បរាជ័យ ជីវិតនយោបាយលោក សម រង្ស៊ី នឹងត្រូវបញ្ចប់ត្រឹមនេះហើយ។ ហេតុអ្វីបានជាគេហ៊ានសន្និដ្ឋានយ៉ាដូច្នេះ? ពីព្រោះគ្រប់គ្នាសុទ្ធតែបានស្គាល់ក្រយ៉ៅលោក សម រង្ស៊ី ច្បាស់ពេកណាស់ថា ជាមនុស្សកំសាកមិនហ៊ានប្រថុយជាប់គុក តែបែរជាមកប្រកាសផែនការធំប៉ុនមេឃ។
ឥឡូវនេះ លទ្ធផលបានចេញជាផ្លូវការហើយ៖ ផែនការ ៩ វិច្ឆិកា បរាជ័យទាំងស្រុង និងយ៉ាង
អាម៉ាស់បំផុត។ លោក សម រង្ស៊ី គ្មានស្រមោលនៅកម្ពុជាដូច
ការសន្យាអួតអាងនោះឡើយ ហើយកម្លាំងរបស់ សម រង្ស៊ី ក៏មិនអាចក្រឡុកសភាពការណ៍ក្នុងប្រទេសកម្ពុជា នាថ្ងៃ ៩ វិច្ឆិកា សូម្បីតែបន្តិចណាឡើយ។
ផ្ទុយទៅវិញ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រប់គ្រងសភាពការណ៍ទាំងស្រុង និងយ៉ាងរឹងមាំបំផុតហើយខ្ញុំហ៊ាននិយាយថារឹងមាំជាងពេលណាៗទាំងអស់ព្រោះកំហុសខាងយុទ្ធសាស្ត្រនិងការបំពានរដ្ឋធម្មនុញ្ញរបស់ សម រង្ស៊ីបានអនុញ្ញាតអោយលោក ហ៊ុន សែនរៀបចំផែនការនិងប្រមូលកំលាំងសារុបប្រឆាំងវិញដោយចំហរ ជាផ្លូវការនិងស្របច្បាប់”ណែនដូចប៊ូលមូលដូចបាល់”។
ពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងពិធីបុណ្យអុំទូក សំពះព្រះខែ បណ្តែតប្រទីប និងអកអំបុករយៈពេល ៣ថ្ងៃបានប្រព្រឹត្តទៅយ៉ាងរលូនជាធម្មតា។
បរាជ័យនៃផែនការ ៩ វិច្ឆិកា កំពុងដាក់សម្ពាធទៅលើលោក សម រង្ស៊ី យ៉ាងខ្លាំងដែលពុំធ្លាប់មាន ពីមុន។ សកម្មជនដែល
ធ្លាប់គាំទ្រនិងជួយជ្រោមជ្រែងលោក សម រង្ស៊ី យ៉ាងពេញទំហឹង រួមទាំងបណ្តាញផ្សាយព័ត៌មានមួយចំនួនដែលតែងតែមានសន្តានចិត្តគាំទ្រលោក សម រង្ស៊ី ស្រាប់តែបាននាំគ្នាបែរកាណុងរិះគន់តម្រង់ទៅ លោក សម រង្ស៊ី យ៉ាងខ្លាំងក្លាបំផុត។ នេះអាចចាត់ទុកថា ជាកម្មពៀរ ទាន់ហន់របស់លោក សម រង្ស៊ី ក៏ថាបានពីព្រោះលោក សម រង្ស៊ី បានអំពាវនាវឲ្យកងទ័ពបែរចុងកាណុងទៅរកលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទីបំផុត គឺអ្នកគាំទ្រលោក សម រង្ស៊ី ទៅវិញទេដែលបែរចុងកាណុងទៅរកសម រង្ស៊ី វិញ យ៉ាងគគ្រឹកគគ្រេងមិនធ្លាប់មាន។
នៅលើនយោបាយការទូតវិញ លោក សម រង្ស៊ី ក៏បរាជ័យយ៉ាងខ្លាំងដែលស្ទើរតែរកកន្លែងជ្រកមិនបាន។ ទៅទីណាក៏ត្រូវគេបណ្តេញ គេរារាំង គេនាំខ្លួនទៅសួរនាំ ឬគេហាមមិនឲ្យចូលជាន់ដីប្រទេសគេតែម្តង។ បើបានចូល ប្រទេសខ្លះ ដូចជា
ម៉ាឡេស៊ី ឬឥណ្ឌូនេស៊ី ជាដើមក៏ចូលបានទាំង
ត្រដាបត្រដួសហើយត្រូវ បានគេវាស់ដីឲ្យដើរនិងកម្រិតសេរីភាពមិនឲ្យធ្វើសកម្មភាពនយោបាយឡើយពោលគឺចូលក្នងនាមជា” ឧទ្ទាមទេសចរណ៍” តែប៉ុណ្ណោះ។ ទាំងនេះគឺជាស្ថានភាពចុងក្រោយរបស់លោក សម រង្ស៊ី ដែលមិនខុសពីចង្កៀងអស់ប្រេងហៀបនឹងរលត់ នោះឡើយ ឬអាចនិយាយថា សម រង្ស៊ី ស៊ីលែងសមហើយ។
តើហេតុអ្វីបានជាលោក សម រង្ស៊ី ស្គាល់បរាជ័យធ្ងន់ធ្ងរ និងយ៉ាងអាម៉ាស់បែបនេះ?
មូលហេតុសំខាន់ៗត្រូវបានគេដឹងលឺស្ទើរគ្រប់គ្នាអស់ទៅហើយរាប់ទាំងផ្ទៃក្នុងរបស់សម រង្ស៊ី ផងដែរ នោះគឺមកពីកំហុសយុទ្ធសាស្ត្ររបស់លោក សម រង្ស៊ី ក្នុងនយោបាយគ្មានគោលដៅរបស់ខ្លួនដូចទម្លាប់ដែលគាត់បានធ្វើជាហូរហែកន្លងមកហើយ។ កំហុសយុទ្ធសាស្ត្រធំៗរបស់លោក សម រង្ស៊ី មានជាអាទិដូចតទៅ៖
ទី១៖ លោក សម រង្ស៊ី បាន ប្រើសារនយោបាយហិង្សាដែលគេហៅថាជានយោបាយអត្តឃាតតាមរយៈការបំផុសឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធក្រោកឈរនិងបែរចុងកាណុងទៅរករដ្ឋាភិបាលដើម្បីផ្តួលរំលំតាមបែបរដ្ឋប្រហារ។ សារនយោបាយបែបនេះគឺជាអំពើហិង្សាខុសច្បាប់ និងចាកចេញពីគន្លងប្រជាធិបតេយ្យទាំងស្រុង។ សារនយោបាយហិង្សានេះបានធ្វើឲ្យលោក សម រង្ស៊ី បាត់បង់ការគាំទ្រពីផ្ទៃក្នុងផងនិងពីសហគមន៍អន្តរជាតិផង។
ទី២៖ គឺលោក សម រង្ស៊ី បានជេរប្រមាថអង្គព្រះមហាក្សត្រដែលជាអំពើ ប្រឆាំងនឹងច្បាប់កំពូលផង និងផ្ទុយពីសីលធម៌របស់ប្រជាពលរដ្ឋខ្មែរទូទាំងនគរផងដែរ។ លោក សម រង្ស៊ី ដេកយល់សប្តិដោយការវង្វេងស្មារតីថា ការជេរប្រមាថព្រះមហាក្សត្រអាចជួយឲ្យគាត់កាន់តែមានប្រជាប្រិយភាព ប៉ុន្តែ សម រង្ស៊ី ភ្លេចគិតថា ពលរដ្ឋខ្មែរទូទាំង
នគរស្រឡាញ់និងគោរពព្រះមហាក្សត្រយ៉ាងខ្លាំងបំផុត។ ដូច្នេះ លោក សម រង្ស៊ី បានដើរបញ្ច្រាសទាំងស្រុងទៅនឹងចរន្ត
ប្រជាពលរដ្ឋខ្មែរ។
ទី៣៖ លោក សម រង្ស៊ី វាយចំលើចំណុចខ្លាំងរបស់គូបដិបក្ខ។ នរណាក៏ដឹងដែរថា លោក ហ៊ុន សែន ក្តាប់ទ័ពយ៉ាងណែនក្នុងដៃនិងជាមនុស្ស
តែម្នាក់គត់ដែលមានឥទ្ធិពលលើកងកំលាំង ប្រដាប់អាវុធបំផុតនិងអាចបញ្ជាយ៉ាងមានប្រសិទ្ធភាពបំផុត។ ប៉ុន្តែ លោក សម រង្ស៊ី ដែលជាមនុស្សខ្សោយខាងយុទ្ធសាស្ត្រ បែរជា ទៅយកកងទ័ពមកធ្វើជាល្បែងនយោបាយរបស់ខ្លួន។ ការប្រើសារនយោបាយទិញទឹកចិត្តកងទ័ពឲ្យបែរចុងកាណុងមកដាក់រដ្ឋាភិបាលបានធ្វើឲ្យលោក សម រង្ស៊ី បិទផ្លូវខ្លួនឯងពីការគាំទ្ររបស់សហគមន៍អន្តរជាតិផង និងបានបើកផ្លូវឲ្យលោក នាយករដ្ឋមន្ត្រី ហ៊ុន សែនចាប់យកឱកាសប្រើវិធានការក្តៅដោយ
ស្របច្បាប់ទៅលើលោក សម រង្ស៊ី និងគូកនផង ក្រោមរូបភាព ទប់ស្កាត់អំពើរដ្ឋប្រហារ។ នេះហើយជាលទ្ធផលនៃការវាយទៅលើចំណុចខ្លាំងរបស់គូបដិបក្ខដែលអ្នកយុទ្ធសាស្ត្រចៀសវាងបំផុត។
ទី៤៖ ការបដិសេធមិនចូលរួមពីសំណាក់ក្រុមអ្នកគាំទ្រលោក កឹម សុខា ក៏ជាចំណែកដ៏សំខាន់មួយដែរក្នុងការធ្វើឲ្យ
ផែនការរដ្ឋប្រហាររបស់លោក សម រង្ស៊ី
បរាជ័យ។ ដោយមើលឃើញថា សារនយោបាយរបស់លោក សម រង្ស៊ី បង្កើតឲ្យមានអំពើហិង្សាដែលផ្ទូយពីច្បាប់ផង និងពីបំណងប្រាថ្នារបស់ពលរដ្ឋផង ក្រុមអ្នកគាំទ្រលោក កឹម សុខា ក៏ដូចជាអ្នកគាំទ្រលោក សម រង្ស៊ី ខ្លួនឯងមួយចំនួនផងក៍បាន
បដិសេធមិនចូលរួមក្នុងផែនការ ៩ វិច្ឆិកាឡើយដោយទុកឲ្យលោក សម រង្ស៊ី ដែលជាមេទ័ពដ៏កំសាកស្រាប់ផងនោះទៅតែម្នាក់ឯងជាមួយគូកនមួយដំបរស្វាដោយគ្មានកងទ័ពទៅជាមួយ។ ទីបំផុត ស្ងាត់ឈឹងដូចចោរលួចសេះ។
ទី៥៖ លោក សម រង្ស៊ី យល់ច្រឡំដោយវាយ តំលៃខុសថា ផ្ទៃក្នុង
គណបក្សប្រជាជនអាច បំបែកបានហើយក៏រំពឹងទុកក្នុងចិត្តថាមន្ត្រីគណបក្សប្រជាជន រួមទាំងកងទ័ពមួយចំនួនផងអាចទៅចូលរួមជាមួយខ្លួន។ ប៉ុន្តែ នេះគឺជាការយល់
ច្រឡំដ៏ធំបំផុតរបស់លោក សម រង្ស៊ី ដែលភ្លេចគិតថា គណបក្សកាន់អំណាចមួយនេះមានសាមគ្គីផ្ទៃក្នុងយ៉ាងរឹងមាំបំផុតដែលគ្មានបក្សនយោបាយណា ប្រៀបបានឡើយ។ អាច និយាយបានថា លោក សម រង្ស៊ី វាយចំលើចំណុចខ្លាំងរបស់
គូបដិបក្ខម្តងទៀតបន្ទាប់ពីព្យាយាមទិញទឹកចិត្តកងទ័ព។
ទី៦៖ លោក សម រង្ស៊ី ដើរ មិនទាន់សភាពការណ៍
វិវឌ្ឍនៃផ្នត់គំនិតរបស់
ប្រជាពលរដ្ឋខ្មែរឡើយ ដោយសារតែគាត់ងប់ងល់នឹងពាក្យបញ្ចើច បញ្ចើរបស់ក្រុមអ្នកគាំទ្រផ្កាប់មុខមួយក្តាប់តូចដែលតែងតែចូលComments ក្នុងហ្វេសប៊ុករបស់គាត់ដើម្បីគាំទ្រផែនការរបស់គាត់។ ប៉ុន្តែ តាមការពិត ពលរដ្ឋខ្មែរភាគច្រើនលើសលប់ស្រឡាញ់
សន្តិភាពនិងសប្បាយចិត្តចំពោះសមិទ្ធផលដែលពួកគេទទួលបានពីការ
អភិវឌ្ឍប្រទេស។ គ្មានអ្នកណាទៅគាំទ្រសកម្មភាព បង្កចលាចលសង្គមដូចដែលលោក សម រង្ស៊ី បង្កើតឡើងនោះឡើយ។
កំហុសខាងយុទ្ធសាស្ត្រ ដែលកើតឡើងពី
ការយល់ច្រឡំទាំងអស់នេះហើយដែលជំរុញឲ្យលោក សម រង្ស៊ី ធ្លាក់ទឹកក្រោមសម្រែកហៃអើៗរបស់អ្នកគាំទ្រមួយក្តាប់តូច។
ឥឡូវនេះ តើជោគវាសនា របស់លោក សម រង្ស៊ី ទៅជាយ៉ាងណា? លោក សម រង្ស៊ី ពេលនេះកំពុងវិលវុលដូចចកកណ្តាលជលសារគ្មានកោះត្រើយ។ បើបន្តស្នាក់នៅប្រទេសឥណ្ឌូនេស៊ីមួយរយៈក៏ពិបាកពីព្រោះតែអាជ្ញាធរគេវាស់ដីឲ្យដើរ។ តែបើវិលត្រឡប់ទៅអឺរ៉ុបវិញមិនដឹងយកមុខទៅទុកឯណាពីព្រោះមានពលរដ្ឋខ្មែរឯនាយសមុទ្រច្រើនណាស់ ចាំសួរលោក សម រង្ស៊ី ថា “យ៉ាងម៉េចហើយ បេសកកម្មទៅចាប់លោក ហ៊ុន សែន? ” ។
ម្យ៉ាងទៀត សកម្មជនអ្នកគាំទ្រជាច្រើននៅគ្រប់ទិសទីទាំងនៅអឺរ៉ុប អាមេរិកនិងអូស្ត្រាលី បានចេញមុខវាយប្រហារលោក សម រង្ស៊ី គ្មានត្រាប្រណីឡើយចំពោះបរាជ័យដ៏អាម៉ាស់មួយនេះ។
ស្របពេលជាមួយគ្នានេះ លោក កឹម សុខា ក៏ត្រូវបានតុលាការបន្ធូរបន្ថយលក្ខខណ្ឌដែលដាក់ក្រោមការត្រួតពិនិត្យ របស់តុលាការដោយ
អនុញ្ញាតឲ្យមានសេរីភាពអាចដើរបានពេញផ្ទៃប្រទេសនិងជាពិសេសជួបជនបរទេសក្នុងនាមជាប្រធានបក្សខ្មោច ។ ដូច្នេះ តំណែងប្រធានស្តីទីរបស់លោក សម រង្ស៊ី ក៏អស់មានសុពលភាពនិងអស់មានន័យអ្វីទៀតដែរ នៅពេលដែលអ្នកគាំទ្រភាគីទាំងពីរក៏មិនត្រូវគ្នាផងដែរនោះ។
ពេលលោក សម រង្ស៊ី កំពុងអស់ហាងឆេង អស់ន័យ គ្មានតម្លៃ និងទទួលការរិះគន់ចំអកពីសកម្មជននិងអ្នកគាំទ្រពីគ្រប់ច្រកល្ហកនោះ បែរជាលោកកឹម សុខាបានលេចមុខជាថ្មីឡើងវិញ នៅលើឆាកនយោបាយ។ នេះជាសញ្ញាច្បាស់ណាស់ថា លោក សម រង្ស៊ី ពិតជាអស់ក្រឡាដើររលីងហើយ។ អ្វីដែល នៅសេសសល់សម្រាប់លោកសម រង្ស៊ី គឺការប្រឹងត្រដរខ្យល់នៅទឹក
ផ្តាច់ព្រ័ត្រដើម្បីស្តារឡើងវិញនូវស្ថានភាព
បាក់មុខមាត់យ៉ាងខ្លាំង និងការបាត់បង់ប្រជាប្រិយភាពអស់រលីងដោយសារ បរាជ័យ 9 វិច្ឆិកា។ អ្វីដែល លោក សម រង្ស៊ី បារម្ភបំផុតពេលនេះគឺធ្វើយ៉ាងណាដើម្បីទប់ការបាត់ជំនឿទុកចិត្តពីអ្នកគាំទ្រឲ្យបានខ្លះដើម្បី
“កុំអោយចាញ់ចិត្តកឹម
សុខា ” ពីព្រោះខ្លូនខំបោះទុន យ៉ាងច្រើនរកស៊ីចូលហ៊ុនជាមួយលោក កឹម សុខាដែលមាន
ភាគហ៊ុនតិចបំផុតហើយបែរជាចំណេញ១០០% រីឯខ្លួនវិញត្រូវខាតបង់ទាំងស្រុងហើយទីបំផុតធ្លាក់ខ្លួនក្លាយជាចង្កៀងអស់ប្រេងហៀបនឹងរលត់ ដ៏គួរឲ្យអាម៉ាស់បំផុត៕
ដោយ : សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គម ខេត្តកំពង់ចាម