បទអត្ថាធិប្បាយ
រត្ន័ សណ្ដាប់
ទិវាសិទ្ធិមនុស្សនៅកម្ពុជា
ឆ្នាំ២០១៣ នេះ ត្រូវគេជាន់ឈ្លី
ឆ្នាំនេះជាខួបលើកទី៦៥
នៃទិវាប្រកាសសិទ្ធិមនុស្សអន្ដរជាតិ។ ប្រទេសនានានៅក្នុងពិភព លោក
គេបាននាំគ្នាប្រារព្ធធ្វើទិវានេះ
តាមរបៀបរៀងៗខ្លួន អបអរសាទរនូវសមិទ្ធផលអ្វីដែលប្រទេសគេទទួលបានក្នុងការអនុវត្តតាមគោលការណ៍អន្ដរជាតិនេះ។
ដោយឡែកនៅកម្ពុជា
រាជរដ្ឋាភិបាលបានយកទិវានេះ ប្រារព្ធជាទិវាជាតិ និងអន្ដរជាតិសម្រាប់
លើកកំពស់ការរស់នៅប្រជាជនដែលមានពិការភាព។ ជនពិការរាប់ពាន់នាក់ និងអង្គការសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាលរាប់រយនាក់ទៀត
បានចូលរួមអបអរសាទរជាមួយនិងរាជរដ្ឋាភិបាល។ សមេ្ដចតេ ជោ ហ៊ុន
សែន
បានថ្លែងថា
“ យើងបានស្គាល់ច្បាស់ណាស់ នូវរសជាតិជីវិតរស់នៅដោយគ្មានសិទ្ធិ សេរីភាព
ពី សម័យសង្រ្គាម
និងពីសម័យប្រល័យពូជសាសន៍ កម្ពុជាប្រជាធិបតេយ្យ។ ការក្រោក ឈររបស់យើង នា ពេលនោះត្រូវបានបញ្ចាប់យុគ្គសម័យ
ខ្មៅងងឹត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ហើយនំាមកសិទ្ធិ សេរីភាព សិទ្ធិជាម្ចាស់ នា ថ្ងៃទី៧
មករា ១៩៧៩ ” ។
ដោយទ្បែកក្រុមបក្ខពួកប្រឆាំង រួមជាមួយគូកន សង្គមស៊ីវិលក្នុងស្រុក អង្គការក្រៅរដ្ឋាភិបាលបរទេស ដែលបានទទួលជំនួយយ៉ាងក្រាស់ក្រែលពីរដ្ឋាភិលបាលបរទេសបានយកទិវានេះមកជាន់ឈ្លី យ៉ាងងងើល។ ពួកគេទាំងនោះបានខិតខំប្រឹងប្រែងយ៉ាងចចេស បន្ដការស្រែកឡាំប៉ារបស់ខ្លួនយ៉ាងស្រគៀត្រចៀក គៀងគរប្រជាជនក្រីក្រ
អ្នកស្រែចំការ តាំងពីជនបទ ចុងកាត់ម៉ាត់ញក ឲ្យគាំទ្រមហិច្ឆតានយោបាយចាញ់ឆ្នោតរបស់ខ្លួន។
ពួកគេទាំងនោះ បានប្រមូលទាំងព្រះសង្ឃរាប់រយអង្គផងដែរ នាំគ្នាដើរ និងនិមន្ដតាមផ្លូវរាប់សិបគីឡូមកកាន់រាជធានីភ្នំពេញ ត្រកង់គ្នានៅមុខរដ្ឋសភាជាតិ
នៅទីលានប្រជាធិបតេយ្យរាប់ និងនៅវត្ដភ្នំ ដែល សរុបប្រមាណពីរ- បីពាន់នាក់ ។
រឿងដែលគួរឲ្យចម្លែក គួរឲ្យកត់សម្គាល់នោះ គឺពួកនេះបានយកទិវាដ៏មហាឱឡារិកនៃសិទ្ធិ មនុស្សអន្ដរជាតិ
មកធ្វើជាឈ្នាន់នយោបាយរបស់ខ្លួន ដោយពួកនេះនៅតែទទូចឲ្យមានការផ្លាស់ប្ដូរអ្នកដឹកនាំ
ដែលសកម្មភាពនេះ គេចាត់ទុកស្មើនឹង “ ចលនាបះបោរ ធ្វើរដ្ឋប្រហារ ” ។
ទាំងនៅក្នុងស្រុក និងប្រទេសដែលគាំទ្រកម្ពុជាជាច្រើនក្នុងពិភពលោក គេដឹងណាស់ថា រាជរដ្ឋាភិបាលបច្ចុប្បន្នបានខិតខំប្រឹងប្រែងដោយឥតរុញរា ដឹកនាំប្រទេសចាប់តាំងពីបាតដៃទទេ
បន្ទាប់ពីថ្ងៃរំដោះឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩១ ដែលជាឆ្នាំចុះហត្ថលេខាកិច្ចព្រមព្រៀងដើម្បីសន្ដិភាព
បង្កើតនូវ កំណើតទីពីរនៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលបានទ្បាយព្រះហត្ដលេខាដោយព្រះវីរក្សត្រ ព្រះបរមរតនកោដ្ឋិ ព្រះបាទនរោត្ដម សីហនុ ។ តមកព្រះមហាក្សត្រ ព្រះបាទនរោត្ដម សីហមុនី
ជាទីគោរពសក្ការ: ក៏ បានបន្ដ នូវមរតក ដ៏ថ្លៃថ្លានេះយ៉ាងភ្ជាប់ខ្ជួនបំផុត។
បច្ចុប្បន្នការអនុវត្ដសិទ្ធិសេរីភាពនេះ ត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា
ប្រជាពលរដ្ឋគ្រប់ៗរូប កំពុង ទទួលបានសិទ្ធិសេរីភាពគ្រប់យ៉ាង និងសិទ្ធិបញ្ចេញមតិពេញបរិបូណ៍
តាមរយះការអនុវត្តលទ្ធិ ប្រជាធិបតេយ្យ សេរីពហុបក្ស។
ការវិវត្ដនេះឆ្លងកាត់ដំណាក់កាលបោះឆ្នោតសកលថ្មី មួយទៀត គឺថ្ងៃ ទី២៨ កក្ដដា
ដែលការបោះឆ្នោតនេះ បានប្រព្រឹត្ដទៅជាទៀងទាត់រៀងរាល់៥ឆ្នាំម្ដង អស់រយះពេល ២០ឆ្នាំមកហើយ។
ការបោះឆ្នោតទាំង៥លើកនេះ ក៏ត្រូវបានអ្នកសង្កេតការណ៍ជាតិ-អន្ដរជាតិ ចាត់ទុកថាជា ដំណើរការ បោះឆ្នោតដែលប្រព្រឹត្ដទៅដោយ សេរី
ត្រឹមត្រូវ យុត្ដិធម៌ និងក្នុងបរិយាកាសអហិង្សា សុវត្ថិភាព គ្មានការគំរាមគំហែង។ ផ្អែកតាមលទ្ធផលនៃការបោះឆ្នោតអាណត្ដិទី៥នេះ
រាជរដ្ឋាភិបាលក៏បាន ប្រសូត្រ ទ្បើង
ស្របតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។ ផ្ទុយទៅវិញ ក្រុមប្រឆាំងដែលចាញ់ឆ្នោត
នោះបានយក ទិវាសិទ្ធិមនុស្សអន្ដរជាតិបំភ្លៃ ឲ្យទៅជាទិវាប្រឆាំងទៅ និងរាជរដ្ឋាភិបាលប្រឆាំង
ដោយចេញមុខ ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា។
ជាការពិតណាស់
រាល់សកម្មភាពទាំងទ្បាយរបស់ក្រុមប្រឆាំងដែលកំពុងបង្កទ្បើង គឺជាការជាន់ ឈ្លី រំលោភសិទ្ធិរបស់ប្រជាពលរដ្ឋ
ដែលចង់រស់នៅក្នុង ភាពស្ងាប់ស្ងាត់សុខសាន្ដក្នុងនាម ជាពលរដ្ឋ
ដែលត្រូវបានច្បាប់ការពារផងដែរ។ ក្រុមប្រឆាំងបានយកទិវាអន្ដរជាតិនេះ
អូសទាញប្រជាពលរដ្ឋ ឲ្យមក ធ្វើបាតុកម្មបំរើ មនោគមន៍វិជ្ជា ក្រុមខ្លួន បក្ខពួក ខ្លួនដោយមិនគិតពីការខាតបង់ពេលវេលា
និងការនឿយ ហត់របស់ម្ចាស់ឆ្នោតដែលគាំទ្រខ្លួន។ ជាពិសេសទៅទៀតពួកនេះ
បាននិងកំពុងរំលោភសិទ្ធិសិទ្ធិម្ចាស់ ឆ្នោតដែលបានបោះគាំទ្រគណបក្សប្រជាជនកម្ពុជា
ដែលពួកគេចង់រស់នៅក្នុងភាពសុខសាន្ដ។ តើនេះ មិនមែនជាការរំលោភ លើសិទ្ធិអ្នកដ៏ទៃទេឬអី?
ឬមួយសិទ្ធិនេះជាសិទិ្ធផ្ដាច់មុខរបស់ខ្លួន?
សរុបសេចក្ដី ក្រុមប្រឆាំងនៅកម្ពុជាភ្លេចខ្លួនថា
គេកំពុងជាន់ឈ្លី សេចក្ដីប្រកាសសកល ស្ដីពីសិទ្ធិ មនុស្សអន្ដរជាតិ ដែលមាត្រាទី២៩ចែងថា
“…ក្នុងការអនុវត្ដសិទ្ធិសេរីភាពរបស់ខ្លួន មនុស្សគ្រប់រូប ត្រូវស្លិតក្នុងការកំណត់ទាំងទ្បាយណាដែលច្បាប់បានកំណត់
ក្នុងគោលបំណង ឲ្យការទទួលស្គាល់ និង ការគោរពដល់សិទ្ធិ និងសេរីភាពទាំង
ទ្បាយរបស់អ្នកដ៏ទៃ និងដើម្បីឆ្លើយទៅ និងការតម្រូវយ៉ាងត្រឹមត្រូវ នៃសីលធម៌
និងសណ្ដាប់ធ្នាប់ និងសុខមាភាព ជាទូទៅនៅក្នុង សង្គមប្រជាធិបតេយ្យ ” ។
កំណត់អ្នកនិពន្វ ៖
អតីតអនុប្រធានអាជ្ញាធរជាតិទេសចរណ៍កម្ពុជា
បុរាណវិទូ ៖ សាស្រ្ដាចារ្យ
និងជាអ្នកនិពន្វសៀវភៅប្រវត្ដិ ទង់ជាតិ ភ្លេងជាតិ នគររាជ និងប្រវត្ដិ
ប្រដាល់ក្បាច់ខ្មែរ