Friday, March 27, 2015

Press release Changes in case 002/02 hearing schedule from 30 march to 3 april 2015




The Trial Chamber of the Extraordinary Chamber in the Court of Cambodia (ECCC) will hear the testimony of a Witness (2-TCW-923) by video-link from the U.S. Due to the time difference the Chamber will sit from 8 a.m. to 10 a.m. for three mornings (Phnom Penh time) from 30, 31 March and 1 April 2015. The Chamber does not envisage further hearings on those days and Hearings on Civil Party suffering will be held on 2-3 April from 9 a.m.




Statement of the International Co-Investigating Judge regarding Case 004

On 27 March 2015, the International Co-Investigating Judge charged Ao An with the following alleged crimes: premeditated homicide, as a violation of the 1956 Cambodian Penal Code, allegedly committed at Kok Pring execution site, Tuol Beng security centre and Wat Au Trakuon security centre; and the Crimes against Humanity of murder, extermination, persecution on political and religious grounds, imprisonment, and other inhumane acts (namely inhumane conditions of detention) at Kok Pring execution site, Tuol Beng security centre and Wat Au Trakuon security centre.

With the filing of these charges, the Internal Rules of the ECCC permit Ao An, through his lawyers, to have access to the case file and to participate in the investigation, thus accelerating its progress. This will allow the investigation to proceed with full respect of the rights of all parties and to conclude it within a reasonable time with the issuance of a closing order.

For further information, please contact:

Mr. Lars Olsen
Legal Officer
Land line: +855 (0)23 861 669
Email: olsenl@un.org

Mr. Neth Pheaktra
Press Officer
Mobile phone: +855 (0)12 488 156






សម្តេច​​តេជោ ហ៊ុន សែន មាន​​សុទិដ្ឋិ​និយម​​ចំ​ពោះ​​សុខុដុម​នីយ​កម្ម​ជាតិ​សាសន៍ និង​សាសនា ​នៅ​​កម្ពុជា


ចេញផ្សាយថ្ងៃ: ( ២៧ - មិនា - ២០១៥ )

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហាញ​​នូវមោទនភាព ចំពោះសុខុដុមនីយកម្មខាងជាតិសាសន៍ និងសាសនានៅកម្ពុជា ដែល​គ្រប់សាសនា ជាតិសាសន៍រស់នៅកម្ពុជាមិនដែលមានអំពើហឹង្សា រឺក៍​រើស​អើង​គ្នានោះទេ។ សម្តេចបាន​ហៅភាពសុខុដុមនីយកម្មនេះ ថាបានផ្តល់សារៈ សំខាន់​មិន​តិចទេ ដល់ដំណើរអភិវឌ្ឍសង្គម សេដ្ឋកិច្ច។

សម្តេច​តេជោថ្លែងដូច្នេះ​នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់​វិហារធំ អាល់​សារ​កា​ល​ភ្នំពេញ ស្ថិតក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០១៥នេះ ដោយសម្តេច​បញ្ជាក់​ថា « កម្ពុជាមានប្រវត្តិល្អនៅត្រង់ថា សាស​នា និងជាតិសាសន៍ដទៃជាច្រើន ដែលរស់នៅកម្ពុជា គ្មានការរើសអើងគ្នា គ្មានអំពើ​ហឹង្សាដាក់គ្នានោះឡើយ»។ សម្តេច​បានបន្ថែមថា ភាពខុសគ្នាផ្នែកសាសនា និង​ជាតិ​សាសន៍ មិនបានក្លាយជាឧបសគ្គនៃការរារាំងដល់ការ​អភិវឌ្ឍប្រទេស​នោះ​ទេ បញ្ហា​​សំខាន់ ដែលរាជរដ្ឋាភិបាលត្រូវធ្វើ គឺធ្វើយ៉ាងណាឲ្យសាសនានៅកម្ពុជា អាច​រស់​នៅ ជាមួយគ្នា ប្រកបដោយភាពរមនា និងគ្មានការរើសអើង។  នេះជាការ​បញ្ជាក់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៅចំពោះមុខជន​ជាតិឥស្លាម​ជាច្រើន​ពាន់​​នាក់​ មក​ពីទូទាំងប្រទេស។

ការថ្លែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី​បែ​បនេះ នៅគ្រាដែលសាសនាចំនួន​៣​ធំៗ ដែល​កំពុងមានវត្តមាននៅកម្ពុជា ដូចជាសាសនាព្រះពុទ្ធ សាសនាឥស្លាម និង​គ្រឹស្ត​​​សាស​នា​ បានប្រកាន់ខ្ជាប់នូវជំនឿដោយឡែកពីគ្នា ដោយមិនដែលជួប​នូវ​បញ្ហា​​អ្វី​ទាំងអស់។

សម្តេចតេជោបានអះអាងថា​ ក្នុងអណត្តិរបស់សម្តេច រាជរដ្ឋាភិបាលដែលដឹក​នាំ​ដោយ​​​គណបក្សប្រជាជន  នូវ​តែរក្សាគាំទ្រ និងរៀបចំឲ្យមាន​នូវគណៈចាងហ្វាង​ហាគឹម​ទួន អ៊ីមាំទួន និងវិហារសាសនាឥស្លាមនៅទូទាំងប្រទេស ដោយគ្មានការ​រារែក និងគ្មានការរំខានណាមួយដល់ពួកគេនោះឡើយ។

សម្តេចតេជោ ហ៊ុន​ សែន បានបញ្ជាក់ជាថ្មីថាតាំងពី ឆ្នាំ២០១៤  រឺ២០១៥ និងឆ្នាំបន្ត​បន្ទាប់ទៀត និង​ការចាត់តាំងរៀបចំពិធីបុណ្យស្រាយបួសថ្នាក់ជាតិ ដោយមានការ​ចូលរួម​ពីនាយករដ្ឋមន្ត្រីដោយផ្ទាល់ទៀតផង។

នៅក្នុងឱកាសនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាល​បានសំរេចឲ្យស្រ្តីឥស្លាម ប្រើប្រាស់សំលៀកបំពាក់ឥស្លាមចូលសិក្សានៅក្នុងសាលារដ្ឋ និងឯកជន ដោយគ្មានការរើសអើង ដើម្បីផ្តល់ឱកាសដល់​ស្រ្តីឥស្លាម មានឱកា​ស​​ចូល​រៀនក្លាយជាបញ្ញាវន្ត័ ដោយពុំមានឧបសគ្គរារាំង ។ សម្តេចក៍បានសំរេចឧបត្ថម្ភ ផ្តល់​ថវិកាចំនួន៥០០០ដុល្លារអាមេរិកជារៀងរាល់ឆ្នាំ សំរាប់​ការប្រលងសូត្រគម្ពីរ​កូរ៉ាន់ ក្នុងសាសនាឥស្លាមផងដែរ។

រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ឯកឧត្តម មិន ឃិន បានអះអាងថា រដ្ឋបាន ធានានូវការផ្តល់ឱកាសសេរីភាពនៃការគោរព និងការប្រតិបត្តិជំនឿ សាសនា និង​រាល់​សកម្មភាព និងការប្រតិបត្តិខាងផ្លូវសាសនាផ្សេងៗ។

គួរបញ្ជាក់ថា វិហារអាល់​សារកាល កំពស់ពីរជាន់ស្មើនឹង១២ម៉ែត្រនេះ ត្រូវបាន​សាងសង់ឡើងនៅថ្ងៃទី ២៩ កក្កដា ២០១១ ដោយចំណាយថវិកាប្រមាណ២ លាន ៩សែន ដុល្លារអាមេរិក៕

សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ថ្លែង​ក្នុង​ពិធីបិទ​សន្និបាទ​បូកសរុប​ការងារ​អប់រំ យុវជន និងកីឡា​ ឆ្នាំ២០១៤-២០១៥ និង​ទិសដៅ​ឆ្នាំ២០១៤-២០១៥








សេចក្តី​ជូនដំណឹង mfaic អនុ​ប្រធានា​ធិបតី​​នៃ​សាធា​រណរដ្ឋ​​សហភាព​​មីយ៉ាន់ម៉ា នឹង​​អញ្ជើញ​​មក​​បំពេញ​​ទស្សន​កិច្ច​សុឆន្ទៈ​​នៅ​កម្ពុជា

ចេញផ្សាយថ្ងៃ: ( ២៧ - មិនា - ២០១៥ )

តាម​ការ​អញ្ជើញ​របស់ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ឯកឧត្ដម ញ៉ាន ធុន (U NYAN TUN) អនុប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​សុឆន្ទៈ នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ពី​ថ្ងៃទី ០១ ដល់​ថ្ងៃទី ០៣ ខែ​មេសា ឆ្នាំ ២០១៥ ដើម្បី​ពង្រឹង​នូវ​ចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ។
 
ក្នុង​អំឡុង​ពេល​ទស្សនកិច្ច ឯកឧត្ដម ញ៉ាន ធុន នឹង​ជួប​សម្ដែង​ការ​គួរ​សម​ជាមួយ សម្ដេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន និង​ជួប​ជាមួយ​ឯកឧត្ដម​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។
 
ក្រៅ​ពី​នេះ ឯកឧត្ដម ញ៉ាន ធុន នឹង​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទ​អង្គរ នៅ​ខេត្ត​សៀមរាប។
 
ភ្នំពេញ ថ្ងៃទី ២៧ ខែ​មីនា ឆ្នាំ ២០១៥
 

Press Release on Samdech Techo HUN SEN To Preside Over the Signing Ceremony of Japan's Grant Aid and Loan Projects

On  30 March 2015, at 09:00 a.m, at the Ministry of Foreign Affairs and International Cooperation, Samdech Akka Moha Sena Padei Techo HUN SEN, Prime Minister of the Kingdom of Cambodia, will preside over the signing ceremony between His Excellency Deputy Prime Minister HOR Namhong, Minister of Foreign Affairs and International Cooperation and His Excellency Mr. Yuji KUMAMARU, Ambassador of Japan to the Kingdom of Cambodia for the Exchange of Notes and Records of Discussions on the Grant Aid and the Loan projects as the following:

I- The three Grant Aid projects with the amount of Four Billion Two Hundred and Ninety One Million Yen (¥ 4,291,000,000) are:

  1. The project for Improvement of Svay Rieng Provincial Referral Hospital, with the amount of One Billion and Seventy Seven Million Yen (¥ 1,077,000,000); 
  2. The project for Development of Traffic Management System in Phnom Penh, with the amount of One Billion and Seven Hundred Twenty Seven Thousand Million Yen (¥ 1,727,000,000); 
  3. The project for Construction and Rehabilitation of small Hydropower Plants in Rattanakiri Province, from the amount of One Billion and Two Hundred and Six Million Yen (¥ 1,206,000,000), up to the amount of One Billion and Four Hundred Eighty Seven Million Yen (¥ 1,487,000,000).
II- The two Loan projects with the amount of Twenty Three Billion and Twenty Four Million Yen (¥ 23,024,000,000) are: 
  1. The Phnom Penh City Transmission and Distribution System Expansion project phase 2 with the amount of Three Billion Eight Hundred and Sixteen Million Yen (¥ 3,816,000,000);
  2. The National Road No. 5 Improvement project “Thlea Ma’am-Battambang and Sri Sophorn-Project Section”, with the amount of Nineteen Billion Two Hundred and Eight Million Yen (¥ 19,208,000,000).
Phnom Penh, 26 March 2015 - 

សេចក្តីជូនដំណឹង សម្តេចតេជោ ហ៊ុន សែន និង​អញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​ លើលិខិតប្តូរសារ ស្តីពីការ​ផ្តល់ជំនួយ​ឥតសំណង​ចំនួន៣ ​និងកម្ចី​សម្បទាន​ចំនួន២

នៅថ្ងៃទី ៣០ ខែ​មីនា ឆ្នាំ ២០១៥ វេលាម៉ោង ០៩:០០ ព្រឹក នៅទីស្តីការ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា នឹង​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​រវាង ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តី​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ និង​ឯកឧត្តម យូជី គូម៉ាម៉ារូ (Yuji KUMAMARU) ឯក​អគ្គ​រាជ​ទូត​ជប៉ុន ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា លើ​លិខិត​ប្តូរ​សារ និង​កំណត់​ត្រា​ពិភាក្សា​ស្តីពី​ការ​ផ្តល់​ជំនួយ​ឥត​សំណង និង​កម្ចី​សម្បទាន​សម្រាប់​គម្រោង​ដូច​ខាង​ក្រោម ៖
 
I- ជំនួយ​ឥត​សំណង​សម្រាប់ ៣ គម្រោង ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន ៤.២៩១ លាន​យ៉េន (បួន​ពាន់​ពីរ​រយ​កៅ​សិប​មួយ​លាន​យ៉េន) មាន​ដូច​ខាង​ក្រោម ៖
 
គម្រោងកែលម្អមន្ទីរពេទ្យ​បង្អែក​ខេត្ត​ស្វាយរៀង មាន​ទឹក​ប្រាក់​ចំនួន ១.០៧៧ លាន​យ៉េន (មួយ​ពាន់​ចិត​សិប​ប្រាំពីរ​លាន​យ៉េន) ។
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍នៅទីក្រុង​ភ្នំពេញ មាន​ទឹក​ប្រាក់​ចំនួន ១.៧២៧ លាន​យ៉េន (មួយ​ពាន់​ប្រាំពីរ​រយ​ម្ភៃ​ប្រាំពីរលាន​យ៉េន)។
ការកែសម្រួលគម្រោងសាងសង់ និងកែលម្អរោងចក្រវារីអគ្គីសនីខ្នាត​តូច នៅ​ខេត្ត​រតនគីរី ពី​ទឹក​ប្រាក់​ចំនួន ១.២០៦ លាន​យ៉េន (មួយ​ពាន់​ពីរ​រយ​ប្រាំ​មួយ​លាន​យ៉េន) ទៅ ១.៤៨៧ លាន​យ៉េន (មួយ​ពាន់​បួន​រយ​ប៉ែត​សិប​ប្រាំ​ពីរ​លាន​យ៉េន)។
II- កម្ចីសម្បទានសម្រាប់ ២ គម្រោង ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន ២៣.០២៤ លាន​យ៉េន (ពីរ​ម៉ឺន​បី​ពាន់​ម្ភៃ​បួន​លាន​យ៉េន) មាន​ដូច​ខាង​ក្រោម ៖
 
គម្រោងពង្រីកប្រព័ន្ធបញ្ជូន និងចែកចាយអគ្គីសនីនៅរាជធានី​ភ្នំពេញ ជំហាន​ទី ២ មាន​ទឹក​ប្រាក់​ចំនួន ៣.៨១៦ លាន​យ៉េន (បី​ពាន់​ប្រាំ​បី​រយ​ដប់​ប្រាំ​មួយ​លាន​យ៉េន)។
គម្រោងធ្វើឱ្យប្រសើរឡើងនូវផ្លូវជាតិលេខ ៥ «កំណាត់​ផ្លូវ​ពី​ធ្លាម្អម-​បាត់ដំបង និង​សិរីសោភ័ណ» មាន​ទឹក​ប្រាក់​ចំនួន ១៩.២០៨ លាន​យ៉េន (មួយ​ម៉ឺន​ប្រាំ​បួន​ពាន់​ពីរ​រយ​ប្រាំ​បី​លាន​យ៉េន)។
ភ្នំពេញ, ថ្ងៃទី ២៦ ខែ​មីនា ឆ្នាំ ២០១៥