Saturday, December 02, 2023

រាជរដ្ឋាភិបាលសម្រេចចាត់តាំងលោក ហ៊ុន ម៉ានី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ស្ពឺ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចាត់តាំងលោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។ នេះបើតាមសេចក្តីសម្រេច ចុះហត្ថលេខាដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាចុះថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ៖



រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចាត់តាំងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចាត់តាំងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។ នេះបើតាមសេចក្តីសម្រេច ចុះហត្ថលេខា ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាចុះថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

បើតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល សមាសភាពក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលមាន លោកបណ្ឌិត អ៊ាង សុផល្លែត ជាប្រធាន អមដោយលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និង រដ្ឋលេខាធិការចំនួន៤រូប ជាអនុប្រធាន ព្រមទាំងថ្នាក់ដឹកនាំ ចំនួន៨៦រូបផ្សេងទៀតជាសមាជិក។

ចំពោះប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងស្រុក នៃខេត្តត្បូងឃ្មុំ ត្រូវបានប្រគល់ភារកិច្ចជាអនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។ បើតាមសេចក្តីសម្រេចដដែល តួនាទី ភារកិច្ច របៀបរបបការងាររបស់ក្រុមការងារត្រូវកំណត់ដោយសេចក្តីណែនាំ របស់រាជរដ្ឋាភិបាល ប្រធានក្រុមការងារមានសិទ្ធិសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា ដើម្បីចាត់មន្ត្រីឱ្យចូលរួមក្នុង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមការចាំបាច់។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំប្រធានក្រុមការងារថ្នាក់រាជធានី ខេត្ត ចាត់តាំងបង្កើតក្រុម ការងារថ្នាក់ក្រុង ស្រុក ខណ្ឌ ឱ្យបានរួចរាល់មុនដំណាច់ ឆ្នាំ២០២៣ ដើម្បីចាប់ផ្ដើមការចុះស្វែងយល់ និងទទួលសំណើ សំណូមពររបស់ប្រជាពលរដ្ឋ ហើយខិតខំដោះ ស្រាយឱ្យបានសមស្រប និងទាន់ពេលវេលា។

ទន្ទឹមគ្នានេះដែរ ក្រុមការងារ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាថា គោលនយោបាយអាទិភាព ទាំងឡាយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ត្រូវបានអនុវត្តដោយជោគជ័យ ដើម្បីបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋ យ៉ាងពិតប្រាកដ៕







រាជរដ្ឋាភិបាលសម្រេចចាត់តាំងលោកស្រី ភឿង សកុណា ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង

 

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចាត់តាំងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង។ នេះបើតាមសេចក្តីសម្រេច ចុះហត្ថលេខាដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាចុះថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ៖








រាជរដ្ឋាភិបាល សម្រេចចាត់តាំង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តក្រចេះ សម្រាប់នីតិកាលទី៧នេះ








សារាចរ ស្តីពី ការរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ “ដោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌”

 រាជរដ្ឋាភិបាលចេញសារាចរណែនាំស្តីពីការរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីសង្គមមួយមានផាសុកវត្ថុនិងសមធម៌ » ថ្ងៃទី៣ ខែធ្នូឆ្នាំ២០២៣។




សារលិខិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ទិវាជនមានពិការភាពកម្ពុជា លើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិ លើកទី៤១ ក្រោមប្រធានបទ «ដំណោះស្រាយ ប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌»

សារលិខិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស ទិវាជនមានពិការភាពកម្ពុជា លើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិ លើកទី៤១ ក្រោមប្រធានបទ «ដំណោះស្រាយ ប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌» ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣






ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសទិវាជនមាន ពិការភាព កម្ពុជាលើកទី២៥និងអន្តរជាតិលើកទី៤១

ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជនមាន ពិការភាព កម្ពុជាលើកទី២៥និងអន្តរជាតិលើកទី៤១ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣







ផ្សាយបន្តផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកជាផ្លូវការពិធីបុណ្យសមុទ្រ លើកទី១០ ជុំទី៣ ឆ្នាំ២០២៣ ក្រោមប្រធានបទ "ទាំងអស់គ្នាដើម្បីទេសចរណ៍" នៅខេត្តកែប

(កែប)៖ នៅថ្ងៃសៅរ៍ ៥រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣​នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  អញ្ជើញបើកជាផ្លូវការពិធីបុណ្យសមុទ្រ លើកទី១០ ជុំទី៣ ឆ្នាំ២០២៣ ក្រោមប្រធានបទ "ទាំងអស់គ្នាដើម្បីទេសចរណ៍" នៅខេត្តកែប។

ពិធីបុណ្យសមុទ្រត្រូវបានរៀបចំជាលើកដំបូងនៅក្នុងឆ្នាំ២០១១ ក្នុងខេត្តព្រះសីហនុ ដើម្បី​អបអរសាទរឆ្នេរ​សមុទ្រ​កម្ពុជា បានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាត​បំផុតលើ​សកល​​លោក។ ពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍ នៃការ​ឆ្លាស់​វេនគ្នានៅខេត្តតំបន់ឆ្នេរទាំង៤ (ព្រះសីហនុ កោះកុង កំពត កែប) គោលបំណង​នៃ​ពិធី​បុណ្យសមុទ្រ គឺដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថាន ឆ្នេរឱ្យបានស្អាត ដើម្បីបម្រើដល់ការអភិវឌ្ឍន៍​ទេសចរណ៍​ប្រកបដោយចិរភាព និងកា​រ​ទទួល​ខុសត្រូវ ព្រមទាំងលើក តម្កើងការផ្សព្វផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជា​ឱ្យកាន់តែទូលំទូលាយ ទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនាកាន់​តែច្រើន។

ពិធីបុណ្យសមុទ្រនេះត្រូវបានខកខានអស់រយៈពេលពីរឆ្នាំ គឺឆ្នាំ២០២០ និង២០២១ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩ ហើយបានរៀបចំឡើងវិញនៅឆ្នាំ២០២២ ក្នុងខេត្តព្រះសីហនុ បន្ទាប់ពីរាជរដ្ឋាភិបាលបានយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩។

ពិធីបុណ្យ​សមុទ្រ​លើកទី១០ នៅក្នុងខេត្តកែប ធ្វើឡើងក្រោមប្រធានបទ «ទាំងអស់គ្នា ដើម្បីទេសចរណ៍» មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ដោយបានបែងចែកជាបីតំបន់ រួមមានតំបន់ A ស្ថិតនៅទីតាំងពយអភិវឌ្ឍជាប់ផ្សារក្តាម, តំបន់ B ស្ថិតនៅទីតាំងឆ្នេរងូតទឹកកម្សាន្ត «ខ្ញុំស្រឡាញ់ ខេត្តកែប (I LOVE KEP)» និងតំបន់ C ស្ថិតនៅទីតាំងមុខសាលាខេត្តកែប។ តំបន់ទាំងបីនេះ ត្រូវបានរៀបចំឡើង ដោយមានកម្មវិធីជាសកម្មភាពនានាសម្រាប់ទេសចរ និងសាធារណជន​មកទស្សនា​កម្សាន្ត។

ក្នុងពិធីបុណ្យសមុទ្ររយៈពេល៣ថ្ងៃនេះ មានការតាំងពិព័រណ៍ផលិតផល សកម្មភាពកីឡា និងសកម្មភាពកម្សាន្តជាច្រើនទៀតផងដែរ៕