ការបកស្រាយ និងស្វែងយល់អំពីចលនានយោបាយ និងការរាំងស្ទះដល់សង្គម ជាធម្មតា មិនកើតឡើងក្នុងលក្ខណៈទ្រង់ទ្រាយធំ ដូចនៅក្នុងកិច្ចប្រជុំ ក្រុមប្រទេស G20 ទេ។ ជាជាងការរិះគន់លោក Donald Trump ដែលស៊ីខ្សែគ្នាជាមួយចិន និងអាឡឺម៉ង់ចំពោះភាពគ្មានឆន្ទៈរបស់ពួកគេក្នុងតួនាទីដឹកនាំកិច្ចការពិភពលោកចេញពីអាមេរិកនោះ គឺគ្មានអ្វីសំខាន់បានកើតឡើងទេ។ ដើម្បីតាមដានចលនាពិភពលោក វាគឺជារឿងតូចតាចទេ សកម្មភាពផ្ទៃក្នុងនៃប្រទេសទាំងនេះ គួរតែត្រូវបានគេសង្កេតមើលដូចខាងក្រោម៖
មានឧទាហរណ៍ពីរ ដែលបង្ហាញថា ហេតុអ្វីបានជា ចិន និងរុស្ស៊ី នៅតែមិនអាចជឿទុកចិត្តបានស្តីពីបញ្ហាសីលធម៌ និងភូមិសាស្រ្តនយោបាយ។
អ្នកត្រួសត្រាយផ្លូវអំពីបញ្ហាសិទ្ធិមនុស្ស លោក Liu Xiaobo បានស្លាប់ដោយសារជម្ងឺមហារីកថ្លើម បន្ទាប់ពីគាត់ត្រូវបានជាប់ឃុំនៅក្នុងពន្ធនាគាររបស់ចិន ពីព្រោះ របបកុម្មុយនីស្តមួយនេះ មានជំនឿថា គាត់បាន “ញុះញង់ បង្ហិនបង្ហោចអំណាចរដ្ឋ”។ លោក Liu បាននិយាយឆ្លើយតបទៅនឹងការចោទប្រកាន់នេះថា “ខ្ញុំគ្មានសត្រូវ ហើយក៏មានការស្អប់ខ្ពើមពីអ្នកណាដែរ”។ គាត់បានទទួលពានរង្វាន់ Nobel សន្តិភាពនៅឆ្នាំ ២០១០ “សម្រាប់ការតស៊ូរដោយគ្មានហិង្សា និងមានរយៈពេលវែងរបស់គាត់ដើម្បីមូលដ្ឋានសិទ្ធិមនុស្សនៅប្រទេសចិន។”
នេះគឺជារឿងមិនសំខាន់ ឥរិយាបថហួងហែងរបស់រដ្ឋាភិបាលចិន បង្ហាញថា ខ្លួននៅតែមិនទាន់ត្រៀមខ្លួនសម្រាប់វេទិកាពិភពលោកទេ បើទោះបីជាមានកិច្ចព្រមព្រៀងអាកាសធាតុមួយចំនួន ដែលចិនបាននិយាយថា ខ្លួនបានត្រៀមខ្លួនដើម្បីអនុវត្តន៍ ឬក៏កោះដែលចិនបានលួចនៅសមុទ្រចិនខាងត្បូងក៏ដោយ។ ចិនគឺជាការរាំងស្ទះដ៏ធំមួយចំពោះសន្តិភាព និងស្ថិរភាពនៅអាស៊ី មិនមែនកូរ៉េខាងជើងនោះទេ។
ក្រុមមនុស្សលោកខាងលិចដែលងាយបោកបញ្ឆោត នៅបន្តជឿថា ចិននឹងជួយរក្សាកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងបារីស ក៏ប៉ុន្តែ មានមនុស្សតិចតួចប៉ុណ្ណោះ ដែលបានអាននូវអ្វីដែលចិនបានសន្យា។ យោងតាមការប៉ាន់ស្មានរបស់រដ្ឋបាលព័ត៌មានថាមពលអាមេរិកបានឱ្យដឹងថា ចិននឹងបង្កើនការបញ្ចេញឧស្ម័នទៅបរិយាកាស ៣២ ភាគរយដល់ឆ្នាំ ២០៤០។ ជាងនេះទៅទៀត សារព័ត៌មាន The Wall Street Journal បានរាយការណ៍ថា ផែនការសេដ្ឋកិច្ច និងថាមពលរយៈពេលប្រាំឆ្នាំរបស់ចិន នឹង “បង្កើនសមត្ថភាពថាមពលដុតដោយធ្យូងថ្ម ពី ៩០០ gigawatts ទៅ ១១០០ gigawatts ត្រឹមឆ្នាំ ២០២០។”
សារព័ត៌មាន Reuters បានស៊ើបអង្កេតលើការសន្យាផ្នែកអាកាសធាតុរបស់ចិន ហើយបានរកឃើញថា ភាគហ៊ុនរួមមួយជាមួយប៉ាគីស្ថាន នឹងផលិតរោងចក្រថាមពលដុតដោយធ្យូងថ្មទូទាំងប្រទេសក្នុងរយៈពេល ១៥ ឆ្នាំទៀត ហើយនឹងចំណាយថវិកាប្រមាណជា ១៥ ពាន់លានដុល្លារ។
បញ្ហានេះបង្ហាញថា របបផ្តាច់ការ ដូចជាចិននេះ មិនទាន់ជឿទុកចិត្តខ្លួនឯងទេ ក៏ប៉ុន្តែ វាគឺជាធម្មជាតិនៃរដ្ឋាភិបាលសង្គមនិយម ផ្តាច់ការ។
អ្នកកុម្មុយនីស្ត មិនល្ងង់ទៅនឹងប្រវត្តិសាស្រ្តរបស់ពួកគេនោះទេ ហើយយល់ថា អ្វីដែលបានកើតឡើងចំពោះអតីតសហភាពសូវៀត អាចត្រូវបានគេឃ្លាំមើល។ ពួកគេដឹងថា បើសិនជាពួកគេមិនគ្រប់គ្រងលំហូរព័ត៌មាន និងរក្សាកំណើនសេដ្ឋកិច្ចខ្ពស់នោះទេ របបរបស់ពួកគេអាចដួលរលំ។
ក៏ប៉ុន្តែ យ៉ាងហោចណាស់ ចិនចង់រក្សាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ទន្ទឹមនឹងនោះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងគូកនរបស់គាត់ មានគោលបំណងបំផ្លាញអ្វីដែលនៅរាំងស្ទះដល់ដំណើររបស់ពួកគេ ដូច្នោះ ពួកគេអាចបង្កើតតំបន់ទ្រនាប់ដើម្បីការពាររុស្ស៊ីដ៏ធំ។
អ្វីដែលចិន និងរុស្ស៊ីយល់ឃើញរួមនោះ គឺខ្មោចសង្រ្គាមលោកលើកទីពីរ ដែលលងពួកគេទាំងពីរ។
ទាំងចិន និងរុស្ស៊ី បង្ហាញពីការទាមទារដីឡើងវិញថា ជាជោគវាសនារបស់ពួកគេ ដែលកត្តានេះការរាំងស្ទះដល់អនុត្តរភាពរបស់អាមេរិក និងសម្ព័ន្ធរបស់ខ្លួននៅក្នុងសណ្តាប់ធ្នាប់ក្រោយសង្រ្គាមលោកលើកទីពីរ។ ក៏ប៉ុន្តែ អំរែកផ្នែកសេដ្ឋកិច្ចគឺជាបញ្ហាសម្រាប់ចិន និងរុស្ស៊ី។ ទណ្ឌកម្ម តម្លៃប្រេងចុះថ្លៃ និងអត្រាបំណុលខ្ពស់ធៀបនឹង GDP នឹងប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសទាំងពីរ ហើយនឹងធ្វើឱ្យពួកគេក្លាយជាមហាអំណាចវាតទីនិយម។
បណ្ណាធិការនៃវិទ្យាស្ថានអ៊ុយក្រែនសម្រាប់អនាគត (UIF) បានអះអាថា “តំបន់ Crimea គឺជាបញ្ហាវិវត្តន៍មួយដ៏គ្រោះថ្នាក់សម្រាប់រុស្ស៊ី។” ហើយខ្ញុំគួរបន្ថែមថា បញ្ហាកូរ៉េខាងជើងគឺជារឿងគ្រោះថ្នាក់មួយសម្រាប់ចិន។ គម្រោងចក្រពត្តិបែបទំនើបនៅ Crimea និងសមុទ្រចិនខាងត្បូងបានគំរាមកំហែងដល់អឺរ៉ុប និងអាស៊ី ព្រមទាំងសន្តិភាព និងកំណើនសេដ្ឋកិច្ចពិភពលោក។
អ្វីដែលគួរបង្រៀនដល់ប្រទេសដែលស្ថិតក្នុងដែនឥទ្ធិពលរបស់ចិន និងរុស្ស៊ី គឺបន្តយកចិត្តទុកដាក់ជាមួយនឹងការបំពាក់សម្ភារៈយោធា ចាត់ទុកសេដ្ឋកិច្ចរបស់អ្នកជាអាវុធភូមិសាស្រ្តនយោ បាយ ប្រើប្រាស់ព័ត៌មានចារកម្មដោយភាពវ័យឆ្លាត និងពិចារណាទប់ស្កាត់អាវុធនុយក្លេអ៊ែរ៕ ឯករាជ្យភាពមិនគួរត្រូវបានគេប្រកាន់យកនៅពេលដែលនិយាយទៅដល់ប្រទេសរុស្ស៊ី និងចិន។ ចលនាតួចតាចរបស់ពួកគេ បង្ហាញពីមហិច្ឆិតាដ៏ធំរបស់ពួកគេ៕
ប្រភព : Asia Times ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧