Friday, December 19, 2014

សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពីលទ្ធ​ផល​នៃសម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី៦​ព្រឹទ្ធសភា នីតិកាល​ទី៣ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤



សេចក្តីប្រកាសព័ត៌មាន រដ្ឋសភា​បន្តសម័យប្រជុំ​ពេញអង្គ​លើកទី៣ នីតិកាលទី៥ ថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០១៤



សម្តេច​តេជោ អញ្ជើញ​ទៅដល់​ចំណត​អាកាស​យាន​ដ្ឋាន​អន្តរជាតិ ទីក្រុង​បាងកក ដើម្បីចូល​រួមកិច្ច​ប្រជុំកំពូល​មហា​អនុតំបន់មេគង្គ​លើកទី៥

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាឯកឧត្តម ប្រ​មុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តា ប្រទេសក្នុងមហា អនុ តំបន់មេគង្គ៤ផ្សេងទៀត រួមមានប្រទេសចិន ឡាវ មី​យ៉ាន់ម៉ា និងប្រទេស វៀតណាម បានអញ្ជើញទៅដល់ទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ជាបន្ត បន្ទាប់​ ដើ​ម្បីចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៥ ដែលនឹង ប្រារព្ធ ធ្វើឡើងនៅល្ងាច​ថ្ងៃ ទី១៩និងព្រឹកថ្ងៃទី២០ធ្នូ។

យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ​ជាន់​ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចុះចតនៅចំណតអាកាសយានដ្ឋានអន្តរជាតិដនមឿង ទីក្រុងបាងកក ព្រះរា​ជា​ណាចក្រថៃ ប្រកបដោយសុវត្តិភាព កាលពីវេលា ម៉ោង ១១និង៣៣នាទីព្រឹក ក្រោមវត្តមាននៃការទទួល​បដិ​សណ្ឋារ​កិច្ចស្វាគមន៍ យ៉ាង ស្និតស្នាលរ៉ាក់ទាក់បំផុត ពីសំណាក់ឯកឧត្តមឧត្តមសេនីយ៍ Surasak Kancha​narath រដ្ឋ​មន្រ្តីក្រសួងការងារ លោកជំទាវ អ៊ាត សោភា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព​របស់​ព្រះរា​ជា​ណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ ព្រមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់​រាជ​រដ្ឋាភិបាលថៃ និង ឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប។

តាមកម្មវិធីដែលបាន​គ្រោង​ទុក នៅមុនពិធីបើកកិច្ចប្រជុំកំពូលមហា អនុតំបន់ មេគង្គលើកទី៥ គឺនៅល្ងាចថ្ងៃទី១៩ធ្នូនេះ សម្តេច​តេជោនាយករដ្ឋមន្រ្តី និងជួប ពិភាក្សាទ្វេភាគីជាមួយឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋ​មន្រ្តីថៃ និងជាប្រធានកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៥ ដើម្បីពង្រឹង ពង្រីកចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជា-ថៃ ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ពិសេសការពិនិត្យ​មើលឡើងវិញ ជុំវិញការ វិវត្តន៍ នៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ ក្រោមពីដំណើរទស្សនកិច្ចផ្លូវការ​របស់​ឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីខែវិច្ឆិកាកន្លងទៅថ្មីៗ​នេះ។ សន្តិសុខត្រូវបានរិតបណ្តឹង នៅពេលវត្តមាន នៃការអញ្ជើញ ទៅដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ពោលគឺសន្តិសុខត្រូវបានរិតបណ្តឹង​ចាប់ពីព្រលាន យន្ត​ហោះ​ដនមឿង រហូតដល់​សណ្ឋាគារស្នាក់នៅរបស់សម្តេចតេជោ និងគណៈ ប្រតីភូជាន់ខ្ពស់ ក្នុងនោះរួម​ទាំងការរៀបចំក្បួនឧទ្ធម្ភាគចក្រការពារសន្តិសុខ សុត្ថិ​ភាព ពីលើក្បូនធ្វើដំណើររបស់សម្តេចតេជោនាយក រដ្ឋមន្រ្តីផងដែរ៕



ឯកឧត្ត​ម​​បណ្ឌិត​​សភាចារ្យ សុខ អាន លើក​​ទឹក​​ចិត្ត និង​​ជំរុញ​ឲ្យ​​មាន​ការ​សិក្សា​​ស្រា​វ​ជ្រាវ និង​​ចង​ក្រង​​ឯកសារ​​ផ្សព្វផ្សាយ ពី​ទំនាក់​​ទំនង​​កម្ពុជា-ចិន

ក្នុង​ឱកាស​អញ្ជើញ​ចូល​រួម​ជា​អធិបតី ក្នុង​ពិធីបើក​សន្និសីទអន្តរជាតិ​ស្ដីពី​ទំនាក់ទំនង​ការទូត​កម្ពុជា-ចិន​ នា​សម​យ័​សម្ដេច​ព្រះនរោត្ដម​សីហនុ រសៀល​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​រាជ្យ​បណ្ឌិតសភា​កម្ពុជា​ឯកត្តម​បណ្ឌិត សភាចា​រ្យ សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី បានមាន​ប្រសាសន៍​លើ​ក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​សិក្សា​ស្រាវជ្រាវ​ចងក្រង និង​ផ្សព្វផ្សាយ​ឲ្យ​បាន​កាន់​តែទូលំ​ទូលាយ​ថែម​ទៀត​ដល់​មហាជន​គ្រប់​ស្រទាប់​អំពី​ប្រវត្តិ​សាស្ត្រ វប្បធម៌ ភាសា និង​សារៈសំខាន់ នៃ​ទំនាក់​ទំនង​ការ​ទូត​កម្ពុជា-ចិន។
ជាមួយ​នឹង​ការ​កោត​សរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់​ដឹកនាំ និង​មន្ត្រី​រាជការ នៃ​រាជ្យបណ្ឌិត​សភា​កម្ពុជា និង​វិទ្យាស្ថាន​ខុងជឺង ក្នុង​កិច្ច​សហការ​រៀបចំ​សន្និសីទ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន បាន​ចាត់ទុក​សន្និសីទ​រយៈពេល​ពីរ​ថ្ងៃ​ដោយ​មាន​ការ​ចូលរួម​ពី​វាគ្មិន​កិតិ្តយស​ដែល​សុទ្ធសឹង​ជា​ឥស្សរជន​សំខាន់ៗ​ នៅក្នុង​វិស័យ​ការទូត ជាពិសេស ឯកឧត្តម លោកជំទាវ​ដែល​ធ្លាប់ជា​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា គឺជា​វេទិកា​វិទ្យាសាស្ត្រ​ដ៏​មាន​សារៈ​សំខាន់​​សម្រាប់​ការចែក​រំលែក​ចំណេះដឹង និង​បទ​ពិសោធន៍​ល្អៗ ពាក់ព័ន្ធ​នឹង​ចំណង​ការទូត​កម្ពុជា-ចិន។
ឯកឧត្ដម បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ថា វេទិកា​ដ៏​មាន​សារៈ​សំខាន់​នេះ ផ្តល់​ឱកាស​ឱ្យ​អ្នកសិក្សា​ស្រាវជ្រាវ សាស្ត្រាចារ្យ សិស្ស និស្សិត ចែក​រំលែក​ទស្សនៈ បទពិសោធន៍ និង​សិក្សា​ស្វែងយល់ ឱ្យ​កាន់តែ​យល់ដឹង​ស៊ីជម្រៅ​បន្ថែម​ទៀត អំពី​ការ​កកើត ការវិវត្ត ហើយ​ជាពិសេស​អំពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​ការទូត កម្ពុជា-ចិន​។ ដើម្បី​ពង្រីក​ការយល់​ដឹង​កាន់តែ​ទូលំទូលាយ​អំពី​ស្នា​ព្រះហស្ត​របស់​ សម្តេច​ព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរបិតា​ឯករាជ​ជាតិ ព្រះ​បរម​រតន​កោដ្ឋ​។
សន្និសីទ​នេះ ក៏​ជា​វិភាគទាន​ដ៏​មានតម្លៃ សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការបន្ត​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​មិត្តភាព សហប្រតិបត្តិការ និង​សាមគ្គី​ភាពជា​ប្រពៃណី​រវាង​ប្រជាជាតិ​ទាំងពីរ កម្ពុជា​-​ចិន ក៏ដូចជា ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។
ឯកឧត្ដម បណ្ឌិត​សភាចារ្យ សុខ អាន បាន​ផ្តល់​ជាអនុសាសន៍ថា លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ទំនាក់ទំនង​មិត្តភាព​កម្ពុជា​-​ចិន​ ក្នុងសម័យ​សម្តេចព្រះ នរោត្តម សីហនុ គួរ​ត្រូវបាន​ចងក្រង បោះពុម្ព និង​ផ្សព្វផ្សាយ ជា​ខេមរភាសា ភាសា​ចិន និង​ភាសា​អង់គ្លេស ឱ្យបាន​ទូលំទូលាយ​ដល់​មហាជន​ជាតិ​ និង​អន្តរជាតិ​។ នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​១៩៥៨ កម្ពុជា​-​ចិន បាន​ឈានទៅ​បង្កើត​ទំនាក់ទំនង​ការទូត ហើយ​បាន​ក្លាយជា​ដៃគូ​សហប្រតិបត្តិការ​យ៉ាង​ជិតស្និត ប្រកបដោយ​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក ក្នុង​រយៈពេល​ដ៏​ខ្លី​។ មិត្ត​ល្អ​ជួយ​គ្នា​ក្នុង​គ្រាក្រ បាន​ក្លាយជា​ពាក្យស្លោក​ប្រកប​ដោយ​គុណធម៌ សម្រាប់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​។
គួរ​រំឭក​ផងដែរ​ថា ៦​ឆ្នាំ​ក្រោយ​ពី​គណបក្ស​កុម្មុយនិស្ត​ចិន​បាន​ឡើង​កាន់​អំណាច និង​២​ឆ្នាំ​ក្រោយ​ពី​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​ប្រទេសបារាំង កម្ពុជានិង​ចិន ក៏​ចាប់​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា​។ ដំបូង​ជា​ទំនាក់ទំនង​ក្រៅ​ផ្លូវការ ប៉ុន្តែ ​ជា​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​មួយ រវាង​សម្តេច​ព្រះ នរោត្តម សីហនុ និងលោក ​ជូ អេន​ឡាយ នាយករដ្ឋមន្រ្តី​ចិន នៅក្នុង​ឱកាស​សន្និសីទ​ប្រទេស​មិនចូល​បក្ស​សម្ព័ន្ធ​ នៅ​ក្រុង​ Bandung ប្រទេសឥណ្ឌូណេស៊ី ក្នុងឆ្នាំ​១៩៥៥។ ចាប់តាំងពី​ដើម​ឆ្នាំ​១៩៥៨ បើ​ទោះ​ជា​ចិន​និង​កម្ពុជា មិន​ទាន់​មាន​ទំនាក់​ទំនង​ការទូត​ជា​ផ្លូវការ​ជាមួយ​គ្នា​ក៏ដោយ ថ្នាក់​ដឹកនាំ​នៃ​ប្រទសទាំងពីរ​តែង​តែ​បំពេញ​ទស្សន​កិច្ច​ទៅ​វិញ​ទៅ​មក ហើយ​ប្រទេស​ចិន​បាន​ក្លាយ​ជា​ប្រទេស​ផ្តល់​ជំនួយ​ដ៏សំខាន់​មួយ​ដល់​ប្រទេស​កម្ពុជា។ នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​១៩៥៨ កម្ពុជា-ចិន បាន​ឈាន​ទៅ​បង្កើត​ទំនាក់​ទំនង​ការទូត ហើយ​បាន​ក្លាយ​ជាដៃគូ​សហប្រតិបត្តិការ​យ៉ាង​ជិតស្និត ប្រកប​ដោយ​ផល​ប្រយោជន៍​ទៅវិញ​ទៅ​មក ក្នុង​រយៈ​ពេល​ដ៏ខ្លី។ មិត្តល្អ​ជួយ​គ្នា​ក្នុង​គ្រាក្រ បាន​ក្លាយ​ជាពាក្យ​ស្លោក​ប្រកប​ដោយ​គុណធម៌ សម្រាប់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ។ ជាក់​ស្តែង​ក្នុង​ទសវត្សរ៍ឆ្នាំ​៦០ សម្តេច​ព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល និង​ប្រជាជន​ចិន ក្នុងការ​តស៊ូ​មតិ​នៅ​លើវេទិកា​អន្តរជាតិ​នានា ដើម្បី​ជួយគាំទ្រ​ឱ្យ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ទទួល​បាន​អាសនៈ​ប្រចាំ​អង្គការ​សហប្រជាជាតិ​។
ពេញ​មួយ​ព្រះជន្ម​របស់​ព្រះអង្គ ព្រះ​បាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះបរម​រតន​កោដ្ឋ ព្រះអង្គ​មិន​ត្រឹមតែ​បាន​លះបង់​ព្រះ​កាយពល ដើម្បី​ឯករាជ្យជាតិ បូរណភាព​ទឹក​ដី និង​ការអភិវឌ្ឍ​ជាតិ ហើយ​បាន​កសាង​ប្រទេស​កម្ពុជា​នៅ​ក្នុង​សម័យ​សង្គមរាស្រ្ត​និយម ឱ្យ​ក្លាយ​ជាប្រទេស​ដ៏រីក​ចម្រើន​មួយ​នៅ​អាស៊ីអាគ្នេយ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែព្រះ​អង្គ​ថែម​ទាំង​ជា​អ្នកការទូត​ដ៏ឆ្នើម​ដែល​បាន​កសាង​ទំនាក់​ទំនង​យ៉ាង​ល្អ ក្នុង​ស្មារតីសន្តិភាព និង​សន្តិសហវិជ្ជមាន​ជាមួយ​ប្រទេស​នានា​នៅ​ក្នុង​តំបន់ ក៏ដូចជា​ក្នុង​ពិភពលោក ជា​ពិសេស ជាមួយ​មហា​មិត្តចិន។ ទាំងនេះ​បាន​ធ្វើ​ឱ្យ​ព្រះអង្គ​ទទួល​បាន​នូវ​ការគោរព​ស្រ​ឡាញ់ និង​កោត​សរសើរ ពី​ប្រជាជន​កម្ពុជា ក៏ដូចជា​ប្រជាជន​ចិនថា ជា​ព្រះអគ្គ​មគ្គុ​ទេសក៍​ដ៏ឆ្នើម ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ឈ្លាសវៃ ប៉ិន​ប្រសប់ ទន់​ភ្លន់ ប៉ុន្តែ​ម៉ឺង​ម៉ាត់ ជា​គំរូ​សម្រាប់​អ្នកដឹកនាំ និង​អ្នកការទូត​ទាំង​អស់​រៀន​សូត្រ​តាម។
ទាក់​ទង​នឹង​បញ្ហា​នេះ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ដោយ​ឈរ​លើស្មារតី​មិត្តភាព​ជាអមតៈ និងដើរ​តាម​មាគ៌ា​ដ៏​វិសេស​វិសាល​របស់ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​បន្ត​ពង្រឹង និង​ពង្រីក​ចំណង​មិត្តភាព ទំនាក់​ទំនង​ការទូត ​និង​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​ចិន រហូត​ឈាន​ដល់​កម្រិត​ដៃគូយុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ។ កម្ពុជា​ជា​បង​ប្អូន​ល្អ ជាអ្នក​ជិតខាង​ល្អ ជា​មិត្តភក្តិ​ល្អ និង​ជាដៃគូ​ល្អ​របស់​ចិន។ រាជរដ្ឋាភិបាល​កម្ពុជា​នៅ​តែ​បន្តគាំ​ទ្រដោយ​ឥតងាករេ​ចំពោះ​នយោបាយ​ចិន​តែ​មួយ និង​ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍​គោរព​អធិប​តេយ្យ​ភាព ការ​មិន​ជ្រៀត​ជ្រែក​ផ្ទៃ​ក្នុងគ្នា និង​ការ​ផ្តល់​ផល​ប្រយោជន៍​ឱ្យគ្នា​ទៅវិញ​ទៅមក។
ដោយសារ​កត្តា​អំណោយផល​ទាំង​នេះ អ្នក​វិនិយោគ និង​ទេសចរ​ចិន បាន​មក​បណ្តាក់​ទុន​វិនិយោគ និង​ទស្សនា​កម្ពុជា កាន់​តែ​ច្រើន​ជា​បន្ត​បន្ទាប់។
លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ខ្លួ​ត ធីតា ប្រធាន រាជ្យ​បណ្ឌិតសភា​កម្ពុជា បានឱ្យដឹងថា ប្រវត្តិ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​ចិន​ត្រូវបាន​កត់ត្រា​យ៉ាងច្បាស់​លាស់​ ដោយ​លោក ជោ យី​ង និង លោក​កាំ​ង​ថៃ ដែល​បានមក​បំពេញ​បេស​កកម្ម​នៅ ហ្វូណន លើសពីនេះ​អ្នក​ស្រាវជ្រាវ​ជាតិ ​និង​អន្តរជាតិ​នាពេល​បច្ចុប្បន្ន បាន​យល់​យ៉ាងច្បាស់​ពី​ទំនាក់ទំនង​កម្ពុជា​​ចិន​នា​សម​យ័​អង្គរ ពី​កំណត់ត្រា របស់ លោក ជីវ តាក្វាន់ បេសកជន​ចិន​ដែល​បានមក​បំពេញ​បេស​សកម្ម​នៅ​ក្រុង​អង្គរ​។
លោកជំទាវ បាន​បន្តថា សន្និសីទ​នេះ​បានរៀបចំ​ឡើងជា​លើក​ទី​៤​ ដោយ​វិទ្យាស្ថាន​ខុង​ជឺ​នៃ រាជ្យ​បណ្ឌិតសភា​កម្ពុជា ដោយ​យល់ឃើញថា ប្រជាជាតិ​នៃ​ប្រទេស​យើង​ទាំងពីរ​កម្ពុជា-​ចិន តែង​បានចាត់ទុក​សម្ដេចព្រះ​ន​រោ​ត្ដម​សីហនុ​ជា​អច្ឆរិយៈបុគ្គល ជា​វីរៈបុរស​និង​ជា​ស្ថាបនិក​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ​ទើប​ ថ្ងៃនេះ​យើង​រៀបចំ​សន្និ​សីទ ​ដើម្បី​ផ្ដោតលើ​ការសិក្សា​ស្រាវជ្រាវ​ពី​ទំនាក់ទំនង​កម្ពុជា​ចិន នា​សម​យ័ សម្ដេចព្រះ​ន​រោ​ត្ដម​សីហនុ ។​ សន្និសីទ​នេះ ក៍មាន​ការអញ្ជើញ​ចូលរួម​ពី​លោកជំទាវ ពូ ជាន​គ័​រ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ឯកឧត្តម លោកជំទាវ អតីត​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕


Press Release ECCC, Trial Chamber Refers Misconduct of Khieu Samphan’s Counsel to their Respective Professional Bodies

Issued on: ( 19-12-2014 )
19 December 2014
PRESS RELEASE
TRIAL CHAMBER REFERS MISCONDUCT OF KHIEU SAMPHAN’S COUNSEL TO THEIR RESPECTIVE PROFESSIONAL BODIES

On 19 December 2014, the Trial Chamber of the Extraordinary Chambers in the Courts of Cambodia (ECCC) issued an order, referring the misconduct of Khieu Samphan’s national Co-Lawyer Kong Sam Onn to the President of the Bar Association of the Kingdom of Cambodia, and referring the misconduct of foreign Co-Lawyers Arthur Vercken and Anta Guisse to the President of the Paris Bar Association and the Prosecutor General of the Paris Appeal Court.

The order provides details of the misconduct of Khieu Samphan’s counsel from 17 October 2014 onwards. The Trial Chamber found that counsel’s repeated violations of court orders to attend trial hearings in Case 002/02 amounts to a serious and deliberate obstruction of the proceedings. As a direct consequence of this misconduct, 25 trial days over a course of 10 weeks were cancelled, creating hardships for witnesses and Civil Parties, inconvenience for the Parties and significant additional costs for the ECCC.

The Trial Chamber found that there is no factual or legal basis justifying counsel’s misconduct. Two written filings by counsel attempting to justify their actions were considered by the Trial Chamber to be repetitious, frivolous and in support of a defence strategy that is legally groundless, inconsistent with counsel’s duties and fashioned to obstruct the proceedings in Case 002/02. Consequently, the Chamber recommended that the Defence Support Section refuse any request by the counsel for Khieu Samphan to be paid for work on these filings.

The order is available on the ECCC website:

For further information, please contact:

Mr. Lars Olsen
Legal Officer
Land line: +855 (0)23 861 669
Email: olsenl@un.org

Mr. Neth Pheaktra
Press Officer
Mobile phone: +855 (0)12 488 156


សេចក្តី​ប្រកាស​ព័ត៌មាន អង្គ​ជំនុំ​ជម្រះ​​សាលា​ដំបូង​សម្រេច​​បញ្ជូន​​កំហុស​​វិជ្ជាជីវៈ របស់​ក្រុម​មេធាវី​ការ​ពារ​ក្តី​ ខៀវ សំផន ទៅ​អង្គភាព​មាន​សមត្ថភាព​របស់​​គេ​រៀងៗខ្លួន


រដ្ឋសភា​​អនុម័ត​​ជា​ផ្លវ​​ការ​​បង្កើត​​ឲ្យ​​មាន​​ក្រុម​​ភាគ​​តិច​ នៅ​ក្នុង​​សភា​

នៅ​ព្រឹក​ថ្ងៃ​ទី១៩ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ រដ្ឋសភា​បាន​អនុម័ត​រួច​ហើយចំ​ពោះ​ការ​ធ្វើ​វិសោធ​នកម្ម​ច្បាប់​ បទ​បញ្ជា​ផ្ទៃ​ក្នុង​ នៃ​រដ្ឋ​សភា​ ក្នុង​ការ​បង្កើត​ឲ្យ​មាន​ក្រុម​ភាគ​តិច​នៅ​ក្នុង​សភា​ ដោយ​សំ​ឡេង​​គាំ​ទ្រ១០២ លើ​១០២ ក្រោម​អធិបតី​ភាព​សម្តេច​ ហេង សំ​រិន ប្រធាន​រដ្ឋ​សភា​ ប៉ុន្តែ​ច្បាប់​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​សុំ​ការ​យល់​ព្រម​ពី​ព្រឹទ្ធសភា​ពិនិត្យ​ជា​មុន​សិន មុន​នឹង​បញ្ជូន​ថ្វាយ​ព្រះ​មហាក្សត្រឡាយ​ព្រះ​ហស្ថលេខាដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​។
ការអនុម័ត​ច្បាប់​​បង្កើតក្រុម​សភា​ភាគ​តិច​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ព្រម​ព្រៀងគ្នា​រវាង​មេដឹក​នាំ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ គឺ​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ និង​ឯកឧត្តម​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​
តាម​ការ​គ្រោង​ទុក​ ឯកឧត្តម​ សម រង្ស៊ី នឹង​ត្រូវ​បាន​ផ្គូ​ផ្គង​សម្រាប់​កាន់​ដំ​ណែង​ជា​ប្រធាន​ក្រុម​សភា​ភាគ​តិចនេះ ដែល​មាន​ឋានៈស្មើ​នាយករដ្ឋមន្ត្រី​ ខណៈពេលដែល​​មហាជន​ជា​ច្រើន​គេបាន​គិត​ថា ឯកឧត្តម​ កឹម សុខា មិន​មែន​ជា​ដៃ​គូ​ល្អនៃ​វប្ប​ធម៌​សន្ទ​នា​ជា​មួយ​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជា​ជន​កម្ពុជា​ឡើយ​ ដោយ​សារ​តែ​ភាព​រឹង​រូស ចចេះ​មានះជា​បន្ត​បន្ទាប់​នាពេល​កន្លង​មក​នេះ​។
ឯកឧត្តម​ សម​ រង្ស៊ី  បាន​ឲ្យ​ដឹង​បន្ទាប់​ពី​សភា​អនុម័ត​ច្បាប់​ថ្មី​នេះថា ខ្លួន​គាត់​មាន​រឿង​ច្រើន​ណាស់​ដែល​ត្រូវ​ពិភាក្សា​ជា​មួយ​សម្តេច​តេជោ ហ៊ុន សែន នៅ​ពេល​ដែល​លោកក្លាយ​ខ្លួន​ជា​ប្រធាន​ក្រុម​សភា​ភាគ​តិច​ក្នុង​រដ្ឋ​សភា​ ដើម្បី​រក​ការ​ដោះ​ស្រាយ​ផល​ប្រយោជន៍​ជាតិ​ និង​អ្វី​ដែល​លោក អះ​អាង​ថា នឹង​ទុក​ផល​ប្រយោជន៍​ជាតិ​ជា​ធំ​។