ឯកឧត្តម សូ ណារ៉ូ អញ្ជើញធ្វើសនិ្នសីទសារព័តមាន ស្តីពីលទ្ធផល កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី៤-៧ កញ្ញា ២០២៣ ទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ នាយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ
Friday, September 08, 2023
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្ដម Kim Jin Pyo ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ
នៅវិមាន៧មករា ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្ដម Kim Jin Pyo ប្រធានរដ្ឋសភា សាធារណរដ្ឋកូរ៉េ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។
សម្ដេចតេជោ បានស្វាគមន៏ដំណើរទស្សនកិច្ចរបស់ឯកឧត្តម Kim Jin Pyo ហើយសង្ឃឹមថា ទស្សនកិច្ចនេះ នឹងជំរុញថែមទៀត នូវទំនាក់ទំនងមិត្តភាព ជាមិត្តចាស់ និងកិច្ចសហប្រតិបត្តិការអោយកាន់តែរឹងមាំថែមទៀត រវាង ប្រទេសទាំងពីរ និងរវាងរដ្ឋសភា និងរដ្ឋាភិបាល។
សម្តេចតេជោបានថ្លែងអំណរគុណចំពោះជំនួយឧបត្ថម្ភសព្វបែបយ៉ាង ក្នុងការអភិវឌ្ឍ និងរីកចម្រើនរបស់កម្ពុជានិងអរគុណចំពោះការបញ្ជូនអ្នកសង្កេតការណ៏សម្រាប់ការបោះឆ្នោតកន្លងមក ពិសេសសម្តេចបានអរគុណចំពោះសារលិខិតជូនពរដល់សម្ដេចធិបតីនាយករដ្ឋមន្ត្រី។ សម្តេចតេជោបានអរគុណដែលពេលលំបាក នៃជម្ងឺកូវីដ១៩ សាធារណរដ្ឋកូរ៉េ មិនបានផ្អាកការហោះហើរមកកម្ពុជា ដែលជួយអោយកម្ពុជាមានច្រកចេញចូល ដែលជាកាយវិការមិនរើសអើង។
សម្តេចក៏បានអរគុណចំពោះសាធារណរដ្ឋកូរ៉េ ដែលបានគាំទ្រកម្ពុជា ក្នុងពេលកម្ពុជា ធ្វើម្ចាស់ផ្ទះរៀបចំ ASEM ២០២១ និង ASEAN-២០២២ កន្លងមក និងបានអរគុណដែលទទួលពលករកម្ពុជា និងសូមបង្កើនចំនួនថែមទៀត។ សម្តេចក៏បានអរគុណផងដែរ ដែលសាធារណរដ្ឋកូរ៉េ បានជួយកែលំអរផ្លូវជាតិលេខ៤៨ លេខ២ លេខ២១ និងលេខ២២ ហើយសូមឲ្យសភាជួយជំរុញការកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលជានិមិត្តរូបដ៏អស្ចារ្យនៃមិត្តភាពរវាងប្រទេសទាំងពីរ។
ឯកឧត្ដម Kim Jin Pyo បានឆ្លើយតបដោយសម្ដែងអំណរគុណចំពោះពាក្សពេជន៏ដ៏ល្អ របស់សម្ដេចតេជោ ហើយបានកោតសសើរចំពោះការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ និងអបអរសាទរចំពោះសម្ដេចធិបតី ដែលនឹងដឹកនាំរាជរដ្ឋាភិបាលអណត្តិថ្មី បន្តកសាងសម្មិទផលថ្មីៗបន្តែមទៀត ដើម្បីឈានទៅកាន់ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្តមបានសំដែងនូវ ការរីករាយចំពោះទំនាក់ទំនងប្រកបដោយផ្លែផ្កាកន្លងមក និងបានអរគុណដែលកម្ពុជាបានឈានមុខក្នុងចំណោមប្រទេស ASEAN ដែលគាំទ្រ កូរ៉េ ជាម្ចាស់ផ្ទះរៀបចំ World Expo នៅប៊ូសាន នាពេលខាងមុខ។ ហើយសង្ឃឹមថា World Expo នឹងប្រព្រឹត្តទៅដោយជោគជ័យ។
ឯកឧត្តមសូមគាំទ្រជំនួយ ODA ហើយនឹងជំរុញការកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលជាគម្រោងសំខាន់របស់រដ្ឋាភិបាលទាំងពីរ ជាមូលដ្ឋានមិត្តភាពរវាងប្រទេសទាំងពីរ។ ឯកឧត្តមមានប្រសាសន៍ជំរាបជូនសម្តេចតេជោថា ក្រុមហ៊ុនកូរ៉េបាន និងកំពុងវិនិយោគនៅកម្ពុជា បានជួយហ្វិកហ្វឺនវិស្វករ និងពលករជំនាញ ដើម្បីចូលរួមការអភិវឌ្ឍ៕
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ
នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ៨ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនមសែន បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ។
ឯកឧត្តម គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ នឹងបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា៕
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា អញ្ជើញជួបសម្តែងការគួរសមជាមួយ ឯកឧត្តម យូន ស៊ក យ៉ល (Yoon Sok Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ
នាល្ងាចថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣, នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម យូន ស៊ក យ៉ល (Yoon Sok Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ។
ជាកិច្ចចាប់ផ្តើម, សម្តេចធិបតី បានសម្តែងនូវការសោកស្តាយ ចំពោះការបាត់បង់លោកឪពុក របស់ ឯកឧត្តមប្រធានាធិបតី កាលពីពេលថ្មីៗនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តមប្រធានាធិបតី ដែលបានផ្ញើសារអបអរសាទរ សម្តេចធិបតី នៅពេលត្រូវជ្រើសតាំងជានាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ ជាមួយគ្នានេះ, សម្តេចធិបតី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនចំពោះ ឯកឧត្តម ក៏ដូចជាប្រជាជនកូរ៉េផងដែរ, ដែលកន្លងមកជាមិត្តដ៏ជិតស្និទ្ធរបស់កម្ពុជា។ សម្តេចធិបតី ក៏បានបញ្ជាក់បន្ថែមអំពីការបន្តរក្សាគោលនយោបាយ និងកិច្ចសហប្រតិបត្តិការរបស់កម្ពុជា ចំពោះប្រជាជន និងប្រទេសកូរ៉េ បើទោះបីជាមានការផ្លាស់ប្តូរថ្នាក់ដឹកនាំនៅក្នុងរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ។
ជាកិច្ចឆ្លើយតប, ឯកឧត្តម យូន ស៊ក យ៉ល បានថ្លែងអំណរគុណ និងបានសម្តែងនូវសេចក្តីសោមនស្ស ដែលបានជួបពិភាក្សាជាមួយ សម្តេចធិបតី ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ។ ឯកឧត្តមប្រធានាធិបតី ក៏បានឆ្លៀតយកឱកាសនេះ កោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះប្រជាជនកម្ពុជា និងជាពិសេស សម្តេចតេជោ ដែលបានព្យាយាមរក្សា និងពង្រឹងចំណងការទូតជាមួយកូរ៉េ, ហើយ ឯកឧត្តមប្រធានាធិបតី មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី, កម្ពុជានឹងទទួលបាននូវវឌ្ឍនភាព និងវិបុលភាព កាន់តែល្អប្រសើរថែមទៀត នាពេលអនាគត។ ជាមួយគ្នានេះ, ឯកឧត្តមប្រធានាធិបតី បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ សម្តេចតេជោ ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ នៅរាជធានីភ្នំពេញ, ហើយរដ្ឋាភិបាលកូរ៉េ ក៏សូមអរគុណចំពោះកម្ពុជាដែលបានគាំទ្របេក្ខភាពកូរ៉េ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោក ឆ្នាំ២០៣០ នៅទីក្រុងប៊ូសានផងដែរ។
ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៅលើវិស័យដែលមានសក្តានុពល ដូចជា ការវិនិយោគ, ពាណិជ្ជកម្ម, កសិកម្ម, សុខភាពសាធារណៈ, ការពារជាតិ និងការតភ្ជាប់រវាងប្រជាជន និង ប្រជាជន។ ជាមួយគ្នានេះ, សម្តេចធិបតី បានអរគុណសារជាថ្មីម្តងទៀត ដល់ការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកូរ៉េ ចំពោះពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការងារនៅកូរ៉េ, ហើយ ឯកឧត្តមប្រធានាធិបតី បានសន្យានឹងពិចារណាបង្កើនកូតាសម្រាប់ពលករកម្ពុជា និងបន្តលើកទឹកចិត្តដល់ក្រុមហ៊ុនកូរ៉េ មកវិនិយោគនៅកម្ពុជា ជាពិសេស ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។
ជាចុងក្រោយ, ថ្នាក់ដឹកនាំទាំងពីរបានបញ្ចប់ជំនួបនេះ ក្នុងបរិយាកាសដ៏ស្និទ្ធស្នាល និង រីករាយ ហើយ សម្តេចធិបតី បានបញ្ជាក់បន្ថែមអំពីបំណងរបស់កម្ពុជា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយកូរ៉េ ឱ្យក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នាពេលអនាគតដ៏ខ្លីខាងមុខនេះ៕
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីជោគជ័យនៃបេសកកម្មរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅឥណ្ឌូនេស៊ី
(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៃទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីជោគជ័យ នៃបេសកកម្មរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣៕
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង នៃសេចក្តីប្រកាសព័ត៌មានរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖
លោកបណ្ឌិត គិន ភា វាយតម្លៃខ្ពស់ចំពោះដំណើរបេសកកម្មជាប្រវត្តិសាស្ត្ររបស់សម្តេចធិបតី ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាកាតា
លោកបណ្ឌិត គិន ភា បានបន្តថា សម្តេចធិបតី ហ៊ុន ម៉ាណែត ពិតជាតំណាងដ៏ស័ក្តិសមនៃប្រទេសកម្ពុជា ប្រជាជាតិកម្ពុជាទាំងមូល។ ហើយនៅពេលដែលយើងនិយាយពីការចូលរួមអាស៊ាន ដំណើរសមាហរណកម្មអាស៊ាន និងការរក្សានៅមជ្ឈភាព និងសាមគ្គីភាពអាស៊ាន គេពិតជាមិនអាចបំភ្លេចនៅតួនាទីដ៏មានសារៈសំខាន់របស់សម្តេចតេជោ ហ៊ុន សែន ដែលលោកជាអតីតនាយករដ្ឋមន្ត្រីកម្ពុជាជិត ៤ទសវត្ស ហើយជាពិសេសចាប់តាំងពីកម្ពុជាបានក្លាយជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ គឺសម្តេចតេជោបានរួមចំណែកដ៏ធំធេងបំផុត និងបានខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់នៅក្នុងបព្វហេតុនៃការធ្វើឲ្យអាស៊ានមានសាមគ្គីភាព រក្សាបាននៅមជ្ឈភាពរបស់ខ្លួនហើយបានក្លាយទៅជាអង្គការតំបន់ដែលមានឥទ្ធិពល។ហើយក្លាយទៅជាទៅជាអង្គការតំបន់ដែលមានទឹកមាត់ប្រៃចំពោះបណ្តាប្រទេសមហាអំណាចផ្សេងៗ ក៏ដូចជាដៃគូរអាស៊ានទាំងអស់។
ប្រភពដដែលបានបញ្ជាក់ថា “ដំណើរបេសកកម្មរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺមានអត្ថន័យជាប្រវត្តិសាស្ត្រសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងសម្រាប់ប្រជាជនកម្ពុជាទាំងមូល និងជានិម្មិតរូបនយោបាយដ៏សំខាន់ទាំងក្របខណ្ឌនយោបាយក្រៅប្រទេស ក៏ដូចជាក្រមខណ្ឌនយោបាយផ្ទៃក្នុង។ បើសិនជានិយាយពីនយោបាយក្រៅប្រទេសឃើញថា នៅក្នុងដំណើរបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រនេះ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលនូវការស្វាគមន៍ ការអបអរសាទរយ៉ាងគក្រឹកគគ្រេងពីសំណាក់ថ្នាក់ដឹកនាំកំពូលនៃបណ្តាប្រទេសអាស៊ាន គឺប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសអាស៊ាន ក៏ដូចជាបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសដែលជាដៃគូអាស៊ានដែលអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ គឺបង្ហាញពីការស្វាគមន៍ពីការអបអរសាទរនិងទំនាក់ទំនងការទទួលស្គាល់ដ៏ទូលំទូលាយបំផុតនៅក្នុងមជ្ឈដ្ឋានសហគមនទអន្តរជាតិចំពោះការបន្តតួនាទីជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបន្តតំណែងពីសម្តេចតេជោ ហ៊ុន សែន ដែលនេះគឺជាទិដ្ឋភាពនយោបាយក្រៅប្រទេស។ រីឯទិដ្ឋភាពនយោបាយផ្ទៃក្នុងវិញ គឺជានិមិ្មតរូបដ៏សំខាន់ខ្លាំងថែមទៀតជាធម្មានុរូបដែលបង្ហាញឲ្យឃើញថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរបស់យើងទទួលបាននៅការគាំទ្រយ៉ាងទូលំទូលាយពីប្រជាពលរដ្ឋកម្ពុជាតាមរយៈការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ ដែលមានរហូតទៅដល់ជាង ៨៤ភាគរយដែលគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈរហូតដល់ទៅ ១២០អាសនៈលើ១២៥អាសនៈ គឺជាទំហំនៃការគាំទ្រមួយដ៏ខ្ពស់បំផុត”។
បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានជួបសំណេះសំណាលជាមួយឯកឧត្តម អាន់តូនីញ៉ូ ហ្គូតឺរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រកបដោយភាពស្និទ្ធស្នាល និងមិត្តភាព
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាបានបន្តទៀតថា បើមើលទៅលើទិដ្ឋភាពការទូតវិញឃើញថា វត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសឥណ្ឌូនេស៊ីនេះ គឺបានធ្វើឱ្យនយោបាយការទូតរបស់កម្ពុជាមានភាពជោគជ័យ និងធ្វើឲ្យទំនាក់ទំនងការទូតរបស់កម្ពុជាជាមួយបណ្តាប្រទេសជាមិត្តទាំងអស់កាន់តែមានភាពរឹងមាំឡើង។ ហើយជាដំណើរការនៃការធ្វើពីពិធកម្មការទូតដ៏ល្អឥតខ្ចោះមួយនៃរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ។ ហើយរាល់ពេលជំនួបទាំងអស់ជាមួយបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ក៏ដូចជាអង្គការសំខាន់ៗ ដែលអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ គឺមេដឹកនាំទាំងអស់នោះ គឺសុទ្ធតែបានបង្ហាញនូវការប្តេជ្ញាចិត្តនៅក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយនឹងព្រះរាជាណាចក្រកម្ពុជា។ ហើយថ្នាក់ដឹកនាំទាំងអស់សុទ្ធតែបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើការយ៉ាងជិតសិ្នទ្ធជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
លោកបណ្ឌិត គិន ភា បានបន្ថែមថា ពាក់ព័ន្ធជាមួយនឹងផលប្រយោជន៍សេដ្ឋកិច្ច គឺដំណើរដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្ត ពិតជាបាននាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចដ៏មហិច្ឆមាសម្រាប់កម្ពុជារបស់យើង ដោយសារតែនៅក្នុងជំនួបទាំងអស់នោះ សម្តេចធិបតីតែងតែបានលើកនៅកិច្ចសហប្រតិបត្តិការស៊ីជម្រៅថែមទៀតលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនលើវិស័យទេសចរណ៍ ឧស្សាហកម្ម ពង្រឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតជាច្រើន។ ដូច្នេះវានាំមកនូវផលប្រយោជន៍មហាសាលសម្រាប់កម្ពុជារបស់យើង។
លោកបណ្ឌិតបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាកិត្យានុភាពជាតិ ជាតិយើងមានកិត្យានុភាពជាតិ លោកមានក្តីរំភើបនៅពេលដែលឃើញវត្តមានរបស់សម្តេចធិបតីក្នុងជំនួបជាមួយថ្នាក់ដឹកនាំបណ្តាប្រទេសជាសមាជិកអាស៊ាន ក៏ដូចជាបណ្តាប្រទេសដែលជាដៃគូរអាស៊ាន គឺបង្ហាញពីកិត្យានុភាពជាតិលើឆាកអន្តរជាតិដែលសម្តេចធិបតីឈរស្មើមុខស្មើមាត់ជាមួយនឹងបណ្តាមេដឹកនាំទាំងនៅក្នុងតំបន់ និងនៅក្រៅតំបន់។ នេះគឺជាអ្វីមួយដែលជាតិកម្ពុជាតែងតែប្រាថ្នាចង់បាន។ជាពិសេសរំលេចឲ្យឃើញអំពីតួនាទីដ៏មានសារៈសំខាន់ខ្លាំងឡើងរបស់កម្ពុជានៅក្នុងកិច្ចការតំបន់ និងពិភពលោក ហើយរំលេចឱ្យឃើញអំពីសារៈសំខាន់នៃតួនាទីរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដែលមានសារៈសំខាន់ទាំងនៅក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល៕ ដោយ៖ ពលជ័យ
Samdech Hun Manet, ASEAN’s youngest leader–History repeats itself
(KT)- Prime Minister Hun Manet is attending 43rd ASEAN Summit and related Summits in Indonesia. At 45, he drew a lot of attention as the youngest of all the 10 ASEAN leaders.
History repeats itself. Former Prime Minister Samdech Hun Sen also attended his first ASEAN Summit in 1999 in Manila, the Philippines, as the youngest ASEAN leader when he was 47 years old.
Under Samdech Hun Sen’s leadership, Cambodia became a member of ASEAN on April 30, 1999 in Hanoi, Vietnam. It has been 24 years since Cambodia became a member of this regional grouping, recently seen as a diplomatic and economic powerhouse thanks to its influential convening power amid superpower rivalry and a global economic slowdown.
Despite being the youngest, it doesn’t appear that Samdech Hun Manet was uncomfortable fulfilling his roles in his first summitry season or that his partners took him lightly for his age. On the contrary, judging by his composure and the results of each meeting, we can say that his performance was smooth and quite impressive.
He sat at the table with confidence during breakfast meetings with Vietnamese and Lao leaders. Photos from all bilateral meetings showed smiling photos of each participant, reflecting a cordial and friendly atmosphere. Meetings were like those between old friends. In his meetings with leaders older than him, such as Brunei leader His Majesty Sultan Haji Hassanal Bolkiah, Singaporean Prime Minister Lee Hsien Loong, and Malaysian Prime Minister Anwar Ibrahim, he appeared humble and courteous, but firm and dignified. It is an inherent Khmer virtue to show respect to people older than us. Yet he maintained equality among the leaders of nations and within the ASEAN family.
He demonstrated a straight-to-business demeanor and a results-oriented working style. He reached an agreement with Indonesia to export 250,000 tonnes of rice per year to Indonesia in the very first meeting he had with President Joko Widodo. Likewise, a memorandum of understanding on Cambodia-Philippines partnership in agriculture and MSME development was signed during his first-ever meeting with President Ferdinand Marcos Jr.
At key meetings such as the Summit Plenary and Retreat, Samdech Hun Manet touched on key developments in the region, stressing on Indonesia’s theme: “ASEAN Matters: Epicentrum of Growth”. After all, he is no stranger to diplomacy. He practiced the field, not under the shadow of his father but of his own right, through the military domain. He visited several friendly countries, like China, India, Japan, Singapore, Thailand, and Vietnam, etc., and was received by the honor guards and leaders of friendly nations well before he was elected as prime minister. He is well versed in international affairs, military and economic affairs provided his educational and working background.
After all these meetings, it suffices for foreign observers to ascertain that Samdech Hun Manet has proved to be an effective interlocutor, more mature than his age.
But still there is another legendary larger-than-life figure at the ASEAN meetings, which is the former prime minister Samdech Hun Sen. At the meetings, everyone talked about his name and how he left a big mark in terms of ASEAN’s institutional development. maintaining regional peace and stability as well as promoting regional integration.
There is a Khmer saying that goes “touk tov, kampong nov”, which means that the boat moves away but the kampong (dock) always remains. The legacy of former Prime Minister Hun Sen will be remembered in ASEAN.
Despite criticism against him based on the Western view of perfect democracy, Samdech Hun Sen is actually highly respected among many developing countries in terms of peacebuilding, nation building, development and diplomacy. It is rare that a small country like Cambodia is able to punch above its weight, dealing with contemporary regional and global issues like Myanmar, the South China Sea, and Ukraine etc.
This is not due to the great capacity of the former Prime Minister alone, but also to the complex and intricate institutional frameworks that ASEAN can provide for him to exert influence on issues of common interest and concern. Of course, countries would not follow him if he exploited this framework, but Samdech Hun Sen was trying to use multilateral frameworks not for his personal gain but for the sake of peace and stability. He has been intransigent on issues of peace and he always advocates dialogue, even if there is only the slightest opportunity for dialogue between the parties in conflict.
Former Prime Minister Hun Sen recalled, “I remember how rounds of negotiations failed and every stakeholder came away empty-handed. It was none other than the strong will and determination to win peace for all Cambodians that brought us back to the negotiating table.”
When the Cambodian leader shared this experience with Myanmar, he was told that they could not negotiate because both sides called each other terrorists. But the Cambodian leader recounted his experience when he had to negotiate even with the Khmer Rouge, known to be bloody killers.
Going forward, Samdech Hun Manet must continue the legacy that Samdech Hun Sen left in ASEAN diplomacy. This is a long tradition of Cambodian diplomacy that values peace and stability above all, based on the unique history that has shaped the characteristics of Cambodian political and diplomatic culture.
Sim Vireak
Strategic Advisor of the Asian Vision Institute (AVI)