Monday, April 25, 2022

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបមួយប្រតិភូអ្នកវិនិយោគមកពីក្រុមហ៊ុនចំនួន៣

នៅព្រឹក ថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចំនួន៣ ដែលដឹកនាំដោយ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ដែលជំនួបនេះ ត្រូវបានធ្វើឡើងនៅវិមានសន្តិភាព។ 


ក្នុងជំនួបនេះផងដែរ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍គ្រុប និងថ្នាក់ដឹកនាំក្រុមហ៊ុន China investment ក្រុមហ៊ុនអ៊ីស្ទ័រ និងក្រុមហ៊ុនគួអាន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្តេចតេជោ ដែលបានឆ្លៀតឱកាសដ៏មមាញឹក ដោយបានអនុញ្ញាតឲ្យបានជួបសំដែងការគួរសមផង និងស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជាផង ។ អ្នកឧកញ៉ា ចេន ហ្ស៊ី បានគោរពជម្រាបជូនសម្ដេចតេជោពីអាជីវកម្មរបស់ក្រុមហ៊ុនខាងលើ ដែលរួមមាន៖ វិស័យឧស្សាហកម្មរ៉ែ, ហេដ្ឋារចនាសម្ព័ន្ធ, អចលនវត្ថុ, ពាណិជ្ជកម្មសំណង់ឡូជីស្ទីក, មូលបត្រ និងពាណិជ្ជកម្មមូលបត្រ។ អ្នកឧកញ៉ា ចេន ហ្ស៊ី ក៏បានគោរពអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ស្វែងយល់អំពីបរិយាកាសវិនិយោគនៅកម្ពុជា ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍អ្នកឧកញ៉ា ចេន ហ្ស៊ី ក្រុមហ៊ុន China investment, ក្រុមហ៊ុនអ៊ីស្ទ័រ និងក្រុមហ៊ុន គួរអាន ហើយបានជម្រាបជូនលោក ចេន ហ្ស៊ី និងប្រតិភូដឹកនាំក្រុមហ៊ុនទាំង៣ ថា បរិយាការវិនិយោគនៅកម្ពុជា មានភាពល្អប្រសើរ ដោយមូលហេតុទី១-កម្ពុជា មានសុខសន្តិភាព និងស្ថិរភាពដែលជាមូលដ្ឋានគ្រឹះសម្រាប់ការវិនិយោគ, ទី២-កម្ពុជា មានច្បាប់វិនិយោគដែលផ្ដល់ការងាយស្រួលដល់អ្នកវិនិយោគ, ទី៣-កម្ពុជា មានក្បាលម៉ាស៊ីនគ្រប់គ្រងច្រកចេញចូលតែមួយ សម្រាប់ការជួយសម្រួលដល់ការវិនិយោគ, ទី៤-កម្ពុជា មិនតំរូវឲ្យអ្នកវិនិយោគប្រើតែប្រាក់រៀល សម្រាប់បើកប្រាក់ខែឲ្យបុគ្គលិក ដោយកម្ពុជា គឺអនុញ្ញាតដល់ការប្រើប្រាក់ដទៃទៀតដូចជា ប្រាក់ដុល្លារជាដើម ដើម្បីបើកប្រាក់ខែឱ្យបុគ្គលិកផង និងធ្វើពាណិជ្ជកម្មនៅកម្ពុជាផង និងទី៥-កម្ពុជា មានកម្លាំងពលកម្មវ័យក្មេងច្រើន ។ 

សម្ដេចតេជោ ហ៊ុន សែន បានធ្វើការណែនាំឲ្យអ្នកឧកញ៉ា ចេន ហ្ស៊ី និងប្រតិភូ ធ្វើការស្វែងយល់បន្ថែមទៀតពីឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អំពីទិសដៅវិនិយោគនៅកម្ពុជា ៕











សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងកូវីដ-១៩ ជាអំណោយរបស់ប្រទេសអ៊ីតាលី


នៅព្រឹក ថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំង Covid 19 ចំនួន ១លាន៥ម៉ឺន៦ពាន់ដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី។



ពិធីប្រគល់ទទួលអំណោយវ៉ាក់សាំងនេះ ត្រូវធ្វើឡើងនៅវិមានសន្តិភាព ដោយមានការចូលរួមពីអគ្គរដ្ឋទូតនៃប្រទេសអ៊ីតាលីប្រចាំនៅកម្ពុជាផងដែរ។ ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរចំពោះប្រទេសកម្ពុជាដែលទទួលបាននូវភាពជោគជ័យចំពោះការទប់ស្កាត់ការចម្លងរាលដាលនៃជំងឺ Covid 19 ។ ប្រទេស អ៊ីតាលី ពិតជារីករាយក្នុងការផ្ដល់នូវអំណោយវ៉ាក់សាំងនេះ ដើម្បីរួមចំណែកជាមួយកម្ពុជាក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ19 បន្ថែមទៀត ជាពិសេសក្នុងការចាក់វ៉ាក់សាំងដូសជំរុញជូនដល់ប្រជាពលរដ្ឋកម្ពុជា។ 

សម្ដេច ហ៊ុន សែន ពិតជារីករាយនិងអរគុណចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសអ៊ីតាលីដែលបានផ្ដល់វ៉ាក់សាំងមកដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជានៅពេលនេះ។ តាមរយៈវ៉ាក់សាំងនេះនឹងរួមចំណែកយ៉ាងសំខាន់ធ្វើឲ្យកម្ពុជាសម្រេចបាននូវភាពជោគជ័យជាបន្តបន្ទាប់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ19 ជាពិសេសឈានទៅដល់ការបើកដំណើរការប្រទេសជាតិឡើងវិញ តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២១ មក ហើយជាក់ស្តែង កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ កម្ពុជាបានបោះជំហានទៅមុខបន្ថែមទៀតក្នុងការរស់នៅជាមួយនឹងកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មីដោយរាជរដ្ឋាភិបាលបានលុបចោលនូវលក្ខខណ្ឌតម្រូវទាំងអស់សម្រាប់អ្នកដំណើរពីបរទេសដែលបានចាក់វ៉ាក់សាំងពេញលេញ ក្នុងគោលដៅស្ដារវិស័យទេសចរណ៍ដែលជាវិស័យចំបងចុងក្រោយដែលមិនទាន់ត្រូវបានស្ដារ និងងើបឡើងវិញ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានសម្រេចដាក់ឲ្យអនុវត្តនូវក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ១០២១-២០២៣ ដោយបានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួច សំដៅស្ដារ និងជំរុញកំណើន បង្កើតភាពធន់សង្គមសេដ្ឋកិច្ចកម្ពុជា និងឈានទៅសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ អំពាវនាវឲ្យប្រជាពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ១៩ដែលជាជំរុញបន្ថែមទៀត ដើម្បីបង្កើនភាពស៊ាំនៅក្នុងសហគមន៍របស់យើង។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បើមានប្រសាសន៍ថា សម្តេចមានបំណងចង់ដកបំរាមការពាក់ម៉ាស់នៅទីសាធារណៈ ប៉ុន្តែនៅទីបិទដែលជិតនៅតែបន្តពាក់ម៉ាស់ដដែល ប៉ុន្តែការសម្រេចនេះ នឹងរង់ចាំកិច្ចប្រជុំពិសេសនៅថ្ងៃនេះសិន ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ជាមួយនឹង ឯកឧត្តម ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ 

សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ការដែលសម្ដេចមានបំណងចង់ដកបំរាមការពាក់ម៉ាសតាមទីសាធារណៈនេះ គឺក្នុងគោលបំណងកាត់បន្ថយការចំណាយទៅលើការទិញម៉ាស របស់ប្រជាពលរដ្ឋទូទាំងប្រទេស ពីព្រោះពីមួយថ្ងៃទៅមួយថ្ងៃ យើងត្រូវចំណាយប្រាក់កាសច្រើនណាស់ទៅលើការទិញម៉ាសនេះ។  ដូច្នេះនេះ គឺជាការរួមចំណែកក្នុងការស្ដារសេដ្ឋកិច្ចប្រទេសជាតិឡើងវិញផងដែរក្រោយពីប្រទេសយើងបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ១៩ បានជោគជ័យ ជាពិសេសការចាក់ស្រោចវ៉ាក់សាំងជូនដល់បងប្អូនប្រជាពលរដ្ឋបានដ៏ច្រើនលើសលប់នោះ។ 

ដូចច្នេះ សម្ដេចតេជោក៏នៅតែបន្តអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញទី៣ សូមអញ្ជើញទៅចាក់ឲ្យបានគ្រប់ៗគ្នាដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ និងឈានទៅដល់ការលុបនូវកាតព្វកិច្ចនៃការពាក់ម៉ាសនៅតាមទីសាធារណៈ នាពេលខាងមុខនេះផងដែរ៕

















អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូថ្មី៖ « រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺជាអ្នកឈរការពារអាយុជីវិតនិងសេចក្តីសុខរបស់ពលរដ្ឋខ្មែរដោយឥតងាករេ»

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានផលិត និងបញ្ចេញផ្សាយនូវវីដេអូផ្លូវការថ្មីមួយទៀត ក្រោមចំណងជើងថា « រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺជាអ្នកឈរការពារអាយុជីវិតនិងសេចក្តីសុខរបស់ពលរដ្ឋខ្មែរដោយឥតងាករេ»។


វីដេអូនេះ ក៏បានបង្ហាញផងដែរ នូវសិល្បៈនៃការដឹកនាំដ៏ត្រឹមត្រូវ និងការដាក់ចេញនូវយុទ្ធសាស្ត្រ និងនយោបាយវ៉ាក់សាំងប្រកបដោយភាពប្រាកដនិយមនិងប្រសិទ្ធភាពខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកម្ពុជាដែលបាននាំមកនូវជោគជ័យយ៉ាងធំធេង និងជាទីមោទនៈក្នុងការការពារអាយុជីវិតពលរដ្ឋខ្មែរចេញពីការយាយីនៃសត្រូវឥតស្រមោលដ៍កាចសាហាវកូវីដ-១៩។ អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះ គឺខណៈពេលដែលប្រជាពលរដ្ឋក្នុងប្រទេសជាច្រើនរកវ៉ាក់សាំងដូសមូលដ្ឋានចាក់មិនទាន់បានផង ប្រជាពលរដ្ឋខ្មែរជាច្រើនបានទទួលដូសជំរុញទី៣ និងទី៤រួចស្រេចទៅហើយ។ 

ក្នុងកំឡុងពេលវិបត្តិកូវីដ១៩ នេះទៀតសោត រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ចេញកញ្ចប់ថវិការាប់ពាន់លានដុល្លារដើម្បីជួយដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនីដែលទទួលរងផលប៉ះពាល់ និងមុខសញ្ញាជនងាយរងគ្រោះ។

ដូច្នេះ ការកាពារអាយុជីវិតខ្មែរចេញពីសេចក្តីស្លាប់ដោយសារកូវីដ១៩ និងការបញ្ចៀសផលវិបាកធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច គឺជាគុណសម្បត្តិដ៏ថ្លៃថ្លាបំផុតថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបន្ទាប់ពីបានសង្គ្រោះជីវិតខ្មែរចេញពីសេចក្តីស្លាប់ដោយរបប ប៉ុល ពត ប្រល័យពូជសាសន៍ កាលពីថ្ងៃទី ៧ មករា ១៩៧៩ និងបានកសាងប្រទេសឲ្យសម្បូរសប្បាយ ចម្រុងចម្រើនមិនដែលធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រដូចសព្វថ្ងៃ។ 

ការទទួលបានសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលផ្តួចផ្តើមគំនឹត និងដឹកនាំការអនុវត្តផ្ទាល់ដោយសម្តេចតេជោ ហ៊ុន សែន ក៏ជាសមិទ្ធផលដ៏អស្ចារ្យមួយទៀតក្នុងប្រវត្តិសាស្ត្រកម្ពុជា ពីព្រោះសន្តិភាពនេះហើយដែលជាការធានាអាយុជីវិតប្រជាពលរដ្ឋខ្មែរឲ្យមានក្តីសុខសាន្ត មានឱកាសកសាងជីវភាពគ្រួសារ និងសង្គមជាតិ ដោយមិនព្រួយបារម្ភពីភ្លើងសង្គ្រាម។ និយាយឲ្យចំគឺ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមិនត្រឹមតែបានរំដោះជីវិតខ្មែរចេញពីសេចក្តីស្លាប់ និងតាមការពារជីវិតពលរដ្ឋកុំឲ្យធ្លាក់ក្នុងក្តីវិនាសអន្តរាយជាថ្មីណាមួយប៉ុណ្ណោះទេ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខថែមទាំងបានធ្វើឲ្យជីវិតពលរដ្ឋរបស់ខ្លួនស្គាល់ភាពសុខដុមរមនា និងស្គាល់វឌ្ឍនភាពពោរពេញដោយអត្ថន័យជ្រាលជ្រៅតាមរយៈសន្តិភាពនិងការអភិវឌ្ឍន៍ឥតឈប់ឈរ។ ការដោះស្រាយវិបត្តិសកលដ៏ស្មុគស្មាញនិងធំធេងបែបនេះដោយជោគជ័យ ដែលជាកត្តាអនុគ្រោះតាមរយៈភាពសុំាក្នុងសហគមន៍ ហើយដែលនាំអោយកម្ពុជាបើកប្រទេសឡើងវិញ ជាពិសេសវិធានការមិនតម្រូវអោយពាក់ម៉ាស់នៅ៤ខេត្តនៃភូមិភាគឥសាន គឺជាតម្លៃដែលពលរដ្ឋខ្មែរមើលឃើញយ៉ាងច្បាស់ និងចងចាំក្នុងចិត្តជានិច្ចនូវគុណសម្បត្តិគ្មានគូប្រៀបរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន៕

សូមទស្សនាវីដេអូ៖


#ប្រតិកម្មរហ័ស #ហ៊ុនសែន #ការពារអាយុជីវិត #សេចក្តីសុខរបស់ពលរដ្ឋខ្មែរ

សុន្ទរកថា របស់ សម្ដេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងខួបលើកទី៥០ នៃឱសថអាតេមីស៊ីនីន និងវេទិកាសហប្រតិបត្តិការអន្តរជាតិ ដើម្បីកសាងសហគមន៍នៃសុខភាពទូទៅសម្រាប់មនុស្សជាតិ

 សុន្ទរកថា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅក្នុងខួបលើកទី៥០ នៃឱសថអាតេមីស៊ីនីន និងវេទិកាសហប្រតិបត្តិការអន្តរជាតិ ដើម្បីកសាងសហគមន៍នៃសុខភាពទូទៅសម្រាប់មនុស្សជាតិ

ឯកឧត្ដម, លោកជំទាវ, លោក, លោកស្រី!

ជាកិច្ចចាប់ផ្តើម ខ្ញុំសូមអបអរសាទរខួបលើកទី ៥០ នៃឱសថអាតេមីស៊ីនីន និងវេទិកាសហប្រតិបត្តិការអន្តរជាតិ ដើម្បីកសាងសហគមន៍ នៃសុខភាពទូទៅសម្រាប់មនុស្សជាតិ។ ខ្ញុំក៏សូមគាំទ្រចំពោះគ្រប់សកម្មភាព និងកិច្ចសហប្រតិបត្តិការ ដែលបាន និងកំពុងអនុវត្ត ដើម្បីកសាងសហគមន៍នៃសុខភាពទូទៅសម្រាប់មនុស្សជាតិ ជាពិសេស ការលុបបំបាត់ជំងឺគ្រុនចាញ់ តាមរយៈការប្រើប្រាស់ឱសថអាតេមីស៊ីនីន ។

សម្រាប់ប្រទេសកម្ពុជាដែលស្ថិតក្នុងមហាអនុតំបន់ទន្លេមេគង្គ ធ្លាប់មានជំងឺគ្រុនចាញ់ជាង ១៧ម៉ឺន ករណី និងស្លាប់ជិត ១.០០០នាក់ នាទស្សវត្សឆ្នាំ៨០ ។ ក្នុងឆ្នាំ ២០២១ កន្លងទៅជំងឺគ្រុនចាញ់បានថយចុះមកនៅចំនួន ៣.៩៥៩ ករណី និងគ្មានការស្លាប់រយៈពេល ៤ ឆ្នាំចុងក្រោយ បើទោះជាប្រឈមនឹងការលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។

សមិទ្ធផលដ៏ត្រចះត្រចង់នេះកើតចេញពីការអនុវត្តនូវ យុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ ២០១១-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានទិសដៅយុទ្ធសាស្រ្តចំនួនបួន រួមមាន៖ ១) ការធ្វើរោគវិនិច្ឆ័យនិងព្យាបាលឲ្យបានរហ័ស ២) ព្យាបាលដោយប្រើថ្នាំអាតេមីស៊ីនីនឲ្យបានត្រឹមត្រូវតាមរូបមន្តដើម្បីបញ្ជៀសភាពស៊ាំរបស់ថ្នាំនេះ ៣) បង្ការការចម្លងមេរោគគ្រុនចាញ់ដោយប្រើប្រាស់មុងជ្រលក់ថ្នាំ និង ៤) ការងារអប់រំលើកកម្ពស់សុខភាព ដោយមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះដែរ ប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្រ្តជាតិ គឺការផ្សារភ្ជាប់ដោយភាពទន់ភ្លន់ និងបត់បែន តាមយុទ្ធសាស្រ្តសកល និងតំបន់ ព្រមទាំងរៀនសូត្រដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក។ សម្រាប់ទិសដៅទៅអនាគត, កម្ពុជានឹងបន្តពង្រឹងកិច្ចសហការជាមួយគ្រប់តួអង្គពាក់ព័ន្ធទាំង អស់ ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន តាមរយៈគំនិតផ្តួតផ្តើមខ្សែក្រវ៉ាត់និងផ្លូវ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងមូលនិធិជំនួយសហប្រតិបត្តិការត្បូង-ត្បូងប្រទេសចិន ជាដើម ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង ។

ខ្ញុំក៏សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ បន្តជំរុញកិច្ចសហប្រតិបត្តិការផ្អែកលើ ទំនុក ចិត្ត, ភាពជាដៃគូដោយយកប្រជាជនជាស្នូល និងមូលដ្ឋានពហុភាគីនិយម ដើម្បីឈានឆ្ពោះទៅសម្រេចទស្សនៈវិស័យ ពិភពលោកគ្មានជំងឺគ្រុនចាញ់ឆ្នាំ ២០២៥។


សូមអរគុណ!



Speech by Samdech Akka Moha Sena Padei Techo Hun Sen Prime Minister of the Kingdom of Cambodia in the 50th of Artemisinin and the International Cooperation Forum to Build a Community of Common Health for Mankind

*******


Excellencies, Ladies and Gentlemen,

To begin, I would like to congratulate the 50th Anniversary of Artemisinin and the International Cooperation Forum to Build a Community of Common Health for Mankind. I would also like to express my full support for all activities and cooperation that have been undertaken to build a community of common health for humanity, especially the eradication of malaria through the use of artemisinin.

Cambodia, which locates in the Greater Mekong Sub-region, used to have more than 170,000 malaria cases and nearly 1,000 deaths in the 1980s. In 2021, the number of malaria cases had dropped to 3,959 and no death in the last four years, despite the hardships caused by COVID-19 pandemic.

This remarkable achievement is born from the implementation of the National Malaria Eradication Strategy 2011-2025, formulated by the Royal Government of Cambodia, which has four strategic goals, including: 1) Earlier diagnosis and treatment 2) Provide treatment by using artemisinin properly in order to avoid Artemisinin resistance 3) Prevention Malaria transmission by using impregnated mosquito net and 4) Health education/health promotion through involvement of all stakeholders, especially people participation. At the same time, the effectiveness in the implementation of this national strategy is the flexibility adjusted in line with global and regional strategies as well as sharing lessons learnt and experiences with each other. For the future direction, Cambodia will strengthen cooperation with all stakeholders, particularly, the People’s Republic of China, through Belt and Road Initiative, the Mekong-Lancang Cooperation and China’s South-South Cooperation Assistance Fund in order to fully eradicate malaria.

I also call on all stakeholders to strengthen cooperation based on trust, people-centered partnerships, and multilateralism in order to achieve a global vision “Malaria-Free by 2025”.

Thank You!