តាមការអញ្ជើញរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ញ៉ាន ធុន (U NYAN TUN)
អនុប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចសុឆន្ទៈ
នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០១៥
ដើម្បីពង្រឹងនូវចំណងមិត្តភាព
និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
ក្នុងអំឡុងពេលទស្សនកិច្ច ឯកឧត្ដម ញ៉ាន ធុន
នឹងជួបសម្ដែងការគួរសមជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
និងជួបជាមួយឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ។
ក្រៅពីនេះ ឯកឧត្ដម ញ៉ាន ធុន នឹងអញ្ជើញទៅទស្សនាប្រាសាទអង្គរ នៅខេត្តសៀមរាប។
ភ្នំពេញ ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៥

No comments:
Post a Comment