Thursday, October 06, 2022

វិភាគអន្តរជាតិ៖ «ហ្គេមអវសានពិភពលោក» របស់លោក ពូទីន នៅអ៊ុយក្រែន


(មូស្គូ)៖ កាលពីថ្ងៃទី៣០ ខែកញ្ញាកន្លងទៅ នៅក្រោយការបោះឆ្នោតប្រជាមតិនៅលើទឹកដីអ៊ុយក្រែនដែលលោកខាងលិចចាត់ទុកថា «ជាទង្វើខុសច្បាប់» រដ្ឋាភិបាលរុស្ស៉ី ប្រកាសថាតំបន់ចំនួន៤ របស់អ៊ុយក្រែនបានក្លាយជាផ្នែកមួយនៃទឹកដីរុស្ស៉ីជាផ្លូវការ។ ការប្រកាសនេះកើតមានឡើងនៅចំពេល «ការកែនទ័ពរុស្ស៉ីមួយផ្នែក» បានបង្កឱ្យ ប្រជាជនរុស្ស៉ីមួយចំនួនមិនពេញចិត្តជាខ្លាំង និងភិតភ័យដល់ថ្នាក់មានអ្នករត់ចេញពីប្រទេសដើម្បីគេចពីការបញ្ជូនឱ្យទៅធ្វើសង្រ្គាមនៅអ៊ុយក្រែន។


ជាមួយការប្រកាសកាត់យកទឹកដីអ៊ុយក្រែន និងការកែនទ័ពនេះ វាបានបង្ហាញថាសង្រ្គាមអ៊ុយក្រែន បានឈានចូលដំណាក់កាលថ្មីមួយដែលមើលទៅហាក់ដូចជា «គ្មានផ្លូវត្រឡប់ក្រោយវិញបានឡើយ»។ រីឯលោក ពូទីនក៏កាន់តែបញ្ជាក់ច្បាស់ៗជាងមុនដែរថាលោកនឹងធ្វើអ្វីៗគ្រប់យ៉ាង ក្នុងនោះមានទាំងដាក់ «ឱសានវាទប្រើ អាវុធនុយក្លេអ៊ែរ» ដើម្បីយកឈ្នះជាដាច់ខាតនៅក្នុងសង្រ្គាមអ៊ុយក្រែន។


ការវាយបកលឿនដូចផ្លេកបន្ទោររបស់អ៊ុយក្រែន ចាប់តាំងពីខែសីហាមក បានកែប្រែទាំងស្រុងនូវការយល់ឃើញរបស់លោក ពូទីន ថាតើរុស្ស៉ីគួរតែប្រយុទ្ធដោយរបៀបណា? ពីដំបូងឡើយ ផែនការរបស់លោក ពូទីន ត្រូវបានគេមើលឃើញថាឈរលើគោលគំនិតដែលថារដ្ឋាភិបាលលោក ហ្សេលេនស្គី នឹងមិនហ៊ានបើកការវាយប្រហារទ្រង់ទ្រាយធំ លើកងទ័ពរុស្ស៉ីទេ ហើយអាចនឹងដួលរលំយ៉ាងឆាប់រហ័ស ដោយសារតែសង្រ្គាមបានបំផ្លាញសេដ្ឋកិច្ចរបស់អ៊ុយក្រែន។ គំនិតដែលចង់ឱ្យអ៊ុយក្រែនដួលរលំនៅតែដដែល តែតាក់ទិកដែលលោក ពូទីន នឹងប្រើដើម្បីសម្រេចគោលដៅនេះត្រូវបានផ្លាស់ប្ដូរទៅហើយ ក្នុងបរិបទដែលការគំរាមកំហែងលើកងទ័ពរុស្ស៉ីនៅអ៊ុយក្រែនបានឈានដល់ ចំណុចដែលបង្ខំឱ្យវិមានក្រឹមឡាំង រួមទាំងលោក ពូទីន ដាក់ឱសានវាទមួយឱ្យពិភពលោក នោះគឺ «រុស្ស៉ីត្រូវតែឈ្នះដាច់ខាតនៅអ៊ុយក្រែន ឬក៏សង្រ្គាមនុយក្លេអ៊ែរផ្ទុះឡើង»។


ការដាក់ឱសានវាទនេះគឺមានបីផ្នែកធំៗ៖ ទីមួយ គឺការកាត់យកទឹកអ៊ុយក្រែន។ ការកាត់យកតំបន់ចំនួន ៤របស់អ៊ុយក្រែន ក្នុងនោះរួមមានតំបន់ ដូណេត (Donetsk), លូហាន (Luhansk), ខឺសុន (Kherson) និងហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) មានន័យថារុស្ស៉ីបានផ្លាស់ប្ដូរសង្រ្គាមដែលចង់លុបបំបាត់ «ឯករាជ្យភាពរបស់អ៊ុយក្រែន» ទៅជា «សង្រ្គាមការពារខ្លួនឯងប្រឆាំងនឹងយោធាបរទេស»។ ទី២៖ ការកាត់យកទឹកអ៊ុយក្រែនជាទម្រង់មួយនៃការតវ៉ាប្រឆាំងទៅនឹងការលូកដៃរបស់លោកខាងលិច នៅក្នុងសង្រ្គាម អ៊ុយក្រែន ឬអាចមានន័យថាជំនួយយោធារបស់លោកខាងលិចសម្រាប់អ៊ុយក្រែន មានន័យស្មើនឹងការឈ្លានពានប្រឆាំងនឹងរុស្ស៉ី ហើយនៅម្ខាងទៀតគឺ លោក ពូទីនចង់បញ្ជូន សារសម្លុតគំរាមថាការបន្តផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែន អាចនឹងរុញឱ្យលោកខាងលិចធ្លាក់ចូលក្នុងជម្លោះដោយផ្ទាល់ជាមួយរុស្ស៉ី ដែលលោក ពូទីនយល់ថាប្រទេសនៅអឺរ៉ុប ភាគច្រើនសុទ្ធតែមិនចង់ឃើញឡើយ។ ទី៣៖ ការកាត់យកទឹកដីអ៊ុយក្រែននេះ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញដែរថាពីការផ្លាស់ប្ដូរការយល់ឃើញរបស់វិមានក្រឹមឡាំងចំពោះ ស្ថានភាពបច្ចុប្បន្ន។ ពោលគឺនៅមុនអ៊ុយក្រែនចាប់ផ្ដើមធ្វើប្រតិបត្តិការវាយបក ទីក្រុងមូស្គូមិនជឿឡើយថាជំនួយយោធារបស់លោកខាងលិចអាចនឹងជួយឱ្យអ៊ុយក្រែន តស៊ូប្រយុទ្ធ ឬបង្កការគំរាមកំហែងដល់កងទ័ពរុស្ស៉ីដូចសព្វថ្ងៃនោះទេ។


ចំណែកឯ ឱសានវាទមួយទៀតរបស់លោក ពូទីន នោះគឺ «ជម្រើសប្រើអាវុធនុយក្លេអ៊ែរ»។ បន្ទាប់ពីលែងសម្លុតគំរាមប្រើអាវុធនុយក្លេអ៊ែរ អស់មួយរយៈធំ លោក ពូទីន បានសម្លុតគំរាមប្រើអាវុធនុយក្លេអ៊ែរសាជាថ្មី ជាមធ្យោបាយមួយដើម្បីមានឥទ្ធិពលលើការសម្រេចចិត្ត ឬគោលនយោបាយរបស់លោកខាងលិចចំពោះអ៊ុយក្រែន។ កាលពី ខែមេសាកន្លងទៅ នៅពេលកងទ័ពរុស្ស៉ីទទួលបរាជ័យដោយត្រូវដកថយចេញពីទីក្រុងកៀវ និងទីក្រុងឆែរនីហ៉ីវ (Chernihiv) វិមានក្រឹមឡាំងបានត្រឡប់មកសម្លុតគំរាម នុយក្លេអ៊ែរ ដោយលោក ពូទីន បាននិយាយថារដ្ឋាភិបាលរបស់លោកនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងករណីចាំបាច់។ នៅក្នុងខែឧសភា​ ភាសាសម្លុតគំរាមនេះ បានស្ងប់ស្ងាត់សារជាថ្មី ក្រោយលោក ពូទីនផ្ទាល់អះអាងថាទោះបីជាមានជំនួយអាវុធពីលោកខាងលិចក៏ដោយ ក៏អ៊ុយក្រែននឹងនៅតែត្រូវបរាជ័យដដែល។


ចូលដល់ខែកញ្ញា កងទ័ពរុស្ស៉ីបានបរាជ័យម្ដងទៀត រីឯកងទ័ពអ៊ុយក្រែនវិញ នៅតែបន្តភាពជឿនលឿនទៅមុខដោយវាយដណ្ដើមបានទឹកដីមកវិញជាបន្តបន្ទាប់។ តែគួរឱ្យ កត់សម្គាល់ការសម្លុតគំរាមនៅពេលនេះត្រូវបានគេមើលឃើញថាលោក ពូទីន និងថ្នាក់ដឹកនាំរុស្ស៉ីដែលគំាទ្រសង្រ្គាមនៅអ៊ុយក្រែន មានការប្ដេជ្ញាចិត្តខ្លាំងជាងមុន នោះគឺ «រុស្ស៉ីត្រូវតែឈ្នះ ទោះជាលះបង់តម្លៃណាក៏ដោយ»។ ជាការពិតណាស់ ទោះជាការគំរាមរបស់លោក ពូទីន គ្រាន់តែការកម្លា ឬក៏ជាការពិតក៏ដោយ ក៏ការគំរាមប្រើ អាវុធនុយក្លេអ៊ែរនេះបានផ្ដល់ការសន្មត់មួយរួចទៅហើយថា «បើមិនចង់ឱ្យរុស្ស៉ីប្រើអាវុធនុយក្លេអ៊ែរ លោក ពូទីនចាំបាច់ត្រូវតែមើលឃើញជ័យជម្នះរបស់រុស្ស៉ី គួបផ្សំជាមួយ សញ្ញាខ្លះៗពីអាមេរិកថា លោកខាងលិចនឹងឈប់ជួយអ៊ុយក្រែន»។ ក្នុងន័យនេះបើលោក ពូទីន មិនអាចសម្រេចបានតាមការចង់បានរបស់លោកទេ នោះរុស្ស៉ីនឹងនៅសល់តែ ជម្រើសប្រើអាវុធនុយក្លេអ៊ែរតែប៉ុណ្ណោះ។


តាមរយៈការដាក់ឱសានវាទប្រើអាវុធនុយក្លេអ៊ែរ និងការកែនទ័ពរបស់លោក ពូទីន វាក៏កំពុងដាក់សម្ពាធលើទាំងប្រជាជនរុស្ស៉ី និងថ្នាក់ដឹកនាំ​រុស្ស៉ី នោះគឺថាតើពួកគេត្រូវតែ ដើរតាមលោក ពូទីន រហូតដល់ថ្ងៃអវសានពិភពលោក ឬឈរអោបដៃមើលរុស្ស៉ីចាញ់ ឬក៏ត្រូវប្រឈមមុខនឹងការសងសឹកពីសំណាក់លោកខាងលិច ដែរឬក៏យាងណា? មិនតែប៉ុណ្ណោះ មហិច្ឆតាលើអ៊ុយក្រែនក៏បានធ្វើឱ្យលោក ពូទីន ស្ថិតនៅលើគោលជំហរមួយងាយរងគ្រោះផងដែរ។


ក្នុងដំណាក់កាលនេះ​ លោក ពូទីន អាចនឹងនៅតែជឿជាក់ដដែលថារុស្ស៉ីមានលទ្ធភាពឈ្នះ។ នៅក្នុងគំនិតរបស់លោក ការកែនទ័ពបន្ថែមអាចនឹងជួយឱ្យកងទ័ពរុស្ស៉ី វាយបណ្ដេញកងទ័ពអ៊ុយក្រែនចេញពីតំបន់ដែលរុស្ស៉ីកាត់បានយក ហើយអាចនឹងបង្ខំឱ្យលោកខាងលិចលែងដៃអ៊ុយក្រែនបន្តិចម្ដងៗ ដោយទុកឱ្យទីក្រុងកៀវសុំចុះចាញ់ ដែលនេះនឹងត្រួសត្រាយផ្លូវឱ្យរុស្ស៉ីគ្រប់គ្រងទឹកដីថ្មីៗដែលកាត់យកពីអ៊ុយក្រែន។


ក៏ប៉ុន្តែ វានៅតែមានសំណួរច្រើនជាងចម្លើយ។ តើនឹងមានរឿងអ្វីកើតឡើង បើផែនការទាំងនេះមិនដើររលូនតាមការចង់បានរបស់លោក ពូទីន? តើនឹងមានរឿងអ្វីកើតឡើង បើកងទ័ពរុស្ស៉ីមិនអាចផ្ដួលកងទ័ពអ៊ុយក្រែន? តើលោកខាងលិចនៅតែបង្កើនការផ្ដល់អាវុធឱ្យអ៊ុយក្រែន ដោយមិនខ្វល់ពីការសម្លុតគំរាមរបស់លោក ពូទីន ឬក៏យ៉ាងណា? ហើយចុះបើប្រជាជនអ៊ុយក្រែននៅក្នុងតំបន់ដែលរុស្ស៉ីគ្រប់គ្រង ងើបឡើងបះបោរ តើវានឹងមានរឿងអ្វីកើតឡើង? មានតែលោក ពូទីនទេដែលអាចឆ្លើយសំណួរទាំងនេះបាន ហើយពេលវេលាដ៏គ្រោះថ្នាក់នឹងមកដល់ប្រសិនបើលោក ពូទីនមើលឃើញថាលោកនៅសល់តែជម្រើសអាវុធនុយក្លេអ៊ែរតែមួយគត់នៅក្នុងដៃ៕ Fresh News

ក្រសួងការងារ បង្ហាញវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍


(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តសម្របសម្រួលវិវាទការងាររួមនៅក្រុមហ៊ុនណាហ្គាវើលដ៍ ស្របតាមតួនាទីដែលមានចែងក្នុងច្បាប់ជា​ធរមាន ក៏ដូចជាស្របតាមស្មារតីចង់បានរបស់តំណាងភាគីកម្មករនិយោជិតដែលចង់ជួបចរចាជាមួយក្រុមហ៊ុនផ្ទាល់។



នៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ ក្រសួងបានបន្តអញ្ជើញគូភាគីវិវាទមកជួបប្រជុំដោះស្រាយ ជាលើកទី១៩ ដោយមាន លោក ទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ប. ជាអ្នកសម្របសម្រួល និងជាប្រធានអង្គប្រជុំ, តំណាងភាគីកម្មករនិយោជិត រួមមាន លោកស្រី រី សុវណ្ណឌី, និងលោកស្រី ហៃ សុភាព និងតំណាងភាគីនិយោជក រួមមាន លោកស្រី ឌី សីហា និងលោកស្រី រស់ ប៊ុនឡេង។

ឆ្លងតាមរយៈកិច្ចពិភាក្សាយ៉ាងផុសផុល ភាគីទាំងពីរនៅតែមិនទាន់រកឃើញដំណោះស្រាយដែលភាគីទាំងពីរអាចទទួលយកបាន ព្រោះភាគីតំណាងកម្មករ​និយោជិត​នៅតែបន្តទាមទារឱ្យយកចូលធ្វើការវិញ រីឯភាគីតំណាងនិយោជកមិនអាចទទួលឱ្យចូលធ្វើការវិញបានឡើយ។ ដូច្នេះភាគីទាំងពីរឯកភាពកំណត់​កាលបរិច្ឆេទប្រជុំបន្ទាប់ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៤:៣០នាទី ដើម្បីមានឱកាសពិចារណាឡើងវិញ អំពីលទ្ធភាពនៃការសម្បទានគ្នាទៅវិញទៅមក​ដែលអាចឈានទៅបញ្ចប់វិវាទនេះ។

ជាថ្មីម្តងទៀត ក្រសួងស្នើឱ្យភាគីទាំងពីរមានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទ ការងារនេះ, បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរ​មានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធី, ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងត្រូវរក្សាភាពស្ងប់ស្ងាត់។ ក្រសួងក៏សូមជម្រាប ជូនបុគ្គលផ្សេងទៀត​ដែលមិនពាក់ព័ន្ធនឹងករណីវិវាទនេះ សូមកុំចូលរួមក្នុងការតវ៉ា។

យោងតាមនីតិវិធីច្បាប់ ប្រសិនបើវិវាទការងារនេះមិនអាចស្វែងរកដំណោះស្រាយបានដោយការផ្សះផ្សា នីតិវិធីបន្ទាប់គឺអាចបញ្ជូនទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ៕



សេចក្តីថ្លែងការណ៍៖ សិទ្ធិមនុស្សក្នុងវិស័យជាច្រើននៅកម្ពុជា ត្រូវបានលើកសរសើរ ក្នុងកិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិ

(ហ្សឺណែវ)៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអះអាងថា សិទ្ធិមនុស្សក្នុងវិស័យជាច្រើននៅកម្ពុជា ត្រូវបានលើកសរសើរ ក្នុងកិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិ។
**************

Cambodia’s Assorted Rights Praised at UN Debate in Geneva

Phnom Penh, Oct. 6 – A total of 39 state delegations attended an Interactive Dialogue with the special rapporteur (SR) on the Situation of Human Rights in Cambodia, held on 05 October 2022 in Geneva.
“30 of them spoke in favor of efforts, progress and achievement of Cambodia has realized in promoting and protecting human rights on many fronts, and urge the SR’s working methods to be balanced and constructive, taking into account the perspective of the government and national circumstances. They commended, inter alia, the successful responses to the COVID19, particularly the near-universal vaccination and social protection initiatives in support of women, job-suspended workers and vulnerable groups; religious freedom; rising literacy rate; and the extensive consultations among wide-ranging stakeholders on the draft law on national human rights institution,” according to the statement seen by Fresh News on Thursday (Oct 6).
"Some welcomed Cambodia’s successful holding of communal elections with nine political parties having won the communal council seats, and the efforts to ensure that these elections were held in a free, fair, orderly, peaceful and transparent manner. Cambodia’s success in chairing ASEAN-related meetings in August 2022 was also recognized."

Read full statement below.





វិភាគអន្តរជាតិ៖ តើចិន នឹងធ្វើបែបណា បើលោក ពូទីន ប្រើអាវុធនុយក្លេអ៊ែរ?

(ឡុងដ៍)៖ ការសម្លុតគំរាមប្រើអាវុធនុយក្លេអ៊ែររបស់លោក វ្ល៉ាឌីមៀ ពូទីន និងបរាជ័យរបស់កងទ័ពរុស្ស៉ីនៅអ៊ុយក្រែន នាប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ បាន និងកំពុងក្លាយជា ការធ្វើតេស្ដមួយលើ «សម្ព័ន្ធភាពយុទ្ធសាស្ត្រ» រវាងលោក ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង។ ពោលគឺថាតើសម្ព័ន្ធភាពដែលលោក ពូទីន និងលោក ស៊ី ជិនពីង អះអាងថាជា «ទំនាក់ទំនងមិត្តភាពគ្មានព្រំដែន»នោះ នឹងមានភាពរឹងមាំដល់កម្រិតណា ប្រសិនបើលោក ពូទីន ពិតជាសម្រេចចិត្តប្រើអាវុធនុយក្លេអ៊ែរមែននោះ?

នៅពេលលោក ពូទីន បញ្ជាឱ្យកងទ័ពរុស្ស៉ីឈ្លានពានចូលអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ ក្រុមអ្នកជំនាញលោកខាងលិចយល់ថាលោក ពូទីន រំពឹងថារុស្ស៉ី​អាចនឹងផ្ដួល រំលំរដ្ឋាភិបាលលោក ហ្សេលេនស្គី ក្នុងពេលខ្លីដែលនេះអាចនឹងធ្វើឱ្យណាតូ និងសហរដ្ឋអាមេរិកចុះទន់ខ្សោយ ហើយសង្រ្គាមប្រូកស៊ី (proxy war) នឹងបង្វែរការចាប់អារម្មណ៍ របស់ទីក្រុងវ៉ាស៊ីនតោន ពីការប្រជែងជាមួយចិននៅក្នុងតំបន់អាស៊ី ដែលនេះក៏ជាអ្វីដែលលោក ស៊ី ជិនពីងចង់បានដែរ។ ក៏ប៉ុន្តែ ជ័យជម្នះជាបន្តបន្ទាប់របស់អ៊ុយក្រែននៅក្នុង តំបន់ភាគខាងត្បូង និងភាគខាងកើតនៃប្រទេស គួបផ្សំជាមួយការសម្លុតគំរាមប្រើនុយក្លេអ៊ែរ ព្រមទាំងការកាត់យកទឹកដីអ៊ុយក្រែនដោយខុសច្បាប់ដោយ លោក ពូទីន វាបែរជាកំពុងធ្វើឱ្យលោក ស៊ី ជិនពីង ស្ថិតនៅលើគោលជំហរមួយដ៏លំបាកទៅវិញ។


ក្នុងន័យនេះ ទោះបីជាលោក ពូទីន បានត្រឹមតែសម្លុតគំរាម ឬប្រើអាវុធនុយក្លេអ៊ែរពិតមែនក៏ដោយ ក៏លោក ស៊ី ជិនពីងត្រូវតែចាត់ថាវា «ជាទង្វើមិនអាចទទួល​យកបាន» ឬក៏ ថ្កោលទោសដែរ ប្រសិនបើលោកចង់ធ្វើជាមេដឹកនាំពិភពលោកម្នាក់ប្រកបដោយការទទួលខុសត្រូវ និងរក្សាមុខមាត់ចិននៅលើឆាកអន្តរជាតិ។ តែទោះជាយ៉ាងណា រឿងចិននឹង ធ្វើបែបណា ក្នុងករណីលោក ពូទីនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងអ៊ុយក្រែន វាគឺអាស្រ័យលើថាតើការប្រកាន់ជំហរបែបណា ទើបផ្ដល់ផលប្រយោជន៍ឱ្យចិន ហើយចិនក៏នឹងចាំអ៊ុត មើលសិនដែរថាតើសហគមន៍អន្តរជាតិទាំងមូលនឹងមានប្រតិកម្មបែបណា? ខណៈរយៈពេលវែង ទីក្រុងប៉េកាំងនៅតែត្រូវការរួមដៃជាមួយរុស្ស៉ី ដើម្បីកំញើញសហរដ្ឋអាមេរិក។


បើតាមក្រុមអ្នកជំនាញលោកខាងលិច លោក ស៊ី ជិនពីង ដែលត្រូវបានគេរំពឹងថានឹងត្រូវបានជ្រើសតាំងឱ្យបន្តកាន់តំណែងជាប្រធានាធិបតីចិនសម្រាប់អាណត្តិទី៣ នៅឯសមាជ លើកទី២០ នៃគណបក្សកុម្មុយនិស្ដចិន នៅពាក់កណ្ដាលខែតុលានេះ គួរតែផ្ដោតការចាប់អារម្មណ៍របស់លោកលើការបញ្ចៀសសង្រ្គាមលោកលើកទី៣។ ពីព្រោះថាការប្រើអាវុធ នុយក្លេអ៊ែររបស់រុស្ស៉ីលើអ៊ុយក្រែន ដែលនឹងក្លាយជាការប្រើអាវុធដ៏ប្រល័យនេះជាលើកដំបូងចាប់តាំងពីសហរដ្ឋអាមេរិក ទម្លាក់គ្រាប់បែកបរមាណូលើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្កាសាគី កាលពីខែសីហា ឆ្នាំ១៩៤៥ វាមិនត្រឹមតែអាចបង្កជាមហន្តរាយសកលប៉ុណ្ណោះទេ តែក៏អាចបំផ្លាញដល់ផលប្រយោជន៍រយៈពេលវែង និងមហិច្ឆតាភូមិសាស្ត្រ នយោបាយរបស់ចិនផងដែរ។


ដូច្នេះហើយ ទើបមួយរយៈកាលចុងក្រោយនេះ ទីក្រុងប៉េកាំងហាក់ដូចជាដកខ្លួនចេញឆ្ងាយបន្តិចពីការប្រើប្រាស់វោហាសាស្ត្រ «នៃទំនាក់ទំនងមិត្តភាពគ្មានព្រំដែន» ដោយងាក មកជំរុញឱ្យរុស្ស៉ីបន្ធូរបន្ថយភាពតានតឹង។ តួយ៉ាងលោក ស៊ី ជិនពីងផ្ទាល់ ត្រូវបានគេរាយការណ៍ថាបានបង្ហាញការមិនពេញចិត្តរបស់​លោកចំពោះ​បរាជ័យរបស់រុស្ស៉ី នៅពេល លោកបានជួបជាមួយលោក ពូទីន នៅឯកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ក្នុងទីក្រុងសាម៉ាកាន់ (Samarkand) ប្រទេសអ៊ូសបេគីស្ថាន កាលពីពេលថ្មីៗ នេះ។ លោក ពូទីន បានទទួលស្គាល់ជាសាធារណៈពី «ការព្រួយបារម្ភរបស់ចិន» ពីសង្រ្គាមនៅអ៊ុយក្រែនដែលនេះ​ត្រូវបានក្រុមអ្នកជំនាញមួយចំនួនយល់ថាជាការទទួលស្គាល់ ដ៏កម្រពីភាពតានតឹងនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំង២។


សង្រ្គាមរបស់លោក ពូទីន មិនត្រឹមតែមិនបានធ្វើឱ្យណាតូចុះទន់ខ្សោយនោះទេ​ តែបែរជារឹងមាំឡើង និងការរីកធំទៅវិញ ដោយហ្វាំងឡង់ និងស៊ុយអែតត្រូវបាន​អនុញ្ញាតឱ្យ ចូលជាសមាជិកបក្សសម្ព័ន្ធយោធាមួយនេះ ហើយសូម្បីតែបណ្ដាប្រទេសក្នុងតំបន់អាស៊ីដូចជាជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌា ក៏បាន​បង្ហាញការគាំទ្រ​កាន់តែខ្លាំងលើ គោលនយោបាយអាមេរិកចំពោះអ៊ុយក្រែនដែរ។ មិនតែប៉ុណ្ណោះ នៅក្នុងសង្រ្គាមអ៊ុយក្រែន រុស្ស៉ីខ្លួនឯងបែរជាបាន​បង្ហាញភាពទន់ខ្សោយខាងយោធា ហើយបើនៅតែ បែបនេះថាតើរុស្ស៉ីអាចជួយចិនក្នុងការប្រជែងឥទ្ធិពលជាមួយសហរដ្ឋអាមេរិកយ៉ាងដូចម្ដេចទៅ?


មួយវិញទៀត ប្រសិនបើលោក ពូទីន ប្រើអាវុធនុយក្លេអ៊ែរប្រឆាំងអ៊ុយក្រែនពិតមែន នោះសហរដ្ឋអាមេរិក និងអឺរ៉ុបដែលជាដៃគូពាណិជ្ជកម្មធំរបស់ចិន នឹងមានលេស​ដាក់​សម្ពាធ លើចិន ហើយវាក៏អាចនឹងជំរុញឱ្យបណ្ដាប្រទេសដទៃ ដែលមិនមានអាវុធនុយក្លេអ៊ែរក្នុងតំបន់អាស៊ី ដែលមានទំនាក់ទំនងមិនសូវល្អជាមួយចិនដូចជា ជប៉ុន កូរ៉េខាងត្បូង ឬក៏កោះតៃវ៉ាន់ នឹងធ្វើការសន្មត់ថាទាល់តែមានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន ទើបពួកគេអាចធានាសុវត្ថិភាពខ្លួនឯងបាន។


ការកាត់យកទឹកដីអ៊ុយក្រែនដោយខុសច្បាប់ពីរុស្ស៉ី ក៏អាចនឹងបំផ្លាញ «គោលនយោបាយចិនតែមួយ» ចំពោះតៃវ៉ាន់ ដែលបណ្ដាប្រទេសភាគច្រើននៅលើ​ពិភពលោក​បាន ទទួលស្គាល់ផងដែរ។ ប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុបខាងកើត បានបង្ហាញពីទំនោរងាកទៅរកតៃវ៉ាន់ និងការសង្ស័យចំពោះគោលនយោបាយចិន​តែមួយរួច​ទៅហើយ។ ដូច្នេះ បើលោក ស៊ី ជិនពីង ដែលតែងតែអះអាងពីការគោរពគោលការណ៍ការពារបូរណភាពទឹកដី បន្តនៅស្ងៀមមិនអើពើក្នុងករណីលោក ពូទីន ប្រើអាវុធ​នុយក្លេអ៊ែរ ឬទទួលស្គាល់ ទឹកដីឧបសម្ព័ន្ធរបស់លោក ពូទីន នោះប្រទេសទាំងនោះអាចនឹងសម្រេចចិត្តបោះបង់ចោល​គោលនយោបាយចិន​តែមួយក៏ថាបាន។


គួរបញ្ជាក់ថា កាលពីដើមឆ្នាំ២០២២ លោក ពូទីន បានចូលរួមជាមួយមេដឹកនាំចិន បារាំង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដោយប្រកាសថាបើ «សង្រ្គាមនុយក្លេអ៊ែរ» ផ្ទុះឡើងនឹងគ្មាននរណាម្នាក់ឈ្នះឡើយ ហើយសង្រ្គាមបែបនេះក៏មិនគួរឱ្យវាកើតឡើងនោះដែរ។ ក្រុមអ្នកវិភាគភាគច្រើនយល់​ស្របដូចគ្នាថាលោក ពូទីន អាចនឹងប្រើអាវុធ នុយក្លេអ៊ែរ តែនៅក្នុងករណីដែលរុស្ស៉ី ឬលោក ពូទីនផ្ទាល់មានអារម្មណ៍ថារងការគំរាម​កំ​ហែងតែប៉ុណ្ណោះ។


តួយ៉ាង លោក ហ្ក្រាហាំ អាលីសសុន (Graham T. Allison) ជាអ្នកវិទ្យាសាស្ត្រនយោបាយអាមេរិកបានលើកឡើងថា «ឱកាសដែលលោក ពូទីនប្រើអាវុធនុយក្លេអ៊ែរ គឺមានតិចតួចបំផុត»។ លោក អាលីសសុន បន្ថែមថាលោក ពូទីន អាចនឹងជ្រើសរើសយកជម្រើសប្រើអាវុធនុយក្លេអ៊ែរ លើកលែងតែនៅក្នុង​ករណីអ៊ុយក្រែនអាចវាយបណ្ដេញ កងទ័ពរុស្ស៉ីឱ្យចេញពីតំបន់ចំនួន៤ ដែលរុស្ស៉ីទើបតែកាត់យកពី អ៊ុយក្រែន»។ ដូច្នេះរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ គឺជាពេលវេលា​ដ៏​គ្រោះ​ថ្នាក់បំផុត៕ Fresh News






សុន្ទរកថាទាំងស្រុង របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកសន្និសីទគណបក្សអន្តរជាតិ ក្រោមប្រធានបទ “គោលនយោបាយបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព” តាមរយៈប្រព័ន្ធវីដេអូ


សុន្ទរកថាទាំងស្រុង របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកសន្និសីទគណបក្សអន្តរជាតិ ក្រោមប្រធានបទ “គោលនយោបាយបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព” តាមរយៈប្រព័ន្ធវីដេអូ








Remark by Samdech Techo Hun Sen President of Cambodian People’s Party and Prime Minister of the Kingdom of Cambodia at the Opening of the International Inter-Party Conference Under the Them “Ecological Policy and Sustainable Development “ Yuzhmo-Sakhalink, Russia, 6 October 2022, via Video Recording










សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ ២០២២ ក្រោមប្រធានបទ «ការស្ដារកម្ពុជាឡើងវិញពីវិបត្តិនៃជំងឺកូវីដ-១៩៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីជំងឺកូវីដ-១៩»

 សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ ២០២២ ក្រោមប្រធានបទ «ការស្ដារកម្ពុជាឡើងវិញពីវិបត្តិនៃជំងឺកូវីដ-១៩៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីជំងឺកូវីដ-១៩»

សណ្ឋាគារសុខាភ្នំពេញ, ថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០២២


ឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយស ទាំងអស់ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំពិតជាមានសោមនស្សដោយបានចូលរួម ជាអធិបតីក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០២២ ក្រោមប្រធានបទ «ការស្តារកម្ពុជាឡើងវិញពីវិបត្តិនៃជំងឺកូវីដ-១៩៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីជំងឺកូវីដ-១៩» ។ ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍ កម្ពុជា (CDRI) ក្រុមហ៊ុន ជី ហ្គៀ គ្រុប (G Gear Group) ក្រុមហ៊ុន ជីប ម៉ុង គ្រុប (Chip Mong Group) និងក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសអូស្ត្រាលី ដែលបានផ្តួចផ្តើមរៀបចំសន្និសីទដ៏មានសារៈសំខាន់នេះឡើង ។
សម្រាប់រូបខ្ញុំផ្ទាល់ ខ្ញុំចូលរួមថ្លែងសុន្ទរកថាបើកសន្និសីទ នេះជាច្រើនលើករួចមកហើយ ដោយសាររាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកសន្និសីទនេះជាព្រឹត្តិការណ៍ដ៏សំខាន់នៅកម្ពុជាដែល ផ្តល់ឱកាសឱ្យយើងអាចពិនិត្យ និងពិភាក្សាអំពីសមិទ្ធផលដែលកម្ពុជាសម្រេចបាន បញ្ហាប្រឈមនិងទិសដៅអភិវឌ្ឍន៍ទៅមុខដើម្បីធានាការអភិវឌ្ឍប្រកបដោយនិរន្តរភាព ជាពិសេស ក្នុងបរិការណ៍ ដែលយើងត្រូវការគិតគូរឡើងវិញអំពីការអភិវឌ្ឍតាមគន្លងប្រក្រតីភាពថ្មី ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាង កក់ក្តៅជូនចំពោះថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា វិស័យឯកជន វិទ្យាស្ថានស្រាវជ្រាវ អង្គការជាតិ និងអន្តរជាតិនិងដៃគូអភិវឌ្ឍន៍ដែលបានអញ្ជើញចូលរួមដោយផ្ទាល់ក្នុងសន្និសីទរបស់យើងនៅរាជធានីភ្នំពេញនាពេលនេះ ។

ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ការសម្រេចបាននូវការងើបឡើងវិញ និងការឈានឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន ទាមទារឱ្យមានការដោះស្រាយបញ្ហាប្រឈម ដែលស្មុគស្មាញ និងមានចរិតលក្ខណៈសកលទាំងនេះ តាមរយៈការចូលរួមសហប្រតិបត្តិការ សាមគ្គីភាព និងការរួមគ្នាស្វែងរកដំណោះស្រាយ ។ ក្នុងស្មារតីនេះ ថ្វីត្បិតយើងមិនទាន់បើកកិច្ចពិភាក្សា និងមិនទាន់មានដំណោះស្រាយជាក់លាក់ ខ្ញុំសូមចូលរួមចែករំលែកថា ព្រះរាជាណាចក្រកម្ពុជាអាចអភិវឌ្ឍខ្លួនបានយ៉ាងលឿន និងគ្រប់គ្រងស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងកម្រិតមួយដ៏ល្អប្រសើរ តាមរយៈការដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ និងទាន់ពេល ។
ដើម្បីតម្រង់ទិសដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញ នូវយុទ្ធសាស្ត្រចតុកោណចំនួន ៤ ដំណាក់កាល រួចមកហើយ ។ នៅក្នុងគ្រប់ដំណាក់កាលនីមួយៗ រាជរដ្ឋាភិបាលតែងកំណត់ « មនុស្ស » ជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពទាំង ៤ គឺ៖ ផ្លូវ ទឹក ភ្លើង និងមនុស្ស ។ ជាពិសេសចាប់ពីដំណាក់កាលទី ៣ មក រាជរដ្ឋាភិបាលបានកំណត់ «មនុស្ស» ជាវិស័យអាទិភាព ចម្បងបំផុត ដោយផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ការបង្កើតការងារ និងការកាត់បន្ថយភាព ក្រីក្រ ។ ជាក់ស្តែង កម្ពុជាបានបង្កើតការងារជូនប្រជាជនរាប់ លាននាក់ ជាពិសេសក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង វិស័យកសិកម្ម និងវិស័យទេសចរណ៍ ដែលបានចូលរួមកាត់បន្ថយភាពក្រីក្រគួរឱ្យកត់សម្គាល់ពីអត្រា ៥៣,២% ក្នុងឆ្នាំ ២០០៤ មកត្រឹមអត្រា ១៧,៨% ប៉ុណ្ណោះក្នុងឆ្នាំ ២០២០ ។ ជាមួយគ្នានេះ ក្នុងរយៈពេលជាង ២ ទសវត្សរ៍ចុងក្រោយមុន ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កម្ពុជាសម្រេចបានអត្រាកំណើនជាង ៧% ក្នុងមួយឆ្នាំ ដែលការណ៍នេះបានធ្វើឱ្យកម្ពុជាផ្លាស់ប្តូរឋានៈពីប្រទេសមានការអភិវឌ្ឍតិចតួចទៅ ជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ ២០១៥ ។
ជាមួយសមិទ្ធផលដ៏ត្រចះត្រចង់នេះ រាជរដ្ឋាភិបាល បានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសដែល មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេស ដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។ ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនាអំឡុងពេលដែលជំងឺកូវីដ-១៩ បាននិងកំពុងរាលដាលនេះ ដំណើរឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យទាំងនេះអាចជួបប្រទះនឹងការរាំងស្ទះ ។ ជាការពិត នៅក្នុងឆ្នាំ ២០២០ ជំងឺដ៏កាចសាហាវនេះបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនអវិជ្ជមានក្នុងអត្រា -៣,១% ដែល ជាកំណើនអវិជ្ជមានលើកដំបូងក្នុងរយៈពេលជាង ២ ទសវត្សរ៍ ចុងក្រោយនេះ ។
ជាការឆ្លើយតប បន្ថែមពីលើវិធានការសុខាភិបាល រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ផ្នែកសង្គម-សេដ្ឋកិច្ចជាបន្តបន្ទាប់ ដើម្បីរក្សាលំនឹងជីវភាពរបស់ កម្មករ-និយោជិត ក៏ដូចជាគ្រួសារក្រីក្រនិងងាយរងគ្រោះ ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានកៀរគរកម្លាំងសរុបរបស់ជាតិ ដើម្បីបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំង និងបង្កើតបានភាពស៊ាំសហគមន៍ដ៏រឹងមាំមួយទូទាំងប្រទេស ។ សមិទ្ធផលនេះ បានអនុញ្ញាតឱ្យកម្ពុជាបើកប្រទេសពេញលេញឡើងវិញ លើគ្រប់វិស័យតាំងពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២១ ប្រកបដោយសុវត្ថិភាពរហូតមកដល់ថ្ងៃនេះ និងបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា ងើបឡើងវិញជាបណ្តើរៗប្រកបដោយភាពធន់ និងរឹងមាំ ។ ជាលទ្ធផល សេដ្ឋកិច្ចកម្ពុជាមានកំណើនវិជ្ជមានក្នុងអត្រា ៣% នៅក្នុងឆ្នាំ ២០២១ ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងបន្តមានកំណើនវិជ្ជមាន ក្នុងរង្វង់អត្រា ៥% នៅក្នុងឆ្នាំ ២០២២ និង ៦% នៅក្នុងឆ្នាំ ២០២៣ ។

ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោកទាំងមូលរបស់យើងបានជួបប្រទះនូវបញ្ហាប្រឈមជាបន្ត-បន្ទាប់ ។ ថ្វីត្បិតតែជំងឺកូវីដ-១៩ បានថមថយ បញ្ហាប្រឈមផ្សេងទៀតក៏បាន និងកំពុងកើតមានឡើងជាបន្តបន្ទាប់ ដូចជា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ និង សម្ពាធអតិផរណា បូករួមទាំងការប្រែប្រួលអាកាសធាតុ និង គ្រោះធម្មជាតិ ដែលបាននិងកំពុងដាក់សម្ពាធបន្ថែមមកលើអាយុជីវិត និងជីវភាពរបស់ប្រជាជនយើង ជាពិសេសប្រជា-ជនក្រីក្រ និងងាយរងគ្រោះ ។
កម្ពុជាត្រូវបានចាត់ទុកថាជាប្រទេសឈានមុខមួយ ដែលបានគ្រប់គ្រង និងងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩ បាន យ៉ាងល្អប្រសើរ ។ ក្នុងបរិការណ៍ដែលប្រទេសជាច្រើននៅ ជុំវិញពិភពលោកនៅបន្តជួបប្រទះនឹងការឆ្លងរាលដាលនៅឡើយ រាជរដ្ឋាភិបាលបាននិងកំពុងព្យាយាមប្រែក្លាយវិបត្តិឱ្យទៅជាកាលានុវត្តភាព តាមរយៈការពន្លឿនការកែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងពង្រឹងភាព ប្រកួតប្រជែងរបស់កម្ពុជា ។ ក្នុងនោះ កាលពីខែ តុលា ឆ្នាំ ២០២១ កម្ពុជាបានដាក់ចេញនូវច្បាប់ស្តីពីវិនិយោគនៃ ព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់វិនិយោគថ្មីដោយមាន ការកំណត់នូវការផ្តល់ការលើកទឹកចិត្ត និងការការពារដល់វិនិយោគិនជាក់លាក់ និងច្បាស់លាស់ ក្នុងបំណងបង្កើនការទាក់ទាញការវិនិយោគសម្រាប់កម្ពុជា ។ បន្ថែមលើនេះ រាជ- រដ្ឋាភិបាលក៏បានដាក់ចេញ និងបាននិងកំពុងជំរុញការអនុវត្ត ឯកសារគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសំខាន់ៗ ដូចជាវិស័យកាត់ដេរ យានយន្ត អេឡិចត្រូនិក កសិកម្ម ទេសចរណ៍ ប្រៃសណីយ៍ និងប្រសិទ្ធភាពថាមពល ជាដើម ។
នៅក្នុងក្របខណ្ឌពាណិជ្ជកម្មអន្តរជាតិ កម្ពុជាក៏បានក្លាយជាប្រទេសហត្ថលេខីនៃ (១). កិច្ចព្រមព្រៀងភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ សកល (២). កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន និង (៣). កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ។
សម្រាប់ទិសដៅទៅមុខ ក្នុងបរិការណ៍ដែលពោរពេញ ទៅដោយភាពស្មុគស្មាញ និងភាពមិនប្រាកដប្រជាខ្ពស់ រាជរដ្ឋាភិបាលនឹងផ្តល់អាទិភាពដល់ការកសាងភាពធន់នៃសេដ្ឋកិច្ចជាតិ ដូចបានកំណត់នៅក្នុង«ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ » ។
ដើម្បីជាធាតុចូលបន្ថែមដល់សន្និសីទនាថ្ងៃនេះ ខ្ញុំសូម ចែករំលែកនូវការគិតគូរ និងទិសដៅរបស់រាជរដ្ឋាភិបាល ដូចខាងក្រោម ៖
ទី១. បន្ថែមពីលើការចាក់វ៉ាក់សាំង រាជរដ្ឋាភិបាលនឹង ជំរុញការវិនិយោគលើវិស័យសុខាភិបាល ដើម្បីរៀបចំប្រព័ន្ធសុខាភិបាលមួយដ៏រឹងមាំ ដែលអាច ជួយ និងការពារប្រជាជនពីជំងឺកូវីដ-១៩ ក៏ដូចជាជំងឺរាតត្បាតផ្សេងទៀត ដែលអាចកើតមានឡើងជាយថាហេតុនាពេលអនាគត
ទី២. ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម គឺជាការវិនិយោគ លើប្រជាជន និងការផ្តល់សន្តិសុខសេដ្ឋកិច្ចជូន ប្រជាជន ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ ។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលនឹងបន្តពង្រឹងប្រព័ន្ធជំនួយសង្គម និងសន្តិសុខសង្គម និងពង្រីកវិសាលភាពគ្របដណ្តប់ឱ្យកាន់តែចំទិសដៅ ជាពិសេសតាមរយៈការជំរុញ និងលើក ទឹកចិត្តឱ្យប្រជាជន ដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលក្នុងប្រព័ន្ធ ដើម្បីទទួលបានកិច្ចគាំពារផ្សេងៗ
ទី៣. ការអភិវឌ្ឍធនធានមនុស្ស ទាំងចំណេះនិងជំនាញ គឺជាកត្តាចាំបាច់មិនអាចខ្វះបានក្នុងការ លើកកម្ពស់ផលិតភាពសេដ្ឋកិច្ច និងការផ្លាស់ប្តូរ រចនាសម្ព័ន្ធសេដ្ឋកិច្ច ពីសេដ្ឋកិច្ចដែលពឹងផ្អែកលើកម្លាំងពលកម្ម ដែលមានជំនាញទាបឱ្យទៅជាសេដ្ឋកិច្ច ដែលពឹងផ្អែកលើជំនាញ និង បច្ចេកវិទ្យា
ទី៤. ថ្វីត្បិតតែសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកខ្លាំងលើការ វិនិយោគផ្ទាល់ពីបរទេស និងការនាំចេញសហ- គ្រាសធុនតូចនិងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ដែលចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើត មុខរបរ និងការងារជូនដល់ប្រជាជនកម្ពុជា ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកំណត់យកការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជាអាទិភាព ចម្បងមួយ តាមរយៈការផ្តល់ការគាំទ្រផ្នែក-បច្ចេកទេសនិងហិរញ្ញវត្ថុ ការកែសម្រួលបរិយាកាស ធុរកិច្ច និងការលើកទឹកចិត្តឱ្យមានការចូលរួម ក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធជាដើម
ទី៥. បច្ចេកវិទ្យាឌីជីថលបានបោះជំហានយ៉ាងលឿន ហើយបានក្លាយជាកាតាលីករក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ មិនថាស្ថិតក្នុងកម្រិតអភិវឌ្ឍន៍បែបណានោះឡើយ បច្ចេកវិទ្យាឌីជីថល អាចមានសក្តានុពលខ្ពស់ និងទូលំទូលាយក្នុងការផ្តល់លទ្ធភាពឱ្យបណ្តាប្រទេស ដែលមានសេដ្ឋកិច្ចកំពុងលូតលាស់ ឬ កំពុងអភិវឌ្ឍ អាចចាប់យកបច្ចេកវិទ្យាថ្មីៗ និងលោតផ្លោះពីឧស្សាហកម្មប្រពៃណីទៅឧស្សាហកម្មទំនើបបាន ក្នុងរយៈពេលដ៏ខ្លី ។ ដូចនេះ កម្ពុជាត្រូវចាប់យកឱ្យបាននូវកាលានុវត្តភាពដ៏ធំធេងនេះ តាមរយៈការជំរុញការអនុវត្តឱ្យបានល្អប្រសើរនូវ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ » « គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២ – ២០៣៥ » និងគោលនយោបាយពាក់ព័ន្ធផ្សេងទៀត
ទី៦. ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និង ភាពធន់ទៅនឹងអាកាសធាតុ ក៏ជាផ្នែកមួយចាំបាច់សម្រាប់ទ្រទ្រង់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈការគាំទ្រ ការពង្រីកកិច្ចសហប្រតិបត្តិការលើការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង ការជំរុញការធ្វើអន្តរ-កាលថាមពល និងការប្រើប្រាស់បច្ចេកវិទ្យា-បៃតងជាដើម
ទី៧. កិច្ចការងារធំៗ ដែលខ្ញុំបានលើកខាងលើពិតជាត្រូវការធនធានហិរញ្ញវត្ថុ ទាំងពីវិស័យឯកជន និង វិស័យសាធារណៈ ។ ឈរលើស្មារតីនេះ ការបន្តពង្រឹងស្ថិរភាព ពិពិធកម្មវិស័យហិរញ្ញវត្ថុ ក៏ដូចជាការអភិវឌ្ឍវិស័យហិរញ្ញវត្ថុទាំងមូលប្រកប- ដោយភាពធន់ និងបរិយាបន្ន ដោយមានការចូលរួមពីវិស័យឯកជន គឺពិតជាមានសារៈ-សំខាន់ ។ ជាមួយគ្នានេះដែរ ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបាន ទទួលលទ្ធផលល្អប្រសើរ ដែលបានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលបង្ហូរថវិកាកាន់តែច្រើនទៅកាន់វិស័យអាទិភាព បង្កើននូវធនធានវិនិយោគសាធារណៈ អាចសន្សំ លើកស្ទួយឯករាជ្យភាពផ្នែកថវិការបស់កម្ពុជានិងអនុវត្តគោលនយោបាយ និងវិធានការអន្តរាគមន៍ទាំងឡាយ ដើម្បីជួយប្រជាជន និងវិស័យឯកជនដែលបាននិងកំពុងបន្តទទួលរងនូវផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ ។ ក្នុងន័យនេះ ការអនុវត្តដោយជោគជ័យនូវ គោលដៅធំៗរបស់កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជានាពេលអនាគត ។

ឯកឧត្តម លោកជំទាវ លោក លោកស្រី!
សមិទ្ធផលដែលកម្ពុជាសម្រេចបានរហូតមកដល់ថ្ងៃនេះ គឺជាផ្លែផ្លានៃការចូលរួមផ្តល់កិច្ចសហការពីវិស័យឯកជន វិទ្យាស្ថានស្រាវជ្រាវ អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ បណ្តាប្រទេសជាមិត្ត និងជាពិសេសពីប្រជាជនកម្ពុជាខ្លួនឯង ។ ឈរលើមូលដ្ឋាននេះ ក្នុងនាមជាប្រធានអាស៊ាននៅក្នុងឆ្នាំ ២០២២ កម្ពុជាបានកំណត់មូលបទ «អាស៊ានរួមគ្នាធ្វើដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដើម្បីលើកកម្ពស់ការចូលរួមពីគ្រប់មជ្ឈដ្ឋាន និងពីគ្រប់ភាគីពាក់ព័ន្ធ ។ ខ្ញុំសង្ឃឹមថាសន្និសីទនាថ្ងៃនេះ អាចដំណើរការ និងប្រព្រឹត្តទៅបានដោយភាពរលូន និងមានការចូលរួមយ៉ាងផុសផុលក្នុងការពិភាក្សា ផ្លាស់ប្តូរទស្សនទាន និងបទពិសោធ ដើម្បីអាចទទួលបានលទ្ធផលជាផ្លែផ្កាទាំងអស់គ្នា ។
ជាចុងបញ្ចប់ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ឱ្យទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ច និងជួបប្រទះនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ខ្ញុំសូមប្រកាសបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០២២ ចាប់ពីពេលនេះតទៅ ៕
សូមអរគុណ!

========



Opening Remarks by Samdech Techo HUN SEN Prime Minister of the Kingdom of Cambodia At the 2022 Cambodia Outlook Conference Under the Theme “Revitalising Cambodia: Sustaining Development After COVID-19”
Sokha Phnom Penh Hotel & Residence, 6 October 2022

– Excellencies, Ladies and Gentlemen!

Today, I am truly pleased to preside over the Opening Ceremony of the 2022 Cambodia Outlook Conference under the theme “Revitalising Cambodia: Sustaining Development After COVID-19”. I would like to express my gratitude and appreciation to the Cambodia Development Resource Institute (CDRI), G Gear Group, Chip Mong Group and Australian Department of Foreign Affairs and Trade (DFAT) for organizing this important conference.
Personally, I have presided over the opening ceremony of such conference many times because the Royal Government of Cambodia (RGC) considers the conference an important event in Cambodia, giving us opportunities to review and discuss about Cambodia’s achievements, challenges and development directions to ensure sustainable development, especially in a context that we need to rethink about the development in a new normal in the aftermath the COVID-19 crisis. Taking this opportunity, I would like to extend a warm welcome to leaders from the RGC, private sector, research institutes, national and international organizations and development partners, who attend physically this conference in Phnom Penh now.
– Excellencies, Ladies and Gentlemen!

To recover and move towards to a sustainable and inclusive development require addressing complex global challenges through cooperation, solidarity and unity in seeking solutions. In this spirit, even though we have not opened the discussion and have no specific solution yet, I would like to share that the Kingdom of Cambodia was able to advance rapidly, and to effectively manage the spread of COVID-19 through the introduction of correct and timely policies.
In order to direct the course of socio-economic development in Cambodia, the RGC has already adopted four phases of the Rectangular Strategy. In each phase, the RGC always identifies “People” as one of the four priorities, namely Road, Water, Electricity and People. Particularly, from the third phase onward, the RGC has identified “people” as the top priority, by focusing on human resource development, job creation and poverty reduction. In fact, Cambodia has created jobs for millions of people, especially in the garment and footwear sector, agriculture and tourism, which have contributed in reducing remarkably poverty from 53.2% in 2004 to just 17.8% in 2020. At the same time, over the last two decades before COVID-19, Cambodia has achieved a growth rate of more than 7% per year, which has changed the status of Cambodia from a least developed country (LDC) to a lower-middle income country in 2015.
With these magnificent achievements, the RGC has set its visions of turning Cambodia into an upper middle-income country by 2030 and a high-income country by 2050. Nevertheless, in the last few years, with the spread of COVID-19, the journey towards these visions may be hampered. Indeed, in 2020, this deadly disease caused Cambodia’s economy to decline into the negative territory by 3.1%, which was the first negative growth over the last two decades.
In response, in addition to health measures, the RGC introduced a series of socio-economic intervention measures to stabilize the livelihoods of workers as well as poor and vulnerable families. Concurrently, the RGC mobilized all national forces to launch the National Vaccination Campaign and built a strong herd immunity throughout the country. This achievement has allowed Cambodia to reopen the country fully and safely in all fields since 1 November 2021 until today, and has made Cambodia’s economy recover gradually with resilience and strength. As a result, Cambodia’s economy grows at a positive rate of 3% in 2021, and the Ministry of Economy and Finance has forecasted that Cambodia’s economy will likely continue to grow around 5% and 6% in 2022 and 2023, respectively.

– Excellencies, Ladies and Gentlemen!

In the last few years, our entire world faced a series of challenges. Although COVID-19 has subsided, other challenges have been emerging, such as the Russia-Ukraine war, rising fuel prices and inflationary pressures, as well as climate change and natural disasters, which have been putting further pressures on the lives and livelihoods of our people, especially the poor and vulnerable people.
Cambodia is considered as a leading country in managing and recovering from the COVID-19 crisis. In the context that many countries around the world continue to suffer from the outbreaks, the RGC has been trying to transform the crisis into opportunities, by accelerating in-depth reforms to improve the business climate and strengthen Cambodia’s competitiveness. For instance, in October 2021, Cambodia enacted the Law on Investment of the Kingdom of Cambodia, a new investment law, that sets out specific and clear incentives and protections for investors, in order to promote investment attraction in Cambodia. In addition, the RGC has also set out and has been promoting the implementation of policies and strategies for the development of key sectors such as garments, automobiles, electronics, agriculture, tourism, posts, energy efficiency, and so on.

Within the framework of international trade, Cambodia has become a signatory to (1). The Regional Comprehensive Economic Partnership (RCEP) Agreement, the largest free trade agreement in global history, (2). Cambodia-China Free Trade Agreement, and (3) Cambodia-Korea Free Trade Agreement.
For the way forward, in a situation full of complexity and high uncertainties, the RGC will prioritize building national economic resilience, as set out in “the Strategic Framework and Programs for Economic Recovery in the Context of Living with Covid-19 in a New Normal 2021-2023”.
As additional inputs for today’s conference, I would like to share the thoughts and directions of the RGC as follows:
1. In addition to vaccination, the RGC will further invest in the healthcare sector to develop a strong healthcare system that can help and protect the population from COVID-19, as well as other pandemics that may occur in the future;
2. The development of the social protection system is investing and providing economic security to the people, especially poor and vulnerable families. In this spirit, the RGC will continue to strengthen and expand the coverage of the social assistance and social security systems in a more targeted manner, especially by encouraging and incentivizing those in the informal economy to formalize in order to receive protections;
3. Human resource development in both knowledge and skills is an indispensable factor in boosting economic productivity and shifting the economic structure from a low-skilled and labor-intensive economy to a skill-based and technology-based economy;
4. Although Cambodia’s economy relies heavily on foreign direct investments and exports, small and medium enterprises (SMEs) are the backbone of the economy, contributing significantly to the creation of occupations and jobs for Cambodian people. In this regards, the RGC has identified the development of SMEs as a top priority, by providing technical and financial supports, improving the business climate, encouraging participations in the formal economy and so on;
5. Digital technology has rapidly advanced and become a catalyst for economic growth. At any level of development, digital technology has great and broad potentials to enable emerging or developing economies to embrace new technologies and leapfrog from traditional industries to modern industries in a very short period of time. Therefore, Cambodia must seize this great opportunity by promoting the implementation of the “Cambodia Digital Economy and Society Policy Framework 2021 – 2035”, “Cambodia Digital Government Policy 2022 – 2035” and other related polices;
6. Promoting green economic development and climate resilience are an essential part of assisting sustainable socio-economic development, through supports of the expansion of cooperation on building green infrastructure, promoting energy transitions, using green technology, and so on; and
7. The big tasks I have mentioned above truly require financial resources from both private and public sectors. Therefore, continuing to strengthen stability and diversification of the financial sector, and developing a resilient and inclusive financial sector as a whole, with participation from the private sector, are very crucial. At the same time, the implementation of the Public Financial Management Reform (PFM) Program has achieved good results, allowing the RGC to allocate more funds to priority sectors, increasing public investments, saving, promoting Cambodia’s independence in terms of budget and implement policies and interventions to help the people and private sector who have been suffering from the COVID-19 crisis. In this sense, the successful implementation of major objectives of the PFM Program will certainly make a significant contribution to Cambodia’s future socio-economic development.

– Excellencies, Ladies and Gentlemen!
The achievements that Cambodia has made to date are results of cooperation from the private sector, research institutes, national and international organizations, development partners, our friendly countries, and especially the Cambodian people. On this basis, as the Chair of ASEAN in 2022, Cambodia has set the theme “ASEAN A.C.T.: Addressing Challenges Together” to promote participations from all corners and key stakeholders. I hope that today’s conference will run smoothly, and have active participations in discussions and exchanges of views and experiences, to achieve together fruitful results.
Finally, I would like to wish Excellencies, Ladies and Gentlemen and all Distinguished Guests successes in all endeavors and the four Buddha blessings, namely Longevity, Nobility, Health and Strength.
I would like to announce the Opening of the 2022 Cambodia Outlook Conference from now on.
Thank You!

សម្តេចតេជោ ហ៊ុន សែន ៖ មានកត្តាជាច្រើនរារាំងការសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ និងឆ្នាំ២០៥០

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់កម្ពុជា គោលដៅឆ្នាំ២០៣០ ក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយទៅជាប្រទេសដែលមានប្រាក់ដំណូលខ្ពស់ ស្របពេលមានកត្តាជាច្រើនបានរាំងស្ទះដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ ត្រង់ចំណុចនេះ សម្តេចតេជោចោទសួរថា តើសម្រេចបានឬទេ? ក្នុងសភាការណ៍ដែលមានការរារាំងជាច្រើន។ 


សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» នៅសណ្ឋាគារសុខា ភ្នំពេញ។ 


សម្តេចតេជោ ហ៊ុន សែន បន្តថា កត្តារារាំងអភិវឌ្ឍសេដ្ខកិច្ចនេះហើយ ជាអ្វីដែលយើងត្រូវលើកយកមកពិភាក្សាគ្នា និងធ្វើការពិនិត្យឡើងវិញប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដើម្បីស្របទៅនឹងបច្ចុប្បន្នភាពដែលបានកំពុងជួបនឹងបញ្ហាប្រឈមទៅនឹងវិបត្តិជាច្រើនដូចជា វិបត្តិជំងឺកូវីដ១៩, វិបត្តិប្រេងឡើងថ្លៃ, វិបត្តិស្បៀងអាហារ បញ្ហាទណ្ឌកម្ម ដោយសារជម្លោះប្រដាប់អាវុធរវាងប្រទេសអ៊ុយក្រែន និងរុស្ស៊ី ព្រមទាំងការបំរែបំរួលអាកាសធាតុយ៉ាងគំហុក ដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ថួតជាដើម៕




សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាលមិនទាន់បានគិតគូរដល់ការរុះរេីសំណង់ពលរដ្ឋ នៅក្នុងភូមិព្រះដាក់នៅឡេីយនោះទេ

ព្រឹកថ្ងៃព្រហស្បតិ៍  ទី៦ ខែតុលា ឆ្នាំ២០២២  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» ក្រោមមូលបទ «ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩» នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។ 


ថ្លែងក្នុងឱកាសនោះ  សម្តេចតេជោ  ហ៊ុន  សែន  បានលេីកឡេីងថា  រាជរដ្ឋាភិបាលកំពុងសិក្សាពីការស្តារបារាយខាងកេីត  ដែលធ្លាប់មានសមត្ថភាពស្តុកទឹករហូតដល់  ៣០ម៉ឺនម៉ែត្រគូប។ ហេីយការស្តារនេះគឺអាចនឹងប៉ះពាល់ជាមួយពលរដ្ឋខ្លះដែលរស់នៅភូមិព្រះដាក់។ ក្នុងនោះផងដែរ  សម្តេចតេជោ  ហ៊ុន  សែន  បានបញ្ជាក់ថា  រាជរដ្ឋាភិបាលមិនទាន់បានគិតគូរដល់ការរុះរេីសំណង់ពលរដ្ឋ  នៅក្នុងភូមិព្រះដាក់នៅឡេីយនោះទេ៕



សម្តេចតេជោ ហ៊ុន សែន ៖ កត្តាអភិវឌ្ឍសេដ្ឋកិច្ច គឺ ត្រូវអភិវឌ្ឍធនធានមនុស្ស និងចំណេះជំនាញឱ្យមានប្រសិទ្ធភាពខ្ពស់

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កត្តាដែលត្រូវអភិវឌ្ឍសេដ្ឋកិច្ច គឺចាំបាច់ត្រូវអភិវឌ្ឍធនធានមនុស្ស និងចំណេះជំនាញឱ្យមានប្រសិទ្ធខ្ពស់ ប្រកបដោយសក្តានុពលទាំងក្នុងតំបន់ និងអន្តរជាតិ។


សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» នៅសណ្ឋាគារសុខា ភ្នំពេញ។ 


សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ការអភិវឌ្ឍសេដ្ឋកិច្ចត្រូវអភិវឌ្ឍធនធានមនុស្សត្រូវដើរឱ្យទាន់សម័យឌីជីថល ដែលមានបច្ចេកវិទ្យាជឿនលឿន និងទំនើប ដូច្នេះការចំណេះដឹង ជំនាញជាត្រូវការចាំបាច់ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត៕



សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាលបន្តផ្តល់សាច់ប្រាក់គាំពារជីវភាពប្រជាពលរដ្ឋដែលកំពុងជួបក្នុងវិបត្តិសកលជំងឺកូវីដ១៩

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កាលពីម្សិលមិញមានសេចក្តីសម្រេចមួយស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារប្រជាជនរដ្ឋដែលបានរងគ្រោះដោយសារជំងឺកូវីដ១៩ ការផ្តល់នេះ គឺដើម្បីជួយទ្រទ្រង់ដល់ជីវភាពរបស់ប្រជាជនកុំធ្លាក់ចូលដល់បន្ទាត់ក្រីក្រី។


សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» នៅសណ្ឋាគារសុខា ភ្នំពេញ។ 


សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សាច់ប្រាក់ដែលរាជរដ្ឋាភិបាលបានផ្តល់ជូនប្រជាពលរដ្ឋ បានកើនឡើងដល់រាប់លានដុល្លា ដែលបានចែកជូនប្រជាពលរដ្ឋ ចំនួនជាង៦០ម៉ឺនគ្រួសារ ស្មើនឹងជាង ២លាននាក់ នេះជាចំនួនមួយដែលត្រូវចំណាយជាចាំបាច់ក្នុងជំនួយសង្គម៕



សម្តេចតេជោ ហ៊ុន សែន៖ ការដោះស្រាយបញ្ហាលំបាករបស់ប្រជាជន មិនមែនជាការកេងចំណេញនយោបាយនោះទេ

សម្តេចតេជោ ហ៊ុន សែន បានសំណូមពរទៅដល់បណ្តាគណបក្សនយោបាយ និងសង្គមស៊ីវិលមួយចំនួន យោគយល់ដល់រាជរដ្ឋាភិបាល ដោយមិនត្រូវយកការដោះស្រាយបញ្ហាប្រជាជននេះ ទៅវាយប្រហាររដ្ឋាភិបាលចោទថាជាការកេងចំណេញនយោបាយនោះឡើយ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» ក្រោមមូលបទ «ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩»នៅសណ្ឋាគារសុខា ភ្នំពេញ។ 


សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការដោះស្រាយបញ្ហាវិបត្តិកូវីដ-១៩ និងបញ្ហាអតិផរណានេះ គឺជាការទទួលខុសត្រូវធំណាស់របស់រាជរដ្ឋាភិបាល ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយបញ្ហាទាំងនេះក៏មិនគួរត្រូវបានគេយកធ្វើជាអាវុធវាយប្រហារមកលើរាជរដ្ឋាភិបាលថាជាការកេងចំណេញនយោបាយនោះដែរ៕



ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២»


នៅព្រឹក ថ្ងៃព្រហស្បតិ៍​ ១១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» នៅសណ្ឋាគារសុខា ភ្នំពេញ។

 
សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា» គឺជាវេទិកាដ៏មានសារៈសំខាន់ប្រមូលផ្តុំអ្នកជំនាញ បើកកិច្ចពិភាក្សាលើប្រធានបទនានា ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងសង្គម ដើម្បីជាធាតុចូលសម្រាប់ដោះស្រាយបញ្ហាប្រឈម និងស្វែងរកកាលានុវត្តភាពសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា។
សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» រៀបចំធ្វើឡើងក្រោមមូលបទ «ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩»។ សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២នេះ មានការចូលរួមពីថ្នាក់ដឹកនាំប្រហែល ៤០០នាក់ មកពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃរាជរដ្ឋាភិបាលកម្ពុជា ស្ថានទូតបរទេស តំណាងបេសកកម្មការទូតបរទេសនានា ប្រចាំកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នអប់រំ វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិនៅប្រទេសកម្ពុជាផងដែរ។
ក្នុងពិធីបើកសន្និសីទនៅថ្ងៃស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាគន្លឹះពាក់ព័ន្ធនឹងវិបត្តិជំងឺកូវីដ១៩ ក៏ដូចជាយុទ្ធសាស្ត្រមួយចំនួនរបស់រាជរដ្ឋាភិបាល ក្នុងការស្តារប្រទេសក្រោយវិបត្តិនៃជំងឺឆ្លងសាកលមួយនេះ។ ក្នុងសន្និសីទនេះ ក៏នឹងមានការជជែកពិភាក្សាទៅលើប្រធានបទសំខាន់ៗមួយចំនួនទៀតផងដែរ។