មាឃបូជា ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា ដែលរួមមាន : មាឃបូជា ពិសាខបូជា អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)។ បុណ្យមាឃបូជា គេតែងតែប្រារព្ធធ្វើនៅក្នុងខែមាឃ (ជាខែទីបីរបស់ខ្មែរ) ដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌាកាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់។
បុណ្យមាឃបូជាត្រូវបានប្រារព្ធធ្វើក្នុងប្រទេសកម្ពុជាតាំងពីរជ្ជកាលព្រះអង្គដួង(ក្រុងឧត្ដុង្គ ព.ស.២៣៩៧ គ.ស.១៨៥៤) ហើយត្រូវបានរាជរដ្ឋាភិបាលកំណត់យកថ្ងៃពេញបូណ៌មី ខែមាឃ ជាថ្ងៃបុណ្យសម្រាប់ជាតិ ហៅថា (មាឃបូជា)តាំងពីរជ្ជកាលព្រះបាទសម្តេចព្រះស៊ីសុវត្ថិមុនីវង្សមក។
កម្មវិធីបុណ្យមាឃបូជាប្រារព្ធឡើងរំឭកដល់ព្រឹត្តិការណ៍ធំៗពីរ នៅក្នុងព្រះពុទ្ធសាសនាកាលដែលព្រះពុទ្ធគង់ព្រះជន្មនៅហើយជាប់ទាក់ទងជាមួយខែមាឃ។ ព្រឹត្តិការណ៍ទាំងពីរ នោះកើតឡើងនៅក្នុងខែមាឃ ដូចគ្នាប៉ុន្តែខុសឆ្នាំ ១.គឺទើបត្រាស់ថ្មីៗ ១ទៀតគឺជិតចូលនិព្វាន។ ព្រឹត្តិការណ៍ធំទាំងពីរនោះគឺ ៖
១-ការប្រជុំចតុរង្គសន្និបាទនិងសកម្មភាពផ្សេងៗកើតឡើងក្នុងថ្ងៃនោះ គឺប្រារព្ធនៅ ឧទ្យានវេឡុវ័ន ក្រុងរាជគ្រឹះក្រោយពេលបានត្រាស់ដឹងបាន៩ខែ ។
២-ការដាក់អាយុសង្ខារ នៅថ្ងៃសុក្រ ពេញបូណ៌មី ខែមាឃឆ្នាំរោង នៅបាវាឡចេតិយ៍ ជិតក្រុងវេសាលី នៅនឹងមុខ មាររាធិរាជ ថា”ម្នាលមារមានចិត្តបាប អ្នកចូលខ្វល់ខ្វាយតិចចុះអំណឹះពីនេះទៅ ៣ខែទៀតតថាគតនឹងបរិនិព្វាន “។
*ចត្តរង្គសន្និបាត ការជួបជុំធំ ដម្បូង នៅឧទ្យានវេឡុវ័ន ក្រុងរាជគ្រឹះ ក្រោយពីត្រាស់ដឹងបាន៩ខែ (បបញ្ សូទនី អដ្ឋកថា មជ្ឃិមនិកាយ
១.មាឃនក្ខត្តេន យុត្តោ បុណ្ណមីឧបោសថទិវសោ ថ្ងៃឧបោសថព្រះចន្ទពេញវង់ (១៥កើត) ប្រកបដោយផ្កាយនក្ខត្តឫក្សប្រចាំខែមាឃ ។
២.កេនចិ អនាមន្តិតានិ ហុត្វា អត្តនោយេវ ធម្មតាយ សន្និបតិតានិ អឌ្ឍតេរសានិ ភិក្ខុសតានិ ភិក្ខុ១២៥០អង្គឥតមានអ្នកណានិមន្ត មកប្រជុំគ្នាខ្លួនឯងតែម្តងតាមធម្មតារបស់ខ្លួន។
៣.តេសុ ឯកោ បុថុជ្ជនោ វា សោតាបន្នសកទាគាអនាគាមិ សុក្ខវិបស្សកអរហន្តេសុ វា អញ្ញតរោ នត្ថិ សព្វេ ឆ អភិញ្ញាវ ភិក្ខុទាំងឡាយនោះ ជាបុថុជ្ជន ឬ ជាសោតាបន្ន័ ឬ សកទាគាមី ឬ អនាគាមី ឬ ព្រះអរហន្តសុក្ខវិបស្សក សូម្បីមួយរូបមិនមានឡើយ មានសុទ្ធតែជាព្រះអរហន្តបានអភិញ្ញា៦គ្រប់រូប។
៤.ឯកោបិ ចេត្ថ សត្ថកេន កេសេ ឆិន្ទិត្វា បព្វជិតោ នាម នត្ថិ សព្វេ ឯហិភិក្ខូយេវ សម្បីតែភិក្ខុមួយរូបដែលកោរសក់ដោយកាំបិតហើយបួសក៏គ្មាន សុទ្ធតែជាឯហិភិក្ខុទាំងអស់។
*ព្រឹត្តិការណ៍ ក្នុងថ្ងៃធ្វើសន្និបាតនោះជាថ្ងៃដែល ព្រះសារីបុត្តបានសម្រេចធម៌ជាព្រះអរហត្ត តាំងពីព្រឹក គឺ១៥ថ្ងៃក្រោយពីជួបព្រះពុទ្ធ ឯមោគ្គល្លានសម្រេចតាំងពីថ្ងៃទី៧ ក្រោយពីបានព្រះពុទ្ធមកម្លេះ ។
*នៅក្នុងសន្និបាតនោះព្រះពុទ្ធក៏ទ្រង់ស្ថាបនា ព្រះសារីបុត្ត និងព្រះមោគ្គល្លានជាសាវ័កស្តាំ ឆ្វេង របស់ព្រះអង្គចាប់ពីពេលនោះដែរ។
*បន្ទាប់មកព្រះអង្គក៏ទ្រង់សម្តែងឱវាទបាតិមោក្ខក្នុងកណ្តាលទីប្រជុំនោះថា ៖ ខន្តិ បរមំ តបោ តីតិក្ខា និព្វានំ បរមំ វទន្តិ ពុទ្ធា នហិ បព្វជិតោ បរូបឃាតី សមណោ ហោតិ បរំ វិហេឋ យន្តោ អំណត់គឺសេចក្តីអត់ធន់ គឺជាតបធម៌ដ៏ឧត្តម ព្រះពុទ្ធទាំងឡាយទ្រង់ត្រាស់ថា ព្រះនិព្វានជាគុណជាតិដ៏ឧត្តម អ្នកបួសដែលបៀតបៀនសត្វដទៃ សម្លាប់សត្វដទៃមិនមែនជាបព្វជិត មិនមែនជាសមណៈឡើយ។
សព្វបាបស្ស អករណំ កុសលស្សូបសម្បទា សចិត្តបរិយោទបនំ ឯតំ ពុទ្ធាន សាសនំ កិរិយាមិនធ្វើនូវបាបទាំងពួង កិរិយាបំពេញកុសល កិរិយាធ្វើចិត្តរបស់ខ្លួនឲ្យផូរផង់ ទាំងនេះជាពាក្យប្រៀនប្រដៅនៃព្រះពុទ្ធទាំងឡាយ។
អនូបវាទោ អនូបឃាតោ បាតិមោក្ខេ ច សំវរោ មត្តញ្ញុតា ច ភត្តស្មឹ បន្តញ្ច សយនាសនំ អធិចិត្តេ ច អាយោគោ ឯតំ ពុទ្ធាន សាសនំ កិរិយាមិនតិះដៀល (អ្នកដទៃ) ១ កិរិយាមិនបៀតបៀន (អ្នកដទៃ) ១ កិរិយាសង្រួមក្នុងបាតិមោក្ខ ១ ភាវៈដឹងប្រមាណក្នុភត្តហារ ១ ទីដេក និង ទីអង្គុយដ៏ស្ងាត់ កិរិយាបំពេញព្យាយាមក្នុងអធិចិត្ត ១ ទាំងនេះជាពាក្យប្រៀនប្រដៅនៃព្រះពុទ្ធទាំងឡាយ។ *ចុះព្រះអង្គហេតុម្តេចក៏ទើបដាក់អាយុសង្ខារនៅពេលនោះ ពេលមុននោះ ម៉េចក៏មិនដាក់អាយុសង្ខារឲ្យហើយទៅ?
+ត្រង់នេះ ឧបមាថា យើងទៅដណ្តឹងកូនគេមិនទាន់ដឹងថាគេឲ្យ ឬ មិនឲ្យផង មិនទាន់ដឹងថាបានឬមិនបានផង ម៉េចនឹងត្រូវដាក់ថ្ងែការមុន ។ លុះណាតែយើង ដឹងច្បាស់ថា បានរួចរាល់ហើយទើបកំណត់ថ្ងៃការបាន។ ព្រះសម្ពុទ្ធព្រះអង្គទ្រង់រៀបចំសាសនា ឲ្យរឹងប៉ឹងសិន ដូចពាក្យដែលទ្រង់សម្តែងប្រាប់ មារ ថា ដរាបណាដែលបរិស័ទទាំងបួនរបស់តថាគត នៅមានគុណសម្បត្តិ មិនទាន់គ្រប់បីប្រការទេ ដរាបនោះនឹងមិនបរិនិព្វានឡើយ សម្បត្តិបីប្រការគឺ
១- ជាអ្នកប្រាជ្ញ យល់ និងបដិបត្តិតាម ពាក្យទូន្មានបានត្រឹមត្រូវ២- អាចនាំយក ធម៌នោះទៅណែនាំទូន្មានអ្នកដទៃបាន៣- បើមានអ្នកណាពោលតិះដៀលធ្វើឲ្យជំទាស់ ឬ សម្តែងពាក្យទូន្មានខុសអាចពោលកែខៃចង្អុលបង្ហាញឲ្យត្រឹមត្រូវតាមគោលការណ៍ របស់ពុទ្ធវចនៈបាន។
*ចំណែកការបូជា គឺការថ្វាយ ប្រគេន ជូន ដ៏ខ្ពង់ខ្ពស់…
បូជាមានពីរ គឺ អាមីសបូជា នឹង បដិបត្តិបូជា
+ អាមីសបូជាគឺការយកផ្កាភ្ញីប្រទីបជ្វាលាគ្រឿងក្រអូបជាដើម មកបូជាដល់ព្រះពុទ្ធបដិមាដោយការរលឹកដល់ព្រះអង្គ។
បូជកោ លភតេ បូជំ អ្នកណាបូជាគេ គេនឹងបូជាអ្នកនោះវិញ។
-ពុទ្ធបូជា មហាតេជោ បូជាព្រះពុទ្ធនឹងមានតេជះ
-ធម្មបូជា មហាបញ្ញោ បូជាព្រះធម៌នាំឲ្យមានបញ្ញា
-សង្ឈបូជា មហាធនំ បូជាព្រះសង្ឈនាំឲ្យមានទ្រព្យធន
-ធម្មបូជា មហាបញ្ញោ បូជាព្រះធម៌នាំឲ្យមានបញ្ញា
-សង្ឈបូជា មហាធនំ បូជាព្រះសង្ឈនាំឲ្យមានទ្រព្យធន
+បដិបត្តិបូជាគឺការគោរពប្រតិបត្តិតាមឱវាទរបស់ព្រះអង្គ ដូចមានក្នុងឱវាទបាតិមោក្ខនោះឯងព្រមទាំងមករក្សាសីលសូត្រចម្រើនភាវនា។ ពពួកជន ទាំងក្មេងទាំងចាស់ ទាំងពាលទាំងបណ្ឌិត ទាំងអ្នកមាន ទាំងអ្នកក្រ សុទ្ធតែមានសេចក្តីស្លាប់នៅខាងមុខ ភាជនៈដីដែលជាងសូនឡើង ទាំងតូច ទាំងធំ ទាំងឆ្អិន ទាំងឆៅ គ្រប់ប្រភេទ មានការបែកជាទីបំផុត ដូចម្តេចមិញជីវិតរបស់សត្វទាំងទ្បាយ ក៏ដូច្នោះដែរ។ វ័យរបស់តថាគតចាស់ហើយ ជីវិតរបស់តថាគតសល់តិច តថាគតនឹងលះពួកអ្នកទៅ តថាគតបានធ្វើទីពឹងដល់ខ្លួនហើយ ពួកអ្នកចូរកុំប្រមាទ មានសតិ មានសីលដោយល្អចុះ ចូរជាអ្នកមានសេចក្តីត្រិះរិះតាំងមាំដោយល្អ ចូរតាមរក្សាចិត្តរបស់ខ្លួនចុះ ។
ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅ ក្នុងចំណោម ព្រះសង្ឃចំនួន ១២៥០ អង្គ ជាសមាជិក ក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។ នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍ ចំនួន១១ ប្រការ សម្រាប់ឲ្យសមាជិកមហាសន្និបាត ទាំងអស់កាន់យកជាវិថីជីវិត និងសម្រាប់យកទៅ ផ្សព្វផ្សាយ ដល់ជនដទៃទៀត ឲ្យបានយល់ពី ពុទ្ធសាសនា ។ គោលការណ៍ ទាំង១១ប្រការនេះ មានឈ្មោះជាភាសាបាលីថា “ឱវាទបាដិមោក្ខ” ដែលពុទ្ធសាសនិកជនម្មាក់ៗ ត្រូវយកមក សិក្សាឲ្យ យល់ដឹង និងអនុវត្តដូចតទៅ :
គោលបំណងៈ គោលបំណងរបស់របស់ ព្រះពុទ្ធសាសនា ឬក៏ដូចជា គោលបំណងរបស់ ពុទ្ធសាសនិកម្នាក់ៗ គឺ សែ្វងរកនិព្វានដែលប្រែថាសភាវប្រាសចាក ទុក្ខមិនមាន សេចក្តីទុក្ខ មិនមានបញ្អា នៅក្នុងដួងចិត្តរបស់ខ្លួន ពាក្យនិព្វាននេះ មានន័យស្មើនិង ពាក្យថា “សន្តិ “ដែលប្រែថា” សេចក្តីស្ងប់ ” ។ យើងអាចនិយាយថា គោលបំណង របស់ព្រះពុទ្ធសាសនា គឺការបង្កើតឡើងនូវ សន្តិភាព ក្នុងដួងចិត្តនេះដែរ ក៏ជាមូលដ្ឋានគ្រឹះនៃ សន្តិភាពក្នុងសង្គម ដែលខ្លួនរស់នៅផង។ ការកាន់ព្រះពុទ្ធសាសនា គឺជាការប្រឹងប្រែង ដើម្បីបង្កើតសន្តិភាពដល់ខ្លួន និងចូលរួមចំណែកដល់ សន្តិភាពសង្គម និងពិភពលោក នេះជាកាតព្វកិច្ច ដែលពុទ្ធសាសនិកម្នាក់ៗ ត្រូវប្រឹងប្រែង ធ្វើអោយសម្រេច ។
គោលដៅ :សន្តិភាព ប្ញនិញ្វន មិនមែនកើតឡើងដោយការសុំបន់ស្រន់បួងសួងទេ និងក៏មិនអាចកើត ឡើងដោយសារផ្តល់ ឬប្រទានឲ្យ ដោយចិត្តស្រឡាញ់ មេត្តារបស់ អាទិទេព ឬព្រះជាម្ចាស់ អង្គណាមួយឡើយ សន្តិភាពនេះ កើតដោយសារការសន្សំ របស់សកម្មភាព៣យ៉ាងគឺ:
ការមិនធ្វើអាក្រក់ ការកម្ចាត់អំពើអាក្រក់ ការកម្ចាត់អំពើអាក្រក់ និងការពារអំពើអាក្រក់គ្រប់ប្រភេទ មិនឲ្យកើតក្នុងជីវិតរស់នៅទាំងផ្លូវកាយនិងផ្លូវសម្តី។
ការធ្វើអំពើល្អ បង្កើតអំពើល្អ និងរក្សាអំពើល្អឲ្យ ស្ថិតសេ្ថរគង់វង្សក្នុង ជីវិតរស់នៅប្រចាំថៃ្ង ទាំងអំពើល្អខាងផ្លូវកាយនិងផ្លូវសម្តី។ ពង្រឺងចិត្តដែលជាមូលដ្ឋាននៃអំពើ ដោយកម្ចាត់កិលេស ឬមេរោគដែលតោង ចិត្តឲ្យអស់ទៅ រហូតដល់ចិត្តស្អាតបរិសុទ្ធ មិនមានសភាវៈ អាក្រក់ស្ថិតនៅ។ លក្ខណៈរបស់ព្រះពុទ្ធសាសនិកជន ៖
លក្ខខណ្ឌទី១៖ មានការអត់ធ្មត់ក្នុងការធ្វើអំពើល្អ និង កម្ចាត់អំពើអាក្រក់។
លក្ខខណ្ឌទី២៖ មិនប្រើអំពើហិង្សាក្នុងការរស់នៅ។
លក្ខខណ្ឌទី៣៖ មិនប្រើពាក្យបៀតបៀននិងតិៈដៀលអ្នកដទៃ។
លក្ខខណ្ឌទី៤៖ រក្សាសីល រស់នៅក្នុងច្បាប់ យកច្បាប់ជាធំ។
លក្ខខណ្ឌទី៥៖ បរិភោគ ប្រើប្រាស់វត្ថុទាំងទ្បាយដោយសន្សំសំចៃនិងស្គាល់ប្រមាណ។
លក្ខខណ្ឌទី៦៖ ចូលចិត្តភាពស្ងប់ស្ងាត់ និង បង្កើតបរិយាកាសស្ងប់ស្ងាត់។
លក្ខខណ្ឌទី៧៖ មានសេចក្តីព្យាយាមក្នុងការសម្អាតចិត្ត ធ្វើឲ្យចិត្តមានសមាធិ។

មាឃបូជា ៖ ថៃ្ងនេះជាថៃ្ងដែល ព្រះពុទ្ធអង្គទ្រង់ប្រកាសគោលការណ៍ទាំង១១ ប្រការនេះ សម្រាប់ជាប្រយោជន៍ដល់បរិស័ទយកទៅប្រើប្រាស់ៈ
ចំណុច១៖ ក្នុងឋានៈជាបរិស័ទ ការអនុវត្តន៍តាមប្រការទាំង១១នេះ នឹងនាំទៅរកសន្តិភាពផ្លូវចិត្តជាពិតប្រាកដ។
ចំណុច២៖ ក្នុងឋានៈជាពលរដ្ឋ ក្នុងសង្គមការមាន គោលបំណង រួមមានគោលដៅដូចគ្នា និងការប្រព្រឹត្តប្រហាក់ប្រហែលគ្នានេះ នឹងអាចនាំមកនូវ សន្តិភាព និង ការអភិវឌ្ឍន៍ដែលប្រកបដោយនិរន្តភាព។
ចំណុច៣៖ ក្នុងឋានៈជាក្រុមបក្សនៅ ក្នុងសង្គម ឬប្រទេសជាតិមួយ ដែលព្យាយាម សែ្វងរកនូវឱកាស ដើម្បីរក្សាសន្តិភាព និងជំរុញដល់ ការអភិវឌ្ឍន៍ដល់ ប្រទេសជាតិតែឯងនោះ ការគោពតាមគោលការណ៍ទាំង ១១ប្រការនេះ នឹងកាត់បន្ថយបាននូវអស្ថិរភាព ជម្លោះ និងអំពើ ហិង្សា ដែលកើតមកពីការប្រកូតប្រជែងគ្នាបាន។
ចំណុច៤៖ ក្នុងឋានៈជាអ្នកផ្សាយសាសនា ការប្រព្រឹត្តទៅតាមគោលការណ៍នេះ នឹងនាំឲ្យមានការយោគយល់ការផ្តល់កិត្តិយស ដល់គ្នានិងគ្នា និងការរស់នៅជុំគ្នា ក្នុងឋានៈជាមនុស្សជាតិបាន បើទោះជាមាន សាសនាខុសគ្នាៗក៏ ដោយ។
ចំណុច៥៖ ក្នុងឋានៈជាអន្តរជាតិ ការគោរពតាមគោលការណ៍នេះ នឹងនាំមកនូវនិរន្តរភាព របស់មនុស្សជាតិ បរិស្ថានធម្មជាតិ ពិភពសត្វ និងអាកាសធាតុដ៏យូរអងែ្វងបាន ដោយមិនបាច់ ព្រួយបារម្ភក្នុងការដណ្តើមគ្នា ដើម្បីរស់ឡើយ។ សង្ឃឺមថា យើងម្នាក់ៗអាចទាញយកប្រយោជន៍បានខ្លះពីថៃ្ងមាឃបូជានេះ នឹងអញ្ជើញនាំគ្នាធ្វើបុណ្យទានរក្សាសីល និងសមាធិសម្អាតចិត្ត របស់ខ្លួនក្នុងថៃ្ងនេះ ដើម្បីបូជា និង រំលឹកចំពោះគុណព្រះសម្មាសម្ពុទ្ធដែលព្រះអង្គ បានបង្កើត ព្រះពុទ្ធសាសនាសម្រាប់ជាមាគ៌ាជីវិតដល់ពួកយើងទាំងអស់គ្នា។