Thursday, April 16, 2020
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តអំពាវនាវឱ្យប្រជា ពលរដ្ឋបើកបរមានការប្រុងប្រយ័ត្នខ្ពស់បំផុតទាំងសុវត្ថិ ភាពចរាចរណ៍ និងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន
នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ តាមរយៈបណ្តាញសង្គមរបស់ខ្លួន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ដោយសារថ្ងៃនេះអាចមានអ្នកធ្វើដំណើរច្រើនតាមដងផ្លូវ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកបើករថ យន្តតាក់ស៊ី និងរថយន្តដឹកទំនិញធំៗ សូមបើក បរដោយមានការប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពទាំងអស់គ្នា។
ទន្ទឹមនឹងនេះដែរ លោក ក៏បានសំណូមពរបងប្អូនប្រជាពលដ្ឋនិងកូនក្មួយកម្មករកម្មការិនីយកចិត្តទុកដាក់ចេះការពារសុខភាពផ្ទាល់ខ្លួនកុំអោយឆ្លងរោគកូវីដ-១៩ ដោយពាក់ម៉ាស និងឧស្សាហ៍ដុសលាងសម្អាតដៃជាមួយទឹកអាល់កុលឬជេលកម្ចាត់មេរោគ ជាពិសេសក្នុងពេលជិះរថយន្តជាមួយអ្នកធ្វើដំណើរច្រើននាក់ជុំគ្នាក្នុងរថយន្តឈ្នួលតែមួយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអរគុណសារជាថ្មីដល់បងប្អូនជនរួមជាតិដែលបានយោគយល់ដល់កាដាក់បម្រាមមិនអោយធ្វើដំណើរឆ្លងកាត់ខេត្តបណ្តោះអាសន្នរយៈពេលខ្លីកន្លងទៅនេះ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ -១៩ នៅក្នុងប្រទេសជាតិយើង។
ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២០ នេះ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ព្រមទាំងមន្រ្តីរាជការ និងកង កម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅតាមព្រំដែនមានសុខភាពល្អ ព្រមទាំងពរ៥ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕

ក្រសួងសុខាភិបាល ស្នើឱ្យដាក់កម្មករ និយោជិត ត្រឡប់ពីចូលឆ្នាំនៅដាច់ដោយឡែក១៤ថ្ងៃ
(ភ្នំពេញ)៖
ក្រសួងសុខាភិបាល ស្នើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរោងចក្រ
សហគ្រាស និងក្រុមហ៊ុននានា ដាក់កម្មករ និយោជិត ដែលទៅស្រុកលេងចូលឆ្នាំរយៈពេល១៤ថ្ងៃ
មុនឱ្យពួកគេចូលធ្វើការវិញ ដើម្បីបង្ការការចម្លងជំងឺកូវីដ-១៩។
ក្នុងលិខិតលោក ម៉ម
ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ
ផ្ញើជូនរដ្ឋមន្រ្តីក្រសួងការងារ បានគូសបញ្ជាក់ថា កម្មករ និយោជិត
ដែលត្រឡប់មកពីចូលឆ្នាំវិញ ត្រូវតែដាក់ឱ្យនៅដាច់ដោយឡែកជាចាំបាច់
ហើយត្រូវតាមដានសុខភាពជាប្រចាំ។
លោក ម៉ម ប៊ុនហេង
បានគូសបញ្ជាក់ថា វិធានការនេះធ្វើឡើង ដើម្បីកុំឱ្យមានការចម្លងរាតត្បាតជំងឺកូវីដ១៩
ចូលក្នុងសហគមន៍។ ជាពិសេសការធ្វើដំណើរចល័តរបស់បុគ្គលពីកន្លែងមួយទៅកន្លែងមួយដែលមិនបានគោរពតាមបទបញ្ជារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី
នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលមានការសម្រុកចេញទៅស្រុកកំណើត។
យោងតាមក្រសួងការងារ
បានឱ្យដឹងថា ក្នុងកំលុងពេលបុណ្យចូលឆ្នាំនេះ កម្មករ និយោជិត
នៅក្នុងវិស័យវេយណភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង
និងកាបូបជាដើមទូទាំងប្រទេសរហូតដល់ទៅ៩៥ភាគរយ
បានគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាលនៅធ្វើការងារជាធម្មតាមិនមានឈប់សម្រាកនោះទេ។
តែបើទោះបីជាយ៉ាងណាកម្មករក្នុងវិស័យសំណង់
និងវិស័យដទៃទៀត ពួកគេបានសម្រុកទៅស្រុកកំណើតមិនបាននៅបម្រើការងារនោះឡើយក្នុងកំលុងពេលចូលឆ្នាំនេះ៕
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន២ទៀត ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់៩៨នាក់ ហើយពុំមានករណីអ្នកឆ្លងថ្មីទេ
(ភ្នំពេញ)៖ នៅថ្ងៃទី១៦
ខែមេសា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល
បានចេញប្រកាសនូវដំណឹងដ៏សែនរីករាយដល់ប្រជាពលរដ្ឋបន្តទៀតថា អ្នកជំងឺកូវីដ១៩
បានជាសះស្បើយថ្មីចំនួន២នាក់ទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់៩៨នាក់
ហើយពិសេសបំផុតពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ។
ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន២៤នាក់
នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ។
ករណីជាសះស្បើយមាន០២នាក់៖
* បុរសជនជាតិបារាំងអាយុ៨០ឆ្នាំ
ជាភ្ញៀវទេសចរ ដែលសម្រាកព្យាបាល នៅសណ្ឋាគារក្រុងព្រះសីហនុ
ហើយត្រូវបានបញ្ជូនមកសម្រាកព្យាបាល បន្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
បច្ចុប្បន្នបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩
ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
* បុរសជនជាតិបារាំងអាយុ៦១ឆ្នាំ
ដែលបានធ្វើដំណើរមកពីប្រទេសបារាំង និងស្នាក់នៅបណ្ដោះអាសន្នម្ដុំទួលទំពូងរាជធានីភ្នំពេញ
បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង
និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕
ក្រសួងសុខាភិបាល ស្នើឱ្យដាក់កម្មករ និយោជិត ត្រឡប់ពីចូលឆ្នាំនៅដាច់ដោយឡែក១៤ថ្ងៃ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ស្នើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា ដាក់កម្មករ និយោជិត ដែលទៅស្រុកលេងចូលឆ្នាំរយៈពេល១៤ថ្ងៃ មុនឱ្យពួកគេចូលធ្វើការវិញ ដើម្បីបង្ការការចម្លងជំងឺកូវីដ-១៩។
ក្នុងលិខិតលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ ផ្ញើជូនរដ្ឋមន្រ្តីក្រសួងការងារ បានគូសបញ្ជាក់ថា កម្មករ និយោជិត ដែលត្រឡប់មកពីចូលឆ្នាំវិញ ត្រូវតែដាក់ឱ្យនៅដាច់ដោយឡែកជាចាំបាច់ ហើយត្រូវតាមដានសុខភាពជាប្រចាំ។
លោក ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា វិធានការនេះធ្វើឡើង ដើម្បីកុំឱ្យមានការចម្លងរាតត្បាតជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។ ជាពិសេសការធ្វើដំណើរចល័តរបស់បុគ្គលពីកន្លែងមួយទៅកន្លែងមួយដែលមិនបានគោរពតាមបទបញ្ជារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលមានការសម្រុកចេញទៅស្រុកកំណើត។
យោងតាមក្រសួងការងារ បានឱ្យដឹងថា ក្នុងកំលុងពេលបុណ្យចូលឆ្នាំនេះ កម្មករ និយោជិត នៅក្នុងវិស័យវេយណភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបជាដើមទូទាំងប្រទេសរហូតដល់ទៅ៩៥ភាគរយ បានគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាលនៅធ្វើការងារជាធម្មតាមិនមានឈប់សម្រាកនោះទេ។
តែបើទោះបីជាយ៉ាងណាកម្មករក្នុងវិស័យសំណង់ និងវិស័យដទៃទៀត ពួកគេបានសម្រុកទៅស្រុកកំណើតមិនបាននៅបម្រើការងារនោះឡើយក្នុងកំលុងពេលចូលឆ្នាំនេះ៕

រាជរដ្ឋាភិបាល សម្រេចបញ្ចប់ការដាក់កំហិតឆ្លងខេត្ត ដោយអនុញ្ញាតឱ្យពលរដ្ឋធ្វើចរាចរធម្មតាឡើងវិញ ចាប់ពីម៉ោង៦៖០០ព្រឹកថ្ងៃទី១៦ ខែមេសានេះតទៅ
(ភ្នំពេញ)៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃនេះបានចេញសេចក្តីសម្រេចមួយ ដោយប្រកាសបិទបញ្ចប់ការដាក់កំហិត នូវការធ្វើចរាចរឆ្លងខេត្ត ដោយអនុញ្ញាតឱ្យពលរដ្ឋទាំងអស់ ធ្វើចរាចរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយបានជាធម្មតាឡើងវិញ ចាប់ពីម៉ោង៦៖០០នាទីព្រឹក ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះតទៅ។
សេចក្តីសម្រេចនេះ បានបញ្ជាក់ដូច្នេះថា៖ «យោងលើតម្រូវការជាក់ស្តែង ក្នុងការសម្របសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដើម្បីចៀសវាងការកកស្ទះដោយសារការរង់ចាំនូវការបើកចរាចរណ៍ឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀតឡើងវិញ នៅម៉ោង២៤៖០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ស្របតាមការកំណត់នៃបទបញ្ជាលេខ ០២ ប.ប ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ រាជរដ្ឋាភិបាលសម្រេចបញ្ចប់សុពលភាពបទបញ្ជាលេខ០២ ប.ប ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីត១៩ នៅត្រឹមម៉ោង០៦៖០០ព្រឹក ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ ជាកំហិត»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ និង១០ ខែមេសា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចបន្ទាន់មួយ ដោយដាក់កំហិតលើ ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ចាប់ពីថ្ងៃទី០៩ ដល់ម៉ោង២៤៖០០នាទីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ លើកលែងតែក្នុងភូមិសាស្រ្តរវាងរាជធានីភ្នំពេញ និងខេត្តកណ្តាលតែប៉ុណ្ណោះ៕
Subscribe to:
Posts (Atom)