យោងតាមសារាចរណែនាំ ស្តីពី ការចាត់វិធានការថែរក្សាទឹកទុក
ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥នេះ របស់ក្រសួងធនធានទឹកនិងឧតុនិយមបានបានឲ្យដឹងថា នៅក្នុងឆ្នាំ ២០១៦ ខាងមុខនេះព្រះរាជាណាចក្រកម្ពុជានឹងទទួលរងបាតុភូត
EL Nino (ក្តៅ) រហូតដល់ចុងខែ មិថុនា។ ឥទ្ធិពលនៃបាតុភូត EL Nino នេះ អាចនឹងបង្កឲ្យរដូវវស្សាមកដល់យឺត នៅដើមរដូវវស្សាមានភ្លៀងធ្លាក់តិច
មានបាតុភូតផ្គររន្ទះ ខ្យល់កន្រ្តាក់កើតឡើងច្រើន កម្រិតសីតុណ្ហភាពអតិបរមាកើនឡើង
អាកាសធាតុក្តៅហួតហែង។ល។ ស្ថានភាពអាកាសធាតុបែបនេះនឹងកើតមានចាប់ពីខែ កុម្ភៈ រហូតដល់ចុងខែ មិថុនា ឆ្នាំ ២០១៦។ កត្តាទាំងនេះអាចនឹងធ្វើឲ្យកម្ពុជាយើងប្រឈមនឹងកង្វះខាតទឹក
សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅតាមតំបន់មួយចំនួន ហើយរហូតដល់ពាក់កណ្តាលខែ កក្តដា
ឆ្នាំ ២០១៦ ទើបបាតុភូតថ្មី EA Nina (ត្រជាក់) មានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជាវិញ
ហើយភ្លៀងនឹងចាប់ផ្តើមធ្លាក់នាពេលនោះផងដែរ។
យោងតាមស្ថានភាព អាកាសធាតុដូចបានព្យាករណ៍ខាងលើ រាជរដ្ឋាភិបាលធ្វើការណែនាំដូចតទៅ
៖ ១-ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំនេះ (ឆ្នាំ ២០១៥ - ២០១៦) គឺអាចធ្វើបានតែ ០១ ដង ប៉ុណ្ណោះ ដោយមិនអាចធ្វើផលស្រូវប្រាំងលើកទី២
បានទេ ទោះបីជាទឹកតាមបណ្តោអាងដែលបានរក្សាទុក និងកន្លែងមួយចំនួនដែលមានទឹកជាធម្មជាតិក៏ដោយ
គួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងក្រៅពីស្រូវ
២, ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់
ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ
រហូតដល់ពេលមានភ្លៀងធ្លាក់៕