Thursday, June 08, 2023

(វីដេអូ) សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, សំណេះសំណាលជាមួយកម្មករ-កម្មការិនី និងនិយោជិត នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង (ថ្ងៃទី១)

 CNV:

សុខសប្បាយទេទាំងអស់គ្នាហ្នឹង? ចង់សួរសំណួរខ្លះ។ ចង់សួរថា តើប៉ុន្មាននាក់ទៅដែលបានចាក់វ៉ាក់សាំង?សុំលើកដៃមើល។ ចាក់ទាំងអស់គ្នាតែម្ដង។ សំណួរមួយទៀត កាលពីមកជួប ២០១៨ បងប្អូនណាខ្លះ ដែលបានជួបខ្ញុំ សុំលើកដៃមើល។ ឥឡូវកម្មការិនីកាលពី២០១៨ នៅក្រមុំ ឥឡូវមានមានប្ដីមានប៉ុន្មាននាក់? ច្រើនតើ។ មើលអ្នកមានប្ដីក្រោយ ២០១៨ ហើយមានផ្ទៃពោះមានប៉ុន្មាន? តើមានអីប្លែកទេសម្រាប់អ្នកកំពង់ឆ្នាំង? តែខ្ញុំគិតថាសំណួរនេះរាងពិបាកឆ្លើយបន្ដិចតែខ្ញុំនឹងបកស្រាយថាអ្វីទៅដែលប្លែកសម្រាប់បងប្អូននៅទីនេះ។

មកជួបកម្មករនៅកំពង់ឆ្នាំង​ ២ ថ្ងៃជាប់គ្នា ដោយសារចំនួនកម្មករច្រើន

ខ្ញុំមានសេចក្ដីរីករាយដែលបានមកជួបជុំជាថ្មីម្ដងទៀតជាមួយកម្មករ/ការិនីរបស់យើងនៅខេត្តកំពង់ឆ្នាំង​។ ដូចកាលពីឆ្នាំ២០១៨ ដែរ គឺមកពីរថ្ងៃជាប់គ្នា។ ថ្ងៃនេះថ្ងៃព្រហស្បតិ៍។ ថ្ងៃសុក្រត្រូវមកមួយសាទៀត។ យើងជួបម្តងបានត្រឹម ១៨ ០០០ នាក់។ បើដាក់បន្ថែម ១៨ ០០០ ទៀត រោងត្រូវធ្វើ​ធំណាស់។ អញ្ចឹងទេ សុខចិត្តមកពីរដង។ ប៉ុន្ដែសុំមកតាមផ្លូវលើ ព្រោះបើមកតាមផ្លូវក្រោមត្រូវប្រើពេលប្រហែល១ ម៉ោងកន្លះ ទើបមកដល់។ ពីមុនគេរៀបចំឧទ្ធម្ភាគចក្រចុះពីហ្នឹងប្រហែល ៣០០ ម៉ែត្រ។ ហ្នឹង​សម្រាប់ធុនធំ។ ដល់ធុនតូចចុះក្បែរនេះ។ ធម្មតាត្រឡប់ទៅវិញ … មានសំណុំរឿងក្នុងចន្លោះពី​១០ ទៅ២០។ ចុះហត្ថលេខារួចហើយ ក្រឡេកមើលម៉ោង​ជួនកាលម៉ោងជិត១២ បាត់។ ទម្រាំបាយហើយ ល្ងាចត្រូវទទួលភ្ញៀវទៀត។ មានកម្មវិធីច្រើន។ សុំជិះឧទ្ធម្ភាគចក្រហើយ។ អាទិត្យនេះត្រូវជិះឧទ្ធម្ភាគចក្រពីរកន្លែង ថ្ងៃនេះនិងថ្ងៃស្អែកជួបកម្មករ/ការិនីនៅកំពង់ឆ្នាំងលើកទី១ និងទី២នេះ។ ថ្ងៃខានស្អែកដូចទៅកណ្ដាលស្ទឹងខេត្តកណ្ដាលទៅតាមឡាន។ ដល់ថ្ងៃអាទិត្យទៅត្រាំកក់ ឧទ្ធម្ភាគចក្រទៀត។ អ្នកដែលដើរមកតាមហ្នឹង សុទ្ធតែត្រូវក្រោកពីយប់ហើយ។ ខ្ញុំក៏ក្រោកពីយប់ដែរ។ បើមិនអញ្ចឹងត្រូវកម្មករចាំ។ ក្រោកពីយប់ ហើយមានសារ​មួយចំនួនត្រូវឆ្លើយតបទៀត។

ជួបកម្មករជុំទី២ ពិនិត្យវឌ្ឍនភាពក្នុងដំណាក់កាលទី១ កែសម្រួលបន្ថែនសំរាប់ដំណាក់កាលទី២

យ៉ាងណាក៏ដោយថ្ងៃនេះត្រូវជួបជុំគ្នា។ ការជួបជុំគ្នានេះ ដូចឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ​ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងអម្បាញ់មិញហើយថា គម្រោងរបស់ខ្ញុំគឺជួបដើម្បីត្រួតពិនិត្យការអនុវត្ដ​នូវអនុសាសន៍ទាំងអស់ដែលយើងជួបគ្នាតាំងពីឆ្នាំ២០១៨។ ក្រោយមកគឺយើងត្រៀមដំណើរការឆ្នាំ២០២០​។ ប៉ុន្ដែគាប់ជួនអី២០២០ គឺមានកូវីដ-១៩។ ២០២១ កូវីដ-១៩ ទៀត។ ២០២២ ក៏កូវីដ-១៩ ទៀត។ ២០២៣ ក៏សេសសល់កន្ទុយរបស់វា។ ពេលនោះយើងដាក់ឲ្យមានការត្រួតពិនិត្យសុខភាព មុនការចូលជួបជុំណាមួយ ទាំងកម្រិតថ្នាក់ជាតិនិងអន្ដរជាតិ។ អញ្ចឹងទេបានជាត្រូវអាក់ខានក្នុងពេលវេលានោះ។ ពេលវេលាមកដល់ ខ្ញុំមិនឲ្យឱកាសនេះកន្លងទេ គឺត្រូវយកពេលវេលាដែលកំពុងអនុគ្រោះនេះជួបកម្មករ/ការិនីយើងឡើងវិញ ហើយត្រួតពិនិត្យនូវវឌ្ឍនភាពទាំងអស់ដែលយើងសម្រេចបានក្នុងដំណាក់កាលទី១ និងពិនិត្យកែសម្រួលបន្ដ បន្ថែមសម្រាប់ដំណាក់កាលទី២ ដែលយើងកំពុងមាននៅពេលនេះ។

(១) ​ចងការមើលសុខទុក្ខ​របស់​កម្មករ/ការិនីជាកាតព្វកិច្ចសម្រាប់អ្នកទទួលខុសត្រូវខ្ពស់បំផុត

ខ្ញុំគិតថា ថ្ងៃក្រោយ​ត្រូវ​ចងជាកាតព្វកិច្ចតែម្ដងសម្រាប់អ្នកទទួលខុសត្រូវខ្ពស់បំផុតរបស់កម្ពុជា សម្រាប់ការមើលទៅលើសុខទុក្ខ​របស់​កម្មករ/ការិនី។ ហេតុអ្វីបានជាខ្ញុំត្រូវលើកដូច្នេះ? ឥឡូវប្រទេសរបស់យើងចំណែកឧស្សាហកម្មវាគ្របដណ្ដប់ដល់ទៅ​ ៣៨% នៃផលិតផលក្នុងស្រុកសរុប (ផសស) … បើប្រៀបធៀបទៅជាមួយនឹងកសិកម្ម និងសេវា ចំណែកឧស្សាហកម្មមានធំជាងគេទាំងអស់។ សេវានឹងមានការកើនឡើងនៅពេលដែលទេសចរ(កើន)។ ទោះជាយ៉ាងណាក៏ដោយ យើងនឹងបន្ដពង្រីកគោលនយោបាយឧស្សាហកម្មឥតឈប់ឈរ។ អ្វីដែលជាការយកចិត្តទុកដាក់របស់យើង គឺផ្ដើមការយកចិត្តទុកដាក់លើការអភិវឌ្ឍបន្ដទៀត ក្នុងហ្នឹង​មានការដោះស្រាយការងារធ្វើតាមរយៈការជម្រុញវិស័យឧស្សាហកម្ម ទោះបីថាវិស័យឧស្សាហកម្មដែលយើងកំពុងធ្វើសព្វថ្ងៃនោះជាឧស្សាហកម្មអតិពលកម្ម ឬឧស្សាហកម្មកែច្នៃដែលផលិត​វត្ថុធាតុដើមក្នុងស្រុក បូកជាមួយឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ ដែលត្រូវជាគោលនយោបាយឧស្សាហកម្ម​របស់​រាជរដ្ឋាភិបាល ដែលបានដាក់ចេញក្នុងរយៈពេលកន្លងទៅនេះ។

(២) ទំនាក់ទំនងរវាងនាយករដ្ឋមន្រ្តីនិងកម្មករ ឬដូចជារវាងឪពុក-កូន ជីតា-ចៅ ពូ-ក្មួយ

ខ្ញុំមានការរីករាយដែលបានជួបជាមួយកម្មករ/ការិនីរបស់យើងសាជាថ្មី​។ ក្នុងពេលដែលខ្ញុំដើរតែខាងណេះ សុំបងប្អូនខាងណោះកុំអន់ចិត្តអី។ ខ្ញុំដើរខាងណេះអម្បាញ់មិញ ពិនិត្យ​មើលពីស្ថានភាពជួបប្រទះក្មួយៗដែលថតស៊ែលហ្វីជាមួយ។ ក្មួយៗខ្លះលេងខូចបន្លំស៊ែលហ្វីហើយលួចថើប។ ខ្ញុំមិនថាលេងខូចអីទេ … ខ្ញុំផ្ដល់ការគោ​រព​​និងអរគុណចំពោះក្មួយៗ។ មួយផ្នែកជាទំនាក់ទំនងជាមួយនាយករដ្ឋមន្ដ្រីជាមួយកម្មករ/ការិនី ប៉ុន្ដែមួយផ្នែក​ទៀត វាប្រៀបដូចជាទំនាក់ទំនងរវាងឪពុក និងកូន ជីតានិងចៅ ឪពុកមានិងក្មួយ។ នេះជាការសប្បាយរីករាយ​របស់ខ្ញុំ។ ខ្ញុំបានប្រឡូកជាមួយឪពុកម្ដាយ ជីដូនជីតារបស់ក្មួយៗ ចៅៗទាំងអស់ ចាប់ផ្ដើមពីបាតដៃទទេ ​ហើយយើងបានបង្កើតនូវស្ថានភាពដូចសព្វថ្ងៃនេះ។ ឃើញក្មួយៗទាំងអស់មានសុខភាពល្អ ខ្ញុំមានការ​សប្បាយ​រីករាយណាស់។ អ្វីដែលគួរឆ្ងល់បន្ដិ​ច ឆ្ងល់ថាហេតុអ្វីបានទូរស័ព្ទរបស់ក្មួយៗប្រហែល ៧០% ទៅ ៨០ % បែក​កញ្ចក់ទាំងអស់ …។

(៣) ផ្លូវជាតិលេខ៥ ក្លាយជា highway ត្រៀមលក្ខណៈទាក់ទាញការវិនិយោគ

អ្នកទាំងអស់គ្នាអាចចាប់អារម្មណ៍លើចំណុចមួយ។ ទាំងអ្នកមកចូលរួមពីទីក្រុងភ្នំពេញ ទាំងកម្មករ/ការិនីនៅទីនេះ។ កាលពីឆ្នាំ២០១៨ កាលពីមកជួបគ្នានៅទីនេះ ផ្លូវជាតិលេខ៥ របស់យើងនៅតូច​នៅពេលនោះ។ ប៉ុន្ដែឥឡូវនេះ ហោចណាស់ក្មួយៗធ្វើដំណើរមកកាន់រោងចក្រ គឺមានផ្លូវល្អជាងដែលក្លាយទៅជា (highway) តភ្ជាប់រវាងទីក្រុងភ្នំពេញតម្រង់ឆ្ពោះព្រំដែនកម្ពុជា-ថៃ។ កាលពីមុននេះ បន្ដិច​ៗលឺតែគ្រោះថ្នាក់ ដោយសារផ្លូវថ្នល់របស់យើងមិនសូវល្អ បូកជាមួយរថយន្ដដឹកជញ្ជូនរបស់យើងក៏មិនសូវល្អ បង្កឲ្យមានគ្រោះថ្នាក់ចំពោះកម្មករក្នុងការធ្វើដំណើរ។ ឥឡូវនេះផ្លូវជាតិលេខ៥ អាចធ្វើដំណើរដោយល្អ។ បើថា​ប៉ុណ្ណឹងហើយបុកគ្នាទៀត មិនដឹងថាម៉េចទេ។ ម្ខាងទៅខាងណោះទៅ ម្ខាងមកខាងណេះមក។ បើទៅដណ្ដើម​បុកគ្នានៅកណ្ដាលហ្នឹងទៀត ខ្ញុំក៏មិនដឹងថាម៉េចដែរ។ អត់យល់ទេហ្នឹង។

យ៉ាងហោចណាស់​ក្មួយៗ មកធ្វើ​ការនៅពេលនេះ ស្រួលជាងពេលមុន ដោយសារពេលមុនផ្លូវមិនល្អដូចពេលនេះទេ។ ផ្លូវនេះតាមរយៈហិរញ្ញប្បទានរបស់ប្រទេសជប៉ុន បានធ្វើ(ផ្លូវ)តភ្ជាប់ពីព្រែកក្ដាម (ព្រែកក្ដាមជាហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន) ហើយបន្ទាប់ពីព្រែកក្ដាមមកកាត់ខេត្តកំពង់ឆ្នាំង ចូលដល់ពោធិសាត់គឺដោយជប៉ុន។ ពីពោធិសាត់បន្ដទៅបាត់ដំបងក៏កំពុងដំណើរការដោយជប៉ុន ហើយកំពុងតភ្ជាប់រហូតដល់ព្រំដែនកម្ពុជា-ថៃតែម្ដង។ សកម្មភាពនេះ ក្មួយៗអាចយល់ហើយ។ អ្នកសេដ្ឋកិច្ច និងមនុស្សទាំងអស់អាចយល់ថា នេះជាការប្រុងប្រៀបនិងបង្កលក្ខណៈប្រុងប្រៀប បង្កើតមូលដ្ឋានទាក់ទាញការវិនិយោគបន្ថែមទៀតមក​តាមបណ្ដាខេត្ត ដែលវាស្ថិតក្នុងគោលដៅមួយនៃការជម្រុញ(វិនិយោគ)។

(៤) កុម្ភៈ១៩៩៩ ពង្រាយរោងចក្រតាមខេត្ត ចក្ខុវិស័យរាជរដ្ឋាភិបាលគណបក្សប្រជាជន

បើខ្ញុំមិនច្រឡំទេ ក្នុងខែកុម្ភៈ ឆ្នាំ១៩៩៩ មានរៀបចំវេទិការវាងរាជរដ្ឋាភិបាលនិងវិស័យឯកជនជាលើកដំបូង។ ខ្ញុំដឹកនាំការប្រជុំនេះ។​​ ពេលនោះ យើងដាក់ចេញនូវអនុសាសន៍ថា … មិនអាចប្រមូលផ្ដុំរោងតែនៅទីក្រុងភ្នំ​ពេញទេ។ យើងត្រូវដាក់រោងចក្រតាមបណ្ដាខេត្ត។ អញ្ចឹងទេ វាដូចជាគោលបំណងដែលយើងបានរៀបចំ។ ដូច្នេះហើយ ក្មួយអាចយល់បានថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលមិនមែនឆក់កណ្ដៀតទេ។ គណបក្សប្រជាជនកម្ពុជាដឹកនាំរាជរដ្ឋាភិបាល មិនមែនធ្វើគោលនយោបាយឆក់កណ្ដៀត ហើយសន្យាឱ្យប្រាក់ខែខ្ពស់(តែមួយពេលៗ)ទេ។ ក៏ប៉ុន្តែ មានការរៀបចំចក្ខុវិស័យបានត្រឹមត្រូវ។ រហូតដល់ពេលនេះ រោងចក្រ/សហគ្រាសក្នុងខេត្តកំពង់ឆ្នាំង មានចំនួនដល់ទៅ១៧៣ មានកម្មករជាង៥ ម៉ឺននាក់​។ បន្តទៅទៀត ក៏មានរោងចក្រធ្លាក់ដល់ពោធិ៍សាត់ឯណោះ។ ដោយសារតែស្ថានភាពហ្នឹង ការកសាងផ្លូវថ្នល់ ការរៀបចំបណ្ដាញអគ្គិសនី ជម្រុញវិស័យអគ្គិសនី គឺក៏ជាផ្នែកនៃការដោះស្រាយទាក់ទាញវិនិយោគ ដើម្បីឱ្យ(ទៅកាន់)តាមបណ្ដាខេត្តនានាផងដែរ។

(៥) ពង្រាយរោងចក្រតាមខេត្ត ដោះស្រាយបានបញ្ហា២

ការពង្រាយរោងចក្រសហគ្រាស​មកតាមខេត្ត ទី១ កាត់បន្ថយសម្ពាធលំហូរមនុស្សពីជនបទទៅរកការងារធ្វើនៅទីក្រុងភ្នំពេញ។ ទី២ បង្កើតភាពងាយស្រួលសម្រាប់កម្មករ/ការិនី កូនចៅប្រជាពលរដ្ឋរបស់យើងនៅតាមជនបទ ងាយស្រួលរកការងារធ្វើនៅនឹងកន្លែង (នៅជិតផ្ទះ)​។ នៅទីនេះ ប្រហែលជាមានចំនួនមិនតិចទេ ដែលនៅពេលព្រឹកនិងថ្ងៃធ្វើការនៅនឹងរោងចក្រ ពេលយប់ទៅសម្រាកនៅផ្ទះផ្ទាល់ខ្លួន ដោយមិនចាំបាច់បង់ថ្លៃផ្ទះជួល គ្រាន់តែបង់ថ្លៃដឹកជញ្ជូនតែប៉ុណ្ណោះឯង។ មានបង្កើតជាសមាគមដឹកជញ្ជូនកម្មករអីជាដើម។ នោះហើយ ជាវិធីសាស្រ្តនៃការដោះស្រាយការងារធ្វើ បង្កើតការងារធ្វើ បង្កើនផលិតកម្ម ជម្រុញសេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកលូតលាស់។ ឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍ជូនអម្បាញ់មិញហើយ។

(៦) យន្តការត្រីភាគីពិនិត្យនិងតម្លើងប្រាក់ឈ្នួលមានសហជីព ម្ចាស់រោងចក្រ និងក្រសួងការងារ

ឆ្នាំ១៩៩៧ យើងមានរោងចក្រតិចណាស់។ ត្រឹមតែប្រមាណ ៦៤ ហើយបៀវត្សរ៍នៅពេលនោះ មានត្រឹមតែ៤០ ដុល្លារទេ។ រៀមច្បងយើងដែលបានចាប់ផ្ដើមប្រឡូកជាមួយនឹងរោងចក្រសហគ្រាស​ បានទទួលត្រឹមតែ៤០ ដុល្លារទេ ប្រាក់ខែជំនាន់នោះ។ អ្នកខ្លះថា ពួកប្រឆាំងជាអ្នកទាមទារឱ្យឡើង។ ក៏ប៉ុន្តែ ទោះបីជាអ្នកឯងទារឱ្យឡើងប៉ុណ្ណាក៏ដោយ បើសិនជាថៅកែរោងចក្រអត់មានលទ្ធភាព ក៏នៅតែឡើងមិនរួចដែរ។ យើងបានស្រុះស្រួលគ្នាបង្កើតយន្តការត្រីភាគីមួយដើម្បីចរចាថ្លៃ(ឈ្នួល)ជាប្រចាំឆ្នាំ ក្នុងហ្នឹងមានផ្នែកសហជីព ផ្នែកម្ចាស់រោងចក្រ និងក្រសួងការងារខាងផ្នែករាជរដ្ឋាភិបាល។ យើងពិនិត្យដំឡើងបៀវត្សរ៍។ សូមបញ្ជាក់ជូនថា យើងមានគោលបំណងខ្ពស់ជាងនេះ។

(៧) រាជរដ្ឋាភិបាលរក្សាស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា រក្សាកម្លាំងទិញ

អ្វីដែលបានកើតក្នុងរយៈពេលកន្លងទៅ ប្រទេសមួយចំនួនរាប់ទាំងកម្ពុជា គឺ មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធ អត់បានឡើងប្រាក់ខែទេនៅឆ្នាំ២០២១ ឆ្នាំ២០២២ … ឆ្នាំ២០២៣ (ទើប)បានឡើង។ យ៉ាងណាក្តី កម្មករ/ការិនីបានឡើងជារៀងរាល់ឆ្នាំ។ ទោះបីឡើងតិចក៏ប៉ុន្តែបានឡើង។ ម្យ៉ាងទៀត រាជរដ្ឋាភិបាលក៏បានប្រឹងប្រែងរក្សាស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា រក្សាកម្លាំងទិញ ដើម្បីរក្សាកម្លាំងទិញនៃប្រាក់កាសរបស់ខ្លួនឯង របស់ប្រជាពលរដ្ឋ និយាយរួមជាទិដ្ឋភាពទូទៅ។ ប៉ុន្តែ ក្នុងចំណោមកម្មករ/ការិនី មិនមានការខាតបង់ណាមួយទាក់ទងអត្រាប្ដូរប្រាក់ទេ។ រាជរដ្ឋាភិបាលបានផ្ដល់ឱកាសសម្រាប់​ឱ្យថៅកែរោងចក្រ ម្ចាស់រោងចក្រ ម្ចាស់ក្រុមហ៊ុន មានលទ្ធភាពដើម្បីបើកផ្ដល់ជាប្រាក់ដុល្លារ ជាប្រាក់រូបិយបណ្ណបរទេស ដែលប្រទេសដទៃគេមិនធ្វើអញ្ចឹងទេ។ ប្រទេសដទៃតម្រូវអោយបើកប្រាក់រូបីយប័ណ្ណប្រទេសនោះ។ បើអត្រាប្ដូរប្រាក់ធ្លាក់ចុះ គឺនឹងធ្វើឱ្យកម្មករ ឬប្រជាជនត្រូវខាតបង់ដូចគ្នា។ ប្រទេសមួយចំនួនបានជួបប្រទះរួចហើយ។

(៨) កសាងហេដ្ឋារចនាសម្ព័ន្ធ បរិយា​កាសវិនិយោគ ទាក់ទាញវិនិយោគ បង្កើតការងារសំរាប់អ្នកមិនទាន់មានការងារធ្វើ

សម្រាប់កម្ពុជា ទី១ គ្រប់គ្រងអតិផរណា ជាពិសេសតម្លៃរបស់ប្រើប្រាស់រាល់ថ្ងៃ ដូចជាបញ្ហាអង្ករ សាច់ បន្លែបង្ការស្អីៗ ជាសេចក្ដីត្រូវការចាំបាច់។ ធានាខិតខំធ្វើយ៉ាងម៉េចកុំឱ្យវាឡើងថ្លៃ។ បើវាឡើង កុំឱ្យវាឡើងជ្រុលហួសដែលយើងគ្រប់គ្រងអត់បាន។ ទី២ កម្មករ/ការិនីមិនបានខាតបង់ដោយសារតែអត្រាប្ដូរប្រាក់ ដែលត្រូវបញ្ចេញតាមធនាគារ ហើយយករូបិយប័ណ្ណជាតិមកបើកឱ្យក្មួយនោះទេ។​ ដូច្នេះ កម្លាំងទិញរបស់ក្មួយជាកម្មករ/ការិនីមានស្ថិរភាពល្អ។ នេះជាក្របខណ្ឌរួមដែលយើងបានខិតខំធ្វើ។ ខ្ញុំនៅតែបញ្ជាក់បន្ថែមថា យើងបន្តថែមទៀត កសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ បរិយា​កាសវិនិយោគល្អប្រសើរ ដើម្បីទាក់ទាញវិនិយោគសម្រាប់ការងារធ្វើរបស់កម្មករ/ការិនី របស់ប្រជាជនដែលមិនទាន់មានការងារធ្វើ។ កូនៗ ក្មួយៗ ប្អូនៗ ឬក៏អ្នកខ្លះមានកូន មិនទាន់មានការងារធ្វើទេ។ ដូច្នេះ យើងប្រឹងដើម្បីទាញអ្នកវិនិយោគមកកាន់កម្ពុជា។

(៩) ក្រុមប្រឆាំងជ្រុលនិយម ប្រាប់បរទេសកុំឲ្យវិនិយោគ កុំទិញទំនិញ ហើយដាក់ទណ្ឌកម្មលើកម្ពុជា

ក្មួយៗ កម្មករត្រូវហ៊ានចង្អុលមុខក្រុមប្រឆាំងណាក៏ដោយ ដែលទៅចលនាបរទេស​កុំឱ្យមកវិនិយោគនៅកម្ពុជា កុំឱ្យទិញទំនិញកម្ពុជា។ ក្មួយៗចង្អុលមុខថា “ពួកអ្ហែងហ្នឹងបំផ្លាញអញ គ្មានអ្នកណាផ្សេងក្រៅពីហ្នឹងទេ”។ ប្រ​ទេសដទៃ គេប្រឆាំង ប៉ុន្តែគេមិនដែលទៅទាមទារឱ្យបរទេសឈប់ទិញទំនិញពីប្រទេសគេទេ។ មិនទៅរារាំងប្រ​ទេសដទៃឱ្យឈប់ផ្ដល់ជំនួយទេ។ ប៉ុន្តែ ក្រុមប្រឆាំងនៅស្រុកខ្មែរដែលជ្រុលនិយម​ទៅប្រាប់ប្រទេសក្រៅកុំឱ្យ​មក​វិនិយោគនៅកម្ពុជា កុំទិញទំនិញពីកម្ពុជា ហើយត្រូវដាក់ទណ្ឌកម្មថែមទៀតទៅលើកម្ពុជា។ អញ្ចឹងអ្នកទាំងនោះ គឺជាសត្រូវរបស់កម្មករតែម្ដង។ ខ្ញុំជឿថាក្មួយៗពិតជាយល់។ ប្រសិនបើរាជរដ្ឋាភិបាលមិនយកចិត្តទុក​ដាក់​ធ្វើទំនាក់ទំនងនឹងប្រទេសនានា ក្មួយៗប្រហែលជាបាត់បង់ការងារធ្វើ។ រាប់ទាំងបញ្ហាកូវីដ-១៩​ កើតឡើង បើរាជរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ការពារក្មួយៗ តាមរយៈវិធានការសុខាភិបាល ៣កុំ ៣ការពារ និងតាមរយៈនៃការផ្ដល់វ៉ាក់សាំងចាក់ជូនចំពោះកម្មករ/ការិនី ដោយគ្មានគិតប្រាក់ គឺប្រហែលជាពេលនេះ ក្មួយៗនឹងត្រូវវិលត្រឡប់ទៅនៅជាមួយនឹងឪពុកម្ដាយ រកស៊ីធ្វើស្រែចំការ ឬការលក់ដូរបន្តិចបន្ដួច ឬផ្នែកសេវា។

ប៉ុន្តែឥឡូវនេះ រោងចក្រទាំងឡាយបាននិងកំពុងបន្តបើក។ មាន(រោងចក្រ)ខ្លះក៏បិទដែរ ប៉ុន្តែ អ្នកដែលបិទរោងចក្រទៅនោះ ក៏មានអ្នកបើករោងចក្រថ្មី។ ដូច្នេះ ការងារធ្វើនៅតែមានជាបន្ត។ ខ្ញុំសូមអរគុណផងដែរ ចំពោះម្ចាស់ទីតាំង។ ឯណាម្ចាស់ទីតាំងនៅកន្លែងណា? អរគុណណាស់ ដែលបានផ្ដល់ទីតាំងនេះ។ អរគុណដល់ម្ចាស់រោងចក្រទាំងអស់ ដែលបានផ្ដល់ឱកាស អនុញ្ញាតឱ្យកម្មករ/ការិនី មកជួបខ្ញុំនៅថ្ងៃនេះ។ ក្មួយៗមិនចាំបាច់ប្រញាប់ប្រញាល់ពេកទេ ព្រោះពូបានស្នើសុំតាមរយៈក្រសួងការងារហើយថា បើសិនជាកម្មករ/ការិនីមកជួបជាមួយនឹងពូ គឺកម្មករ/ការិនីនឹងត្រូវបានឈប់សម្រាកនៅពេលល្ងាច។ ហើយមួយថ្ងៃហ្នឹង នឹងទទួលបានប្រាក់បៀរត្ស អត់មានកាត់អីទេ ក្មួយៗ។ ក្មួយៗចប់(កម្មវិធី)ហើយ ក្មួយអាចនៅច្រៀងលេង អាចនៅរាំលេងនៅហ្នឹងតទៅទៀត។

តាមឃើញថតអម្បាញ់មិញ គឺមាន ហ៊ឹម ស៊ីវន មាន ទៀងមុំ សុធាវី មានអ្នកចម្រៀងអីល្អៗរបស់គេ។ ថ្ងៃនេះ ម្ចាស់បទ “ស្រអែមនឹកបង”។ ប៉ុន្មានខែនេះ ខ្ញុំទើបនឹងស្ដាប់បទ ស្រអែមនឹកបង។ ដល់ស្រាវជ្រាវទៅ បទចាស់របស់គេ តែយើងមិនដែលបានស្ដាប់។ ប៉ុន្តែឃើញនៅក្នុង TikTok របស់ស្រ្ដីម្នាក់នៅឯខេត្តព្រះសីហនុ តាមស្រាវជ្រាវ គាត់នៅខេត្តព្រះសីហនុ (គាត់)បើកឡានដើម្បីមើលផ្លូវល្បឿនលឿន គាត់ចាក់ចម្រៀងហ្នឹង។ ស្ដាប់ទៅពិរោះ។ តើបទហ្នឹងបទអីគេ? អញ្ចឹងក៏ផ្ញើទៅ អ៊ុក ណារីម។ អ៊ុក ណារីម អ្នកចម្រៀងពិបាករកទៀត។ ដល់ទៅក្រោយមក ស្រាវជ្រាវទៅឃើញថា បទហ្នឹង ឈ្មោះ “ស្រអែមនឹកបង”។ ដល់វាយចេញទៅ​ ហ៊ឹម ស៊ីវន ច្រៀង។ ពេលណាដែលខ្ញុំទៅណា ចប់កម្មវិធីគេដាក់បទ​ «ស្រអែមនឹកបង»។ ឥឡូវគិតតែងចម្រៀងមួយបទថែមទៀត “ប្រុសខ្មៅនឹកអូន”។

ខ្ញុំក៏គួរតែបញ្ជាក់ ដើម្បីចៀសវាងការភាន់ច្រឡំណាមួយ។ ចម្រៀងដែលខ្ញុំតែងទាំងអស់ បើទោះបីអ្នកណាក៏ដោយដែលបានច្រៀងដើម មិនមែនជាម្ចាស់កម្មសិទ្ធិទេ ខ្ញុំមិនឱ្យអ្នកណាមួយធ្វើជាម្ចាស់កម្មសិទ្ធិនៃចម្រៀងនោះទេ សុំបញ្ជាក់តែប៉ុណ្ណឹង។ ចម្រៀងខ្ញុំតែងច្រើន អ្នកចាប់ផ្ដើមច្រៀងក៏មានច្រើនដែរ ប៉ុន្តែអ្នកដែលចាប់ផ្ដើមច្រៀងមិនមែនជាម្ចាស់កម្មសិទ្ធិទេ។ បានជាជជែកគ្នារឿងទាក់ទិននឹងចំរៀង «ទុកស្រីប្ដីព្រាត់» ប្រហែលជា ហ៊ឹម​ ស៊ីវន បានច្រៀងហើយ។ ឥឡូវនេះ ការថតភាពយន្តរឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី គឺមានតម្រូវការចាក់នៅពេលដែលជួបជុំគ្នានៅទីក្រុងភ្នំពេញ ព្រោះភាពយន្តនេះត្រូវបញ្ចូលចម្រៀង ៣ បទ យ៉ាងតិច។ បទទី១ គឺបទ «អនិច្ចាកូនកម្សត់ ប្រវត្តិម្ដាយកម្ម» បទទី២គឺបទ «សំបុត្រដែលពិបាកសរសេរបំផុត» ចុងក្រោយគឺ «ទុក្ខស្រីប្ដីព្រាត់»។

ខ្ញុំគ្រាន់តែបញ្ជាក់ត្រង់ហ្នឹងបន្តិចដើម្បីចៀសវាងការភាន់ច្រឡំណាមួយ​ ព្រោះថាចម្រៀងយើងចាប់ផ្ដើម … ប៉ុន្តែខ្ញុំមិនឱ្យសិទ្ធិទៅអ្នកណាមួយផ្ដាច់មុខទេ ព្រោះនេះជាចម្រៀងរបស់ខ្ញុំនិពន្ធរួមជាមួយឯកឧត្តម ហ៊ុន ហេង។ បើចំរៀងបទ «ទុក្ខស្រីប្ដីព្រាត់» ខ្ញុំនិពន្ធជាមួយប្រពន្ធខ្ញុំ អត់មានត្រូវមានអ្នកណាមកធ្វើជាម្ចាស់កម្មសិទ្ធិទេ ច្រៀងទៅ នាំគ្នាច្រៀងទៅ។ សុំសួរបន្តិច ប៉ុន្មាននាក់ដែលបានតាមដានរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី» សុំលើកដៃ? ដូចជាមិនច្រើនប៉ុន្មានទេ។ ថ្ងៃនេះជាថ្ងៃចុងក្រោយនៃអាទិត្យនីមួយៗ ក្នុងមួយសប្ដាហ៍គឺចាក់៤ថ្ងៃ ច័ន្ទ, អង្គារ៍, ពុធ, ព្រហស្បតិ៍។ ថ្ងៃសុក្រ, សៅរ៍ អត់ចាក់ទេ។ យប់មិញនេះដល់ភាគទី៤៤។ ឥឡូវនេះគឺថាមានក្នុងដៃតម្រៀបរួចមកហើយ ៦៣ភាគ ក្រៅពីនោះគេកំពុងតែតម្រៀបបន្តទៅទៀត។ រឿងនេះបើទោះបីជាតួអង្គនោះមានឈ្មោះ សំរេច ឬ ម៉ារីនី ប៉ុន្តែរឿងនេះគឺតំណាងឱ្យខ្ញុំតែម្ដងជាជីវិត(ពិត)។

(១០) ពីប្រជាជនត្រឹមតែ៥ លាននាក់ មកដល់១៧ លាននាក់

រឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី» គឺជារឿងពិតដែលបានកើតនៅក្នុងអតីតកាលនៃជីវិតរបស់មេដឹកនាំកម្ពុជាម្នាក់ ដែលចាប់ផ្ដើមពីក្មេងវត្ត។ ជាបន្តបន្ទាប់ សោកនាដកម្មបានកើតមកលើខ្ញុំនេះធ្ងន់ធ្ងរ។ ប៉ុន្តែការមិនចុះញ៉មរបស់យើងចំពោះរបបប្រល័យពូជសាសន៍ និងចំពោះការលំបាកនានា បានរុញច្រានឱ្យខ្ញុំមករួមជាមួយប្រជាជនកម្ពុជា និងមករួម ជាពិសេស ជីដូនជីតា ឪពុកម្ដាយរបស់ក្មួយ​ៗបានរួមជាមួយគ្នារំដោះប្រ​ទេសចេញពីរបបប៉ុល ពត ហើយកសាងប្រទេសរហូតមកដល់ពេលនេះ ដែលមានវត្តមានក្មួយៗ។ ប្រទេសរបស់យើងបានចាប់ផ្ដើមពីប្រជាជនតែ ៥ លាននាក់តែប៉ុណ្ណោះ តែឥឡូវនេះមានរហូតដល់ ១៧ លាននាក់ជាងទៅហើយ មិនមែនតិចឯណា។ គ្រាន់តែថ្ងៃនេះក្មួយៗមាន ៧៤៥ នាក់ ក្នុងចំណោម ១៨ ០៩៥ នាក់ មាន ៧៤៥ នាក់ដែលមានផ្ទៃពោះ។ ហ្នឹងរាប់តែ៣ខែឡើងទេ។ ៣ខែចុះអត់ទាន់បានចូលក្នុងបញ្ជីហ្នឹងទេ។

(១១) អត្ថប្រយោជន៍ការឆ្លងទន្លេ កូន១ ទទួល៤០ ម៉ឺនរៀល

គួរតែត្រូវនិយាយរឿងហ្នឹងបន្តិចឱ្យហើយ ដើម្បីយើងអាចដឹងទាំងអស់គ្នា។ កន្លងទៅពេលឆ្លងទន្លេ ទទួលបាននូវអត្ថប្រយោជន៍មួយគឺកូនមួយបានទទួលនូវប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាលចំនួន៤០ម៉ឺនរៀល, កូន២គឺបានទទួលការឧបត្ថមចំនួន៨០ម៉ឺនរៀល, ឯកូន៣គឺទទួលការឧបត្ថមចំនួន១លាន ២សែន បូកជាមួយនឹង (៥លានរៀលពីខ្ញុំ)។ ម្សិលមិញនេះ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ កម្មការិនីដែលឆ្លងទន្លេមាន ២០២ នាក់ បានកូន ២០៥នាក់ បានសេចក្ដីថាក្នុងចំណោមហ្នឹងមាន៣នាក់កូនភ្លោះ។ តាំងពីយើងចាប់ផ្ដើមអនុវត្តថ្ងៃ ១ មករា ឆ្នាំ១៩៨៨ ដល់ថ្ងៃ៧ មិថុនា ឆ្នាំ២០២៣ មានកម្មការិនីឆ្លងទន្លេ ៣៧១ ២៧៩ នាក់ ចំនួនកូន ៣៧៣ ៨៣៩ នាក់ (ប្រើប្រាស់អស់)ប្រាក់ឧបត្ថម្ភ ១៤៩ ៥៣៥ ៦០០ ០០០ រៀល។ ក្មួយៗបានទទួលអត្ថប្រយោជន៍នេះរួចមកហើយ ក៏ប៉ុន្តែឥឡូវនេះវាមិនទាន់គ្រប់គ្រាន់ទេ យើងបន្ថែមឱ្យក្មួយៗទទួលបានតទៅទៀតចាប់ពីខែ៨ទៅ។

(១២) សីហា២០២៣ អត្ថប្រយោជន៍មុន/ក្នុងពេល/ក្រោយពេលមាតុភាពកើនទ្វេដង

ត្រូវរៀបចំដំណើរការរបស់វា។ ក្មួយៗនឹងបានទទួលអត្ថប្រយោជន៍បន្ថែម។ ចាប់ផ្ដើមមានផ្ទៃពោះភ្លាម មុននឹងឆ្លងទន្លេត្រូវឧបត្ថម្ភ៤ ដង។ ក្មួយៗត្រូវទៅពិនិត្យសុខភាព៤ ដង។ កាលពីមុនក្មួយទៅពិនិត្យ គេ(គ្រាន់តែ)អត់យកប្រាក់។ ឥឡូវនេះ ក្មួយៗទៅពិនិត្យគេឱ្យប្រាក់មកវិញថែមទៀត។ ហ្នឹងផលប្រយោជន៍ទី១។ ផលប្រ​យោជន៍ទី២ ពេលឆ្លងទន្លេ ក្មួយៗនឹងបន្តទទួលដូចកម្មវិធីដទៃទៀត និយាយរួមទទួលដូចអ្វីដែលទទួលកន្លងទៅ។ បន្ទាប់ពីហ្នឹងទៅត្រូវឧបត្ថម្ភរហូតដល់កូនអាយុ២ឆ្នាំ ត្រូវឧបត្ថម្ភ១០ដងទៀត ឥឡូវយើងបានដាក់ចេញហើយចំនួនឧបត្ថម្ភក្នុងមួយដង ៨ម៉ឺនរៀល។ ឧបត្ថម្ភមុននេះគឺចំនួនតែ ៤ម៉ឺន ចាប់ពីខែ៨ទៅ (ឡើងដល់)៨ម៉ឺនរៀល។ ៨ម៉ឺនរៀល ៤ដង វាស្មើនឹង ៣២០ ០០០ រៀល។ ថ្ងៃឆ្លងទន្លេយើងឧបត្ថម្ភ ៤០ ម៉ឺនរៀល។ បន្ទាប់ពីហ្នឹងទៅត្រូវឧបត្ថម្ភ ១០ដងទៀត ម្ដង៨ម៉ឺនរៀល (ដូច្នេះ)១០ដង វាស្មើនឹង ៨០ម៉ឺនរៀល។

(១៣) អត្ថប្រយោជន៍មាតុភាព ដើម្បីសុខុមាលភាពមាតានិងទារក

ក្មួយគិតមើលត្រូវបានប៉ុន្មាន? ថ្ងៃមុនខ្ញុំគិតទៅក្មួយៗនឹងទទួលបាននូវប្រាក់ចំនួន ១លាន ៥សែន ២ម៉ឺនរៀល ដែលប្រហាក់ប្រហែលនឹង៣៨០ដុល្លារ។ អត្ថប្រយោជន៍នេះត្រូវបានមកចំពោះកម្មការិនីនៅតាមរោងចក្រ សហគ្រាសនេះឯង … នេះជាការយកចិត្តទុកដាក់ទៅលើសុខុមាលភាពសម្រាប់មាតានិងទារក។ យើងកំពុង ខិតខំកាត់បន្ថយអត្រាមរណៈមាតា ជាពិសេសគឺទារក។ មិនគ្រាន់តែប៉ុណ្ណឹងទេ យើងចង់ឱ្យមានអាហារូបត្ថម្ភកាន់តែល្អប្រសើរសម្រាប់កុមារ ដែលកើតក្រោយនេះ ជាមួយនឹងកម្មវិធីសុខាភិបាលជាក់លាក់ គឺត្រូវចាក់វ៉ាក់សាំងប៉ុន្មានដង។ ហ្នឹងត្រូវមានកម្មវិធីរបស់វា។ ចាក់វ៉ាក់សាំងគេអត់យកលុយទេ នៅក្នុងប្រទេសរបស់យើងចាក់វ៉ាក់សាំងអត់យកលុយទេ។

(១៤) ជនពិការត្រូវបានអនុញ្ញាតឱ្យចេញមុនម៉ោងដូចស្រ្តីមានផ្ទៃពោះ

ខ្ញុំសូមប្រកាសបន្ថែម។ ថ្ងៃមុន ពេលដែលទៅកំពង់ស្ពឺ មានកម្មការិនីម្នាក់បានធ្វើសម្ភាសន៍ជាមួយ BTV។ គាត់ស្នើសុំឱ្យជនពិការដែលធ្វើការនៅតាមរោងចក្របានចេញមុនម៉ោងដូចជាស្រ្តីមានផ្ទៃពោះ។ ខ្ញុំសូមប្រកាសជូនថា គ្រប់រោងចក្រសហគ្រាសទាំងអស់ដែលមានជនពិការត្រូវអនុញ្ញាតឱ្យចេញមុនម៉ោងដូចស្រ្តីមានផ្ទៃពោះដែរ។ ខ្ញុំធ្លាប់បាននិយាយហើយកាលពីមុនស្ត្រីមានផ្ទៃពោះរបស់យើងត្រូវចេញប្រជ្រៀតជាមួយគេ។ ពេលខ្ញុំចុះទៅតាមរោងចក្រ ក៏បានឃើញនូវសំណើហ្នឹង ខ្ញុំក៏បានលើកបញ្ហាហ្នឹងជាមួយនឹងម្ចាស់រោងចក្រ ថាសុំ​ឱ្យស្ត្រីមានផ្ទៃពោះបានចេញមុន ដើម្បីចៀសវាងនូវការប៉ះទង្គិចណាមួយដល់កូន ព្រោះពេលចេញគឺសម្រុកចេញស្មើគ្នា។ បើអញ្ចឹងទេ អនុញ្ញាតឱ្យចេញមុន១៥នាទីយ៉ាងតិច។

ជាសំណាងល្អ ក្មួយស្រីកម្មការិនីនៅឯកំពង់ស្ពឺ គាត់ឆ្លៀតមកជួប(សម្ភាសន៍)ជាមួយនឹងខាង BTV ធ្វើសម្ភាសន៍។យើងក្តាប់បានរឿងហ្នឹងគឺបញ្ជាឱ្យ ឯកឧត្តម អ៊ិត សំហេង ចេញសេចក្តីប្រកាស។ ខ្ញុំសុំប្រកាសឱ្យគ្រប់ទីកន្លែងនៅទូទាំងប្រទេស មិនថាតាមរោងចក្រទេនៅតាមស្ថាប័នរដ្ឋ ព្រោះស្ថាប័នរដ្ឋមានកាតព្វកិច្ចយក ២%។ អញ្ចឹងទាំងស្ថាប័នរដ្ឋទាំងស្ថាប័នផ្នែកឯកជន ដែលទទួលសុំផ្តល់ឱកាសសម្រាប់ស្ត្រីមានផ្ទៃពោះឱ្យបានចេញមុនម៉ោង និងសម្រាប់ជនពិការឱ្យបានចេញមុនម៉ោងដូចគ្នា ដើម្បីបង្កលក្ខណៈងាយស្រួល។ បើសិនជាផ្នែករដ្ឋគួរត្រូវផ្តល់ម៉ោងច្រើនជាងនេះ ព្រោះវាមិនមានចំនួនច្រើនប៉ុន្មានទេ។ ឱ្យចេញមុនទៅ គ្នាត្រូវធ្វើដំណើរយឺតជាងយើងដែលជាមនុស្សមិនពិការ។

(១៥) ត្រូវគិតដល់ផលប្រយោជន៍ផ្ទាល់របស់កម្មករ/ការិនីជាដំបូង

យើងខិតខំរួមគ្នា ដើម្បីធ្វើយ៉ាងម៉េចធានាថា សុខភាពកម្មករត្រូវបានយកចិត្តទុកដាក់ ជាមួយនឹងផលប្រ​យោជន៍ទាំងឡាយដែលក្មួយៗគប្បីត្រូវបានទទួល។ មានការងារធ្វើ ម្ខាងគឺវាជាសេដ្ឋកិច្ចរួមរបស់ជាតិ តែម្ខាងកុំភ្លេចថា ដំបូងបំផុតគឺផលប្រយោជន៍ផ្ទាល់របស់ក្មួយៗជាកម្មករ/ការិនី ដែលទទួលបានការងារធ្វើនោះឯង។ អញ្ចឹងបានជាខ្ញុំនៅតែបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែបន្តកសាងហេដ្ឋារចនាសម័្ពន្ធជាផ្លូវថ្នល់ ជាកំពង់ផែ ជាអគ្គិសនី ជាព្រលានយន្តហោះ ដើម្បីទាក់ទាញវិនិយោគទុនឱ្យកាន់តែច្រើនសម្រាប់អភិវឌ្ឍប្រទេស និងដោះស្រាយការងារធ្វើសម្រាប់កម្មករ/ការិនីរបស់យើង។

(១៦) បក្ស Kao Klai៖ នឹងមិនមានការបណ្ដេញពលករខ្មែរ/ឡាវពីថៃទេ

ខ្ញុំក៏សុំអបអរសាទរជាមួយនឹងព័ត៌មានដែលទទួលបានពីព្រះរាជាណាចក្រថៃ។ មុននេះខ្ញុំបានបង្ហាញពីកង្វល់ស្តីអំពី បក្សឆ្ពោះទៅមុខ ដែលលឺពាក្យមកថា «នឹងបណ្តេញកម្មករឡាវ និងកម្មករកម្ពុជាចាកចេញពីប្រទេសថៃ»។ ម្សិលមិញមានការបញ្ជាក់យ៉ាងជាក់លាក់ថា គឺអត់មានទេ។ គេនឹងសម្រួលឱ្យថែមទៀតផង។ បើដូច្នោះគឺយើងលែងមានកង្វល់នឹងការចាកចេញរបស់កម្មករ/ការិនីរបស់យើងដែលកំពុងធ្វើការក្នុងប្រទេសថៃ។ ខ្ញុំត្រូវតែឈឺឆ្អាលចំពោះរឿងនេះ ប្រសិនបើមានការបណ្តេញចេញឬបញ្ឈប់ការងារ ឬបាត់បង់អត្ថប្រយោជន៍កម្មករ/ការិនីរបស់យើងនៅឯក្រៅប្រទេស។ ខ្ញុំសូមអរគុណចំពោះការបញ្ជាក់អំពីបក្ស Kao Klai របស់ថៃ។ ខ្ញុំបានទទួលព័ត៌មានកាលពីម្សិលមិញ ជាមួយនឹងការបកស្រាយថានឹងមិនមានបញ្ហានោះកើតឡើងទេ។

កម្ពុជាទទួលយកការបកស្រាយនេះ ហើយសង្ឃឹមជឿជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យទាក់ទិនជាមួយនឹងកម្មករអន្តោប្រវេសន៍ ដែលវាជាកិច្ចព្រមព្រៀងសម្រុះសម្រួលនៅក្នុងក្របខណ្ឌអាស៊ានគឺត្រូវបានទទួលការការពារនិងដោះស្រាយ។ នៅកម្ពុជាក៏មានកម្មករបរទេសធ្វើការ ដែលកម្ពុជាក៏ត្រូវយកចិត្តដាក់ការពារសុខទុក្ខរបស់គេដែរ។ នេះគឺជាចំណុចដែលខ្ញុំគួរតែត្រូវបញ្ជាក់ ហើយឆ្លើយតបអរគុណចំពោះបក្សដែលមានសំឡេងឆ្នោត។ ខ្ញុំមិនដឹងថា តើអ្នកណាសំឡេងឆ្នោតច្រើន ឬតិចអីយ៉ាងម៉េចទេ? សភាពការណ៍នៅប្រទេសថៃកំពុងតែវិវត្តប្រែប្រួល។ យ៉ាងណាក៏ដោយយើងបានទទួលការបញ្ជាក់អំពីគណបក្សនយោបាយមួយថា មិនមានបញ្ហាទាក់ទិនជាមួយរឿងនេះទេ។

(១៧) រោងចក្រសហគមន៍សុខសាន្ត, សុខដុមនីយ៍កម្មរវាងម្ចាស់រោងចក្រនិងកម្មករ

ឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍ទាក់ទិនជាមួយនឹងមុនជំនួប តើមានរឿងអ្វី? ក្រោយជំនួបតើមានរឿងអ្វី? បានរៀបរាប់អស់ហើយ។ មុនជំនួប សូម្បីតែស្ត្រីជាកម្មការិនីពេលមុនបានឈប់សម្រាក៣ ខែ ជាមួយនឹងប្រាក់បៀវត្សរ៍ត្រឹមតែ៥០% ទេ។ ដូចជាប្រាក់ខែរបស់យើង ២០០ដុល្លារ ដល់ទៅពេលយើងសម្រាលកូនយើងទទួលបានតែ១០០ ដុល្លារទេ។ ឥឡូវនេះ យើងឆ្លងទន្លេសម្រាកបាន៣ ខែ ដូចគ្នា តែប្រាក់បៀវត្សរ៍របស់យើងឡើងដល់១២០%។ ត្រូវក្តាប់ជាប់នូវចំណុចនេះ ហើយអនុវត្តឱ្យកាន់តែប្រសើរ។ សូមអំពាវនាវធ្វើយ៉ាងម៉េចទាំងអស់គ្នា ខិតខំរួមគ្នាដើម្បីធ្វើឱ្យតាមរោងចក្រទាំងអស់ក្លាយទៅជាសហគមន៍សុខសាន្តមួយ ឱ្យរោងចក្ររបស់យើងក្លាយទៅជារោងចក្រដែលមានស្ថិរភាព រោងចក្រដែលគ្មានប្រើប្រាស់គ្រឿងញៀន រោងចក្រដែលគ្មានបងតូចបងធំ គ្មានជើងកាង រោងចក្រដែលមានសុខដុមនីយកម្ម រវាងម្ចាស់រោងចក្រ និងកម្មករ។ នោះគឺជាផ្នែកមួយនៃការអនុវត្តគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ដែលសុំទាំងម្ចាស់រោងចក្រ ទាំងកម្មករ/ការិនីទាំងអស់បន្តការធ្វើកិច្ចការងារនេះ។​ នេះគឺជាឆ្នាំងបាយរបស់យើងទេ។ មិនមែនបិទរោងចក្រហើយអ្នកដែលស្លាប់គឺជាថៅកែ មិនមែនទេ។ កាលណារោងចក្រត្រូវបិទ អ្នកដែលទទួលផលប៉ះពាល់មុនគេគឺកម្មករអត់ការងារធ្វើ។ តិចបំផុត ក្មួយៗទទួលបៀវត្សរ៍ចំនួន ២០០ ដុល្លារ។ បូកនឹងអត្ថប្រយោជន៍ដទៃទៀត ក្មួយៗបានទទួលលើសហ្នឹង។ ប៉ុន្តែបើសិនជារោងចក្រត្រូវបិទ ច្បាស់ណាថា ក្មួយៗនឹងបាត់បង់ការងារធ្វើ។ ការព្យួររោងចក្រកន្លងទៅ រាជរដ្ឋាភិបាលនៅតែយកចិត្តទុកដាក់ចំពោះក្មួយៗ។

(១៨) គ្រាកូវីដ១៩ រដ្ឋជួយកម្មករម្នាក់៤០ ដុល្លារ/ខែ ឧបត្ថម្ភ៧០ ម៉ឺនគ្រួសារ ចាយប្រមាណ៤០ លាន/ខែ

ស្ថានភាពកូវីដ-១៩ ​គឺវាតម្រូវឱ្យមានការបិទរោងចក្រ ដោយសារខ្វះវត្ថុធាតុដើម និងកន្លែងខ្លះគឺការដឹកជញ្ជូនទាំងនាំចូលវត្ថុធាតុដើម និងការនាំចេញទំនិញគឺជួបការលំបាក។ យើងនាំចេញទៅបាន ប៉ុន្តែប្រទេសដែលត្រូវបញ្ជាទិញពីយើង គេត្រូវការបិទខ្ទប់។ អញ្ចឹងទំនិញម៉េចទៅដល់? ពេលនោះរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមាន រាជរដ្ឋាភិបាលចេញ ៤០ ដុល្លារ ម្ចាស់រោងចក្រចេញ ៣០ ដុល្លារ ក្មួយៗបាន ៧០ ដុល្លារដែរ។ សួរថា ប្រទេសណាខ្លះដែលអនុវត្តដូចប្រទេសកម្ពុជា? កម្មករ/ការិនីនៅតាមសណ្ឋាគារបានតែ៤០ ដុល្លារទេ ដោយសារម្ចាស់អត់មានលទ្ធភាព។ ប៉ុន្តែបាន ៤០ដុល្លារ ក៏វាគ្រាន់បើជាងអត់។ ៤០ដុល្លារ វាស្មើនឹងប្រាក់ឈ្នួលកាលពីឆ្នាំ ១៩៩៧ ទៅហើយ។ រាជរដ្ឋាភិបាលបានចេញប្រាក់ដ៏សន្ធឹកសន្ធាប់ជួយដល់កម្មករ/ការិនីរបស់យើង បូកនឹងជួយទៅដល់មនុស្សប្រមាណជា ៧០ម៉ឺនគ្រួសារ ដែលកំពុងទទួលផល។ ក្នុងមួយខែៗ រាជរដ្ឋាភិបាលចេញប្រាក់ប្រមាណជា ៤០ លានដុល្លារ សម្រាប់ការចិញ្ចឹមជួយទៅដល់អ្នករងផលប៉ះពាល់ដោយសារកូវីដ-១៩ និងផ្តល់បន្ថែមដល់អ្នកដែលរងផលប៉ះពាល់ដោយសារអតិផរណា។

ថៅកែយកចិត្តទុកដាក់កម្មករ ការងារបានល្អ

ខ្ញុំអំពាវនាវសម្រាប់ថៅកែរោងចក្រទាំងអស់យកចិត្តទុកដាក់សុខទុក្ខរបស់កម្មករបន្តទៅទៀត​​ ព្រោះយើងត្រូវដឹងថា បើសិនជាកម្មករមានសុខភាពល្អ ទទួលបានអត្ថប្រយោជន៍ មានភាពរីករាយ កម្មករនឹងធ្វើការងារបានល្អ។ យើងក៏ត្រូវដឹងថា បើយើងមានតែរោងចក្រតែបើអត់មានកម្មករទេ គឺយើងគ្រាន់តែជាម្ចាស់ឃ្លាំងតែប៉ុណ្ណោះ មិនមែនជារោងចក្រទេ។​ឯចំពោះកម្មករ/ការិនី ទៀតសោត ត្រូវតែដឹងថា រោងចក្រនេះជាឆ្នាំងបាយរបស់យើង បើសិនជាពុំមានរោងចក្រទេ យើងពេលនេះកំពុងតែធ្វើជាកសិករ ដកស្ទូង ដាំដុះ ជាមួយនឹងក្រុមគ្រួសារ។ យើងចោទជាបញ្ហាមើល តើជាង ៥ ម៉ឺននាក់ នៅក្នុងខេត្តកំពង់ឆ្នាំងនេះ បើមិនមានវត្តមានរោងចក្រនេះទេ តើមានកម្មករប៉ុន្មានទៅ?

សម្ដេច ចៅហ្វាវាំង មិនបាច់អមដំណើរ ព្រោះវ័យចំណាស់ហើយ

សម្តេច ចៅហ្វាវាំង ថ្ងៃនេះក៏អញ្ជើញមកដែរ … និយាយដាក់មេក្រូតែម្តងទៅ។ ថ្ងៃក្រោយលោកតាកុំអញ្ជើញអី។ ខ្ញុំយល់បងឯងជាប្រធានក្រុមការងារនៅកំពង់ឆ្នាំង។ ក៏ប៉ុន្តែខ្ញុំក៏ភ័យសុខភាពបងឯងដែរ … ថ្ងៃបងឯងនៅប៉េកាំង ហ្លួងម៉ែជាមួយខ្ញុំទាក់ទងចុះឡើង។ បងឯងចង់ទិញសំបុត្រយន្តហោះមកតាមណាតាមណា។ ខ្ញុំថាអត់បានទេ … ខ្ញុំបញ្ជូនយន្តហោះមួយទៅយកបងឯងមក។ ឥឡូវ ខ្ញុំសុំអង្វរ ពីនេះទៅមិនបាច់ដង្ហែខ្ញុំទេ។ ព្រះករុណាក៏ព្រះអង្គយោគយល់ដែរ។​ តិចថាដល់ទៅពេលដាំកូនឈើទៅដង្ហែទៀត។​​ អត់បានទេ។ ​ថ្ងៃមុន ចង់ទៅដង្ហែកូនឈើនៅបាត់ដំបង ថាអត់បានទេ អត់ឱ្យទៅទេ … បើសិនជាអ្នកកំពង់ឆ្នាំង អវត្ត​មានសម្តេច ចៅហ្វាវាំង​ គឺសុំកុំអន់ចិត្តអី។​​ អាយុ ៩០ឆ្នាំ ហើយ … បងឯងពីមុនដើរវែងជាងខ្ញុំ។ ឥឡូវខ្ញុំដើរមួយជំហាន បងឯងដើរពីរជំហានឯណោះ … ទុកឱ្យក្មេងៗគេធ្វើទៅ …។

នេះជាការប្រឹងប្រែងរបស់គាត់ មិនមែនស្អីទេ។ ក៏ប៉ុន្តែយើងយកចិត្តទុកដាក់សុខភាពរបស់មនុស្សចាស់។ ខ្ញុំមិនមែនចេះតែប្រើទេ។ កាលពីមុននោះ ខ្ញុំនៅចាំ បង គង់​​ សំអុល បានជូនដំណើរខ្ញុំមកកំពង់ឆ្នាំង ឆ្នាំ១៩៩៥។ យើងទៅពិនិត្យកន្លែងផលិតចាន។ ឡផលិតចាន។ ក្រោយពេលដែលយើងទៅខាងកំពង់ចាមពិនិត្យអំពីការខ្វះចានចាក់ជ័រកៅស៊ូ យើងឱ្យសិប្បកម្មកំពង់ឆ្នាំងផលិតចានជ័រកៅស៊ូ។ កាលពីជំនាន់នោះ ហ្នឹងក៏គេហៅរោងចក្រដែរ រោងចក្រផលិតចាន តាមការពិតកូនសិប្បកម្មតូចហ្នឹង។ ឥឡូវរោងចក្ររប​ស់យើងស្បឹងៗ អាហ្នឹងបានគេហៅសមរម្យជារោងចក្រ។ ជំនាន់នោះ ឡទឹកត្រីក៏រោងចក្រ។ រោងចក្រផលិតទឹកត្រី រោងចក្រផលិតចាន អាហ្នឹងសុទ្ធតែមានប្រវត្តិរបស់វា។

(ងាកសួរលោកជំទាវរដ្ឋលេខាធិការ) … ហ្នឹងគឺសុទ្ធតែទាក់ទិននឹងការងាររបស់យើង ដែលយើងបានធ្វើរួមគ្នា។ ខ្ញុំបញ្ជាក់បន្ថែម ធ្វើម៉េចកម្មករ/ការិនីរបស់យើងខិតខំធ្វើការ អ្វីដែលខ្ញុំចង់បានពិតប្រាកដគឺថា កុំឲ្យមានជម្លោះណាមួយកើតឡើង រវាងកម្មករ និងម្ចាស់រោងចក្រ រវាងកម្មករ និងអ្នកគ្រប់គ្រងរោងចក្រ។ បើសិនជាមានការវិវាទណាមួយកើតឡើង ត្រូវដោះស្រាយភ្លាមៗ កុំទុកឲ្យទៅជាជំងឺអី។ ដោះស្រាយភ្លាម ហើយចាត់ទុកជាកាតព្វកិច្ចរបស់អភិបាលខេត្តដែលមានរោងចក្រនៅទីតាំងហ្នឹង។ (ស៊ុន) សុវណ្ណារិទ្ធ ឯងត្រូវមើលឲ្យជាប់ ឲ្យមានអនុខេត្តទទួល ហើយឲ្យមានស្រុកស្អីៗហ្នឹង ឲ្យគេមានទទួល។ ស្រុកនេះគឺយើងនៅនេះ ស្រុកសាមគ្គីមានជ័យ … ត្រូវយកចិត្តទុកដាក់ដោះស្រាយ កុំឲ្យវាទៅជាជំងឺមហារីក​។

ពីដើម គេមិនធ្វើបាតុកម្ម វាទៅរុញបើកទ្វារឲ្យគេធ្វើបាតុកម្ម។ ឥឡូវហ្នឹងមេរោគហ្នឹងទៅបាត់ហើយ។ ឲ្យអ្ហែងព្រាត់ប្រាសទៅ។ ហ្នឹងថៅកែបាតុកម្ម មួយជីវិតរបស់វាធ្វើតែបាតុកម្ម។ ឥឡូវបាតុកម្មសួរថាដោះស្រាយបានបញ្ហាអី្វពិតប្រាកដ? ពេលមុននោះ អ្នកបាតុកម្មមានចំនួនត្រឹមតែថាមិនដល់ ១០% ទេ កម្មករមាន ២០០០ នាក់ ឯងធ្វើបាតុកម្មមានតែ ៥០ នាក់ទេ ប៉ុន្តែទៅរារាំងកុំឲ្យគេចូលធ្វើការ។ ពីថ្ងៃហ្នឹងទៅអត់ឲ្យមានធុនហ្នឹងទេ។ ខិតខំសម្របសម្រួលគ្នា ដោះស្រាយជាមួយគ្នា ហើយកុំឲ្យបញ្ហានេះឡើងទៅដល់តុលាការអី ខិតខំដោះស្រាយជាមួយគ្នាទៅ។ ម្ចាស់រោងចក្រនិងកម្មករ គឺជាដៃគូជាមួយគ្នា មិនអាចខ្វះមួយណាបានទេ។

(១៩) ផលិតកម្មនៅក្នុងស្រុកមិនមែនសំរាប់តែតម្រូវការក្នុងស្រុកទេ តែសំរាប់ការនាំចេញ

សង្ឃឹមថា អ្នកទាំងអស់គ្នានឹងបន្តអនុវត្តនូវអនុសាសន៍ទាំងឡាយ ដែលបានដាក់ចេញក្នុងរយៈពេលកន្លងទៅ ខិតខំធ្វើយ៉ាងម៉េច​ឲ្យផលិតកម្មនៅក្នុងប្រទេសកម្ពុជាយើងនៅតែជាផលិតកម្មដែលអាចបំពេញ មិនមែនគ្រាន់តែតម្រូវការក្នុងស្រុក ប៉ុន្តែត្រូវនាំចេញ។ ល្ងាចនេះខ្ញុំនឹងជួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្ម United Arab Emirates (UAE) ដែលយើងនឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជានិង United Arab Emirates (UAE)។ ខ្ញុំនឹងលើកឡើងជាមួយពួកគាត់(ពីសារសំខាន់នៃការធ្វើពាណិជ្ជកម្មជាមួយកម្ពុជា)។ ពួកគាត់ត្រូវនាំចូលច្រើន។ United Arab Emirates មានប្រជាជនតិចទេ ក៏ប៉ុន្តែគាត់ជាមជ្ឈមណ្ឌលចែកចាយ។ គាត់អាច​មកបង្កើតរោងចក្រនៅកម្ពុជា សម្រាប់ការផលិតដូចជាស្វាយចន្ទី។ គាត់ក៏មានយកស្វាយចន្ទីពីប្រទេសផ្សេង​យកទៅផលិតនៅស្រុកគាត់ដែរ។ អញ្ចឹងគាត់អាចមកវិនិយោគមកកម្ពុជា ហើយគាត់អាចចែកចាយបន្តទៅកាន់ប្រទេសដទៃ។ នេះសុទ្ធតែជាការបង្កើតឱកាសការងារសម្រាប់ឲ្យប្រជាពលរដ្ឋរបស់យើង។

(២០) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន/កូរ៉េខាងត្បូង បើកទីផ្សារអោយទំនិញកម្ពុជា

យើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនោះ ទំហំពា​ណិជ្ជកម្មដែលនាំចេញពីកម្ពុជាចូលទៅកាន់ប្រទេសចិនកាន់តែច្រើន។ ត្រី ស្វាយ មៀន ចេក ផលិតផលកសិកម្មដែលមុននេះយើងគ្មានទីផ្សារ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិនបានបើកទីផ្សារហើយ។ យើងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េខាងត្បូង ទីផ្សាររបស់យើងត្រូវបានបើក។ ឥឡូវយើងចុះកិច្ចព្រមព្រៀងជាមួយ United Arab Emirates ទីផ្សាររបស់យើងត្រូវបានបើក។ បើទោះបីយើងមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយជប៉ុនក៏ដោយ ក៏ប៉ុន្តែជប៉ុនទិញទំនិញពីកម្ពុជាកាន់តែច្រើនទៅៗ រហូតទៅដល់ជាង ១ ០០០ លានដុល្លារ ដែលនាំចេញពីកម្ពុជាចូលទៅប្រទេសជប៉ុន ក្នុងហ្នឹងមានវិស័យកាត់ដេរសម្លៀកបំពាក់មួយចំនួនក៏បាននាំចេញទៅប្រទេសជប៉ុន។ ផលិតនៅកម្ពុជា តែនាំចេញទៅជប៉ុន។

(២១) ខេត្តនីមួយៗ ត្រូវមានគោលដៅទាក់ទាញវិនិយោគសម្រាប់ខេត្តខ្លួន

ខេត្តនីមួយៗត្រូវមានគោលដៅទាក់ទាញវិនិយោគឲ្យមកកាន់ខេត្តហ្នឹង។ ដូចជាកន្លងទៅ គឺ ( វ៉ី )សំណាង (អភិបាល)ខាងកំពង់ស្ពឺ ទៅទាក់ទាញពីហុងកុង ដែលនឹងមានការចូលមកវិនិយោគ។ អញ្ចឹងខាងខេត្តពោធិសាត់ក៏បានឡាន Ford របស់អាមេរិក និងរោងចក្រស្អីមួយចំនួនទៀត។ កំពង់ឆ្នាំងនេះមានយន្តការរបស់គេជាបន្ត។ ប៉ុណ្ណឹងអត់ទាន់គ្រប់ទេ។ ត្រូវបន្ថែម។ ផ្លូវថ្នល់កាន់តែល្អ គេដាក់មកហើយ។ ធ្វើហ្នឹងមិនមែនធ្វើគ្រាន់ដើម្បីតែជិះទេ។ ដឹកជញ្ជូនទំនិញដែលត្រូវតភ្ជាប់។ ថ្ងៃក្រោយការតភ្ជាប់របស់យើងក៏អាចងាយស្រួលដែរ បើសិនជាដឹកចេញពីនេះទៅកាន់កំពង់ផែកំពង់សោម យើងអត់ចាំបាច់ឆ្លងកាត់ភ្នំពេញទេ។ ទៅតាមផ្លូវ៥១ ចូលទៅផ្លូវលេខ ៤ ចេញទៅកំពង់ផែក្រុងព្រះសីហនុតែម្តង។

ហ្នឹងសុទ្ធតែខេត្តដែលមានរោងចក្រច្រើនៗហើយ។ ខេត្តដែលមានរោងចក្រច្រើនគឺមានភ្នំពេញនេះមួយ ខេត្តទីពីរគឺខេត្តកំពង់ស្ពឺ ខេត្តទីបីខេត្តកណ្តាល ខេត្តទីបួនប្រហែលតាកែវ។ ប្រហែលទេ? ប្រហែលហ្នឹងកុំលេងចូល ខ្ញុំអត់លេងជាមួយប្រហែល។ ប្រហែលហ្នឹង ខ្ញុំធ្លាប់ស្តីឲ្យពួកបរទេស ប្រហែលទទួលព័ត៌មានពីសារព័ត៌មាន។ បើថាទទួលពីសារព័ត៌មានទេ មិនបាច់មកសុំជួបសវនាការអីទេ។ មើលសារព័ត៌មានហ្នឹងទៅ … ចាំមើល អ៊ុតមើល ទៅដល់សួរក្មេងថា ឯកសារប៉ុន្មាន? … ជួនកាលឯកសារគេប្រាប់ថាតិចទេពូ ត្រឹមតែ ១០ ទេ ប៉ុន្តែ ១០ ហ្នឹង ជួនកាលពិនិត្យយូរជាង ៣០ ដោយសារអី? រឿងច្រើន រឿងធំ អញ្ចឹងត្រូវពិនិត្យយូរ តែនេះជាកាតព្វកិច្ចដែលយើងចៀសវាងមិនបាន ហើយត្រូវតែធ្វើ។

រក្សាសន្តិភាពឲ្យបាន យើងមានការអភិវឌ្ឍ

អ្វីដែលខ្ញុំបាននិយាយច្រើនកន្លែងហើយ ប្រហែលជាបានជ្រួតជ្រាបដល់កន្លែងនេះ។ ខ្ញុំអំពាវនាវហើយអំពាវនាវទៀត ដែលយើងខិតខំរក្សាសន្តិភាពឲ្យបាន បើរក្សាសន្តិភាពបានហើយ គឺយើងមានការអភិវឌ្ឍ។ ជនណាក៏ដោយ ដែលមានការប៉ុនប៉ងបំផ្លាញសន្តិភាព យើងមិនអត់ឱននោះទេ។ យើងត្រូវការពារសន្តិភាពឲ្យខាងតែបាន ទោះត្រូវដោយតម្លៃណាក៏ដោយ មិនអនុញ្ញាតឲ្យអ្នកណាមកបំផ្លាញសន្តិភាពដែលយើងកំពុងមានទេ។ ក្មួយៗ ជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗពិបាកណាស់ ទម្រាំនឹងពួកគាត់ឆ្លងផុតមកដល់ក្មួយៗ ចៅៗទាំងអស់នេះ … សូម្បីតែជីវិតរបស់ពូ មួយជាតិនេះចប់ហើយ ចប់ត្រង់ថា មិនបានស្គាល់អ្វីទៅដែលហៅថារសជាតិនៃការសប្បាយក្នុងយុវជនទេ អត់ដែលមានទេក្មួយៗអើយ។ កាលពីកុមារភាពជាកូនសិស្សលោក ហើយឈ្មោះថាកូនសិស្សលោក មិនដែលបានដេកឆ្អែតនឹងគេទេ ហ៊ានតែដេកយូរមើល លោកវាយនឹងបន្ទះរនាប រំពាត់ផ្តៅ។ លោកពីដើមសុទ្ធតែមានបន្ទះរនាប និងរំពាត់ផ្តៅជានិច្ច អ្នកណាទណ្ឌកម្មធំ អ្នកហ្នឹងត្រូវបន្ទះរនាប។ ម៉ុង ឫទ្ធី នៅកុដិក្បែរគ្នា។ ខ្ញុំអត់បានបួសទេ លោកឯងបានបួស គ្រាន់តែនៅវត្តជាមួយគ្នា។ ហើយដល់ពេលធ្វើទាហាននោះ ឈ្មោះថាទាហានមិនដែលបានដេកឆ្អែតនោះទេ មិនត្រឹមតែមិនដែលបានដេកឆ្អែត វាកើតឡើងនូវការរបួស រហូតដល់ពិការភ្នែកទៀត។ បន្ទាប់ទៅរបបប៉ុល ពត តម្រូវឲ្យយើងត្រូវតែងើបឈរឡើង ដើម្បីដឹកនាំការតស៊ូរំដោះប្រទេស។ រំដោះប្រទេសបានហើយ ប្រទេសយើងនៅក្រណាស់ ហើយនៅសង្គ្រាម អញ្ចឹងត្រូវប្រឹងទៀត។ កម្របានដេកឆ្អែត។

បើនិយាយពីខារ៉ាអូខេនេះចប់ហើយ អត់ស្គាល់រសជាតិម៉េចទៅដែលហៅថាខារ៉ាអូខេ ឬ KTV អត់ទេ អាហ្នឹងគឺថា សុំមួយជាតិនេះកុំឲ្យជួបចុះ ទោះបីហៅទៅ ប្រពន្ធឲ្យទៅ។ បើប្រពន្ធនាំទៅ ក៏មិនទៅដែរ ឲ្យវាចប់តែម្តងទៅ។​ បើប្រពន្ធទៅដែរ ចាំបាច់ទៅធ្វើអី។ គេថាអញ្ចឹងអី? ខ្ញុំនិយាយរឿងមួយ រឿងពិត។ ទៅដល់សៀមរាប ពួកនេះក្រុមខូចណាស់ពួកហ្នឹង។ ប៉ុន្តែបន្តិចទៀតខ្ញុំនឹងបំពាក់មេដាយឲ្យដូចជា៩៩ នាក់ ដែលលោក វ៉ាន់ សា​រាយ ធ្វើបញ្ជីឲ្យខ្ញុំ។ ក្រុមហ្នឹងដើរតាមខ្ញុំប៉ុន្មានឆ្នាំហើយ។ គ្នាមិនដែលបានមេដាយពាក់នឹងគេទេ។ អញ្ចឹងទេ ស្នើតាមក្រសួងស្ថាប័នយ៉ាប់ណាស់ អញ្ចឹងខ្ញុំរុញមេដាយទម្លាក់ចុះ។ ថ្ងៃណាមួយ ខ្ញុំហៅទៅបំពាក់មេដាយស៊ីបាយជាមួយ១ ពេលតែម្តង។ ប៉ុន្តែក្រែងលោមិនទាន់អស់ឈ្មោះអស់។ ដាក់ម្តងដាក់ឲ្យវាចប់ទៅ ដើម្បីឲ្យគ្នាបានមេដាយពាក់នឹងគេផង។

សូមកុំឲ្យមានការរើសអើងជាមួយនឹងស្រ្តីបំរើការក្នុងសេវាកំសាន្ត

ខ្ញុំនិយាយដើមពួកហ្នឹង។ ដល់សៀមរាប កាលហ្នឹងដូចឲ្យម្នាក់ ៣០០ ដុល្លារ ហៅទៅស៊ីបាយជាមួយហើយ ឲ្យម្នាក់ ៣០០ ដុល្លារ ប្រាប់វាថា នាំគ្នាចូលខារ៉ាអូខេទៅ មានអីអាពួកនេះចូលមែន។ ចូលខារ៉ាអូខេនៅសៀម​រាប គេបញ្ជូនសារពីក្នុងខារ៉ាអូខេមកឲ្យយើងមើលទៀត អាពួកនេះខូចមែន។ ដល់ទៅបន្ទាយមានជ័យ ទៅដេកនៅបន្ទាយមានជ័យ ទៅចូលខារ៉ាអូខេនៅបន្ទាយមានជ័យទៀត។ យើងចេញមកដេកនៅបាត់ដំបង បាត់ដំបងមានរឿងមួយ ទៅចូលខារ៉ាអូខេឲ្យគេ ៥ ដុល្លារ គេបង្ហោះ Facebook ថា ៥ ដុល្លារ មិនរួចថ្លៃធ្វើខ្លួនផង។ ប៉ុន្តែ ពួកហ្នឹងប្រហែលជា ៣០០ ដុល្លារ ដែលឲ្យនៅសៀមរាបហ្នឹង យកទៅឲ្យប្រពន្ធបានត្រឹមតែ ១០០ ដុល្លារទេ។ ២០០ ទៀតចែកនាងៗតាមផ្លូវ រាប់ទាំងកំពង់ឆ្នាំង។ អង្កាលហ្នឹងដើរមួយជុំ ពេលទឹកលិចហ្នឹង។ មកដល់កំពង់ឆ្នាំង ចែកស្រូវពូជនៅកំពង់ឆ្នាំង។ ពួកហ្នឹងឆ្លៀតចូលខារ៉ាអូខេកំពង់ឆ្នាំងទៀត។

ស្អែកឡើងទៅតាមសម្តេចតេជោ យកសម្តេចតេជោធ្វើជាលេសហ្មង។ ប្រយ័ត្នណា អ្នកខ្លះកុំចេះតែថាទៅអមដំណើរសម្តេចតេជោដើរតាមខេត្ត ប៉ុន្តែត្រឡប់ទៅវិញ តេជោទៅផ្ទះហើយ ឯងនៅតាមខារ៉ាអូខេ។ យូរៗប្រពន្ធជេរ។ សម្តេចចេះតែដើរអញ្ចឹងហើយប្តីខ្ញុំចេះតែទៅអញ្ចឹងខូចប្តីខ្ញុំ។ មិនមែនខ្ញុំនាំខូចទេ។ ខ្ញុំមិនដែលនាំចូលខារ៉ាអូខេទេ។ ខ្ញុំគ្រាន់តែថាបើបានជាជ្រុលចូលហើយចូលទៅចុះ ខ្ញុំមិនថាអីទេ … ការកម្សាន្តម្តងម្កាល។ ខ្ញុំសូមបញ្ជាក់ដែរ សូមកុំឲ្យមានការរើសអើងជាមួយស្រ្តីបម្រើការក្នុងសេវាកម្សាន្ត សូមកុំឲ្យមានការរើសអើង គាត់ក៏ជាមនុស្សដូចយើងដែរ។ ពេលខ្លះណា យប់គាត់ធ្វើការនៅកន្លែងបម្រើសេវា ប៉ុន្តែថ្ងៃគាត់ពាក់អាវកាកបាទក្រ​ហមធ្វើការងារសង្គម។ កែវភ្នែករបស់យើងឲ្យតែអ្នកណាធ្វើការក្នុងកន្លែងកំសាន្តនៅពេលយប់ គឺសុទ្ធតែមិនល្អ មិនមែនអញ្ចឹងទេ។ គិតអញ្ចឹងគឺខុស។

អញ្ចឹងទេ បានជាខ្ញុំថាកុំឲ្យវាពិបាក ប្រពន្ធចៅហ្វាយខេត្តត្រូវតែធ្វើជាអ្នកដឹកនាំដើម្បីធ្វើការជាមួយនឹងស្រ្តីដែលបម្រើការនៅតាមសេវាកម្សាន្តសម្រាប់មនុស្សពេញវ័យ។ កុំឲ្យពូកែប្រចណ្ឌពេក ក្រែងលោចៅហ្វាយខេត្តទៅ ប្រពន្ធប្រចណ្ឌ អញ្ចឹងប្រើប្រពន្ធឲ្យទៅធ្វើបណ្តោយទៅ។ គឺមានតែវិធីសាស្រ្តហ្នឹងទេ។ ដេញឲ្យទាន់តែម្តង ព្រោះកុំឲ្យពូកែប្រចណ្ឌពេកមើល។ យើងមានអនុខេត្តជាស្រ្តីស្រាប់ ហៅអនុខេត្តហ្នឹងទៅធ្វើជាមួយ ប៉ុន្តែល្អជាងគេគឺថាឲ្យប្រពន្ធចៅហ្វាយខេត្តទៅធ្វើតែម្តងទៅ។ ហ្នឹងគឺថារួចខ្លួន កុំឲ្យថាត្រឡប់មកផ្ទះវិញប្រពន្ធជេរប្តីដោយសារទៅជួប(នារីៗ)។ ម៉េចក៏មិនទៅរកជួបកម្មករ កសិករ ទៅជួបស្រីខារ៉ាអូខេអី គ្រាន់តែប៉ុណ្ណឹងក៏ពិបាកដែរ អញ្ចឹងសុំកុំឲ្យមានការរើសអើង។ កែវភ្នែករបស់យើងកុំសម្លឹងថាអ្នកចម្រៀង អ្នកសិល្បៈ ឬក៏ស្អីៗហ្នឹងសុទ្ធតែជាស្រ្តីមិនល្អ។ មិនអញ្ចឹងទេ។ ខ្លះគ្នាតម្រូវការជីវភាពឲ្យធ្វើអញ្ចឹង​។ ខ្ញុំរួចខ្លួនហើយ វាអត់មានកន្លែងដែលត្រូវទៅ។ ដូចខ្ញុំនិយាយមិញអញ្ចឹង បើទៅប្រពន្ធទៅដែរ​ ចាំបាច់ទៅធ្វើអី …។

(២២) ចំនួនអ្នកជក់បារីកាន់តែធ្លាក់ចុះ

ឥឡូវហ្នឹងស្ថានភាពល្អមួយបានកើតមាន ត្រង់ថាប្រទេសរបស់យើងចំនួនអ្នកជក់បារីកាន់តែធ្លាក់ចុះ។ ខ្លះថាលក់បារីមិនសូវដាច់។ ផ្នែកពន្ធដារថាចំណូលពីពន្ធបារីមានការធ្លាក់ចុះ។ ត្រូវហើយនិន្នាការរបស់ប្រទេសយើង​ គឺយុទ្ធនាការគ្មានផ្សែងបារីនេះ កំពុងតែដំណើរទៅមុខហើយ រាប់ទាំងខ្ញុំ។ ខ្ញុំពីដើមចាប់ផ្តើមចូលព្រៃ បើកុំមានសង្រ្គាមក៏អត់ចេះជក់បារីដែរ ប៉ុន្តែដល់មានសង្រ្គាម ដំបូងជក់ត្រឹមដេញមូស ដល់ជក់ដេញមូសអញ្ចឹង ជក់យូរៗទៅឆ្ងាញ់។ ដល់ផុតពីឆ្ងាញ់ ជក់ដើម្បីគិត។ បើកាលណាចាប់ប៊ិក​សរសេរ បើកាលណាអត់មានបារីទេ សរសេរលុបៗ បើកាលណាម្ខាងដៃកាន់បារី ម្ខាងសរសេរនិយាយពីលឿន អ្នកវាយគឺថាវាយទំព័រទី១ ហើយឯណោះមិនទាន់ចប់ទំព័រទី១ ឯណេះសរសេរទំព័រទី២ បាត់ទៅហើយ។ ឈប់ ៦ ដងបានចប់ សន្យានៅពេលដែលការកូនស្រីច្បងឆ្នាំ១៩៩៩ ថាខ្ញុំនឹងឈប់ជក់បារីពេលណាខ្ញុំមានចៅ។ ១៦ ឆ្នាំក្រោយ។ ចៅអាយុ ១៦ ឆ្នាំទើបឈប់ជក់។​​ ចៅកើតខែមករា ឆ្នាំ២០០០។ ដល់យើងមកឈប់ ឈប់ខែមីនា ឆ្នាំ២០១៦។ បានសេចក្តីថា ១៦ ឆ្នាំ ទើបឈប់បាន។

ឥឡូវហ្នឹង បានដឹងថាប្រពន្ធខ្ញុំទ្រាំជាមួយនឹងខ្ញុំរបៀបម៉េច។ ខ្លួនឯងរាល់ថ្ងៃនេះ ដើរទៅកៀកជាមួយអ្នកជក់បារី ធុំក្លិនបារីពិបាកតើ។ ប្រពន្ធខ្ញុំទ្រាំជាមួយខ្ញុំចង់ងាប់ចង់រស់ហើយគ្នាហ្នឹង ព្រោះខ្ញុំនេះមនុស្សជក់បារី។ ប្រពន្ធដេកម្ខាងទៅ ហើយយើងជក់បារីទាល់តែថាជក់ដេកមិនមែនជក់អង្គុយអី។ ចេះតែអញ្ចឹងទៅ ទាល់តែពន្លត់បារីហើយ ពន្លត់ភ្លើងដេកបណ្តោយ។ ជក់បារីជក់ណាស់​ ឈប់ ៦ ដងទើបដាច់។ ចុងក្រោយមកកុំឲ្យពិបាកពេក ដាក់បារីគ្រប់ហោប៉ៅខោក៏មាន ហោប៉ៅអាវក៏មាន នៅតុបាយក៏មាន តុកាហ្វេក៏មាន ត្រង់ណាក៏មានបារីដែរ ស្រេចតែកុំយកភ្នែកមើល។

ពីដើមជិះយន្តហោះម្តងៗ ជាពិសេស ការធ្វើដំណើរផ្លូវឆ្ងាយលើយន្តហោះ មហា ពិបាកទ្រាំ ព្រោះគេឈប់ឲ្យជក់បារីនោះ។ កាលពីទសវត្សរ៍ទី៨០ យន្តហោះមួយៗប្រណាំងប្រជែងគ្នាដាក់បារីល្អៗ ដើម្បីឲ្យយើងជក់។ ក្រោយមក ចាប់ផ្តើមគេឲ្យឈប់ជក់។ ខ្ញុំចេះតែនិយាយលេងជាមួយនឹងអ្នកជក់បារីដូចគ្នា នៅក្នុងក្របខណ្ឌអាស៊ាន និងក្របខណ្ឌដៃគូអាស៊ានថាយើងគួរតែបង្កើត smoking airline ក្រុមហ៊ុនយន្តហោះជក់បារី។ ឥឡូវគេឈប់ឲ្យជក់ វាស្រួលយើង។ ឥឡូវនេះក្នុងចំណោមក្មេងៗដែលពេញវ័យ ធំ​ទៅៗ គឺអត់ជក់។ ចៅខ្ញុំ ២២ ក្នុងហ្នឹងមានចៅប្រុស ១២ នាក់ គឺអត់មានចៅណាមួយជក់បារីទេ។ អញ្ចឹងទេនិន្នាការនេះវាដើរខុសពីមុនហើយ។ អ្នកដែលនិយមការដាំថ្នាំជក់ គឺត្រូវតែបង្វែរទិសដើម្បីរកមុខទំនិញផ្សេង។ វាជាការបង្កើតនូវរបៀបថ្មីមួយ។

កុំភ្លេចណាថ្ងៃទី២៣ ខែកក្កដា ២០២៣ ខាងមុខនេះ អាហ្នឹងថ្ងៃអី? បោះឆ្នោត។ គិតប្រុងបោះឲ្យពីណា?​ គណបក្សប្រជាជនលេខរៀងទីប៉ុន្មាន? លេខ ១៨។ មើលសុំសួរបន្តិចមើលសញ្ញាអី? ទេវតាបាចផ្កា។ ល្អណាស់ ទេវតាបានរស់នៅជាមួយយើង វាជាភ័ព្វសំណាងដែរ ដែលពីមុន ជំនាន់ប៉ុល ពត ជីដូនជីតារបស់ចៅៗ ជំនាន់ឪពុកម្តាយរបស់ចៅៗ បន់ស្រន់ថា ទេវតាអើយជួយផង។ សូម្បីអ្នកប្រឆាំង តែកាលណាមានរឿងអី ទេវតាអើយជួយផង។ ទេវតាប៉ះគណបក្សប្រជាជន។ វាមិនដែលថា ពេលដែលមានការអីកើតឡើង យមរាជអើយជួយផង។ ស្រែករកទេវតាជួយហើយ។ ចៃដន្យអីគណបក្សប្រជាជនយកសញ្ញាទេវតាបាចផ្កាយកមកធ្វើជានិមិត្តសញ្ញារបស់ខ្លួន។ សូមកុំភ្លេចទៅបំពេញកាតព្វកិច្ច៥ ឆ្នាំម្តង។ យើងមានគណបក្សនយោបាយ ១៨ ចូលរួមប្រកួតប្រជែង។ សុំទៅបោះឆ្នោតដើម្បីជ្រើសរើស ជាការអនុវត្តប្រជាធិបតេយ្យដ៏ទៀតទាត់របស់កម្ពុជា។

ប្រទេសកម្ពុជាគឺជាប្រទេសដែលអនុវត្តទៀងទាត់ច្បាស់លាស់ បើប្រៀបធៀបជាមួយប្រទេសដទៃ។ ប្រទេសដទៃផ្តល់ការអនុញ្ញាតឲ្យនាយករដ្ឋមន្រ្តីស្នើសុំទៅព្រះមហាក្សត្រឬប្រមុខរដ្ឋរំលាយសភាមុនអាណត្តិ បោះឆ្នោតមុនអាណត្តិ។ នៅកម្ពុជាអត់ធ្វើអញ្ចឹងបានទេ។ រដ្ឋធម្មនុញ្ញរបស់កម្ពុជាមិនអនុញ្ញាតឲ្យនាយករដ្ឋមន្រ្តីរំលាយសភាទេ។ រដ្ឋធម្មនុញ្ញបានកំណត់ថា នីតិកាលរបស់សភាមានរយៈពេល ៥ ឆ្នាំ។ សភាមិនអាចរំលាយមុនអា​ណត្តិបានទេ លើកលែងតែរាជរដ្ឋាភិបាលត្រូវរំលាយ ២ ដង ក្នុងរយៈពេល ១២ ខែ។ សភានឹងអស់អាណត្តិនៅពេលដែលសភាថ្មីចូលកាន់ដំណែង។ គេកំណត់ក្នុងរដ្ឋធម្មនុញ្ញបែបនេះ។ បន្ថែមលើនោះ ច្បាប់បោះឆ្នោតរបស់យើងបានកំណត់ថា រៀងរាល់ថ្ងៃអាទិត្យនាសប្ដាហ៍ទី៤ នៃខែកក្កដា ត្រូវចាត់តាំងបោះឆ្នោត។ ខុសពីប្រ​ទេសដទៃដែលឃើញថាគណបក្សនយោបាយរបស់ខ្លួនកើនឡើង រំលាយសភាភ្លាមដើម្បីបោះឆ្នោតបានសម្លេងល្អ។ កម្ពុជាអត់ធ្វើបែបនោះបានទេ។ គ្រាន់តែសេចក្ដីសម្រេចរបស់នាយករដ្ឋមន្រ្តីទៅលើបញ្ហាជាក់លាក់នៃថ្ងៃដូចជាឆ្នាំនេះ សប្ដាហ៍ទី៤ មានថ្ងៃអាទិត្យដល់ទៅពីរ តើយកអាទិត្យមួយណា? អាទិត្យ ទី២៣ ឬអាទិត្យ ទី៣០? អញ្ចឹងទេ នាយករដ្ឋមន្រ្តីត្រូវចេញសេចក្ដីកំណត់ថាយកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ធ្វើជាថ្ងៃបោះឆ្នោត តែប៉ុណ្ណឹងទេ តែខុសពេលពីហ្នឹងគឺមិនបានទេ។

(២៣) រាជរដ្ឋាភិបាលថ្មីអាចនឹងបង្កើតនៅចុងខែសីហា

ឥឡូវ​ តាមការព្យាករ រាជរដ្ឋាភិបាលកម្ពុជាថ្មីអាចនឹងចាប់កំណើតនៅដំណាច់ខែសីហា។ កាលពីមុន កាលពី២០១៨ ដែលពូមកនេះ យើងបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ដល់ទៅបង្កើតរាជរដ្ឋាភិបាលនៅថ្ងៃទី៥ ខែកញ្ញា អញ្ចឹងឥឡូវវាដកថយពី ២៩ មកនៅ ២៣ អញ្ចឹងបើគ្មានការបោះឆ្នោតនៅកន្លែងណាមួយឡើងវិញទេ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រេច ក្រុម​​ប្រឹក្សាធម្មនុញ្ញសម្រេច គណកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសលទ្ធផលផ្លូវការ និងប្រកាសបេក្ខជនជាប់ឆ្នោត ព្រះមហាក្សត្រអាចកោះប្រជុំសភាលើកដំបូងបាន តាមការព្យាករអាចនឹងថ្ងៃទី៣០(សីហា) អាចប្រជុំសភា ថ្ងៃ៣១(សីហា) អាចបង្កើតរដ្ឋាភិបាលបានហើយ។ ព្រះមហាក្សត្រព្រះអង្គកោះប្រជុំសភា រួចហើយព្រឹទ្ធបុរសនឹងចាប់ដំណើរការបង្កើតក្បាលម៉ាស៊ីនសភា និងបង្កើតរាជរដ្ឋាភិបាលបានហើយ។ ពីនេះទៅអាណត្តិទី៦ ទៅដល់បង្កើតរដ្ឋាភិបាលថ្មី យើងគិតថាថ្ងៃ៣១ ខែ​សីហា។ អញ្ចឹងនៅសល់ប៉ុន្មានខែទៀតទេ វានឹងដល់។

យ៉ាងណាក៏ដោយជឿជាក់ទេវតានឹងនៅជាមួយប្រជាជនកម្ពុជាជានិច្ច។ អ្នកខ្លះគេថា ទេវតាអីនៅយូរម៉េះ។ កុំភ្លេច សូម្បីតែចូលឆ្នាំម្ដងៗក៏ពូជពង្សទេវតាហ្នឹង។ ព្រះរាជបុត្រីទី១ ទី២ ទី៣ ឥឡូវឆ្នាំនេះព្រះរាជបុត្រីទី៦ មានតែកូនទេវតាហ្នឹង គេមិនដែលចែកឲ្យពួកកូនគ្រុឌមកចូលរួមទេ។ រួចហើយថាមុខដដែល។ ចុះបើទេវតាមុខដដែលៗធ្វើម៉េច។ ព្រះនាងហ្នឹងឈ្មោះដដែល។ ម្យ៉ាងទៀត នៅក្នុងខ្លួនរបស់យើងហ្នឹង មានភូមិទេវតា មានរុក្ខទេវតា ឥឡូវមានអាកាសទេវតា អញ្ចឹងសុទ្ធតែទេវតាទាំងអស់ តើបកស្រាយថាម៉េចទៅ? ដកដង្ហើមក៏អាកាសទេវតាចូល។ ដើរជាន់លើព្រះធរណី គឺភូមិទេវតា។ ដើរទៅប៉ះដើមឈើ គឺរុក្ខទេវតា។ ចៀសទេវតាទៅណារួច? ខ្លះគេដាក់សញ្ញានេះ/នោះទៅ។ គណបក្សប្រជាជនយកសញ្ញាទេវតាបាចផ្កា …។

(២៤) កម្មករដែលថាបាត់ផលប្រយោជន៍បើមិនបានមកជួប សូមចេញមកទទួល២ ម៉ឺនដុល្លារ ដើម្បីស៊ើបអង្កេតរឿងហ្នឹង

អម្បាញ់មិញភ្លេចសួរ តើប៉ុន្មាននាក់បានទទួលទាននំប៉័ងហើយ … ហ្នឹងហើយ ប្រហែលជាក្រោកតាំងពីម៉ោង៣ ខ្លះក្រោកតាំងពីម៉ោង៤ ម៉ោង២នោះ? គេដឹងអញ្ចឹងបានគេដាក់នំប៉័ងមកនោះ។ មានទឹកសុទ្ធមកនោះ បានគេដាក់ទឹកក្រូចមកនោះ។ គេដឹងថាអ្នកទាំងអស់គ្នាបានមកតាំងពីយប់។ អត់មានឃើញនរណាទំពារផង។ ដាក់ទៅ … ក្រៅពីទឹកក្រូចអីហ្នឹង គឺមានថវិកាជូន ២ម៉ឺនរៀល ម្នាក់ៗកំដរដៃ។ ប្រៀបធៀបនឹងក្មួយ​ៗខ្លះប្រាក់ខែចូលដល់១ លានរៀលទៅហើយ ឬក៏ទាបបំផុត ៨០ ម៉ឺនទៅហើយ ក្មួយមិនមែនមករកលុយពីពូទេ។ ប៉ុន្តែ នេះគ្រាន់តែថាជារបស់កំដរដៃ។ មានមួយណានោះ គេកាត់ប្រាក់ខែ ២០ដុល្លារ។ អាក្មេងពាលនៅក្រៅប្រទេសនោះ។ តើអ្នកណាគេកាត់ប្រាក់ខែពេលមិនបានមកនោះ? មកបានក៏មកទៅ មកមិនបានក៏អត់ទៅ … ឥឡូវអ្ហែងស្បថឲ្យត្រូវគ្រាប់រន្ទះបាញ់ ងាប់តៃហោងទៅ​។ តើវាកើតអញ្ចឹងទេ? បញ្ចេញឈ្មោះមក។ អំពាវនាវកម្មករណាដែលគេកាត់ប្រាក់ពេលមិនបានមកជួបពូហ្នឹង ចេញមុខមក ពូនឹងសងមួយជាដប់ ឬសុំថាអញ្ចេះ អ្នកឯងបាត់បង់២០ ដុល្លារ ខ្ញុំឲ្យវិញ ២ម៉ឺនដុល្លារ។ ចេញមុខមក ហើយខ្ញុំក៏ចង់ដឹងថាតើវាមានអំពើនោះមែនពិតឬអត់? កម្មករដែលថាពេលមិនបានមកជួបបាត់បង់ផលប្រយោជន៍ ដោយគេកាត់២០ ដុល្លារហ្នឹង ចេញមក ខ្ញុំឲ្យ២ ម៉ឺនដុល្លារវិញ ដើម្បីខ្ញុំស៊ើបអង្កេតរឿងហ្នឹង។ តើពិតប្រាកដឬអត់? តើត្រូវជាមួយនឹងអាក្មេងពាលវាបង្ហោះតាមហ្វេសប៊ុកឬទេ? វាបង្ហោះពីស្រុកបារាំងមក។ វាមិនដែល ស្រុកឥឡូវ អ្នកណាទៅងាយយកលុយគេម៉េច?

សម្រាប់ក្មួយៗ កម្មការិនីមានផ្ទៃពោះ ៧៤៥ នាក់ ក្នុងម្នាក់ៗជូនក្មួយៗ ២០០ ដុល្លារបន្ថែម។ ដល់ពេលក្មួយៗឆ្លងទន្លេ អាហ្នឹងត្រូវទទួលបន្ថែម។ កុំភ្លេច បន្ទាប់ពីឆ្លងទន្លេហើយ ត្រូវបញ្ចូល ១០ ដងទៀតរហូតកូនអាយុ ២ ឆ្នាំ។ ហ្នឹងត្រូវអនុវត្តចាប់ពីខែសីហាទៅ។ អ្នកទាំងនេះសុទ្ធតែខ្លះត្រៀមកើតនៅខែសីហាហើយ។ ត្រូវដាក់បញ្ចូលទៅក្នុងក្របខណ្ឌជាប្រព័ន្ធទៅ។ ក្មួយអើយ បើទោះបីប្រាក់តិចតួច តែក៏ជួយមួយចំណែកដើម្បីឲ្យក្មួយៗបន្ធូរបន្ថយការលំបាក។ ឯណាពិនិត្យខ្លួនឯងផង ​ឯណាពិនិត្យកូនផង ​យកកូនទៅចាក់វ៉ាក់សាំង គេឲ្យលុយ។ អញ្ចឹងក្មួយៗក្រោយពីឆ្លងទន្លេរួចហើយ ១០ដងត្រូវទទួលបាន ៨០ ម៉ឺនរៀល។ អញ្ចឹងវាស្មើនឹង ២០០ ដុល្លារទៀត ក្រោយពីក្មួយឆ្លងទន្លេ។ ហ្នឹងគឺជាការបង្កើនការយកចិត្តទុកដាក់ជាមួយ(ស្រ្តីនិងកុមារ) បើកូនចៅយើងកើតឡើងវាមានបញ្ញាឆ្លាតវៃ ថ្ងៃក្រោយយើងក៏សប្បាយចិត្តទៅតាមនោះ ប្រទេសយើងមានធនធានមនុស្ស ពូ​កែ មានបញ្ញាឈ្លាសវៃ។ ខ្លះគេថា របបអាហារហ្នឹងគឺថាវាបង្កើតឲ្យមានការឆ្លាតវៃ តែខ្លះវាឆ្លាតខាងខូចដែរ។

(២៥) បើចង់ប្រឡងប្រជែងនឹង ម៉ាណែត ត្រូវចេះលោតឆ័ត្រយោងសិន

ខ្ញុំមានកូន ៥ នាក់។ កូន៤ គឺកើតក្នុងដំណាក់កាលដែលមានអាហារគ្រប់គ្រាន់។ តែមានកូនមួយនោះអាចនឹងក្លាយទៅជានាយករដ្ឋមន្រ្តីនៃប្រទេសនេះនៅពេលខាងមុខ។ មិនដឹងថាពេលណាទេ។ ប៉ុន្តែជាបេក្ខជននាយករដ្ឋមន្រ្តី។ កូនមួយនេះបៅដោះជាមួយនឹងបបរពោតទេ ប៉ុន្តែបែរជាការរៀនសូត្ររបស់គេ កាយសម្បទាមិនអន់។ មានអតីតប្រធានគណបក្សខ្មែរក្រោក ដែលគាត់ចង់ធ្វើការប្រឡងជាមួយ ម៉ាណែត។ ដល់ពេលដែលជួបប្រជុំគ្នាទៅ ខ្ញុំក៏និយាយអញ្ចេះ ខ្ញុំថា វីល្យាម ឯង បើចង់ប្រណាំងជាមួយ ម៉ាណែត ត្រូវទៅរៀនលោតឆ័ត្រយោងឲ្យ​ចេះ។ បើមិនចេះលោតឆ័ត្រយោងទេ ច្បាស់ជាវិញ្ញាសាហ្នឹងចាញ់ ម៉ាណែត ហើយ … ជានយោបាយ ជាសេដ្ឋកិច្ច បណ្ឌិតដូចគ្នា ប៉ុន្តែ បណ្ឌិត ហ៊ុន ម៉ាណែត នេះ គឺមានចំណុចពិសេសមួយ ដែលអាចនឹងមានខ្លះដែរ ឬក៏អាចអត់ គឺទាក់ទិននឹងផ្នែកយោធា។ ម្នាក់នេះបានបញ្ចប់នៅបណ្ឌិតសភាយោធារបស់សហរដ្ឋអាមេរិក។

អញ្ចឹង គេមានជំនាញខាងយោធា ក្នុងនោះរាប់ទាំងការលោតឆ័ត្រយោង ដែលត្រូវលោតដំបូងដោយខ្លួនទទេ បន្ទាប់ទៅលោតដោយជាប់អាវុធ​​មកជាមួយ។ បន្ទាប់ទៅលោតទាំងបាឡូផង ទាំងអាវុធផង លោតពេលថ្ងៃ ហើយលោតពេលយប់។ អញ្ចឹង បើចង់ប្រឡងជាមួយ ម៉ាណែត បើមិនចេះលោតឆ័ត្រយោងទេ កុំប្រឡង ព្រោះ ម៉ាណែត មុខតែដាក់វិញ្ញាសាហ្នឹងចូលហើយ។ ហ៊ានឬមិនហ៊ាន? … កូនមួយហ្នឹងគឺជួនកាលម្ដាយមិនឲ្យ(ទៅលោតទេ) ម្ដាយខ្លាចបំផុត។ ទៅបន្លំលោតជាមួយគេ។ ទៅលោតនៅក្រៅប្រទេសទៀត។ គេហ្វឹកហាត់របស់គេ តែម្ដាយចេះតែបារម្ភ។ ខ្ញុំមិនសូវជាបារម្ភទេ ព្រោះកុំឲ្យកូនបាត់នូវជំនាញ។ ក្រៅពីនោះ គឺជូនក្រុមគ្រូពេទ្យប្រចាំការនៅអង្គពិធី ៣ លានរៀល និងក្រុមតន្រ្តីសម័យ ៥ លានរៀល។ មេឃត្រជាក់ណាស់ ល្ងាចនេះក្មួយៗអត់ធ្វើការទេ។ បើសិនជាក្មួយចង់រាំ/ច្រៀងលេងនោះ ឡើងលើឆាកទៅ យើងធ្លាប់ចាត់តាំងប្រឡងប្រុសស្អាតស្រីស្អាតកម្មករដែរតើ? បានចំណាត់ថ្នាក់លេខប៉ុន្មាន? ឃើញជាប់តែកំពង់ស្ពឺអញ្ចឹង? … វាទៅជាអ្នកកំពង់ស្ពឺជាប់លេខ១តែញយ ហើយគេមានការប្រឡងគេត្រឹមត្រូវ។ ផ្ដាំផ្ញើចំពោះកូនៗ ក្មួយៗ ចៅៗ ទៅសួរសុខទុក្ខឪពុកម្ដាយ ជីដូនជីតា​ ហើយកុំភ្លេចថ្លែងអំណរគុណគាត់ផង ដែលគាត់បានរួមចំណែកជាមួយនឹងតា ជាមួយនឹងពូ/អ៊ំ តាំងពីសម័យកាលដែលលំបាកបំផុតរំដោះប្រទេស ហើយចេញពីរំដោះប្រទេស កសាងប្រទេសតាំងពីបាតដៃទទេ រហូតបានកើតមកជាក្មួយៗ ចៅៗ តជំនាន់។ តាចាស់ហើយ គេថា ឃើញក្នុងទូរទស្សន៍ចាស់ ឃើញមុខមែនទែនក្មេង ចាំតែក្មេងតើ។​​ អាយុច្រើនបន្តិចហើយ។ តែមិនអីទេនៅមានកម្លាំងអាចធ្វើការងារបាន មិនទាន់ទៅណាទេ គ្រាន់តែមិនហ៊ានចូលខារ៉ាអូខេតែប៉ុណ្ណឹងទេ។ បើចូលខារ៉ាអូខេក្មេងជាងហ្នឹងទៀត ព្រោះត្រូវស្លៀកពាក់តាមបែបស្ទាវ តែវាគ្មានខោអាវស្ទាវទៅទៀត មួយជីវិតនេះមិនដែលចេះស្លៀកខោខូវប៊យនឹងគេទេ។ សក់កាលណាតែវែងបន្តិច ក្ដៅខ្លួនតែម្ដង។ រឿងវាអញ្ចឹង។ អម្បាញ់មិញនេះ ក្មួយៗខាងនេះចាប់ដៃ ឃើញទេដៃនាយករដ្ឋមន្រ្តីគគ្រាត អត់ទេ វាយកូនហ្គោលអញ្ចឹងហើយ… ដៃនាយករដ្ឋមន្រ្តីដូចជាមិនទន់ឯណា រឹងទេតើ មកពីវាយកូនហ្គោល …៕

**************

Selected Comments Samdech Techo Hun Sen,
Conversation with workers in Samaki Meanchey district, Kampong Chhnang province – Day-1
[Unofficial Translation]

CNV:

(1) Making the care of workers an obligation for the highest responsible person

[…] I think in the future we must have it bound to be the duty of Cambodia’s highest authority to take care of workers. Why did I say that? The contribution of industry in our GDP covers up to 38% […] compared to agriculture and services, industrial share is the biggest of all […] the service sector will increase its share as tourism (increases). However, we will continue to expand industrial policy […] tackle employment by boosting the industry, whether the industry we are working in today is a labor-intensive industry or a processing industry that produces from local raw materials […]

(2) National Road No. 5 becomes a highway ready to attract investment

Both participants from Phnom Penh and workers here can all be interested in one point. In 2018, when we met, the National Road 5 was small. Now, at least you come to the factories in a better road because the NR 5 has become a (highway) connecting Phnom Penh to the Cambodian-Thai border […] the Japanese financing has improved (the NR 5) from Prek Kadam (the section between Phnom Penh and Prek Kadam is financed by the People’s Republic of China) through Kampong Chhnang province to Pursat. From Pursat to Battambang is also financed by Japan, and to the Cambodian-Thai border. You can understand this activity. Economists and people can understand that this is a preparation of the base to attract more investment to the provinces, one of the goals of the promotion (investment) […]

(3) February 1999, the deployment of factories in the provinces, the vision of the CPP led Royal Government

If I am not mistaken, in February 1999, the first forum between the government and the private sector was held. I chaired the meeting. At that time, we made a recommendation that […] it is not possible to assemble factories only in Phnom Penh. We need to set up factories in the provinces. It has now served our purpose. Therefore, you can understand that the vision of the Royal Government is not a quick and dirty one. The Royal Government, led by the Cambodian People’s Party, is not formulating a quick and dirty policy and/or promising high salaries (on an ad hoc basis). But there is a proper vision arrangement. So far, there are 173 factories/enterprises in Kampong Chhnang province with more than 50,000 workers. Secondly, decentralizing the factories/enterprises to provinces make it easier for workers to find jobs on the spot (and close to home) […]

(4) Maintains macroeconomic stability, curbs inflation, maintains purchasing power

What has happened in the past in some countries, Cambodia included, was that the civil servants and the armed forces did not have their salaries increases in 2021, 2022 […] and they just have their increases in 2023. However, big or small, the workers have had their increases every year. In addition, the Royal Government has made efforts to maintain macroeconomic stability, curb inflation, and maintain the people’s purchasing power […] firstly, efforts are made to control inflation, especially the price of daily necessities, such as rice, meat, vegetables, […] making sure to keep it from going up in price. If it rises, do not let it rise beyond control. Secondly, workers do not lose their purchasing power because of the exchange rate that is issued through the bank and they had to be paid in the national currency […] we continue to build the necessary infrastructure, better investment environment to attract investment to create more jobs for workers and other unemployed people […]

(5) Extremist oppositions tell foreigners not to invest, not to buy goods and to impose sanctions on Cambodia

Workers must dare to point out at any opposition groups that teel foreigners not to invest in Cambodia, not to buy Cambodian goods. You should point fingers at their faces – “you are destroying us, no one else but you.” In other countries, there are also oppositions, but they never demand foreigners to stop buying goods from their country or prevent other countries from providing aid. But extremist opposition groups in Cambodia are telling foreigners not to invest in Cambodia, not to buy goods from Cambodia, and to impose further sanctions on Cambodia. So those people are the enemies of the workers […] from the month of August (this year) […] female workers will enjoy increasing benefits for their maternity – from conception to delivery, and postpartum until the baby turns to two years of age. The day before, according to my rough calculation, they would receive a sum of 1.52 million Riel, which is about 380 USD […] this indicates our care and concern for the well-being of mothers and babies. We are working to reduce maternal mortality, especially in infants. Not only that, we want better nutrition for the next generation with specific health programs […]

(6) Thai Kao Klai Party: There will be no expulsion of Cambodian workers

I would like to share with you the information we have received from the Kingdom of Thailand. Earlier, I expressed concern regarding this party “Moving Forward” – on hearing the words “they will expel Laotian and Cambodian workers from Thailand,” (should they got their government up and running). Yesterday there was a definite confirmation that that was the case. They will facilitate even more. If so, we no longer have to worry about the departure of workers working in Thailand. I had to have concern about this should there be a dismissal or loss of benefits to workers abroad. I thank the Thai Kao Klai party for confirming. I received the news yesterday with the explanation that there will be no problems. Cambodia accepts this interpretation and hopes that the cooperation in the field related to migrant workers, which is a compromise agreement within the ASEAN framework, will be protected and addressed. There are also foreign workers in Cambodia, and Cambodia must take care of their well-being […]

(7) Products not only for domestic consumption but exports

The Cambodian production are meeting not only domestic demand but also export. This evening I will meet with the Minister of Commerce of the United Arab Emirates (UAE), and we will sign a trade agreement […] the United Arab Emirates […] is the distribution center. They can come and set up factories in Cambodia for production like cashew […] we have a free trade agreement with China, through which the volume of trade exported from Cambodia to China increased – fish, mango, longans, bananas, and other agricultural products, that previously we did not have a market. The trade agreements with China have opened the market. We sign a free trade agreement with South Korea, and it has opened the market for us. Now that we have an agreement with the United Arab Emirates, the market is open too. Although we do not have a trade agreement with Japan, Japan buys more and more goods from Cambodia, up to more than 1 billion dollars, exported from Cambodia to Japan […]

(8) Each attracts investment for own province

Each must aim to attract investment to own province. As in the past, the (governor) of Kampong Speu attracted investors from Hong Kong. Pursat province got American Ford company and some other factories. Kampong Chhnang has its own mechanism. That is not enough. Let us expand it further. We now have better road. They will find it a plus for their investment. The roads are not only for traveling but also transporting goods. In the future, the connectivity will be easier to transport from here to Kampong Som port, as we do not need to go through Phnom Penh […]

(9) Cambodia smoke-free campaign moving forward

A good situation has happened in our country. The number of smokers is declining. Some say that selling cigarettes is not a good business anymore. The tax department says cigarette tax revenue is declining. The trend of our country’s smoke-free campaign is moving forward, including myself […]

(10) A new government may be formed by the end of August […] The new Cambodian government is expected to come into being by the end of August. In 2018, we voted on July 29 and it took us till September 5 to form the Royal Government. This time, the election date will be on 23 (July) instead of 29. If there is no re-election anywhere, the National Election Committee, the Constitutional Council, the National Election Committee will announce the official results and the elected candidates, whereas HM the King will be able to convene the first session of the National Assembly […] on 30 (August or) 31 (August) and … the most senior member of the National Assembly will start the process of forming the National Assembly leadership and the formation of the Royal Government can start […]./.

សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, សំណេះសំណាលជាមួយកម្មករ-កម្មការិនី និងនិយោជិត នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង (ថ្ងៃទី១)

--------