Monday, November 03, 2014

កម្ពុជាកំពុងខិតខំផ្សព្វផ្សាយកេរ្តិ៍ឈ្មោះ និងកិត្តិយស ក្បាច់គុណបុរាណខ្មែរនៅលើឆាកអន្តរជាតិ

កម្ពុជាកំពុងយកចិត្តទុកដាក់បំផុសស្មារតីមហាជនឱ្យកាន់តែស្រលាញ់ និងគាំទ្រកីឡាប្រដាល់​ក្បាច់​គុនបុរាណខ្មែរ តាមរយៈការខិតខំរៀបចំការប្រកួតកីឡាក្បាច់គុនបុរាណខ្មែរជាលក្ខណៈមិត្តភាពអន្តរជាតិ ដើម្បីលើក​កម្ពស់​កិត្តិ​សព្ទ​កីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរ ឱ្យកាន់តែល្បីល្បាញថែមទៀតនៅលើឆាកអន្តរជាតិ។

ថ្លែងបើកការប្រកួតកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរជាលក្ខណៈមិត្តភាពអន្តរជាតិ និងដណ្តើម​ខែ្សក្រ​វ៉ាត់​ CBF​ លក្ខណៈអន្តរជាតិ  នៅទីរួមខេត្តស្វាយរៀង នាល្ងាចថ្ងៃទី០១ វិច្ឆិកា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧប​នាយក​រដ្ឋមន្រ្តី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៏ថា ព្រឹត្តិការណ៍​ប្រកួតកីឡាប្រដាល់​ថ្ងៃនេះ មិនត្រឹមនាំមក​នូវ​ភាព​សប្បាយរីករាយ និងជួយលើក​កម្ពស់​ស្មារតីសន្តិភាព សាមគ្គីភាព មិត្តភាព ភាតរភាព និង​សហប្រតិបត្តិការរវាងគ្នានិងគ្នាក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាបានឆ្លុះ​បញ្ចាំងឱ្យឃើញ​អំពី​កិច្ច​ស​ហប្រតិបត្តិការអន្តរជាតិលើវិស័យកីឡា ដែលជាឱកាសសម្រាប់ការផ្លាស់ប្តូរទាំងបច្ចេកទេស និងបទ​ពិសោធន៍​​ក្នុង​ការប្រកួតក្បាច់គុនបុរាណ ដែលជាមរតកនៃសិល្បៈការពារខ្លួនរបស់ប្រជាជាតិខ្មែរយើង។     ហើយ​អ្វី​ ​ដែល​សំ​ខាន់​ជាងនេះទៀតនោះ គឺជាចំណែកមួយក្នុង​ការ​ផ្សព្វផ្សាយមុខមាត់កេរ្តិ៍ឈ្មោះ​ និងកិត្តិយសកម្ពុជានៅលើ​ឆាកអន្តរ​ជាតិ​ ឲ្យកាន់តែមានភាពល្បីរន្ទឺថែមទៀតអំពីក្បាច់គុនល្បុក្កតោរបស់ខ្មែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា កីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរ គឺជាប្រភេទកីឡាដ៏​មាន​ប្រជា​ប្រិយ​​ភាពដែលទទួលបានការគាំទ្រទាំងក្នុង​ក្របខ័ណ្ឌជាតិ និងអន្តរជាតិ។ កីឡាប្រដាល់ក្បាច់គុនបុរាណ​ខ្មែរនេះ​ជានិ​មិត្ត​រូបនៃអារ្យធម៌ខ្មែរ​​​ មានឫសគល់យ៉ាងជ្រៅក្នុងទំនៀមទម្លាប់ ប្រពៃណីរបស់ជាតិយើង។ តាមកា​រសិក្សា​ស្រាវជ្រាវ​របស់​​ប្រវត្តិវិទូ បានឱ្យដឹងថា នាសម័យអាណាចក្រខ្មែរ ក្បាច់គុនខ្មែរមានច្រើនប្រភេទណាស់ មិនត្រឹមតែ​ជាកី​ឡា​សម្រាប់ប្រកួតតាមលក្ខណៈបច្ចេកទេស និងច្បាប់ ដើម្បីឈ្នះចាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងជាសិល្បៈនៃ​ការ​បញេ្ចញនូវកាយវិការដ៏រហ័សរហួនយ៉ាងស្វាហាប់ ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងវិស័យ​ការពារជាតិ និងសង្គមវប្បធម៌ ជាសិល្បៈការពារខ្លួន ជាល្បែងប្រដាល់កំសាន្ត ហើយក៏ជាជាយុទ្ធ​គុនដ៏មាន​សារៈ​សំខាន់​សម្រាប់ពលទាហាន។ ក្នុងសម័យបុរាណ ទាំងព្រះរាជា មន្រ្តីគ្រប់ជាន់ថ្នាក់ ពលទាហាន និងរាស្រ្ត​សាមញ្ញ​គឺភាគច្រើន សុទ្ធតែទទួលបានការហ្វឹកហាត់និងរៀនក្បាច់គុនខ្មែរ មាន គុនប្រដាល់ គុនដាវ គុនដំបង និង​គុន​ល្បុក្កតោ។ យើង រកឃើញភស្តុតាងជាច្រើន លើផ្ទាំងចម្លាក់នៅតាមប្រាសាទបុរាណនានា ដូចជានៅ ប្រាសាទ​បាយ័ន បា្រសាទសម្បូរណ៍ព្រៃគុហ៍ ប្រាសាទអង្គរបូរី ប្រាសាទកោះកេរ ប្រាសាទបន្ទាយស្រី ប្រាសាទបាពួន ដែល​អាចបញ្ជាក់បានយ៉ាងច្បាស់អំពីប្រភពមរតកវប្បធម៌នៃក្បាច់គុនបុរាណខ្មែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យបានគូសបញ្ចាក់ថា ដោយមើលឃើញពីតម្លៃមិនអាចកាត់ថ្លៃបាននៃក្បាច់គុនបុរាណខ្មែរ ដែលជាសម្បតិ្តវប្បធម៌ជាតិនិងដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយក​ចិត្ត​ទុក​​ដាក់យ៉ាងខ្លាំងក្នុងការអភិរក្សនិងអភិវឌ្ឍក្បាច់គុនបុរាណខែ្មរ តាមរយៈការជំរុញឱ្យមានការសិក្សាស្រាវជ្រាវ ប្រ​មូល​​ចងក្រង និងរៀបចំឯកសារនានាពាក់ព័ន្ធនឹងប្រវត្តិសិល្បៈក្បាច់គុនខ្មែរ ក៏ដូចជា ស្ថានភាពក្បាច់គុន​ខ្មែរក្នុង​សម័យ​ទំនើបព្រមទាំងធ្វើការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយថែមទៀតដល់គ្រប់មជ្ឈដ្ឋានជាតិ និងអន្តរ​ជាតិ។ រាជ​រដ្ឋា​ភិ​បាលក៏បានជំរុញ​លើកទឹកចិត្តផងដែរ​ឱ្យមានការបង្កើតជាក្លឹបហ្វឹកហាត់ក្បាច់គុនបុរាណខ្មែរ និងរៀប​ចំឱ្យមាន​ការប្រកួតកីឡាប្រដាល់​ប្រ​ភេទនេះឲ្យបានកាន់តែច្រើនឡើងថែមទៀតក្នុងក្របខ័ណ្ឌជាតិនិងតំបន់។

ជាលទ្ធផលក្នុងការក្រកួតក្បាច់គុនបុរាណខ្មែរជាលក្ខណៈមិត្តភាពអន្តរជាតិ កីឡាករកម្ពុជាចំនួន៥នាក់ ឈ្នះ​កីឡា​ករ ថៃ ជប៉ុន ឡាវ ដោយពិន្ទុ ចំណែក កីឡាករ សារឿន ច័ន្ទ ឈ្នះកីឡាករឡាវ Lam Tak kong ដោយកីឡាករឡាវ បោះបង់ការប្រកួត នៅទឹកទី៣ ហើយគូចុង​ក្រោយ​គឺកីឡាករ ពេជ្រ សីហា ចាញ់កីឡាករបារាំង ដោយពិន្ទុ ។​ដោយឡែកគូរប្រកួត ដណ្តើមខែ្សក្រវ៉ាត់ CBF លក្ខណៈអន្តរជាតិ រវាងកីឡាករកម្ពុជាសែន រ៉ាឌី  ជាមួយ​កី​ឡាករ​ឡាវ THORNG  BARNG  កីឡាករកម្ពុជា នៅតែគ្រប់គ្រជាម្ចាស់ខ្សែក្រវ៉ាត់ CBF ដដែល៕












លោកជំទាវបណ្ឌិត ម៉ែន​​ សំអន ​ចង់ឲ្យប្រពៃណីប្រណាំងទូកនៅខេត្តស្វាយរៀង បន្តរក្សា​ឲ្យបាន​ជារៀង​រហូត

លោកជំទាវបណ្ឌិតឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ចង់ឲ្យអ្នជំនាន់ក្រោយៗខិតខខំបន្ត​ថែរក្សាទំនៀម​ទំលាប់​ប្រពៃ​ណី​ប្រណាំងទូកនៅខេត្តស្វាយរៀងនេះឲ្យបានជារៀងរហូត​ ដើម្បីរួមគ្នាថែរក្សាការពារ​វប្បធម៌​​ប្រពៃណីជាតិឲ្យបាន​គង់វង្ស។

ថ្លែងក្នុងពិធីប្រគល់ពានរង្វាន់ដល់ជ័យលាភីក្នុងការប្រណាំងទូកខ្នាតអន្តរជាតិឆ្នាំ២០១៤ ដែលប្រារព្វធ្វើ​ឡើងនៅ​​ទន្លេវ៉ៃគោ ខេត្តស្វាយរៀង ថ្ងៃទី០១ វិច្ឆិកា លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន ​សំអន  រដ្ឋមន្ត្រី​ក្រសួង​ ទំនាក់​ទំនង​ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ​មានប្រសាសន៏ថា ខេត្តស្វាយរៀងពី​ដើម​ឡើយពុំ​ធ្លាប់មានការ​រៀប​​ចំពីធី​ ប្រណាំងទូកយ៉ាងអធិកអធមសប្បាយរីករាយបែបនេះទេ  ទើបតែក្រោយ​ការផ្តួចផ្តើមគំនិតរៀបចំពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយហុក  ឡង់ឌី ចាប់តាំងពីឆ្នាំ២០០៨ មក​ខេត្តស្វាយរៀង បានបង្កើតឲ្យមានព្រឹត្តការណ៏​ប្រណាំង​​ទូកខ្នាតអន្តរជាតិនេះជារៀងរាល់ឆ្នាំ គិតមកដល់​ឆ្នាំនេះ​ជាលើកទី៥ហើយ។ ហេតុ​ដូច​នេះ លោកជំទាវចង់​ឲ្យមរតកដែល​ឯកឧត្តមហុក ឡង់ឌី បានផ្តួច​ផ្តើម​បង្កើតឡើងនេះ ឲ្យនៅបន្តថែរក្សាជារៀងរហូត ដើម្បីយើងរួមគ្នាថែរក្សា​ការ​ពារ​ទំនៀម​ទំលាប់​ប្រពៃ​ណី​​ជាតិ ឲ្យបានគង់វង្ស បង្កើតបាននូវកត្តាសាមគ្គីភាពដ៏ល្អនៃសង្គមជាតិខ្មែរទាំងមូល​និង​ជា​ការ​ចូល​ រួមអប​អរ​ព្រះរាជពិធីបុណ្យអុំទូកដែលជាបុណ្យប្រពៃណីជាតិដ៏ធំរបស់ខ្មែរ ឲ្យកាន់តែមានភាពសប្បាយ​រីក​រាយ​អធិកអធមជូនប្រជាពលរដ្ឋ។

​​សូមបញ្ជាក់ថា​ ពិធីប្រណាំងទូកខ្នាតអន្តរជាតិឆ្នាំ២០១៤នៅខេត្តស្វាយរៀងនេះ ផ្តួចផ្តើមរៀបចំឡើង ដោយ​ឯកឧត្តមនាយឧត្តមសេនីយ៏ សៅ ​សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេ​បញ្ជា​ការ​កងរាជ​អាវុធ​ហត្ថ​លើផ្ទៃប្រទេស ក្រោមការ​ជួយ​ឧបត្ថម​គាំទ្រពីលោកជំទាវ ឧបនាយករដ្ឋ​មន្ត្រី​ម៉ែន សំអន  ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សុខ ​អាន ឯកឧត្តម លោកជំទាវ រួមជាមួយ​សប្បុរសជន នានាជាច្រើនទៀត បាន​ធ្វើ​ឲ្យខេត្ត​ស្វាយ​រៀងជាខេត្តមានកេរ្ត៏ឈ្មោះដ៏លេចធ្លោមួយ ក្នុង​ការ​រៀបព្រឹត្តិការណ៏ប្រណាំងទូកយ៉ាងអធិកអធម ដែល​មាន​មហា​ជនរាប់ម៉ឺន​នាក់​មកចូលរួមទស្សនា។

សម្រាប់ការប្រណាំទូកប្រពៃណីខ្នាត់អន្តរជាតិនៅខេត្តស្វាយរៀង ឆ្នាំ២០១៤នេះ មានទូកមក​ចូលរួម​សរុប ចំនួន​៤០គ្រឿង ក្នុងនោះទូកខេត្តស្វាយរៀង ១៣គ្រឿង ​ទូកកងរាជអាវុធហត្ថមកពី​បណ្តារាជ​ធានី​ខេត្ត​​២៨​គ្រឿង​ ។ ក្រៅ​ពី​នេះ មាន​ទូកប្រភេទក្តាបីសន្លឹក ៩គ្រឿង ក្នុងនោះ​ទូកខេត្តស្វាយរៀង​៨គ្រឿង​និងទូកកងរាជ   អា​វុធ​​ហត្ថ១គ្រឿង។

ជាលទ្ធផលការប្រណាំងប្រភេទទូកប្រពៃណីខ្នាត់អន្តរជាតិផែនទី១  លេខ១បានទៅលើទូក ឆ្លាម​សមុទ្រ​សុខា​សែនជ័យ មកពីកងរាជអាវុធហត្ថខេត្ត​កំពត។ លេខ២ ទូកមហាគ្រុឌកំពង់សោម មកពី​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះ​សីហនុ។ លេខ៣​ ទូកឈ្មោះឌីសែនជ័យបារមីវ៉ៃគោ មកពីស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ។

ផែនទី២ចំណាត់ថ្នាក់ទី១ ទូកអធិរាជឥន្ត្រីសែនជ័យបារមីដូនពេញ មកពីកងរាជអាវុធ​ហត្ថរាជ​ធានី​ភ្នំពេញ  ,លេខ២ ទូក អធិរាជឥន្ត្រីបារមីភ្នំស្វាយមកពីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ​លេខ៣​ទូក​ឈ្មោះ គ្រុឌ​មាស​តេជោសែនជ័យ មកពីកងរាជអាវុធហត្ថខេត្តសៀមរាម។ ប្រភេទទូកក្តាបីសន្លឹក ផ្នែក​នារី ​លេខ១​ទូក​នារីសែ​ន​ជ័យបារមី​លោក​តាឌី មកពីសមាគមនារី​ខេត្ត​ស្វាយ​រៀង ​ លេខ២ ទូកនារី​សែន​​ជ័យ​​​បារមីស្វាយរៀង មកពីសាលា​ស្រុកស្វាយរៀង ​ , លេខ៣ ទូកយុវនារី​ស្វាយរៀង​ មកពី​សហភាព​សហ​ពន្ធ័​យុវជន​ខេត្តស្វាយរៀង ។ ផ្នែកបុរស​ចំ​ណាត់ថ្នាក់លេខ១ ទូកព្រះ​ខន័​រាជមាន​ជ័យមកពីកងរាជ​អាវុធហត្ថ​លើផ្ទៃប្រទេស លេខ២ ទូកសាធារណការសែន​ជ័យ​បារមីវ៉ៃគោ មកពីមន្ទីរសាធារណៈ​ការខេត្ត​ស្វាយ​រៀង និង​ចំណាត់ថ្នាក់លេខ៣ ទូកថាធុលសែនជ័យ​បារមី​វត្ត​ខ្ជាយ មកពីសាលាស្រុកស្វាយទាប៕

 







ឯកឧត្តម​​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន ជំ​រុញ​ការអភិវឌ្ឍ​ភូមិធម្មជាតិ​សម្តេច​តេជោ​ឲ្យក្លាយ​ជាបូរីទេសចរណ៏​​ដ៏ទាក់​ទាញ​ទៅអនាគត

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​សុខ ​​អាន បាន​បង្ហាញពីការការរំពឹងថា តាម​រយៈការខិតខំ អភិវឌ្ឍន៏តំបន់ភូមិ​ធម្មជាតិ​មរតកសម្តេចតេជោ តទៅអនាគតតំបន់នេះ ក្លាយជាបូរីដែលមាន​ភាព​ទាក់ទាញខាងវិ​ស័យ​​ទេសចរណ៏ដ៏សំខាន់។

ថ្លែងក្នុងពិធីដង្ហែរអង្គកឋិនទានរបស់រាជដ្ឋាភិបាលមកកាន់វត្តមរតកតេជោបុរីស្វរៈ និងជួបសំណេះសំណាលជា មួយ​កងទ័ព នៅភូមិធម្មជាតិសម្ដេចតេជោហ៊ុនសែន ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៣១ តុលានេះ ​ឯកឧត្តមបណ្ឌិតសភាចារ្យ​សុខ ​អាន​​​ ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រី មានប្រ​សាសន៏ថា ភូមិធម្មជាតិសម្ដេចតេជោហ៊ុន សែន ព្រះវិហារនេះ បានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១០មក  ។

បច្ចុប្បន្ន​ភូមិនេះកំពុងមានការអភិវឌ្ឍ រីកចំរើនជាបណ្តើរៗ ​ដោយយើងបានរៀបចំលំនៅដ្ឋាន ហេដ្ឋារចនាសម្ពន្ធ័ ​ផ្លូវ ស្ពានបេតុង ប្រឡាយបង្ហូរទឹក ​ សាលារៀន សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ មណ្ឌលសុខភាព​ កសាងអាង​ស្តុក​ទឹក  វត្តអារាម ​នឹងរៀបចំកសាងផ្សារ សួនច្បារ ដោយខិតខំធ្វើយ៉ាងណារៀបចំតំបន់ស្រអែមនេះឲ្យបានល្អ សម្រាប់​​​នាំ​មក​នូវ​ប្រយោជន៏ជូនប្រជាពលរដ្ឋ ដែលចេះ តែមានកំណើនកើនឡើងរៀងរាល់ឆ្នាំគិតមក​ដល់បច្ចុប្បន្ននេះមាន​ប្រជាពលរដ្ឋកំណើនរហូតដល់ ៤២៤២គ្រួសារហើយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីមានប្រសាសន៏ថា​ ​យើងនឹងខិតខំកែប្រែតំបន់ស្រអែមនេះឲ្យក្លាយជាទីក្រុង​ដែលមាន​សោ​ភណ្ឌ​ភាពស្រស់ស្អាត ជាទីក្រុងអាចទាក់ទាញទេចរចណ៏ឲ្យមកកាន់តំបន់នេះ កាន់តែច្រើន ដោយ​សារតំ​បន់​នេះមានប្រាសាទព្រះវិហារដែលជាប្រភពធំក្នុងការទាក់ទាញទេសចរណ៏ ប៉ុន្តេក្រៅពីប្រាង្គប្រាសាទព្រះវិហារ​តំ​បន់​នេះ​នៅមានសត្វត្រយ៉ងយក្ស​ដែលភ្ញៀវគេចង់ឃើញ ហើយក៏ជាតំបន់ធម្មជាតិព្រៃភ្នំដែលជាទីចំណាប់អារម្មណ៏​របស់​ភ្ញៀវទេសចរណ៏ជាច្រើនកន្លែងផងដែរ។

ឯកឧត្តមបានលើក ​ឡើងថា តាម​រយៈបុណ្យ​កឋិនទានរបស់រាជ​រដ្ឋា​ភិ​​បា​លថ្ងៃនេះ យើង ប្រមូលបច្ច័យបាន​ជាង៣៣ម៉ឺន​ដុល្លារសម្រាប់យក​មក​បន្ត​ជួយកសាង​សមិទ្ធផល​ នានាជា​ច្រើនទៀត​ ពិសេស​​​ជំរុញ កសាងវត្ត​មរតក​តេ​ជោបុរីស្វរៈនេះឲ្យបានរួចរាល់ នៅមុនខួបបញ្ចូល​ប្រាសាទព្រះវិហារចូល​ជាសម្បត្តិ​បេតិ​កភណ្ឌ​ពិភពលោក។ ឯកឧត្តម ក៏បានដោះស្រាយសំណើរ ដើម្បី​ជួយកសាងអគ្គា​ទីចាត់ការអនុវិទ្យាល័យ​តេជោធម្ម​ជាតិមួយខ្នង ​ឧបត្ថមថវិការទិញសម្ភារៈបំពាក់ឲ្យដល់សាលាបណ្តុះបណ្តាលវិជ្ជា​ជីវៈនិងបាន​ណែ​ នាំឲ្យ​បង​ប្អូនប្រ​ជាពល​រដ្ឋបញ្ចូនកូនចៅមកសិក្សាជំនាញដាំដុះដំណាំ​ ចិញ្ចឹមសត្វ និងជាពិសេសរៀនសូត្រជំនាញ​សម្រាប់​ប្រកបមុខរបរ​នៅ​តំបន់​ដូចជា​ចម្លាក់​ឈើ  ចម្លាក់ថ្ម ដើម្បីផលិតវត្ថុអនុស្សាវយ៏លក់ជូនអ្នកទេសចរណ៏។

ឯកឧត្តម ក៏​បាន​អំ​ពាវ​នាវសូមឲ្យមន្ត្រីរាជការ អជ្ញាធរ កងកម្លាំង  និងសប្បុរសជនទាំងអស់ត្រូវ​មានសុទិដ្ឋិនិយ​ម​មក​លើ​តំបន់ព្រះវិ​ហារ​នេះ ពីព្រោះថាបច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងខិតខំធ្វើឲ្យតំបន់នេះ មានការរីកចំរើនក្នុងការ​ទាក់ទាញ​​ទេសច​រណ៏។

សូមបញ្ចាក់ថា៖ បើប្រៀបធៀប ៨​ខែ ដើម​ឆ្នាំនេះទៅនិង៨ខែក្នុងឆ្នាំកន្លងទៅ យើងមាន​កំណើនទេសចរណ៏​បរទេសមកកាន់តំបន់នេះកើនឡើងជាង៥០% នេះបង្ហាញ​ពី​ការ​ចាប់ផ្តើមឈានឡើង​នៃ​ការរីក​​ចំរើន​នៃវិស័យ​ទេស ចរណ៏នៅក្នុង​​តំបន់ព្រះវិហារនេះ។ 






បទអត្ថាធិប្បាយ ដោយ: ឧត្តម សក្តិ៖ អ្នកវិគាគស្ទើរភ្លើងខ្វះលក្ខណៈកត្តវិទ្យា

 អត្តបទដោយ: ឧត្តម សក្តិ
ការប្រៀបធៀបដែលបង្ហាញពីភាពខ្វះមនសិការ គ្មានកត្តិវិនិច្ឆ័យឲ្យ​បានត្រឹមត្រូវក្នុចេតនាទាញទម្លាក់កិត្យានុភាពជាតិឯង បានស្តែងទ្បើង​តាមរយៈការធ្វើបទវិភាគប្រៀបធៀ​ ក្រោមចំណងជើងថា «លក្ខណៈ​កំណែ​ទម្រង់​របស់​ លោក ចូកូ វីដូដូ​ និង​ លោក ​ហ៊ុន ​សែ​​​​»​ ដែលបទវិភាគនេះ​ បានធ្វើការផ្សព្វ​ផ្សាយតាមប្រព័ន្ធផ្សាយសំឡេមួយ ដែលគេបានដឹងយ៉ាងច្បាស់ថា បម្រើឲ្យនយោបាយបក្សប្រឆាំងនៅកម្ពុជា។

តើការដែលអ្នកវិភាគដែលមានមាយាទអន់ លើកយក លោក ហ៊ុន សែន​ នាយកដ្ឋ​​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក ចូកូ​ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី មកធ្វើការប្រៀធៀបបែបនេះ ក្នុងចេតនាបែបណាតើការវិគាគនេះត្រឹមត្រូវដែរ ឬទេ?

ជាការពិតណាស់ ភាពត្រឹមត្រូវ ឬមិនត្រឹមត្រូវ វាមិនស្ថិតនៅលើការពណ៌នា ឬបរិយាបែបបំផ្លើសរបស់ស្មេណាម្នាក់នោះទេ ពោលគឺវាស្ថិតនៅលើសកម្មភាពព្រឹត្តិការណ៍ជាក់ស្តែ​​ និងលទ្ធផលជាក់ស្តែងតែប៉ុណ្ណោះ  ដែលអាចបញ្ជាក់នូវការពិតទាំងអស់នេះបាន។

ជាក់ស្តែង នណាក៏បានដឹងដែរថា​ លោក វីដូដូ ទើប​ចូលកាន់តំណែជាប្រធានាធិតី ​តែ​ប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ​ ហើយថែមទាំង​មិនទាន់​នឹងបាន​អនុវត្ត​នូវគោលនយោបាយ​របស់​ខ្លួនដែលបានសន្យាមុនការបោះឆ្នោតផង។ ប៉ុន្តែ អ្វីដែលចម្លែបំផុតនោះ នៅកម្ពុជាមានលេចេអ្នកវិភាគស្ទើភ្លើង មានចរិតជាអ្នកបរទេសនិយម តាំងខ្លួនជាពលរដ្ឋឥណ្ឌូនេស៊ី ជាជាងរដ្ឋ​ឥណ្ឌូនេស៊ីខ្លួនឯង បានព្យាយាមលើកតម្កើងជាតិសាសន៍ដទៃជ្រុលហួល ក្នុងចេតនាន្ទា​តម្លៃអ្នកដឹកនាំជាតិ ដើម្បីបំពេញមហិច្ឆតានយោបាយ ទាញទម្លាក់ប្រជាប្រិយភារបស់​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកកំពុងតែទទួការគាំទ្រពីស្រទាប់មហាជនកម្ពុជាទូទៅ ។
ក្នុងន័យនេះ ក្នុងនាមជាអ្នកវិភាគម្នាក់ គួណាស់យល់ឲ្យបានច្បាស់ថា ការប្រៀបធៀគួតែលើកយកតម្លៃណាមួយដែលស័ក្តិសម ដែលអាចយកមកប្រៀបប្រដូចគ្នាបាន។ តួយ៉ាង​​​នៅលើ​ពិភពលោក​ ស្ទើរ​គ្រប់​មេដឹកនាំ​ទាំង​អស់​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ និងុំម្មុ​និ​ស្តមុនពេល​ឡើងកាន់តំណែង ឬពេល​ឡើង​តំណែង សុទ្ធតែ​សន្យា​ធ្វើ​កំណែទម្រង់​លើ​ការដឹកនាំដើម្បីរក​វិធី​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្រោម​ការដឹ​ក​នាំ​របស់​ពួកគេ ​អាច​រស់នៅ​បាន​ប្រសើរ​ជាង​បច្ចុប្បន្ន​។​ ត្រឹមតែគោលនយោបាយ និងការសន្យា វាមិនទាន់គ្រប់គ្រាន់សម្រាប់ជាការផ្តល់នូវតម្លៃឲ្យមេដឹកនាំណាម្នាក់ ហើយសម្រាប់យកទៅប្រៀបធៀបនឹងមេដឹកនាំម្នាក់ទៀត ដែបាននឹងកំពុងក្លាយជាវីរជនរបស់ជាតិមួយទៀត ទៅហើយនោះទេ។  តែអ្វីដែលសំខាន់ ចំណុច​ដែល​ជា​មេរៀន​របស់​ប្រជាពលរដ្ឋធ្លាប់​រស់នៅ​ឆ្លងកាត់​មេដឹកនាំ​ច្រើន​ របបច្រើន គឺបង្រៀន​ពួកគាត់​ឲ្យដឹងថា ការសន្យា​ជា​រឿង​ងាយ តែ​ការធ្វើ​កិច្ចការ​បំពេញ​តាមសន្យា ​មិនមែនជា​រឿ​ងាយ​នោះទេ​។​ សមដូចពាក្យមួយបានពោលថា «ថាមិនពិបាក ដូចធ្វើ»។

លោក​ ចូកូ វីដូដូ គឺជា​ប្រធានាធិបតីរបស់​ឥណ្ឌូនេស៊ី ដែល​ទើបទ្បើងកាន់អំណាច ហើយអ្វីដែលជាការចាប់អារម្មណ៍របស់​ប្រជាពលរដ្ឋ​ឥណ្ឌូនេស៊ី និងសហគមន៍​អន្តរជាតិ​នោះគឺ វីដូដូ គ្រាន់តែកើតចេញ​ពី​អ្នកតស៊ូ​វណ្ណៈ ឈាន​ចេញពី​ថ្នាក់ដឹកនាំ​ឃុំ-​សង្កាត់ ទៅ​ជា​អភិបាក្រុង​ហ្សាកាតា ហើយ​ឈានដល់​ប្រធានាធិបតី​។ លោក វីដូដូ បានប្រកាសដាក់​គោលយោបាយ​ច្បាស់លាស់ ​ធ្វើកំណែទម្រង់​​ចម្បង​នោះ ​គឺសេវា​សាធារណៈ​ដែល​កំពុង​ជាប់​ជំពាក់ជំពិន​ខ្លាំង​ដោយ​អំពើ​ពុករលួយ បក្ខពួក​និយម​ និងការិយាធិបតេយ្យ​ក្នុង​ការដឹកនាំ​តែប៉ុណ្ណោះ។

ដោយឡែក ចំពោះ លោក ហ៊ុន សែន  ឆ្លងតាមព្រឹត្តិការណ៍នយោបាយនៅកម្ពុជាជិ​​៤​ទសវត្សរ៍កន្លងមកនេះ ពិភពលោកអាចមើលឃើញយ៉ាងច្បាស់ថា លោក ហ៊ុន សែន ជា​​អ្នកចចាដ៏ល្បីល្បាញ នឹងដើរតួនាទីដ៏សំខាន់ ជាអ្នកដោះស្រាយ ក៏ដូចជាអ្នកការទូតដ៏ប៉ិប្រសព្វ ទន់ភ្លន់នៅគ្រប់របត់នយោបាយធំៗ ជាអាយុជីវិតរបស់ជាតិខ្មែរជាង​ ៣០​ ឆ្នាំ ចុងក្រោយនេះ លោកតែងតែបើកបេះដូង ចិត្តទូលាយជាមួយអ្នកនយោបាយខ្មែរគ្នាឯង ព្រមទាំ​​ជាមួយប្រទេសនានា ដើម្បីសន្តិភាព អភិវឌ្ឍប្រទេសកម្ពុជា និងផលប្រយោជន៍សហ​មន៍​ទៅវិញទៅមក។ សមិទ្ធផលរបស់កម្ពុជាបច្ចុប្បន្ន អាចសមល្មមបង្ហា​ឲ្យ​ពិភពលោមើលឃើញថា កម្ពុជាជាគំរូនៃសន្តិភាព លោក ហ៊ុន សែន ជាអ្នកសាបព្រួស ជាអ្នកបំពាក់ ជា​បិ​តាប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងពិតប្រាកដ។


ដោយយោងលើសមត្តកម្មដូចដែលបានរៀបរាប់ត្រួសៗខាងលើ អាចសរបញ្ជ​ក់​ឲ្យ​ឃើញថា ការប្រៀបធៀប លោក​ ចូកូ វីដូដូ ប្រធានាធិបតីរបស់​ឥណ្ឌូនេស៊ី និង លោក ហ៊ុ​​ន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាការវិ​ភា​ស្ទើរ​ភ្លើង ​ខ្វះលក្ខ​ណៈ​កត្ត​​វិទ្យា ដែលប្រៀបបានទៅនឹងការប្រដូចនាវាមួយដែលកំពុងតែធ្វើដំណើរលើត្រើនៃសុខសន្តិភា និងការអភិវឌ្ឍ ឯនាវាមួយទៀតកំពុងតែនឹងចាប់ផ្តើមចេញដំណើរតែប៉ុណ្ណោះ៕