Wednesday, December 29, 2021

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ ចំខួបលើកទី២៣ឆ្នាំ នៃនយោបាយឈ្នះឈ្នះ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេច ( ២៩-ធ្នូ-១៩៩៨ - ២៩-ធ្នូ-២០២១)។

នៅក្នុងឱកាសសម្ពោធសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថារយៈពេលប្រមាណ១ម៉ោង៤០នាទី ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា យើងមានមោទនភាពជាមួយសមិទ្ធផលថ្មីរបស់ក្រសួងការពារជាតិ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធក្នុងការសាងសង់អគារថ្មីរបស់ក្រសួងការពារជាតិ ទាំងរដ្ឋ និងឯកជន ក៏ដូចជាចិន និងវៀតណាមផងដែរ

* សម្តេចតេជោ ហ៊ុន សែន មានមោទនភាពដែលកងទ័ពរបស់យើង បានធ្វើការងារជាច្រើននាពេលកន្លងទៅ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋ មួយផ្នែកធំត្រូវបានធ្វើឡើងដោយកងទ័ព

* សម្តេចតេជោ ហ៊ុន សែន យកឱកាសនេះផ្តាំផ្ញើការសួរសុខទុក្ខជូនដល់កងទ័ពទូទាំងប្រទេស និងកងទ័ពកម្ពុជាដែលកំពុងបំពេញបេសកកម្ម ក្រោមឆ័ត្រអង្គការសហប្រជាជាតិ

* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា ពិនិត្យលទ្ធភាពលុបបំណុលអគ្គិសនីជាង ២លានដុល្លាររបស់ក្រសួងការពារជាតិ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កន្លងមកនៅរាជធានីភ្នំពេញ មានតម្រូវការអគ្គិសនី៣០មេហ្គាវ៉ាត់ ប៉ុន្តែពេលនេះមិនមែនត្រឹមប៉ុណ្ណឹងទៀតទេ

* សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យពិនិត្យដាក់ «ទិវានយោបាយឈ្នះឈ្នះ» ថ្ងៃទី២៩ ខែធ្នូ ទៅក្នុងប្រតិទិនប្រចាំឆ្នាំរបស់កម្ពុជា ប៉ុន្តែមិនមែនជាថ្ងៃឈប់សម្រាកទេ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងសន្តិភាព មិនមែនសម្រាប់តែគណបក្សប្រជាជនកម្ពុជាទេ គឺសម្រាប់ប្រជាជាតិទាំងមូល និងប្រជាជនទាំងអស់

* សម្តេចតេជោ ហ៊ុន សែន កំពុងរំលឹកអំពីប្រវត្តិសាស្រ្តកម្ពុជា ដែលហែកហួរដោយសង្គ្រាម និងអាណានិគមន៍

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ថ្ងៃនេះម៉ោងនេះ កាលពី២៣ឆ្នាំមុន សម្តេចកំពុងបញ្ជាឧទ្ធម្ភាគចក្រ២គ្រឿង ដឹកខៀវ សំផន មកចរចានៅផ្ទះរបស់សម្តេច

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រវត្តិកងទ័ពរបស់កម្ពុជា មានកំណើតផ្សេងៗគ្នា

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្ញុំមិនដណ្តើមស្នាដៃនរណាទេ ប៉ុន្តែសូមកុំមកដណ្តើមស្នាដៃរបស់ខ្ញុំចំពោះការបង្កើតកងទ័ព

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឋានន្តរស័ក្ត នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ មិនមែនទទួលបានដោយចៃដន្យនោះទេ គឺប្រទានដោយព្រះមហាក្សត្រ ដោយសម្តេចបានបង្កើតកងទ័ពដើម្បីរំដោះប្រជាពលរដ្ឋខ្មែរពីរបបខ្មែរក្រហម

* សម្តេចតេជោ ហ៊ុន សែន រំលឹកថា «សាមគ្គីសង្គ្រោះជាតិកម្ពុជា» គឺជាឈ្មោះរបស់សម្តេចដាក់ចេញ ពេលបង្កើតចលនាកងទ័ព

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា យើងមិនបិទបាំងសច្ចធម៌ប្រវត្តិសាស្រ្ត រឿងកងទ័ពវៀតណាម បានជួយកងទ័ពកម្ពុជា ក្នុងការរំដោះប្រជាជន ចេញពីរបបប៉ុលពតនោះទេ

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងជាថ្មីថា រឿងជួយសម្របសម្រួលមីយ៉ាន់ម៉ា សូមទុកឱ្យខ្ញុំធ្វើសិន

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បដិវត្តន៍ពណ៌នៅលើពិភពលោក មិនទាន់បញ្ចប់ទេ ហើយជំរុញកាន់តែខ្លាំងទៀតផង

* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដើម្បីឈ្នះបដិវត្តន៍ពណ៌ មានវិធីតែមួយគត់ គឺកាន់កងកម្លាំងប្រដាប់អាវុធឱ្យជាប់

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល មិនអាចអព្យាក្រឹត្យរវាង រដ្ឋាភិបាល និងបក្សនយោបាយបានទេ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កងកម្លាំងប្រដាប់អាវុធ ត្រូវអព្យាក្រឹត្យចំពោះបណ្តាបក្សនយោបាយទាំងអស់ គឺត្រូវការពារឱ្យទាំងអស់គ្នា

* សម្តេចតេជោ ហ៊ុន សែន រំលឹករឿងអគ្គរដ្ឋទូតមហាអំណាចមួយ កាលពីឆ្នាំ២០១៣ ដែលបានមកបញ្ចុះបញ្ចូលកូនរបស់សម្តេចដោយប្រាប់ថា បើបាតុករចូលវិមានសន្តិភាព កុំឱ្យបាញ់

* សម្តេចតេជោ ហ៊ុន សែន ប្រាប់ឱ្យអគ្គរដ្ឋទូតនោះ មើលរដ្ឋធម្មនុញ្ញកម្ពុជាឱ្យបានច្បាស់

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នរណាក៏ដោយដែលធ្វើឱ្យប៉ះពាល់រដ្ឋធម្មនុញ្ញ កងកម្លាំងប្រដាប់អាវុធ ត្រូវតែកម្ទេចចោល

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ចំណុចស្នូលនៃមេបដិវត្តន៍ពណ៌ គឺធ្វើឱ្យអព្យាក្រឹត្យកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល នៅពេលពួកគេធ្វើចលនាបាតុកម្ម

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងអំណាចរបស់ខ្ញុំ មេទ័ព ឬមេទាហានណាមិនធ្វើសកម្មភាពទប់ស្កាត់ចលនាបដិវត្តន៍ ត្រូវតែដកចេញពីតំណែង

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើបាតុកម្មទ្រង់ទ្រាយធំទាំងយប់ទាំងថ្ងៃ ទាមទារឱ្យសម្តេចចុះចេញពីតំណែង ក្រោយពេលជាប់ឆ្នោតមានន័យថា ជាបដិវត្តន៍ពណ៌

* សម្តេចតេជោ ហ៊ុន សែន រំលឹកអំពីច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃឧត្តមក្រុមប្រឹក្សាការពារជាតិ ដោយមានតួនាទីភារកិច្ច ការពាររដ្ឋធម្មនុញ្ញ និងមេដឹកនាំដែលកើតចេញពីការបោះឆ្នោត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះពាក់ស័ក្តិទាហានមក ត្រូវនិយាយឱ្យខ្លាំងហើយ មេទាហានត្រូវនិយាយឱ្យខ្លាំង បើហៅថាមេទាហាន បើស្លូត ទៅវត្តទៅ

* សម្តេចតេជោ ហ៊ុន សែន ប្រាប់អនុព័ន្ធយោធាទាំងអស់ថា យើងមិនបណ្តែតបណ្តោយឱ្យនរណាធ្វើបដិវត្តន៍ពណ៌ នៅលើដែនដីដ៏កំសត់របស់យើងនោះទេ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជាដែលមានបញ្ហាដល់សព្វថ្ងៃ ដោយសារតែរដ្ឋប្រហារឆ្នាំ១៩៧០

* សម្តេចតេជោ ហ៊ុន សែន និយាយថា រឿងក្រុមប្រឆាំង ក៏មិនខុសពីរឿងធញ្ជ័យ ដែលយកកូនក្របីទៅជល់ជាមួយនឹងក្របីកញ្ចាស់

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អបអរសាទររឿងឲ្យយុវជនចេញមក ឬក៏អ្នកឯងគ្មានយុវជនបន្តវេន!

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ដរាបណាខ្ញុំមិនទាន់ដកចេញពីនាយករដ្ឋមន្រ្តីទេ ខ្ញុំនៅតែមានសិទ្ធិបញ្ជាកងទ័ព

* សម្តេចតេជោ ហ៊ុន សែន ហៅលោក សម រង្ស៉ី ឱ្យមកសាកល្បងចាប់សម្តេច ដូចអ្វីដែលមេឧទ្ទាមនេះអួតក្តែងៗកន្លងមក

* សម្តេចតេជោ ហ៊ុន សែន ប្រដៅអ្នកវិភាគមួយចំនួនថា បើអ្នកឯងវិភាគចាកឆ្ងាយពីរដ្ឋធម្មនុញ្ញ គេមិនហៅបណ្ឌិតទេ

* សម្តេចតេជោ ហ៊ុន សែន ដៀលលោក សម រង្ស៉ីថា ជាមនុស្សឡប់រហូតមក

* សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យហើយថា មុនសម្តេចចុះចេញពីតំណែង សម្តេចនឹងធ្វើតាមសំណូមពរដោយធ្វើច្បាប់កំណត់អាយុនាយករដ្ឋមន្រ្តី

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលនេះសម្តេចជានាយករដ្ឋមន្រ្តី ហើយនៅក្រោយឆ្នាំ២០២៣ សម្តេចនឹងក្លាយទៅជាឪនាយករដ្ឋមន្រ្តី ហើយថ្ងៃខាងមុខ ក៏អាចក្លាយទៅជាជីតានាយករដ្ឋមន្រ្តី។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសប្រាប់កុំឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ទោះបីជាសម្តេចមិនធ្វើនាយករដ្ឋមន្រ្តី ក៏សម្តេចនៅតែជាប្រធានគណបក្សកាន់អំណាចដដែល

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការប្រមាថព្រះមហាក្សត្រ មិនអាចអត់ឱនបានទេ ការចង់ផ្តួលរាជរដ្ឋាភិបាល និងរាជបល្ល័ង្គ មិនអាចអត់ឱនឱ្យបានទេ

* សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យមេឧទ្ទាមរត់ដេញតាមដោយរត់ទី១ រត់តាមសម្តេច និងរត់ទី២ គឺរត់តាម លោក ហ៊ុន ម៉ាណែត

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កន្លងមកកងទ័ពបានធ្វើការកែទម្រង់ច្រើនហើយ ប៉ុន្តែយើងត្រូវបន្តកែទម្រង់ថែមទៀត ដើម្បីពង្រឹងសមត្ថភាពកងទ័ព និងខឿនការពារជាតិរបស់យើងឱ្យកាន់តែខ្លាំង

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងមិនដែលបានបញ្ជូនកងទ័ព ទៅឈ្លានពានប្រទេសណាមួយ ដូចប្រទេសមួយចំនួនទេ

* សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យមានការហ្វឹកហ្វឺនកងទ័ពជាប្រចាំ ខណៈដែលមេទាហានប្រមាណ៥០ភាគរយ ដុះក្បាលពោះ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា លោក ហ៊ុន ម៉ាណែត មិនព្រមលាបថ្នាំសក់បណ្តាលឱ្យមើលឃើញសភាពចាស់

* សម្តេចតេជោ ហ៊ុន សែន៖ ឪពុកវាសង្ហាដែរ ទើបកូនសង្ហា បើខ្ញុំមិនសង្ហាម្តេចប្រពន្ធខ្ញុំយក

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ប្រពន្ធរបស់សម្តេចស្រលាញ់សម្តេចមិនមែនដោយសារនាយករដ្ឋមន្រ្តីនោះទេ ព្រោះពេលនោះមិនមែនជានាយករដ្ឋមន្រ្តី ហើយពិការថែមទៀត

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ទេវតាបានឱ្យសម្តេច និងសម្តេចទៀ បាញ់ នៅជាមួយគ្នា នៅពេលមានគ្រោះថ្នាក់បំផុតមានសម្តេចពិជ័យនៅជាមួយ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចកាន់អំណាចជានាយករដ្ឋមន្រ្តី៤៣ឆ្នាំ ចំណែកសម្តេច ទៀ បាញ់ កាន់រដ្ឋមន្រ្តីការពារជាតិ៣០ឆ្នាំដែរ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សុន្ទរកថា នៅវេលាម៉ោង១០៖០០នាទី ព្រឹកថ្ងៃដដែលនេះ។ អត្ថបទ៖ Fresh News





















អ្នកវិភាគចៅចាក់ស្មុក៖ យុទ្ធនាការដ៏យូរអង្វែងរបស់ក្រុមប្រឆាំងក្នុងការបង្ខូចកេរ្តិ៍ឈ្មោះ និងទាញទម្លាក់សេចក្តីទុកចិត្តពលរដ្ឋលើលោក ហ៊ុន ម៉ាណែត ទទួលបរាជ័យជាបន្តបន្ទាប់

(ភ្នំពេញ)៖ យុទ្ធនាការដ៏យូរអង្វែងរបស់ក្រុមប្រឆាំងដឹកនាំដោយអ្នកនយោបាយចាញ់ចាស់វស្សា សម រង្ស៊ី ព្រមទាំងបក្ខពួករបស់គេដែលជាអ្នកវិភាគដូរបាយ ខ្លះរត់ចោលស្រុក និងរត់ចោលគុក រួមនឹងវិទ្យុស៊ីឈ្នួលបរទេសដូចជា វិទ្យុអាស៊ីសេរី វិទ្យុឌឹខេមបូឌាដេលី រួមនឹងក្រុមអ្នកសារព័ត៌មានបរទេសមួយចំនួន ក្នុងការវាយប្រហារបំផ្លាញកេរ្តិ៍ឈ្មោះ និងទាញទម្លាក់សេចក្តីទុកចិត្តរបស់ពលរដ្ឋចំពោះលោក ហ៊ុន ម៉ាណែត បេក្ខជនសម្រាប់តំណែងនាយករដ្ឋមន្ត្រីនាពេលអនាគត របស់គណបក្សប្រជាជនកម្ពុជា នឹងមិនអាចទទួលបានជ័យជម្នះឡើយ ទោះបីពួកគេខិតខំប្រឹងប្រែងប្រើប្រាស់វិធីសាស្ត្រថោកទាប បំពាន ប្រមាថ និងអសីលធម៌យ៉ាងណាក៏ដោយ។

ប៉ុន្តែពួកគេនឹងទទួលនូវបរាជ័យយ៉ាងអាម៉ាស់បំផុត និងបានត្រឹមក្លាយខ្លួនជាក្រុមមារដែលប្រជាពលរដ្ឋស្អប់ខ្ពើម ព្រមទាំងជាប់ឈ្មោះថា ជាជនក្បត់ជាតិធ្វើវិទ្ធង្សនាប្រឆាំងនឹងកម្ពុជា និងជាអ្នកនយោបាយគ្មានគុណធម៌ និងសីលធម៌ប៉ុណ្ណោះ។

ការវាយប្រហារនិងការប្រមាថមកលើលោក ហ៊ុន ម៉ាណែត កាន់តែខ្លាំងឡើងនៅពេលដែលគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ សម្រេចជាឯកច្ឆន្ទគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគតទាំងលើកម្រិតនៃការសិក្សា និងសមិទ្ធផលការងារ។ ការប្រមាថនិងការបង្ខូចកេរ្តិ៍ឈ្មោះដែលក្រុមប្រឆាំងបានធ្វើមកលើលោក ហ៊ុន ម៉ាណែត គ្មានពលរដ្ឋណាជឿឡើយ តែបានបង្ហាញកាន់តែច្បាស់ពីក្តីច្រណែនឈ្នានីស និងបង្ហាញពីអសមត្ថភាពរបស់ក្រុម ប្រឆាំងដែលគ្មានវិធីសាស្ត្រ និងយុទ្ធសាស្ត្រអ្វីក្រៅតែពីការបង្ខូចកេរ្តិ៍ឈ្មោះ ផ្សាយព័ត៌មានមិនពិត និងមួលបង្កាច់តែប៉ុណ្ណោះ។ អំពើបាបកម្មរបស់ពួកគេតែងតែទទួលបានផលមកវិញជាមួយភាពអាម៉ាស់ និងពេល ខ្លះត្រូវប្រឈមមុខនឹងច្បាប់ថែមទៀតផង ក៏ព្រោះតែធ្វើនយោបាយ គ្មានសីលធម៌និងមិនទទួលខុសត្រូវ។

ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួន ក៏ដូចជាសេចក្តីថ្លៃថ្នូរ និងការពារសមត្ថភាពរបស់និស្សិតដែលបានទៅសិក្សានៅបរទេសចំពោះមុខ នៃការប្រមាថរបស់អ្នកនយោបាយចាញ់ចាស់វស្សា សម រង្ស៊ី និងគូកន លោក ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះបានបបួលអ្នកនយោបាយចាស់វស្សា សម រង្ស៊ី ភ្នាល់គ្នាម្ដងទៀត ហើយសង្ឃឹមថាលោក សម រង្ស៊ី នឹងមិនប្រើយុទ្ធសាស្ត្រមាន់ត្រចៀកសម្ដងទៀតទេ! លោក ហ៊ុន ម៉ាណែត លើកឡើងថា៖ «ខ្ញុំសង្ឃឹមថាអ្នកនយោបាយចាស់វស្សាដូចលោក សម រង្ស៊ី ប្រាកដជាមានភាពហានក្លាក្នុងការការពារនូវអំណះអំណាងរបស់ខ្លួន ដែលបានលើកឡើងជាសាធារណៈម្តង ហើយម្តងទៀត ដើម្បីវាយប្រហារក្មេងជំនាន់ក្រោយដូចជារូបខ្ញុំ។ លោក សម រង្ស៊ី បានវាយប្រហារឪពុករបស់ខ្ញុំជាច្រើនទសវត្សរ៍ហើយ ប៉ុន្តែទៅមុខមិនរួច។ ឥឡូវបែរមកវាយប្រហារលើខ្ញុំដែលជាក្មេងជំនាន់ក្រោយទៅវិញ»។

លោក ហ៊ុន ម៉ាណែត បានបង្រៀនអ្នកនយោបាយចាស់វស្សា សម រង្ស៊ី ថា៖ «បើលោកជ្រុលជាធ្វើអញ្ចឹងទៅហើយ សូមលោកបង្ហាញភាពក្លាហានផងទៅ កុំអោយក្មេងមើលស្រាលថា មនុស្សចាស់វស្សាតែគ្មានភាពហានក្លា ក្នុងការទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបាននិយាយឬធ្វើ។ ណាមួយលោកមានអាយុច្រើនជាងឪពុកខ្ញុំផង គួរកុំអោយខូចឈ្មោះ នៅចំពោះមុខក្មេងជំនាន់ក្រោយ។ជាសីលធម៌និងគុណធម៌ក្នុងការរស់នៅ ខ្ញុំតែងតែគោរពមនុស្សចាស់ទុំ។ ប៉ុន្តែបើមនុស្សដែលមានវ័យចំណាស់ អាងតែមានអាយុច្រើនហើយ ធ្វើការងារគ្មានការទទួលខុសត្រូវ ជាពិសេសធ្វើការវាយប្រហារដោយគ្មានមូលដ្ឋានមកលើរូបខ្ញុំនោះខ្ញុំគ្មានជម្រើសអ្វីក្រៅពីការការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំទេ»។

តើការបបួលស្បថ និងបបួលភ្នាល់ជារឿងទ័លច្រក? គឺមិនមែនឡើយតែជាវិធីសាស្ត្រមួយដើម្បីស្វែងរកការពិតឱ្យឆាប់រហ័ស និងដេញជើងក្រុមអ្នកនយោបាយខិលខូច ដើម្បីកុំឱ្យក្រុមជនអគតិដូចជា សម រង្ស៊ី និងបក្ខពួកបន្តកេងចំណេញនយោបាយ ឬហៅមួយបែបទៀតថា «មាសសុទ្ធគឺមិនខ្លាចភ្លើង» ឡើយ។ តែអ្វីដែលគួរឱ្យកត់សម្គាល់ រហូតមកដល់ពេលនេះទាំង ក្រុមសម រង្ស៊ី និងក្រុមអ្នកវិភាគដូរបាយ មិនដែលហ៊ានទទួលយកសម្បថ និងការភ្នាល់ម្តងណាឡើយ ដើម្បីបញ្ជាក់ពីការពិតដែលពួកគេបាននិយាយ។ ករណីលោក ហ៊ុន ម៉ាណែត បបួលភ្នាល់បញ្ជាក់ពីសញ្ញាបត្រ ដែលលោកមានជាថ្នូរនឹងការលះបង់បេក្ខភាពនាយករដ្ឋមន្ត្រី ប្រសិនបើរកឃើញថាជាសញ្ញាបត្រមិនពិតលើកនេះ ក៏មិនខុសពីលើកមុនដែរ អ្នកនយោបាយចាស់វស្សា សម រង្ស៊ី នឹងមិនមានភាពក្លាហានគ្រប់គ្រាន់ ទទួលយកការភ្នាល់នេះដែរ ព្រោះពួកគេដឹងជាមុនថាអ្វីដែលខ្លួនបាននិយាយមួលបង្កាច់មិនមែនជាការពិត។ គេក៏អាចដឹងថា សម រង្ស៊ី នឹងប្រើប្រាស់ក្រុម អ្នកវិភាគពុលទឹកមាត់ និងវិទ្យុស៊ីឈ្នួលបរទេសចេញមករកលេសនេះ រកលេសនោះ ដើម្បីគេចពីការទទួលយកការភ្នាល់នេះជាក់ជាមិនខានឡើយ។

តាមពិតពលរដ្ឋខ្មែរបានដឹងច្បាស់ហើយថាអ្នកនយោបាយដូច សម រង្ស៊ី គឺជាអ្នកនយោបាយអង្ករកំប៉ុង ធ្វើនយោបាយគ្មានយុទ្ធសាស្ត្រ និងវិធីសាស្ត្រត្រឹមត្រូវទេ និងនិយាយរួមនឹងធ្វើសកម្មភាពគ្មានការទទួល ខុសត្រូវ។ លោក ហ៊ុន ម៉ាណែត បានហៅអ្នកនយោបាយចាស់វស្សានេះថាជា «មាន់ត្រចៀកស» គឺពិតជាត្រឹមត្រូវណាស់ ហើយមាន់ត្រចៀកសនេះមិនមែនជាពូជមាន់ជល់ឡើយ តែជាពូជមាន់សម្ល គ្មានភាពក្លាហាន ទទួលយកការពិតឡើយ។ មាន់ត្រចៀកស សម រង្ស៊ី នឹងគ្មានភាពក្លាហានទទួលយកការភ្នាល់របស់លោក ហ៊ុន ម៉ាណែត ដែលជាអ្នកនយោបាយខ្មែរជំនាន់ក្រោយឡើយ ហើយយុទ្ធនាការទាំងឡាយដែលពួកគេបាន និងកំពុងធ្វើគ្មានឥទ្ធិពលអ្វីឡើយព្រោះវាគ្រាន់តែជាការធ្វើប្រជាភិថុតិ ការច្រណែនឈ្នានីស និងជាការ ធ្វើនយោបាយបោកប្រាស់សកម្មជនខ្លួនដែលងប់ងុលប៉ុណ្ណោះ៕

ដោយ៖ ចៅចាក់ស្មុក

រាជធានីភ្នំពេញ, ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១



សម្តេចតេជោ ហ៊ុន សែន៖ រឿងអ្នកណាធ្វើនាយករដ្ឋមន្រ្តីនៅពេលណា គឺជាកិច្ចការផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា

សម្តេចតេជោ ហ៊ុន សែន បានថ្លែងឆ្លើយតបទៅអ្នកវិភាគប្រឆាំងមួយចំនួនថា រឿងអ្នកណាធ្វើនាយករដ្ឋមន្រ្តីនៅពេលណា គឺជាកិច្ចការផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ហើយទោះបីសម្តេចឈប់ចង់ធ្វើជានាយករដ្ឋមន្រ្តី ក៏សម្តេចនៅតែបន្តធ្វើជាប្រធានគណបក្សកាន់អំណាចដដែល។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ( ២៩-ធ្នូ-១៩៩៨ - ២៩-ធ្នូ-២០២១)។ 


សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មុនពេលដែលសម្តេចឈប់ធ្វើជានាយករដ្ឋមន្រ្តី សម្តេចនឹងបំពេញបំណងសម្រាប់អ្នកដែលចង់ឱ្យមានច្បាប់កំណត់អាយុនាយករដ្ឋមន្រ្តីផងដែរអាចថាអាយុនាយករដ្ឋមន្រ្តីត្រូវបានកំណត់ត្រឹម៧១ឆ្នាំ ឬ៧២ឆ្នាំ ឬច្រើនជាងនេះ។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងគូសបញ្ជាក់ថា នៅក្រោយឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នឹងក្លាយទៅជាឪរបស់នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយទៅថ្ងៃអនាគតយូរខាងមុខទៀត សម្តេចតេជោ ហ៊ុន សែន ក៏នឹងក្លាយទៅជាជីតារបស់នាយករដ្ឋមន្រ្តីតទៅទៀតផងដែរ៕



សម្តេចតេជោ ហ៊ុន សែន៖ គន្លឹះជោគជ័យរបស់បដិវត្តន៍ពណ៌ គឺគេធ្វើអាព្យាក្រឹត្យភាពកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គន្លឹះដើម្បទទួលបានជោគជ័យក្នុងការធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលនៅលើប្រទេសនានា គឺគេធ្វើអាព្យាក្រឹត្យភាពកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិលឱ្យប្រឆាំងរដ្ឋាភិបាល ឬនៅស្ងៀមមិនការពាររដ្ឋាភិបាល។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ( ២៩-ធ្នូ-១៩៩៨ - ២៩-ធ្នូ-២០២១)។ 


សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាមិនអនុញ្ញាតឱ្យអ្នកណាធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាល បំផ្លាញប្រទេសជាតិ បំផ្លាញសេចក្តីសុខរបស់ប្រជាជនបានឡើយ ពីព្រោះកម្ពុជាយើងឆ្លងកាត់សង្រ្គាមរួចមកហើយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា កម្ពុជាយើងធ្លាប់មានរដ្ឋប្រហារកន្លងមកហើយ ដែលធ្វើឱ្យបំផ្លិចបំផ្លាញដល់ប្រទេសយើង ដូច្នេះយើងមិនអាចអនុញ្ញាតឱ្យកើតឡើងជាថ្មីម្តងទៀតបានឡើយ។


សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់បន្ថែមថា មេទ័ព មេកងពល មេភូមិភាគ ចៅហ្វាយខេត្ត នឹងត្រូវដកចេញ ប្រសិននៅស្ងៀមមិនធ្វើសកម្មភាពទប់ស្កាត់បដិវត្តន៍ពណ៌ ផ្តួលរំលំរាជរដ្ឋាភិបាល ដែលឈានទៅដល់សង្រ្គាមបំផ្លាញសេចក្តីសុខរបស់ប្រជាជនកម្ពុជា៕






សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំមិនដែលមានជំនឿក្នុងការយកសង្រ្គាមដើម្បីបញ្ចប់សង្រ្គាមនោះឡើយ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនដែលមានជំនឿលើការយកសង្រ្គាមដើម្បីទៅបញ្ចប់សង្រ្គាមនោះឡើយ គឺមានតែការចរចាដើម្បីស្វែងរកសុខសន្តិភាព ទើបអាចបញ្ចប់សង្រ្គាមទៅបាន។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ( ២៩-ធ្នូ-១៩៩៨ - ២៩-ធ្នូ-២០២១)។ 


សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា តាមរយៈការចរចានោះហើយដែលសម្តេច បានសម្រេចចេញជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ទៅបាន។


សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ទោះបីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនអាចបញ្ចប់សង្រ្គាមទាំងស្រុងបានមែន ក៏យ៉ាងហោចណាស់ក៏បានបង្រួមភាគីជម្លោះប្រដាប់អាវុធពី៤ភាគី មកនៅត្រឹម២ភាគី ដែលធ្វើឱ្យមានសន្តិភាពកើតឡើងនៅភាគច្រើននៃពេលវេលានិងដែនដី ហើយសង្រ្គាមកើតឡើងដាច់ដោយដុំ និងពេលវេលាខ្លះ៕




សម្តេចតេជោ ហ៊ុន សែន៖ បើគ្មានសន្តិភាពទេ កម្ពុជាមិនអាចមានការអភិវឌ្ឍបានឡើយ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានសុខសន្តិភាពនោះទេ ប្រទេសកម្ពុជាមិនអាចមានការអភិវឌ្ឍបានឡើយ ហើយក៏គ្មានទេសចរណាមកដើរលេងនៅក្រោមគ្រាប់ផ្លោង ដើរកាត់ចំការមីននោះដែរ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ( ២៩-ធ្នូ-១៩៩៨ - ២៩-ធ្នូ-២០២១)។ 


សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កត្តាសន្តិភាពមានអត្ថប្រយោជន៍ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា មិនមែនសំខាន់សម្រាប់តែគណបក្សប្រជាជនកម្ពុជានោះឡើយ។


សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីការបិទបញ្ចប់នូវជម្លោះប្រដាប់អាវុធ រវាងខ្មែរនិងខ្មែរ ដោយប្រើប្រាស់នយោបាយឈ្នះឈ្នះនាំយកនូវសុខសន្តិភាពជូនជាតិនិងប្រជាជនកម្ពុជា ដែលយើងមិនដែលធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត៥០០ឆ្នាំ៕




កម្រងសាវតារនៃដំណើរការនយោបាយឈ្នះ-ឈ្នះ ឈានទៅបិទបញ្ចប់ភ្លើងសង្រ្គាមទាំងស្រុង

(ភ្នំពេញ)៖ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ ជារយៈពេលគម្រប់២៣ឆ្នាំហើយ ដែកម្ពុជាបានបិទបញ្ចប់ភ្លើងសង្គ្រាម ដណ្តើមបានមកវិញនូវសុខសន្តិភាព និងការឯកភាពទឺកដីទាំងស្រុង បន្ទាប់ពីការបែកបាក់យ៉ាងតិច ៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្រកម្ពុជា។

នយោបាយឈ្នះ-ឈ្នះ ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន គឺជាមរតកដ៏មហាសាលសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ តាមរយៈនយោបាយឈ្នះ-ឈ្នះនេះហើយនាំមកនូវពន្លឺជីវិត និងសង្គមថ្មីមួយពោរពេញដោយការអភិវឌ្ឍ ការរីកចម្រើន និងភាពរីករាយ។



ដើម្បីចូលរួមអបអរសាទរខួបលើកទី២៣ ជោគជ័យនៃការអនុវត្តនយោបាយឈ្នះ-ឈ្នះ 

កម្រងអត្ថបទដែលជាសាវតារនៃដំណើរការអនុវត្តន៍នយោបាយឈ្នះ-ឈ្នះ មកជម្រាបជូនមិត្តអ្នកអាន។ អត្ថបទនេះ ត្រូវបានរៀបចំឡើងដោយ «អ្នកវិភាគចៅចាក់ស្មុក»។

* វគ្គទី១៖ កម្ពុជាក្នុងដំណើរបញ្ចប់ជម្លោះប្រដាប់អាវុធតាមរយៈមធ្យោបាយសន្តិវិធី និងដើម្បីឈានទៅដល់ការបង្រួបបង្រួមជាតិ

បើទោះបីជារបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានវាយផ្តួលរំលំដោយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រំដោះប្រទេសនិងប្រជាជនចេញពីក្រញ៉ាំដៃរបបវាលពិឃាតក៏ដោយ ក៏កម្ពុជាមិនមានសន្តិភាពពេញលេញដែរ។ សង្គ្រាមស៊ីវិល នៅតែបន្តធ្វើឱ្យប្រជាជនកម្ពុជារងទុក្ខវេទនារស់
នៅក្នុងស្ថានភាពសន្តិភាពផងនិងសង្គ្រាមផង ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសជាតិ ត្រូវបានបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុង។ នៅចំពោះមុខទុក្ខសោករបស់ប្រទេសជាតិ និងប្រជាជនខ្មែរនេះ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលក្រោយមកបានប្តូរឈ្មោះមករដ្ឋកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសគឺសម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីស្វែងរកដំណោះស្រាយនយោបាយមួយ លើជម្លោះកម្ពុជា ក្នុងគោលបំណងស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងឯកភាពទឹកដី ប្រមូលធនធានមនុស្ស និងថវិកាដើម្បីកសាងប្រទេសកម្ពុជាឱ្យរីកចម្រើនលើគ្រប់វិស័យឡើងវិញ បន្ទាប់ពីទទួលរងនូវការបំផ្លិចបំផ្លាញដោយសារសង្គ្រាមជាច្រើនឆ្នាំរួចមក។

ដោយឈរនៅលើទស្សនទាន «សង្គ្រាមមិនអាចបញ្ចប់ដោយចុងកាណុង» និងដើម្បីសម្រេចបាននូវដំណោះ ស្រាយនយោបាយលើជម្លោះកម្ពុជានេះ តម្រូវការចាំបាច់ ដែលសម្តេចតេជោ ហ៊ុន សែន យល់ឃើញគឺត្រូវតែមានការចរចាក្នុងចំណោមភាគីខ្មែរ ដែលមានជម្លោះប្រដាប់អាវុធនេះ។ ហេតុដូច្នេះហើយបានជានៅឆ្នាំ ១៩៨៤ នៅពេលដែលសម្តេចតេជោ ហ៊ុន សែន ស្ថិតក្នុងតួនាទីជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ជំនួបមួយរវាងសម្តេចតេជោជាមួយនឹងសម្តេចព្រះ នរោត្តម សីហនុ ត្រូវបានរៀបចំឡើងនៅទីក្រុងប៉ារីស៍ប្រទេសបារាំង។ ជំនួបនេះត្រូវបានជួយរៀបចំឡើង ដោយរដ្ឋមន្ត្រីក្រសួងការបរទេសបារាំងនាសម័យនោះ ក៏ប៉ុន្តែជំនួបនេះ ត្រូវបានអាក់ខានទៅវិញ ដោយសារតែមានប្រទេសមួយចំនួន រួមនឹងក្រុមខ្មែរក្រហមផងនោះបានធ្វើការជំទាស់។ ក្តីរំពឹងនៃការស្វែងរកសន្តិភាពត្រូវបានរំខាន ប៉ុន្តែទោះបីជាយ៉ាងណាក៏រដ្ឋាភិបាលកម្ពុជានៅពេលនោះមិនបោះបង់នូវការព្យាយាមនេះឡើយ។

ថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ សម្តេចតេជោ ហ៊ុន សែន ត្រូវបានរដ្ឋសភាបោះឆ្នោតជាឯកច្ឆ័ន្ទជ្រើសតាំងជានាយករដ្ឋមន្ត្រីក្នុងវ័យ ៣៧ឆ្នាំ ខណៈប្រទេសកម្ពុជាស្ថិតនៅក្នុងដំណាក់កាល នៃសង្គ្រាមស៊ីវិលពេញបន្ទុក។ នៅពេលដែលសម្តេចតេជោ ហ៊ុន សែន បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីភ្លាម ក៏បានដាក់ចុះនូវគោលនយោបាយជាច្រើនបន្ថែមទៀតដើម្បីនាំសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជនក្នុងនោះរួមមាន៖

ទី១៖ កសាងកងកម្លាំងយោធារបស់សាធារណរដ្ឋប្រជាមានិតកម្ពុជាឱ្យកាន់តែរីកចម្រើនធំធាត់ទាំងបរិមាណនិងគុណភាព។

ទី២៖ ធ្វើឱ្យរដ្ឋាភិបាលចម្រុះត្រីភាគីឃ្លាតចេញពីគ្នាបន្តិចម្តងៗ ពីព្រោះកម្លាំងបីមានសារធាតុខុសគ្នា ហើយងាយនឹងឃ្លាតចេញពីគ្នា។

ទី៣៖ អូសទាញកម្លាំងរាជានិយមដែលមាន សម្តេចព្រះ នរោត្តម សីហនុ ជាប្រធាន ឱ្យវិលត្រឡប់មករួមរស់ជាមួយសង្គមជាតិវិញ ព្រមទាំងកម្លាំងរបស់សម្តេច សឺន សាន ផងដែរ។

ទី៤៖ ធ្វើឱ្យកម្លាំងខ្មែរក្រហមធ្លាក់ក្នុងសភាពឯកោពីកម្លាំងរដ្ឋាភិបាលចម្រុះត្រីភាគី ឯកោពីឆាកអន្តរជាតិ ពិសេសឯកោពីបណ្តាប្រទេសដែលធ្លាប់តែជួយពួកគេ។ នេះគឺជាចំណុចផ្តើមយ៉ាងសំខាន់នៃការលេចចេញរូបរាងនៃយុទ្ធសាស្ត្រនយោបាយមួយដែលសម្តេចតេជោ ហ៊ុន សែន បានដាក់ចុះដើម្បីរំលាយក្រុមខ្មែរក្រហម ពីនយោបាយកម្ពុជា។ យុទ្ធសាស្ត្រដែលសម្តេច បានដាក់ចុះនៅក្នុងអំ ឡុងទសវត្សរ៍ឆ្នាំ ១៩៨០ នោះមានឈ្មោះថា «យុទ្ធសាស្ត្រឌីហ្វីដ»។

យុទ្ធសាស្ត្រឌីហ្វីដមកពីអក្សរកាត់នៃភាសាអង់គ្លេស DIFID ដែលមានពេញលេញមកពីពាក្យ Divide (បំបែក) Isolate (ធ្វើឱ្យឯកោ) Finish (បញ្ចប់) Integrate (សមាហរណកម្ម) Develop (អភិវឌ្ឍ)។ ការអនុវត្តយុទ្ធសាស្ត្រនេះធ្វើឡើងជាដំណាក់កាលដោយប្រទាក់ក្រឡាគ្នាពីមួយទៅមួយដោយសម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមពីយុទ្ធសាស្ត្របំបែកក្រុមខ្មែរក្រហមពីចលនាត្រីភាគី និងធ្វើឱ្យកាន់តែឯកោពីចលនាត្រីភាគី និងម្ចាស់ជំនួយ។

នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀតនៃគណបក្សប្រជាជនកម្ពុជាដែលបានគ្រប់គ្រងលើផ្ទៃដីភាគច្រើននៃប្រទេស បានប្រឹងប្រែងក្នុងការស្វែងរកការចរចាជា មួយនឹងសម្តេចព្រះ នរោត្តម សីហនុ។ កិច្ចខិតខំប្រឹងប្រែងស្វែងរកការចរចានេះ មិនមែនមានន័យថា រដ្ឋាភិបាលកម្ពុជា មានភាពទន់ខ្សោយមិនអាចទប់ទល់នឹងចលនាតស៊ូត្រីភាគីនោះឡើយ ប៉ុន្តែគឺដើម្បីបុព្វហេតុសន្តិភាព និងសុខសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល។ ការខិតខំលើកនេះ ត្រូវបានគេមើលឃើញថាប្រើរយៈពេលវែងបង្គួរ ដោយមានការជួយជ្រោមជ្រែងពីប្រទេសជាមិត្តភ័ក្តិនានារបស់កម្ពុជា និងឥស្សរជនខ្មែរមួយចំនួន ដែលក្នុងនោះមានលោកស្រី ពុង ឈីវហ្កិច បច្ចុប្បន្នជាប្រធានអង្គការសិទ្ធិមនុស្សលីកាដូ ជាអ្នកប្រឹងប្រែងខ្លាំងជាងគេនៅក្នុងការភ្ជាប់ទំនាក់ទំនងរវាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចព្រះនរោត្តម សីហនុ និងពីសម្តេចព្រះ នរោត្តម សីហនុ មកសម្តេចតេជោ ហ៊ុន សែន ព្រមទាំងបានជួយការងារយ៉ាងច្រើនដល់សម្តេច ហ៊ុន សែន នៅក្នុងអំឡុងពេលនៃការចរចានៅទីក្រុងប៉ារីស ប្រទេសបារាំងផងដែរ។

ទោះបីជាមានការលំបាកដោយសារតែប្រទេសមួយចំនួន និងភាគីខ្មែរក្រហមព្រមទាំងភាគីរណសិរ្សរំដោះ ប្រជាពលរដ្ឋខ្មែររបស់សម្តេច សឺន សាន ជំទាស់យ៉ាងណាក្តី ក៏សម្តេចព្រះ នរោត្តម សីហនុ បានសម្រេចព្រះទ័យ ធ្វើការចរចាជាមួយសម្តេចតេជោ ហ៊ុន សែន។ ការចាប់ផ្តើមចរចាដំបូងគឺនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅហ្វែរអង់ តាដឺន័រ ប្រទេសបារាំងដែលការចរចានេះមានសេចក្តីប្រកាសរួមឡាយព្រះហស្ថលេខាដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេច ហ៊ុន សែន។ សេចក្តីប្រកាសរួមរវាងសម្តេច ហ៊ុន សែន និងសម្តេចព្រះ នរោត្តម សីហនុ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ ១៩៨៧ បានសរសេរថា៖ «ដោយសារតែមានគោលបំណងរួមមួយក្នុងការបញ្ចប់ជម្លោះកម្ពុជាតាមរយៈ មធ្យោបាយសន្តិវិធី និងដើម្បីឈានទៅដល់ការបង្រួបបង្រួមជាតិ សម្តេចព្រះ នរោត្តម សីហនុ និងឯកឧត្តម ហ៊ុន សែន បានជួបចរចាគ្នាពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ ១៩៨៧ នៅហ្វែរអង់តាដឺន័រ ប្រទេសបារាំង។ នៅក្នុងអំឡុង ពេលនៃជំនួបជាប្រវត្តិសាស្ត្រនេះ ភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងដូចខាងក្រោម៖

១៖ ជម្លោះកម្ពុជាចាំបាច់ត្រូវឆ្លងតាមរយៈដំណោះស្រាយនយោបាយមួយ។

ទី២៖ បញ្ហាកម្ពុជា ចាំបាច់ត្រូវដឡស្រាយដោយប្រជាជន កម្ពុជាខ្លួនឯងតាមរយៈការចរចារវាងគ្រប់ភាគីទាំងអស់នៅក្នុងជម្លោះ ដើម្បីបញ្ចប់សង្គ្រាម ការបង្ហូរឈាម និងដើម្បី កសាងឡើងវិញនូវកម្ពុជាមួយដែលមានសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ បូរណភាពដែនដី អព្យាក្រឹត្យ និងមិនចូលបក្សសម្ព័ន្ធ។

ទី៣៖ នៅពេលដែលកិច្ចព្រមព្រៀងមួយនឹងត្រូវបានសម្រេចឡើងរវាងភាគីកម្ពុជាទាំងអស់ សន្និសីទអន្តរជាតិមួយនឹងត្រូវរៀបចំឡើងដើម្បីធានាកិច្ចព្រមព្រៀងនេះ ធានានូវឯករាជ្យភាពរបស់កម្ពុជា ធានាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។

ទី៤៖ ភាគីទាំងពីរ បានទទួលយកនូវការជួបប្រជុំគ្នាសាជាថ្មីនៅក្នុងអំឡុងខែមករា ឆ្នាំ ១៩៨៨ នៅអង់តាហ្វែរដឺន័រ ប្រទេសបារាំង។ ភាគីទាំងពីរក៏បានយល់ព្រមគ្នាផងដែរ ក្នុងការជួប គ្នាលើកទី៣ នៅរាជវាំង ឆាងស៊ូអ៊ុន របស់សម្តេចព្រះ នរោត្តម សីហនុ នីសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យ កូរ៉េ ដែលកាលបរិច្ឆេទនឹងត្រូវសម្រេច នៅពេលក្រោយ។ នៅលើមូលដ្ឋាននៃកិច្ចព្រមព្រៀងដែលបានលើកឡើងនេះ ហើយនៅក្នុងផលប្រយោជន៍ដ៏ឧត្តុងឧត្តមរបស់ប្រជាជាតិកម្ពុជា ភាគីទាំងពីរអញ្ជើញភាគីកម្ពុជា ផ្សេងទៀតចូលរួម ជាមួយខ្លួននៅក្នុងតុចរចាដើម្បីឈានទៅដល់ដំណោះស្រាយឆាប់រហ័សមួយលើបញ្ហាកម្ពុជា ដែលនឹងចូលរួមក្នុងការកសាងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការចារចាសីហនុ-ហ៊ុន សែន លើកទី២ បានប្រព្រឹត្តទៅនៅថ្ងៃទី ២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅសាំងហ្សែម៉ាំង អង់ឡេ (Saint-Germain-en-laye) ប្រទេសបារាំង។

ចាប់តាំងពីជំនួបបើកផ្លូវរវាងសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ទាំងពីរលើក គេបានមើលឃើញថា ចរន្តស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជាកាន់តែរីកធំឡើង ហើយវេទិកាចរចាត្រូវបានពង្រីករវាងភាគីកម្ពុជា និងមានការចូលរួមពីសំណាក់ប្រទេសមួយចំនួនដូចជាកិច្ចប្រជុំ JIM1 JIM2 IMC រហូតទៅដល់សន្និសីទទីក្រុងប៉ារីស ដែលបានបើកធ្វើនៅខែកក្កដា និងខែសីហា ឆ្នាំ ១៩៨៩ តែពុំទទួលបានលទ្ធផលផ្លែផ្កាអ្វីឡើយ។ នៅចំពោះមុខនេះ សម្តេចតេជោ ហ៊ុន សែន ត្រូវខិតខំស្វះស្វែងរកគ្រប់មធ្យោបាយទាំងអស់ដើម្បីធ្វើការងារជាមួយសម្តេចព្រះ នរោត្តម សីហនុ តាមរយៈការរៀបចំឡើងនូវក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ហៅកាត់ថា អេស អ៊ិន ស៊ី (Supreme National Council) ដែលចែកចេញជាបីដំណាក់កាល៖

* ដំណាក់កាលទី១៖ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ១៩៩០ ចុះហត្ថលេខារវាងសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន នៅទីក្រុងបាងកក ប្រទេសថៃ។

* ដំណាក់កាលទី២៖ ថ្ងៃទី៤-៥ ខែមិថុនា ឆ្នាំ១៩៩០ ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលការចុះហត្ថលេខារវាង សម្តេចព្រះ នរោត្តម សីហនុ ក្នុងនាមព្រះប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យ អមដំណើរដោយសម្តេច សឺន សាន នៅក្នុងនាមនាយករដ្ឋមន្ត្រីកម្ពុជាប្រជាធិបតេយ្យ តែពហិការដោយលោក ខៀវ សំផន ដែលជាអនុប្រធានរដ្ឋកម្ពុជាប្រជាធិបតេយ្យ ជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីបង្កើតនូវក្រុមប្រឹក្សាជាតិជាន់ខ្ពស់មួយតាមរូបមន្ត ៦+៦ ឬ៦+២+២+២=១២ មានន័យថា ភាគីត្រីភាគីដែលដឹកនាំដោយ សម្តេចព្រះ នរោត្តម សីហនុ ក្នុងមួយភាគីដាក់មនុស្ស ២នាក់ រីឯភាគីរដ្ឋកម្ពុជាដាក់មនុស្សចំនួន ៦ នាក់។

* ដំណាក់កាលទី៣៖ ថ្ងៃទី៩-១០ ខែកញ្ញា ឆ្នាំ១៩៩០ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ភាគីទាំងអស់បានរៀបចំបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់ដែលពេលនោះភាគីហ៊្វុនស៊ិនប៉ិចពុំមានព្រះនាមសម្តេចព្រះនរោត្តម សីហនុ នោះទេ ព្រោះព្រះអង្គពុំបានយាងទៅហ្សាការតា ហើយត្រូវបានជំនួសដោយសម្តេច ចៅសែន កុសល វិញ។ ការប្រជុំលើកទី១របស់ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ធ្វើឡើង នៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ ១៩៩០ នៅស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក ប៉ុន្តែកិច្ចប្រជុំនេះពុំមានលទ្ធផលអ្វីឡើយ សូម្បីតែបន្តិចក៏គ្មានដែរ។

បន្ទាប់ពីមានការជួយជ្រោមជ្រែងពីប្រទេសមហាអំណាចធំទាំង ៥ ដែលជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ សេចក្តីព្រាងកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយចំពោះបញ្ហាកម្ពុជា ត្រូវបានរៀបចំព្រាងឡើង ប៉ុន្តែដំណើរនៅតែមិនទៅមុខ។ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន និងសម្តេចព្រះ នរោត្តម សីហនុ បានខិតខំសាជាថ្មី នៅថ្ងៃទី២ និងថ្ងទី៤ ខែមិថុនា ឆ្នាំ ១៩៩១ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បានព្រមព្រៀងគ្នាជាសម្ងាត់ដោយសម្តេចព្រះ នរោត្តម សីហនុ សម្តេចម៉ែ រាជវង្សានុវង្ស នឹងយាងមករួមរស់ជាមួយរដ្ឋកម្ពុជាដោយរក្សាទុកនូវរដ្ឋធម្មនុញ្ញ ទង់ជាតិ ភ្លេងជាតិរបស់រដ្ឋកម្ពុជា ហើយសម្តេច ហេង សំរិន នៅតែជាប្រធានក្រុមប្រឹក្សារដ្ឋ សម្តេច ជា ស៊ីម នៅតែជាប្រធានរដ្ឋសភា ឯសម្តេច ហ៊ុន សែន នៅតែជានាយករដ្ឋមន្ត្រី ប៉ុន្តែសម្តេចឪ នរោត្តម សីហនុ បានស្នើឱ្យបង្កើតឡើងនូវគណៈប្រធានជាតិដែលព្រះអង្គជាប្រធាន ហើយសម្តេច ហ៊ុន សែន ជាអនុប្រធាន។

ចំពោះសំណើនេះត្រូវបានឯកភាពពីសំណាក់សម្តេចតេជោ ហ៊ុន សែន។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា សម្តេចព្រះ នរោត្តម សីហនុ បានមានបន្ទូលម្តងហើយម្តងទៀតប្រាប់សម្តេចថា៖ «ទោះមាន ឬគ្មានដំណោះស្រាយ នយោបាយ ក៏ព្រះអង្គត្រូវតែវិលត្រឡប់ទៅជាមួយឯកឧត្តម ហ៊ុន សែន ដែរ ព្រោះមិនអាចនៅជាមួយពួកខ្មែរក្រហមបានបន្តទៀតទេ»។

ការសម្ងាត់នេះត្រូវបានបែកធ្លាយនៅទីក្រុងបាងកក ប្រទេសថៃ ហើយវាក៏ជាសម្ពាធខាងនយោបាយដ៏ធំមួយ សម្រាប់ក្រុមខ្មែរក្រហម និងបរទេសខ្លះដែរ។ ដើម្បីកុំឱ្យសម្តេចព្រះ នរោត្តម សីហនុ យាងមកប្រទេសកម្ពុជាតែអង្គឯង ក្រៅពីដំណោះស្រាយនយោបាយ ប្រទេសមួយចំនួនបានរកវិធីរារាំង តាមរយៈការដាក់បញ្ចូលសម្តេចព្រះ នរោត្តម សីហនុ ទៅជាសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់ជំនួសសម្តេច ចៅសែន កុសល។ ចាប់ពីពេលនោះមក អ្វីៗត្រូវបានគេមើលឃើញថាមានដំណើរការលឿនណាស់។ ជាក់ស្តែង នៅថ្ងៃទី ២៤-២៦ ខែមិថុនា ឆ្នាំ ១៩៩១ ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ បានកោះប្រជុំឡើងវិញនៅប៉ាតាយ៉ា ប្រទេសថៃ ក្រោមអធិបតីភាពសម្តេចព្រះ នរោត្តម សីហនុ ជាប្រធានអង្គប្រជុំ តែមិនមែនជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់នោះទេ។ លោក ខៀវ សំផន បានបន្ទន់ឥរិយាបថ ព្រមទាំងប្រកាសឈប់បាញ់ និងឈប់ទទួលយកជំនួយយោធាបរទេស ដែលជាលើកដំបូងនៃការបន្ទន់ឥរិយាបថពីសំណាក់ភាគីរឹងរូសមួយនេះ។

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ១៩៩១ ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ បានរៀបចំកិច្ចប្រជុំមួយនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន គឺនៅពេលនោះហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានជួបជាសម្ងាត់ជាមួយនឹងសម្តេចព្រះ នរោត្តម សីហនុ និងបានថ្វាយព្រះរាជតួនាទីព្រះអង្គ ជាព្រះប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់។ សម្តេចព្រះនរោត្តម សីហនុ និងសម្តេច ហ៊ុន សែន បានចុះព្រះហស្ថលេខា និងចុះហត្ថលេខា លើសេចក្តីប្រកាសរួមមួយដែលព្រាងឡើងដោយសម្តេច ហ៊ុន សែន ដោយផ្ទាល់ និងដោយមានការយល់ព្រមពីសម្តេចព្រះនរោត្តម សីហនុ ពាក់ព័ន្ធនឹងការថ្វាយព្រះរាជតួនាទីនេះ។ សេចក្តីប្រកាសរួមរវាងសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ១៩៩១ បានសរសេរថា៖ «ក្នុងទិសដៅជំរុញនូវដំណោះស្រាយនយោបាយនៃបញ្ហាកម្ពុជា និងការបង្រួបបង្រួមជាតិ សម្តេច នរោត្តម សីហនុ និងឯកឧត្តម ហ៊ុន សែន បានព្រមព្រៀងគ្នាដូចតទៅ៖

- ឯកឧត្តម ហ៊ុន សែន បានព្រមព្រៀងប្រគល់ថ្វាយសម្តេចព្រះ នរោត្តម សីហនុ ធ្វើជាប្រធាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ដោយមិនចាំបាច់មានអនុប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ និងដោយរក្សាចំនួនសមាសភាពក្នុងក្រុមប្រឹក្សាជាតិជាន់ខ្ពស់ត្រឹម ១២ រូបដដែល។

- ដើម្បីអនុវត្តដោយពេញលេញនូវតួនាទីជាប្រធាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់ សម្តេចព្រះ នរោត្តម សីហនុ បានសម្រេចព្រះរាជហឫទ័យលាឈប់ពីតំណែងជាប្រធាននៃចលនាតស៊ូកម្ពុជានិងប្រធាននៃរដ្ឋាភិបាលជាតិកម្ពុជា ហើយព្រះអង្គគង់នៅជាអព្យាក្រឹតក្នុងនាមជាអ្នកសម្របសម្រួលដោយមិនស្ថិតនៅក្នុងភាគីណាមួយ ឬនៅក្នុងបក្សនយោបាយណាមួយចាប់ពីពេលនេះរហូតតទៅ។

- ក្នុងករណីរបៀបនេះ សម្តេចព្រះ នរោត្តម សីហនុ សម្រេចថា អ្នកដឹកនាំបន្តពីព្រះអង្គនៅក្នុងចលនាតស៊ូកម្ពុជា និងនៅក្នុងរដ្ឋាភិបាលជាតិកម្ពុជា គឺអាស្រ័យដោយចលនាតស៊ូនិងរដ្ឋាភិបាលជាតិកម្ពុជាជាអ្នកជ្រើសតាំង។

- សម្តេចព្រះ នរោត្តម សីហនុ និងឯកឧត្តម ហ៊ុន សែន ចាត់ទុកថា នេះគឺជាដំណោះស្រាយដ៏ល្អបំផុតដើម្បីបញ្ចប់នូវអារិភាពរវាងភាគីកម្ពុជាទាំងឡាយ ដែលមានជម្លោះជាមួយគ្នា តាមរយៈតួនាទីអព្យាក្រឹតនិងសម្របសម្រួលរបស់សម្តេចព្រះ នរោត្តម សីហនុ។ ក្នុងន័យនេះ សម្តេចព្រះ នរោត្តម សីហនុ និងឯកឧត្តម ហ៊ុន សែន អំពាវនាវចំពោះសមាជិកដទៃទៀតនៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់ឱ្យគាំទ្រនូវការព្រមព្រៀងនេះ។

អ្វីៗស្ថិតនៅក្នុងស្ថានភាពល្អប្រសើរ ការប្រជុំក្រុមប្រឹក្សាជាតិជាន់ខ្ពស់បូកនឹងប្រទេសធំទាំង៥ សហប្រធានសន្និសីទទីក្រុងប៉ារីសដែលមានបារាំង និងឥណ្ឌូនេស៊ី ព្រមទាំងតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបន្តធ្វើពីថ្ងៃទី២៦-៣០ ខែសីហា ឆ្នាំ ១៩៩១ នៅប៉ាតាយ៉ា ប្រទេសថៃ។ សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា ចំណុច ៣ ដែលសំខាន់នាដំណាក់កាលចុងក្រោយនៃការចរចារួមមាន៖

ទី១៖ ការឈប់បាញ់និងការរំសាយកងទ័ព។ ការឈប់បាញ់ យើងបានឯកភាពឈប់បាញ់នៅនឹងកន្លែងភាគីណានៅទីណាត្រូវឈរជើងនៅទីនោះ។ អ្វីដែលលំបាកគឺការរំសាយកងទ័ព។ ត្រីភាគីតំណាងដោយលោក ខៀវ សំផន បានស្នើភាគីនីមួយៗរក្សាទុកកងទ័ពចំនួន ២០០០ នាក់ តាមរូបមន្តនេះ ត្រីភាគីនឹងរក្សាទុកបានកងទ័ពចំនួន ៦០០០ នាក់ ដែលតាមការប៉ានស្មានពេលនោះ កងទ័ពទាំង ៣ ភាគីមានមិនដល់ ៤០ ០០០ នាក់ផង ហើយគ្រប់គ្រងទឹកដីមិនដល់ ១០ ភាគរយផង។ ឯភាគីរដ្ឋកម្ពុជាដែលមានកងទ័ពជាង ១៤០ ០០០នាក់ និងគ្រប់គ្រងទឹកដីជាង ៩០ ភាគរយ ក៏រក្សាកងទ័ពបាន ២០០០ នាក់ដូចគេឯងដែរ។ ដើម្បីរកច្រកចេញ សម្តេចតេជោ ហ៊ុន សែន បានពិគ្រោះយោបល់ជាមួយ ឯកឧត្តម ទៀ បាញ់ និងឯកឧត្តម ហោ ណាំហុង អំពីលទ្ធភាពរំសាយកងទ័ព ៧០ ភាគរយ។

បន្ទាប់ពីមានការពិគ្រោះយោបល់គ្នាហើយ នាថ្ងៃបន្ទាប់ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្រធានគណៈប្រតិភូបារាំង ដែលជាសហប្រធានសន្និសីទប៉ារីស មកស្រស់ស្រូបអាហារពេលព្រឹកហើយសម្តេចតេជោ ក៏បានសួរទៅកាន់ប្រធានគណៈប្រតិភូបារាំងថា ប្រសិនបើរំសាយកងទ័ពចំនួន ៧០ ភាគរយ តើប្រទេសធំទាំង ៥ យល់យ៉ាងណា? ប្រធានគណៈប្រតិភូបារាំងបានឆ្លើយតបទៅសម្តេចតេជោ ហ៊ុន សែន ថា​ «ច្បាស់ជាមានការគាំទ្រ»។

សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅប្រធានប្រតិភូបារាំងថា លោក ខៀវ សំផន និងលោក សឺន សាន រង់ចាំតែជំទាស់នឹងការស្នើសុំរបស់សម្តេច។ ដូច្នេះ សូមឯកឧត្តមទៅទូលថ្វាយសម្តេចព្រះនរោត្តម សីហនុ ថា ប្រទេសទាំង ៥ មានបំណងឱ្យភាគីកម្ពុជារំសាយកងទ័ព ៧០ភាគរយ ហើយពេលសម្តេចព្រះ នរោត្តម សីហនុ លើកឡើង សម្តេច ហ៊ុន សែន នឹងគាំទ្រភ្លាម។

អ្វីៗដូចការគ្រោងទុក ពេលបើកអង្គប្រជុំ សម្តេចព្រះ នរោត្តម សីហនុ បានប្រាប់អង្គប្រជុំថា ប្រទេសធំទាំង ៥ មានបំណងឱ្យភាគីកម្ពុជារំសាយកងទ័ព ៧០ ភាគរយ។ នៅពេលនោះ សម្តេច ហ៊ុន សែន បានប្រកាសគាំទ្រភ្លាម បន្ទាប់ទៅលោក ខៀវ សំផន លោក សឺន សាន ព្រះអង្គម្ចាស់ នរោត្តមរណឫទ្ធិ បានប្រកាសគាំទ្រដូចគ្នាដែរ។ ត្រង់នេះត្រូវបានសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «នំរបស់ ហ៊ុន សែន ផលិតផ្ញើតាមអ្នកដទៃ យកមកឱ្យ ហ៊ុន សែន ទទួលទានវិញយ៉ាងឆ្ងាញ់ពិសា»។ ដូច្នេះប្រធានបទលើការឈប់បាញ់ និងការរំសាយកងទ័ព ត្រូវបានដោះស្រាយនៅក្នុងកិច្ចប្រជុំមួយនៅប៉ាតាយ៉ា ប្រទេសថៃ។

ទី២៖ អំពីប្រព័ន្ធបោះឆ្នោត។ សេចក្តីព្រាងរបស់ប្រទេសធំទាំង ៥ គឺប្រព័ន្ធសមាមាត្រទូទាំងប្រទេស ឯភាគីរដ្ឋកម្ពុជាបានស្នើនូវប្រព័ន្ធឯកត្តនាម។ ចំណុចនេះ មិនត្រូវបានដោះស្រាយនៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃនោះទេ។ សម្តេចតជោ ហ៊ុន សែន បានមកពិភាក្សាជាមួយថ្នាក់ដឹកនាំនៅក្នុងប្រទេស ហើយសម្រេចស្នើឡើងនូវរូបមន្តប្រព័ន្ធសមាមាត្រតាមខេត្ត ហើយត្រូវបានភាគីទាំងអស់យល់ព្រមនៅទីក្រុងញូវយ៉ក នៅពេលប្រជុំអង្គការសហប្រជាជាតិពីថ្ងៃទី១៤-២១ ខែកញ្ញា ឆ្នាំ១៩៩១។ ប្រព័ន្ធបោះឆ្នោតសមាមាត្រតាមខេត្ត កំពុងប្រើប្រាស់សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្ររហូតដល់សព្វថ្ងៃនេះ។

ទី៣៖ អំពីសិទ្ធិសម្រេចចុងក្រោយ សេចក្តីព្រាងកិច្ចព្រមព្រៀងត្រូវប្រគល់ទៅឱ្យប្រធានអាជ្ញាធរ បណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា «អ៊ុនតាក់» ចំណែកសម្តេចតេជោ ហ៊ុន សែន ខាងភាគីរដ្ឋកម្ពុជាចង់ថ្វាយសិទ្ធិសម្រេចចុងក្រោយនេះទៅសម្តេចព្រះ នរោត្តម សីហនុ ក្នុងឋានៈព្រះអង្គជាព្រះប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់។ ចំណុចនេះ មិនត្រូវបានដោះស្រាយនៅប៉ាតាយ៉ានោះទេ តែត្រូវបានដោះស្រាយនៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅបុរីញូវយ៉ក សហរដ្ឋអាមេរិកទៅវិញ។ សម្តេចតេជោ ហ៊ុន សែន បានឃើញព្រះរាជសាររបស់សម្តេចព្រះ នរោត្តម សីហនុ នៅលើតុផ្ញើជូនឯកឧត្តម ប៉េរ៉េស ដឺគូអេឡា អគ្គលេខាធិការអង្គការសហប្រជាជាតិនៅពេលនោះ ដោយមានន័យថាសិទ្ធិសម្រេចចុងក្រោយដោយប្រធានអេសអ៊ិនស៊ី ឬប្រធានអ៊ុនតាក់ អាស្រ័យលើឯកឧត្តម ហ៊ុន សែន ជាអ្នកសម្រេច។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថាសម្តេចគ្មានជម្រើសក្រៅតែពីការយល់ព្រមនោះទេ។ អ្វីៗត្រូវដោះស្រាយរួចរាល់នៅពេលដែលអេស អ៊ិន ស៊ី ចូលកាន់កាប់អាសនៈអង្គការសហប្រជាជាតិក្នុងខែកញ្ញា ឆ្នាំ ១៩៩១ រាប់ទាំងកំណត់យកថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ជាថ្ងៃចុះហត្ថលេខានៅទីក្រុងប៉ារីសផងដែរ។

យោងទៅលើអ្វីដែលជាការរៀបរាប់ដំណើរការស្វែងរកសន្តិភាព វាមានការលំបាក តែវាប្រសើរជាការបន្តនូវសង្គ្រាម។ ប្រជាជនកម្ពុជាបានឆ្លងកាត់ដំណាក់កាលសង្គ្រាមទាំងស្រុង ដំណាក់កាលវាយផង ចរចាផង និងដំណាក់កាលសន្តិភាពទាំងស្រុង។ អ្វីដែលកិច្ចព្រមព្រៀងប៉ារីសចង់បាន តែអ៊ុនតាក់មិនអាចសម្រេចបានគឺនៅពេល អ៊ុនតាក់ដកចេញ បានបន្សល់ទុកឱ្យកម្ពុជាមានតំបន់ត្រួតត្រាពីរ និងរដ្ឋាភិបាលពីរ។ ជម្រើសចុងក្រោយសម្រាប់សន្តិភាពទាំងស្រុងនៅកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន បន្តអនុវត្តយុទ្ធសាស្ត្រឌីហ្វីដដំណាក់កាលបន្ទាប់គឺ «បញ្ចប់» តាមរយៈការអនុម័តច្បាប់ដាក់ក្រុមកម្ពុជាប្រជាធិបតេយ្យនៅ ក្រៅច្បាប់ (ច្បាប់ដាក់ខ្មែរក្រហមនៅក្រៅច្បាប់) នៅខែកក្កដា ឆ្នាំ ១៩៩៤ និងបន្ទាប់មកទៀត សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយ «ឈ្នះ-ឈ្នះ» ដែលបានអនុវត្តដ៏ជោគជ័យពីឆ្នាំ១៩៩៦-១៩៩៨ និងបន្តរហូតមកទល់ពេលនេះ។ នេះជាសន្តិភាពដែលជនជាតិកម្ពុជាបានរួមគ្នាបង្កើតឡើងដោយខ្លួនឯង គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ និងមានឯកភាពជាតិ ឯកភាពទឹកដី ជាលើកដំបូងក្នុងប្រវត្តិជាង ៥០០ ឆ្នាំដែលកម្ពុជាមានប្រទេសមួយ មានតំបន់ត្រួតត្រាមួយ មានរដ្ឋធម្មនុញ្ញមួយ មានព្រះមហាក្សត្រតែមួយ មានរាជរដ្ឋាភិបាលតែមួយ មានកម្លាំងប្រដាប់អាវុធតែមួយ គ្មានការបែងចែកដែលយើងទាំងអស់គ្នាត្រូវរួមគ្នារក្សានូវសន្តិភាពនេះ។

* វគ្គទី២៖ មូលហេតុនៃការដាក់ចុះ នយោបាយឈ្នះ-ឈ្នះ របស់សម្តេច ហ៊ុន សែន

ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជាពីក្រញ៉ាំដៃខ្មែរក្រហម ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានយកជីវិតធ្វើជាដើមទុន និងរួមកម្លាំងគ្នាបង្កើតរណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៧៨ រហូតដល់ការផ្តួលរំលំរបបខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩។ ចាប់តាំងពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨៧ កម្ពុជាស្ថិតនៅក្នុងដំណាក់កាលសង្គ្រាមទាំងស្រុង ដែលភាគីកម្ពុជានៅក្នុងជម្លោះ បានវាយប្រយុទ្ធគ្នាបង្កឱ្យមានការស្លាប់ និងរបួសប្រជាជន ក៏ដូចជាបន្តបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ខឿនសេដ្ឋកិច្ចយ៉ាងច្រើន បន្ថែមលើការបំផ្លាញបំផ្លាញស្ទើរដល់ឫសគល់របស់ខ្មែរ ខណៈរដ្ឋាភិបាលនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាបានរំដោះប្រទេសចេញពីក្រញ៉ាំដៃរបបខ្មែរក្រហមប្រល័យពូជសាសន៍ ប៉ុល ពត និងខិតខំក្នុងការកសាងប្រទេសជាតិឡើងវិញ ស្តារ និងលើកស្ទួយខឿនសេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាជនកម្ពុជាឡើងវិញ ប្រឈមមុខនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីបស្ទិមប្រទេសទាំងអយុត្តិធម៌។

នៅឆ្នាំ១៩៨៧ រដ្ឋាភិបាលរដ្ឋកម្ពុជាបានប្រកាសការវាយលុកខាងនយោបាយ និងការទូតដើម្បីសម្រេចនូវដំណោះស្រាយនយោបាយមួយឈរលើលក្ខខណ្ឌពីរ។ លក្ខខណ្ឌទី១ ដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងសង្គ្រោះការអត់ខ្លួនស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គមនិងលក្ខខណ្ឌ ទី២ គឺរក្សាសមិទ្ធផលសង្គម ដែលសម្រេចបាន ការកសាងសន្តិភាព។ បន្ទាប់មកពីឆ្នាំ ១៩៨៧ ដល់ឆ្នាំ ១៩៩១ ជាដំណាក់កាលវាយប្រយុទ្ធផង ចរចាផង គឺក្នុងដំណាក់កាលកម្ពុជា មានសង្គ្រាមផង និងមានសន្តិភាពផង។ ពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ១៩៩៣ កម្ពុជាស្ថិតនៅក្នុងដំណាក់កាលកសាងសន្តិភាពតាមកិច្ច ព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ចំណែកពីឆ្នាំ១៩៩៣ ដល់ ឆ្នាំ ១៩៩៨ គឺជាដំណាក់កាលសន្តិភាពផង និងសង្គ្រាមផងដោយសារតែខ្មែរក្រហមប្រដាប់អាវុធនៅតែបន្តចិញ្ចឹមចិត្តធ្វើសង្គ្រាមឈ្លបបំផ្លាញកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានដាក់ចុះនូវយុទ្ធសាស្ត្រឌីហ្វីដ ដើម្បីរំលាយអង្គការចាត់តាំងនយោបាយ និងយោធានខ្មែរក្រហម។ យុទ្ធសាស្ត្រឌីហ្វីដមកពីអក្សរកាត់នៃភាសាអង់គ្លេស DIFID ដែលមានពេញលេញមកពីពាក្យ Divide (បំបែក) Isolate (ធ្វើឱ្យឯកោ) Finish (បញ្ចប់) Integrate (សមាហរណកម្ម) Develop (អភិវឌ្ឍ)។ ការអនុវត្តយុទ្ធសាស្ត្រនេះ ធ្វើឡើងជាដំណាក់កាលដោយប្រទាក់ក្រឡាគ្នាពីមួយទៅមួយ ដោយសម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមពីយុទ្ធសាស្ត្របំបែកក្រុមខ្មែរក្រហមពីចលនាត្រីភាគី និងធ្វើឱ្យកាន់តែឯកោពីចលនាត្រីភាគី និងម្ចាស់ជំនួយ។

យុទ្ធសាស្ត្រឌីហ្វីដត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមប្រើប្រាស់ដំបូងនៅអំឡុងពេលនៃការ ចាប់ផ្តើមចរចាស្វែងរកសន្តិភាពជូនប្រទេសជាតិនៅអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ រវាងភាគីរដ្ឋកម្ពុជា និងរដ្ឋា ភិបាលចម្រុះត្រីភាគីកម្ពុជាប្រជាធិបតេយ្យដែលរួមមានរណសិរ្សហ៊្វុនស៊ិនប៉ិច រណសិរ្សរំដោះប្រជាពលរដ្ឋ ខ្មែរនិងកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។ ស្របគ្នានោះ ក្នុងនាមជានាយករដ្ឋមន្ត្រីសម្តេចតេជោហ៊ុន សែន បានធ្វើចលនាសហគមន៍អន្តរជាតិឱ្យកែប្រែឥរិយាបថរបស់ពួកគេចំពោះខ្មែរក្រហមដែលជាអ្នកទទួលខុស ត្រូវចំពោះការស្លាប់ប្រជាពលរដ្ឋខ្មែរជាង ៣ លាននាក់នៅអំឡុងពេលខ្លួនកាន់កាប់ដឹកនាំប្រទេសចន្លោះពី ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ ១៩៧៩។ សម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់ យុទ្ធសាស្ត្រពីរផ្គួបគ្នាដើម្បីបំបែកក្រុមខ្មែរក្រហមចេញពីចលនាត្រីភាគីគឺយុទ្ធសាស្ត្រ «បំបែក» (Divide) និង «ធ្វើឱ្យឯកោ» (Isolate)។ យុទ្ធសាស្ត្របំបែកគឺបំបែកក្រុមខ្មែរក្រហមចេញពីក្រុមចលនាផ្សេងទៀតតាមរយៈការកៀងគរញែកបំបែកក្រុមចលនាផ្សេងៗឱ្យមកចូលរួមក្នុងដំណើរការសន្តិភាព។

យុទ្ធសាស្ត្រធ្វើឱឯកោ គឺធ្វើឱ្យក្រុម ខ្មែរក្រហមបែកចេញពីចលនាផ្សេងទៀតតាមរយៈការធ្វើឱ្យបាត់បង់សម្ព័ន្ធភាពពីចលនាផ្សេងៗ បាត់ការគាំទ្រពីចលនាផ្សេង និងប្រទេសដែលធ្លាប់បានផ្តល់ជំនួយ ហើ់យកែប្រែឥរិយាបថរបស់ពួកគេពីការគាំទ្រក្រុមខ្មែរក្រហមមកជាការថ្កោលទោសខ្មែរក្រហមវិញ ចំពោះឧក្រិដ្ឋកម្មដែលខ្លួនបាន ប្រព្រឹត្តពីអតីតកាល។ យុទ្ធសាស្ត្របំបែក និងធ្វើឱ្យឯកោនេះកាន់តែមានប្រសិទ្ធភាព នៅពេលដែលក្រុមខ្មែរក្រហមបានសម្រេចចិត្តខុសផ្នែកយុទ្ធសាស្ត្រនយោបាយ ដោយបានដកខ្លួនចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ ខែតុលា ដែលខ្លួនជាហត្ថលេខីមួយ និងធ្វើពហិការមិនចូលរួម ក្នុងការបោះឆ្នោតសកលដែលរៀបចំឡើង ដោយអង្គការសហប្រជាជាតិ។

យុទ្ធសាស្ត្រឌីហ្វីដបានឈានដល់ដំណាក់កាលថ្មីមួយទៀត នៅពេលដែលកម្ពុជាមានរាជរដ្ឋាភិបាលថ្មីស្របច្បាប់ត្រូវបានបង្កើតឡើងក្រោយការបោះឆ្នោត និងទទួលបាននូវការស្វាគមន៍ និងធ្វើកិច្ចសហប្រតិបត្តិការពីប្រទេសនានានៅលើសកលលោក។ ក្រុមខ្មែរក្រហមកាន់តែកាន់តែឯកោ បាត់បង់ការគាំទ្រពី សហគមន៍អន្តរជាតិទាំងស្រុង រួមទាំងអតីតសម្ព័ន្ធមិត្ររបស់ខ្លួនគឺហ៊្វុនស៊ិនប៉ិច និងរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែររបស់សម្តេច សឺន សាន ដែលបានចូលរួមបង្កើតរដ្ឋាភិបាលចម្រុះបង្រួបបង្រួមជាតិ។ សម្តេចតេ ជោហ៊ុនសែនបានបោះជំហានមួយដំណាក់ទៀតលើការអនុវត្តយុទ្ធសាស្ត្រឌីហ្វីក្នុងផ្នែកបញ្ចប់ (Finish)។ នៅខែកក្កដា ឆ្នាំ ១៩៩៤ ច្បាប់ស្តីពីការដាក់ខ្មែរក្រហមនៅក្រៅច្បាប់ត្រូវបានអនុម័តឱ្យប្រើប្រាស់ គឺជាការឈានទៅបញ្ចប់ក្រុមខ្មែរក្រហមដែលជាឧទ្ទាមប្រដាប់អាវុធខុសច្បាប់។

នៅចន្លោះពីឆ្នាំ ១៩៩៤ រហូតដល់ចុងឆ្នាំ ១៩៩៥ ជាការអនុវត្តយុទ្ធសាស្ត្របញ្ចប់ក្រុមខ្មែរក្រហម ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលមិនអនុញ្ញាតឱ្យ មានការបែងចែកទឹកដីកម្ពុជាឡើយ។ តាមរយៈមូលដ្ឋានគ្រឹះនៃរដ្ឋធម្មនុញ្ញ និងច្បាប់ ដាក់ខ្មែរក្រហមនៅក្រៅច្បាប់ យុទ្ធសាស្ត្របញ្ចប់ត្រូវបានអនុវត្តយ៉ាងពេញទំហឹង តាមរយៈការបើកសមរភូមិ ប្រយុទ្ធប្រឆាំងទៅនឹងការកាន់កាប់ទឹកដីខុសច្បាប់ដោយក្រុមខ្មែរក្រហមនៅតំបន់មួយចំនួនដែលជាទីតាំង បង្អែកសេសសល់ចុងក្រោយរបស់ពួកគេ។

យុទ្ធនាការយោធាននេះបានធ្វើឱ្យកម្លាំងរបស់ក្រុមខ្មែរក្រហម ចុះខ្សោយ និងធ្វើឱ្យក្រុមខ្មែរក្រហមកាន់តែមានភាពបែកបាក់ផ្ទៃក្នុង។ ម្យ៉ាងទៀតភាពឯកោ និងការមិនមានជំនួយថវិកា និងយោធា ព្រមទាំងតំបន់មួយចំនួនដែលអាចផ្តល់លទ្ធភាពទ្រទ្រង់សកម្មភាពរបស់ខ្លួន ត្រូវបានហ៊ុមព័ទ្ធផងដែរ។

តើមូលហេតុអ្វីដែលនាំឱ្យមាននយោបាយឈ្នះឈ្នះ? យោងតាមការវិភាគ និងការសិក្សាស្រាវជ្រាវ នយោបាយ ឈ្នះ-ឈ្នះដែលដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន ក្រោយពីបានអនុវត្តដោយជោគជ័យនូវយុទ្ធសាស្ត្របំបែក ធ្វើឱ្យឯកោ និងបញ្ចប់ ហើយនយោបាយឈ្នះ-ឈ្នះ ទំនងកើតចេញពីយុទ្ធសាស្ត្រពីររួមបញ្ចូលគ្នាគឺ «ធ្វើសមាហរណកម្ម (Integrate) និងអភិវឌ្ឍ (Develop)។ ការសម្រេចដាក់ចុះនយោ បាយឈ្នះៗនេះគឺដើម្បីដោះស្រាយវិបត្តិនៅកម្ពុជាដែលកើតឡើងជាច្រើនទសវត្សរ៍មកហើយ និងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងសន្និបាតបូកសរុបការងារនៅក្រសួងការពារជាតិនៅចុងឆ្នាំ ១៩៩៥ ថា៖ «តើយើងត្រូវពន្លត់ភ្លើង ឬអង្គុយបក់ផ្សែង?»។

នយោបាយឈ្នះ-ឈ្នះដែលជាការអនុវត្តយុទ្ធសាស្ត្រដំណាក់កាលចុងក្រោយនៃយុទ្ធសាស្ត្រឌីហ្វីដពន្លត់ភ្លើងមិនអង្គុយបក់ផ្សែង ពោលគឺត្រូវរំលាយអង្គការចាត់តាំង និងយោធារបស់ខ្មែរក្រហមឱ្យខាងតែបាន មានគោលការណ៍ ៣ សំខាន់៖

ទី១) ធានារូបកាយនិងអាយុជីវិត៖ ការធានានូវសុវត្ថិភាពខាងផ្នែកសន្តិសុខផ្ទាល់ខ្លួនរបស់បុគ្គល និងគ្រួសារបងប្អូនខ្មែរក្រហមដែលស្ម័គ្រចិត្តទម្លាក់អាវុធចូលរួម ធ្វើសមាហរណកម្មបញ្ចប់សង្គ្រាមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា វិលត្រឡប់មករួមរស់ក្នុងសង្គមជាតិវិញបន្ទាប់ពីបានចាញ់ឧបាយកលបោកប្រាស់ របស់ក្រុមមេដឹកនាំខ្មែរក្រហម។ ចំណុចនេះគឺធានាសុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត សម្រាប់អ្នកដែលបានផ្តាចខ្លួនចូលមករួមរស់ជាមួយរាជរដ្ឋាភិបាល។ ចំណុចនេះជាចំណុចសំខាន់ណាស់ ប្រសិនបើមិនធានាដល់បងប្អូនខ្មែរក្រហមនូវបញ្ហានេះទេ តើនរណាសុខចិត្តចូលមករួមរស់ជាមួយរដ្ឋាភិបាល នៅពេលយើងធ្លាប់ជាគូបក្ខដិបក្ខ ហើយក្រុមមេដឹកនាំខ្មែរក្រហមបានឃោសនាអកុសលថា ប្រសិនបើចូលមកក្នុងរដ្ឋាភិបាលនឹងត្រូវចាប់ដាក់គុក ឬសម្លាប់ចោលនោះ។ ប្រសិនបើគ្មានការធានានេះទេ នោះការប្រយុទ្ធបង្ហូរឈាមនៅតែបន្តកើតមាន។

ទី២) ការធានាអាជីព និងមុខរបរ៖ ធានាអាជីព និងមុខរបរឱ្យអ្នកផ្តាច់ខ្លួន ប្រសិនបើធ្វើជាទាហានគឺបន្តធ្វើទាហានទៀតទៅ និងនរណាធ្លាប់ធ្វើអ្វី ក៏ធ្វើនោះចុះ។ ការធានាខាងសុវត្ថិភាពខាងអាជីពដោយផ្តល់ជូនដល់បងប្អូនខ្មែរក្រហមដែលវិលមករួមរស់ជាមួយរាជរដ្ឋាភិបាលកម្ពុជាវិញនូវសកម្មភាពស្របច្បាប់ក្នុងការបន្តមុខរបរ អាជីព តួនាទី ឋានន្តរស័ក្តិ និងការរកស៊ីចិញ្ចឹមជីវិតរបស់ប្អូនដែលធ្លាប់មានពីមុនមក។

ទី៣) ការធានាកម្មសិទ្ធិ ទ្រព្យសម្បត្តិទាំងចលនទ្រព្យ និងអចលនទ្រព្យ៖ ធានាសុវត្ថិភាពផ្នែកកម្ម សិទ្ធិដែលបងប្អូនខ្មែរក្រហមធ្លាប់មាន និងកាន់កាប់ក្នុងរយៈពេលកន្លងមកដោយគ្មានការដកហូត ឬរុះរើ។

ការដាក់ចុះនូវគោលនយោបាយ ឈ្នះ-ឈ្នះ នេះនៅអំឡុងដើមឆ្នាំ ១៩៩៦ ដោយសារតែ៖

១៖ អ្វីដែលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសចង់បាន ប៉ុន្តែអ៊ុនតាក់ដែលចំណាយថវិកាជាង ២ ពាន់លានដុល្លារ និងកម្លាំងកងកងទ័ពមួកខៀវ និងមន្ត្រីស៊ីវិលរាប់ម៉ឺននាក់ មិនអាចសម្រេចបាន គឺនៅពេលដែលអ៊ុនតាក់ចាកចេញពីប្រទេសកម្ពុជា បានបន្សល់ទុកឱ្យកម្ពុជាមួយមានតំបន់ត្រួតត្រាពីរ និងបន្តសង្គ្រាមគ្មានទីបញ្ចប់។ អ៊ុនតាក់ មិនបានបញ្ចប់សង្គ្រាមនៅកម្ពុជាទេ។ អ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសចង់បានគឺមានសន្តិភាព ក្នុងនោះរួមមានការរំសាយកងទ័ពរបស់ភាគីទាំងអស់ចំនួន ៧០% ក្នុងម្នាក់ៗ ប៉ុន្តែការរំសាយកងទ័ពមិនមានឡើយ។ ខ្មែរក្រហមបានដើរចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថែមទៀត ប៉ុន្តែអ៊ុនតាក់បានប្រកាសក្តែងៗថាទទួលបានជោគជ័យ។ ដូច្នេះសង្គ្រាមនៅកម្ពុជាមិនបានបញ្ចប់នោះទេ។

២៖ ទឹកចិត្តរបស់បងប្អូនខ្មែរក្រហមមិនចង់ធ្វើសង្គ្រាមបន្តទៅទៀតឡើយ ក្នុងពេលដែលមេដឹកនាំចចេសរឹងរូសដើរចេញពីកិច្ចព្រមព្រៀងសន្តិភាព មិនចូលរួមក្នុងការបោះឆ្នោតដែលនេះ គឺជាកំហុសយុទ្ធសាស្ត្រដែលនាំដល់ការរលំរលាយនៃអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម។ កងទ័ពខ្មែរក្រហមថ្នាក់ភូមិភាគ ថ្នាក់តំបន់និងថ្នាក់ក្រោមគឺមិនចង់បន្តសង្គ្រាមទេ។ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក៏បានសិក្សាផងដែរថា បងប្អូនអតីតខ្មែរក្រហមខ្លះពេលដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហមមិនដឹងថា បងប្អូនកូនចៅរបស់ខ្លួនត្រូវបានសម្លាប់ក្នុងរបបខ្មែរក្រហមឡើយ។ ពួកគាត់មិនអាចដកខ្លួនរួច ហើយពួកគេក៏ចង់ចូលរួមក្នុងដំណើរការបទឈប់បាញ់គ្នានេះដែរ។

៣៖ ជាមួយការបន្តសង្គ្រាមប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ខ្មែរក្រហមបន្តនយោបាយបោសសម្អាតផ្ទៃក្នុងរបស់ខ្លួន ដោយធ្វើការកាប់សម្លាប់គ្មានរើសមុខដែលនេះប្រៀបបានដូចជាយកដុំថ្មទៅទម្លាក់លើជើងខ្លួនឯង និងជួយដល់ការវាយលុករបស់ «នយោបាយឈ្នះ-ឈ្នះ» ដើម្បីសម្លាប់«នយោបាយច្រែះស៊ីដែក» របស់ខ្មែរក្រហម។ ការកាប់សម្លាប់កម្មាភិបាលខ្មែរក្រហមនេះហើយ ដែលធ្វើឱ្យនយោបាយផ្ទៃក្នុងរបស់ខ្មែរក្រហមបែកបាក់ ហើយ នយោបាយឈ្នះ-ឈ្នះ បានវាយលុកចំទិសដៅ។

៤៖ ប្រទេសក្រៅមួយចំនួនតូចដែលគាំទ្រខ្មែរក្រហម ក៏បានឈប់គាំទ្រខ្មែរក្រហមបន្តទៅទៀត សកម្មភាពការទូតរបស់រាជរដ្ឋាភិបាល ជាមួយនឹងបណ្តាប្រទេសដែលធ្លាប់តែគាំទ្រខ្មែរក្រហម គឺជាសារនយោបាយបំបាក់ស្មារតីមួយយ៉ាងមានប្រសិទ្ធភាព និងសម្រាប់ការថ្លឺងថ្លែងរបស់បងប្អូននៅក្នុងជួរចលនាខ្មែរក្រហម។

មូលហេតុទាំងបួននេះ បាននាំឱ្យឈានដល់សភាពការណ៍ទុំជោរដែលសម្តេចតេជោ ហ៊ុន សែន ត្រូវដាក់ចេញនូវនយោបាយ ឈ្នះ-ឈ្នះ។ គោលដៅលើកនេះមិនមែនត្រឹមតែ ឈ្នះសមរភូមិទេ ប៉ុន្តែជាការឈ្នះសង្គ្រាមទាំងមូលតែម្តង។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា មានគោលដៅចម្បងបីនៅក្នុងការអនុវត្តនយោបាយឈ្នះ-ឈ្នះនេះ គឺទី១-គោលដៅបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាព ទី២-ឯកភាពជាតិ ឯកភាពទឹកដី និង ៣-ប្រមូលផ្តុំគ្រប់កម្លាំងមនុស្ស កម្លាំងប្រាជ្ញាដើម្បីកសាងប្រទេសឡើងវិញ៕

* វគ្គទី៣៖ នយោបាយ ឈ្នះ-ឈ្នះ សម្តេចតេជោ ហ៊ុន សែន វាយលុកលើនយោបាយច្រែះស៊ីដែករបស់ខ្មែរក្រហម

ផ្តើមចេញពីទស្សនៈ «មិនត្រូវអង្គុយបក់ផ្សែង ប៉ុន្តែត្រូវពន្លត់ភ្លើង» ជុំវិញសំណុំរឿងកម្លាំងប្រដាប់អាវុធខ្មែរក្រហមដែលនៅសេសសល់ សម្តេចតេជោ ហ៊ុន សែន បានដាក់ចុះនូវ «នយោបាយឈ្នះ-ឈ្នះ» នៅដើមឆ្នាំ ១៩៩៦ ដើម្បីឈានទៅបញ្ចប់ទាំងស្រុងនូវអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមដែលកំពុងតែទន់ខ្សោយ ក្រោយពីពួកគេបានប្រឈមមុខយ៉ាងខ្លាំងជាមួយនឹងច្បាប់ដាក់ខ្មែរក្រហមនៅក្រៅច្បាប់ និងគោលការណ៍បង្រួបបង្រួម និងផ្សះផ្សាជាតិដាក់ចុះដោយរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី១។ ក្រុមខ្មែរក្រហម ត្រូវប្រឈមមុខនឹងការថ្កោលទោសរបស់អន្តរជាតិចំពោះឧក្រិដ្ឋកម្ម ដែលខ្លួនបានប្រព្រឹត្តនៅក្នុងអំឡុងពេលកាន់កាប់ដឹកនាំប្រទេសពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ និងការដើរផ្លូវខុសដោយសារតែ នយោបាយរឹងត្អឹងរបស់ ប៉ុល ពត ក្នុងការមិនចូលរួមក្នុងការបោះឆ្នោតនាខែឧសភា ឆ្នាំ ១៩៩៤។

ពួកគេ ចុះខ្សោយដោយសារតែប្រទេសជាសម្ព័ន្ធមិត្រដែលធ្លាប់ជួយខ្លួនបានបញ្ឈប់ការផ្តល់ជំនួយទាំងយោធានិង នយោបាយ ហើយក្រុមទាហានខ្មែរក្រហមបានបាក់ទឹកចិត្ត។ នយោបាយ ឈ្នះ-ឈ្នះ សម្តេចតេជោ ហ៊ុន សែន វាយលុកលើនយោបាយច្រែះស៊ីដែករបស់ខ្មែរក្រហម។ គោលការណ៍នយោបាយឈ្នះឈ្នះទាំងបីត្រូវបានគេឃើញមានវត្តមានជាផ្លូវការណ៍ នៅក្នុងលិខិតសម្ងាត់ទាក់ទងផ្សេងៗ នៅក្នុងន័យឃោសនាអូសទាញក្រុមខ្មែរក្រហមប្រើប្រាស់ដោយដោយក្រុមប្រតិបត្តិករនយោបាយ ឈ្នះ-ឈ្នះ។

គោលការណ៍ទាំងបីសំខាន់នៃនយោបាយជាប្រវត្តិសាស្ត្រនេះ ក្នុងនោះរួមមាន៖ ទី១-ធានាសុវត្ថិភាពនិងអាយុជីវិត ទី២-ធានាអាជីពនិងមុខរបរ និង ទី៣-ធានារក្សាទ្រព្យសម្បត្តិ។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា «នយោបាយឈ្នះ-ឈ្នះ» នេះគឺជាផែនការយុទ្ធសាស្ត្រនយោបាយសម្ងាត់បំផុត ហើយដំបូងឡើយមានតែមនុស្ស ៤នាក់ប៉ុណ្ណោះ ដែលបានដឹងពីផែនការ នេះគឺរួមមានសម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ ប៉ុល សារឿន ឧត្តមសេនីយ៍ កែវ ពង្ស និងឧត្តមសេនីយ៍ ស៊ូ គឹមស៊ុន។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា នយោបាយឈ្នះ-ឈ្នះមិនបានកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាការកើតឡើងដោយការគិតគូរគ្រប់ទិដ្ឋភាព គ្រប់ជ្រុងជ្រោយ ដោយយកផលប្រយោជន៍ជាតិដាក់លើផលប្រយោជន៍បក្ស និងក្រុមអ្នកនយោបាយ។ បើមិនដូច្នេះទេ នយោបាយឈ្នះ-ឈ្នះ មិនអាចក្លាយទៅជាចរន្តរបស់ជាតិដែលទទួលយកបានទាំងអស់គ្នានោះឡើយ។

ចំណុចនេះ មុននឹងអនុវត្តនូវនយោបាយឈ្នះ-ឈ្នះសម្តេចតេជោ ហ៊ុន សែន បានធ្វើការជួបប្រាស្រ័យ ស្វែងយល់ តើអ្វីដែលជាការចង់បានរបស់អ្នកដែលនៅក្នុងជួរ និងជាពិសេសបានជួបប្រាស្រ័យ ជាមួយអតីតខ្មែរក្រហមផ្តាច់ខ្លួននិងសមាហរណកម្មជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។

ក្រោយសមរភូមិភ្នំវល្លិ៍នៅចន្លោះពីឆ្នាំ ១៩៩៤ ដល់ ១៩៩៥ ការផ្តាច់ខ្លួនជាបន្តបន្ទាប់របស់ក្រុមខ្មែរក្រហមបានចាប់ផ្តើមឡើង នៅពេលនោះពលរដ្ឋខ្មែរប្រាកដជាបានឮឈ្មោះឧត្តមសេនីយ៍ កែវ ពង្ស ដែលជាអតីតមេបញ្ជាការកងទ័ពលេខ១៨ ជាកម្លាំងទ័ពពិសេសរបស់ខ្មែរក្រហម ស្ថិតក្រោមការគ្រប់គ្រងរបស់ ប៉ុលពត ដោយផ្ទាល់ដែលឈរជើងនៅតំបន់ភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានផ្តាច់ខ្លួន និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយសារតែមិនអាចបន្តទទួលយកនូវការដឹកនាំបែបផ្តាច់ការ ការបោសសម្អាតផ្ទៃក្នុងដែលមិនស្មោះត្រង់នឹងបក្ស និងមិនអនុញ្ញាតឱ្យមាន កម្មសិទ្ធិឯកជនឡើយ។ ក្រោយការផ្តាច់ខ្លួន ឧត្តមសេនីយ៍ កែវ ពង្ស បានព្យាយាមទាក់ទងជាមួយមន្ត្រីរដ្ឋាភិបាល ហើយចុងក្រោយបានជួបទំនាក់ទំនងជាមួយនាយឧត្តមសេនីយ៍ ប៉ុល សារឿន ដែលដឹកនាំបញ្ជាផ្ទាល់នៅបញ្ជាការជួរមុខអគ្គសេនាធិការឈរជើងនៅតំបន់ស្រុកឱរ៉ាល់។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន ដែលកាលនោះមានតួនាទីជាអគ្គសេនាធិការរង បានសរសេរលិខិតទៅកាន់កម្លាំងផ្តាច់ខ្លួនជាមួយនឹងគោលនយោបាយឈ្នះឈ្នះ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ១៩៩៦។ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ១៩៩៦ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ កែវ ពង្ស ចូលជួបក្រោមការសម្របសម្រួលរបស់នាយឧត្តមសេនីយ៍ ប៉ុល សារឿន នៅគេហដ្ឋានសម្តេចនៅទីក្រុងតាខ្មៅ។ លោក កែវ ពង្ស បានរាយការណ៍ជូនសម្តេចពីបញ្ហាទាំងអស់ទាក់ទងនឹងការបែកបាក់របស់ក្រុមមេដឹកនាំខ្មែរក្រហម និងទឹកចិត្តខ្មែរក្រហមថ្នាក់ក្រោម។

ឧត្តមសេនីយ៍ កែវ ពង្ស មានការគិតគូរច្រើន នៅមុនពេលជួបសម្តេចតេជោ លាយឡំជាមួយនឹងការមិនទាន់ទុកចិត្តទាំងស្រុង និងត្រៀមខ្លូនលើកឡើង២ចំណុចក្នុងនោះ ទី១៖ គឺស្នើសុំឱ្យ អ្នកមកតាមលោកទាំងអស់មានសេរីភាពដូចប្រជាពលរដ្ឋធម្មតា និងទី២៖ លោកសុំទៅស្រុកកំណើតដើម្បីទៅធ្វើបុណ្យជូនឪពុកម្តាយសាច់ញាតិនៅខេត្តតាកែវបាន ២ ឬ ៣ ថ្ងៃ និងបន្ទាប់មក យកលោកទៅដាក់ទោស ឬយ៉ាងណាអាស្រ័យលើរដ្ឋាភិបាលទៅចុះ ព្រោះលោកសម្រេចលះបង់ការពារអាយុជីវិតទាហាន និងប្រជាជនដែលបានផ្តាច់ខ្លួនពីខ្មែរក្រហម ប៉ុលពត រួចទៅហើយ។

នៅពេលជួបជាមួយឧត្តមសេនីយ៍ កែវ ពង្ស សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ធ្វើឱ្យលោក កែវ ពង្ស មានជំនឿជឿជាក់ និងមានស្មារតីរឹងមាំកាន់តែខ្លាំងថែមទៀត ហើយយល់ថា អ្វីដែលសម្តេចតេជោ ហ៊ុន សែន បាននិងកំពុងធ្វើគឺដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព និងការបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិពិតប្រាកដ។ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឧត្តមសេនីយ៍ កែវ ពង្ស ថា៖ «ទី១) ពួកយើងបានចេញតស៊ូដូចគ្នានៅឆ្នាំ១៩៧០ តាមការអំពាវនាវរបស់សម្តេចព្រះ នរោត្តម សីហនុ។ យើងដើរផ្លូវជាមួយគ្នា ប៉ុន្តែក្រោយមក អ្នកនយោបាយបំបែកយើងចេញពីគ្នា ហើយឥឡូវយើងជួបគ្នាវិញហើយ។ ទី២) យើងមិនមែនជាអ្នកសាងបញ្ហានៅកម្ពុជាទេ គឺអ្នកជំនាន់មុនជាអ្នកសាងទុក ឯយើងជាអ្នករងគ្រោះ»។ ក្រោយពីបានជួបនិងប្រាស្រ័យការងារជាមួយសម្តេច ហ៊ុន សែន ឧត្តមសេនីយ៍ កែវ ពង្ស បានស្ញប់ស្ញែងវរភាពរបស់សម្តេច និងភាពជាអ្នកដឹកនាំពិត ជាមេដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតខ្លាំងពូកែ ព្រមទាំងមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមប្រជាពលរដ្ឋ ជាមនុស្សរបស់ប្រជាជនកម្ពុជា។

ស្ថានភាពចុងក្រោយរបស់ក្រុមមេដឹកនាំខ្មែរក្រហម និងខ្មែរក្រហមថ្នាក់ក្រោមដែលលោក កែវ ពង្ស បានជម្រាបជូនសម្តេច ហ៊ុន សែន គឺជាវិភាគទានថ្មីមួយទៀត ក្នុងការផ្តល់ព័ត៌មានច្បាស់ការណ៍ ដែលអាចទុកចិត្តបានអំពីបញ្ហាផ្ទៃក្នុងរបស់ក្រុមមេដឹកនាំខ្មែរក្រហមក្បាលរឹង ហើយនេះក៏ជាមូលដ្ឋានសម្រាប់បន្តអនុវត្តនូវយុទ្ធសាស្ត្រឌីហ្វីដរំលាយ អង្គការនយោបាយ និងយោធាខ្មែរក្រហម បង្រួបបង្រួមជាតិ បង្រួបបង្រួមទឹកដីផងដែរ។ សម្តេចបានប្រាប់ឧត្តមសេនីយ៍ កែវ ពង្ស ពីនយោបាយឈ្នះឈ្នះដែលមានគោលការណ៍បីចំណុចនេះដែលជាគោលនយោបាយមួយ ដ៏ត្រឹមត្រូវក្នុងការអូសទាញកម្លាំងខ្មែរក្រហម ចូលរួមរស់ក្នុងសង្គមជាតិវិញ និងត្រូវបានទទួលស្វាគមន៍ពី សំណាក់បងប្អូនខ្មែរក្រហម។

ពិធីប្រកាសជាផ្លូវការនៃការធ្វើសមាហរណកម្មរបស់កងពលលេខ ១៨ របស់ឧត្តមសេនីយ៍ កែវ ពង្ស ត្រូវបានធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៩៦ នៅតំបន់ឱរ៉ាល់។ ភ្នំវល្លិ៍គឺជាគ្រាន់តែជា ដំណាក់កាលសិក្សាពីនយោបាយឈ្នះ-ឈ្នះ តែប៉ុណ្ណោះ ចំណែកឯការចាប់ផ្តើមអនុវត្តនយោបាយឈ្នះឈ្នះដំបូងគេគឺនៅតំបន់ឱរ៉ាល់ ដែលជាចំណុចដកបទពិសោធន៍ដ៏ធំ នៃការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ ដោយបានចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ១៩៩៦ ជាមួយឧត្តមសេនីយ៍ កែវ ពង្ស។ នេះគឺជាដំណាក់កាលទី១ នៃការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះឈ្នះ ដែលដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ឈ្នួនសន្តិភាពបានចាប់ផ្តើមផ្ទុះពីតំបន់ឱរ៉ាល់។ តំបន់ឱរ៉ាល់ដែលជា សមរភូមិក្តៅគគុករវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមខ្មែរក្រហម ហើយតំបន់ឱរ៉ាល់គឺជាទីតាំងតស៊ូរឹងមាំ មួយរបស់ក្រុមខ្មែរក្រហម និងជាទីតាំងតស៊ូរបស់ទ័ពព្រៃតាំងពីការចាប់ផ្តើមតស៊ូរបស់ខ្មែរក្រហមដំបូង។

ក្រោយសមាហរណកម្ម ឧត្តមសេនីយ៍ កែវ ពង្ស មិនត្រឹមតែរាជរដ្ឋាភិបាលមិនយកទោសពៃរ៍នោះទេ ថែមទាំងបានប្រគល់តួនាទី និងឋានន្តរស័ក្តិជាឧត្តមសេនីយ៍នៅជួរកងយោធពលខេមរភូមិន្ទ និងបានស្ថិតក្រោមបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍ ប៉ុល សារឿន ដោយបានប្រគល់ភារកិច្ចឱ្យធ្វើកិច្ចការបន្ត ក្នុងការអូសទាញមិត្តភ័ក្តិនានាជាកងកម្លាំងខ្មែរក្រហម នៅក្នុងព្រៃមករួមរស់ក្នុង សង្គមជាតិវិញ តាមគោលនយោបាយ ឈ្នះឈ្នះ។ គោលនយោបាយឈ្នះឈ្នះបានជ្រៀតចូលយ៉ាងលឿនក្នុងការក្រុមខ្មែរក្រហមដោយក្នុងនោះ មានការផ្សព្វផ្សាយតាមឈ្មួញផងតាមខិត្តបណ្ណផង និងតាមរយៈការទាក់ទងដោយផ្ទាល់តាមតេអូ។ លោកឧត្តមសេនីយ៍ ស៊ូ គឹមស៊ុន ដែលជាអតីតទាហានអាន់គី ដែលបានចុះចូលជាមួយរដ្ឋាភិបាលនៅឆ្នាំ ១៩៩២ ក៏ជាប្រតិបត្តិករម្នាក់ទៀត ដែលបានដឹងពីនយោបាយឈ្នះឈ្នះនេះ និងចូលរួមក្នុងក្រុមប្រតិបត្តិករដំបូងនៃ នយោបាយឈ្នះឈ្នះអូសទាញក្រុមខ្មែរក្រហម។

ក្រុមប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដឹកនាំដោយនាយឧត្តមសេនីយ៍ ប៉ុល សារឿន ស្ថិតក្រោមការបញ្ជាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ដំណើរការការងាររបស់ខ្លួនដោយលាក់ការណ៍ សម្ងាត់បំផុត។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ដោយសារតែការអនុវត្តនយោបាយឈ្នះឈ្នះមានការសម្ងាត់ខ្ពស់ ធ្វើឱ្យមន្ត្រីមួយចំនួននៅក្នុងរាជរដ្ឋាភិបាល និងក្នុងជួរគណបក្សប្រជាជនកម្ពុជា មានការយល់ច្រឡំនិងវាយ តម្លៃខុស និងពេលខ្លះសម្តេចត្រូវបានរិះគន់ថាហេតុអ្វីអនុញ្ញាតឱ្យឧត្តមសេនីយ៍ កែវ ពង្ស វិលចូលព្រៃវិញ?

សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថាប្រសិនបើរក្សាទុកលោក កែវ ពង្ស នៅភ្នំពេញ គឺបានត្រឹមតែ កែវ ពង្ស តែម្នាក់ ប៉ុណ្ណោះ ប៉ុន្តែបើកែវ ពង្ស ចូលក្នុងព្រៃ កែវ ពង្ស នឹងនាំមកនូវខ្មែរក្រហម ជាច្រើនទៀត។ ពេលខ្លះខ្មែរក្រហមក៏បានប្រើប្រាស់ល្បិចដើម្បីបំបែកលោក កែវ ពង្ស ពីរដ្ឋាភិបាល និងពីសម្តេចតេជោ ហ៊ុន សែន និងពីនាយឧត្តមសេនីយ៍ ប៉ុល សារឿន ដោយការទម្លាក់លិខិតក្លែងក្លាយជាដើមដើម្បីធ្វើឱ្យរដ្ឋាភិបាលដកជំនឿទុកចិត្តពីលោក កែវ ពង្ស។ តាមរយៈបទពិសោធនៅសមរភូមិភ្នំវល្លិ៍ និងការសមាហរណកម្មនៅ តំបន់ឱរ៉ាល់របស់ឧត្តមសេនីយ៍ កែវ ពង្ស នាយឧត្តមសេនីយ៍ ប៉ុល សារឿន ដែលទទួលបញ្ជាផ្ទាល់ពីសម្តេច តេជោ ហ៊ុន សែន បានធ្វើវិធីសាស្ត្រប្រើកម្លាំង យុទ្ធវិធីវាយលុក និងអូសទាញដែលក្នុងនោះបានកំណត់ ចេញពីតំបន់ឱរ៉ាល់ឆ្ពោះទៅមុខព្រួញទិសសំឡូត ភ្នំព្រឹក សំពៅលូន ម៉ាឡៃ ជាគោលដៅកាន់កាប់ដើម្បីឆ្ពោះទៅគ្រប់គ្រងតំបន់ប៉ៃលិនទាំងមូល។

សកម្មភាពផ្សព្វផ្សាយពីគោលនយោបាយ ឈ្នះ-ឈ្នះ របស់ក្រុមប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះដឹកនាំដោយនាយឧត្តមសេនីយ៍ ប៉ុល សារឿន ដោយមានលោក កែវ ពង្ស នៅជួរមុខបានជ្រួតជ្រាប យ៉ាង លឿនទៅក្នុងក្រុមខ្មែរក្រហម រហូតដល់ខែឧសភា ឆ្នាំ ១៩៩៦ នួន ជា ជាបងធំទី២ ខ្មែរក្រហមបានចុះមក ផ្សព្វផ្សាយនិងអប់រំស្មារតីមេបញ្ជាការគ្រប់អង្គភាពដែលនៅតំបន់ខាងក្នុង និងខាងកើតផ្លូវ ៥៦ ដើម្បីអប់រំ រៀនសូត្រពង្រឹងជាបន្ទាន់ដោយពួកគេភ័យខ្លាចក្រែងអ្នកទាំងនោះធ្លាក់ចូលក្នុងការអូសទាញរបស់ក្រុមប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះដែលកំពុងតែសកម្មក្នុង ការអូសទាញ។ ប៉ុន្តែអ្វីដែលក្រុមមេដឹកនាំក្រុមខ្មែរ ក្រហមមានការព្រួយបារម្ភពិតជាត្រឹមត្រូវ ហើយមេបញ្ជាការខ្មែរក្រហមនៅតំបន់ផ្សេងៗត្រូវបានអូសទាញ និងស្ម័គ្របោះបង់ចោលអាវុធ បោះបង់ចោលក្រុមខ្មែរក្រហមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការ អនុវត្តនយោបាយឈ្នះឈ្នះដោយមានការធ្វើសមាហរណកម្មកម្លាំងជាបន្តបន្ទាប់ដោយចេញពីឱរ៉ាល់ ដល់ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ និងតំបន់ផ្សេងៗទៀត។

ភាពជោគជ័យនៃក្រុមប្រតិបត្តិករដឹកនាំដោយនាយឧត្តមសេនីយ៍ ប៉ុល សារឿន ដែលធ្វើឱ្យនយោបាយឈ្នះឈ្នះកាន់តែបោះជំហានទៅមុខគឺការទាក់ទងលោក សុខ ភាព ដែលជាមេ បញ្ជាការកងពល ៤៥០ របស់ខ្មែរក្រហមនៅតំបន់ម៉ាឡៃនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ១៩៩៦។ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ ដល់ក្រុមប្រតិបត្តិករដឹកនាំដោយនាយឧត្តមសេនីយ៍ ប៉ុល សារឿន ជួបដោយផ្ទាល់ជួបជាមួយលោក សុខ ភាព ដោយធានាបាននូវការលាក់ការសម្ងាត់។ ជំនួបជាមួយលោក សុខ ភាពបានធ្វើឡើងនៅថ្ងៃទី១ ខែសីហា នៅប្រទេសថៃដោយបាននិយាយគ្នាជាច្រើន ពីនយោបាយឈ្នះ ឈ្នះនិងការជួយឧបត្ថម្ភគាំទ្រកម្លាំងខ្មែរក្រហមផ្តាច់ខ្លួនទប់ទល់នឹងការធ្វើទុកបុកម្នេញរបស់ខ្មែរក្រហម។

នៅថ្ងៃទី២ ខែសីហា ឆ្នាំ ១៩៩៦ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានធ្វើសេចក្តីរាយការណ៍ជូន សម្តេចតេជោ ហ៊ុន សែន អំពីលទ្ធផលការងារដែលបានជួបជាមួយលោកសុខ ភាព(កងពល ៤៥០) និងអំពីគោលគំនិតរបស់អៀង សារី ដែលប្រាប់ឱ្យលោក សុខ ភាព និងអ៊ី ឈាន (កងពល ៤១៥) ទៅជួបជា មួយក្រុមប្រតិបត្តិករនយោបាយឈ្នះឈ្នះ ហើយអៀង សារី ដែលបានបែកចេញពីក្រុមខ្មែរក្រហម បានជំរុញឱ្យប្រញាប់ដោះស្រាយបញ្ចប់សង្គ្រាម មិនអាចនៅបន្តវាយខាងយោធាទៀតនោះទេ។ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ ១៩៩៦ អំឡុងពេលដែលសម្តេចតេជោ ហ៊ុន សែន កំពុងតែសម្ពោធស្ថានីយ៏ទូរទស្សន៏រាជធានីភ្នំពេញ ប៉ុស្តិ៍លេខ ៣ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានទូរស័ព្ទពីថៃមកដើម្បីជូនដំណឹងថាមានការបះបោរក្នុងក្រុមខ្មែរក្រហមហើយ។ ភ្លាមៗ សម្តេចតេជោ ហ៊ុន សែន បានប្រកាសព័ត៌មានជាផ្លូវការថា៖ «បងប្អូនអតីតកងពល ៤៥០ របស់លោកសុខ ភាព និងកងពល ៤១៥ របស់លោកអ៊ី ឈាន រួមជាមួយលោក អៀងសារីផងបានសម្រេចចិត្តផ្តាច់ខ្លួនចេញពី ប៉ុល ពត ហើយមករួមរស់ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។

សេចក្តីថ្លែងការណ៍របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣ ខែសីហា ឆ្នាំ ១៩៩៦ អំពីការផ្តាច់ខ្លួនរបស់ខ្មែរក្រហមនៅប៉ៃលិន និងម៉ាឡៃ បានធ្វើឱ្យមនុស្សម្នាស្រឡាំងកាំងទាំងអស់គ្នា រហូតអ្នកខ្លះនៅអល់អែកឬមិនជឿថា ខ្មែរក្រហមបានកែប្រែចិត្តគំនិត លះបង់ចេញពីជួរឧទ្ទាម ប៉ុលពត យ៉ាងអាថ៌កំបាំង អស្ចារ្យដូច្នេះសោះ។ ហេតុដូច្នេះហើយបានធ្វើឱ្យមជ្ឈដ្ឋានខ្លះងឿងឆ្ងល់ថា តើនរណាជាជាអ្នកដឹកនាំបញ្ជា រឿងនេះ? ហើយនរណាជាអ្នកអនុវត្តកិច្ចការនេះ? បេសកកម្មបម្រើគោលនយោបាយនេះចាប់ផ្តើមពីពេលណា? ហេតុអ្វីឈ្លាសវៃរក្សាការសម្ងាត់ជាទីបំផុត និងធ្វើរបៀបណាបានជាសម្រេចតាមបំណងនិងសម្រេច តាមផែនការ ជាពិសេសសូម្បីតែ ប៉ុល ពត នួន ជា ខៀវ សំផន សុន សេន ក៏ស្លន់ស្លោរជាទីបំផុត។ នៅថ្ងៃ ទី៧ ខែសីហា ឆ្នាំ ១៩៩៦ វិទ្យុឧទ្ទាមខ្មែរក្រហម ប៉ុល ពត បានផ្សាយពីការកាត់ទោសប្រហារជីវិត អៀង សារី ដែលក្បត់ចលនារបស់ខ្លួន។ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ ១៩៩៦ សភាពការណ៍នៅម៉ាឡៃ និងប៉ៃលិន ចាប់ផ្តើមមានការប្រែប្រួល ដោយសារតែមូលហេតុមកពីដៃគូក្នុងរាជរដ្ឋាភិបាលចម្រុះក្នុងអាណត្តិទី១ គឺគណបក្សហ៊្វុនស៊ិនប៉ិចនៅពេលនោះ ដែលដឹកនាំដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទៅអូសទាញ និងបញ្ចុះបញ្ចូលបងប្អូនផ្តាច់ខ្លួនស្របនឹងយុទ្ធសាស្ត្រដ៏ខុសឆ្គង ដែលខ្លួនបានដាក់ចេញនៅឯទីក្រុងព្រះសីហនុនាថ្ងៃទី២១ និង ២២ ខែមករា ឆ្នាំ ១៩៩៦ គឺ «យុទ្ធសាស្ត្រតុល្យភាពយោធា និងការប្រឈមមុខ»។ ដោយសារតែបញ្ហានេះ កម្លាំងផ្តាច់ខ្លួនកងពល ៤៥០ និង ៤១៥ ដែលស្ថិតក្រោមឆ័ត្ររបស់ អៀង សារី មិនព្រមធ្វើសមាហរណកម្ម ហើយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៩៦ អៀង សារី បានប្រកាសបង្កើតចលនា មួយឈ្មោះថា «ចលនាបង្រួបបង្រួមជាតិប្រជាធិបតេយ្យ» ដើម្បីតថ្លៃជាមួយរាជរដ្ឋាភិបាលកម្ពុជា។

* វគ្គទី៤៖ ជោគជ័យនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ដោយនយោបាយឈ្នះឈ្នះ !

នៅថ្ងៃទី៣ ខែសីហា ឆ្នាំ ១៩៩៦ សម្តេចតេជោ ហ៊ុន សែន បានធ្វើការប្រកាសព័ត៌មានផ្លូវការអំពីការផ្តាច់ខ្លួនរបស់ខ្មែរក្រហមនៅប៉ៃលិន និងម៉ាឡៃ ដែលធ្វើឱ្យប៉ុល ពត នួន ជា ខៀវ សំផន សុន សេន ស្លន់ស្លោរជាទីបំផុត ហើយមន្ត្រីមួយចំនួនទាំងនៅក្នុងគណបក្ស និងក្នុងជួររដ្ឋាភិបាលចម្រុះស្រឡាំងកាំងចំពោះព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើល និងនឹកស្មានមិនដល់នេះ។ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ ១៩៩៦ វិទ្យុឧទ្ទាមខ្មែរក្រហម ប៉ុល ពត បានផ្សាយពីការកាត់ទោសប្រហារជីវិត អៀង សារី ដែលក្បត់ចលនារបស់ខ្លួន និងមានការផ្ទុះអាវុធក្នុងតំបន់ម៉ាឡៃរវាងកម្លាំងតាម៉ុក និងសុន សេន និងកងពល ៤៥០ បង្កឱ្យមានចលនាចលនៅក្នុងតំបន់ម៉ាឡៃ ហើយព្រឹត្តិការណ៍នេះបានជំរុញឱ្យកងពល ៤៥០ របស់លោក សុខ ភាព និងកងពល ៤១៥ របស់លោក អ៊ី ឈាន ឈានដល់ការផ្តាច់ខ្លូនទាំងស្រុងពីក្រុម ប៉ុល ពត ប៉ុន្តែមិនទាន់ចូលសមាហរណកម្ម ជាមួយរដ្ឋាភិបាលនៅឡើយ។ នៅពេលនោះ កងពល ៥១៩ ដឹកនាំដោយព្រំ ស៊ូ នៅតំបន់ម៉ាឡៃ រណសិរ្ស ២៥០ និង៣៥០ នៅភ្នំព្រឹក ដែលកំពុងតែប្រុងប្រៀបផ្តាច់ខ្លួនដែរនោះ ក៏មានស្ថានភាពច្របូកច្របល់អាស្រ័យដោយបុគ្គលមួយចំនួនជាសមាជិកនៃបក្សដៃគូក្នុងរដ្ឋាភិបាលចម្រុះបានបង្កឡើង។

នៅថ្ងៃទី៨ ខែសីហា ឆ្នាំ ១៩៩៦ សភាពការណ៍នៅម៉ាឡៃ និងប៉ៃលិន ចាប់ផ្តើមមានការប្រែប្រួល ដោយសារតែមូលហេតុមកពីដៃគូក្នុងរាជរដ្ឋាភិបាលចម្រុះក្នុងអាណត្តិទី១ គណបក្សហ៊្វុនស៊ិនប៉ិចនៅពេលនោះ ដែលដឹកនាំដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទៅអូសទាញ និងបញ្ចុះបញ្ចូលបងប្អូនផ្តាច់ខ្លួនស្របនឹងយុទ្ធសាស្ត្រដ៏ខុសឆ្គង ដែលខ្លួនបានដាក់ចេញនៅឯទីក្រុងព្រះសីហនុនាថ្ងៃទី២១ និង ២២ ខែមករា ឆ្នាំ១៩៩៦ គឺ «យុទ្ធសាស្ត្រតុល្យភាពយោធា និងការប្រឈមមុខ»។ ទំនាក់ទំនងជាមួយក្រុមខ្មែរក្រហមផ្តាច់ខ្លួន ត្រូវបានគេដឹងថាបានធ្វើឡើងជាមួយលោក ព្រំ ស៊ូ ដែលត្រូវជាឪពុកមារបស់ឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ។ ដោយសារតែបញ្ហានេះ កម្លាំងផ្តាច់ខ្លួនកងពល ៤៥០ និង ៤១៥ ដែលស្ថិតក្រោមឆ័ត្ររបស់ អៀង សារី មិនព្រមធ្វើសមាហរណកម្ម ហើយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ ១៩៩៦ អៀង សារី បានប្រកាសបង្កើតចលនាមួយឈ្មោះថា «ចលនាបង្រួបបង្រួមជាតិប្រជាធិបតេយ្យ» ដើម្បីតថ្លៃជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ ចាប់ពីពេលនេះហើយដែលប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ត្រូវបានពង្រីកដើម្បីឆ្លើយតបទៅ នឹងសភាពការណ៍ជាក់ស្តែង ហើយម្យ៉ាងទៀតផែនការសម្ងាត់ដែលអនុវត្តកន្លងមក ក៏បានយោគជ័យជាហូរហែរ និងមនុស្សម្នាបានដឹងគ្រប់គ្នា។

ក្នុងបញ្ហាប្រឈមនៃការអនុវត្តនយោបាយឈ្នះឈ្នះនេះ សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិក យុទ្ធសាស្ត្រឌីហ្វីដ និងនយោបាយឈ្នះឈ្នះ បានមានប្រសាសន៍ពន្យល់នាពេលកន្លងទៅថា ដោយសារតែផ្ទៃក្នុងរាជរដ្ឋាភិបាលចម្រុះអាណត្តិទី១ មិនឯកភាពគ្នា។ សម្តេចបានហៅការចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងការបង្កើតរាជរដ្ឋាភិបាលចម្រុះនៅពេលនោះថាជា «សម្ព័ន្ធភាពមិនស្មោះត្រង់ ឬជាអំពើក្បត់នៅក្នុងសម្ព័ន្ធភាព»។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានរំឮកថា ក្រោយពីទទួលទូរស័ព្ទពីនាយឧត្តមសេនីយ៍ ប៉ុល សារឿន ដែលបានរាយការណ៍ពីការបះបោរនៅប៉ៃលិន សម្តេចបានធ្វើសេចក្តីបញ្ចប់ឱ្យលឿនបំផុតនូវសុន្ទរកថាក្នុងពិធីសម្ពោធស្ថានីយ៍វិទ្យុ និងទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ដើម្បីចេញមកធ្វើសេចក្តីថ្លែងការណ៍ និងស្នើសុំសម្តេចក្រុមព្រះ ចុះហត្ថលេខា ប៉ុន្តែពេលនោះ សម្តេចក្រុមព្រះមិនព្រមចុះហត្ថលេខាឡើយ។ ហេតុដូច្នេះហើយបានជាសេចក្តីថ្លែងការណ៍ទី១ គឺមានខ្ញុំដែលជាអ្នកចុះហត្ថលេខាតែម្នាក់ឯង។ ហើយស្រាប់តែសម្តេចក្រុមព្រះបានលើកឡើងថា សុំឱ្យមានការចរចាជាមួយ សុន សេន នៅថ្មដូនថ្មរយ ដែលនេះអាចជាការរៀបចំរបស់ឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ។ ខ្ញុំប្រាប់ទៅសម្តេចក្រុមព្រះវិញថាព្រះអង្គ អត់បានទេ! បើព្រះអង្គចរចាជាមួយសុន សេន មានតម្លៃស្មើនឹងសម្លាប់កម្លាំងផ្តាច់ខ្លួន។ ប៉ុន្តែព្រះអង្គមិនព្រម»។

នៅចំពោះមុខស្ថានការណ៍នេះ សម្តេចតេជោ ហ៊ុន សែន នៅពេលនោះក្នុងនាមជានាយករដ្ឋមន្ត្រី ទី២ បានធ្វើសេចក្តីសម្រេចចិត្តដ៏អង់អាចក្លាហានមួយដើម្បីបុព្វហេតុសន្តិភាព ការផ្សះផ្សានិងបង្រួបបង្រួមជាតិខ្មែរ ដោយសម្តេចបានដំណើរទៅតំបន់ប៉ៃលិននៅថ្ងៃទី២៣ ខែសីហា ឆ្នាំ ១៩៩៦ ខណៈពេលនោះ អៀង សារី និងកម្លាំងកងពល ៤៥០ របស់លោកសុខ ភាព នៅម៉ាឡៃ និងកងពល ៤១៥ របស់លោក អ៊ី ឈាន នៅប៉ៃលិន បានបះបោរផ្តាច់ខ្លួន ប៉ុន្តែមិនទាន់ធ្វើសមាហរណកម្មចូលជាមួយរាជរដ្ឋាភិបាលទេ។
នេះជាទស្សនកិច្ចមួយដែលគេហៅថាជាការសម្រេចចិត្តមួយដ៏អង់អាចក្លាហាន របស់សម្តេចតេជោ ហ៊ុន សែន ចូលក្នុងរូងខ្លាខ្មែរក្រហមដែលជាគូបក្ខដិបក្ខទី១ របស់សម្តេច។ សម្តេចតេ ជោ ហ៊ុន សែន ធ្លាប់បានរំឭកជាច្រើនលើកច្រើនសាថា មាតានិងម្តាយធំជាទីស្រឡាញ់របស់សម្តេចបានឃាត់សម្តេចមិនឱ្យទៅកាន់តំបន់ខ្មែរក្រហមឡើយ ប៉ុន្តែសម្តេចបានជម្រាបមាតា និងម្តាយធំសម្តេចថា៖ «បើខ្ញុំចូលទៅ ស្លាប់ គឺស្លាប់តែម្នាក់ឯង ប៉ុន្តែបើបានជោគជ័យគឺយើងនឹងទទួលបានផែនដីទាំងមូល»។ អ្វីដែលជាការតាំងចិត្តរបស់ សម្តេចនៅពេលនោះ ឥឡូវនេះ ជាតិនិងប្រជាជនកម្ពុជាកំពុងតែទទួលបាន និងជាការពិត។

ចំណែកសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១ បានយាងទៅតំបន់ប៉ៃលិននៅថ្ងៃទី២៥ សីហា ឆ្នាំ ១៩៩៦ ពោលគឺពីរថ្ងៃក្រោយការអញ្ជើញទៅរបស់សម្តេចតេជោ ហ៊ុន សែន។ យោងតាមរបាយការណ៍របស់ឯកឧត្តម សេរី កុសល សម្តេចក្រុមព្រះយាងទៅតំបន់ប៉ៃលិនគឺដើម្បីបបួលលោក អៀង សារី ធ្វើរណសិរ្សរួបរួមជាតិ ដែលក្នុងនោះមានគណបក្សហ៊្វុនស៊ិនប៉ិចជាស្នូល គណបក្សលោកតាសឺន សាន គណបក្សជាតិជាតិខ្មែររបស់ សម រង្ស៊ី គណបក្សរបស់លោក ប៊ូ ហែល និងចលនាបង្រួបបង្រួមជាតិប្រជាធិបតេយ្យ របស់លោក អៀង សារី។ ចាប់តាំងពីពេលនោះ បញ្ហាកើតមានជាហូរហែររហូតដល់ភាគី រហូតដល់ចុងក្រោយកិច្ចព្រមព្រៀងរវាងគណបក្សហ៊្វុនស៊ិនប៉ិច និងក្រុមឧទ្ទាមខ្មែរក្រហមនៅអន្លង់វែងត្រូវបាន ចុះហត្ថលេខាដោយម្ខាងចុះហត្ថលេខា ដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអមដោយ ញឹក ប៊ុនឆៃ និងម្ខាងទៀតចុះហត្ថលេខាដោយ ខៀវ សំផន និងអមដោយ ទេព ឃុនណាល់ តំណាងភាគីខ្មែរក្រហម។

កិច្ចព្រមព្រៀងនេះក្រោយមកត្រូវបានឧត្តមសេនីយ៍ សេរី កុសល ថ្លែងថា ប្រាប់អ្នកសារព័ត៌មានថា៖ «ទិសដៅរបស់មេដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចនៅពេលនោះ គឺប្រមូលខ្មែរក្រហមមកចូលរួមជាមួយគណបក្សខ្លួន ដោយធ្វើការប្រមូលមិនថានរណាជានរណាទេ ទោះបីជាបានធ្វើសមាហរណកម្ម ជាមួយរាជរដ្ឋាភិបាលក៏ដោយ។ តាមគម្រោង ពេលប្រមូលបានហើយផែនការបន្ទាប់គឺបញ្ចូលអ្នកទាំងនោះមកធ្វើជាសមាជិកសមា ជិកាគណបក្សហ៊្វុនស៊ិនប៉ិចតែម្តង ដើម្បីបង្កើនកម្លាំងនៃការគាំទ្រទប់ទល់នឹងគណបក្សប្រជាជនកម្ពុជា ដែលកាន់តែមានប្រជាប្រិយភាពឡើងក្នុងចំណោមប្រជាជន»។

មុននឹងការធ្វើសមាហរណកម្ម តំបន់មួយចំនួនជាពិសេស ប៉ៃលិន ម៉ាឡៃ សំឡូត ស្ថិតនៅក្នុងការប្រទីញប្រទង់គ្នារវាងកម្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រុមកម្លាំងគណបក្សហ៊្វុនស៊ិនប៉ិច ដែលព្យាយាម អនុវត្តយុទ្ធសាស្ត្រ «យុទ្ធសាស្ត្រតុល្យភាពយោធា និងការប្រឈមមុខ» និងបានចាប់យកលោក អៀង សារី និងកម្លាំងដែលស្ថិតនៅក្រោមឆ័ត្ររបស់គាត់ធ្វើជាខែល ដើម្បីតថ្លៃជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ ក្រុម ប្រតិបត្តិករខ្លះដូចជាលោក កែវ ពង្ស ជាដើមស្ទើរស្លាប់បាត់ជីវិតដោយសារតែគេមើលឃើញថា ជាឆ្អឹងទទឹងក នៃការលេបកម្លាំងខ្មែរក្រហមពង្រីកបក្សរបស់គណបក្សហ៊្វុនស៊ិនប៉ិច។ លោក អៀង សារី បានប្រឹងប្រែងរក្សាកិត្តិយស និងលើកតម្លៃចលនារបស់ខ្លួន និងដើម្បីទាមទារអំណាចក្នុងរដ្ឋាភិ បាលក្រោមការរុញពីក្រោយរបស់គណបក្សហ៊្វុនស៊ិនប៉ិច មេដឹកនាំផ្តាច់ខ្លួន អៀង សារី រួមនឹងក្រុមរបស់គាត់បានយកចិត្តទុកដាក់ពង្រឹងយុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងការគ្រប់គ្រងតំបន់រណបដូចជា សំឡូត សំពៅលូន ភ្នំព្រឹក ម៉ាឡៃ និងតំបន់សកម្មជាឈ្នាន់ផ្សេងទៀតមានទន្លេសាប ភូមិសាស្ត្រស្រុកមោង ក្រវ៉ាញជាដើម។ ជាមួយគ្នានេះ អៀង សារី បានព្យាយាមរាំងខ្ទប់មិនឱ្យមានទំនាក់ទំនងដោយផ្ទាល់របស់ក្រុមណាមួយនៅចំណុចណាមួយផ្តាច់ខ្លួនចូលជាមួយរាជរដ្ឋាភិបាលកម្ពុជាដោយមិនតាមរយៈលោកអៀង សារី ឡើយ។

តាមរយៈយុទ្ធសាស្ត្រនេះ ក្រុមផ្តាច់ខ្លួនដឹកនាំដោយ អៀង សារី នៅប៉ៃលិន និងម៉ាឡៃ ចេះតែពន្យារពេល ក្នុងការធ្វើសមាហរណកម្មជាបន្តបន្ទាប់ដោយរកលេសនេះលេសនោះ។

ក្រោយពីមានការផ្តាច់ខ្លួន កិច្ចប្រជុំមួយត្រូវបានរៀបចំឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ ១៩៩៦ នៅ សណ្ឋាគារមួយក្នុងខេត្តច័ន្ទបូរី ប្រទេសថៃ និងជំនួបមួយទៀតបានធ្វើឡើងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៩៦ នៅកន្លែងដដែលរវាងតំណាងរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ ប៉ុល សារឿន ឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ ឧត្តមសេនីយ៍ កែវ ពង្ស និងឧត្តមសេនីយ៍ស៊ូ គឹមស៊ុន ជួបជាមួយចលនាផ្តាច់ខ្លួនរបស់លោក អៀង សារី ដែលមានលោក អ៊ី ឈាន លោកសុខ ភាព និងលោក អៀង វុធ កូនប្រុស អៀង សារី។ ក្នុងកិច្ចប្រជុំនោះបានផ្តោតលើខ្លឹមសារចំនួន៤គឺ៖

ទី១) ការឈប់បាញ់គ្នារបស់កម្លាំងនៅខ្សែត្រៀម ជួរមុខ និងទំនាក់ទំនងតភ្ជាប់ភូមិសាស្ត្រជាមួយគ្នារវាងកម្លាំងផ្តាច់ខ្លួន និងកម្លាំងរាជរដ្ឋាភិបាល។

ទី២) ស្នើរៀបចំគណៈកម្មការសម្របសម្រួលរវាងរាជរដ្ឋាភិបាលកម្ពុជា និងកម្លាំងផ្តាច់ខ្លួន។

ទី៣) ចលនាផ្តាច់ ខ្លួនស្នើសុំលើកលែងទោស អៀង សារី ដែលត្រូវតុលាការប្រជាជនបដិវត្តន៍ក្រុងភ្នំពេញចេញសាលក្រមនៅ ថ្ងៃទី១៩ ខែសីហា ឆ្នាំ ១៩៧៩ កាត់ទោសប្រហារជីវិតពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ក្នុងរបបខ្មែរក្រហម។

ទី៤) បើកច្រកព្រំដែនកម្ពុជាថៃនៅទិសប៉ៃលិន និងម៉ាឡៃ។ ទោះបីជាមានសម្បទានយ៉ាងច្រើនពីរាជរដ្ឋាភិបាលកម្ពុជា ក៏ក្រុមផ្តាច់ខ្លួនដឹកនាំដោយ អៀង សារី នៅតែចិញ្ចឹមចិត្តក្នុងការទាមទារតម្លៃមួយខ្ពស់ពី រាជរដ្ឋាភិបាល ដោយជឿជាក់ថា ខ្លួននៅតែមានឥទ្ធិពលខ្លាំងក្លាគ្របដណ្តប់ទៅលើមេបញ្ជាការខ្មែរក្រហម ដែលនៅតំបន់រណបរបស់ខ្លួន។ ក៏ប៉ុន្តែខុសអំពីការវាយតម្លៃរបស់ខ្លួន មេដឹកនាំផ្តាច់ខ្លួនដឹកនាំដោយ អៀង សារី ទទួលនូវសម្ពាធយោធាជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាល ដោយបណ្តាភូមិសាស្ត្រដែលជាបង្អែកជួរមុខរបស់ខ្លួនត្រូវបានកងយោធពលខេមរភូមិន្ទធ្វើការទំនាក់ទំនងអូសទាញ និងចូលកាន់កាប់ជាបន្តបន្ទាប់ដូច ជាតំបន់ច្រលព្រាល ទួលគ្រួស តាសាញ់ ទឹកសុខ បាសាក់ អូរដូង ថ្មសំលៀង។

ស្ថានការណ៍នេះបានធ្វើឱ្យ ក្រុមមេដឹកនាំផ្តាច់ខ្លួន អៀង សារី ភិតភ័យ និងបានរម្ភខ្លាចបាត់បង់ជាបន្តបន្ទាប់មិនមានទម្ងន់ក្នុងការតថ្លៃ ជាមួយរាជរដ្ឋាភិបាល។ កាលនោះ លោក អ៉ី ឈាន និងលោក សុខ ភាព បានប្រញាប់រកការអនុញ្ញាតបានចូលជួបសម្តេចតេជោ ហ៊ុន សែន ដើម្បីប្រញាប់ធ្វើសមាហរណកម្មនៅតំបន់ប៉ៃលិន និងម៉ាឡៃដោយមិនជឿតាមការបោកប្រាស់ទៀតទេ។ ក្រោយមកតាមមតិណែនាំរបស់សម្តេចតេ ជោ ហ៊ុន សែន ឯកឧត្តម ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានធ្វើការជួបប្រាស្រ័យជាមួយលោក អៀង សារី និងអតីតមេបញ្ជាការខ្មែរក្រហមមួយចំនួន បន្ទាប់នោះក៏បានសម្រេចចិត្តសមាហរណកម្ម។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា៖ «តាមពិតទៅ អៀង សារី គ្មានតួនាទីនៅក្នុងការដឹកនាំបះបោរអ្វីឡើយ។ អៀង សារី បានចោលជួរខ្មែរក្រហមតាំងពីទសវត្សរ៍ ៨០។ ប៉ុន្តែហេតុអ្វី យើងត្រូវទៅរកអៀង សារី? ហើយធ្វើឱ្យ អៀង សារី ឡើងថ្លៃទៀត! បញ្ហានៅត្រង់ថា ឆ័ត្រនយោបាយ កម្លាំងផ្តាច់ខ្លួនមានត្រឹមតែប្រធានកងពលដែលដឹកនាំ ចំណែកម្លាំងសេសសល់មានតាំងពីគណៈប្រធានរដ្ឋ ប្រធានសភា រដ្ឋមន្ត្រី។ ឆ័ត្រនយោបាយខុសគ្នាធំណាស់។ ដូច្នេះហើយបានជាខ្ញុំឱ្យ ឯកឧត្តម ទៀ បាញ់ ឯកឧត្តមប៉ុល សារឿន ឯកឧត្តម កែវ គឹម យ៉ាន ធ្វើការងារនេះឱ្យបានឆាប់ជាមួយ អៀង សារី ដើម្បីជាឆ័ត្រនយោបាយ ព្រោះ អៀង សារី ជាអតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរក្រហម។ ប៉ុន្តែវាក៏ជាឱកាសមាសសម្រាប់ អៀង សារី ដែរដែលធ្វើឱ្យគាត់ឡើងថ្លៃ ព្រោះការពិត អៀង សារី អត់មានកម្លាំងទេ។

យើងត្រូវការ អៀង សារី ដើម្បីយកមកធ្វើឆ័ត្រខាងនយោបាយ ឯអ្នកដឹកនាំកម្លាំងបះបោរពិតប្រាកដគឺ អ៉ី ឈាន និងសុខ ភាព។ នៅពេលដែលអៀង សារីមក គាត់បានទប់ស្កាត់ចលនាបះបោរនេះ តាមរយៈការបង្កើតចលនាបង្រួបបង្រួមជាតិប្រជាធិបតេយ្យ។ ផែនការបង្កើតកម្លាំងទី៣ របស់អៀង សារី ដើម្បីតថ្លៃ មិនមែនត្រឹមតែលើកលែងទោសទេ ប៉ុន្តែដើម្បីគ្រប់គ្រងកម្លាំង និងទឹកដី ដើម្បីតថ្លៃ។ ចង់បានអ្វីមួយដែលយើងមិនអាចដឹងបាន ព្រោះផែនការនេះត្រូវបានយើងបំផ្លាញចោលតាមរយៈ ការធ្វើសមារណកម្មកម្លាំងនៅសំឡូត កំរៀង ភ្នំព្រឹក ដែលជំរុញឱ្យ អៀង សារី ឈប់រារាំងកម្លាំងនៅប៉ៃលិន និងម៉ាឡៃធ្វើសមាហរណកម្ម»។

ទាក់ទងនឹងការស្នើសុំធ្វើសមាហរណកម្មនេះ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ១៩៩៦ សម្តេចតេជោ ហ៊ុន សែន ធ្វើសេចក្តីថ្លែងការណ៍ពិសេសមួយតាមវិទ្យុដោយមានប្រសាសន៍ថា៖ «ខ្ញុំសូមជម្រាបជូនជនរួម ជាតិជាទីស្នេហាថាសន្តិភាពបានកើតមានឡើងភាគច្រើនលើចំណែកដែនដីដែលនៅសេសសល់»។ សម្តេចនា យករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ១៩៩៦ សម្តេចបានជួបជា ពិភាក្សាជាមួយបណ្តាមេបញ្ជាការកងឯកភាពនានាដែលមិនត្រឹមតែបានផ្តាច់ខ្លួនចេញពីក្រុមឧទ្ទាមខ្មែរក្រហមប៉ុណ្ណោះទេ តែក៏បានផ្តាច់ខ្លួនពីរបស់ដែលហៅថា ចលនាបង្រួបបង្រួមជាតិប្រជាធិបតេយ្យ។

សម្តេច បានពន្យល់ពីមូលហេតុ ដែលមានការអូសបន្លាយពេលនៃការធ្វើសមាហរណកម្មចាប់ពីថ្ងៃទី៩ ខែសីហារហូតដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ១៩៩៦ របស់កម្លាំងនៅប៉ៃលិន និងម៉ាឡៃ គឺមិនមែនស្ថិតត្រង់កម្លាំងផ្តាច់ខ្លួនរបស់លោក អៀង សារី អ៊ី ឈាន និងសុខ ភាព ទាំងស្រុងនោះទេ តែផ្ទុយទៅវិញកម្ពុជាអភ័ព្ទណាស់ ជនរួមជាតិកម្ពុជាអភ័ព្ទណាស់ ដោយមានអ្នកនយោបាយនៅទីក្រុងភ្នំពេញមួយចំនួនទៅប្រាប់បងប្អូនខ្មែរ ក្រហមផ្តាច់ខ្លួននៅប៉ៃលិន និងម៉ាឡៃថាឱ្យទាមទារឋានៈតួនាទីខ្ពស់ៗក្នុងជូរកងទ័ពនិងកងប៉ូលិស ហើយ បើទាមទារមិនបាន គេបញ្ជាក់ឱ្យបងប្អូនទាំងនោះអូសបន្លាយពេលវេលានៃការធ្វើសមាហរណកម្មកម្លាំងបន្តទៀត។ បញ្ហានេះហើយដែលជាមូលហេតុពិតប្រាកដនៃការអូសបន្លាយពេលវេលាសមាហរណកម្ម។

ដោយសារមានការមិនទុកចិត្តមកលើដៃគូក្នុងរដ្ឋាភិបាលចម្រុះ និងមានយុទ្ធសាស្ត្រខុសឆ្គងក្នុងការធ្វើតុល្យភាពកម្លាំង គណបក្សហ៊្វុនស៊ិនប៉ិចដឹកនាំដោយសម្តេចក្រុមព្រះ បាននាំអាវុធចូលក្នុងប្រទេសរាប់តោនដោយមិនបានឱ្យដៃគូក្នុងរដ្ឋាភិបាលចម្រុះដឹង និងព្រមទាំងបាននាំយកកម្លាំងខ្មែរក្រហមចូលមក កាន់រាជធានីភ្នំពេញ ដែលត្រូវបានគេពិពណ៌នាថាជាលើកទី១ ក្រោយពីការផ្តួលរំលំរបបខ្មែរក្រហមនៅថ្ងៃ ទី៧ ខែមករា ឆ្នាំ ១៩៧៩ ដែលមានកម្លាំងខ្មែរក្រហមមានវត្តមានក្នុងរាជធានីភ្នំពេញជាថ្មីម្តងទៀត រហូតដល់ការវាយប្រយុទ្ធគ្នានៅថ្ងៃទី៥ និងទី៦ ខែកក្កដា ឆ្នាំ ១៩៩៧ រវាងកម្លាំងកងទ័ពរាជរដ្ឋាភិបាលកម្ពុជា និងកម្លាំងស្មោះនឹងគណបក្សហ៊្វុនស៊ិនប៉ិច និងក្រុមទាហានខ្មែរក្រហមដោយសារតែ ទី១) យុទ្ធសាស្ត្រធ្វើ តុល្យភាពកម្លាំងរបស់គណបក្សហ៊្វុនស៊ិនប៉ិចដោយយកកម្លាំងខ្មែរក្រហមបញ្ចូលជាកម្លាំងរបស់គណបក្សហ៊្វុនស៊ិនប៉ិច ទី២) បង្កើតរណសិរ្សរួបរួមជាតិប្រឆាំងនឹងរដ្ឋាភិបាលចម្រុះខ្លួនឯង ទី៣) នាំចូលអាវុធដោ យខុសច្បាប់ ទី៤) ការចរចាជាមួយខ្មែរក្រហម ជាសម្ងាត់ដើម្បីយកមកបង្កើនកម្លាំងរបស់ខ្លួន និងបានចល័តកម្លាំងខ្មែរក្រហមចូលដល់ទីក្រុងភ្នំពេញ ដោយមិនបានខ្វាយខ្វល់នឹងសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈរបស់ពលរដ្ឋខ្មែរ ក៏ដូចជាសុខសន្តិភាពរបស់ជាតិ និងប្រជាជន។

ការវាយប្រយុទ្ធគ្នាបាន អូសបន្លាយជិតមួយឆ្នាំ និងក្រោយមកក៏មានការបោះឆ្នោតនាខែកក្កដា ឆ្នាំ ១៩៩៨ គណបក្សប្រជាជន កម្ពុជាបានឈ្នះការបោះឆ្នោតទទួលបាន ៦៤ អាសនៈ គណបក្សហ្វ៊ុនស៊ិនប៉ិចបានចាញ់ឆ្នោតទទួលបាន ៤៣ អាសនៈ និងគណបក្សសម រង្ស៊ី ទទួលបាន ១៥ អាសនៈ។ ចំពោះលទ្ធផលនេះត្រូវបានគេមើលឃើញសម្តេចក្រុមព្រះ មិនមែនជាអ្នកដឹកនាំដែលគួរឱ្យទុកចិត្តទៀតនោះទេ។ ចំពោះបងប្អូនខ្មែរក្រហម នៅតំបន់អន្លង់វែងដែលជាមូលដ្ឋានចុងក្រោមរបស់ខ្មែរក្រហម បានលើកឡើងថានយោបាយរបស់សម្តេចក្រុមព្រះ បានធ្វើឱ្យក្រុមខ្មែរក្រហមនៅទីនោះអស់ជំនឿ។ ស្របពេលដែលមេស្ថាបនិកនៃរបបខ្មែរក្រហម ប៉ុល ពត បានស្លាប់នៅខែមេសា ឆ្នាំ ១៩៩៨ និងការបោសសម្អាតគ្នាឯងចុងក្រោយក្នុងចំណោមក្រុមមេដឹកនាំខ្មែរក្រហម ក្រុមខ្មែរក្រហមនៅតំបន់អន្លង់វែងក៏បានបញ្ឈប់នយោបាយ ចាក់ខ្សែជាមួយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងបានមើលឃើញថាមនុស្សដែលមានសុចរិតភាព ទៀងត្រង់និងស្មោះត្រង់បម្រើជាតិ សាសនា ព្រះមហាក្សត្រ និងជាវិរជនបង្រួបបង្រួម និងផ្សះផ្សាជាតិខ្មែរ ពិតប្រាកដ ជាវិរជនសន្តិភាព និងដែលមាននយោបាយសន្តោសប្រណីជានិច្ច និងតែងតែបើកចំហរឱកាស ឱ្យអ្នកមានកំហុសកែខ្លួនដោយមិនប្រកាន់ទោសពៃរ៍គឺមានតែសម្តេចតេជោ ហ៊ុន សែន តែប៉ុណ្ណោះ។

ដូច្នេះហើយបានជាកម្លាំងខ្មែរក្រហម ដែលនៅសេសសល់ចុងក្រោយ ដែលរួមមានគណៈរដ្ឋមន្រ្តីរបស់ខ្មែរក្រហមទាំង មូលរួមមាន អតីតប្រមុខេរដ្ឋ ខៀវ សំផន អតីតប្រធានសភា នួន ជា អៀង សារី ចាន់ យូរ៉ាន់ ជួន ជឿន ព្រមទាំងក្រុមគ្រួសារបានធ្វើដំណើរមកគេហដ្ឋានសម្តេចតេជោ ហ៊ុន សែន នៅទីក្រុងតាខ្មៅដើម្បីចុះចូលជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ខ្មែរក្រហមត្រូវបានបញ្ចប់ទាំងស្រុង ហើយកម្លាំងសេសសល់ត្រូវបានចូលធ្វើសមាហរណកម្ម។ នេះគឺជាជោគជ័យដ៏ធំធេងនៃការយុទ្ធសាស្ត្រឌីហ្វីដ និងនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន នៅក្នុងការំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមដែលមានអាយុជាងកន្លះសតវត្សរ៍ នាំយក សុខសន្តិភាព ការបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិ ឯកភាពជាតិ និងឯកភាពទឹកដីជូនជាតិ និងប្រជាជនកម្ពុជា នៅក្នុងរយៈពេល ៥០០ ឆ្នាំចុងក្រោយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៨ គឺជាគម្រប់ខួប ២០ ឆ្នាំនៃការបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលនៅ កម្ពុជា នាំសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដល់ប្រជាពលរដ្ឋខ្មែរ។ កម្ពុជាក័នឹងចូលរួមអបអរសាទរពិធីសម្ពោធវិមានឈ្នះឈ្នះដែលជានិមិត្តរូបនៃភាពជោគជ័យនៃការអនុវត្តនយោបាយឈ្នះឈ្នះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន និងមានការចូលរួមពីមន្ត្រីអ្នកមុខអ្នកការនិងប្រជាពលដ្ឋជាច្រើនម៉ឺននាក់៕

* វគ្គទី៥៖ បទពិសោធនិងភាពជោគជ័យនៃនយោបាយ ឈ្នះ-ឈ្នះ

សង្គ្រាមស៊ីវិលនៅប្រទេសកម្ពុជា ដែលបានអូសបន្លាយចាប់តាំងពីរដ្ឋប្រហាររបស់លោកសេនាប្រមុខ លន់ នល់ នៅថ្ងៃទី១៨ ខែ មីនា ឆ្នាំ ១៩៧០ ត្រូវបានបិទបញ្ចប់នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ក្រោមការអនុវត្តដោយជោគជ័យនៃនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការចុះខ្សោយនៃអង្គការចាត់តាំងនយោបាយ និងយោធារបស់ក្រុមខ្មែរក្រហម ត្រូវបានគេកត់សម្គាល់ឃើញថាបានកើតឡើងចាប់ពីចុងឆ្នាំ ១៩៨០ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមអនុវត្តយុទ្ធសាស្ត្រឌីហ្វីដ ធ្វើឲ្យក្រុមខ្មែរក្រហមធ្លាក់ចុះឥទ្ធិពល បាត់បង់ការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងយោធាពីសម្ព័ន្ធមិត្តរបស់ខ្លួន និងក្រោយមកត្រូវបានបញ្ចប់ទាំងស្រុងដោយនយោបាយ ឈ្នះ-ឈ្នះ។ ក្រុមខ្មែរក្រហមត្រូវបានកាត់ផ្តាច់ និងធ្វើឲ្យឯកោពីក្រុមសម្ព័ន្ធមិត្តអាវុធរបស់ខ្លួនមានចលនាហ៊្វុនស៊ិនប៉ិច និងចលនារណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ ដែលបានចូលរួមបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីការបោះឆ្នោតឆ្នាំ ១៩៩៣ រៀបចំឡើងដោយអង្គការសហប្រជាជាតិ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ នយោបាយឈ្នះ-ឈ្នះ មានន័យថា គ្រប់ភាគីទាំងអស់ជាអ្នកឈ្នះ។

សមាហរណកម្មនៃអតីតក្រុមខ្មែរក្រហមនៅភ្នំវល្លិ៍ គឺជាដំណាក់កាលសិក្សានៃនយោបាយឈ្នះឈ្នះ ហើយការចាប់ផ្តើមអនុវត្តជាលើកដំបូងនូវ នយោបាយនេះគឺធ្វើឡើងនៅតំបន់ឱរ៉ាល់ គឺជាការចាប់ផ្តើមផ្ទុះឈ្នួនសន្តិភាពនៅកម្ពុជា។ សង្គ្រាមនៅកម្ពុជាទទួលឥទ្ធិពលនិងមនោគមន៍វិជ្ជាពីបរទេស ប៉ុន្តែត្រូវបានពន្លត់ដោយស្នាដៃខ្មែរសុទ្ធសាធ។

វាជាការពិតដំណោះស្រាយ ឈ្នះ-ឈ្នះ ឬនយោបាយតាមរយៈនីតិវិធីសន្តិភាវូបនីយកម្មនៅលើទឹកដីដែលនៅសេសសល់ គឺជាវិធានការតែមួយគត់ ដែលត្រូវបានអនុវត្តដោយស្របតាមនីតិវិធីច្បាប់ និងក្រមសីលធម៌ដើម្បីបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃនេះ។ គ្រប់សង្គ្រាមទាំងអស់ មិនអាចបញ្ចប់ដោយចុងកាណុងបានឡើយ ប៉ុន្តែតាមផ្លូវចរចាជានិច្ច។ ឈរនៅលើមូលដ្ឋាននេះ ទើបកម្ពុជាត្រូវការបង្កើតការចរចាស្វែងរកសន្តិភាព និងដោះស្រាយតាមនយោបាយឈ្នះ-ឈ្នះ ដែលគ្រប់ភាគីទាំង អស់សុទ្ធតែជាអ្នកឈ្នះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កិត្តិយសដែលបានផ្តល់មកឲ្យរូបសម្តេចសម្រាប់នយោបាយ ឈ្នះ-ឈ្នះ គឺមានន័យថា ជាការផ្តល់មេដៃមាសដល់ប្រជាជនកម្ពុជា ទាំងមូល ជាពិសេសកម្លាំងកងយោធពលខេមរភូមិន្ទ និងអ្នកផ្តាច់ខ្លួនពីក្រុមខ្មែរក្រហមផ្ទាល់ ហើយប្រសិនបើគ្មានការគាំទ្រ និងអនុវត្តពីពួកគាត់ទេ នោះសមិទ្ធផលសន្តិភាពនេះកើតឡើងឡើយ។ ការធ្វើសមាហរណកម្មគឺមិនមែនជាការចុះចាញ់ ឬការចូលសារភាពឡើយ ប៉ុន្តែគឺជាកាតព្វកិច្ចរបស់កុលបុត្រកុលធីតាខ្មែរទាំងអស់ ក្នុងការធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ភ្នក់ភ្លើងសង្គ្រាមដែលមនុស្សជំនាន់មុនបាននបន្សល់ទុកមក។

គណបក្សប្រជាជនកម្ពុជាបានបំពេញប្រកបដោយផ្លែផ្កានូវបេសកកម្មប្រវត្តិសាស្ត្ររបស់ខ្លួន ទី១ ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩ សង្គ្រោះប្រជាពលរដ្ឋកម្ពុជាពីការស្លាប់ ក៏ដូចជាធ្វើឲ្យសង្គមជាតិទាំងមូលរស់រានមានជីវិតឡើងវិញ។ នេះគឺជាកិច្ចការមួយដែលគ្មានគណបក្សណាមួយធ្វើបានឡើយ។ ក្រោយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស គណបក្សប្រជាជនកម្ពុជាគឺជាកម្លាំងតែមួយគត់ដែលមានលទ្ធភាពក្នុងការទប់ស្កាត់ក្រុមខ្មែរក្រហម ក្នុងការវិលត្រឡប់មកកាន់កាប់អំណាចវិញ។ ប្រសិនបើមិនចាត់វិធានការឲ្យទាន់ពេលវេលានៅក្នុងព្រិត្តិការណ៍ខែកក្កដា ឆ្នាំ ១៩៩៧ គឺម៉្លេះក្រុមខ្មែរក្រហមបានជោគជ័យក្នុងការឡើងកាន់អំណាចនៅកម្ពុជាវិញ។ ការប្រើប្រាស់ខ្មែរក្រហមដើម្បីធ្វើតុល្យភាពកម្លាំងនយោបាយ គឺជាល្បែងប្រកបដោយគ្រោះថ្នាក់បំផុតសម្រាប់ប្រជាជាតិខ្មែរទាំងមូល ហើយយុទ្ធសាស្ត្រទាំងនេះគឺមិនស្ថិតនៅក្នុងគំនិតរបស់គណបក្សប្រជាជនកម្ពុជាឡើយ។

រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន ក៏បានគាំទ្រដំណើរការជំនុំជម្រះក្តីលើអតីតមេដឹកនាំខ្មែរក្រហមដែលនៅរស់រានមានជីវិតរួមមាន នួន ជា ខៀវ សំផន អៀង សារី អៀង ធីរិទ្ធ និងកាំង ហ្កេកអ៊ាវ ហៅឌុច ដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាចំពោះឧក្រិដ្ឋកម្មដែលពួកគេបានប្រព្រឹត្តនៅអំឡុងកាន់កាប់អំណាចពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ដើម្បីនាំយកយុត្តិធម៌ និងការពិតជូនជនរងគ្រោះខ្មែរ និងមនុស្សជាតិទាំងមូល។

នៅក្នុងការដោះស្រាយបញ្ហាកម្ពុជា យើងមិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបានឡើយគឺការដោះស្រាយតាមផ្លូវចរចារវាងគូយុទ្ធសាស្ត្រទាំងពីរក្រុម។ ទី១ គឺបង្កើតឲ្យមានដំណោះស្រាយនយោបាយដោយឈរនៅលើមូលដ្ឋាននៃការទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយទី២ គឺថែរក្សានូវសមិទ្ធផលសង្គមដែលបានកសាងមកក្រោយពីការផ្តួលរំលំរបបខ្មែរក្រហម។ កម្ពុជាបានគិតគូរខ្ពស់អំពីការបង្រួបបង្រួមជាតិ ក្រោយពីត្រូវបានហែកហួរ ដោយសារសង្គ្រាម។ តើហេតុអ្វីបានជាយើងត្រូវការបង្រួបបង្រួមជាតិ? គឺដើម្បីការអភិវឌ្ឍប្រទេស និងធានានូវអនាគតល្អ របស់កូនចៅខ្មែរជំនាន់ក្រោយ។ ភាពជោគជ័យយុទ្ធសាស្រ្តឌីហ្វីដ និងនយោបាយ “ឈ្នះ ឈ្នះ” បានធ្វើឲ្យប្រទេសកម្ពុជាដែលធ្លាប់ តែបែកបាក់បែងចែកទឹកដីបង្កើតតំបន់អបគមន៍និងឧទ្ទាមប្រដាប់អាវុធ ស្គាល់នូវសន្តិភាព ការបង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដីដែលមិនដែលមានសោះក្នុងរយៈពេល ៥០០ ឆ្នាំក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

តាមរយៈការអនុវត្តនូវនយោបាយ ឈ្នះឈ្នះ នេះ យើងអាចទាញនូវសេចក្តីសន្និដ្ឋានលើចំណុចខ្លាំងនិងចំណុចខ្សោយដូចខាងក្រោម៖

ចំពោះចំណុចខ្លាំង និងភាពងាយស្រួល៖

១- ចំណុចខ្សោយរបស់មេដឹកនាំខ្មែរក្រហមទាំងអស់ បានក្លាយជាចំណុចខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការបន្តការកាប់សម្លាប់របស់ខ្មែរក្រហម ការដឹកនាំខុសរបស់ក្រុមខ្មែរក្រហមទាំងអស់ បានក្លាយជាចំណុចខ្លាំងរបស់រាជរដ្ឋាភិបាល។ សមាជិកចុងក្រោយមួយចំនួនត្រូវបានខ្មែរក្រហម យកទៅសម្លាប់ចោល មុនពេលធ្វើសមាហរណកម្ម។ ការសម្រេចចិត្តរបស់សម្តេចតេជោចូលទៅក្នុងតំបន់ខ្មែរក្រហមគឺជា ការសម្រេចចិត្តដ៏អង់អាចក្លាហាន និងជាការផ្តល់ទំនុកចិត្ត និងភាពកក់ក្តៅដល់ក្រុមខ្មែរក្រហមផ្តា់ច់ខ្លួន។ វត្តមានរបស់សម្តេចតេជោនៅតំបន់ខ្មែរក្រហមដែលផ្តាច់ខ្លួននានាបានធ្វើឱ្យបងប្អូនខ្មែរក្រហមកាន់តែមាន ជំនឿថែមទៀតមកលើគោលនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែនក្នុងការបង្រួមបង្រួមជាតិ ផ្សះផ្សាជាតិ និងបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាជាស្ថាពរ នាំយកសុខសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជា។

២- សង្គ្រាមនៅប្រទេសកម្ពុជាមិនមែនជាប្រភេទជម្លោះជាតិសាសន៍ ឬសង្គ្រាមសាសនា និងមិនមែនមែនជាសង្គ្រាមបំបែករដ្ឋ និងបំបែកទឹកដីនោះទេ។ នេះគឺជាចំណុចងាយស្រួលរបស់កម្ពុជាក្នុងការដោះស្រាយ។ សង្គ្រាមជាតិសាសន៍ និងសង្គ្រាមសាសនា មិនងាយដោះស្រាយនោះទេ។ នយោបាយនៅកម្ពុជាគឺជានយោបាយសុខុដុមរមណីយកម្មជាតិសាសន៍ និងសាសនា។ នេះក៏ជាចំណុចអំណោយផលនៅក្នុងការអនុវត្តជោគជ័យនៃនយោបាយឈ្នះឈ្នះ។

៣- មានកម្លាំងអនុវត្តដោយការស្មោះត្រង់ និងការទទួលខុសត្រូវ៖ ចំណុចនេះអាចនិយាយបានថាកម្លាំង អនុវត្តនយោបាយឈ្នះ-ឈ្នះមិនតូចទេ គឺមានទំហំធំ យន្តការអនុវត្តក៏ធំ។ យើងអាចអនុវត្តបានជាប្រព័ន្ធ មិនមែនអនុវត្តដាច់ដោយឡែកពីគ្នានោះទេ។ យន្តការអនុវត្តនេះគឺពូកែ ខ្លាំង រាប់តាំងពីការចាប់យកកម្លាំងនៅសំឡូត កំរៀងភ្នំ ព្រឹកដើម្បីរារាំង អៀង សារី ក៏កម្លាំងធ្វើបាន។ បើគ្មានកម្លាំងពិតប្រាកដ គឺមិនអាចទទួលជោគជ័យឡើយ។ ប្រសិនបើ យន្តការអនុវត្តមិនត្រឹមត្រូវ និងមិនមានសមត្ថភាពទេ ជួនកាលខុសឆ្គងបន្តិចនោះនឹងនាំឱ្យបរាជ័យ។

៤- ការចូលរួមពីភាគីពាក់ព័ន្ធពិសេសបងប្អូនអតីតទាហានខ្មែរក្រហម និងចុងក្រោយមេដឹកនាំខ្មែរក្រហម ដែលបានមកដល់ផ្ទះសម្តេចនាយករដ្ឋមន្ត្រីនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៦ ហើយជាករណីតែមួយគត់នៅលើពិភពលោកនេះ។ មិនទាន់មានសង្គ្រាមណាមួយ ដែលបានបញ្ចប់ទៅដោយការធ្វើដំណើរមកផ្ទះនាយករដ្ឋមន្ត្រីរបស់ថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ប្រធានសភា មួយគណៈរដ្ឋមន្ត្រីមកផ្ទះនាយករដ្ឋមន្ត្រីនោះទេ។ ដូច្នេះចំណុចនេះ បង្ហាញយ៉ាងច្បាស់ពីការមិនចង់បន្តសង្គ្រាមនៃបងប្អូននាយទាហាន នាយទាហានរង និងពលទាហានរបស់ខ្មែរក្រហម។ ចុងក្រោយ ស្ថានភាពនេះបានចាប់បង្ខំឱ្យមេដឹកនាំខ្មែរក្រហមមកចុះចូលដល់ផ្ទះរបស់នាយករដ្ឋមន្ត្រីតែម្តង។ បងប្អូនខ្មែរក្រហមមុនបានធ្វើផ្តាច់ខ្លួន មិនមែនជាការចុះចាញ់ ឬសារភាពទេ ប៉ុន្តែជាភារកិច្ចទទួលខុសត្រូវ របស់ខ្លួនចំពោះប្រទេសជាតិ។ ចំណងអ្នកជាន់មុនចង ប៉ុន្តែអ្នកជាន់ក្រោយជាអ្នកដោះ។ ប៉ុន្តែករណីខៀវ សំផន នួន ជា ដែលចុះចូលរដ្ឋាភិបាល មិនមាន កូនទាហានមកជាមួយទេ ប៉ុន្តែតើមានភាពចាំបាច់អ្វីទៅ ដែលនាយករដ្ឋមន្ត្រីចាំបាច់ទទួលអតីតមេដឹកនាំខ្មែរក្រហមដល់ផ្ទះ? តើសម្តេចតេជោស្រឡាញ់ នួន ជា ស្រឡាញ់ ខៀវ សំផន ណាស់ទៅឬ?

បើនិយាយក្នុងចំណោមអ្នកជេរសម្តេចច្រើនជាងគេគឺលោក ខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហម។ អ្នកជេរសម្តេចច្រើនជាងគេ គឺខ្មែរក្រហម ទីបំផុត ខ្មែរក្រហមបានមកសុំចុះចូលដល់ផ្ទះរបស់សម្តេច។ អ្វីដែលសម្តេចតេជោ ហ៊ុន សែន ទទួលអតីតខ្មែរក្រហមដល់ផ្ទះ គឺមានគោលបំណងសំខាន់បីយ៉ាងដើម្បីបញ្ជូនសារទៅក្រៅ៖

ទី១- បញ្ជូនទៅអ្នកប្រយុទ្ធដែលនៅសេសសល់ ត្រូវទម្លាក់អាវុធចុះ ព្រោះមេដឹកនាំកំពូលរបស់អ្នក បានចុះចូលដល់ផ្ទះនាយករដ្ឋមន្ត្រីរួចទៅហើយ។ នៅពេលនោះមានក្រុមអ្នកប្រយុទ្ធមួយក្រុមដែលបានបែកខ្ញែកទៅជាមួយតាម៉ុក ហើយក្រុមនេះបានសហការជាមួយកម្លាំងលោក ញ៉ឹក ប៊ុនឆៃ ខាន់ សាវឿន នៅអូរស្មាច់ ខេត្តឧត្តរមានជ័យ។

ទី២- បញ្ជូនសារទៅប្រជាជនកម្ពុជា ដែលធុញទ្រាន់នឹងសង្គ្រាមជាយូរមកហើយថា សង្គ្រាមបានបញ្ចប់ហើយ ព្រោះបានឃើញមេដឹកនាំខ្មែរក្រហមចុះចូលដល់ផ្ទះនាយករដ្ឋមន្ត្រី។

ទី៣- បញ្ជូនសារដល់សហគមន៍អន្តរជាតិឱ្យមកបោះទុនវិនិយោគ និងធ្វើទេសចរណ៍នៅកម្ពុជាព្រោះ កម្ពុជាបានបញ្ចប់សង្គ្រាមហើយ។

៤- មិនមានការសងសឹកគ្នាដូចដែលសម្តេចតេជោ ហ៊ុន សែន បិតានៃនយោបាយឈ្នះឈ្នះមានការព្រួយបារម្ភនោះទេ។ នេះជាបទពិសោធល្អបំផុតសម្រាប់ប្រទេសកម្ពុជា។ នៅពេលដែលសម្តេចអញ្ជើញទៅដល់តំបន់ប៉ៃលិន ម៉ាឡៃ និងតំបន់ផ្សេងទៀតបានឃើញប្រជាជនជាច្រើនដែលមកតាំងទីលំនៅថ្មីនៅតំបន់អតីតខ្មែរក្រហម។ ឃើញថានៅពេលដែលតំបន់ខ្មែរក្រហមមានសន្តិភាព ពលរដ្ឋផ្សេងទៀតដែលខ្វះដីបានមកតាំងទីរស់នៅលើដីថ្មី។ មេទ័ពនិងមេទ័ពលែងក្លាយជាគូសត្រូវប្រយុទ្ធគ្នាហើយ តែបានក្លាយទៅជាមិត្តភ័ក្តិនឹងគ្នា ហើយចំណែកប្រជាពលរដ្ឋក៏បានរស់នៅក្នុងភាពសុខុដុម។

៥- គោលនយោបាយឈ្នះឈ្នះទទួលបាននូវការគាំទ្រពីព្រះមហាក្សត្រខ្មែរ ពីស្ថាប័នរដ្ឋសភា ពីគណបក្សប្រជាជនកម្ពុជា ពីអតីតកងទ័ពរដ្ឋកម្ពុជា ប្រជាជនកម្ពជា និងមិត្តភ័ក្តិបរទេស។ ការគាំទ្រពីព្រះមហាក្សត្រ និងពីរដ្ឋសភាគឺជាតម្រូវការចាំបាច់ដោយសារតែត្រូវលើកលែងទោសឱ្យលោក អៀង សារី។ ទាក់ទងនឹងការលើកលែងទោសឱ្យលោក អៀង សារីនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ថា៖ «ព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ បានមានបន្ទូលថាព្រះ អង្គយល់ស្រប ប៉ុន្តែសុំឱ្យមានការគាំទ្រពីរដ្ឋសភាក្នុងសំឡេង ២/៣ ជាមុនសិន។ ប៉ុន្តែសំណួរសួរថាហេតុអ្វីបានជា សម្តេចក្រុមព្រះ យល់ព្រមលើកលែងទោសអៀង សារី ព្រោះសម្តេចក្រុមព្រះត្រូវការ អៀង សារី ច្រើនជាងខ្ញុំត្រូវការទៅទៀត។ ខ្ញុំត្រូវការ អៀង សារី ដើម្បីធ្វើឆ័ត្រនយោបាយដើម្បីការពារឱ្យកម្លាំងផ្តាច់ខ្លួន។ រីឯសម្តេចក្រុមព្រះត្រូវការ អៀង សារី ដើម្បីយកទៅចូលរួមក្នុងរណសិរ្សបញ្ចភាគី។ យើងមានបំណងដូចគ្នា ប៉ុន្តែបម្រើឱ្យគោលដៅផ្សេងគ្នា»។

ចំពោះចំណុចខ្សោយ និងការលំបាក

១- នយោបាយឈ្នះឈ្នះត្រូវបានអនុវត្តនៅចំពេលដែលមានវិបត្តិហិរញ្ញវត្ថុអាស៊ីដែលបានជះឥទ្ធិពលលើសេដ្ឋកិច្ចកម្ពុជាដែលធ្វើឱ្យកម្ពុជាខ្វះធនធានហិរញ្ញវត្ថុ ក្នុងការអនុវត្តកិច្ចការបន្ទាន់មួយចំនួន។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងឱ្យដឹងថា៖ «កុំថាឡើយប្រាក់ឧបត្ថម្ភបងប្អូនផ្តាច់ខ្លូន ប៉ុន្តែយើងក៏បានជំពាក់ប្រាក់ខែមន្ត្រីរាជការពេលនោះជាច្រើនខែ។ ខ្ញុំត្រូវដោះស្រាយបញ្ហារឿងនេះដោយថវិកាជាតិតិចតួចបំផុត តែអ្វីដែលខ្ញុំប្រើប្រាស់ច្រើន គឺមានវិស័យឯកជនបានជួយច្រើន ដើម្បីសន្តិភាពសម្រាប់ប្រជាជនកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល។ សម្រាប់ការសម្រេចកិច្ចការមួយនេះ ខ្ញុំបានធ្វើសព្វធ្វើគ្រប់ បានបង្ហាញពីសមានចិត្តជាមួយពួកគាត់ ព្រោះបើអតីតខ្មែរក្រហមសម្លាប់ខ្ញុំ ក៏គេអាចធ្វើបានដែរ តែអ្វីដែលខ្ញុំធ្វើគឺដើម្បីឈ្នះទាំងអស់គ្នា»។

២- ការបែកបាក់ក្នុងរាជរដ្ឋាភិបាលចម្រុះរហូតឈានដល់ការប្រយុទ្ធគ្នា នៅថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ ១៩៩៧ បានបង្អាក់ដល់ការធ្វើសមាហរណកម្មផងដែរ ព្រោះត្រូវរត់មកទប់ទល់នឹងកម្លាំងមិនស្មោះត្រង់នឹងរដ្ឋាភិបាលចម្រុះនៅសមរភូមិខាងក្រោយ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រសិនបើយើងមិនផ្ទុះអាវុធនៅភ្នំពេញ ការធ្វើសមាហរណកម្មនៅអន្លង់វែងអាចលឿន។

៣- ព័ត៌មានដែលផ្តល់ដោយចារកម្មខ្លះនាំមកនូវភាពច្របូកច្របល់ ខ្វះការពិត ប្រសិនបើសម្តេចតេជោ ហ៊ុន សែន និងក្រុមប្រតិបត្តិករនយោបាយឈ្នះឈ្នះ មិនបានវាយតម្លៃឱ្យបានត្រឹមត្រូវទេនោះ ហើយសម្រេចចិត្តខុស នោះអាចនាំឱ្យនយោបាយឈ្នះ-ឈ្នះ បរាជ័យទាំងមូល ឬមួយផ្នែក។

៤-​ ទឹកដីរបស់ប្រទេសជិតខាង នៅតែជាជម្រកដ៏សុខសាន្តរបស់មេដឹកនាំខ្មែរក្រហម។ យើងបានកាន់កាប់ ទឹកដីអស់ហើយ ប៉ុន្តែសួរថាខៀវ សំផន តាម៉ុក នួន ជា នៅឯណា គឺបានន័យថាប្រើប្រាស់ទឹកដីប្រទេសជិតខាងដើម្បីតស៊ូនយោបាយ។

តើផលប្រយោជន៍ដែលកម្ពុជាទទួលបានពីនយោបាយឈ្នះ-ឈ្នះមានអ្វីខ្លះ?

១- ការអនុវត្តនយោបាយឈ្នះឈ្នះជោគជ័យ គឺបានបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា នាំមកនូវសន្តិភាពដោយមិនបានប្រយុទ្ធបង្ហូរឈាមគ្នានោះឡើយ។ លើកលែងតែការធ្វើការងារក្រៅក្របខ័ណ្ឌនៃនយោបាយនេះ ដែលក្នុងនោះ គឺករណីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រើក្រុមចរចាដឹកនាំដោយលោកឧត្តមសេនីយ៍ ញ៉ឹក ប៊ុនឆៃ ទៅអន្លង់វែង ដោយប្រើឧត្តម្ភចក្រទៅ និងមន្ត្រីមួយចំនួនទៀត ហើយត្រូវបានខ្មែរក្រហមអន្លង់វែងកម្ទេចឧត្តម្ភចក្រនោះ និងបានបាញ់សម្លាប់មន្ត្រីជាច្រើននាក់។ នេះគឺជាការលួចចរចាជាសម្ងាត់ជាមួយខ្មែរក្រហម ហើយក៏ជាអំពើមិនស្មោះត្រង់ដែលសម្តេចក្រុមព្រះចង់ដណ្តើមខ្មែរក្រហមនៅតំបន់អន្លង់វែងដើម្បីធ្វើតុល្យភាពកម្លាំងសម្រាប់គណបក្សរបស់ខ្លួនដោយមិនគិតតម្លៃសម្រាប់ជាតិជាធំ។

២- ជោគជ័យនៃការអនុវត្តនយោបាយឈ្នះឈ្នះ បាននាំមកនូវឯកភាពជាតិ ឯកភាពទឹកដីជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រជាង ៥០០ ឆ្នាំនៃប្រទេសកម្ពុជា។ នៅមុនឆ្នាំ ១៩៧០ កម្ពុជាមានតំបន់ត្រួតត្រាបួន គឺ១-គ្រប់គ្រងដោយសម្តេចឪ នរោត្តម សីហនុ ២-គ្រប់គ្រងដោយខ្មែរក្រហម ៣-គ្រប់គ្រងដោយខ្មែរខៀវ និង៤-គ្រប់គ្រងដោយខ្មែរស។ ពីឆ្នាំ ១៩៧០ ដល់ ឆ្នាំ ១៩៧៥ មានតំបន់ត្រួតត្រាពីរតំបន់ គឺទី១ ក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម និងទី២ គ្រប់គ្រងដោយរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់។ ពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ខ្មែរក្រហមមិនអាចគ្រប់គ្រងទឹកដីអស់ទេនោះទេ ហេតុដូច្នេះហើយបានជាមានកម្លាំងបះបោរប្រឆាំងខ្មែរក្រហម។ ពីឆ្នាំ ១៩៧៩មក កម្ពុជា មានតំបន់ត្រួតត្រា ៤ ប៉ុន្តែចាប់តាំងពីឆ្នាំ ១៩៩៨ គឺកម្ពុជាមានតែតំបន់ត្រួតត្រាតែមួយ មានរដ្ឋធម្មនុញ្ញតែមួយ ននិងមានរាជរដ្ឋាភិបាលតែមួយតែប៉ុណ្ណោះ។

៣-នយោបាយ ឈ្នះ-ឈ្នះ កម្ពុជាគឺជាអ្នកបង្កើត និងជាអ្នកអនុវត្តដោយខ្លួនឯង ដោយគ្មានការបង្គាប់បញ្ជា ឬណែនាំពីមជ្ឈដ្ឋានខាងក្រៅណាមួយឡើយ។ ដូច្នេះ ការគោរពនូវឯករាជភាពជាតិ និងអធិបតេយ្យភាពពីសំណាក់បរទេសក៏ត្រូវបានពង្រឹង ព្រោះពេលនោះ គ្មាននរណាមកប្រដៅកម្ពុជាឡើយ។ កម្ពុជាបានឈានទៅលើឆាកអន្តរជាតិ តួនាទីកម្ពុជាត្រូវបានលើកកម្ពស់ ពីប្រទេសដែលទទួលក្រុមមួកខៀវរបស់ អសប ទៅជាប្រទេសដែលបានបញ្ជូនកម្លាំងមួតខៀវរាប់ពាន់នាក់ ទៅចូលរួមប្រតិបត្តិការសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។

៤- ភាពជោគជ័យនៃការអនុវត្តនយោបាយឈ្នះឈ្នះគឺជាឱកាសពេជ្រសម្រាប់កម្ពុជាបានមកដល់ តាមរយៈការកសាងប្រទេសឡើងវិញកម្ពុជាឡើងវិញចេញពីគំនរផេះផង់នៃសង្គ្រាម ឈាម និងទឹកភ្នែក។ ទី១) កំណើនសេដ្ឋកិច្ចប្រមាណ ៧.៧ ក្នុងរយៈពេលពីរទសវត្សរ៍មកនេះ អត្រាកំណើននេះខ្ពស់បើប្រៀបធៀបទៅនឹងប្រទេសផ្សេងទៀត។ ចំណែកឯ អត្រានៃភាពក្រីក្រមានការចុះថយមកនៅត្រឹម ១៨% ហើយទំហំនៃការនាំចេញរបស់កម្ពុជាកើនឡើង នោះគឺជាសមិទ្ធផលនៃសន្តិភាព។ ទី២-ការធ្វើសមាហរណកម្មឆាប់បំផុតចូលទៅក្នុងសហគមន៍អន្តរជាតិ។ ទី៣-ផ្អែកលើកត្តាអនុគ្រោះផ្ទៃក្នុង និងកត្តាអនុគ្រោះអន្តរជាតិ ខិតខំដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។

ជាសរុប សង្គ្រាម ជម្លោះ ការបែកបាក់នៅកម្ពុជាដែលមនុស្សជំនាន់មុនបានបង្កើតឡើង បានបន្សល់ទុកឱ្យក្មេងជំនាន់ក្រោយ ត្រូវតែដោះស្រាយ ទោះបីជាក្នុងតម្លៃណាក៏ដោយ ហើយការដោះស្រាយនោះក៏ត្រូវជៀសវាងយកសង្គ្រាមមកបញ្ចប់សង្គ្រាមដែលជាការជាន់ដានអតីតកាល និងដែលមិនអាចដោះស្រាយបាន និងដែលបង្កើតការឈឺចាប់កាន់តែខ្លាំង សម្រាប់ភាគីចាញ់ប្រៀប និងប្រជាជនខ្មែរទាំងមូល។ ចំណុចនេះជាបទពិសោធយ៉ាងសំខាន់សម្រាប់កម្ពុជា! នយោបាយឈ្នះ-ឈ្នះមិនបានកើតឡើងដោយចៃដន្យទេ តែជាការកើតឡើងដោយការគិតគូរគ្រប់ទិដ្ឋភាព គ្រប់ជ្រុងជ្រោយ ដោយយកផលប្រយោជន៍ជាតិដាក់លើផលប្រយោជន៍បក្ស និងក្រុមនយោបាយ។ បើមិនដូច្នេះទេ នយោបាយនេះមិនអាចក្លាយទៅជាចរន្តរបស់ជាតិដែលទទួលយកបានទាំងអស់គ្នានោះឡើយ។ មុននឹងអនុ វត្តនូវនយោបាយឈ្នះ-ឈ្នះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើការជួបប្រាស្រ័យ ស្វែងយល់ និងបានសិក្សាគ្រប់ទិដ្ឋភាព និងយកផលប្រយោជន៍ជាតិជាធំជាងផលប្រយោជន៍បក្ស និងបុគ្គល។

នយោបាយឈ្នះឈ្នះកើតចេញពីការផ្អែកលើការគិតគូរគ្រប់ជ្រុងជ្រោយ ការកំណត់គោលដៅដែលត្រូវសម្រេចទាំង បី ចំណុច ការបញ្ចប់សង្គ្រាមដើម្បីនាំយកមកនូវសន្តិភាព ការឯកភាពជាតិ និងឯកភាពទឹកដី ការប្រមូលគ្រប់កម្លាំងមនុស្ស កម្លាំងប្រាជ្ញា កម្លាំងស្មារតី កសាងប្រទេសឡើងវិញ។ យុទ្ធសាស្ត្រមួយដែលមិនត្រូវភ្លេច គឺត្រូវរំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមឱ្យបាន។ ចំណោទអាចចោទសួរថា ចុះបើឈ្នះ-ឈ្នះ ចាំបាច់រំលាយគេ? សម្តេចតេជិោ ហ៊ុន សែន បានបកស្រាយចំពោះបញ្ហានេះថា៖ «ក្រោយពីបានប្រព្រឹត្តនយោបាយប្រល័យពូជសាសន៍នៅអតីតកាល អង្គការចាត់តាំងខ្មែរក្រហមមួយនេះ បានដើរចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយកំពុងជាក្បាលម៉ាស៊ីនដឹកនាំធ្វើសង្គ្រាមប្រឆាំងនឹងរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

ប្រសិនបើអង្គការចាត់នយោបាយ និងយោធាមួយនេះមិនត្រូវបានរំលំរលាយទេ នោះសន្តិភាពមិនអាចកើតមាននៅកម្ពុជាបានទេ។ ដូច្នេះត្រូវដាក់ចេញនូវគោលដៅមួយច្បាស់លាស់ថា រំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមឱ្យបាន។ ផ្តើមចេញពីយុទ្ធសាស្ត្រនេះ បានជាយុទ្ធសាស្ត្រឌីហ្វីដ ហើយមុខព្រួញរបស់យុទ្ធសាស្ត្រឌីហ្វីដគឺដើម្បីរំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម ព្រោះបើអង្គការចាត់តាំងនៅតែបន្តមានវត្តមាន នោះសង្គ្រាមនឹងមិនត្រូវបានបញ្ចប់ទេ»។

៥- ការចាត់តាំងមន្ត្រីអនុវត្តក៏ជាចំណុចពិសេសនៃការអនុវត្តប្រកបដោយភាពជោគជ័យ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន័ថា៖ «ខ្ញុំឱ្យតម្លៃខ្ពស់ណាស់ជាមួយនឹងសមាសភាពចាត់តាំងអនុវត្តរបស់មន្ត្រីយើង។ នេះគឺជាកត្តាសំខាន់កំណត់ជោគជ័យ។ ពេលនោះយើងនៅក្រីក្រលំបាក ប៉ុន្តែបងប្អូនបានលះបង់ធ្វើកិច្ចការងារនេះ។ ការចូលរួមរបស់តួអង្គពាក់ព័ន្ធជាកត្តាកំណត់ជោគជ័យ។

ចំណុចនេះគឺអ្នកចាត់តាំងអនុវត្តគឺជាចំណុចពិសេសដែលជាកត្តានាំឱ្យជោគជ័យ ហើយការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធគឺជាកត្តាកំណត់ជោគជ័យផងដែរ។ មាននយោបាយ មានយុទ្ធវិធីត្រឹមត្រូវ តែបើខ្វះការចាត់តាំង និងអនុ វត្តឱ្យបានត្រឹមត្រូវ និងខ្វះតួអង្គពាក់ព័ន្ធចូលរួម លទ្ធផលគឺស្មើនឹងសូន្យ។ ការអនុវត្តនយោបាយឈ្នះ-ឈ្នះប្រកប ដោយជោគជ័យ វាជាគំនិតរបស់ហ៊ុន សែន ផ្តួចផ្តើមដោយមានធាតុចូលពីគ្រប់មជ្ឈដ្ឋាន ហើយអ្នកចាត់តាំងអនុវត្ត គឺតួអង្គដែលដើរតួសំខាន់ជៅគជ័យនេះ និងតួអង្គពាក់ព័ន្ធដទៃទៀតរាប់ទាំងខៀវ សំផន និងនួន ជា»។

ជយោ! សម្តេចតេជោ ហ៊ុន សែន បិតានយោបាយឈ្នះឈ្នះ ស្ថាបនិកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា! ពលរដ្ឋខ្មែរទាំងអស់គ្នា សូមគោរពដឹងគុណចំពោះសម្តេចតេជោ និងក្រុមប្រតិបត្តិករនយោបាយឈ្នះឈ្នះដែលបានរំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម នាំយកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរហូតមកទល់ពេលនេះក្នុងក្របខណ្ឌមួយ «សន្តិភាពដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព»៕