នាំ ក៏កាន់តែមានការរីកចម្រើនខ្លាំងឡើងៗ និងមានសារៈសំខាន់សម្រាប់តំបន់យើង និងបានដើរស្របគ្នាទៅនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាវិជ្ជមានរវាងប្រទេសចិន និងអាស៊ាន។ ជាមួយនឹងការរីកចម្រើនជាប្រចាំនៅក្នុងវិស័យសេដ្ឋកិច្ច ដែលជាក្បាលម៉ាស៊ីនអូសកំណើនរបស់ពិភពលោក តំបន់អាស៊ីយើង បានមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ និងបានក្លាយជាមជ្ឍមណ្ឌលពហុវប្បធម៌ និងអរិយធម៌ដ៏សំខាន់មួយ ដែលប្រជាជនទូទាំងពិភពលោកចង់ឃើញ ចង់ស្គាល់ និងស្វែងយល់។ ក្នុងស្មារតីនេះ ប្រធានបទនៃវេទិកានេះ ពិតជាមានសារៈសំខាន់ណាស់ នៅក្នុងការជំរុញ និងលើកតម្កើងចិន-អាស៊ាន និងអាស៊ីទាំងមូលឱ្យក្លាយជាតំបន់មួយប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែង។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា ទំហំពាណិជ្ជរវាងអាស៊ាន និងចិន មានទំហំប្រមាណ៤៥២ ប៊ីលានដុល្លារនៅក្នុងឆ្នាំ២០១៦។ ក្រៅពីកំណើននៃការដោះដូរពាណិជ្ជកម្មរវាងតំបន់អាស៊ាន ចិន សកម្មភាពទេសចរណ៍រវាងតំបន់ទាំងពីរមានការកើនឡើងជាលំដាប់ ដោយភ្ញៀវទេសចរណ៍ចិនទៅតំបន់អាស៊ានមានចំនួនជិត២០លាននាក់ក្នុងឆ្នាំ២០១៦ ជាមួយកំណើន៦,៤%បើធៀបនឹងឆ្នាំ២០១៥។ ចំនួនភ្ញៀវទេសចរណ៍ចិន បាននៅឈរលំដាប់ទី១ សម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិ ដែលទៅទស្សនាតំបន់អាស៊ានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ម្យ៉ាងវិញទៀត ចំនួនភ្ញៀវទេសចរណ៍អាស៊ានទៅប្រទេសចិនទាំងមូល ក៏មានការកើនឡើងជាលំដាប់ដូចគ្នា ដោយមានចំនួនជាង១០លាននាក់ក្នុងឆ្នាំ២០១៦ កើនជាង៥៧,៨%ធៀបនឹងឆ្នាំ២០១៥។ កំណើនខ្ពស់នៃវិស័យទេសចរណ៍រវាងអាស៊ាន ចិន នេះ បានកំពុងជួយជំរុញឱ្យបាននូវ សមាហរណកម្មសេដ្ឋកិច្ចរវាងតំបន់អាស៊ាន ចិន កាន់តែមានភាពស៊ីជម្រៅ និងការតភ្ជាប់កាន់តែរឹងមាំ។ វិស័យទេសចរណ៍នេះទៀតសោត ក៏ជំរុញការតភ្ជាប់រវាង ប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃការស្ថាបនា ផ្លូវសូត្រសតវត្សរ៍ទី២១ ឱ្យកាន់តែមាំមួន ស្របពេលដែលកសាងវិថីសូត្រសតវត្សរ៍ទី២១ បានក្លាយជារបៀបវារៈមួយដ៏សំខាន់ ដែលប្រទេសយើងទាំងអស់គ្នាត្រូវតែធ្វើការ រួមគ្នាដើម្បីសម្រេចនូវសមាហរណកម្មតំបន់។ ក្នុងស្មារតីនេះ គំនិតផ្តួចផ្តើមពង្រឹងវិស័យទេសចរណ៍នេះ នឹងជួយបង្កើនការស្ថាបនាវិថីសូត្រសតវត្សរ៍ទី២១ ដែលនឹងជម្រុញសហបត្តិការតំបន់អោយឈានដល់កំរិតថ្មីមួយទៀត ជួយពង្រឹងកំណើនសរដ្ឋកិច្ចផង ជួយជម្រុញសមាហរណកម្មតំបន់អាស៊ាន ចិនផង ជាពិសេសសមាហរណកម្មរវាងតំបន់អាស៊ានខ្លួនឯងផ្ទាល់ អោយកាន់តែគ្រប់ជ្រុងជ្រោយ។

ក្នុងឱកាសនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន ក៏បានសង្កត់ធ្ងន់ថា កម្ពុជាពិតជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញក្នុងតំបន់ ដោយឈរលើលក្ខណៈពិសេសនៃអច្ឆរិយៈគ្មានពីរនៃប្រាសាទអង្គរ និងប្រាសាទរាប់ពាន់ទៀត និងសម្បតិ្តបេតិកភណ្ឌអរូបីនានា។ ជាក់ស្តែងឆ្នាំ២០១៦ ភ្ញៀវទេសចរណ៍ចិនចូលមកទស្សនាកម្ពុជាបានឈរលំដាប់ទី២ដែលភ្ញៀវទេសចរណ៍ចិនមានប្រមាណ៨,៣សែននាក់ ដែលមានការកើនឡើងជង២០% ធៀបនឹងឆ្នាំ២០១៥។ កម្ពុជាត្រៀមខ្លួនទទួលធ្វើជាប្រទេសកិតិ្តយសក្នុងពិពរណ៍ចិន អាស៊ានលើទី១៥ ឆ្នាំ២០១៨ខាងមុខផងដែរ៕



(សូមទស្សនាវីដេអូ)៖ លោក សុន ឆ័យ ប្រកាសទាត់ចោលសម្តីគ្មានការសម្រេចចិត្តត្រឹមត្រូវរបស់លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ

ប្រមុខអង្គការ NATO​ និយាយថា​ កូរ៉េខាងជើង​ រុស្ស៊ី និង ISIS ​ ធ្វើឱ្យពិភពលោក​គ្រោះថ្នាក់បំផុត​នៅជំនាន់នេះ​

អ្នក​ការ​ទូត​កំពូល​របស់​អង្គ​ការ NATO បាន​ព្រ​មាន​ថា ជា​មួយ​នឹង​មហិច្ឆ​តា​នុយ​ក្លេ​អ៊ែរ​របស់​កូរ៉េ​ខាង​ជើង ​ក្រុម​អ៊ី​ស្លាម​ជ្រុល​និយម និង​ភាព​ស្រមើ​ស្រ​មៃ​នៃ​ការ​ចាប់យក​កិត្យា​នុ​ភាព​សូវៀត​មក​វិញ​របស់​យោ​ធា​រុស្ស៊ី​នៅ​ក្នុង​នយោ​បាយ​ពិ​ភព​លោកនោះ គឺ​ថា​ពិ​ភព​លោក​កំពុង​តែ​ស្ថិត​នៅក្នុង​​ស្ថាន​ភាព​ដែល​គ្រោះ​ថ្នាក់​បំផុតនៅ​ជំនាន់​នេះ។

លោក Jens Stoltenberg ដែល​ជា​អតីត​នាយក​រដ្ឋ​មន្រ្តី​ន័រវែស ហើយ​បច្ចុ​ប្បន្ន​ជា​អគ្គលេខា​ធិ​ការអង្គ​ការ NATO បាន​ប្រាប់​សារ​ព័ត៌​មាន The Guardian ថា លោក​មិន​បានដឹង​ពី​ពេល​វេលា​ដ៏​គ្រោះ​ថ្នាក់​ច្រើន​ជាង​នេះ​ទេ​ ក្នុង​អាជីព ​៣០ ឆ្នាំ​របស់​គាត់។

គាត់​បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ផ្តាច់​មុខ​មួយ​ថា «​វា​កាន់​តែ​មិន​អាច​ព្យា​ករ​ណ៍​បាន​ទៀត​ ហើយ​វា​កាន់តែ​លំបាក​ ពី​ព្រោះ​យើង​មាន​បញ្ហា​ប្រ​ឈម​ច្រើន​ណាស់​​ក្នុង​ពេល​តែ​មួយ»។ លោក Stoltenberg បាន​និយាយ​នៅ​ខាង​ក្រៅ​កិច្ច​ប្រ​ជុំ​ក្នុង​ដំណើរ​ទស្ស​ន​កិច្ច​របស់​គាត់​ទៅ​កាន់​ប្រ​ទេស Estonia ថា «យើង​មាន​ការ​រីក​រាល​ដាល​នៃ​អាវុធ​មហា​ប្រ​ល័យ​របស់​កូរ៉េ​ខាង​ជើង យើង​មាន​ក្រុម​ភេរ​វ​កម្ម អស្ថិរ​ភាព ហើយ​យើង​មាន​ការ​ឈ្លាន​ពាន​​របស់​រុស្ស៊ី​កាន់​តែ​ខ្លាំង​ឡើង។ វា​គឺ​ជា​ពិ​ភព​មួយដែល​​កាន់​តែ​​គ្រោះថ្នាក់​​»។

ប្រ​ទេស Estonia និង​បណ្តា​ប្រ​ទេស​ជា​មិត្ត​របស់​ខ្លួន​ ដូច​ជា ប្រ​ទេស Baltics Latvia និង​ Lithuania គឺ​ជា​សមា​ជិក​អង្គ​ការ NATO មាន​ក្តី​បារម្ភ​ខ្លាំង​បំផុត​ ដោយប្រ​ទេស​រុស្ស៊ី​បាន​​ភ្ជាប់​យក​តំបន់​ Crimea ជា​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០១៤។ ព្រឹត្តិ​ការ​ណ៍​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​បែក​បាក់​ទំនាក់​ទំនង​រវាង​រុស្ស៊ី និង​បស្ចឹម​ប្រ​ទេស​ ដែល​មិន​ទាន់​​មាន​ការ​​ស្តារ​ឡើង​វិញនៅ​ឡើយ​។

អង្គ​ការ NATO បាន​បង្កើត​កង​​វ​រ​សេ​នា​តូច​ចម្រុះ​ជាតិ​សាសន៍​ចំនួន​៤ កង​ទៅ​កាន់​តំបន់​នេះ និង​ជា​​បេសកកម្ម​មួយដែល​មាន​យន្ត​ហោះ​ចម្បាំង​ហោះ​ហើរ​តិច​ជា​ង​បួនដប់​ដង​ ដើម្បី​ឃ្លាំមើល​ការ​លុក​លុយ​របស់​រស្ស៊ី។ រុស្ស៊ី​បាន​ចោទ​ប្រ​កាន់ក្រុម​​សម្ព័ន្ធ​មិត្តនេះ​​នូវ​ទង្វើ​​ឈ្លាន​ពាន ហើយ​នៅ​ក្នុង​ខែ​នេះ​នឹង​ចូល​រួម​នៅ​ក្នុង​របៀប​ជា​សង្រ្គាម​តាម​ព្រំ​ដែន​ប្រ​ទេស​ Balarus។

លោក Stoltenberg បាន​លើក​ឡើង​ផង​ដែរ​ថា ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ឡើង​របស់​កូរ៉េ​ខាងជើង​ក្នុង​ការ​ពង្រីក​សមត្ថ​ភាពនុយ​ក្លេ​អ៊ែរ​ និង​មីស៊ីល​របស់​ខ្លួន​ និង​ការ​ឆ្លង​ឆ្លើយ​ពាក្យ​សម្តី​អុជ​អាល​ទៅ​វិញ​ទៅ​មក​ជា​មួយ​នឹង​ប្រ​ធានា​ធិប​តី​អា​មេ​រិក Donald Trump។

គាត់​បាន​និយាយ​ថា «​ខ្ញុំ​បាន​ចាប់​ផ្តើម​គិត​អំពើ​ជម្រើស​យោ​ធា​ដ៏​មាន​សក្តានុ​ពល​ ខ្ញុំ​នឹង​គ្រាន់​តែ​បន្ថែមស្ថាន​ភាព​ដែល​​មិន​ច្បាស់​លាស់ និង​​លំបាក ដូច្នេះខ្ញុំ​គិត​ថា ភារ​កិច្ច​របស់​ខ្ញុំ​ គឺ​មិន​បាន​ចូលរួម​នៅ​ក្នុង​រឿង​នេះ​ទេ។ ខ្ញុំ​នឹង​គាំទ្រ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ស្វែង​ដំណោះ​ស្រាយ​នយោ​បាយ​ និង​ការ​ចរ​ចា»។

គាត់​បាន​បញ្ជាក់​ថា អាទិ​ភាព​ឥឡូវ​នេះ គឺ​ត្រូវ​តែ​ស្វែង​រក​ «​ដំណោះ​ស្រាយ​នយោ​បាយ​ចំពោះ​វិ​បត្តិ​នេះ។ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ដែរ ខ្ញុំ​យល់​ និង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​នូវ​សារបែប​យោ​ធា​ ដែល​ត្រូវ​បាន​អនុ​វត្ត​ន៍​នៅ​ក្នុង​តំបន់​ដោយ​កូរ៉េ​ខាង​ត្បូង និង​ទៅ​កាន់​កន្លែង​ខ្លះ​របស់​ជប៉ុន ពីព្រោះ​ពួក​គេ​មាន​សិទ្ធិការ​ពារ​ខ្លួន​។ ពួក​គេ​មាន​សិទ្ធិ​ឆ្លើយ​តប ​នៅ​ពេលដែល​ពួក​គេ​មើល​ឃើញ​នូវ​សកម្ម​ភាព​ឈ្លាន​ពាន​ទាំង​នេះ។ ខ្ញុំ​គាំទ្រផង​ដែរ​​នូវ​វត្ត​មាន​កង​ទ័ព​អា​មេ​រិក​ និង​សមត្ថ​ភាព​ពួក​គេ​នៅ​ក្នុង​ប្រ​ទេស​កូរ៉េ​ »៕

ប្រភព: Newsweek ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧


បណ្តា​ប្រជាជាតិ​កាន់សាសនាអ៊ីស្លាម​ថ្កោលទោសភូមា​ ចំពោះអំពើហិង្សា​ទៅលើរដ្ឋ​ Rakhine​

កាលពីថ្ងៃអាទិត្យ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការអ៊ីស្លាម (OIC) បានថ្កោលទោលទោសភូមា ចំពោះ «ទង្វើព្រៃផ្សៃជាប្រព័ន្ធ» ប្រឆាំងទៅលើជនអំបូរភាគតិចកាន់សាសនាអ៊ីស្លាម Rohingya របស់ខ្លួន ហើយសុំភូមាទទួលយកអ្នកសង្កេតការណ៍អន្តរជាតិ។

អង្គការសហប្រជាជាតិនិយាយថា មានជនភៀសខ្លួន Rohingya ជិត ៣០០,០០០ នាក់បានទៅដល់ប្រទេសបង់ក្លាដេស បន្ទាប់ពីមានការវាយប្រហារពីកងជីវពល Rohingya ទៅលើកម្លាំងសន្តិសុខភូមានៅក្នុងរដ្ឋ Rakhine ដែលហែកហួរដោយអំពើហិង្សាកាលពីថ្ងៃ២៥ សីហា កន្លងទៅនេះ បង្កឱ្យមានការប្រើប្រាស់កងកម្លាំងយោធាដ៏ធំមួយ។

អង្គការ OIC ដែលមានសមាជិក ៥៧ រូប បានជួបប្រជុំនៅទីក្រុង Astana ប្រទេសកាហ្សាស្ថានបានបង្ហាញនូវកង្វល់ដ៏ខ្លាំងអំពីអំពើដ៏ព្រៃផ្សៃជាប្រព័ន្ធនាពេលថ្មីៗនេះ  ដែលប្រព្រឹត្តដោយកងកម្លាំងប្រដាប់អាវុធប្រឆាំងនឹងសហគមន៍ម៉ូស្លីមរបស់ជនជាតិ Rohingya នៅក្នុងប្រទេសភូមា។

អង្គការនេះក៏បានទាមទារភូមា ដើម្បីទទួលយកអ្នកសង្កេតការណ៍អង្គការសហប្រជាជាតិដើម្បីធ្វើការស៊ើបអង្កេតដោយឯករាជ្យ និងម៉ត់ចត់ ទៅលើការរំលោភទាំងឡាយស្តីពីសិទ្ធិមនុស្សជាអន្តរជាតិ ក៏ដូចជាការនាំយកអ្នកទទួលខុសត្រូវទាំងនោះទៅកាន់ភាពយុត្តិធម៌។

ប្រធានអង្គការនេះ គឺជាប្រធានាធិបតីតួកគី Recep Tayyip Erdogan ដែលជាអ្នករិះគន់ដ៏ខ្លាំងជាងគេបំផុតទៅលើនយោបាយភូមាប្រឆាំងជនជាតិ Rohingya។

ជនជាតិ Rohingya ត្រូវបានគេរិះគន់ និងរំលោភបំពាន ហើយមានសហគមន៍ខ្លួនប្រហែល ១ លាននាក់ប៉ុណ្ណោះ ទទួលរងការចោទប្រកាន់ថា ជាអន្តោរប្រវេសន៍មិនស្របច្បាប់មកពីប្រទេស បង់ក្លាដេស។

ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani និងមេដឹកនាំអាហ្វហ្គានីស្ថានលោក Ashraf Ghani គឺក្នុងចំណោមមេដឹកនាំរដ្ឋផ្សេងៗដែលបានចូលរួមនៅក្នុងជំនួបកំពូលទទួលដោយប្រទេស កាហ្សាស្ថាន និងអាស៊ីកណ្តាលដែលមានមេដឹកនាំជើងចាស់ឈ្មោះ Nursultan Naxarbayev ។

ស្ថានភាពដ៏លំបាកតានតឹងរបស់ជនជាតិ Rohingya បានទាក់ទាញការថ្កោលទោសជាអន្តរជាតិដ៏សម្បើមទៅលើប្រទេសភូមា និងម្ចាស់ពានរង្វាន់ណូបែលសន្តិភាពលោកស្រី Aung San Suu Kyi ៕

ប្រភព : Channel News Asia/ AFP ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧

នៅទីបញ្ចប់ក៏នឹកភ្នកដល់លោក Trump​ តើទំហំប៉ុណ្ណា​ដែលប្រជាជន​ស្អប់គាត់ ​ហើយគាត់​ផ្តោតសំខាន់​ទៅលើ​យុទ្ធសាស្រ្តថ្មីមួយ​

លោកប្រធានាធិបតី Donald Trump កំពុងតែប្រកាន់យកនូវយុទ្ធសាស្រ្តថ្មីមួយ ដើម្បីធ្វើការគ្រប់គ្រង បន្ទាប់ពីមានភាពរង្គោះរង្គើរកើតឡើងនៅក្នុងអាណត្តិរបស់គាត់។

ទីប្រឹក្សាម្នាក់បានប្រាប់ទីភ្នាក់ងារសាព័ត៌មាន Axios លោក Mike Allen ថា បន្ទាប់ពីកាន់តំណែងរយៈពេលប្រាំពីរខែមក  លោកប្រធានាធិបតីរូបនេះនៅទីបំផុតបានដឹងថា «ប្រជា ជនស្អប់ខ្ញុំខ្លាំងណាស់»។

ការសម្រេចចិត្តរបស់ Trump ក្នុងសប្តាហ៍នេះដើម្បីធ្វើការជាមួយមេដឹកនាំបក្សមតិភាគតិចនៅសភាលោកស្រី Nancy Pelosi និងមេដឹកនាំបក្សមតិភាគតិចនៅព្រឹទ្ធសភាលោក Chuck Schumer ជាការឱ្យសញ្ញាថា គាត់បើកចំហដើម្បីដាក់ឱ្យមាននូវយុទ្ធសាស្រ្តខុសគ្នា បន្ទាប់ពីប្រជាប្រិយភាពរបស់គាត់បានធ្លាក់ចុះអំឡុងពេលការកាន់អំណាចប្រាំពីរខែដំបូងនៅក្នុងសេតវិមាន។

នៅដើមសប្តាហ៍នេះ លោក Trump បានគាំទ្រក្រុមប្រជាធិបតេយ្យនៅក្នុងសភាដើម្បីរៃអង្គាសថវិកាជួយសង្គ្រោះខ្យល់ព្យុះ Harvey និងបន្តនិរន្តភាពបីខែទៀត ដើម្បីឱ្យរដ្ឋាភិបាលបន្តលទ្ធភាពផ្តល់ជំនួយបាន។ សេចក្តីសម្រេចចិត្តនេះបានធ្វើឱ្យលោក Trump ប្រឆាំងនឹងមេក្សរបស់គាត់ដែលចង់បានការពន្យារពេលទៅលើកម្រិតនៃប្រាក់បំណុល។

លោក Paul Ryan ដែលជាប្រធានសភាមួយម៉ោងមុននេះបានហៅការបង្កើនកម្រិតបំណុលរយៈពេលបីខែថា ជារឿងគួរឱ្យអស់សំណើច ហើយបាននិយាយថា ក្រុមប្រជាធិបតេយ្យកំពុងតែព្យាយាម «លេងនយោបាយ» ដោយការលើកឡើងភ្ជាប់ជំនួយសម្រាប់ជួយសង្រ្គោះមហន្តរាយពីព្យុះ Harvey ។

នៅពេលមេដឹកនាំទាំងអស់ហាក់ដូចជាមិនយល់ព្រមព្រៀងគ្នា លោក Trump ត្រូវបានគេរាយការណ៍ថា ក្រុមអ្នកនយោបាយគួរតែយល់ស្របទៅលើការការពង្រីកបំណុល     រយៈពេលបីខែ និងបន្តរកដំណោះស្រាយរយៈពេលបីខែបន្ថែមទៀត។

សារព័ត៌មាន Axios បានរាយការណ៍ថា ការយល់ព្រមព្រៀងរបស់ Trump ជាមួយក្រុមប្រជាធិបតេយ្យបានកើតមានឡើងដោយសារតែ «គាត់ចង់ធ្វើកិច្ចការអ្វីមួយឱ្យមានប្រជាប្រិយភាពតែប៉ុណ្ណោះ»។

លោក Trump ហាក់ដូចជាបាត់បង់ការអត់ធ្មត់កាន់តែច្រើនជាមួយថ្នាក់ដឹកនាំមកពីសាធារណរដ្ឋនៅក្នុងប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីគាត់បានព្យាយាមទៅលើកំណែទម្រង់ច្បាប់ថែរក្សាសុខភាព។ ទំនាក់ទំនងរបស់គាត់ជាមួយមេដឹកនាំមតិភាគច្រើននៅព្រឹទ្ធសភាលោក Mitch McConnell កាន់តែមានសភាពធ្ងន់ធ្ងរ បន្ទាប់ពីការខិតខំរបស់គាត់បានទទួលបរាជ័យ ហើយលោក Trump ក៏បានគាំទ្រជាចំហ ហើយតតាំងជាមួយសមាជិកសភាមកពីសាធារណ​រដ្ឋដូចជា លោក Jeff Flake មកពីរដ្ឋ Arizona ដែលតែងតែរិះគន់គាត់។

សាព័ត៌មាន Axios បានចេញផ្សាយថា តាមរយៈការធ្វើការជាមួយក្រុមប្រជាធិបតេយ្យ​លោក Trump សង្ឃឹមថា នឹងអាចបង្កើនប្រជាប្រិយភាពរបស់គាត់ជាមួយមហាជនអាមេរិក ហើយបែរខ្នង និងបន្ទោសក្រុមសាធារណរដ្ឋចំពោះដំណើរការធាក់ថយក្រោយនៃច្បាប់សុខាមាលភាពនោះ។ យុទ្ធសាស្រ្តសំខាន់ថ្មីនេះអាចឆ្លុះបញ្ចាំងឱ្យឃើញនូវបរិយាកាសថ្មីដែលលោក Trump បានបង្កើតឡើងនៅក្នុងក្រុមដែលមានលំនាំទៅរកបស្ចឹមប្រទេសក្រោយពីមានការបែកបាក់យ៉ាងខ្លាំងនោះ ក៏ដូចជាអ្នកមានគំនិតស្នេហាជាតិដូចជាអតីតមេយុទ្ធសាស្រ្តលោក Steve Bannon ។ ជាមួយនឹងការចាកចេញទៅរបស់លោក Bannon ដែលជាអ្នកមានជំហរទៅលើក្រុមបស្ចឹមប្រទេស ហើយរួមមានអ្នករស់នៅក្រុង New York ដូចជា ទីប្រឹក្សាសេដ្ឋកិច្ចលោក Gary Cohn និងទីប្រឹក្សាជាន់ខ្ពស់ Jared Kushner ដែលនឹងធ្វើឱ្យមានការប៉ះពាល់ដល់ការសម្រេចចិត្តរបស់ប្រធានាធិបតី។

ការសម្រុះសម្រួលរបស់លោក Trump ជាមួយពួកប្រជាធិបតេយ្យប្រហែលជាបង្ហាញឲ្យឃើញនូវសារៈប្រយោជន៍នាពេលអនាគតផងដែរ នៅពេលដែលគាត់ត្រូវការសន្លឹកឆ្នោតមកពីកន្លែងផ្សេងៗ ខណៈដែលគាត់ធ្វើការដើម្បីជំរុញឲ្យមានកំណែទម្រង់ និងកែប្រែច្បាប់បន្ថែមទៀត។ ក្រុមសាធារណរដ្ឋបានដឹងអំពីលទ្ធភាពនោះដែលកើតមានឡើង។ អ្នកនយោបាយមកពីក្រុមសាធារណរដ្ឋម្នាក់បានប្រាប់គេហទំព័រព័ត៌មាននោះថា លោក Trump «បានទទួលយកនូវភាពរង្គោះរង្គើរនោះ នៅពេលដែលគាត់កំពុងតែប្រើប្រាស់នូវយុទ្ធសាស្រ្តរបស់គាត់ ស្ថានភាពនេះហាក់ដូចជាមនុស្សម្នាក់ដែលឈរមើលគេ «អនុវត្តន៍ការវះកាត់អញ្ចឹង»៕

ប្រភព: Business Insider ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧


តើជប៉ុន​ពិតជាចង់​មានអាវុធ​នុយក្លេអ៊ែរ​មែនឬ?​

កាសែត The Wall Street Journal នៅពេល​ថ្មីៗនេះ​ដាក់​​ចំណង​ជើង​ថា “តើ​ ត្រាំ ចង់​ឲ្យ​ប្រទេស​ជប៉ុនមាន​​អាវុធនុយក្លេអ៊ែរឬ ?” អត្ថបទ​ ដែល​សរសេរ​ដោយ​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ដ៏ល្បី​ឈ្មោះ Walter Russel Mead បាន​លើក​ឡើង​ថា ការ​ដក​ខ្លួន​របស់​អាមេរិក​ចេញ​ពី​តំបន់​ប៉ាស៊ីហ្វិក បណ្តាល​ដោយ​រដ្ឋបាល​ ត្រាំ ដែល​មិន​សូវ​ប្តេជ្ញាចិត្ត​ខាង​សន្តិសុខ​នៅអាស៊ីនោះ អាច​នាំ​ឲ្យ​ជប៉ុន​​​សន្និដ្ឋាន​ថា​ការ​មាន​នុយក្លេអ៊ែរ​អាច​ជា​វិធីល្អបំផុត​ដល់​ខ្លួន។ ហើយ​​ជាលទ្ធផល​ កូរ៉េខាង​ត្បូង​​និង​តៃវ៉ាន់​អាច​ធ្វើ​តាម​ជប៉ុន​ដែរ។​

លោក Mead បាន​លើក​ឡើង​ថា មនុស្ស​ខ្លះ​នៅ​ក្នុង​រដ្ឋបាល​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ ថែម​ទាំង​ស្វាគមន៍​​គំនិត​នៃ​ទ្វីប​អាស៊ី​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​ថែម​ទៀត​ផង។ ហើយ​ ​ប្រសិន​បើ​​អាមេរិក​ដក​ជប៉ុន​ចេញពី​ការ​ធានា​ផ្នែក​សន្តិសុខ​របស់ខ្លួន​ ជា​ពិសេស​​ការ​ធានា​ដល់ជប៉ុន​ស្ថិត​ក្រោម​ការ​ការ​ពារ​នុយក្លេ​អ៊ែរ​របស់​អាមេរិកនោះ តូក្យូ​ប្រហែល​ជា​​ពិចារណា​យ៉ាង​ល្អិត​ល្អន់​​ក្នុងការ​ក្លាយជា​មហាអំណាច​នុយក្លេអ៊ែរ។​

ជាង​នេះទៅទៀត គេ​ដឹង​ជា​ទូទៅ​ថា ជប៉ុន​មាន​សមត្ថភាព​បច្ចេក​ទេស​​ក្នុងការ​បង្កើត​គ្រាប់​បែក​នុយក្លេអ៊ែរ​នៅ​ក្នុង​ពេល​យ៉ាង​ខ្លី ប្រហែល​ត្រឹម​តែ​ប៉ុន្មាន​ខែ​ ឬប៉ុន្មាន​ឆ្នាំ​យ៉ាង​យូរ​បំផុត។ ប៉ុន្តែ សំណួរ​ពិតប្រាកដ​នោះ​គឺថា តើ​ជប៉ុន​ចង់​ក្លាយជា​មហាអំណាច​នុយក្លេអ៊ែរ​ដែរ​ឬទេ?

ការ​ផលិត​គ្រាប់បែក​នុយក្លេអ៊ែរ​​គឺជា​ផ្នែក​មួយ​ដ៏ងាយស្រួល​បំផុត

តាំងពី​ដំបូង​ ជប៉ុន​​ទំនង​ជា​ដឹងថា ការក្លាយជា​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ​គឺមាន​ភាព​លំបាក​ខ្លាំង​ជាង​ខ្លួន ឬ​អ្នក​ផ្សេង​ភាគ​ច្រើន​គិត​ទៅទៀត។ វា​មិន​គ្រាន់តែ​ជា​បញ្ហា​នៃ​ការ​បង្កើត​អាវុធនុយក្លេអ៊ែរ​ប៉ុណ្ណោះទេ។ ពោល​គឺ ប្រសិន​បើ​ជប៉ុន​​បង្កើត​អាវុធ​នុយក្លេអ៊ែរហើយ​ធ្វើ​តេស្ត​នោះ ការ​នោះ​នឹង​នាំ​ឲ្យ​មាន​ភាព​កង​រំពង​​នៅអាស៊ី ​និង​នៅ​ទូទាំង​ពិភព​លោក​ទៀត​ផង។ ប៉ុន្តែ តូក្យូ​​ត្រូវ​តែ​បង្ហាញ​ថា ការ​មាន​នុយក្លេអ៊ែនោះ​គឺគ្រាន់តែ​ជា​ការ​ការ​ពារ​ខ្លួន​ប៉ុណ្ណោះ។​

ដំបូង​ ជប៉ុន​នឹង​ចាំបាច់​ត្រូវ​តែ​ធ្វើ​តេស្ត​សមត្ថភាព​នុយក្លេអ៊ែរ​របស់ខ្លួន​ជា​ច្រើន​ដង​ ក្នុង​ពេល​ជា​ច្រើន​ឆ្នាំ​ដើម្បី​បង្កើត​កងកម្លាំង​នុយក្លេអ៊ែរ​គួរ​ឲ្យ​ជឿជាក់មួយបាន​។

ប៉ុន្តែ តើ​ខ្លួន​នឹង​ប្រើ​ប្រាស់​គ្រាប់នុយក្លេអ៊ែរ​នេះ​ដោយ​របៀប​ណា? នៅ​លើ​យន្ត​ហោះឬ? ជប៉ុន​មិន​មាន​យន្តហោះ​ចម្បាំង​ដែល​មាន​សមត្ថភាព​នុយក្លេអ៊ែរ​នោះទេ គ្មានយន្តហោះទម្លាក់គ្រាប់​បែកទេ ឬ​យន្តហោះ​វាយប្រហារ​ពិសេសនោះទេ។ កងកម្លាំង​ស្វ័យការ​ពារ​ទ័ពអាកាស​របស់ខ្លួន​​ពិតជាមាន​សមត្ថភាព​​​​បើក​បរ​យន្ត​ហោះ​ប្រយុទ្ធ​​របស់​អាមេរិក​ដូចជា F-15 ដែល​អាច​យក​មក​ដឹក​គ្រាប់បែក​នុយក្លេអ៊ែរ​បាន។ ប៉ុន្តែ នោះតម្រូវ​​ឲ្យ​មាន​ការ​អនុញ្ញាត​ពីអាមេរិក​ដើម្បី​បើក​ប្រអប់​ខ្មៅ​​របស់​យន្ត​ហោះ ពោល​ជា​លេខ​កូដ​​អេឡិច​ត្រូនិក ដើម្បី​អាច​បំពាក់អាវុធ​នុយក្លេអ៊ែ​រ​ដល់​យន្ត​ហោះទាំង​នេះ។ វា​លំបាក​ក្នុងការ​មើលឃើញ​រឿង​នោះ​កើត​ឡើងបាន​។​

ជប៉ុន​អាច​ដាក់​គ្រាប់​នុយក្លេអ៊ែ​រ​របស់ខ្លួន​​នៅ​លើ​គ្រាប់មីស៊ីល។ នោះ​តម្រូវ​ឲ្យ​​មានការ​ផលិត​គ្រាប់នុយក្លេអ៊ែរ​តូច​ដើម្បី​អាចបំពាក់​​នៅ​លើ​គ្រាប់​មីស៊ីល ហើយ​ក្រោយ​មកត្រូវ​​បង្កើត​គ្រាប់មីស៊ីល​ផ្ទាល់ខ្លួន។ ជប៉ុន​មាន​ឧស្សាហកម្ម​​បាញ់បង្ហោះ​ទៅ​ដែន​អាកាស​ដ៏​រស់​រវើក ប៉ុន្តែ​វា​មិន​មែន​ជា​ប្រភេទ​គ្រាប់​រ៉ូកែត​​​សម្រាប់​នុយក្លេអ៊ែរទេ។ គ្រាប់មីស៊ីល​ពិសេស​មួយ​បែប​នេះនឹង​ត្រូវ​តែ​បង្កើត​ឡើង ដោយ​​​ស្ទើតែ​ចាប់​ផ្តើម​ថ្មី​ទាំង​ស្រុង​តែម្តង។​

នៅពេល​នោះ តើ​តូក្យូ​នឹង​ទុក​អាវុធនុយក្លេអ៊ែរទាំង​នេះនៅទីណា? ថាតើ​នៅ​ក្រោមដី (ដែល​ងាយរងគ្រោះ​នឹង​រញ្ជួយ​ដី) ឬ​លើ​ទម្រ​មីស៊ីល​ចល័ត? ជប៉ុន​គឺជា​ប្រទេស​តូច​ដែល​មាន​ប្រជាជន​ច្រើន។ តើ​តំបន់​ណា​របស់​ប្រទេស​​ចង់​ទទួល​​ទុក​អាវុធ​ទាំង​នេះ ជា​ពិសេស​ដោយ​សារតែ​​​​តំបន់​ទាំង​នោះ​នឹង​អាច​ក្លាយ​ជា​ទីតាំង​គោល​ដៅ​ដំបូង​គេ​ក្នុងការ​វាយប្រហារ​​របស់​សត្រូវ? វា​ទំនង​ជា​ថា សហគមន៍​អ្នក​ស្រុក​ជា​ច្រើន​ចង់​ចម្លង​តាម​កោះ​អូគីណាវ៉ា​ដែល​ប្រឆាំង​​យ៉ាង​ខ្លាំង​​ដល់​ការ​ធ្វើ​យោធាតូបនីយកម្ម​តំបន់​ក្បែរ​ខាង​របស់គេ។

ជប៉ុន​អាច​បំពាក់គ្រាប់​ទាំង​នេះ​នៅ​ក្នុង​នាវាមុជទឹក ដែល​នឹង​តម្រូវ​ឲ្យ​​មាន​គ្រាប់​មីស៊ីល​ដែល​អាច​បាញ់​ចេញពី​នាវាមុជទឹក ដែល​អាច​បាញ់​ចេញ​ពីក្រោម​ទឹក​បាន។ ជប៉ុន​ក៏​ត្រូវ​តែ​បង្កើត​​នាវាមុជ​ទឹក​ដែល​អាចបំពាក់​គ្រាប់​មីស៊ីល​អន្តរទ្វីប​ផងដែរ ពោល​គឺ​អាច​មាន​សមត្ថភាព​នុយក្លេអ៊ែរ នោះ​ជា​ការ​ប្រឈម​ផ្នែក​បច្ចេក​វិទ្យា​មួយ​ទៀត​។​

រឿង​ទាំង​អស់​នោះ​មិន​មែន​តម្លៃ​ថោក​ទេ។ វា​ធ្វើ​ឲ្យ​អង់គ្លេស​ចំណាយ​អស់ ១៩ ពាន់លាន​ដុល្លារ​​ក្នុងការ​បង្កើត​កង​នាវាមុជទឹក​ដែល​អាច​បាញ់​គ្រាប់​មីស៊ីល​នុយក្លេអ៊ែរ​អន្តរទ្វីបដែល​មាន​នាវា​​ចំនួន​ ៤ គ្រឿង ហើយ​ទីក្រុង​ឡុងដ៍​ទិញ​គ្រាប់មីស៊ីល​ម៉ាក Trident II ពីអាមេរិក (ជាអ្វីមួយ​ដែល​ទីក្រុង​វ៉ាស៊ីនតោន​មិន​ទំនង​ជា​ចង់​ធ្វើ​សម្រាប់​ជប៉ុន​នោះទេ)។

លើស​ពីគ្រាប់មីស៊ីល

ទន្ទឹម​គ្នានោះដែរ ជប៉ុន​នឹង​ត្រូវ​តែ​បង្កើត​​ហេដ្ឋារចនាសម្ព័ន្ធ​​គាំទ្រ​ទាំង​ស្រុង​​សម្រាប់​អាវុធ​នុយ​ក្លេអ៊ែរ​របស់ខ្លួន។ ទីតាំង​ទុក​ដាក់​សុវត្ថិភាព​ពិសេស​​នឹង​ត្រូវ​តែ​សាងសង់​ឡើង​​នៅ​មូល​ដ្ឋាន​ទ័ព​អាកាស ​និង​ជើង​ទឹក​ដើម្បី​ធានាដល់​គ្រាប់​នុយក្លេអ៊ែរ​នោះ។ វិស្វករ​នុយក្លេអ៊ែរ​នឹង​ត្រូវ​តែ​​បង្វឹក​ដើម្បី​ថែរក្សា​ និង​គ្រប់គ្រង​គ្រាប់​បែក​ និង​ក្បាល​គ្រាប់​ទាំង​នេះ។​

ជប៉ុន​នឹង​ត្រូវតែ​​បង្កើត​ក្រុម​បញ្ជាការ​ពិសេស ​ដើម្បី​ការពារ​​ការ​ប្រើ​ប្រាស់​កងកម្លាំង​នុយក្លេ​អ៊ែរ​។ ឧបករណ៍​សន្តិសុខ​​ពិសេស​នឹង​ត្រូវ​តែ​​បង្កើត​ឡើង​ដើម្បី​​ទប់ស្កាត់​ការ​បំពាក់​ ឬ​បំផ្ទុះ​​អាវុធ​នុយ​ក្លេអ៊ែរ​ដោយ​គ្មានការ​អនុញ្ញាត។ ឧបករណ៍​ទាំង​នេះ​ត្រូវ​តែ​ចង​ដើម្បី​ទប់​ស្កាត់​ការ​លួច​វាយប្រហារ​តាម​អ៊ីនធឺណិត។​

 អ្នក​ត្រូវ​ពឹង​លើខ្លួន​ឯង​ ជប៉ុន

ជារួម​ទៅ​ តូក្យូ​នឹង​ត្រូវ​តែ​​ដោះ​ស្រាយ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​និង​បច្ចេកវិទ្យា​ទាំង​នេះ​ដោយ​ខ្លួន​ឯង។ អាមេរិក​ពិតជា​នឹង​មិន​ទៅជួយ​ជប៉ុន​ទេ។ វា​មាន​តម្លៃ​​រាប់​ពាន់​លាន ឬ​ប្រហែល​រាប់​ពាន់​ពាន់​លាន​យេន​ទៀត​ផង ​ដើម្បី​បង្កើត​កងកម្លាំង​នុយក្លេរអ៊ែរ​​និង​ត្រូវ​ពេល​ច្រើន​ទសវត្សរ៍​ដើម្បី​ដាក់វាយ​ឲ្យ​ដំណើរ​ការ។

ទន្ទឹ​ម​គ្នា​នោះដែរ តើ​សាធារណជន​ជប៉ុន​នឹង​​យល់​ស្រប​តាម​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ដ៏ធំ​និង​យ៉ាង​ថ្លៃនេះ​ដែរឬទេ? គេ​អាច​​រំពឹង​ថា ពួក​អ្នក​នយោ​បាយ​ស្តាំនិយម​ចង់​បាន​គំនិត​នោះ។ ពួក​ជាតិ​និយម​បាន​រំពឹង​ចង់​បាន​ថ្ងៃនោះជា​យូរ​មក​ហើយ ​ក្នុងការ​ចង់​ឲ្យ​ជប៉ុន​មាន​​កម្លាំង​យោធា​ដ៏ធំរាប់​បញ្ចូល​ទាំង​​អាវុធ​នុយក្លេអ៊ែរ ដែល​មានសមត្ថភាព​​ការ​ពារ​ប្រទេស​ដោយ​ខ្លួន​ឯងនោះ។

ប៉ុន្តែ ចុះ​អំពី​​ប្រជាជន​ភាគ​ច្រើន​របស់​ជប៉ុន​ដែល​នៅតែ​ប្រឆាំង​នឹង​គំនិង​នៃ​ការ​មាន​អាវុធនុយ​ក្លែអ៊ែរនោះ? ពល​រដ្ឋ​ជប៉ុន​មានគំនិត​ប្រឆាំង​យោធា​និយម ប្រឆាំង​សង្គ្រាម​ និង​ប្រឆាំង​នុយក្លេអ៊ែរ​​អស់​ពេល​ជាង ៧០ ឆ្នាំ​កន្លងមកហើយ។​

គំនិត​ទាំង​នេះ​ត្រូវ​បាន​ចារ​នៅ​ក្នុង​មាត្រា​ ៩ នៃ​រដ្ឋ​ធម្មនុញ្ញ​របស់ខ្លួន ដែល​ចាត់ទុក​សង្គ្រាម​ថា ជា​ឧបករណ៍​​នៃ​ជម្លោះអន្តរជាតិ។ មាត្រា​នេះ​ត្រូវ​បាន​បក​ស្រាយ​ជា​ប្រចាំ​អស់​ជា​ច្រើនទសវត្សរ៍​មក​ហើយ​ដើម្បីអនុញ្ញាត​ឲ្យ​បំពាក់អាវុធ​ឡើង​វិញ​ដល់​ជប៉ុន ដោយ​មានការ​បញ្ជូន​កងកម្លាំង​ជប៉ុន​ទៅ​បរទេស និង​ចូល​រួម​ក្នុង​សន្តិសុខ​រួម​របស់ខ្លួន​ជា​មួយ​អាមេរិក​។ ប៉ុន្តែ មាត្រា​ ៩ នោះ​នៅតែ​ចែង​អំពីការ​ហាម​ប្រាម​លើ​ការ​មាន​អាវុធនុយក្លេអ៊ែរ ជា​ពិសេស​កងកម្លាំង​នុយក្លេអ៊ែរ។​

ជាង​នេះទៅទៀត នៅពេល​និយាយរឿង​អាវុធនុយក្លេអ៊ែរ ជប៉ុន​គឺជា​ប្រទេស​រងគ្រោះ​តែម្នាក់គត់​ ពោលគឺជា​ប្រទេស​តែ​មួយ​គត់​ដែល​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​គ្រាប់បែក​នុយក្លេអ៊ែរ។ ទាំង​អស់​នេះ​គឺជាអ្វីដែល​លំបាក​ក្នុងការ​ជំនះ​ដើម្បីឈាន​ទៅ​ការ​ក្លាយជា​ប្រទេស​មាន​នុយក្លេអ៊ែរ។​

ជប៉ុនដែល​មាន​នុយក្លេអ៊ែរ​​គឺអាច​កើតមានឡើង។ ទន្ទឹមគ្នា​នោះដែរ វាមិនមែនជាអ្វីដែល​អាច​ធ្វើ​ឡើង​អស់​តម្លៃ​ទាប​ បន្ទាន់ ឬ​ដោយ​គ្មាន​ការ​បញ្ឆេះ​នូវ​​ព្យុះ​នយោ​បាយ​ដ៏​ធំនោះទេ៕

ប្រភព៖ Asia Times ចុះថ្ងៃ១១ ខែកញ្ញា ឆ្នាំ២០១៧

ពិព័រណ៌ចិន-អាស៊ាន លើកទី១៤ ឆ្នាំ២០១៧ បានប្រព្រឹត្តទៅក្រោមប្រធានបទ «រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សរ៍ទី២១»

ណាននីង៖ ពិព័រណ៌ចិន-អាស៊ាន លើកទី១៤ បានប្រារព្ធពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៧នេះ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៌អន្តរជាតិណាននីង ទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមពីព្រះចៅស៊ុលតង់ លោក លោកស្រី ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលចិន-អាស៊ាន។ ពិព័រណ៌ចិន-អាស៊ានលើកទី១៤នេះ នឹងប្រារព្ធរៀបចំធ្វើឡើងរយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។

ក្រៅពីពិព័រណ៌ចិន-អាស៊ាន លើកទី១៤ បណ្តាមេដឹកនាំចិន-អាស៊ាន បានបើកនូវសន្និសីទនិងវេទិកាធំៗមួយចំនួនទៀត រួមមាន៖
-វេទិកា E-commerce ចិន-អាស៊ាន ឆ្នាំ២០១៧
-វេទិកាចិន-អាស៊ាន លើកទី៥ ស្តីពីការផ្ទេរបច្ចេកវិទ្យា និងការបង្កើតថ្មី
-វេទិកាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យរ៉ែ ចិន-អាស៊ាន ឆ្នាំ២០១៧
-សិក្ខាសាលាស្តីពីការផ្លាស់ប្តូរបច្ចេកវិទ្យាខាងបរិស្ថានចិន-អាស៊ាន ឆ្នាំ២០១៧
-វេទិកាស្តីពីវប្បធម៌ចិន-អាស៊ាន លើកទី១២
-វេទិកាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មចិន-អាស៊ាន ឆ្នាំ២០១៧
-វេទិកាស្តីពីការបណ្តុះបណ្តាលចិន-អាស៊ាន ឆ្នាំ២០១៧
-វេទិការបស់បណ្តាធនាគារខួរក្បាលចិន-អាស៊ាន លើកទី១០
-វេទិកាចិន-អាស៊ាន លើកទី៩ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍ
-វេទិកាស្តីពីការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការខាងធានារ៉ាប់រងចិន-អាស៊ាន លើកទី៣
-វេទិកាចិន-អាស៊ាន លើកទី១១ ស្តីពីការអភិវឌ្ឍសង្គមនិងការកាត់បន្ថយភាពក្រីក្រ
-វេទិកាស្តីពីស្ថិតិចិន-អាស៊ាន ឆ្នាំ២០១៧
-វេទិកា ចិន-អាស៊ាន ឆ្នាំ២០១៧ ស្តីពីឧស្សាហកម្មគ្រឿងចក្រកសិកម្ម
-សន្និសីទចិន-អាស៊ាន ឆ្នាំ២០១៧ ស្តីពីការបង្កើតថ្មីនៅក្នុងវិស័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងការឆ្លើយតបចំពោះគ្រោះមហន្តរាយ ដោយសារខ្យល់ព្យុះទីហ្វុង វេទិកាស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ Asiania Sport និង China-ASEAN Sport ឆ្នាំ២០១៧
-វេទិកាស្តីពីកិច្ចសហប្រតិបត្តិការផ្នែកធុរកិច្ច និងវប្បធម៌ Guangxi-Taiwan លើកទី១៣
-វេទិកាសភាពាណិជ្ជកម្មចិន-អាស៊ាន ឆ្នាំ២០១៧ វេទិកាស្តីពីបណ្តាធុរកិច្ច Pooling Wisdom Marking Our Shared Dream Come True “Building the 21st Century Martime Silk Road លើកទី៤
-វេទិការបស់បណ្តាអភិបាលក្រុង ចិន-អាស៊ាន ឆ្នាំ២០១៧
-វេទិកា ចិន-អាស៊ាន លើកទី៨ ស្តីពីកិច្ចសហប្រតិបត្តិការ និងការវិនិយោគថាមពលអគ្គិសនី
-និងវេទិកាស្តីពីប្រព័ន្ធយុត្តិធម៌ ចិន-អាស៊ាន។

ទន្ទឹមនឹងនេះ កិច្ចប្រជុំកំពូលស្តីពីធុរកិច្ចនិងវិនិយោគ ចិន-អាស៊ាន លើកទី១៤ ក៏នឹងត្រូវធ្វើឡើងទន្ទឹមគ្នា នឹងពិព័រណ៌ចិន-អាស៊ាន លើកទី១៤ ជាមួយនឹងប្រធានបទ «រួមគ្នាកសាងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១» តាមរយៈការផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ដែលនឹងរួមបញ្ចូលទាំងកិច្ចសន្ទនា តុមូលសម្រាប់បណ្តាសហគ្រិនចិន និងប្រ៊ុយណេ វេទិកាថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន វេទិកាសម្រាប់តំបន់ មានការ លូតលាស់ផ្នែកសេដ្ឋកិច្ចនៅភាគខាងកើតអាស៊ាន សិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ពាណិជ្ជ កម្ម និង សកម្មភាពពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ចិន-អាស៊ាន បែបអនឡាញនិងមិនអនឡាញ ដែលកិច្ចប្រជុំកំពូលទាំងនោះ នឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងចិន និងអាស៊ាន តាមរយៈគំនិតផ្តួចផ្តើមស្តីពីខ្សែក្រវ៉ាត់និងផ្លូវ។ បន្ទាប់ពីមេដឹកនាំនៃប្រទេសចិន-អាស៊ាន ឡើងថ្លែងសុន្ទរកថា និងបទអន្តរាគមន៍រួចមក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះ ទៅកាន់ពិធីបើកពិព័រណ៌ចិន-អាស៊ាន លើកទី១៤ ក្រោមប្រធានបទ រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សរ៍ទី២១៕






(សុមទស្សនាវីដេអូ) សិស្ស​ប្រឡង​ជាប់​បាក់​ឌុប​និ​ទ្ទេស​ A នឹង​ត្រូវ​ចូល​ជួប​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន​ នៅ​វិ​មាន​សន្តិ​ភាព

(សូមទស្សនាវីដេអូ)៖ ឧបាយកលនយោបាយ ត្រូវបានបង្កើតឡើងដើម្បីប្រឆាំងនិងបំផ្លាញកិត្តិយសរាជរដ្ឋាភិបាលតែប៉ុណ្ណោះ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឆ្លើយតបនឹងការលើកឡើងរបស់ សុន ឆ័យ

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើការឆ្លើយតបទៅនឹងសន្និសីទសារព័ត៌មានរបស់លោក សុន ឆ័យ ដោយបានបញ្ជាក់ថាសភាពការណ៍នយោបាយនៅកម្ពុជា មានលក្ខណៈជាធម្មតាមិនក្តៅដូចការនិយាយរបស់អ្នកនយោបាយខ្លះ និងអ្នកវិភាគមិនឯករាជ្យខ្លះនោះទេ។

ឆ្លើយតបនឹងលើកឡើងថាស្ថានការណ៍នយោបាយកម្ពុជាបច្ចុប្បន្នឆ្ពោះទៅរកគ្រោះថ្នាក់ធ្ងន់ធ្ងរនោះ លោក សុខ ឥសាន បានបំភ្លឺថា ពិតជាស្ថិតនៅក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរមែនហើយសម្រាប់គណបក្សប្រឆាំង និងអ្នកដែលបានចូលដៃជើងក្បត់ជាតិជាមួយលោក កឹម សុខា  ប្រធានគ​ណ​បក្សសង្រ្គោះជាតិ។ អ្នកនាំពាក្យរូបនេះ ក៏បានបន្ថែមថា ការលើកឡើងថានឹងមានគំនាបពីខាងក្រៅនោះ ពិតជាមានមែនហីយ តែមិនប៉ះពាល់អ្វីទេ ដោយសារគំនាបជាពាក្យសម្តី អាចចាត់​ទុកជាការបញ្ចេញមតិរាល់ការយល់ឃើញតាមនិន្នាការនយោបាយ។ ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានប្រទេសជាមិត្តគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាដែរ។

លោក សុខ ឥសាន ក៏បានបញ្ជាក់ថា ប្រជាជនកម្ពុជាឆ្អែតនឹងសង្គ្រាមហើយមិនត្រូវការអ្នកក្បត់ជាតិចង់នាំប្រទេសឱ្យធ្លាក់ទៅរកគ្រោះមហន្តរាយដូចអតីតកាលទៀតទេ។ គ្មានប្រជាជនណា លោកឈឺក្បាលរឿងចាប់ កឹម សុខា ក្បត់ជាតិខ្លួនឯងនោះទេ។ លោក សុខ ឥសាន ក៏បានលើកឡើងជាសំនួរថា  តើ រវាង មូរ សុខហួរ អនុប្រធានគណបក្ស និង សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រ មួយណាធំជាង តើយកសម្តីមួយណាជាបានការទៅ?


ក្នុងឋានៈជាសមាជិក WTO និងជាសមាជិកសហគមន៍សេដ្ឋកិច្ចអាស៊ាន កម្ពុជា ត្រូវតែមានសមត្ថភាពប្រកួតប្រជែងខ្ពស់នៅក្នុងទីផ្សារអន្តរជាតិ

ថ្លែងបើកសិក្ខាសាលាស្តីពីការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA)  ក្រោមប្រធានបទ «ឆ្ពោះទៅការប្រតិបត្តិល្អក្នុងនីតិវិធីតាក់តែងលិខិតបទដ្ឋានគតិយុត្តសម្រាប់អាស៊ាន» នៅសណ្ឋាគារសុខាភ្នំពេញនៅព្រឹកថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០១៧នេះ លោក យឹម ណុលឡា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានមានប្រសាសន៍ថា ក្នុងឋានៈជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)  និងជា​សមាជិកសហគមន៍សេដ្ឋកិច្ចអាស៊ាន កម្ពុជា​ ត្រូវ​តែ​មាន​សមត្ថ​ភាព​ប្រកួតប្រ​ជែ​ងខ្ពស់នៅក្នុងទីផ្សារអន្តរជាតិសម្រាប់សាកលភាវូបនីយកម្មទីផ្សារមូលធននឹងអាចចល័តដោយសេរីហើយ លំហូរវិនិយោគនឹងចូលទៅ​ប្រទេស​ដែលមាន​ផលិត​ភាព​ខ្ពស់ជាងគេ។

លោកទេសរដ្ឋមន្រ្តី យឹម ណុលឡា បានបន្ថែមថា ក្នុងបរិការនេះដែរ ធុរកិច្ចមិ​ន​អា​ច​ទ​ទួ​ល​យ​ក​ប​ន្ទុ​ក​ចំ​ណា​យ​កាតព្វ​​កិច្ចខ្ពស់បាននោះ​​​​​​ទេ ពីព្រោះធ្វើឱ្យពួកគេខ្វះ ផលិត​ភាព និងមិនមានលទ្ធភាពប្រកួតប្រជែងបាន។ ដូច្នេះ ​RIA (រៀ) នឹងតម្រូវឱ្យក្រសួង​-ស្ថាប័នធ្វើការវាយតម្លៃលើផលប៉ះពាល់ឱ្យបានច្បាស់លាស់នៃសំណើបញ្ញត្តិកម្ម ដើម្បីចៀសវាង ឬកាត់បន្ថយជាអតិបរិមានូវផលប៉ះពាល់ជាអវិជ្ជមានដល់ធុរកិច្ច និងសង្គមទាំងមូល។ ការអនុវត្ត RIA នៅតាមក្រសួង-ស្ថាប័ន នឹងធ្វើឱ្យលិខិតបទដ្ឋានគតិយុត្តកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផល ដែលនឹងរួម​ចំណែក​​​​ដល់ការធ្វើឱ្យធុរកិច្ចមានសមត្ថភាពប្រកួតប្រជែង និង​ជំរុញ​កំណើន​សេដ្ឋ​កិច្ចកាន់តែខ្ពស់ និងកម្រិតជីវភាពរស់នៅកាន់តែប្រសើរឡើង។ ម្យ៉ាងទៀត សហគមន៍សេដ្ឋកិច្ចអាស៊ាន បាននិងកំពុងយកចិត្តទុកដាក់ខ្លាំងណាស់អំពីការប្រតិបត្តិល្អក្នុងនីតិវិធីតាក់តែងលិខិតបទដ្ឋានគតិយុត្ត ដូចមានបញ្ជាក់ច្បាស់នៅក្នុង AEC Blueprint (Element B7) និង ASEAN Work Plan on Good Regulatory Practice​​ ជាដើមដើម្បីគាំទ្រសមាហរណកម្មវិនិយោគ និងពាណិជ្ជកម្មអាស៊ានឱ្យកាន់តែទូលំទូលាយ។

គួររម្លឹកថា RIA ត្រូវបានសាកល្បងអនុវត្តន៍នៅឆ្នាំ ២០០៨-​២០០៩ នៅក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ក្រោមគម្រោងធ្វើឱ្យលិខិតបទដ្ឋានគតិយុត្តប្រសើរឡើង​ក្នុងការរៀបចំប្រកាសនេះ។ ដោយឃើញផលជាវិជ្ជមាននេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចឱ្យ RIA មកស្ថិតនៅក្រោមការគ្រប់គ្រងនៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ​(ECOSOCC) នៅទីស្តីការគណៈរដ្ឋមន្ត្រីវិញនៅឆ្នាំ២០១០ ដើម្បីពង្រីក RIA ក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្ត ​ទៅក្រសួង​ដទៃ​ទៀត ដោយចាប់ផ្តើមអនុវត្តឱ្យ​មានលក្ខណៈជាប្រព័ន្ធ​ និងវិទ្យាសាស្ត្រ ដោយមានជំនួយការពីទីប្រឹក្សាជំនាញបរទេសក្នុងការបណ្តុះបណ្តាលអំពីវិធីសាស្ត្រ និងការអនុវត្ត RIA​ ក្រោមហិរញ្ញប្បទានឥតសំណង​ពីADB។ នៅឆ្នាំ២០១១ មានក្រសួងចំនួនតែ៤ចូលរួមសាកល្បងអនុវត្ត RIA គឺ MOC MOT MOE MIME  ចាប់តាំងពីឆ្នាំ២០១៣ ECOSOCC​ មានសមត្ថភាពអាចដឹកនាំនិងប្រើធនធានមនុស្សខ្លួនឯងធ្វើការបណ្តុះបណ្តាលដោយគ្មានទីប្រឹក្សាបរទេស។

អត្ថបទ៖ សាវឿន




លោក សុន ឆ័យ ប្រកាសទាត់ចោលសម្តីគ្មានការសម្រេចចិត្តត្រឹមត្រូវរបស់លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ

លោក ស៊ុន ឆ័យ អភិបាល​ក្រុម​សមាជិកសភា ​គណបក្ស​ស​ង្គ្រោះ​ជាតិ នៅក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចេញមុខទាត់ចោលនូវពាក្យសម្តីដែលគ្មានការសម្រេចចិត្តត្រឹមត្រូវរបស់លោកស្រី​ មូរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ កាលពីម្សិលមិញ ហើយលោក ស៊ុន ឆ័យ ប្រកាសថា គណបក្សសង្រ្គោះជាតិ នឹងចូលរួមបោះឆ្នោតជាតិ នៅឆ្នាំ២០១៨ ខាងមុខនេះ។

ការប្រកាសរបស់ លោក សុន ឆ័យ បានធ្វើឡើងបន្ទាប់ពីលោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ បានប្រកាសនៅមុខពន្ធនាគារត្រពាំងថ្លុង ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ថា គណបក្សសង្រ្គោះជាតិ នឹងមិនចូលរួមបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំ២០១៨ ខាងមុខនេះនោះទេ បើសិនជាមិនមានការដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ឱ្យមានសេរីភាពឡើងវិញ។

លោកស្រី មូរ សុខហួរ បានបញ្ជាក់ថា «យើងត្រូវការនូវការបោះឆ្នោតមួយ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយបើសិនជាលោកប្រធាន កឹម សុខា ដែលជាប្រធាន នៃគណបក្សសង្រ្គោះជាតិ មិនមានការដោះលែង មិនបានមកចូលរួម ក្នុងការបោះឆ្នោតខាងមុខ និងលក្ខខណ្ឌដទៃទៀត ដើម្បីឱ្យមានការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ យើងមិនអាចចូលរួមនៅក្នុងការបោះឆ្នោតមួយ ដែលមិនសេរី មិនយុត្តិធម៌ ពីព្រោះធ្វើខុសនឹងឆន្ទៈប្រជារាស្រ្តយើង»។

លោក សុន ឆ័យ បានបញ្ជាក់យ៉ាងដូច្នេះថា «គណបក្សសង្រ្គោះជាតិ មានទិសដៅតែមួយទេ គឺឆ្ពោះទៅរកការបោះឆ្នោត នៅឆ្នាំ២០១៨​។ នេះជាបំណងប្រាថ្នារបស់គណបក្សសង្រ្គោះជាតិ ហើយគណៈកម្មាធិការអចិន្រ្តៃយ៍ បានសម្រេចថា យើងនៅតែបន្តការងាររបស់យើងជាធម្មតា»។

លោកបានបន្តថា «គណបក្សសង្រ្គោះជាតិ មានសមាជិកច្រើន មានអ្នកដឹកនាំច្រើនគ្នា ក៏ប៉ុន្តែគណៈកម្មាធិការអចិន្រ្តៃយ៍ គឺជាក្បាលម៉ាស៊ីនដឹកនាំគណបក្ស។ ការមានមតិជាឯកជន ជាបុគ្គល ដែលមិនមែនជាការសម្រេចរបស់គណៈកម្មាធិការអចិន្រ្តៃយ៍ មិនមែនជាការសម្រេចរបស់គណៈកម្មាធិការចំពោះកិច្ច មិនមែនជាការសម្រេចរបស់សមាជនោះ មិនមែនជាសម្តីរបស់គណបក្សសង្រ្គោះជាតិទេ»៕


ឧបាយកលនយោបាយ ត្រូវបានបង្កើតឡើងដើម្បីប្រឆាំងនិងបំផ្លាញកិត្តិយសរាជរដ្ឋាភិបាលតែប៉ុណ្ណោះ

លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញចូលរួមក្នុងសម័យប្រជុំលើកទី៣៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងហ្សឺណែវ។ នៅក្នុងការចូលរួមសម័យប្រជុំនេះ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា ឧបាយកលនយោបាយតែងតែត្រូវបានគេបង្កើតឡើង ដោយគ្រាន់តែដើម្បីប្រឆាំងនិងបំផ្លាញកិត្តិ​យ​សរបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ ដោយមិនគោរពនិងទទួលស្គាល់នូវកិច្ចការដែលសម្រេចបាននិងសមិទ្ធផលរាជរដ្ឋាភិបាលឡើយ។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ ក៏បានបញ្ជាក់ពីស្ថានភាពនយោបាយវិវត្តន៍ថ្មីៗនៅកម្ពុជាពាក់ព័ន្ធនឹងការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិក្នុងករណីអំពើក្បត់ជាតិ, ការបិទអង្គការក្រៅរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងលើកឡើងអំពីការពង្រឹងការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា។

សូមអានសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាខាងក្រោម៖










គណបក្សសង្គ្រោះជាតិកំពុងរៀបចំសេណារីយូថ្មីដើម្បីសម្រេចគោលដៅចាស់

ទំព័រហ្វេសប៊ុកចៅចាក់ស្មុក ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៧ បានបង្ហោះផ្សាយនូវអត្ថបទមួយក្រោមចំណងជើងថា គណបក្សសង្គ្រោះជាតិកំពុងរៀបចំសេណារីយូថ្មីដើម្បីសម្រេចគោលដៅចាស់ បន្ទាប់ពី កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទក្បត់ជាតិដែលជាករណីបទល្មើសជាក់ស្តែងកាលពីថ្ងៃទី២ ខែកញ្ញា រដ្ឋសភាជាតិបានអនុម័តយល់ព្រមឱ្យសមត្ថកិច្ចតុលាការបន្តនីតិវិធីប្រឆាំងនឹងជនត្រូវចោទរូបនេះបន្តទៀតនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១៧។ ចំណែកព្រឹទ្ធសមាជិកនៃគណបក្ស សម រង្ស៊ី ហើយនឹងក្រុមតំណាងរាស្ត្របក្សសង្គ្រោះជាតិ មិនចូលប្រជុំសភា តែបែរជាមក ប្រមូលផ្តុំគ្នានៅមុខពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំក្រោមលេសមកសួរសុខទុក្ខជនត្រូវចោទ កឹម សុខា។ កឹម សុខា ដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតបន្តប្រមូលភស្តុតាងដើម្បីឈានទៅចាត់ការលើអ្នកពាក់ព័ន្ធផ្សេងទៀតក្នុងផែនការក្បត់ជាតិដែល កឹម សុខា បានសារភាពថា ខ្លួនបានទទួលបញ្ជាពីអាមេរិកតាំងពីឆ្នាំ ១៩៩៣ ដើម្បីផ្លាស់ប្តូររបបដឹកនាំ និងមេដឹកនាំនៅកម្ពុជា។ ប៉ុន្តែផែនការទុច្ចរិតដែល កឹម សុខា ព្រមទាំងគូកនក្នុងបក្សសង្គ្រោះជាតិបានអនុវត្តក្រោមការបង្គាប់ បញ្ជា ផ្តល់ការគាំទ្រទាំងថវិកា សម្ភារ និងបច្ចេកទេសពីអាមេរិកដែលជាឪរបស់ខ្លួននោះត្រូវបានបែកការណ៍ ហើយត្រូវបានចាត់វិធានការទប់ស្កាត់ទាន់ពេលវេលា និងចាប់បានមេក្លោងធំទៀត។ ស្ថានភាពបក្សសង្គ្រោះជាតិនៅពេលនេះ បានបាត់បង់ភាពម្ចាស់ការ ហើយការខ្វែងយោបល់គ្នាក៏ចាប់ផ្តើមកក្រើកសាជាថ្មី ជុំវិញជោគវាសនារបស់គណបក្សសង្គ្រោះជាតិ និងផែនការទុច្ចរិតរបស់ខ្លួន។ នៅចំពោះស្ថានភាពដ៏គ្រោះថ្នាក់នេះ គេសង្កេតឃើញបក្សសង្គ្រោះជាតិចាប់ផ្តើមបែក បាក់គំនិតក្នុងចំណោមអ្នកដឹកនាំ និងការទទួលការណែនាំថ្មីពីចៅហ្វាយនាយបរទេសរបស់ខ្លួនដើម្បីរៀបចំសេណារីយូថ្មី។
ទី១-នៅចំពោះមុខគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដែលជាបច្ច័យកើតចេញពីអំពើក្បត់ជាតិរបស់ កឹម សុខា គណបក្សសង្គ្រោះជាតិអាចប្រឈមមុខនឹងប្តឹងរំលាយចោល ក្នុងករណីរកឃើញថា កឹម សុខា មានទោសកំហុសចំពោះបទចោទ ហើយ កឹម សុខា មិនបានលាលែងតំណែងដើម្បីសង្គ្រោះបក្សដូចដៃគូនយោបាយរបស់ខ្លួន គឺ សម រង្ស៊ី បានធ្វើ។ ហេតុផលនេះហើយដែលធ្វើឱ្យក្រុម សម រង្ស៊ី និយមក្នុងបក្សសង្គ្រោះជាតិមិនសប្បាយចិត្តទាល់តែសោះ ព្រោះ កឹម សុខា ប្រព្រឹត្តអំពើក្បត់ជាតិហើយ ត្រូវបានតុលាការចោទប្រកាន់ នៅតែខំឱបអំណាចជាប្រធានបក្សជាប់ខ្លួន មិនគិតពីផលវិបាកផ្លូវច្បាប់ដែលឈានដល់ការរំលាយបក្សចោលឡើយ។ តាមព័ត៌មានដែលចេញពីបន្ទាយចាក់អង្រែ ក្រុម សម រង្ស៊ី និយម ចង់ឱ្យកឹម សុខា លាលែងតំណែងដើម្បីជួយសង្គ្រោះបក្ស ប៉ុន្តែកូនស្រីរបស់ កឹម សុខា គឺ កឹម មនោវិទ្យា ដែលអ្នកចាស់ទុំនយោបាយក្នុងបក្សមិនចូលចិត្តដោយសារតែ ចរិតក្រអឺតក្រទម ចេះចាត់ចែងការងាររំលោភលើតួនាទី ភារកិច្ចអាងតែខ្លួន កូនមេបក្សនោះ បានប្រកាន់ជំហរដាច់ខាតមិឱ្យឪពុកខ្លួនលាលែងពីតំណែងប្រធានបក្សឡើយ គឺនៅបន្តរហូត។ គោលជំហរដែលធ្វើឱ្យកាន់តែមានកំហឹងពី ក្រុម សម រង្ស៊ី និយមទៀតដោយយល់ថា បើតៃកុងកាណូតមានជាប់ជំពាក់នឹង រឿងក្បត់ជាតិទៅហើយ មិនព្រមសម្លាប់តែជីវិតនយោបាយខ្លួនឯងទៅ ហេតុអ្វីបានជាចាំបាច់ធ្វើឱ្យបក្សទាំងមូលរងគ្រោះប្រឈមមុខនឹងការរំលាយចោល និងសម្លាប់ជីវិតនយោបាយរបស់អ្នកដែលជិះកាណូតរួមជាមួយធ្វើអ្វី? បើគណបក្សសង្គ្រោះជាតិ ត្រូវរំលាយដោយ សារតែ កឹម សុខា នោះ តំណែងទាំងអស់ដែលគណបក្សនេះមានរាប់ទាំងតំណាងរាស្ត្រ សមាជិកក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង ខណ្ឌ ឃុំសង្កាត់ ក៏នឹងរលាយតាមដែរ ហើយ អាសនៈទាំងអស់ដែលមាននឹងត្រូវធ្វើការបែងចែកសាជាថ្មីដល់បក្សផ្សេង។ បើគ្រួសារ កឹម សុខា និងកូនស្រីធ្វើឱ្យបក្សរលាយ នេះមិនមែនជាគុណធម៌អ្នកនយោបាយចំពោះអ្នកគាំទ្របក្សនេះឡើយ។ កូនស្រីទាំងពីររបស់ កឹម សុខា ឥឡូវនេះហាក់ដូចជា ឯកោ ហើយព្យាយាមទប់តំណែងរបស់ឪកុំឱ្យជ្រុះ ព្រោះបើតំណែងឪជ្រុះ អ្វីៗដែលពួកគេមានបច្ចុប្បន្ននេះបានតាមការឡើងតាមជើងខោ ក៏ជ្រុះទៅវិញតាមជើង ខោ កឹម សុខា ដែរ ហើយពួកគេនឹងអស់តម្លៃនយោបាយក្នុងក្រសែភ្នែកអ្នកចាស់ទុំក្នុងបក្ស។
ទី២-ខណៈភាពខ្វែងយោបល់គ្នាក្នុងបក្សនៅតែបន្ត មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិបានប្រកាសថា កឹម សុខា នឹងបន្តធ្វើជាប្រធានបក្ស សង្គ្រោះជាតិ រហូត។ សារនេះត្រូវបានគេមើលឃើញថាគឺជាការលួងចិត្តកូនស្រី ទាំងពីររបស់ កឹម សុខា និងអ្នក កឹម សុខា និយម។ ប៉ុន្តែពួកគេដឹងថានៅពេល កឹម សុខា ត្រូវបានជំនុំជម្រះក្តី ហើយរកឃើញថាមានកំហុសពិតមែននោះ គឺជាពេលវេលានៃការសម្រេចចិត្តពិតមួយរវាងថាតើសុខចិត្តសង្គ្រោះបក្ស ឬក៏ទុកបណ្តោយតាមកម្មព្រេងវាសនារបស់ កឹម សុខា? នៅចំពោះមុខស្ថានការណ៍នេះ ទម្រាំនីតិវិធីតុលាការចប់ គណបក្សសង្គ្រោះជាតិអាចបន្តរក្សាតំណែងប្រធានបក្ស ឱ្យ កឹម សុខា ដដែល ហើយបន្តធ្វើសកម្មភាពការទូតដើម្បីប្រមូលសម្ពាធនយោ បាយប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ក្រែងលោអាចជួយស្រោចស្រង់ស្ថានភាពបាន គឺ កឹម សុខា អាចនឹងត្រូវដោះលែងវិញតាមការទាមទារ ទោះបីសង្ឃឹមមានតិចតួចក៏ដោយ។ ហេតុដូច្នេះហើយបានជា មូរ សុខហួរ តំណាងឱ្យគណបក្សសង្គ្រោះជាតិ ប្រកាសថា បក្សប្រឆាំងនឹងធ្វើពហិកាចូលរួមការបោះឆ្នោតនៅឆ្នាំ ២០១៨ ខាងមុខ។ តើពិតជាច្បាស់ទេ? ទំនងគ្រាន់តែជាការព្រមានដើម្បីស្វែងរកទម្ងន់នយោបាយប៉ុណ្ណោះ! បើបក្សសង្គ្រោះជាតិមិនចូលរួម បោះឆ្នោត ក៏ដំណើរការបោះឆ្នោតនៅតែមាន ហើយកម្ពុជាមិនមែនមានតែគណបក្សប្រឆាំងតែមួយនោះទេ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតាមរយៈ អ្នកនាំពាក្យរបស់ខ្លួនក៏បានទះកំផ្លៀង មូរ សុខហួរ ដែរ ដោយបានលើកឡើងថា ការចូលរួម ឬមិនចូលរួមបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ មិនបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការរៀបចំការបោះឆ្នោត ប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តធម៌នៅកម្ពុជាទេ។ ចុងក្រោយ កឹម សុខា នឹងត្រូវបានគេស្នើឱ្យលាលែងពីតំណែងដើម្បីសង្គ្រោះបក្ស ហើយបើសិនជា កឹម សុខា ត្រូវបានរកឃើញថា មានទោសនៅមុនសមាជបក្សក្នុងខែមេសា ឆ្នាំ ២០១៨ ខាងមុខ លទ្ធភាពរកមេបក្សថ្មីដើម្បីជួយសង្គ្រោះបក្សអាចមានច្រើនជាងការរក្សាទុក កឹម សុខា នាំគ្រោះដល់ បក្សទាំងមូល។
ទី៣-ចំពោះមុខវិធានការច្បាប់ប្រឆាំង កឹម សុខា និងការវាយបំបែកល្បិចកលទុច្ចរិតក្នុងការធ្វើបដិវត្តន៍ផ្តួលរំលំរបបដឹកនាំនិងមេដឹកនាំតាមខ្សែញាក់របស់អាមេរិកនេះ គេមើលឃើញ គណបក្សសង្គ្រោះជាតិកំពុងព្យាយាមកែសេណារីយូនយោបាយរបស់ខ្លួនថ្មីដើម្បីបន្តបេសកកម្មក្នុងគម្រោងបដិវត្តន៍ពណ៌ ឬការផ្លាស់ប្តូរដោយអហិង្សា របស់ខ្លួន ដោយក្នុងនោះ មូរ សុខហួរ បានប្រកាសថា ក-គណបក្សសង្គ្រោះជាតិនឹងធ្វើការជួបជុំដែលភាសាចំគឺធ្វើបាតុកម្មតវ៉ារៀងរាល់ថ្ងៃច័ន្ទ នៅមុខពន្ធនាគារត្រពាំងផ្លុង។ តើការតវ៉ានេះមានន័យយ៉ាងដូចម្តេច? គឺជាការតវ៉ាដែលបន្តផែនការថ្ងៃច័ន្ទពណ៌ខ្មៅដែលសង្គមស៊ីវិល និងសកម្មជនបក្សសង្គ្រោះជាតិបានធ្វើក្នុងបុព្វហេតុសេរីភាព សិទ្ធិមនុស្ស។ ថ្ងៃច័ន្ទពណ៌ខ្មៅដែល អាជ្ញាធររដ្ឋាភិបាលបានចាត់វិធានការទប់ស្កាត់តាំងពីដើមរៀងមកដោយបាន បង្ក្រាបក្រុមពាក់អាវខ្មៅទាំងនោះដោយហេតុផលថាជាការប៉ុនប៉ងបំផ្ទុះបដិវត្តន៍ ពណ៌នៅកម្ពុជា។ បើការតវ៉ារៀងរាល់ថ្ងៃច័ន្ទ មានពាក់អាវពណ៌ខ្មៅ នោះវាជាភាព ស្របច្បាប់របស់អាជ្ញាធរក្នុងការបង្ក្រាបលើជនទាំងនោះរាប់ទាំងតំណាងរាស្ត្រផងដែរ។ ការជួបជុំតវ៉ារបស់ក្រុមតំណាងរាស្ត្របក្សសង្គ្រោះជាតិ និងព្រឹទ្ធសមាជិកបក្ស សម រង្ស៊ី ត្រូវបានគេមើលឃើញថាគ្រាន់តែដើម្បីបង្ហាញរូបភាពទាក់ទាញចំណាប់អារម្មណ៍សាធារណៈមតិជាតិ និងអន្តរជាតិប៉ុណ្ណោះ ដើម្បីស្វែងរកក្តីអាណិតអាសូរ និងក៏ដើម្បីតេស្តជាមួយកម្លាំងសមត្ថកិច្ចថាតើគេនឹងចាត់វិធានការយ៉ាងណា បើខ្លួនរៀបចំផែនការអុកឡុកពន្ធនាគារដូចពីមុន។ ខ-តាមរយៈ មូរ សុខហួរ គណបក្សសង្គ្រោះជាតិសុខចិត្តឱ្យគេរំលាយបក្សចោល តែមិនដូរប្រធានថ្មីក្រៅពី កឹម សុខា ព្រោះពួកគេយល់ថា បើ កឹម សុខា ត្រូវបានដកចេញពីតំណែងបក្ស នោះបក្សសង្គ្រោះជាតិប្រៀបបានទៅនឹងពស់គ្មានក្បាល ហើយ នឹបាត់បង់ទំនុកចិត្ត និងការគាំទ្ររបស់ម្ចាស់ឆ្នោត។ បក្សសង្គ្រោះជាតិបានមើល ឃើញពីបរាជ័យនៅក្នុងការបោះឆ្នោតខាងមុខ ហេតុដូច្នេះហើយបានជារុញទូក បណ្តាយទឹក ឱ្យរលាយបក្សក៏រលាយទៅចុះព្រោះបើចូលបោះឆ្នោតក៏មិនឈ្នះគណបក្សប្រជាជនកម្ពុជាដដែលជាដដែល។
ទី៤-ហេតុអ្វីបានជា មូរ សុខហួរ អនុប្រធានបក្សប្រកាសថា សុខចិត្តប្រកាសឱ្យបក្សសង្គ្រោះជាតិត្រូវបានគេរំលាយចោលដោយមិនតែងតាំងប្រធានថ្មីក្រៅពី កឹម សុខា? ចំណុចដែលសង្ស័យ គឺអាចអាមេរិកដែលជាឪបក្សប្រឆាំងនេះប្រាប់ឱ្យ ប្រកាសដូច្នេះដើម្បីដុតកំហឹងអ្នកគាំទ្ររបស់ខ្លួនឱ្យខឹងសម្បារនឹងរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ងាយស្រួលពួកគេបន្តអនុវត្តផែនការបដិវត្តនពណ៌៍ប្តូររបបនិងមេដឹកនាំនៅកម្ពុជាតាមផែនការចាស់របស់ខ្លួន។ ផែនការធ្វើការផ្លាស់ប្តូរមេដឹកនាំកម្ពុជាគឺសម្តេចតេជោ ហ៊ុន សែន តាមរយៈការផ្តួលរំលំគណបក្សប្រជាជនកម្ពុជា ដែលពួកគេត្រៀមផ្តាច់ព្រ័ត្រនៅអំឡុងពេលបោះឆ្នោតខែ កក្កដា ឆ្នាំ ២០១៨។ ហេតុដូច្នេះហើយបានទាំងកូនស្រី កឹម សុខា និងមន្ត្រីបក្សប្រឆាំងនាំគ្នាទន្ទេញថាឆ្នាំ ២០១៨ គឺជាឱកាសចុងក្រោយក្នុងការផ្តួលរំលំរបបដឹកនាំនៅកម្ពុជា។ របបដឹកនាំបច្ចុប្បន្នដែលក្នុងក្រសែភ្នែកបក្សប្រឆាំងគឺជារបបផ្តាច់ការ ខណៈប្រជាជនភាគច្រើនលើសលប់កំពុងរីករាយនឹងសន្តិភាព សិទ្ធិសេរីភាព និងការអភិវឌ្ឍ និងជាប្រទេសពោរពេញដោយលទ្ធិប្រជាធិបតេយ្យ និងសេរីភាពនៃការបញ្ចេញមតិ។ សេណារីយូរុញបក្សឱ្យរលាយដើម្បីយកលេសតវ៉ាប្រឆាំងនេះ និងឈានដល់ការផ្ទុះបដិវត្តន៍ពណ៌នេះគឺជាសេណារីយូដ៏គ្រោះថ្នាក់មួយសម្រាប់ បក្សប្រឆាំង ខណៈពេលនេះផែនការសម្ងាត់របស់ខ្លួនត្រូវបានលាតត្រដាង។គណបក្សសង្គ្រោះជាតិក្រោមការជួយរៀបចំផែនការយ៉ាងច្បាស់លាស់ជាមុន និងមានការគាំទ្រពីអាមេរិកនេះធ្លាប់បានសាកល្បងតេស្តកម្លាំងសម្រាប់បដិវត្តន៍ពណ៌ម្តងរួចមកហើយនៅក្រោយការបោះឆ្នោតឆ្នាំ ២០១៣ ហើយរូបភាពទាំងអស់នោះ គឺពិតជារូបភាពនៃបដិវត្តន៍ពណ៌ ហើយផែនការនេះប្រុងនឹងសម្រេចនៅឆ្នាំ ២០១៨ ខាងមុខ។ តែផែនការនេះក៏កំពុងតែធ្លាក់ផ្លូវ និងបរាជ័យ ហើយពីពេលនេះតទៅមុខ! បើគណបក្សសង្គ្រោះជាតិនៅតែបន្តការពារជនក្បត់ជាតិ ដូចជា កឹម សុខា ធ្វើការតវ៉ា និងព្យាយាមបង្កចលាចលប៉ះពាល់ដល់សន្តិសុខសង្គមនោះមានន័យថា មិនមែនត្រឹមតែ កឹម សុខា ម្នាក់ទេដែល ក្បត់ជាតិ គឺគណបក្សសង្គ្រោះជាតិទាំងមូលតែម្តង ដែលពេលនោះទាំងមនុស្ស ទាំងបក្សប្រាកដជាមិនអាចរត់រួចពីសំណាញ់ច្បាប់ឡើយ ហើយមួយសំណាញ់នេះនឹងធ្វើឱ្យជីវិតនយោបាយបក្សសង្គ្រោះជាតិរលាយដូចផេះ។
ដូច្នេះ ទោះរៀបចំសេណារីយូថ្មីយ៉ាងណាក៏ដោយ បក្សសង្គ្រោះជាតិ និងបរទេសដែលគាំទ្រខ្លួននឹងជួបតែបរាជ័យ។ តើពួកគេគួរបន្តចាញ់បោកអាមេរិកទៀតដែរឬទេ របបសាធារណរដ្ឋខ្មែជាឧទាហរណ៍ស្រាប់។ ពីអតីតកាលតើខ្មែររងទុក្ខវេទនាយ៉ាងណាខ្លះ ហើយបច្ចុប្បន្ន កម្ពុជាមានអ្វីខ្លះ? ហេតុអ្វីបានជាអ្នកនយោបាយខ្មែរមួយចំនួនមិនបញ្ឈប់កំអែលបរទេសនិយម ហេតុអ្វីបានចូលចិត្តយកឈាមកម្ពុជាទៅលាងជើងអាមេរិក? កម្ពុជាជាផ្ទះរបស់យើងទាំងអស់គ្នា ហើយប្រជាជនកម្ពុជាជ្រោងទង់ជាតិប្រឆាំងនឹងអ្នកប៉ុនប៉ងបំផ្លាញកម្ពុជាគ្រប់រូបភាព ដើម្បីបុព្វហេតុសន្តិភាព និងការភិវឌ្ឍជាតិ៕
ដោយ ចៅ ចាក់ស្មុក


ទស្សនៈពលរដ្ឋ៖ វប្បធម៌ឈូឆរធ្វើឲ្យវ័ណ្ឌកកាន់តែខ្លាំង!

ក្នុងសង្គមយើងមានរឿងរ៉ាវច្រើនណាស់ដែលអាចដោះស្រាយបានតាមរយៈការបង្ហាញភាពទន់ភ្លន់ ស្នាមញញឹម និងប្រកបដោយចេតនាល្អ ស្មោះសជាមួយគ្នា។ ប៉ុន្តែ រឿងរ៉ាវជាច្រើនបែរក្លាយទៅជារឿងស្មុគស្មាញកាន់តែខ្លាំងឡើងដោយសារតែពួកអ្នកបន្ទរពីក្រោយតាមបែបស៊ីជោរ និងឈូឆរតាមគ្នា។ ករណីកាសែត ខេមបូឌាដេលី ប្រសិនបើម្ចាស់កាសែតនេះបង្ហាញភាពទន់ភ្លន់តាំងពីដើមទី ដូចដែលគេបានធ្វើពេលនេះ ប្រហែលជារឿងរ៉ាវអាចដោះស្រាយបានរួចរាល់ហើយ។ ប៉ុន្តែ ទាំងម្ចាស់កាសែត ទាំងសង្គមស៊ីវិលមួយចំនួន ទាំងបរទេសខ្លះ និងទាំងអ្នកដែលតាំងខ្លួនថាជាអ្នកស្រឡាញ់សេរីភាពសារព័ត៌មានមួយចំនួនផងនោះ បែរជាជោរតាមគ្នា ដោយបើកការវាយប្រហារទៅលើរាជរដ្ឋាភិបាលថា ប៉ុនប៉ងបិទកាសែតនេះដើម្បីបំបាត់សំឡេងរិះគន់ទៅវិញ។ ពួកគេបានបើកយុទ្ធនាការព្រមៗគ្នាដោយចងភ្ជាប់រឿងនេះទៅនឹងការបិទវិទ្យាស្ថាន NDI និងការចាប់ខ្លួនលោក កឹម សុខា ជាដើម។ ចេតនារបស់ក្រុមស៊ីជោរ ឈូឆរតាមគ្នាទាំងនោះដែលមានវិទ្យុអាស៊ីសេរីចាំបំពងសំឡេង គឺធ្វើយ៉ាងណាឲ្យគេមើលឃើញថា រដ្ឋាភិបាលកំពុងព្យាយាមបំបិទសេរីភាពសារព័ត៌មានដើម្បីផលប្រយោជន៍នយោបាយ ដោយបំភ្លេចចោលទាំងស្រុងនូវកំហុសប៉ុនភ្នំរបស់កាសែត ខេមបូឌាដេលី ដែលជំពាក់ពន្ធរដ្ឋយ៉ាងសន្ធឹកសន្ធាប់រហូតដល់ជាង ៦ លានដុល្លារ។ តើវាមានផលប្រយោជន៍អ្វីដែលរដ្ឋាភិបាលទៅបិទកាសែតបរទេសមួយដែលមានអ្នកអានប៉ុន្មានពាន់នាក់ហើយភាគច្រើនលើសលុបគឺជាជនបរទេសនោះ? តើប្រជាពលរដ្ឋខ្មែរប៉ុន្មានាក់ដែលអានកាសែតនេះ? ដល់ពេលអង្ករក្លាយជាបាយទើបស្តាយក្រោយ ហើយបែរជាសរសេរលិខិតសុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី ដោយទទួលស្គាល់កំហុស និងចង់មានដំណោះស្រាយសមស្រប។ ចុះត្រង់ខ្លួន និងបក្សពួកខ្លួនយកទឹកខ្មៅទៅជះលើអាវសរបស់គេឲ្យប្រឡាក់ជោគជាំនោះអាចនឹងងាយជម្រះឲ្យស្អាតវិញបានដែរឬទេ?

មានរឿងជាច្រើនទៀតដែលមានសភាពដូចគ្នានេះបានកើតឡើងក្នុងសង្គមខ្មែរ។ ករណីលោក កឹម សុខា ក៏ដូចគ្នាដែរ។ ជំនួសឲ្យកិច្ចខិតខំរកដំណោះស្រាយដោយសន្តិវិធីដើម្បីជួយសម្រួលស្ថានការណ៍ឲ្យធូរស្រាល និងជួយដោះបន្ទុកលោក កឹម សុខា ពួកមុខដដែលៗកំពុងតែព្យាយាមដុតកម្តៅបញ្ហាឲ្យកាន់តែឆេះក្តៅឡើងដែលធ្វើឲ្យលោក កឹម សុខា កាន់តែវ័ណ្ឌកទៅវិញ។ បក្សប្រឆាំងប្រាកដជាដឹងច្បាស់ណាស់ថា ការរៀបចំឲ្យសកម្មជនរបស់ខ្លួនធ្វើបាតុកម្មនៅក្រៅប្រទេសគ្មានឥទ្ធិពលអ្វីទៅលើរដ្ឋាភិបាល និងទៅលើតុលាការរបស់ប្រទេសកម្ពុជាទេ ហើយក៏មិនមែនជាវិធីជួយសម្រាលបន្ទុកដល់លោក កឹម សុខា ដែរ។ ប៉ុន្តែ ពួកគេនៅតែធ្វើដោយមិនខ្វល់ពីផលវិបាកអ្វីទាំងអស់។ គោលបំណងរបស់ក្រុមនេះគឺធ្វើឲ្យតែមានសំឡេងឆូងឆាំង កុំឲ្យប្រទេសនេះស្ងប់ស្ងាត់ កុំឲ្យប្រជាជនប្រទេសនេះរស់នៅសុខស្រួល ពីព្រោះរាល់ពេលស្ងប់ស្ងាត់ និងសុខសប្បាយពួកគេគិតថាជាអំណោយផលដល់រដ្ឋាភិបាលបក្សកាន់អំណាចតែមិនអំណោយផលដល់នយោបាយរបស់ខ្លួនឡើយ។ ដូច្នេះហើយបានជាពួកគេបង្កនិងបង្កើតបញ្ហាជានិច្ច រួចហើយបំប៉ោងសភាពការណ៍ដើម្បីរុញឲ្យដល់ស្ថានភាពតានតឹងមួយហើយរកលេសទម្លាក់កំហុសលើរដ្ឋាភិបាលបក្សកាន់អំណាច។ ការប្រើប្រាស់យុទ្ធសាស្ត្រដដែលៗបែបនេះក៏ព្រោះតែពួកគេយល់ឃើញថា ប្រជាពលរដ្ឋខ្មែរនៅមានការយល់ដឹងទាប ឆាប់ជឿ ឆាប់ផ្អើលឈូឆរតាមការញុះញង់ និងការបង្អើលរបស់ខ្លួន។ ចំណុចនេះត្រូវបានបក្សប្រឆាំងដោយមានបងធំបរទេសនៅពីក្រោយខ្នងចាត់ទុកជាគន្លឹះក្នុងការឈានទៅផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។ ដូច្នេះហើយបានជារាល់ពេលមានបញ្ហាណាមួយកើតឡើង រាប់ទាំងបញ្ហាដីធ្លី និងបញ្ហាផ្សេងទៀត ក្រុមបក្សប្រឆាំងដែលមានបណ្តាញរបស់ខ្លួនប្រទាក់ក្រឡាគ្នាក្នុងសង្គមស៊ីវិល និងប្រព័ន្ធផ្សាយព័ត៌មាន តែងតែដុតបន្ថែម ដោយពេលខ្លះមានការរៀបចំឲ្យមានតួសម្តែងបានយ៉ាងល្អដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសាធារណៈមតិជាតិ និងអន្តរជាតិ។ សូម្បីករណីទៅយកដីគេសោះហើយតុលាការកាត់ឲ្យម្ចាស់ដីឈ្នះក៏គេអាចកាឡៃឲ្យទៅជារឿងអយុត្តិធម៌មួយដើម្បីទម្លាក់កំហុសលើអាជ្ញាធររដ្ឋាភិបាលដោយប្រើប្រាស់សំឡេងយំស្រែកជាឧបករណ៍ទាក់ទាញ…

ពួកគេកេងចំណេញនយោបាយតាមរយៈការកាឡៃសាច់រឿង បង្វែ និងបំភាន់សាធារណៈជនឲ្យមើលឃើញជនល្មើសថាជាជនរងគ្រោះទៅវិញ។ ល្បិចនេះពិតជាស៊ីជម្រៅណាស់ ដែលមនុស្សជាច្រើនមើលមិនឃើញឡើយជាពិសេសពពួកមនុស្សដែលចូលចិត្តស៊ីជោរ ចូលចិត្តផ្អើលឈូឆរតាមគេពីព្រោះតែខ្លួនឯងគ្មានសមត្ថភាពពិចារណារកហេតុផល និងរកខុសត្រូវដោយខ្លួនឯងបាន។ មិនត្រឹមតែមើលមិនឃើញល្បិចកលកខ្វក់នេះប៉ុណ្ណោះទេ តែអ្នកខ្លះថែមទាំងជឿស្លុងតាមឧបាយកលរៀបចំរបស់គេថែមទៀត។ យ៉ាងណាក៏ដោយ ល្បិចកលអស់ទាំងនេះតែងត្រូវបានទប់ស្កាត់និងបំបែកមុនពេលដែលពួកគេធ្វើបានសម្រេច។

ដូច្នេះ គួរតែដល់ពេលហើយដែលបក្សប្រឆាំងបញ្ឈប់ការប្រើប្រាស់ល្បិចកលស្មោគគ្រោគទាំងនេះតទៅទៀត។ វាក៏ដល់ពេលហើយដែរដែលពលរដ្ឋខ្មែរគួរនាំគ្នាប្រើបញ្ញាតាមមាគ៌ារបស់ព្រះពុទ្ធបរមគ្រូដើម្បីពិចារណាទៅលើហេតុការណ៍ណាមួយឲ្យបានច្បាស់លាស់មុននឹងដាក់ចិត្តជឿ ពីព្រោះវប្បធម៌ ស៊ីជោរ ឈូឆរ មិនត្រឹមតែមិនផ្តល់ផលល្អ ថែមទាំងធ្វើឲ្យវ័ណ្ឌកកាន់តែខ្លាំងថែមទៀត។ សម័យនេះទៅហើយ ល្បិចដណ្តើមអំណាចតាមខ្សែញាក់របស់បរទេសគួរតែត្រូវបិទបញ្ចប់។ ខ្មែរគួរបើកទំព័រប្រវត្តិសាស្ត្រថ្មីដើម្បីភាពចម្រុងចម្រើននៃប្រទេសជាតិរបស់ខ្លួនក៏ដូចជាដើម្បីអនាគតកូនចៅជំនាន់ក្រោយ ដោយឈរលើមូលដ្ឋានសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍ដែលប្រទេសយើងកម្ររកបាន៕

ដោយ៖ សូរ គងជ័យ


ប្រទេសឆេកបានបង្វែបំណុលទាំងអស់ដែលកម្ពុជាជំពាក់ ទៅជាជំនួយសំរាប់ការអភិវឌ្ឍ (មានវីដេអូ)

គិតមកដល់ពេលនេះរដ្ឋាភិបាល កម្ពុជាមិនមានជំពាក់បំណុលរដ្ឋាភិបាលនៃសាធារណៈរដ្ឋឆេកទៀតទេគឺបំណុលស្មើសូន្យ ដោយហេតុថាបំណុលទាំងនោះត្រូវបានបង្វែទៅជាជំនួយ សំរាប់ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាអស់ហើយ ដែលនេះជាឧទាហរណ៍បង្ហាញអំពីគំរូល្អមួយ សំរាប់បណ្ដាប្រទេសផ្សេងៗទៀត យកធ្វើជាគំរូក្នុងការដោះស្រាយបំណុល។

នេះតាមការលើកឡើងរបស់លោក MAREK LIBRICKY ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណៈរដ្ឋឆេក
ដែលមាននិវេសដ្ឋាននៅទីក្រុងបាងកកប្រទេសថៃ បានជំរាប លោក ប៊ិន ឈិន ឧបនាយក
រដ្ឋមន្រ្ដី រដ្ឋមន្រ្ដីស្ដីទីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្ដី នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅអាគារមិត្តភាព ។
លោក MAREK LIBRICKY បានជំរាប ឧបនាយករដ្ឋមន្រ្ដី ប៊ិន ឈិន ថាក្នុងពេលឆាប់ខាងមុខដ៍ខ្លីខាងមុខនេះ នឹងមានការរៀបចំឲ្យមាននូវដំណើរទស្សនកិច្ចរបស់ ប្រតិភូជាន់ខ្ពស់នៃសាធារណៈរដ្ឋឆេក ដឹកនាំដោយអនុរដ្ឋមន្រ្ដីក្រសួងការពារជាតិ លោក TOMAS COSTAR (តូម៉ាស់ កូស្ដារ) ហើយនៅក្នុងអំឡុងខែធ្នូឆ្នាំ២០១៧នោះដែរ ក៏មានមានការរៀបចំនូវដំណើរទស្សនកិច្ច របស់អនុប្រធានរដ្ឋសភានៃសាធារណៈរដ្ឋឆេក ឯកឧត្តម A.VO BARIC (អេវូ បារេច) ឲ្យមកបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ ក្នុងន័យបង្កើនចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង២ កម្ពុជា-ឆេក លើវិស័យគ្រប់ឲ្យ កាន់តែមានភាពល្អប្រសើរថែមទៀត។
ជាការឆ្លើយតប ឧបនាយករដ្ឋមន្រ្ដី ប៊ិន ឈិន បានជំរាឯកអគ្គរដ្ឋទូតថ្មី នៃសាធារណៈរដ្ឋឆេកដែរថា ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ពិសេសសក្រោមនយោបាយឈ្នះឈ្នះបានធ្វើឲ្យប្រទេសជាតិមានសុខសន្ដិភាពពេលេញ ដែលជាកក្កតាដ៏សំខាន់ក្នុងការទាក់ទាញ អ្នកទេសចរណ៍ អ្នកវិនិយោគគិនបរទេសចូលមកបណ្ដាក់ទន់រកស៊ីនៅកម្ពុជាជាច្រើន។
លោកឧបនាយករដ្ឋមន្រ្ដី ក៏បានលើកឡើងដែរថា កម្ពុជាក៏ជាប្រទេសមួយដែលសក្ដានុពល
ខ្ពស់ជាច្រើនវិស័យសំរាប់ការវិនិយោគហើយក្នុងនោះដែរវិស័យកសិកម្មកជាវិស័យអាទិភាពមួយ ព្រោះថាប្រទេសកម្ពុជាក៏ជាប្រទេសផលិតស្រូវអង្ករច្រើនសំរាប់ការនាំចេញទៅកាន់ទីផ្សារអន្ដរជាតិដូចនេះប្រសិនបើអ្នកវិនិយោគឆេកមានចំណាប់អារម្មណ៍លើវិស័យនេះកម្ពុជារីករាយនិងស្វាគមន៍។
សូមរំលឹកផងដែរថា នៅក្នុងជំនួបពិភាក្សានោះដែរ ក្រៅពីជំរុញនិងបង្កើនកិច្ចសហប្រតិបត្តការទ្វេភាគី លោក MAREK LIBRICKY ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណៈរដ្ឋឆេក បានសន្យាជួយដល់សហព័ន្ធកីឡាបាលទាត់កម្ពុជា តាមរយៈការផ្ដល់គ្រូបង្វឹកឲ្យមកជួយធ្វើការបណ្ដុះបណ្ដាលដល់ក្រុមកីឡាករកម្ពុជាផងដែរ ៕