Friday, April 03, 2020
សេចក្តីជូនដំណឹងស្តីពីវិធានការនានា របស់ប្រទេសជាសមាជិកអាស៊ាន ក្នុងការទប់ស្កាត់ ការរាលដាល នៃជំងឺកូរ៉ូណា ឫកូវីដ-១៩
សេចក្តីជូនដំណឹងស្តីពីវិធានការនានា របស់ប្រទេសជាសមាជិកអាស៊ាន ក្នុងការទប់ស្កាត់ ការរាលដាល នៃជំងឺកូរ៉ូណា ឫកូវីដ-១៩ (ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០)
លោក ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បរិច្ចាគប្រាក់បៀវត្សប្រចាំខែរយៈពេល ៦ខែ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
លោក ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានផ្ញើលិខិតជូនលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន ៦ខែ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
លោក ស្វាយ ស៊ីថា បានបញ្ជាក់ថា «ក្នុងស្មារតីសាមគ្គីជាតិ និងជាពិសេសការជួយគ្នាក្នុងគ្រាលំបាក ខ្ញុំសូមធ្វើការបរិច្ចាគនូវប្រាក់បៀវត្សប្រចាំខែរបស់ខ្ញុំរយៈពេល ៦ខែ ចាប់ពីខែមេសា រហូតដល់ខែកញ្ញា ឆ្នាំ២០២០ សរុបទឹកប្រាក់ចំនួន៣លានរៀន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩»៕

លោក ស្វាយ សុវណ្ណរិទ្ធ អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បរិច្ចាគប្រាក់បៀវត្ស ៦ខែ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
លោក ស្វាយ សុវណ្ណរិទ្ធ អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីកាគណៈរដ្ឋមន្ត្រី នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានបរិច្ចាគប្រាក់បៀរវត្សផ្ទាល់ខ្លួនចំនួន ៦ខែ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ នេះបើយោងតាមលិខិតផ្ញើជូនលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ។
លោក ស្វាយ សុវណ្ណរិទ្ធ បានបរិច្ចាគប្រាក់បៀវត្សប្រចាំខែរបស់រយៈពេល៦ខែ ចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០ ដោយក្នុងមួយខែៗ ចំនួន៥ សែនរៀល (៥០០.០០០ រៀល) ដែលគិតជាសរុប ៣លានរៀល (៣.០០០.០០០ រៀល) សំរាប់រយៈពេល៦ខែ៕
លោក ស្វាយ សុវណ្ណរិទ្ធ បានបរិច្ចាគប្រាក់បៀវត្សប្រចាំខែរបស់រយៈពេល៦ខែ ចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០ ដោយក្នុងមួយខែៗ ចំនួន៥ សែនរៀល (៥០០.០០០ រៀល) ដែលគិតជាសរុប ៣លានរៀល (៣.០០០.០០០ រៀល) សំរាប់រយៈពេល៦ខែ៕
លោក ទិត សុធា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៦ខែ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
លោក ទិត សុធា ទីប្រឹក្សារាជរដ្ឋាភិបាល ជាអនុប្រធានប្រចាំការអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានផ្ញើលិខិតជូនលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីបរិច្ចាគប្រាក់បៀរវត្សផ្ទាល់ខ្លួនចំនួន ៦ខែ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
លោក ទិត សុធា បានបញ្ជាក់ថា «ក្នុងស្មារតីសាមគ្គីជាតិ និងក្នុងកាលៈទេសៈដ៏លំបាកដែលប្រទេសកម្ពុជាយើងបាននិងកំពុងប្រឈមនឹងជម្ងឺកូវីដ-១៩ ហើយរាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីដោះស្រាយបញ្ហាចំពោះមុខ និងទប់ស្កាត់ជម្ងឺដ៏កាចសាហាវនេះ ខ្ញុំបាទសូមបរិច្ចាគប្រាក់បៀវត្សប្រចាំខែរបស់ខ្ញុំបាទរយៈពេល៦ខែ ចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០ ដោយក្នុងមួយខែៗ ចំនួន៥ សែនរៀល (៥០០.០០០ រៀល) ដែលគិតជាសរុប ៣លានរៀល (៣.០០០.០០០ រៀល) សំរាប់រយៈពេល៦ខែ»៕

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៤ករណីថ្មីទៀត ខណៈអ្នកជាសះស្បើយមាន១ករណីថ្មីទៀត សរុបអ្នកជាសះស្បើយកើនដល់៣៦ករណី និងអ្នកកំពុងបន្តព្យាបាល៧៩ករណី
នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន០៤នាក់បន្ថែមទៀត ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ថ្មីមានចំនួន១នាក់ ធ្វើឲ្យចំនួនសរុបកើនដល់៣៥នាក់ និងកំពុងសម្រាកព្យាបាល៧៩នាក់ នៃអ្នកឆ្លងសរុបកើនដល់១១៤នាក់ បើគិតត្រឹមព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ។
អ្នកជំងឺថ្មីទាំង៤នាក់នោះ មានទី១- បុរសជនជាតិបារាំងអាយុ ៦៧ឆ្នាំ ទី២- ស្ត្រីជនជាតិបារាំងអាយុ ៦៧ឆ្នាំដែលជាអ្នកទេសចរបារាំង ក្នុងក្រុមជាមួយនឹងអ្នកទេសចរបារំាង៣០នាក់ដែលមួយចំនួនធំត្រូវបានរកឃើញមានផ្ទុកមេរោគកូវីដ១៩។ ទី៣- ស្ត្រីជនជាតិបារាំងអាយុ៥៩ឆ្នាំ ក្នុងចំណោមអ្នកទេសចរបារាំង ៤នាក់ផ្សេងពីក្រុមខាងលើ ដែលបានរកឃើញក្នុងក្រុមនេះ មានវិជ្ជាមានវីរុសកូវីដ១៩ ចំនួន២នាក់ដំបូងគេ) ត្រូវបានដាក្យសម្រាបកព្យាបាលនៅសណ្ឋាគារ ក្នុងក្រុងព្រះសីហនុ និងទី៤- បុរសជនជាតិម៉ាឡេស៊ីអាយុ ៤០ឆ្នាំជាអ្នកស្នាក់នៅបណ្ដោះអាសន្ន នៅឃុំពាមជីកង ស្រុកកងមាសខេត្តកំពង់ចាម។
ដោយឡែកអ្នកជំងឺដែលជាសះស្បើយនោះ គឺជាទារកអាយុ៤ខែ ជាកូនបង្កើតរបស់បុរស ជនជាតិបារាំង ដែលទើបបានព្យាបាលជាសះស្បើយដែរ ហើយត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យកុមារជាតិ។
រហូតមកដល់ពេលនេះ មានអ្នកជំងឺចំនួន៣៦នាក់ហើយ បានជាសះស្បើយ ហើយត្រូវបានចាកចេញពីមន្ទីរពេទ្យមួយចំនួនក្នុងប្រទេសកម្ពុជា ខណៈដែលអ្នកកំពុងសម្រាកព្យាបាល សរុបនៅក្នុងប្រទេសកម្ពុជាមានចំនួន៧៩នាក់ ក្នុងចំណោមកូវីដ ១១៤ករណី៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល មានដូចតទៅ៖
Subscribe to:
Posts (Atom)