Tuesday, December 25, 2018

(សូមទស្សនាវីដេអូ)៖ កម្ពុជា អបអរសាទរសមិទ្ធផលប្រវត្តិសាស្ត្រនៃវិមានឈ្នះឈ្នះ គឺជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃកម្ពុជាទាំងមូល

វិសោធនកម្មច្បាប់គណបក្សនយោបាយ ដែលអាចបើកផ្លូវឱ្យអតីត CNRP មានសិទ្ធិធ្វើនយោបាយ បានឆ្លងផុតព្រឹទ្ធសភាហើយ

ទីបំផុត! សេចក្តីស្នើច្បាប់ស្តីពី វិសោធន​កម្មច្បាប់គណបក្សនយោបាយ ដែលអាចបើកផ្លូវឱ្យអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិ ដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយនោះ ឱ្យមានសិទ្ធិពេញលេញក្នុងការធ្វើ​នយោបាយឡើងវិញ បានត្រូវបានព្រឹទ្ធសភា គាំទ្រសម្រេចទាំងស្រុង នៅក្នុងសម័យប្រជុំ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ។

សម័យប្រជុំនេះ ដឹកនាំដោយ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៦រូប។ សមាជិកព្រឹទ្ធសភាទាំងអស់បានគាំទ្រ ដើម្បីបើកផ្លូវឱ្យច្បាប់នេះ ឈានទៅដល់ការចូលជាធរមានឆាប់ៗតែម្តង។

សេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់គណបក្សនយោបាយ ត្រូវបានចុះហត្ថលេខា ដោយតំណាងរាស្រ្តចំនួន៨៧រូប ដោយធ្វើវិសោធនកម្ម ទៅលើមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) ដូចតទៅ៖
«បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ»។

សេចក្តីស្នើច្បាប់នេះ ត្រូវបានរដ្ឋសភា អនុម័តទាំងស្រុងដោយឥតកែប្រែ កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីពិនិត្យរួចរាល់ដោយគណៈកម្មការជំនាញ។

សូមបញ្ជាក់ថា ការរៀបចំសេចក្តីស្នើច្បាប់នេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍សំខាន់មួយ សម្រួលដល់ស្ថានការណ៍អ្នកនយោបាយក្រុមប្រឆាំង ដែលត្រូវតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយកន្លងទៅ ក៏ដូចជាសម្រួលដល់ប្រព័ន្ធផ្សព្វផ្សាយបរទេសនៅកម្ពុជា អង្គការសង្គមស៊ីវិល និងសហជីពជាដើម។

រាជរដ្ឋាភិបាលបានអំពាវនាវ ដល់តុលាការឱ្យពន្លឿននីតិវិធីចំពោះបុគ្គលដែលជាប់ពាក្យបណ្តឹងនៅតុលាការ ឬត្រូវបានគេចោទប្រកាន់ស្របតាមនីតិវិធីថែមទៀត ដើម្បីការពារសិទ្ធិពួកគេដែលធានាដោយរដ្ឋធម្មនុញ្ញ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានបើកឱកាសឱ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) វិទ្យុអាស៊ីសេរី (RFA) បើកការិយាល័យនៅក្នុងប្រទេសកម្ពុជាផងដែរ ហើយសម្រាប់កាសែត Cambodia Daily រាជរដ្ឋាភិបាលក៏បានបង្ហាញឆន្ទៈអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ បើសិនជាបង់ពន្ធជូនរដ្ឋរួចរាល់។

រហូតមកដល់ពេលនេះ មានអតីតតំណាងរាស្រ្តមួយចំនួនរបស់ អតីតគណបក្សសង្រ្គោះជាតិ កំពុងរង់ចាំស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ នៅពេលវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះ ចូលជាធរមាន។

លោក គង់ គាំ អតីតប្រធានគណបក្សសម​ រង្ស៉ី បានបញ្ជាក់ឱ្យដឹងថា យ៉ាង​ហោចណាស់មានអតីតតំណាងរាស្រ្តចំនួន១០រូប នឹងស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ ខណៈអ្នកមួយចំនួនទៀតកំពុងពិចារណាក្នុងការទទួលយកសិទ្ធិធ្វើនយោបាយនេះ ៕


ព្រឹកនេះ ព្រឹទ្ធសភាបើកសម័យប្រជុំអនុម័តវិសោធនកម្មច្បាប់ដែលអាចបើក ផ្លូវឱ្យថ្នាក់ដឹកនាំអតីត CNRP មានសិទ្ធិធ្វើនយោបាយឡើងវិញ


នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រឹទ្ធសភា បានបើកសម័យប្រជុំដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ ដែលអាចបើកផ្លូវឱ្យអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិ ដែលតុលាការកំពូលហាមឃាត់សិទ្ធិធ្វើនយោបាយនោះឱ្យមានសិទ្ធិពេញលេញក្នុងការធ្វើនយោបាយឡើងវិញ។ ក្រៅពីពិនិត្យ និងឱ្យយោបល់លើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយក្នុងសម័យប្រជុំនេះ ព្រឹទ្ធសភា ក៏ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី បរធនបាលកិច្ច និងកំណត់របៀបវារៈ ក៏ដូចជាកាលបរិច្ឆេទសម្រាប់សម័យប្រជុំលើកទី២ នៃព្រឹទ្ធសភា នីតិកាលទី៤ ផងដែរ។

សេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់គណបក្សនយោបាយ ត្រូវបានចុះហត្ថលេខា ដោយតំណាងរាស្រ្តចំនួន៨៧រូបដោយធ្វើវិសោធនកម្ម ទៅលើមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) ដូចតទៅ៖ «បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណាមួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។

បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ»។ សេចក្តីស្នើច្បាប់នេះ ត្រូវបានរដ្ឋសភា អនុម័តទាំងស្រុងដោយឥតកែប្រែ កាលពីថ្ងៃតី១៣ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីពិនិត្យរួចរាល់ដោយគណៈកម្មការជំនាញ។

សូមបញ្ជាក់ថា ការរៀបចំសេចក្តីស្នើច្បាប់នេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍សំខាន់មួយ សម្រួលដល់ស្ថានការណ៍អ្នកនយោបាយក្រុមប្រឆាំងដែលត្រូវតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយកន្លងទៅ ក៏ដូចជាសម្រួលដល់ប្រព័ន្ធផ្សព្វផ្សាយបរទេសនៅកម្ពុជា អង្គការសង្គមស៊ីវិល និងសហជីពជាដើម។ រាជរដ្ឋាភិបាលបានអំពាវនាវដល់តុលាការឱ្យពន្លឿននីតិវិធីចំពោះបុគ្គលដែលជាប់ពាក្យបណ្តឹងនៅតុលាការ ឬត្រូវបានគេចោទប្រកាន់ស្របតាមនីតិវិធីថែមទៀត ដើម្បីការពារសិទ្ធិពួកគេដែលធានាដោយរដ្ឋធម្មនុញ្ញ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានបើកឱកាសឱ្យវិទ្យុសំឡេងសហរដ្ឋ អាមេរិក (VOA) វិទ្យុអាស៊ីសេរី (RFA) បើកការិយាល័យនៅក្នុងប្រទេសកម្ពុជាផងដែរ ហើយសម្រាប់កាសែត Cambodia Daily រាជរដ្ឋាភិបាលក៏បានបង្ហាញឆន្ទៈអនុញ្ញាតឱ្យបើកដំណើរការឡើងវិញបើសិនជាបង់ពន្ធជូនរដ្ឋរួចរាល់។
រហូតមកដល់ពេលនេះ មានអតីតតំណាងរាស្រ្តមួយចំនួនរបស់អតីតគណបក្សសង្រ្គោះជាតិ កំពុងរង់ចាំស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ នៅពេលវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះ ចូលជាធរមាន។

លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា យ៉ាងហោចណាស់មានអតីតតំណាងរាស្រ្តចំនួន១០រូប នឹងស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ ខណៈអ្នកមួយចំនួនទៀតកំពុងពិចារណាក្នុងការទទួលយកសិទ្ធិធ្វើនយោបាយនេះ៕

ប្រភព៖ Fresh News





លិខិតមិត្តអ្នកអាន៖តើឯណាទៅពាក្យថា «សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ»? (មានវីដេអូ)

ដោយសារតែលោក សម រង្ស៊ីគ្នានឈ្មោះក្នុងចំណោម មនុស្ស១១៨នាក់ ដែលនឹងត្រូវទទួល បានសិទ្ធ ធ្វើនយោបាយឡើងវីញនិងក៍ដើម្បីតែ មហិច្ឆតាចង់បន្តដង្ហើមនយោបាយ ដែល ខ្លួនបានសម្លាប់បាត់ទៅហើយដោយផ្ទាល់ដៃតាមរយៈនយោបាយអត្តឃាត របស់ខ្លួននោះ លោកសម រង្ស៊ី ស្រាប់តែ មកស្រែកអំពាវនាវដោយឥតអៀន ខ្មាសឲ្យគេ ឯងជួយស្រែក បន្ធរ តាមថា « សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ»។ ស្ថានភាពរបស់ សម រង្ស៊ី ពេលនេះមិនខុសឡើយពីមនុស្ស ដុតផ្ទះខ្លួនឯងហើយ បែរមកស្រែក ឆោឡោឲ្យ គេឯង ជួយ ពន្លត់! វាយបំបែកពាងទឹកខ្លួនឯងហើយ ខំយកដៃផង ជើងផង ទប់ទឹកកុំឲ្យហូរចេញពីពាង!។
សម្រាប់លោក សម រង្ស៊ី ខ្ញុំកត់ សំគាល់តាំងពីពេលខ្ញុំជាសកម្មជនជាង១០ឆ្នាំក្នុងបក្ស សម រង្ស៊ី រាល់ពេលដែលគាត់បរាជ័យក្នុងការធ្វើនយោបាយដោយសារ តែភាពអន់ខ្សោយទាំងខា ងបញ្ញា និងយុទ្ធសាស្ត្រគួបផ្សំនឹងការគ្រប់គ្រងអារម្មណ៍ខ្លួនមិនបាន ហើយដែល បានធ្វើ ឲ្យ សកម្មជន និងអ្នកគាំទ្រដើរចេញជាបន្តបន្ទាប់ ពេលនោះគាត់តែងតែស្រែកថា មកពីគេបំបែក គេទិញក្បាលមន្ត្រី និងសកម្មជនរបស់ខ្លួន។ រីឯមន្ត្រីសកម្មជន ដែលដើរចេញ ដោយសារ តែការមិនពេញចិត្តចំពោះទង្វើផ្តាច់ការរបស់ច្លួនគាត់នោះ ត្រូវបាន សម រង្ស៊ី លាបពណ៌ថា ជាជនក្បត់បក្ស ឬលក់ក្បាលជាដើម។ ជាងពីរទសវត្សរ៍ក្នុងដំណើរនយោបាយរបស់គាត់ សម រង្ស៊ី មិនដែលបានបង្ហាញពីការលូតលាស់ខាងបញ្ញាស្មារតី និងខាងយុទ្ធសាស្ត្រនយោបាយ សូម្បីតែបន្តិចក៏គ្មានដែរ ពោលគឺ គាត់ប្រើល្បិចដដែលៗដោយមិនកែប្រែឡើយ។ ល្បិចនោះគឺ បើគាត់ធ្វើខុស គាត់ព្យាយាម ទម្លាក់កំហុសនោះទៅឲ្យអ្នកដទៃ ហើយបន្ទាប់មកគាត់បំភ្លៃ ដើម្បីបោកប្រាស់ និងភូតកុហកអ្នកគាំទ្ររបស់គាត់។ ល្បិចនេះគាត់ប្រើជាង ២០ឆ្នាំមកហើយ ទាំងនៅ ក្នុងនិងក្រៅប្រទេស។
ជាក់ស្តែង ពេលនេះ ល្បិចភូតកុហកតាមរបៀប«ចោរស្រែក ឲ្យគេចាប់ចោរ»ត្រូវបាន សម រង្ស៊ី បង្កើតឡើងជាថ្មីម្តងទៀត។
ល្បិចភូតកុហកនោះធ្វើឡើងតាមរយៈការស្រែកអំពាវនាវអោយសកម្មជន និងអ្នកគាំទ្រ របស់ ខ្លួនជួយបន្ធរថា «សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ» ដោយគាត់ធ្វើជាទម្លាក់កំហុស ទៅលើគណបក្សកាន់អំណាច ជាពិសេសទៅលើលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជាអ្នក ព្យាយាមបំបែករូបគាត់ចេញពីលោក កឹម សុខា។ ឥឡូវនេះ សូមយើងពិនិត្យមើល ល្បិច ដ៏រាក់ កំផែលរបស់ សម រង្ស៊ី។ ពាក្យថា «សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ» គឺគ្មានការពិត នោះទេ ប៉ុន្តែវាគឺជាការបោក ប្រាស់ទាំងស្រុងព្រោះមានហេតុផលច្រើនយ៉ាងដែលខ្ញុំអាច និយាយបានដូច្នេះ?
ហេតុផលទី១៖ នរណាក៏ដឹងដែរថា គឺ សម រង្ស៊ី នេះហើយដែលជាអ្នកធាក់លោក កឹម សុខា ចេញពីគាត់តាមរយៈព្រឹត្តិការណ៍បក្សប្រហារនៅអាត្លង់តា ថ្ងៃ ២ធ្នូ ២០១៨ នៅលើទឹកដី សហរដ្ឋអាមេរិក។ ព្រឹត្តិការណ៍នេះត្រូវបានក្រុមអ្នក កឹម សុខា និយម ចាត់ទុក ជារឿង ដ៏ សោកសៅ បំផុតក្នុងប្រវត្តិសាស្ត្រ នយោបាយរបស់ខ្លួនដែលពួកគេមិនដែលនឹកស្មានថា លោក សម រង្ស៊ី ហ៊ានរហូតដល់បំពានលក្ខន្តិកៈបក្សយ៉ាងធ្ងន់ធ្ងរ ព្រោះតែចង់បាន តំណែង មកវិញ។ ចាប់ពីពេលនោះហើយដែលសម្ព័ន្ធភាព សម រង្ស៊ី~កឹម សុខា ត្រូវបា នបែកបាក់ ទាំងស្រុងបន្ទាប់ពីស្នាមប្រះស្រាំបានបៀមទុកអស់រយៈពេលជាច្រើនឆ្នាំ។ ប្រសិនបើ សម រង្ស៊ី ចង់រក្សាសម្ព័ន្ធភាពជាមួយ កឹម សុខា ម្លេះសម គាត់មិនចាំបាច់រៀបចំ ធ្វើបក្សប្រហារទាំង តក់ ក្រហល់ខណៈដែលភាគីខាងលោក កឹម សុខា ជំទាស់មិនទទួលស្គាល់យ៉ាងដូច្នេះទេ។ ដូច្នេះ តើឯណា ទៅពាក្យថា « សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ»?
ហេតុផលទី២៖ គេនៅចាំបានថា សម រង្ស៊ី ដែលបបួលលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្បថ រឿងការដោះលែងលោក កឹម សុខា ឲ្យមានសេរីភាពនោះក៏ជាល្បិចរបស់លោក សម រង្ស៊ី ដែលមិនចង់ឲ្យលោក កឹម សុខា មានសេរីភាពដែរដើម្បីគាត់មានពេលរៀបចំដណ្តើមអំណាច ដោយគាត់មិនចង់ឲ្យលោក កឹម សុខា មកដឹកនាំបក្សវិញទេ។ តើឯណាទៅពាក្យថា «សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ»?
ហេតុផលទី៣៖ ក្រោយពេលព្រឹត្តិការណ៍ដណ្តើមអំណាចបក្សខ្មោចពីលោក កឹម សុខា នៅអាត្លង់តា សម រង្ស៊ី បានប្រមាថ លោក កឹម សុខា យ៉ាងខ្លាំង និង យ៉ាងចំហដោយ ប្រកាស ថា ពាក្យសម្តី លោក កឹម សុខា តាមរយៈមេធាវី ឬកូនស្រីបង្កើតរបស់ កឹម សុខា យកជាការ មិនបានឡើយ។ សម្តីរបស់លោក សម រង្ស៊ី បានធ្វើឲ្យលោក កឹម សុខា និងអ្នកគាំទ្រ ឈឺចុក ចាប់យ៉ាងខ្លាំង។ តើឯណាទៅពាក្យថា «សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ»?
ហេតុផលទី៤៖ ក្នុងប្រវត្តិនយោបាយ លោក សម រង្ស៊ី និងលោក កឹម សុខា មិនដែល ត្រូវ គ្នា ទេ។ ចំណងអាពាហ៍ពិពាហ៍រវាងអ្នកទាំងពីរកើតឡើងដោយការចាប់បង្ខំពីសំណាក់ ចៅហ្វាយ បរទេសតែប៉ុណ្ណោះ។ ដូច្នេះ លោក សម រង្ស៊ី និងអ្នក សម រង្ស៊ី និយមមិនដែល សប្បាយ ឡើយក្នុងការដាក់ហ៊ុនចូលជាមួយលោក កឹម សុខា ពីព្រោះទីបំផុតទៅ អ្នកមាន ២៦ ហ៊ុន និង ម្នាក់ទៀតមានតែ ៣ ហ៊ុន ស្រាប់តែចែកផលចំណេញស្មើគ្នា។ មិនត្រឹមតែស្មើ គ្នាប៉ុណ្ណោះទេ តែចុងក្រោយអ្នកមាន ៣ ភាគហ៊ុនជាអ្នកក្តោបក្តាប់ក្រុមហ៊ុនទាំងមូល ខណៈ ដែលអ្នក ធ្លាប់ មាន ២៦ ហ៊ុន អស់រលីងពីខ្លួន ហើយជំពាក់គេវ័ណ្ឌករត់ចោលស្រុកទៀត។ បើយ៉ាងនេះ តើឲ្យ លោក សម រង្ស៊ី នៅស្ងៀមម្តេចបាន? គឺត្រូវតែរកវិធីកម្ចាត់លោក កឹម សុខា ចេញពី តំណែងហើយ។

ហេតុផលទី៥៖ ក្រោយពេលធ្វើបក្សប្រហារហើយ សម រង្ស៊ី ជួបនឹងបរាជ័យម្តងទៀតក្នុងការស្វះស្វែងរកសំឡេងគាំទ្រដើម្បីឲ្យគាត់ក្លាយជាប្រធានស្តីទីពេញលេញ។ ប៉ុន្តែ គាត់មិនអាចរកបានទេទាំងក្នុងចំណោមអនុប្រធានអតីតបក្សសង្គ្រោះជាតិ  ទាំងក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍និងក្នុងគណៈកម្មការចំពោះកិច្ចដោយសារភាគីខាងលោក កឹម សុខាមិនទទួលស្គាល់ ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តីក៏ សម រង្ស៊ី នៅតែមុខក្រាសប្រកាសយកតំណែងខ្យល់ដែលគាត់ប្លន់ពីលោក កឹម សុខា ដដែល។ តើឯណាទៅពាក្យថា «សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ»?
ដោយយល់ឃើញថា គាត់បានធ្វើកំហុសយ៉ាងធំធេង និងដើម្បីលួងលោម បំពេរអារម្មណ៍អ្នក លង់ជឿគាត់មួយក្តាប់តូច សម រង្ស៊ី ក៏បានបន្តចងភ្ជាប់មនុស្សដែលគាត់ធាក់ចេញនោះជាមួយខ្លួនគាត់ដដែលគឺលោក កឹម សុខា នេះឯង។ សម រង្ស៊ី ដឹងច្បាស់ណាស់ថា ខ្លួនគាត់ម្នាក់ឯងស្រាលដូចសំឡី សាបដូចទឹកទន្លេ ដែលមិនអាចទាក់ទាញអ្នកគាំទ្របានច្រើនទេ។ ដូច្នេះ វិធីតែមួយគត់ គាត់ត្រូវតែភ្ជាប់ខ្លួនជាមួយលោក កឹម សុខា ហើយទម្លាក់កំហុសទៅលើបក្សកាន់អំណាចថា ជាអ្នកបំបែកគាត់ ពីលោក កឹម សុខា។ ប៉ុន្តែ បើ សម រង្ស៊ី ឆែកមើលអ្នកចូល Comment  តាមហ្វេសប៊ុក គាត់នឹងដឹងច្បាស់ថា ក្រឡាគាត់អស់អីចាក់ហើយ។ ពេលនេះ សម រង្ស៊ី គ្រាន់តែជាមាន់សំឡី មួយក្បាលដ៏កំសាកតែប៉ុណ្ណោះ។ គ្មានអ្នកណាចាប់អារម្មណ៍លើគាត់ទៀតឡើយ។ សូមចងចាំទុកចុះថា អ្នកបាចអង្កាមបញ្ច្រាសខ្យល់គឺ អង្កាមនឹងចូលភ្នែកអ្នកនោះវិញ។ ករណីលោក សម រង្ស៊ី ពេលនេះជាឧទាហរណ៍ស្រាប់។ ពេលនេះ ចំណងអាពាហ៍ពិពាហ៍ដោយការចាប់បង្ខំ រវាងសម រង្ស៊ី និងកឹម សុខា ពិតជាបែកបាក់គ្នាដែលមិនអាចចុះសម្រុងគ្នាទៀតបានឡើយហើយដែលនេះក៍ដោយសារស្នាដៃលោក សម រង្ស៊ីដែរ។
សូមស្តាប់សំដីលោកកឹម សុខាប្រដៅឌៀមដាមអោយលោក សម រង្ស៊ី មុនពេលមេបាចាប់បង្ខំអោយចូលរោងការ !
ដោយ៖ អ្នកតាមដាន នយោបាយតុកាហ្វេ