(បទពាក្យប្រាំបី)
- ពាក្យស្លោកមួយឃ្លាបានលើកសរសើរ អ្នកដែលបាន
“ធ្វើប្រសើរជាងថា”
ចាត់ជាពាក្យពិតគួរពិចារណា ជាបាវចនាបុព្វបុរស ។
- ពលរដ្ឋកម្ពុជា សុទ្ធតែចងចាំ គ្រាន់តែ
៣ ឆ្នាំ ប្រាំបីខែសោះ
ខ្មែរស្លាប់រាប់លាន រស់ទាំងក្រៀមក្រោះ “សម័យលោតផ្លោះ” ខ្មែររស់ទាំងភ័យ ។
- សម្តេចទាំង ៣
បានធ្វើពលិកម្ម សស្រាក់សស្រាំប្រចាំយប់ថ្ងៃ
ហ៊ានប្តូរជីវិត ដណ្តើមយកជ័យ ពីបនប្រល័យពូជសាសន៍ជាតិឯង ។
- ខ្មែរសល់ពីស្លាប់ ប្រញាប់ម្នីម្នា ខំពួតដៃគ្នា
ពុះពារស្វះស្វែង
កសាងជីវភាពតាមការជាក់ស្តែង កាប់គាស់លីសែង ប្រឹងប្រែងរែកពុន ។
- សព្វថ្ងៃកម្ពុជាកំពុងអភិវឌ្ឍ ចំរើនធំធាត់
គ្រាន់បើជាងមុន
ស្ពានផ្លូវខ្វាត់ខ្វែង សាលាគ្រប់ធុន មនុស្សម្នាមហាជន មានប្រាក់កាសចាយ ។
- រោងចក្រសហគ្រាសវារីអគ្គិសនី នៅគ្រប់ទិសទី ទំនប់ប្រឡាយ
វត្ត មន្ទីរពេទ្យ
ពេញពាសជិតឆ្ងាយ សុខភាពស្រស់ស្រាយ
ទឹកមុខភ្លឺថ្លា ។
- ពុំគួរមានខ្លះ ចេះត្រឹមនិយាយ ពូកែទ្រឹស្តី
លកលៃសង្ហា
អាងខ្លួនបរទេស ពូកែភាសា ចេះត្រឹមតែថា ថាខ្លួនស្អាតស្អំ ។
- ខ្លះជាសមាគមអ្នកប្រជាធិបតេយ្យ ឆ្កាជើងឆ្កាដៃ
ធ្វើឫកបែបហំ
លើកពី “សិទ្ធិមនុស្ស”
ឲ្យគេច្រឡំ រុងរឿងឧត្តម
ប្រសើរខ្លាំងក្លា ។
- ម្នាក់ៗគេតែងពោលពាក្យរិះគន់ ចុះតើពេលមុនលោកនៅឋានណា
ពេលពលរដ្ឋខ្មែររងទុក្ខខ្លោចផ្សា តើលោកដឹងថា
ទុក្ខខ្មែរគ្មានល្ហែ ។
- ទើបតែពេលនេះ បានគេចេញមុខ ហាក់ស្គាល់សុខទុក្ខជនបទស្រុកស្រែ
គេថាស៊ូស្លាប់ដើម្បីជាតិខ្មែរ ដឹកនាំពូកែឲ្យខ្មែរហ៊ឺហា ។
- ចេះត្រឹមស្រែកជេរខ្មែរណាសរសើរ ក្មេងចេះត្រឹមដើរក៏ចេះស្តីថា
ជេរគេជេរឯងតាមតែចិន្តា បន្លឺវាចាសាស័ព្ទឆ្លើយឆ្លង ។
- ល្មមៗបានហើយ “វីរបុរស” ចិត្តជាកូនប្រុស
សុំមើលគេផង
អាចខ្លួនដុកទ័របរទេសក្រោយខ្នង អាចផ្លោះរបង
អាចឡើងយន្តហោះ ។
ដោយ ៖ មូល មិត្ត