សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាឯកឧត្តម ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តា ប្រទេសក្នុងមហា អនុ តំបន់មេគង្គ៤ផ្សេងទៀត រួមមានប្រទេសចិន ឡាវ មីយ៉ាន់ម៉ា និងប្រទេស វៀតណាម បានអញ្ជើញទៅដល់ទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ជាបន្ត បន្ទាប់ ដើម្បីចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៥ ដែលនឹង ប្រារព្ធ ធ្វើឡើងនៅល្ងាចថ្ងៃ ទី១៩និងព្រឹកថ្ងៃទី២០ធ្នូ។
យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចុះចតនៅចំណតអាកាសយានដ្ឋានអន្តរជាតិដនមឿង ទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ប្រកបដោយសុវត្តិភាព កាលពីវេលា ម៉ោង ១១និង៣៣នាទីព្រឹក ក្រោមវត្តមាននៃការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ យ៉ាង ស្និតស្នាលរ៉ាក់ទាក់បំផុត ពីសំណាក់ឯកឧត្តមឧត្តមសេនីយ៍ Surasak Kanchanarath រដ្ឋមន្រ្តីក្រសួងការងារ លោកជំទាវ អ៊ាត សោភា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ ព្រមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលថៃ និង ឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប។
តាមកម្មវិធីដែលបានគ្រោងទុក នៅមុនពិធីបើកកិច្ចប្រជុំកំពូលមហា អនុតំបន់ មេគង្គលើកទី៥ គឺនៅល្ងាចថ្ងៃទី១៩ធ្នូនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងជួប ពិភាក្សាទ្វេភាគីជាមួយឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្រ្តីថៃ និងជាប្រធានកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៥ ដើម្បីពង្រឹង ពង្រីកចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជា-ថៃ ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ពិសេសការពិនិត្យមើលឡើងវិញ ជុំវិញការ វិវត្តន៍ នៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ ក្រោមពីដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីខែវិច្ឆិកាកន្លងទៅថ្មីៗនេះ។ សន្តិសុខត្រូវបានរិតបណ្តឹង នៅពេលវត្តមាន នៃការអញ្ជើញ ទៅដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ពោលគឺសន្តិសុខត្រូវបានរិតបណ្តឹងចាប់ពីព្រលាន យន្តហោះដនមឿង រហូតដល់សណ្ឋាគារស្នាក់នៅរបស់សម្តេចតេជោ និងគណៈ ប្រតីភូជាន់ខ្ពស់ ក្នុងនោះរួមទាំងការរៀបចំក្បួនឧទ្ធម្ភាគចក្រការពារសន្តិសុខ សុត្ថិភាព ពីលើក្បូនធ្វើដំណើររបស់សម្តេចតេជោនាយក រដ្ឋមន្រ្តីផងដែរ៕



No comments:
Post a Comment