Friday, January 15, 2016

សេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពីលទ្ធផលនៃកិច្ចប្រជុំសម្រេចជ្រើសរើសអគ្គលេខាធិការ និងអគ្គលេខាធិការរង


រដ្ឋមន្រ្តីការបរទេសខ្មែរ ថ្កោលទោស អំពើភេរវកម្ម នៅហ្សាកាតា ឥណ្ឌូនេស៊ី

នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមរំលែកទុក្ខ និងថ្កោសទោសយ៉ាងខ្លាំង ចំពោះអំពើភេរវកម្ម នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដែលបណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ និងរងរបួសជាច្រើននាក់។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បញ្ជាក់នៅក្នុងលិខិត ផ្ញើទៅប្រធានាធិបតី ឥណ្ឌូនេស៊ី ឯកឧត្តម ជូកូ វីដូដូថា "ខ្ញុំសម្តែងទុក្ខក្រៀមក្រំ ចំពោះការបំផ្ទុះគ្រាប់នៅហ្សាកាតា នៅក្នុងឱកាសដ៏ក្រៀមក្រំនេះ ខ្ញុំសូមសម្តែងមរណៈទុក្ខ ចំពោះឯកឧត្តម និងជនរងគ្រោះ ព្រមទាំងក្រុមគ្រួសារ របស់ពួកគេ ខ្ញុំសូមចូលរួមរំលែកទុក្ខបំផុត"។

ឯកឧត្តម បញ្ជាក់ថា "ខ្ញុំសូមថ្កោលទោស យ៉ាងធ្ងន់ធ្ងរបំផុត ចំពោះសកម្មភាព វាយប្រហារដ៏គួរឲ្យស្អប់ខ្ពើម ឆ្កួតលីលានេះ"។

វីដេអូបទយកការណ៍ ស្តីពីឱកាសការងារសមរម្យ និងការអភិវឌ្ឍអាជីព នៅក្នុងក្រុមហ៊ុន Sanofi Cambodia (១៦៨)








លោកជំទាវឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន ស្នើឱ្យវិស័យឯកជន បន្ដជួយគាំទ្រផ្ដល់ថវិកាបន្ថែមទៀត សម្រាប់អភិវឌ្ឍន៍ គម្រោងទឹកស្អាត និងអនាម័យជូនដល់ប្រជាពលរដ្ឋ

ឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន បានស្នើឱ្យ​វិស័យឯកជន​បន្ដចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ     វិស័យទឹក​ស្អាត និងអនាម័យជូន​ដល់ប្រជាពល​រដ្ឋ ដើម្បីជួយ​លើកកម្ពស់ដល់​សុខភាព និង សុវត្ថិភាព​អនាម័យ ឱ្យកាន់តែប្រើ​សើរឡើង។
ថ្លែងក្នុង​ពិធីប្រគល់មូល​និធិកូកា កូឡា សម្រាប់គម្រោង​ផ្គត់ផ្គង់ទឹក​ស្អាត និងអនាម័យ​សហគមន៍ ផ្ដល់ជូន​ដល់សមាគមនារី​កម្ពុជា ដើម្បី​សន្ដិភាព និងអភិវឌ្ឍន៍ នារសៀល​ថ្ងៃទី១៤ ខែ   មករា នៅ​សណ្ឋាគារកាំបូឌី​យ៉ាណា លោកជំទាវ ម៉ែន សំអន បានមាន​ប្រសាសន៍ថា ការបន្ដអនុវត្ដគម្រោងទឹកស្អាត និងអនាម័យ​នៅតាមតំបន់​ជនបទ នឹងរួមចំ​ណែក ជួយផ្គត់​ផ្គង់ទឹកស្អាត​ជូនប្រជាពលរដ្ឋ បានប្រើប្រាស់គ្រ​ប់គ្រាន់ មានសុខភាព​ល្អ និងជួយលើក​កម្ពស់គុណភាពជីវិត​រស់នៅកាន់​តែល្អប្រសើរ។
លោកជំទាវ​បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១០ រហូតមកដល់​ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន​ភេសជ្ជៈ កម្ពុជាកូ​កា កូឡា បានផ្ដល់ថវិ​កាតាមរយៈសមាគមនារី សម្រាប់​អនុវត្ដគម្រោងទឹ​កស្អាត និង​អនាម័យ សហគមន៍ក្រី​ក្រនៅខេត្ដកំពង់ស្ពឺ និង​ខេត្ដកំពង់ឆ្នាំង ដែលបាន​ជួយសាង​សង់អណ្ដូង​ទឹកស្អាតប្រ​ភេទធំ ចំនួន៦២អណ្ដូង ផ្ដល់ធុង​ចម្រោះទឹកស្អាតចំនួន​៥៤០ធុង រទេះដឹកទឹកចំនួន២២ តប្រព័ន្ធ​ទឹកស្អាត​ជូនប្រជាពលរដ្ឋចំនួន​៥៨៥គ្រួសារ ដែលចំ​ណាយថវិ​កាប្រមាណ​៣២៥០០០ដុល្លារ។
លោកជំទាវ​ឧបនាយករដ្ឋម​ន្រ្ដីបានបន្ដថា រាជរដ្ឋាភិបាល​កម្ពុជាបង្ហាញការស្វាគមន៍​ចំពោះក្រុមហ៊ុន វិនិយោគធំៗ និងក្រុមហ៊ុន​ពហុជាតិជាច្រើន​រួមទាំង​ក្រុមហ៊ុនកូកា កូឡា​ផងដែរ ដែលបាន​ចម្រេចចិត្ដយ៉ាងត្រឹមត្រូវក្នុង​ការវិនិយោគនៅ​កម្ពុជា។ ជាក់ស្ដែ​ងថ្មីៗនេះ ក្រុម​ហ៊ុកូកា កូឡា បានបោះទុនវិនិយោគនូវ ទឹកប្រាក់ចំនួន​១០០លានដុល្លារ សម្រាប់​ការសាង​សង់រោងច​ក្រផលិតភេសជ្ជៈ និងផលិត​សំបកដប​កូកា កូឡា ដែលនេះ​បង្ហាញឱ្យ​ឃើញថា ក្រុមហ៊ុនបាន​យល់ច្បាស់អំពី​ស្ថានភាព និងសភាពការណ៍​អាជីវកម្ម ប្រកបដោយ​ស្ថេរភាពនយោ​បាយ សន្ដិសុខ សណ្ដាប់ធ្នាប់​សង្គម និងសស្ថេរភាពម៉ា​ក្រូសេដ្ឋកិច្ច រួមផ្សំនឹង កត្ដាអនុគ្រោះផ្សេងៗទៀត ដែលរួម​មានកម្លាំង​ពលកម្មមាន​តម្លៃថោក និងគោល​នយោបាយគាំ​ទ្រវិស័យ ឯកជន​របស់រាជរដ្ឋាភិបាល​កម្ពុជា។
លោក ដេវីដ វិកលីវើត នាយក​ក្រុមហ៊ុន​ភេសជ្ជៈកូកា កូឡាប្រចាំ​កម្ពុជា បានឱ្យដឹងថា គម្រោងទឹក ស្អាត​នេះ គឹដើម្បី​ធ្វើយ៉ាងណា​ឱ្យប្រជាពលរដ្ឋ​ក្រីក្រនៅក្នុងតំបន់គោល​ដៅ ទទួល​បាននូវទឹកស្អាត សម្រាប់ ប្រើប្រាស់​នៅក្នុងជីវភាព​រស់នៅប្រចាំថ្ងៃ និងបង្កើន​ឥរិយាបទ​ជាវិជ្ជ​មានចំពោះ​បញ្ហាអនាម័យ ក្នុងការរួមចំណែកធ្វើ​ឱ្យប្រជាពលរដ្ឋ​នៅតាមសហគមន៍​មានជីវភាព និងសុខភាព​កាន់តែប្រសើរ​ជាងមុន។
នៅឆ្នាំ២០១៦នេះ គម្រោង​ផ្គត់ផ្គង់ទឹក​ស្អាត និងអនាម័យ​សហគមន៍ ក្រុមហ៊ុនកូកា កូឡា បានបន្ដផ្ដល់មូល​និធិជួយដល់​សមាគមនារី​កម្ពុជា ដើម្បីសន្ដិភា​ព និងអភិវឌ្ឍ​ន៍នូវទឹកប្រាក់ ចំនួន ៨៥០០០ដុល្លារ ដើម្បីតបណ្ដាញទឹកស្អាតជូនប្រជាពលរដ្ឋចំនួន៩០០គ្រួសារ នៅសង្កាត់ផ្សារ​ឆ្នាំង ក្រុង កំពង់ឆ្នាំង ខេត្ដកំពង់​ឆ្នាំង៕



ក្រុមការងារចំពោះកិច្ច៖ កង្វល់សហជីពលើសេចក្តីព្រាងច្បាប់ស្តីពីសហជីព កំពុងដោះស្រាយជាវិជ្ជមាន

ក្រុមការងារចំពោះកិច្ច នៃតំណាងរាស្រ្តគណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភា គឺ គណបក្សប្រជាជនកម្ពុជា និង គណបក្ស សង្គ្រោះជាតិ បានសម្តែង សុទិដ្ឋិនិយមរួមគ្នាថានឹងអាចដោះស្រាយ រាល់បញ្ហាកង្វល់ របស់សហជីព លើសេចក្តីព្រាងច្បាប់ ស្តីពីសហជីព។

ក្រុមការងារ ចំពោះកិច្ចបានបញ្ជាក់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពីបានជួបប្រជុំ ជាលើកទី២ ថា  មានការវិវឌ្ឍន៍ទៅមុខ ច្រើន ដែលក្រុមការងារចំពោះកិច្ច បានកំពុងដោះស្រាយ កែលម្អរសេចក្តីព្រាងច្បាប់ ស្តីពីសហជីព ឆ្លើយតបទៅនឹងកង្វល់ របស់សហជីពមួយចំនួន

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៤ ខែមករាឆ្នាំ២០១៦នេះ ក្រុមការងារចំពោះកិច្ច នៃតំណាង រាស្រ្ត គណបក្សដែលមានអាសនៈក្នុងរដ្ឋសភា បានជួបប្រជុំ ជាលើកទី២ ដើម្បីបន្តការពិភាក្សា ផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពីសហជីព ឆ្លើយតបទៅនឹងសំណូមពរ និងការព្រួយបារម្ភ របស់សហជីពមួយចំនួន នៅក្នុងប្រទេសកម្ពុជា។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានក្រុមការងារ ចំពោះកិច្ច និង ឯកឧត្តម សុន ឆ័យ អនុប្រធាន ។

នៅក្រោយ ជំនួបពិភាក្សាការងារជាង៣ម៉ោង ឯកឧត្តម សុខ ឥសាន និង ឯកឧត្តម សុន ឆ័យ បានជម្រាបជូនអ្នកសារព័ត៌មាន ពីលទ្ធផលនៃកិច្ចប្រជុំថា កិច្ចប្រជុំ នៅពេលនេះ បានសម្រេចលទ្ធផល៧ចំណុច។ ហើយបើបូកទំាងកិច្ចប្រជុំលើកទី១ គឺក្រុមការងារចំពោះកិច្ច បានសម្រេច៩ចំណុច នៅក្នុង ចំណោម២១ចំណុច ដែលខាងសហជីពបានស្នើដល់ក្រុមការងារ ពិនិត្យ និងកែលម្អរ នៅក្នុងសេចក្តីព្រាងច្បាប់នេះ។

ឯកឧត្តមទំាងពីរ បានគូសបញ្ជាក់ថា យើងមានសុទិដ្ឋិនិយមថា ការងាររបស់យើង នឹងចប់ក្នុងពេលឆាប់ៗ នេះ។ យើងបានព្យាយាមដោះស្រាយ រាល់កង្វល់របស់សហជីពទំាងអស់ ពីព្រោះសេចក្តីព្រាងច្បាប់នេះ គឺបម្រើដល់ផលប្រយោជន៍កម្មករកម្មការិនី និងពលរដ្ឋ របស់យើងទំាងអស់គ្នា

សេចក្តីព្រាងច្បាប់ស្តីពីសហជីព ដែលរដ្ឋសភាបានទទួលពីរាជរដ្ឋាភិបាល មានចំនួន១៧ជំពូក និងចែកចេញជា១០០មាត្រា។  កន្លងមក ប្រធានដឹកនាំ សហជីពបានធ្វើសំណើជូនតំណាងរាស្រ្ត សូមកែលម្អរចំនួន២១ នៅក្នុងចំណោម មាត្រាទំាង១០០ នៃ សេចក្តីព្រាងច្បាប់ស្តីពីសហជីពនេះ។

ដោយឡែក នៅក្នុងសេចក្តីថ្លែងហេតុដែលរាជរដ្ឋាភិបាល បានភ្ជាប់មកជូន រដ្ឋសភា ជាមួយ សេចក្តីព្រាងច្បាប់ បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់ នេះមានគោលបំណងសំខាន់ៗ ដូចជាផ្តល់សិទ្ធិនិងសេរីភាព ដល់សហគ្រាស ឬគ្រឹះស្ថានទំាងឡាយ ដែលស្ថិតនៅក្រោម បទប្បញ្ញត្តិ នៃច្បាប់ស្តីពី ការងារ និងបុគ្គលិកធ្វើការ តាមផ្លូវអាកាស និងផ្លូវសមុទ្រ និងកំណត់ពីការរៀបចំ និងការប្រព្រឹត្តទៅនៃអង្គការវិជ្ជាជីវៈរបស់កម្មករ និយោជិត និងនិយោជក នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់ជនទំាងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃ ច្បាប់ស្តីពីការងារ និងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងផ្លូវសមុទ្រ។

សេចក្តីព្រាងច្បាប់នេះ ក៏នឹងធានានូវសិទ្ធិសេរីភាព ក្នុងការចរចារជាសមូហភាព រវាងកម្មករ និយោជិត និងនិយោជក ព្រមទំាងជំរុញឲ្យមានសុខដុម រមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងរួមចំណែកក្នុងការអភិវឌ្ឍការងារសមរម្យ ដើម្បីបង្កើនផលិតភាពនិងការវិនិយោគ។ នេះបើយោង តាមការបញ្ជាក់ របស់រាជរដ្ឋាភិបាល។

រាជរដ្ឋាភិបាល បានសរសេរនៅក្នុងសេចក្តីថ្លែងហេតុបន្តថា រាជរដ្ឋាភិបាលចាត់ទុកបណ្តា សហជីព និងអង្គការវិជ្ជាជីវៈទំាងអស់ ជាដៃគូសង្គម ហើយ សហជីព និងអង្គការ វិជ្ជាជីវៈ ទំាងនេះក៏បានចូលរួមចំណែក ក្នុងការការពារសិទ្ធិ ផលប្រយោជន៍ស្របច្បាប់របស់កម្មករ និយោជិត និងលើកកម្ពស់ ការអភិវឌ្ឍជាតិ


ទោះយ៉ាងណា ក្រុមការងារចំពោះកិច្ចគ្រោងនឹងបន្តជួបប្រជុំនៅថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០១៦នេះទៀត ដើម្បីបន្តពិភាក្សា លើសំណើ របស់សហជីព ដែលនៅសេសសល់។ ជាមួយគ្នានេះ ក្រុមការងារក៏គ្រោងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ជាសាធារណៈ លើសេចក្តី ព្រាងច្បាប់ស្តីពីសហជីពនេះ នាពេលខាងមុខ ដើម្បីទទួលមតិយោបល់ពីអ្នកពាក់ព័ន្ធ ឲ្យបានទូលំទូលាយ ទៀតផង៕





អ្នកដឹក​នាំសាក​លវិទ្យាល័យ​ហាវើត៖ កម្ពុជា​នឹង​ក្លាយ​ជាប្រទេស​ដែល​មាន​ការ​រីក​ចម្រើន​ខ្លំាងនា​ពេល​ខាងមុខ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៅល្ងាច​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០​១៦ នេះ បានអនុញ្ញាត្ដឲ្យក្រុម​​ទស្សនកិច្ច​សិក្សា ភាព​ជាអ្នក​ដឹកនាំ​​របស់​សាកល​វិ​ទ្យាល័យ​ហាវើត ដែល​ដឹកនាំដោយ​លោក សាមមូអ៊ែល គីម ចូលជួបសំដែង​ការគួរសម និង​ពិភាក្សាការងារ នៅវិមានសន្ដិភាព។

នៅ​ក្នុងជំនួប​ពិភាក្សានោះតំណាង​ក្រុមទស្សន​កិច្ចសិក្សា ភាព​ជាអ្នកដឹកនាំ​របស់​សាកលវិទ្យាល័យ​ហាវើត លោកសាមមូអ៊ែល គីម បានជម្រាបជូន​សម្ដេច​តេជោនាយករដ្ឋ​មន្រ្ដីថា ក្រុមរបស់​លោកមក​ទស្សនកិច្ច​នៅកម្ពុជា​មានសមាជិក​សរុប ២៥នាក់ មកពី​វិទ្យាស្ថាន១២ តំណាង​អោយ១១​ប្រទេស ហើយ​គណៈប្រតិភូរ​បស់លោក​បានធ្វើទស្សន​កិច្ច​នៅ​កម្ពុជា​រយៈពេល៤​ថ្ងៃរួច​មកហើយ ដោយផ្តើម​ជួប​ពិភាក្សាការ​ងារជាមួយ​មន្រ្ដីរាជ​រដ្ឋាភិបាល​កម្ពុជា និង​ទស្សនា​ខេត្តសៀម​រាបផងដែរ។

នៅក្នុងដំណើរ​ទស្សកិច្ច​សិក្សានៅ​កម្ពុជារយៈ​ពេល៤ថ្ងែ​មកនេះ លោក សាមមូអ៊ែល គីម តំណាង​គណៈប្រតិភូដដែល បានមើល​ឃើញថា ប្រទេស​កម្ពុជា​មានកា​រវិវត្តន៍​រីកចម្រើន​គួរអោយ​កត់សំគាល់ ជាពិសេស​វិស័យ​សេដ្ឋកិច្ច តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់លោក​៣លើក​រួចមកហើយនៅកម្ពុជា។
លោក​បានបញ្ជាក់​ថា គណៈប្រតិភូ​ជ្រើស​រើស​យកប្រទេស​កម្ពុជាជាកន្លែង​សិក្សាស្រាវ​ជ្រាវព្រោះ​កម្ពុជា​ជាប្រទេស ដែល​មានកំណើន​សេដ្ឋកិច្ច​ខ្ពស់ គួរ​អោយកត់​សំគាល់ គឺកម្ពុជា​ទទួលបាន​ចំណាត់​ថ្នាក់លេខ​រៀងទី៦​លើពិភពលោកក្នុង​ចំណោម​ប្រទេសដែលមាន​សេដ្ឋកិច្ច​រីកចំរើន​បំផុត។ ​លើស​ពីនេះ​ កម្ពុជាក៍ជា​ប្រទេស​ដែល​កំពុង​វិវត្តន៍ទៅ​មុខក្នុង​ផ្លូវវិជ្ជមាន​ផងដែរ ដោយគណៈ​ប្រតិភូរ​បស់លោក មើលឃើញ​ថាកម្ពុជានឹង​ក្លាយជាប្រទេស​ដែល​មានការរីក​ចម្រើន​ខ្លំាង​នាពេល​ខាងមុខ។

នៅក្នុង​ដំណើ​រទស្សនកិច្ច​នៅកម្ពុជា​លើកនេះ​ប្រតិភូ​ក្រុមទស្សនកិច្ច​សិក្សាភាព​ជាអ្នកដឹ​កនាំ​របស់​សាកលវិទ្យា​ល័យហាវើត ក៍មាន​គម្រោង​ជួបពិភាក្សា​ចែករំលែក​បទពិសោធភា​ពជាអ្នក​ដឹកនាំ ដល់យុវជន​កម្ពុជាប្រមាណ ២០០នាក់ផងដែរ។

ជាការឆ្លើយ​តបប្រមុខរាជ​រដ្ឋាភិបាល​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​ បាន​លើក​ឡើង​អំពើការ​វវិត្តន៍​របស់ប្រទេស​កម្ពុជា ជាច្រើន​ដំណាក់កាល​ដោយរាប់​បញ្ជូលទំាង ការធ្វើ​រដ្ឋប្រហារ​ដោយកា​រគំាទ្រពី​បរទេស ទម្លាក់​ប្រមុខ​​រាជ​រដ្ឋាភិបាល​ស្របច្បាប់​របស់កម្ពុជា គឺសម្តេច​ព្រះនរោតម្ត​សីហនុ​, ឆ្លងកាត់​របប​ខ្មែរ​ក្រហម និង​ដំណាក់កាល​ជូរជត់​ជាច្រើនទៀត។


សម្ដេចតេជោ ហ៊ុន សែន បានលើកឡើង​បន្ដ​ថា ប៉ុន្តែក្រោម​គោលនយោបាយ​ឈ្នះឈ្នះ របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា​បាន​​វិវត្តន៍​រីកចម្រើន​ជាបន្ត​បន្ទាប់​ដោយផ្លាស់​ប្តូរ​ទម្រង់​សេដ្ឋកិច្ច​បែប​ផែនការ មកជា​សេដ្ឋកិច្ច ទីផ្សារសេរី និង​មានការរីក​ចម្រើន​ស្មើមុខ​ស្មើមាត់​នឹង​បរទេស ពលរដ្ឋមាន​សិទ្ឋ​សេរីភាព គ្រប់គ្រាន់​នាពេល​បច្ចុប្បន្ន។ លើសពីនេះ​ទៀត រាជរដ្ឋាភិបាល​ក៍នៅ​បាន​ធ្វើកំណែ​ទម្រង់ ជាបន្តប​ន្ទាប់​ដើម្បី ផលប្រយោជន៍​ប្រជាជននិងសង្គម​ជាតិដូច​ជាកំណែទម្រង់​ការប្រឆំាង​អំពើពុក​រលួយ កំណែទម្រង់​ប្រព័ន្ឋ​យុត្តធម៌ និង​តុលាការ, រដ្ឋបាល​សាធារណៈ,កងកំលាំង​ប្រដាប់អាវុធ, ហិរញ្ញាវត្ថុ​សារធារណៈ និងការកែ​ទម្រង់​ផ្សេងទៀត​ជាច្រើនផងដែរ៕ 




រដ្ឋមន្រ្ដី​ការ​បរទេស និង​ពាណិជ្ជ​កម្ម​ហុងគ្រី អបអរ​សាទរ​ចំពោះ​សម្ដេច​តេជោ ដែលបាន​ដឹកនាំ​ប្រទេស​ឲ្យមាន​ការអភិវឌ្ឍន៍

រដ្ឋមន្រ្ដីការបរទេស និងពាណិជ្ជកម្មហុងគ្រីលោក ពិទ័រ ហ្ស៊ីហ្សារតុ (Péter Szijjártó ) បានសម្ដែងការ​អប​អ​រ​សាទ​រជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី ដែលដឹកនាំប្រទេសកម្ពុជា ឲ្យមាន​ការ​អភិ​វឌ្ឍន៍​ ជាពិសេសវិស័យកំណើនសេដ្ឋកិច្ច ដែលមានកំណើនយ៉ាងខ្ពស់ ក្នុងរយៈពេល២០ឆ្នាំក​ន្លងមក​នេះ ហើ​យកា​​រអភិវ​ឌ្ឍន៍ក៏មានល្បឿនយ៉ាងលឿនផងដែរ។ ការសាទរជូនប្រមុខរាជរដ្ឋាភិបាល នេះបាន​ធ្វើ​ឡើងគ្រាដែល​រដ្ឋមន្រ្ដីការបទេសហុងគ្រីលោក ពិទ័រ ហ្ស៊ីហ្សារតូ ត្រូវសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាត្ដឲ្យចូលជួបស​ម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នៅល្ងាចថ្ងៃទី១៤ ខែមក​រា ឆ្នាំ២០១៦នេះ។  

លោក ព័ទ័រ ហ្ស៊ីហ្សារតូ បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្រ្ដីថា ប្រទេសហុងគ្រី​បានបើក​ការិ​យា​ល័យតំណាងពាណិជ្ជកម្មប្រចាំនៅកម្ពុជាកាលពីពេលថ្មីៗនេះ ហើយក៏បានចុះហត្ថលេខា​លើកិច្ចព្រម​ព្រៀ​ងទៅលើការគាំពារ ការពារ និងលើកស្ទួយវិនិយោគជាមួយព្រះរាជាណាចក្រកម្ពុជាដែរ។ ក្នុង​នោះ​ហុងគ្រី ក៏បានបើកធនាគារផ្ដល់ឥណទាននៅកម្ពុជារួចហើយដែរ។ រដ្ឋមន្រ្ដីការបរទេស និងពាណិ​ជ្ជក​ម្ម​ហុងគ្រី បានជម្រាបជូនសម្ដេចតេជោបន្ថែមថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងហុងគ្រី កំពុងតែ​មា​នសក្ដានុពលយ៉ាងខ្លាំង។

ចំពោះដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ លោកមានការចាប់​អារម្មណ៍​លើ​​វិស័យមួយចំនួន ដូចជា​វិស័​យបច្ចេកវិទ្យា វិស័យកសិកម្ម និងវិស័យហេដ្ឋារចនាសម្ព័ន្ធជាដើម ដែល​វិ​ស័​យទាំងនេះប្រទេសទាំង២ អា​ចចាប់យកនូវសក្ដានុពលដើម្បីជាកម្លាំង ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិកា​ររ​វា​ងប្រទេសហុងគ្រី និកម្ពុជា។ លើសពីនេះទៀតលោកបានពិនិត្យឃើញថា​ ប្រទេសទាំងពីរ កំពុង​មា​​ន​​សក្ដានុពល ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក្នុងន័យនេះដែររដ្ឋាភិបាលហុងគ្រីបានស​ម្រេ​ច​ផ្ដល់អាហារ​រូបករណ៍ដល់និស្សិតកម្ពុជាចំនួន១៥កន្លែងក្នុងមួយឆ្នាំៗ ចាប់ពីឆ្នាំ២០១៦នេះតទៅ។


ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា សម្ដេចមាន​ការរីករាយ​ជា​ខ្លាំង ដែល​​មិត្ដចាស់នាពេលនេះ បានកំពុងតែរួបរួមគ្នា ចងសម្ព័ន្ធជាដៃគូនឹងគ្នា ​ជាពិសេស​នៅលើវិ​ស័យ​ពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច។ ប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា អាទិភាព​របស់​ព្រះរាជាណាចក្រកម្ពុជា គឺធ្វើយ៉ាងណាលើកស្ទួយការវិនិយោគ វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និង​វិស័យទេសចរណ៍។ ក្នុងន័យនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យភាគីហុងគ្រី ពិនិត្យមើល​លទ្ធផល ភាពសហកាដោយធ្វើការរួមគ្នាបានផងដែរ៕