ក្នុងឱកាស នៃការអញ្ជើញអមដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី
នៃ ព្រះរាជាណាចក្រកម្ពុជា
អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
នៅរសៀលថ្ងៃទី៣ មិថុនា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី អមដំណើរដោយលោកជំទាវ ខេង សំវ៉ាដា ភរិយាឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុនលោក ជំទាវ ខៀវ ទេពរង្សី ភរិយាឯកឧត្តម ខៀវ កាញ៉ារិទ្ធលោកជំទាវ រ័ត្ន ម៉ានី ឯក
អគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី
អញ្ជើញទស្សនាមជ្ឈមណ្ឌលកុមារជំងឺអូទីស្សឹម ក្នុងទីក្រុងកូឡាឡាំពួរ
ប្រទេសម៉ាឡេស៊ី។
វត្តមាន
នៃការអញ្ជើញដល់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណៈប្រតិភូ
ត្រូវបានទទួល នូវការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ
ពីសំណាក់លោកស្រីជាមន្រ្តីគ្រប់គ្រង បុគ្គលិក និងអ្នកមើលថែទាំកុមារ
នៃមជ្ឈមណ្ឌលកុមារជំងឺអូទីស្សឹម
ពិសេសក្រុមកុមារជំងឺអូទីស្សឹមផ្ទាល់តែម្តង។ មជ្ឈមណ្ឌលកុមារ
ជំងឺអូទីស្សឹម ត្រូវបានបង្កើតឡើងដោយលោកជំទាវដាទីន ប៉ាដុកា សេរី រ៉ូស្មាស ម៉ែនស័រ ភរិយាឯកឧត្តម ដាតូ ស្រ៊ីម៉ូដ ណាជីប ប៊ីន ទួន ហាជី អាប់ឌុល រ៉ាហ្សាក់ នាយករដ្ឋមន្រ្តី
នៃប្រទេសម៉ាឡេស៊ី
ក្នុងគោលបំណងជួយផ្តល់នូវការអន្តរាគមន៍ដល់កុមារដែលមានបញ្ហា
ស្មារតីមិនប្រក្រតី និងក្រុមគ្រួសាររបស់ពួកគេ។
មជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើង និងដាក់ឲ្យដំណើរការកាលពីខែធ្នូ
ឆ្នាំ២០១៥ ដោយបានផ្តល់នូវសេវាកម្មសំខាន់ៗចំនួន៣៖
ទី១ កម្មវិធីថ្នាក់មេត្តយ្យមានកុមារចំនួន១៥០នាក់ និងមានអាយុចាប់ពី៥ឆ្នាំ ដល់៧ឆ្នាំ
ទី២
កម្មវិធីអន្តរាគមន៍សម្រាប់កុមារតូច
និងកម្មវិធីឧបត្ថម្ភក្រុមគ្រួសារ មានកុមារចំនួន១៥០នាក់
និងមានអាយុចាប់ពី២ឆ្នាំដល់៥ឆ្នាំ
ទី៣
កម្មវិធីអប់រំសហគមន៍។ នៅក្នុងការបង្កើតឡើងនូវមជ្ឈមណ្ឌលនេះ
គឺមានគោលបំណង ទី១ អប់រំកុមារដែលមានបញ្ហាអូទីស្សឹម
ឲ្យក្លាយទៅជាមនុស្សម្នាក់ដែលមានម្ចាស់ការ និងមានប្រយោជន៍ដល់សង្គម
ទី២ ផ្តល់ទំនុកចិត្តនិងកម្លាំងចិត្តដល់ឪពុកម្តាយ ដើម្បីឲ្យពួកគេ
មានលទ្ធភាពអាចចិញ្ចឹមថែទាំកូនៗរបស់ពួកគេ
ឲ្យមានឱកាសអភិវឌ្ឍបានគ្រ់ៗគ្នា ទី៣ ផ្តល់វគ្គបណ្តុះបណ្តាល
និងប្រឹក្សាយោបល់ដល់គ្រូបង្រៀន និងអ្នកថែទាំ
អំពីយុទ្ធសាស្រ្តផ្អែកលើភាពជាក់ស្តែង ក្នុងការដែលកុមារមានបញ្ហា
អូទីស្សឹម ទី៤ ពង្រីកការយល់ដឹងជាសាធារណៈ
ឲ្យបានទូលំទូលាយពីជំងឺអូទីស្សឹម
និងបញ្ហាប្រឈមរបស់បុគ្គលនិមួយៗ ដែលមានបញ្ហាអូទីស្សឹម
និងក្រុមគ្រួសាររបស់ពួកគេ និងទី៥
ដើម្បីប្រែក្លាយជាមជ្ឈមណ្ឌលគំរូមួយទូទាំងប្រទេស នាថ្ងៃអនាគត។
នៅក្នុងសកម្មភាពនៃការអញ្ជើញទស្សនកិច្ច ក្នុងមជ្ឈមណ្ឌលកុមារជំងឺអូទីស្សឹម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនបានធ្វើការ
តាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះសកម្មភាពនានាទាំងការគ្រប់គ្រង
ការអប់រំ ការស្នាក់នៅរបស់កុមារមានបញ្ហាអូទីស្សឹម
ដែលពួកគេម្នាក់ៗហាក់ស្ថិតនៅជាមនុស្សមួយរូបក្នុងសង្គម
ដែលទទួលបាននូវការអប់រំ ការថែទាំ ប្រកបដោយសេចក្តីមេត្តាករុណា
ពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក្នុងសង្គម។
តាមរយៈនៃការអញ្ជើញទស្សនាដោយផ្ទាល់នោះ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានប្រសាសន៍សំដែងនូវ ការវាយតម្លៃខ្ពស់
និងកោតសរសើរដោយស្មោះជូនចំពោះ
លោកជំទាវភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី
ដែលមានគំនិតប្រកបដោយបញ្ញាញាណឆ្លាតវៀងវៃ
ក្នុងការបង្កើតនូវមជ្ឈមណ្ឌលនេះឡើង ដើម្បីប្រមូលយកកុមារដែលមាន
បញ្ហាជំងឺអូទីស្សឹមនេះ មកធ្វើការអប់រំថែទាំ និងបណ្តុះបណ្តាល
ដើម្បីឲ្យពួកគេមានអនាគតភ្លឺស្វាងដូចគ្នា
នឹងពលរដ្ឋដទៃទៀតក្នុងសង្គម។
ជាមួយនិ
ងកាយវិការប្រកបដោយព្រហ្មវិហារធម៌នោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
មានប្រសាសន៍ថ្លែងនូវអំណរគុណផងដែរ ជូនចំពោះថ្នាក់ដឹកនាំ បុគ្គលិក
លោកគ្រូ អ្នកគ្រូ និងអ្នកថែទាំទាំងអស់
ដែលបានបូជានូវកម្លាំងកាយចិត្តប្រាជ្ញាស្មារតីមិនខ្លាចនឿយហត់
ក្នុងការជួយអប់រំ ថែទាំង
និងបណ្តុះបណ្តាលកុមារមានបញ្ហាអូទីស្សឹមទាំងអស់ ក្នុងមជ្ឈមណ្ឌល
ដើម្បីឲ្យពួកគេមានអនាគតដ៏រុងរឿង ដូចប្រជាពលរដ្ឋដទៃទៀតក្នុងសង្គម។
សូមបញ្ជាក់
ផងដែរថា
នៅក្នុងឱកាសនៃការអញ្ជើញទស្សនកិច្ចមជ្ឈមណ្ឌលកុមារមានបញ្ហា
អូទីស្សឹមនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
បានឧបត្ថម្ភនូវថវិកាមួយចំនួនដើម្បីជួយដល់ការទ្រង់ទ្រង់ក្នុងមជ្ឈ
មណ្ឌល។ មជ្ឈមណ្ឌលនេះមាននាយក ១រូប ប្រធានកម្មវិធី២រូប
បុគ្គលិករដ្ឋបាល ១១រូប អ្នកអន្តរាគមន៍ក្នុងនោះគ្រូ ១៩រូប
អ្នកឯកទេសព្យាបាល ១៤រូប អ្នកឯកទេសផ្តល់ដំបូន្មាន២រូប បុគ្គលិកសង្គម
៤រូប និងជំនួយការអ្នកអន្តរាគមន៍ ៣៧រូប។ ការបណ្តុះបណ្តាលនៅទីនេះ
ត្រូវបានរៀបចំប្រកបទៅតាមលក្ខណៈស្តង់ដារ
តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ ការកំសាន្តសប្បាយ
ពិសេសគឺការផ្តល់ប្រឹក្សានិង
ដំបូលន្មានល្អៗដល់កុមារមានបញ្ហាអូទីស្សឹម។
ថ្នាក់ដឹកនាំ បុគ្គលិក និងអ្នកថែទាំទាំងអស់ សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបាន
ចំណាយនូវពេលវេលាដ៏មានតម្លៃបំផុត
អញ្ជើញមកដល់នូវកម្លាំងចិត្តដល់ការថែទាំ កុមារមានបញ្ហាអូទីស្សឹម
ដែលនោះគឺជាគំរូវិរភាពមិនអាចកាត់ថ្លៃបានរបស់សម្តេចកិត្តិ
ព្រឹទ្ធបណ្ឌិត ដែលតែងតែមានព្រហម្មវិហារធម៌ចំពោះមនុស្សទាំងអស់
ដែលរស់នៅក្នុងសង្គម តួយ៉ាងគឺកុមារមានបញ្ហាអូទីស្សឹម
នៅក្នុងមជ្ឈមណ្ឌលនេះជាសក្ខីភាពស្រាប់៕