រតនគិរី៖ យុវជនជនជាតិដើមភាគតិចកម្ពុជា ដែលរស់នៅក្នុងខេត្តរតនគិរី នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ បានសម្តែងការឈឺចាប់យ៉ាងខ្លាំង ចំពោះការលួចចុះកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាម ដែលធ្វើឡើងដោយទណ្ឌិត សម រង្ស៊ី។ ជាមួយគ្នានេះ តំណាងយុវជនជនជាតិភាគតិចទំពួន បានព្រមានប្រឆាំងនឹង លោក សម រង្ស៊ី ដោយមិនឱ្យទណ្ឌិតក្បត់ជាតិនេះ ធ្វើនយោបាយតទៅទៀតទេ។
ការប្រតិកម្មយុវជនជនជាតិដើមភាគតិចកម្ពុជាខេត្តរតនគិរី បានធ្វើឡើងក្រោយរឿងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ារបស់ លោក សម រង្ស៊ី បានផ្ទុះឡើងនៅពេល សកម្មជនប្រឆាំងទម្លាយវីដេអូនៃចុះកិច្ចព្រមព្រៀង កាលពី៥ឆ្នាំមុន ដែលធ្វើឡើងដោយលោក សម រង្ស៊ី និង លោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា។
យុវជន ខុម ប៊ុនសៃ តំណាងជនជាតិដើមភាគតិចទំពួន រស់នៅភូមិថ្មដារ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា បងប្អូនជនជាតិភាគតិចកម្ពុជាទំពួន បានទទួលដំណឹងអំពីការចុះកិច្ចព្រមព្រៀងនេះ តាម Facebook និងតាមបណ្តាញព័ត៌មានផ្សេងៗ។ លោកបានបន្តថា ក្រុមយុវជនជនជាតិដើមភាគតិច របស់លោកឃើញការចុះកិច្ចព្រមព្រៀងនេះហើយឈឺចាប់ណាស់ ទើបពួកគាត់នាំគ្នាប្រកាសប្រឆាំងតែម្តង។
លោកបានអះអាងថា លោក និងបងប្អូនជនជាតិភាគតិចកម្ពុជាដទៃទៀត មិនបានស្គាល់ជនជាតិម៉ុងតាញ៉ាពីមុនមកនោះទេ។ លោកជឿថា ជនជាតិនេះ មានប្រភពនៅប្រទេសវៀតណាម។ លោកមានការស្នើសុំឱ្យតុលាការ ដាក់ទោស លោក សម រង្ស៊ី ឱ្យបានធ្ងន់ធ្ងរតាមច្បាប់ ចំពោះអំពើក្បត់ជាតិកាត់ទឹកដីទៅឱ្យជនជាតិដទៃ។
សូមបញ្ជាក់ថា នៅក្នុងវីដេអូបង្ហាញពីកិច្ចព្រមព្រៀងនោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។ ជាមួយគ្នានេះ តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី ពុំបានខ្លាចច្បាប់នោះទេ ថែមទាំងបានសារភាពថា លោកពិតជាបានចុះហត្ថលេខាជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះ ពិតប្រាកដមែន។
ពាក់ព័ន្ធករណីនេះតំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ ខណៈដែលជនសង្ស័យ ដែលមានឈ្មោះជាទណ្ឌិត កំពុងរត់គេចពីសំណាញ់ច្បាប់នៅក្រៅប្រទេសនៅឡើយ ៕
ប្រភពព័ត៌មាន Fresh News
Tuesday, April 24, 2018
តំបន់អាស៊ីប៉ាស៊ីហ្វិកដើរលើសពីប្រទេសអាមេរិកដែលដឹកនាំ ត្រាំ ទៅទៀត
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រើវិធានការគាំពានិយមជ្រុលចំពោះពាណិជ្ជកម្ម។ ត្រាំ បានចាប់ផ្តើមជំហរឯកតោភាគីជាច្រើន រាប់ទាំងការបង្កើនពន្ធនាំចូលលើការនាំចូលដែកថែប និងអាលុយមីញ៉ូម ក្រោមមូលហេតុសន្តិសុខជាតិនិងបានប្រកាសពីផែនការយកពន្ធលើទំនិញនាំចូលរបស់ចិនដែលមានទឹកប្រាក់ ៦០ ពាន់លានដុល្លារ។
ភាពមិនច្បាស់លាស់អំពីការចូលទៅកាន់ទីផ្សារអាមេរិកនោះ បានបង្ខំឲ្យបណ្តាប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលពាណិជ្ជកម្មគឺជាអាយុជីវិតសេដ្ឋកិច្ចនោះ បានងាកហួសពីប្រទេសអាមេរិកដែលដឹកនាំដោយ ត្រាំ ទៅទៀត ដោយការបង្កើតការឆ្លើយតបខាងគោលនយោបាយដែលមានមុខព្រួញបីគឺ ការពន្លឿនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្រង់ទ្រាយធំ ការបង្កើនការតភ្ជាប់តំបន់ និងការធ្វើឲ្យស៊ីជម្រៅដល់កិច្ចសហប្រតិបត្តិការណ៍សេដ្ឋកិច្ចអន្តរតំបន់។ ជប៉ុន និងអូស្រ្តាលីបាននាំមុខគេក្នុងការជំរុញឡើងតាមរយៈកិច្ចព្រមព្រៀងចម្រើននិយម និងគ្រប់ជ្រុងជ្រោយដើម្បីភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (Comprehensive and Progressive Agreement for Trans-Pacific Partnership – CPTPP or TPP-11) ដោយគ្មានអាមេរិក។ កិច្ចព្រមព្រៀងនេះបានចុះហត្ថលេខានៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០១៨ ហើយត្រូវរំពឹងថា នឹងចូលជាធរមាននៅដើមឆ្នាំ ២០១៩ នៅពេលប្រទេសយ៉ាងតិច ៦ ក្នុងចំណោមសមាជិកទាំង ១១ នោះផ្តល់សច្ចាប័ន។
ទោះជា CPTPP នោះបានព្យួរ ឬបានធ្វើវិសោធនកម្មដល់ខចែងចំនួន ២២ ដែលគាំទ្រដោយអាមេរិកចេញពីកិច្ចព្រមព្រៀង TPP ដើមក៏ដោយ ក៏ CPTPP នៅតែជាកិច្ចព្រមព្រៀងស្តង់ដារមាសដែរ។ កិច្ចព្រមព្រៀងនោះបានលប់ចោលពន្ធលើមុខទំនិញពាណិជ្ជកម្មចំនួន ៩៥ ភាគរយរវាងភាគីនៃកិច្ចព្រមព្រៀងនោះ ក្នុងខណៈដែលមានច្បាប់ដ៏ទំនើបជាច្រើនពាក់ព័ន្ធនឹងពាណិជ្ជកម្មនៅសតវត្សរ៍ទី ២១។ CPTPP បានផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដ៏ធំទោះបីជាគ្មានការចូលរួមពីអាមេរិក។
ប្រទេសផ្សេងទៀតជាច្រើនប្រហែលក៏អាចចូលរួមជាមួយ CPTPP ដែរ។ កូរ៉េខាងត្បូងនិយាយថា ខ្លួនកំពុងវាយតម្លៃផលប៉ះពាល់របស់ CPTPP មុនពេលសម្រេចចិត្ត។ ឥណ្ឌូនេស៊ី ថៃ ហើយសូម្បីតែអង់គ្លេសបានសម្តែងចំណាប់អារម្មណ៍ក្នុងការចូលរួមកិច្ចព្រមព្រៀងថ្មីនោះ។ ត្រាំ បាននិយាយថា គាត់បើកចំហរដល់ការចូលរួមឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មនោះ ប៉ុន្តែទាល់តែវាផ្តល់ប្រយោជន៍ប្រសើរមួយសម្រាប់អាមេរិក។ នេះមិនអាចទៅរួចនៅពេលឆាប់ៗនេះទេ។
បណ្តាប្រទេសអាស៊ីក៏បានពន្លឿនការចរចាសម្រាប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ដែលដឹកនាំដោយអាស៊ាន (RCEP) ដែរ។ ប្រសិនបើ CPTPP ជោគជ័យ វាគួរផ្តល់សន្ទុះដល់ការចរចា RCEP។ ភាគីចរចានោះមានសុទិដ្ឋិនិយមថា RCEP អាចធ្វើរួចនៅឆ្នាំ ២០១៨ នេះនៅពេលសិង្ហបូរីជាប្រធានអាស៊ាន។ ដើម្បីពន្លឿនដល់ RCEP គំនិតនៃរូបមន្ត “RCEP ដក ស៊ីចេញ” កំពុងតែទទួលបានការគាំទ្រ។
ដោយសារតែ RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំមួយដែលរួមមានប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើននោះ វានឹងមិនមានលក្ខណៈប្រែប្រួលខ្លាំងដូចកិច្ចព្រមព្រៀង CPTPP នោះទេ។ ប៉ុន្តែផែនការពាណិជ្ជកម្មសេរីរបស់ខ្លួននឹងនៅតែផ្តល់ផលប្រយោជន៍ធំដែរ។ យើងប៉ាន់ប្រមាណថា នៅរយៈពេលមធ្យម RCEP នឹងបង្កើតផលចំណេញចំនួន ១២៧ ពាន់លានដុល្លារ បើធៀបទៅនឹងចំនួន ៣៧ ពាន់លានដុល្លាររបស់ CPTPP។ កម្ពុជា និងថៃទំនងជានឹងទទួលបានផលច្រើនជាងគេពី RCEP នោះ។
បណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិកក៏បានបង្កើនកិច្ចខិតខំក្នុងការពន្លឿនភាពតភ្ជាប់តំបន់តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលជាមុខព្រួញទីពីរដើម្បីជំនះនឹងភាពគាំពារនិយមខាងពាណិជ្ជកម្មរបស់អាមេរិក។ នៅឆ្នាំ ២០១៦ អាស៊ានបានបង្ហាញផែនការមេរបស់ខ្លួន ស្តីពីការតភ្ជាប់អាស៊ាន។ ផែនការនោះប្រមើលមើលដល់ការតភ្ជាប់ និងសមាហរណកម្មអាស៊ាននៅត្រឹមឆ្នាំ ២០២៥។ វារួមមានគម្រោងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំដូចជាបណ្តាញផ្លូវថ្នល់អាស៊ានជាដើម។
ប៉ុន្តែ ការផ្តួចផ្តើមគំនិតហេដ្ឋារចនាសម្ព័ន្ធដែលចាប់អារម្មណ៍ខ្លាំងនៅក្នុងតំបន់នោះគឺខ្សែក្រវ៉ាត់ និងវិថី (Belt and Road Initiative – BRI) របស់ចិន។ BRI នោះមានគោលដៅតភ្ជាប់ប្រទេសជាង ៧០ នៅទូទាំងឧបទ្វីបអាហ្វិកនិងអឺរ៉ុបអាស៊ីតាមរយៈគម្រោងទ្រង់ទ្រាយធំៗ រួមមានផ្លូវដែក ផ្លូវថ្នល់ ស្ពាន កំពង់ផែ និងបំពង់បង្ហូរប្រេង។ ទោះជាមានការរិះគន់ពីការខ្វះតម្លាភាព និងពីវិស័យការទូតដែលជាប់អន្ទាក់បំណុលរបស់ចិនក៏ដោយ ក៏ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនដែលស្រែកឃ្លានហិរញ្ញវត្ថុវិនិយោគនោះបានមើលឃើញ BRI ថា ជាគំនិតគួរឲ្យទាក់ទាញ។
សំណើរតភ្ជាប់ពីរអាចត្រូវបានគេមើលឃើញថា ជាការជំនួសដល់ BRI។ ឥណ្ឌាកំពុងសហការជាមួយជប៉ុនស្ថិតក្រោមសំណើរច្រកកំណើនអាស៊ីអាហ្វ្រិក (Asia – Africa Growth Corridor) ដើម្បីបង្កើតការតភ្ជាប់ដែនសមុទ្រកាត់តាមទ្វីបអាហ្វ្រិក ឥណ្ឌា និងតំបន់អាស៊ីអាគ្នេយ៍។ អូស្ត្រាលី ឥណ្ឌា ជប៉ុន និងអាមេរិកបានចូលរួមក្នុងក្រុមមួយទៀតដែលគេស្គាល់ថា ភាពជាដៃគូឥណ្ឌូប៉ាស៊ីហ្វិក។ សំណើរទាំងពីរនោះនៅតែស្ថិតក្នុងដំណាក់កាលចរចានៅឡើយ។ មុខព្រួញទីបីនៃការឆ្លើយតបរបស់តំបន់អាស៊ីប៉ាស៊ីហ្វិកចំពោះភាពគាំពារនិយមរបស់អាមេរិកនោះគឺការលើកកម្ពស់ដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរតំបន់។
នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០១៨ ហ្វីលីពីនបានផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ខ្លួនជាមួយសមាគមន៍ពាណិជ្ជកម្មសេរីអឺរ៉ុប។ អូស្ត្រាលី និងណូវែល ហ្សឺឡង់ សង្ឃឹមថានឹងចូលរួមការចរចាពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុបនៅឆ្នាំនេះ ក្នុងខណៈដែលអាស៊ានសង្ឃឹមថា នឹងបន្តការចរចាកិច្ចព្រមព្រៀងរវាងតំបន់និងតំបន់ដែលកំពុងជាប់គាំងរបស់ខ្លួនជាមួយសហភាពអឺរ៉ុបនៅប៉ុន្មានខែខាងមុខទៀតនេះ។ កូរ៉េខាងត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅខែកុម្ភៈ ឆ្នាំ ២០១៨ ជាមួយប្រទេសជាច្រើននៅអាមេរិកកណ្តាល។ សិង្ហបូរីកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសម្ព័ន្ធប៉ាស៊ីហ្វិក (Chile, Colombia, Mexico និងPeru)។
តើផែនការពាណិជ្ជកម្មតំបន់ដែលកំពុងរីកលូតនោះអាចមានរូបរាងដូចម្តេច?
ប្រទេសជាច្រើននឹងទទួលផលពីការចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំៗលើសពីចំនួន ១ ។ ឧទាហរណ៍ ផ.ស.ស ពិតរបស់វៀតណាមនឹងកើនឡើង ១,៥ ភាគរយពីការចូលរួមជាមួយ CPTPP ឬចំនួន ៣,៣ ភាគរយពីការចូលរួមជាមួយ RCEP។ ប្រសិនវៀតណាមចូលរួមទាំងពីរ ផ.ស.ស ពិតខ្លួននឹងកើនប្រមាណ ៤,២ ភាគរយ។
នៅពេលកិច្ចព្រមព្រៀង CPTPP ត្រូវផ្តល់សច្ចាប័ន មានតែប្រទេសជាសមាជិករបស់ CPTPP (កាណាដា មិកស៊ិចកូ ប៉េរូ និងឈីលី) គួរតែស្វះស្វែងរកសមាជិកភាពរបស់ RCEP។ ស្រដៀងគ្នាដែរ ប្រទេសដែលជាភាគីរបស់ RCEP (កម្ពុជា ចិន ឥណ្ឌា ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន កូរ៉េខាងត្បូង និងថៃ) គួរតែស្វែងរកសមាជិកភាពនៅ CPTPP។ នេះនឹងនាំឲ្យមានប្លុកមួយនៅតំបន់អាស៊ីប៉ាស៊ីហ្វិកដែលមានប្រទេស ២០ ដែលមានសមាជិកភាពនៅក្នុងកិច្ចព្រមព្រៀង CPTPP និង RCEP។
ផលប្រយោជន៍ពីសមាជិកភាពទាំងពីរនោះគឺការចូលទៅកាន់ទីផ្សាររបស់ឥណ្ឌា និងចិនតាមរយៈ RCEP និងការមានច្បាប់ពាណិជ្ជកម្មគុណភាពខ្ពស់តាមរយៈ CPTPP។ ប្រទេសទាំងនោះនឹងមិនត្រូវកាន់ជើងរវាងកិច្ចព្រមព្រៀង CPTPP និង RCEP នោះទេ។
តាមត្រង់ទៅ ប្រធានាធិបតី ត្រាំ គួរតែបានធ្វើការងារដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការតំបន់ និងអន្តរតំបន់នៅអាស៊ីប៉ាស៊ីហ្វិកច្រើនជាងតំបន់នោះសម្រេចឡើងដាច់ដោយឡែក៕
ប្រភព៖ East Asia Forum ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨

ប្រធានាធិបតីបារាំង៖ ទស្សនៈប្រជាធិបតេយ្យរបស់លោក Putin គឺមិនមែនជាគំនិតរបស់ខ្ញុំទេ
ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃអាទិត្យបានពិពណ៌នាសមភាគីរុស្សីរបស់គាត់ លោក Vladimir Putin ថា ជាមេដឹកនាំដ៏ពូកែ ប៉ុន្តែជាអ្នកដែលមានគំនិតប្រជាធិបតេយ្យ គឺមិនមែនជាគំនិតរបស់ខ្ញុំទេ។
លោក Macron បាននិយាយតាមសារព័ត៌មាន Fox News កាលពីថ្ងៃអាទិត្យថា «ខ្ញុំគិតថា គាត់ជាមនុស្សខ្លាំងពូកែមែនទែន គាត់គឺជាប្រធាធិបតីដ៏មានឥទ្ធិពល។ គាត់ចង់ឱ្យរុស្ស៊ីក្លាយជាប្រទេសដ៏អស្ចារ្យ។ ប្រជាជនមានមោទនភាពជាមួយនឹងគោលនយោបាយរបស់គាត់។ គាត់មានជំហរតឹងរឹងយ៉ាងខ្លាំងជាមួយនឹងសម្លេងភាគតិច និងគូប្រជែងរបស់គាត់ចំពោះទស្សនៈប្រជាធិបតេយ្យ គឺមិនមែនជាគំនិតរបស់ខ្ញុំទេ»។
លោក Macron បានចៀសវាងនូវការផ្តល់ទម្ងន់លើការស៊ើបអង្កេតរបស់ឆ្មាំក្តីពិសេសក្នុងការជ្រៀតជ្រែករបស់រុស្ស៊ីចំពោះការបោះឆ្នោតរបស់អាមេរិក កាលពីឆ្នាំ២០១៦ ដោយនិយាយថា វាមិនប៉ះពាល់ពីរបៀបដែលបារាំងធ្វើការប្រាស្រ័យជាមួយនឹងប្រធានាធិបតី Donald Trump នោះទេ»។
លោក Macron បាននិយាយថា «សម្រាប់ខ្ញុំ គ្មានអ្វីប៉ះពាល់ទេ»។
គាត់បាននិយាយថា «ប្រជាជនអាមេរិកបានបោះឆ្នោតឱ្យប្រធានាធិបតី Donald Trump និងបានជ្រើសតាំងរូបគាត់។ អ្នកមានប្រព័ន្ធរបស់អ្នក។ អ្នកគឺជាប្រទេសសេរីដែលមាននីតិរដ្ឋ នៅទីនេះក្នុងតំណែងជាប្រធានាធិបតី។ ខ្ញុំមិនមែនជាអ្នកដែលត្រូវវិនិច្ឆ័យ ឬស្ថិតនៅក្នុងមធ្យោបាយជាក់ស្តែងណាមួយដើម្បីពន្យល់ដល់ប្រជាជនរបស់អ្នក ថាតើនរណាគួរធ្វើជាប្រធានាធិបតីរបស់អ្នកនោះទេ។
តើលោក Emmanuel Macron ក្លាយជាមេដឹកនាំថ្មីនៃពិភពលោកសេរីនេះដោយរបៀបណា?
លោក Macron បានអំពាវនាវដល់លោក Trump ឱ្យបោះបង់ចោលនូវពន្ធគយទៅលើដែកថែប និងអាលុយមីញ៉ូម ដែលគាត់បានប្រកាសនាពេលថ្មីៗនេះ ឬធ្វើការលើកលែងដល់សហគមន៍អឺរ៉ុប។
លោក Macron បាននិយាយថា «ខ្ញុំសង្ឃឹមថា គាត់នឹងមិនអនុវត្តន៍ពន្ធគយថ្មីទាំងនេះទេ ហើយគាត់នឹងសម្រេចចិត្តដើម្បីធ្វើការលើកលែងដល់សហភាពអឺរ៉ុប។ អ្នកនឹងមិនធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយនឹងសម្ព័ន្ធមិត្តរបស់អ្នកទេ»៕
ប្រភព៖ Politico ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨

អភិបាលខេត្តស្វាយរៀបចំពិធីក្រុងពាលី បួងសួងសុំសេចក្ដីសុខចម្រើន សម្រាប់ការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០១៨
ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកស្រី រួមនិងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត នាយកទីចាត់ការ/ប្រធានអង្គភាពសាលាខេត្ត នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីនៅអាស្រមតាគង់ យាយស្ដើង ខាងក្រោយមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្ត និងសាលាខេត្ត ដើម្បីបួងសួងសុំសេចក្ដីសុខចម្រើនសម្រាប់ការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០១៨ នៅខេត្តស្វាយរៀង ៕
គណបក្សឥស្លាម មានគោលបំណងគ្រប់គ្រង់តំណែងសំខាន់នៅក្នុងការបោះឆ្នោតម៉ាឡេស៊ី
លទ្ធិផលនៃការបោះឆ្នោតខែក្រោយនៅម៉ាឡេស៊ី អាចប្រលយអំពីដំណើរការនៃគណបក្សមួយ ដែលបានខិតខំប្រឹងប្រែងជាច្រើនទសវត្សរ៍មកហើយ ក្នុងការបង្វែរប្រទេសឱ្យក្លាយជារដ្ឋឥស្លាម និងអនុវត្តន៍ទោសកាន់តែតឹងរឹងបន្ថែមទៀតចំពោះជនជាតិឥស្លាម ដែលប្រព្រឹត្តិអំពើ លួច សែបគ្រឿងស្រវឹង និងអំពើផិត។
គណបក្ស Parti Islam se-Malaysia (PAS) មានក្តីសង្ឃឹមថា ខ្លួនអាចទទួលបាន ៤០ អាសនៈ នៃអាសនៈ ២២២ របស់សភាម៉ាឡេស៊ី គឺគ្រប់គ្រាន់ក្នុងការកាន់តួនាទីសំខាន់មួយ។ ដោយមានតុល្យភាពអំណាច គណបក្សនេះអាចបង្កើតគោលនយោបាយមួយ ដែលគាំទ្រទាំងលោកនាយករដ្ឋមន្រ្តី Najib Razak និងសម្ព័ន្ធគណបក្សប្រឆាំង។
ប្រសិនបើគណបក្ស PAS គ្រប់គ្រងរដ្ឋាភិបាល អ្នកវិភាគនយោបាយមួយចំនួននិយាយថា វាអាចបង្កឱ្យមានការបែកបាក់នៅក្នុងក្រុមជនជាតិភាគតិច និងជនជាតិឥស្លាមភាគច្រើននៅម៉ាឡេស៊ី។ រដ្ឋាភិបាលអាចធ្លាក់ក្រោមសម្ពាធ ឱ្យបង្កើតគោលនយោបាយដាក់ការគាំទ្រដល់ជនជាតិភាគតិចម៉ាឡេស៊ី នៅក្នុងវិស័យទុរកិច្ច អប់រំ ផ្ទះសម្បែង និងពង្រឹងតុលាការឥស្លាម។
ជនជាតិឥស្លាម ដែលភាគច្រើននៃជនជាតិភាគតិចម៉ាឡេស៊ី មានចំនួន ៦០ ភាគរយនៃចំនួនប្រជាជនឥស្លាម ៣២ លាននាក់នៅក្នុងប្រទេសម៉ាឡេស៊ី ហើយសល់ពីនោះគឺជនជាតិភាគតិចចិន និងឥណ្ឌា ដែលកាន់សាសនាព្រះពុទ្ធ ឥណ្ឌូ និងគ្រឹស្ត។
ប្រធានគណបក្ស PAS លោក Abdul Hadi Awang និយាយថា ប្រសិនបើ គាត់ក្តាប់តុល្យភាពអំណាចបន្ទាប់ពីការបោះឆ្នោត គាត់នឹងទទូចរដ្ឋាភិបាលឱ្យយកសាសនាឥស្លាមជាមជ្ឈមណ្ឌលនៃគោលនយោបាយរបស់ខ្លួន។
លោក Hadi បានប្រាប់សារព័ត៌មាន Reuters ថា “យើងចង់ណែនាំសាសនាឥស្លាម ឱ្យក្លាយជារបៀបវារៈសង្គម សេដ្ឋកិច្ច និងនយោបាយ។ គាត់មានជំនឿថា នឹងទទួលបានអាសនៈ ៤០ កន្លែង “ហើយអាចបានច្រើនជាងនេះទៅទៀត។”
ភាគច្រើននៃអ្នកវិភាគបានសំដៅលើលោក Najib ដោយថា លោក Najib នឹងឈ្នះការបោះឆ្នោតបើទោះបីជាមានរឿងអាស្រូវពុករលួយ ការឡើងថ្លៃនៃការរស់នៅ និងការប្រកួតប្រជែងពីលោក Mahathir Mohamad ក៏ដោយ។
គណបក្ស PAS បានចាកចេញពីសម្ព័ន្ធគណបក្សប្រឆាំងកាលពី៣ ឆ្នាំមុន។ សមាជិកសភាម្នាក់របស់ PAS បានសារភាពថា ដោយបង្កើតការប្រជែងបីផ្លូវដើម្បីដណ្តើមអាសនៈក្នុងសភានោះ គណបក្សប្រឆាំងបានបាត់បង់ឱកាសមួយក្នុងការកេញប្រយោជន៍ពីបញ្ហារបស់រដ្ឋាភិបាល។
លោក Nik Mazian Nik Mohamad សមាជិកសភាម្នាក់នៅរដ្ឋភាគឦសាន Kelantan កន្លែងដែលគណបក្ស PAS កាន់កាប់ជាង ២៨ ឆ្នាំ បាននិយាយថា “ឱកាសក្នុងការផ្លាស់ប្តូរម៉ាឡេស៊ី ត្រូវបានខកខានទៅហើយ ហើយយើង ជាគណបក្សប្រឆាំង គឺជាជនរងគ្រោះ ឬអ្នកមានកំហុស។”
ទោះបីជាយ៉ាងណាក៏ដោយ លោក Ibrahim Suffian ប្រធានក្រុមហ៊ុនស្ទង់មតិឯករាជ្យ Merdeka បាននិយាយថា វា “ទំនង ក្នុងកម្រិតខ្ពស់” ថា គណបក្ស PAS នឹងបាត់បង់ការគ្រប់គ្រងនៅតំបន់ Kelantan ហើយថា គណបក្សរបស់លោក Najib ទំនងជាដណ្តើមមកវិញ។ ក្នុងនោះដែរ លោក Wan Abdul Rahim Wan Abdullah មេដឹកនាំក្នុងស្រុកនៃគណបក្ស Amanah បាននិយាយថា គណបក្ស PAS បានធ្វើការតិចតួចក្នុងការលើកកម្ពស់ភាពក្រីក្ររបស់ប្រជាជននៅតំបន់ Kelantan៕
ប្រភព៖ Reuters ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨

ក្រុមមគ្គុទ្ទេសក៍សាទរចំពោះគម្រោងក្រាលក្ដារឈើនៅតាមឬសឈើបុរាណក្នុងបរិវេណប្រាសាទតាព្រហ្ម
សៀមរាប៖ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បាននិងកំពុងរៀបចំជួសជុល និងក្រាលក្ដារឈើតាម ឬសឈើធំៗក្នុងបរិវេណប្រាសាទតាព្រហ្ម។ គម្រោងនេះត្រូវបានគាំទ្រ និងសាទរដោយក្រុមមគ្គុទ្ទេសក៍ ទេសចរណ៍ ដោយពួកគេយល់ថា នេះជាការយកចិត្តទុកដាក់ដល់ដើមឈើដែលមានវ័យចំណាស់ៗ លើកសោភ័ណភាពប្រាសាទ ក៏ដូចជាការការពារគ្រោះថ្នាក់ដល់ភ្ញៀវជាយថាហេតុផងដែរ។
ចាប់ពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨មក ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានដំណើរការគម្រោងរៀបចំក្រាលក្ដារឈើ តាមឬសឈើធំៗ និងនៅតាមវង់ទស្សនា របស់ភ្ញៀវទេសចរ នៅប្រាសាទតាព្រហ្ម។ តាមការប៉ាន់ស្មាន គម្រោងនេះអាចនឹងបញ្ចប់នៅមុនរដូវវស្សា មកដល់។
គម្រោងនេះមានការសាទរ និងគាំទ្រដោយមគ្គុទ្ទេសក៍ទេសចរណ៍ជាទូទៅ។ តួយ៉ាង មគ្គុទ្ទេសក៍ទេសចរណ៍ ភាសាអង់គ្លេស លោក តឹក តែម បានសម្ដែងអារម្មណ៍រីករាយ និងគាំទ្រយ៉ាងពេញទំហឹងលើគម្រោងរៀបចំ ក្រាលក្ដារនៅប្រាសាទតាព្រហ្មនេះ។ លោកយល់ថា គម្រោងនេះអាចការពារឬសឈើ ដែលមានវ័យ ចំណាស់ៗ និងមួយទៀត ជួយការពារគ្រោះថ្នាក់ដល់ភ្ញៀវជាយថាហេតុផងដែរ។
ដោយឡែក លោក ទៀ គីយូ ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជានោះវិញ ក៏បានសម្ដែង ការគាំទ្រអស់ពីចិត្តទៅលើគម្រោងខាងនេះផងដែរ។ លោក គីយូ បានឱ្យដឹងថា ឬសឈើទាំង នោះអាចបង្ក គ្រោះថ្នាក់ដល់ភ្ញៀវដែលមានវ័យចំណាស់ គឺអាចឱ្យពួកគាត់ជំពប់ជើងជាដើមប្រសិនបើខ្វះការប្រុងប្រយ័ត្ន ហើយគម្រោងនេះ នឹងជួយការពារដល់ដើមឈើដែលមានវ័យចំណាស់នៅក្នុងប្រាសាទតាព្រហ្មផងដែរ។ ដើមឈើទាំងនោះអាចនឹងស្លាប់បាន តាមរយៈការដើរជាន់ពីសំណាក់ភ្ញៀវទេសចរដែលមាន ចំនួនច្រើនរយ នាក់ក្នុងមួយថ្ងៃៗ។
គេដឹងហើយថា ដើមឈើធំៗ និងឬសធំៗ ដែលមានវ័យចំណាស់នៅប្រាសាទតាព្រហ្ម គឺជាផ្នែកមួយដ៏ទាក់ ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។ ពួកគេតែងផ្តិតយកទិដ្ឋភាពទាំងនោះ នៅពេលបានមកដល់ ប្រាសាទម្តងៗ។ ជាមួយនឹងកំណើនទេសចរជាច្រើនមកដល់ប្រាសាទតាព្រហ្ម វាក៏បានបង្កហានិភ័យផងដែរ។ ហានិភ័យត្រង់ភ្ញៀវទេសចរបានដើរជាន់ឬសឈើនៅក្រោមដីដោយមិនដឹងខ្លួន ដែលវានឹងបង្អាក់ដំណើរ លូត លាស់របស់ដើមឈើទាំងនោះ។
លោក យិន សូវ៉ាត អ្នកគ្រប់គ្រងការដ្ឋានគម្រោងក្រាលក្ដារនៅប្រាសាទតាព្រហ្ម បានឱ្យដឹងថា រហូតមកដល់ ពេលនេះ យើងបានក្រាលក្ដារបានប្រមាណ ៥០ម៉ែត្ររួចហើយគិតទាំងជណ្ដើរ។ លោកបន្ថែមថា នឹងបន្តគម្រោងនេះជាដំណាក់កាលៗរហូតដល់បញ្ចប់។
លោក យិន សូវ៉ាត អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ បរិស្ថាន និងទេសភាពវប្បធម៌ ដែលកំពុងដឹកនាំ ក្រុមការងាររៀបចំកម្រាលក្ដារនៅប្រាសាទតាព្រហ្ម បានថ្លែងនាពេលកន្លងទៅថា គោលបំណងនៃការរៀបចំ នេះ គឺដើម្បីបង្កើនការលូតលាស់របស់ដើមឈើ និងថែរក្សាបរិស្ថានជុំវិញឱ្យបានល្អប្រសើរឡើងវិញ។ តាមការបញ្ជាក់របស់មន្រ្តីព្រៃឈើ ទីតាំងឬសឈើចំនួន៦កន្លែង ដែលគ្រោងក្រាលក្ដារ និងនៅតាមវង់ទស្សនា ប្រវែងជាង៤០០ម៉ែត្របន្ថែមទៀត ហើយឈើដែលយកមកក្រាលនេះជាប្រភេទឈើគគីរ ដែលតាមការប៉ាន់ ស្មានអាចមានប្រហែល៧០ម៉ែត្រគីប ដែលវាអាចរក្សាគុណភាពបានពី៦ ទៅ៧ឆ្នាំ។ ឈើនេះជាជំនួយឧបត្ថម្ភ ដោយភាគីឥណ្ឌា ដែលកំពុងដំណើរការជួសជុលប្រាសាទតាព្រហ្ម ចំណែកអាជ្ញាធរជាតិអប្សរា ចេញផ្នែក កម្លាំងពលកម្ម ដែលប្រើប្រាស់កម្មករចំនួន ១២នាក់ ៕

ការឈ្លោះគ្នារឿងពាណិជ្ជកម្មរវាង អាមេរិក-ចិន
មនុស្សខ្លះគិតថា ភាពលំបាកខាងគោលនយោបាយសេដ្ឋកិច្ចអន្តរជាតិដែលយើងបានប្រឈមនៅបច្ចុប្បន្ននេះកើតឡើងដោយសារការជាប់ឆ្នោតប្រធានាធិបតី ដូណាល់ ត្រាំ។ នោះគឺជាការនិយាយពន្លើស។ វាគឺជាផលវិបាកនៃការរំជើបរំជួលខ្លាំងដល់ប្រព័ន្ធសេដ្ឋកិច្ច និងពាណិជ្ជកម្មតាមរយៈវិបត្តិហិរញ្ញវត្ថុសកល និងពីការប្រែប្រួលរចនាសម្ព័ន្ធជាយូរមកហើយនៅក្នុងសេដ្ឋកិច្ចសាកលដែលបាននិងកំពុងធ្វើឲ្យប្រព័ន្ធនោះរង្គោះរង្គើអស់ពេលមួយរយៈមកនេះ។
ការប្រែប្រួលទាំងនេះរួមទាំងការងើបឡើងរបស់ចិន និងការសម្របខ្លួនរបស់ចិនចូលក្នុងប្រព័ន្ធពិភពលោកនោះ។ នៅអាមេរិកខាងជើងខ្លួនឯង មានបញ្ហាជាប្រព័ន្ធជាយូរមកហើយដែលបានបណ្តាលឲ្យមានការបែងចែកមិនត្រូវដល់ផលចំណេញពីពាណិជ្ជកម្មអន្តរជាតិដែល ត្រាំ ទាញចំណេញដើម្បីឈានទៅកាន់តំណែងប្រធានាធិបតី។ ត្រាំ និងអ្នកគាំទ្រគាត់ជាច្រើនបានស្តីបន្ទោសចិន ចំពោះភាពលំបាករបស់អាមេរិកទាំងនេះ ប៉ុន្តែភាពលំបាកទាំងនោះគឺជាបញ្ហាជាប្រព័ន្ធចេញពីការបង្កើតឡើងដោយផ្ទាល់របស់អាមេរិក ហើយដំណោះស្រាយនោះគឺស្ថិតក្នុងដៃរបស់អាមេរិកតែឯង។ ពួកគេត្រូវការការផ្លាស់ប្តូរគោលនយោបាយ និងស្ថាប័នឲ្យស៊ីជម្រៅ និងវិធីសាស្ត្រថ្មីដល់គោលនយោបាយសង្គម និងពាណិជ្ជកម្មអន្តរជាតិ។
សញ្ញាដែលថា អាមេរិកមិនបានទទួលផលប្រយោជន៍ធំធេងពីពាណិជ្ជកម្មអន្តរជាតិនោះគឺជារឿងស្រមើស្រមៃ។ កំណើនប្រាក់ចំណូលជាតិអាមេរិកត្រូវបានកើនឡើងយ៉ាងធំសម្បើមពីកំណើនពាណិជ្ជកម្មនោះ។ ប៉ុន្តែ ការបែងចែកផលចំណេញពីពាណិជ្ជកម្មនោះត្រូវបានប្រើប្រាស់យ៉ាងអន់ដោយស្ថាប័នក្នុងស្រុក (សុខភាព វិស័យអប់រំ គោលនយោបាយកែតម្រូវ) និងដោយគោលនយោបាយដែលគេមិនបានឃើញការកើនឡើងប្រាក់ចំណូលពិតប្រាកដអស់ជាច្រើនទសវត្សរ៍មកហើយ។ ការនេះនឹងមិនប្រែប្រួលលឿននោះទេ គឺពិតជាមិនស្ថិតក្នុងមួយអាណត្តិប្រធានាធិបតីនោះទេ ពោលគឺវាត្រូវចំណាយពេលមួយជំនាន់មនុស្សដើម្បីដោះស្រាយ។
ត្រាំ បានប្រកាសសង្គ្រាមពាណិជ្ជកម្ម ដើម្បីកែតម្រូវអ្វីដែលដៃគូពាណិជ្ជកម្មរបស់ខ្លួន ពិសេសគឺចិនបានធ្វើមកលើអាមេរិក។ គាត់ស្តីបន្ទោសពួកគេចំពោះឱនភាពពាណិជ្ជកម្មអាមេរិក។ ដូចដែលអ្នកជំនាញសេដ្ឋកិច្ច ៩៩ ភាគរយបានប្រាប់គាត់អញ្ចឹងថា នោះមិនមែនកើតឡើងអញ្ចឹងនោះទេ។ ឱនភាពពាណិជ្ជកម្មអាមេរិកបណ្តាលមកពីការចំណាយច្រើនជាខ្លួនរកបាន និងការចំណាយបន្ថែមដោយការខ្ចីប្រាក់តាមទម្រង់ផ្សេងៗ។ មានបញ្ហាដែលត្រូវចរចាជាមួយច្បាប់ពាណិជ្ជកម្ម និងជំនួញអន្តរជាតិ ប៉ុន្តែវាស្ទើតែគ្មានធ្វើអ្វីបានសោះដល់ការកែតម្រូវអតុល្យភាពពាណិជ្ជអន្តរជាតិនោះ។
សង្គ្រាមពាណិជ្ជកម្មរបស់ ត្រាំ មិនទាន់ត្រូវយកមកដោះស្រាយនៅឡើយ។ ដូចដែលអ្នកលើកឡើងថា ប្រហែលមានការដោះស្រាយខ្លះ ពោលគឺជាកលយុទ្ធចរចារបស់ ត្រាំ ដែលរៀបចំឡើងដើម្បីផ្លាស់ប្តូរប្រព័ន្ធនោះនៅអនាគត។ ប៉ុន្តែ វាជាកលយុទ្ធប្រថុយប្រថាន និងខាតបង់ច្រើន។ ការលើកឡើងពីសង្គ្រាមពាណិជ្ជកម្មរបស់គាត់បានរង្គោះរង្គើរដល់ទីផ្សាហិរញ្ញវត្ថុ។ កាន់តែសំខាន់នោះ ការមិនគោរពច្បាប់ធ្វើពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោកនឹងធ្វើឲ្យបាត់បង់ទំនុកចិត្តក្នុងភាពជាអ្នកដឹកនាំរបស់អាមេរិក និងធ្វើឲ្យកាន់តែងាយស្រួលដល់ប្រទេសផ្សេងក្នុងការកំទេចប្រព័ន្ធនោះចោល។
តើអ្វីជាការឆ្លើយតបរបស់ចិនដល់រឿងទាំងអស់នេះ?
លោក Yao Yang បានគូសបញ្ជាក់ថា អារម្មណ៍របស់វ៉ាស៊ីនតោនបានប្រែពីការចូលរួមជាមួយចិនទៅជាប្រឆាំងនឹងចិន។ ឥស្សរជនអាមេរិកលែងខ្វល់អំពីអ្វីដែលកំពុងកើតឡើងនៅខាងក្នុងប្រទេសចិនទៀតហើយ ទោះវាជារឿងការធ្វើសេរីកម្មសេដ្ឋកិច្ច ឬក៏ការរំលោភបំពានសិទ្ធិមនុស្សក៏ដោយ។ ពួកគេគ្រាន់តែខ្វល់អំពីថា តើចិនបង្កផលប៉ះពាល់ដល់អាមេរិកដោយរបៀបណាតែប៉ុណ្ណោះ។ ចំណុចតថ្លៃរបស់ចិនដែលធ្លាប់បំពេញចិត្តអាមេរិក ដូចជាជំហានតូចៗនៃការបើកចំហរទីផ្សារ និងការទិញទំនិញអាមេរិករបស់ចិននោះលែងយកមកប្រើកើតទៀតហើយ។
លោក Yao បានមើលឃើញការប្រណាំងប្រជែងបច្ចេកវិទ្យាថា ជាបញ្ហាស្រួចស្រាវដែលឥឡូវនេះកំពុងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងអាមេរិក និងចិន។ ហេតុផលធំសម្រាប់ការប្រកាសធ្វើសង្គ្រាមពាណិជ្ជកម្មរបស់ ត្រាំ នោះគឺ ចិន “លួច” កម្មសិទ្ធិបញ្ញារបស់អាមេរិក និងការផ្ទេរបច្ចេកវិទ្យាដោយបង្ខំ។
វិធានការផ្ទេរបច្ចេកវិទ្យាតាមរយៈគោលនយោបាយវិនិយោគបានក្លាយជាផ្នែកមួយនៃគោលនយោបាយស្របច្បាប់ក្នុងការលើកម្ពស់ការអភិវឌ្ឍឧស្សាហកម្មនៅទូទាំងប្រទេស ដូចជា ជប៉ុន កូរ៉េខាងត្បូង និងចិន។ តាមប្រវត្តិ តាមពិត អាមេរិកបានលែងល្បែងដដែលៗ។ ការចោទប្រកាន់លើចិននោះគឺការលួចដែលផ្តល់អំណាចពីរដ្ឋ។ អ្វីទាំងអស់នោះ តាមពិតទៅ ត្រូវការចរចា នៅពេលវាពាក់ព័ន្ធ។ ប៉ុន្តែ ការចរចានោះមិនត្រូវប៉ះពាល់ដល់ការកំទេចប្រព័ន្ធធ្វើពាណិជ្ជកម្មសាកលនោះទេ។ ចំណុចអាទិភាពនោះគួរតែមើលទៅលើការសម្រួលការវិនិយោគ និងកិច្ចព្រមព្រៀងវិនិយោគដែលយកមកដោះស្រាយបញ្ហាទាំងនេះ។
លោក Yao និយាយថា “ពន្ធនាំចូលបែបទណ្ឌកម្ម” គឺគ្រាន់តែជាចំណុចចាប់ផ្តើមនៃការប្រណាំងប្រជែងបច្ចេកវិទ្យាប៉ុណ្ណោះ។ នៅប៉ុន្មានឆ្នាំខាងមុខនេះ វាទំនងណាស់ដែលថា រដ្ឋបាល ត្រាំ នឹងរឹតបណ្តឹងដល់ការគ្រប់គ្រងរបស់ខ្លួនលើសកម្មភាពបញ្ជ្រាបខ្លួន និងបញ្ចូលខ្លួនរបស់ក្រុមហ៊ុនចិននៅអាមេរិកជាមិនខាន។
សម្រាប់ការឆ្លើយតបរបស់ចិនវិញ លោក Yao លើកឡើងថា វាសំខាន់ណាស់សម្រាប់អ្នកធ្វើគោលនយោបាយក្នុងការទទួលស្គាល់ការផ្លាស់ប្តូរឥរិយាបថនៅទីក្រុងវ៉ាស៊ីនតោន និងបង្កើតយុទ្ធសាស្ត្រថ្មីមួយដើម្បីដោះស្រាយជាមួយអាមេរិក។ គេចាំបាច់ត្រូវការគោលនយោបាយដែលមានការងាកមកក្នុងស្រុក។ ការប្រកាសយកពន្ធនាំចូលបែបសងសឹកនោះគឺគ្រាន់តែជាការឆ្លើយតបរយៈពេលខ្លីប៉ុណ្ណោះ។ ការឆ្លើយតបរយៈពេលយូរដែលត្រឹមត្រូវនោះគឺការបន្តធ្វើកំណែទម្រង់ និងគោលនយោបាយបើកចំហររបស់ចិន ដែលសំខាន់យ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចខ្ពស់អស់ ៤០ ឆ្នាំកន្លងមកនេះរបស់ចិន។
សម្រាប់ពិភពលោកទាំងមូលវិញ នេះជាពេលដែលយុទ្ធសាស្ត្ររង់ចាំមើលលែងយកជាការបានទៀតហើយ។ វាជាពេលដែលតម្រូវឲ្យមានការឆ្លើយតបជាយុទ្ធសាស្ត្រ ពិសេសពីដៃគូនៅតំបន់អាស៊ី។
អាស៊ីមានហានិភ័យក្នុងប្រព័ន្ធពិភពលោកជាងទីណាៗទាំងអស់របស់ពិភពលោក ពោលគឺសេដ្ឋកិច្ចរបស់ខ្លួនពឹងលើប្រព័ន្ធបើកចំហផ្អែកតាមច្បាប់ មិនគ្រាន់តែសម្រាប់ការរីកលូតលាស់សេដ្ឋកិច្ចរបស់គេនោះប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សន្តិសុខនយោបាយទៀតផង។ ការចង់បានប្រព័ន្ធផ្អែកតាមច្បាប់នោះគឺជាកត្តាសំខាន់យ៉ាងខ្លាំងក្នុងការការពារសន្តិសុខសេដ្ឋកិច្ច និងសន្តិសុខនយោបាយកាន់តែទូលាយ។ យើងចាំបាច់ត្រូវប្រកាន់ជំហរឹងមាំនាពេលដែលកំពុងប្រឈមមុខនឹងការគំរាមដល់ប្រព័ន្ធពាណិជ្ជកម្មសាកលនោះ។ សក្តានុពលនៃកំណើនរបស់អាស៊ីពឹងផ្អែកខ្លាំងលើការប្រកាន់ភ្ជាប់នឹងគោលនយោបាយកំណែទម្រង់ឲ្យបានស៊ីជម្រៅ ទាំងដោយចិន ដោយប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ និងឥណ្ឌា នូវប្រព័ន្ធធ្វើពាណិជ្ជកម្មអន្តរជាតិបើកចំហរដែលផ្អែកលើច្បាប់៕

Press Release Outcomes of the 32nd ASEAN Summit 27-28 April, Singapore
Samdech Akka Moha Sena Padei Techo HUN SEN, Prime Minister of the Kingdom of Cambodia, led a high-level delegation to attend the 32nd ASEAN Summit held in Singapore on 27-28 April 2018, at the invitation of His Excellency Lee Hsien Loong, Prime Minister of the Republic of Singapore.
The 32nd Summit held under the themes “Resilience” and “Innovation” demonstrated ASEAN’s approach to stay relevant with the revolving geopolitical situation in the region and beyond as well as to project the vital role ASEAN has taken in the maintenance and promotion of peace, stability, and prosperity.
During the Summit, the Leaders had discussed in depth and exchanged views on a wide range areas of vital interest to ASEAN community building, indicating strong resolve on building a Resilient and Innovative ASEAN, establishment of an ASEAN Smart Cities Network, Cybersecurity Cooperation, ASEAN’s external relations and its future directions.
With regard to the developments in the region, particularly the South China Sea and Korean Peninsula, the ASEAN Leaders expressed the followings:
On South China Sea, the Leaders reaffirmed the importance of maintaining and promoting peace, security, stability, safety and freedom of navigation in and over flight above the South China Sea and recognised the benefits of having the South China Sea as a sea of peace, stability and prosperity. The Leaders encouraged relevant parties to fully and effectively implement the 2002 Declaration on the Conduct of Parties in the South China Sea (DOC) in its entirety. The Leaders noted with satisfaction the improved cooperation between ASEAN and China and were encouraged by the official commencement of the substantive negotiations towards the early conclusion of an effective COC on a mutually-agreed timeline.
The Leaders welcomed practical measures that could reduce tensions, and the risks of accidents, misunderstandings and miscalculation, such as the successful testing of the ASEAN Member States and China MFA-to-MFA hotline to manage maritime emergencies in the South China Sea, and the operationalisation of the Joint Statement on the Application of the Code for Unplanned Encounters at Sea (CUES) in the South China Sea adopted on 7 September 2016.
The Summit reaffirmed the need to enhance mutual trust and confidence, exercise self-restraint in the conduct of activities and avoid actions that may further complicate the situation, and pursue peaceful resolution of disputes in accordance with international law, including the 1982 UNCLOS. The Leaders emphasised the importance of non-militarisation and self-restraint in the conduct of all activities by claimants and all other states, including those mentioned in the DOC that could further complicate the situation and escalate tensions in the South China Sea.
On Korean Peninsula, the Leaders welcomed the improvement of the tense situation in the Korean Peninsula and expressed warmed strong belief on the positive approach occurring in the Peninsula. The Leaders were satisfied and encouraged by the recent visit of Democratic People’s Republic of Korea (DPRK) leader Kim Jong Un to China, the announcement of plans for a meeting between U.S. President Donald Trump and DPRK leader Kim in the near future, as well as efforts by the Republic of Korea and all concerned parties to reduce tensions and work towards a peaceful resolution of the situation on the Korean Peninsula. We also noted the DPRK’s reported pledge to refrain from further nuclear and missile tests during this period.
The Leaders also discussed the humanitarian situation in Rakhine State. They expressed continued support for Myanmar’s humanitarian relief programme in Rakhine State and welcomed the ASEAN Coordinating Centre for Humanitarian Assistance on disaster management (AHA Centre)’s ongoing work with the Myanmar Government-led mechanism to deliver humanitarian assistance to all displaced persons without discrimination.
At the conclusion of the 32nd ASEAN Summit, the Chairman’s Statement of the Summit was issued. Other important documents were also adopted and noted.
On the sidelines of the Summit, Samdech Techo Prime Minister also held bilateral meetings with heads of delegation of some countries.
Phnom Penh, April 2018

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី៣២ នៅសិង្ហបុរី
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣២ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នេះ បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃនេះ។ វត្តមានរបស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅប្រទេសសិង្ហបុរី លើកនេះ គឺធ្វើឡើងតបតាមការអញ្ជើញរបស់ លោក លី សៀន ឡុង (Lee Hsien Loong) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសិង្ហបុរី និងជាប្រធានកិច្ចប្រជុំកំពូល។
ឥស្សរជនកម្ពុជា ដែលនឹងអមដំណើរលោកនាយករដ្ឋមន្រ្ដី រួមមាន លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសមាជិកដទៃទៀតនៃរាជរដ្ឋាភិបាលកម្ពុជា ។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ ក្រោមមូលបទ «ភាពរឹងមាំ និង នវានុវត្តន៍របស់អាស៊ាន» នឹងឆ្លុះបញ្ចាំង នូវអភិក្រមដ៏សំខាន់ ដែលអាស៊ានប្រកាន់យក ដើម្បីរក្សាសារៈសំខាន់របស់ខ្លួន ក្នុងនាមជាអង្គការតំបន់ដែល ទទួលបានការជឿទុកចិត្ត នៅក្នុងការថែរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព ។
នៅក្នុងឱកាសដ៏សំខាន់នេះដែរ ថ្នាក់ដឹកនាំប្រទេសដែលចូលរួមនឹងធ្វើការពិភាក្សា និងផ្លាស់ប្តូរទស្សនៈស្តីពីការ កសាងភាពរឹងមាំ និងនវានុវត្តន៍របស់អាស៊ាន ការបង្កើតបណ្តាញទីក្រុងឆ្លាតអាស៊ាន កិច្ចសហប្រតិបត្តិការ សន្តិសុខ តាមប្រព័ន្ធអ៊ីនធឺណែត ទំនាក់ទំនងក្រៅតំបន់អាស៊ាន និងទិសដៅអនាគត ព្រមទាំងបញ្ហានៅក្នុង តំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍រួម។ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ ឯកសារ សំខាន់ៗមួយចំនួននឹងត្រូវបាន ចេញផ្សាយ អនុម័ត និងកត់សំគាល់។ ក្រៅពីកិច្ចប្រជុំកំពូល អាស៊ានលើក ទី៣២ លោកនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ ថ្នាក់ដឹកនាំរបស់ប្រទេសអាស៊ាន មួយចំនួនផងដែរ។
ក្រសួងការបរទេស បានប្រកាសទៀតថា ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២នេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូលរួម កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន កិច្ចប្រជុំលើកទី១៧ របស់ក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន និងកិច្ចប្រជុំលើកទី២១របស់ក្រុមប្រឹក្សា សម្រប សម្រួលអាស៊ាន៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស ៖

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ ដើម្បីធានាសន្តិភាព និងការអភិវឌ្ឍយូរអង្វែង ខ្ញុំនឹងបន្តដឹកនាំប្រទេសជាតិ យ៉ាងហោចណាស់២អាណត្តិទៅមុខទៀត
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រកាសថា លោកនឹងបន្តដឹកនាំ ប្រទេសកម្ពុជា យ៉ាងហោចណាស់២អាណត្តិ (១០ឆ្នាំ) ទៅមុខទៀត ដើម្បីធានាឲ្យបានសន្តិភាព និងការអភិវឌ្ឍន៍យូរអង្វែងជូនប្រទេសកម្ពុជា។
បន្ទាប់ពីធ្លាប់បានបញ្ជាក់ជារឿយៗប្រាប់បងប្អូនកម្មករ កម្មការិនី ក្នុងឱកាសដែលលោកចុះជួបនាពេលកន្លង មកនោះ នៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីតាមរយៈ Facebook ផ្លូវការរបស់សម្តេចថា «ដើម្បីធានាសន្តិភាព និងការអភិវឌ្ឍយូរអង្វែង ខ្ញុំនឹងបន្តដឹកនាំប្រទេសជាតិ យ៉ាងហោចណាស់ ២អាណត្តិ ទៅមុខទៀត។ អរគុណបងប្អូនជនរួមជាតិ ដែលបានផ្តល់នូវជំនឿទុកចិត្ត គាំទ្រឥតងាករេ និងបោះឆ្នោតជូនតែ គណបក្សប្រជាជនតាំងពីដើមរហូតមក»។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បញ្ជាក់ផងដែរថា កម្ពុជាសន្តិភាព គឺកំពុងផ្តល់ឱកាសដល់ វិនិយោគគិនជាតិ និងអន្តរជាតិចូលរួមកសាងប្រទេសដោយគ្មានការភ័យខ្លាច ហើយពលរដ្ឋកម្ពុជាក៏អាច ធ្វើដំណើរ ទៅកំសាន្តនៅតាមតំបន់រមណីយដ្ឋានទាំងនោះ កាន់តែងាយស្រួលទៀតផង។
ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៣,៩៧១នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃពុធ ០៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ សម្តេតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំអរគុណចំពោះ ក្មួយៗកម្មករ ដែលបានជូនពរខ្ញុំថា សូមសម្តេចសុខសប្បាយ អាយុវែងដើម្បីនៅជាមួយកូនចៅបន្តទៀត។ ឥឡូវអីចេះ មិនចាំបាច់បន់ស្រន់ស្អីទេ ល្អជាងគេ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទៅ ហ៊ុន សែន នៅបន្តជាមួយហើយ។ អាហ្នឹង គឺបន់ជាក់ស្តែង មានទៅមានមកជាក់ស្តែងមិនចាំ បាច់បន់…បើចង់អាយុវែងក៏អត់បានការបើអត់មានអ្នកបោះឆ្នោតឲ្យផង អីចឹងទាល់តែអាយុវែងហើយ កាន់តំណែង នាយករដ្ឋមន្ត្រី ទើបបាននៅជាមួយក្មួយៗបានយូរ។ ពូអរគុណចំពោះក្មួយទាំងឡាយ ដែលផ្តល់នូវការគាំទ្រ សម្រាប់ការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក» ៕

នៅព្រឹកនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ទទួលជួបអភិបាលតំបន់ស្វយ័តក្វាងស៊ី នៅវិមានសន្តិភាព
នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ទទួលជួបលោក ឆឹន អ៊ូ អភិបាលនៃតំបន់ស្វយ័តក្វាងស៊ី និងគណៈប្រតិភូ នៅវិមានសន្តិភាព។
អំឡុងជួបជាមួយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃនេះ អភិបាលនៃតំបន់ស្វយ័តក្វាងស៊ី នឹងប្រគល់អំណោយ «អង្ករម្លិះ ចំនួន១៦០តោន ដែលមានតម្លៃ១លានយន់ ដល់រាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា លោក ឆឹន អ៊ូ បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់២៤ ខែមេសា ឆ្នាំ២០១៨។ អំឡុងពេលមកបំពេញទស្សនកិច្ចនៅកម្ពុជានេះ លោកបានជួបជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាផងដែរ ៕

អាមេរិកសម្រេចបន្តឡើងវិញ នូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ! ក្រសួងពាណិជ្ជកម្ម ប្រកាសឲ្យពាណិជ្ជករ ដែលនាំចូលទំនិញទៅទីផ្សារអាមេរិក ដាក់ពាក្យស្នើសុំដកប្រាក់ពន្ធនោះត្រឡប់មកវិញ
ក្រសួងពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ បានចេញសេចក្តីជូនដំណឹងដល់រាល់ពាណិជ្ជករទាំងអស់ ដែលនាំចូលទំនិញទៅទីផ្សារសហរដ្ឋអាមេរិក នាពេលកន្លងមកហើយ បានបង់ពន្ធរួចមកហើយចាប់ពីខែមករាមក អាចធ្វើការស្នើសុំដកប្រាក់ពន្ធនោះត្រឡប់មកវិញបាន បន្ទាប់ពីសហរដ្ឋអាមេរិក បានសម្រេចបន្តឡើងវិញ នូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ និងដាក់ឲ្យចូលជាធរមានកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨។
សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលចេញផ្សាយនៅថ្ងៃនេះបានបញ្ជាក់ថា លោកប្រធានាធីបតីសហរដ្ឋអាមេរិក Donald Trump កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ បានចុះហត្ថលេខាលើច្បាប់ស្តីពី Consolidated Appropriations Act, 2018 ដើម្បីបន្តឡើងវិញ នៃប្រព័ន្ធអនុគ្រោះពន្ធទូទៅដោយភ្ជាប់ជាមួយការធ្វើប្រតិសកម្មពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។
ការសម្រេចនេះ អាចឲ្យរាល់ពាណិជ្ជករទាំងអស់ដែលប្រើ Special Program Indicator (SPI) កូដ អាចទទួលប្រាក់ពន្ធដែលបានបង់រួចហើយត្រឡប់មកវិញដោយស្វ័យប្រវត្តិ។ ដោយឡែងអ្នកនាំផលិតផលទៅអាមេរិកដែលមិនប្រើ SPI កូដអាចស្នើសុំប្រាក់ពន្ធមកវិញ បានដោយត្រូវដាក់ពាក្យស្នើសុំដោយខ្លួនឯង តាមរយៈគេហទំព័រនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ៕

Subscribe to:
Posts (Atom)