Friday, August 15, 2014
បទអត្ថាធិប្បាយ៖ មហិច្ឆិតា អាចនឹងក្លាយទៅជាផេះ !
រត្ន័
សណ្ដាប់
ថ្ងៃទី២២ ខែក្កដា ឆ្នាំ២០១៤
ជាថ្ងៃកៀកនឹងគំរប់ខួប១ឆ្នាំ នៃការបោះឆ្នោតសកលនា ថ្ងៃទី២៨ ខែកក្ដដា
ឆ្នំា២០១៤កន្លងមក គេឃើញមេដឹកនាំបក្សសង្គ្រោះជាតិ បានធ្វើសេចក្ដីសម្រេចចិត្ដយ៉ាងមោះមុតជួបប្រជុំពិភក្សាជាថ្មីម្ដងទៀត
ជាមួយថ្នាក់ដឹងនំាគណបក្សប្រជាជនកម្ពុជា ដែលខណ:នោះបានធ្វើឲ្យមតិជាតិ-អន្ដរជាតិមានការសាទរយ៉ាងខ្លាំង។ ទន្ទឹងនឹងនេះ
គេក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លំាងផងដែរ គឺបន្ទាប់ពីការចរចាដែលមានរយ:ពេលតែ២០ថ្ងៃប៉ុណ្ណោះ
មេដឹកនំាដឹកនំាបក្សសង្គ្រោះជាតិបានលើកទ្បើងនូវសំណើទាមទារមិនចេះចប់មិនចេះហើយ
ម្ដងសុំនេះ ម្ដងសុំនោះ ម្ដងដាក់លក្ខខណ្ឌ័នេះ ម្ដងដាក់លក្ខខណ្ឌ័នោះ
មុននឹងក្រុមខ្លួនព្រមចូលរួមប្រជុំជាមួយ អ្នកតំណាងរាស្រ្ដគណបក្សប្រជាជនកម្ពុជាក្នុងរដ្ឋសភា។
តើ មេដឹកនាំបក្សសង្គ្រោះជាតិបានទាមទារអ្វីខ្លះ?
ជាការពិតណាស់
គ្រាន់តែគេពិនិត្យដោយយ៉រៗ អ្វីដែលបក្សសង្គ្រោះជាតិបានទាមទារនោះ
មានជាអាទិ៍គឺទី១ ស្នើសុំឲ្យមានការកែប្រែរដ្ឋធម្មនុញ្ញ ទី២
ស្នើសុំឲ្យមានកែប្រែ គ.ជ.ប
នឹងសមាសភាព គ.ជ.ប និងទី៣
ស្នើសុំឲ្យមានការកែបទបញ្ជាផ្ទៃក្នុង និងដំណើរការប្រព្រឹត្ដិទៅនៃរដ្ឋសភា។
បន្ទាប់មក ក៏លេចឮមានការស្នើសុំឲ្យមានអភ័យឯកសិទ្ធិនៃសមាជិក គ.ជ.ប
ដែលប្រទេសនានាលើសកលលោកមិនដែលអនុវត្ដ។
ទន្ទឹមនឹងនេះ
ក៏មានការទាមទារសុំឲ្យដោះលែងសមាជិកសភាជាប់ឆ្នោតដែលបានជាប់ឃុំឃាំង០៧រូប
និងសកម្មជន០១រូប
ដែលបានដឹកនំាឲ្យមានអំពើហិង្សារហូតដល់របួសកងកម្លាំងសមត្ថកិច្ច៣៨នាក់នៅជិតទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥
ខែកក្កដា ឆ្នាំ២០១៤កន្លងទៅ។ តមកទៀត ក៏មានការទាមទារឲ្យដោះលែងយុវជន០៣រូប
ជាសកម្មជនជាប់ចោទក្នុងបទល្មើសព្រហ្មទណ្ឌដែលបានប្រព្រឹត្ដិអំពើហិង្សា
ទៅលើសមត្ថកិច្ច។
ថ្មីៗនេះទៀត គេក៏បានឮសូរដឹណឹងថា
លោកប្រធាន សម រង្ស៊ី បានផ្ញើលិខិតទៅ សម្ដេច ជា ស៊ីម ប្រធានព្រឹទ្ធសភា
ស្នើសុំឲ្យមានការសើរើថ្នាក់ដឹកនាំព្រឹទ្ធសភា ជាពិសេសគឺនៅក្នុងគណ:កម្មាធិការព្រឹទ្ធសភាដើម្បីឲ្យពួកខ្លួនបានទទួលតំណែងដឹកនាំ។
អ្វីដែលធ្វើឲ្យគេកាន់តែមានការភ្ញាក់ផ្អើលនោះ
គឺការទាមទាររបស់មេដឹកនាំគណបក្សសង្គ្រោះជាតិទាំងប៉ុន្មានចំណុចខាងលើ
មិនទាន់បំពេញចប់សព្វគ្រប់តាមការព្រមព្រៀងគ្នាកាលពីថ្ងៃទី២២ ខែកក្កដា
នៅទ្បើយផង ក៏ស្រាប់តែលេចឮការទាមទារមួយហើយ មួយទៀតជាបន្ដបន្ទាប់។
ស្ថិតក្នុងបរិការ ដូចបានពោលមកនេះ
គឺបានធ្វើឲ្យមតិជាតិនិងអន្ដរជាតិគេឆ្ងល់ថា តើមេដឹកនាំបក្សប្រឆំាងមួយនេះ យល់
ឬក៏ធ្វើមិនយល់ ថាបក្សខ្លួនបានចាញ់ឆ្នោត ទទួលបានតែ៥៥អាសន: រឺឯគណបក្សប្រជាជនកម្ពុជាមាន ៦៨អាសន:
គឺលើសពីភាគច្រើនដាច់ខាត៥០ភាគរយបូកនឹង១ ក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យអនុញ្ញាតឲ្យគណបក្សឈ្នះបង្កើតរាជរដ្ឋាភិបាលបាន។
ទោះជាយ៉ាងនេះ ក៏ដោយប្រជាពលរដ្ឋ
ជាពិសេសអ្នកបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា
គេបាននិយាយគ្រប់ៗមាត់ថា ដើម្បីបង្រួបបង្រួមជាតិ មេដឹកនាំគណបក្សប្រជាជនកម្ពុជា
បានធ្វើការសម្របសម្រួលយ៉ាងច្រើនលើសលុបហួសពីការគិត
គឺធ្វើដូចម្ដេចឲ្យតែមានការ ឯកភាពជាតិ
ពោលគឺឲ្យតែសមាជិកតំណាងរាស្រ្ដជាប់ឆ្នោតរបស់បក្សប្រឆំាងនេះ
ព្រមទទួលស្គាល់មូលដ្ឋានគ្រឹះច្បាប់នីតិរដ្ឋរបស់ជាតិ
ដែលមានព្រះមហាក្សត្រជាព្រះប្រមុខ ស្ថាប័ននីតិបញ្ញាត្ដិ នីតិប្រតិបត្ដិ
និងតុលាការ ដោយឈរលើមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
ស្របតាមការសម្ដែងឆន្ទ:របស់ប្រជាពលរដ្ឋទូទាំងប្រទេស។
អ្នកវិភាគមួយចំនួន
គេបានចោទសួរគ្នាថា តើសមាជិកសភាទាំង៥៥រូប របស់បក្សប្រឆំាង
បានព្រមព្រៀងចូលស្បថនៅក្នុងព្រះបរមរាជវាំង
ក៏ដូចជាព្រមព្រៀងចូលប្រជុំក្នុងរដ្ឋសភានាថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤សប្ដាហ៍មុននេះ
តើកើតទ្បើងដោយការគៀបសង្កត់ពីគណបក្សប្រជាជនកម្ពុជា ឬការសម្រេចចិត្ដនេះ
ធ្វើទ្បើងដោយមហិច្ឆតា និងនយោបាយបោកប្រាស់គេឬអ្វី? ត្រង់ចំណុចនេះ
គេបានលើកទ្បើងថា បើនិយាយពីការគៀបសង្កត់នោះហាក់ដូចជាពុំមែនទាល់តែសោះ
ព្រោះនរណាក៏ដឹងដែរថា អ្នកដឹកនាំបក្សប្រឆំាងតែងតែប្រកាសក្ដែងៗថា« ទិញមិនលក់
សំទ្បុតមិនខ្លាច »។ បើនិយាយពីការបោកប្រាស់នោះអ្នកវិភាគនិយាយថា
ហាក់ដូចជាសមហេតុសមផលជាង ព្រោះថា
ការដែលមេដឹកនាំគណសង្រ្គោះជាតិសម្រេចចិត្ដចូលរួមពិភាក្សា
ហើយឈានដល់កិច្ចព្រមព្រៀងគ្នា កាលពីថ្ងៃទី២២ ខែកក្ដដា នោះ
គឺដោយសារមហិច្ឆិផ្ទាល់ខ្លួនទៅវិញទេ។ មិនតែប៉ុណ្ណោះមហិច្ឆិតានេះ បានក្បត់នឹងឧត្ដមគតិរបស់អ្នកគាំទ្រខ្លួន
ដែលខិតខំចំណាយពេលអស់រយ:ពេល១ឆ្នាំ ញុំាងឲ្យអ្នកស្រែ
ចំការ បានលះបង់នូវធនធានផ្ទាល់ខ្លួនដោយសុខចិត្ដបេះពីមាត់ ពង្រាត់ពីករ នឹងពុំបានធ្វើការរកទទួលទាន
ចិញ្ចឹមជីវិត រហូតអ្នកខ្លះត្រូវបានធ្វើដំណើររាប់សប្ដាហ៍ពីខេត្ដឆ្ងាយៗ
ដោយថ្មើរជើងមករួមបាតុកម្មគាំទ្រ
តាមការស្រែកអំពាវនាវរបស់មេដឹកនាំបក្សប្រឆំាងនេះ។ យើងសួរថា
តើក្រុមបក្សប្រឆំាងនេះ មានបានជួយដល់ប្រជាពលរដ្ឋ
ជាពិសេសអ្នកគាំទ្រដែលបានបោះឆ្នោតឲ្យបក្ស ខ្លួននោះអ្វីខ្លះ
ពេលពួកគេបានមកគាំទ្រក្នុងរយ:ពេល១ឆ្នាំមកនេះ?
ត្រង់ចំណុចនេះ
គ្មានអ្វីគួរឲ្យសង្ស័យទ្បើយ អ្វីៗ ដែលក្រុមបក្សប្រឆំាងបានអូសទាញបោកបញ្ជោត
ឲ្យប្រជាពលរដ្ឋ មកចូលរួមក្នុងសកម្មភាពបំរើនយោបាយនាពេលកន្លងមក
គឺគ្រាន់តែខ្ចីកម្លាំងមហាជនជាថ្នូរ នឹងលាភសក្ការ:ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
ជាក់ស្ដែងការទាមទារសុំតំណែងនេះ តំណែងនោះ សុំគណ:កម្មាធិការនេះ
គណ:កម្មាធិការនោះ ក្នុងស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា ព្រមទាំង
ការសុំឲ្យមានការកែប្រែវិសោធនកម្មនានា ក្នុងរដ្ឋធម្មនុញ្ញា។ មិនតែប៉ុណ្ណោះ
ការដែលសមាជិកសភាទាំងនេះបានទាមទារបើកប្រាក់រំលឹកសរុប
ដែលខ្លួនមិនបានធ្វើការសោះ ក្នុងរយ:ពេល១ឆ្នាំមកនេះ
និងប្រាក់បៀវត្សន៍របស់ខ្លួនរាប់ពាន់ដុល្លារក្នុង១ខែៗជាពិសេសអ្វីកាន់តែធ្វើឲ្យគេហួសចិត្ដទៅទៀតគឺលោក
កឹម សុខា ទាមទារឲ្យមានការបោះឆ្នោតអនុប្រធានរដ្ឋសភានឹងគណ:កម្មាធិការរដ្ឋសភាជាកញ្ចប់ តើនេះមិនបានន័យថាបំរើមហិច្ឆិតាបុគ្គលទេ
ឬអ្វី ?
ជាពិសេសទៅទៀត
បើនិយាយពីឆន្ទ:បង្រួបបង្រួមជាតិ តើមេដឹកនាំបក្សប្រឆំាងទាំងនេះ
មានដែលអង្គុយស្មឹងស្មាតរួមគ្នាពិចារណាពីគុណធម៌ ពីទង្វើល្អ
របស់មេដឹកនំាគណបក្សប្រជាជនកម្ពុជាឬទេ!
ឬក៏ពួកខ្លួនទាំងនោះគិតពីអារម្មណ៍ខ្លួនឯង
ឬពីមហិច្ឆិតាខ្លួនឯងដោយពុំបានគិតពីអារម្មណ៏របស់អ្នកដទៃ ។
តើមេដឹកនំាបក្សប្រឆំាងគ្រប់រូបមានដែលគិតថា នាយករដ្ឋមន្រ្ដីបច្ចុប្បន្ន
និងគណបក្សប្រជាជនកម្ពុជា ដែលបានរំដោះជាតិពីរបបប្រល័យពូជសាសន៍នាថ្ងៃទី៧
ខែមករា ឆ្នាំ១៩៧៩ ក្រោយពីចូល កាប់ទីក្រុងភ្នំពេញដោយបាតដៃទទេ
ស្ទើរតែរកទ្បានមួយគ្មាន រហូតដល់បច្ចុប្បន្នប្រទេសមានសន្ដិភាព អភិវឌ្ឍន៍ សុខុមាភាព
ប្រជាពលរដ្ឋមានរបស់របបប្រើប្រាស់សុទ្ធតែទំនើបៗ ស្ទើរតែលើសប្រទេសមហាអំណាចទៅទៀត
ហើយសូម្បីតែមេដឹកនំាបក្សប្រឆំាងក៏មានដីស្រែចំការ ផ្ទះវីទ្បា ទ្បានទំនើបៗ
បួនដប់ដែរនោះ។
បើដូច្នេះ មហិច្ឆិតា
ដែលបានរៀបរាប់ដ៏ធំធេងមកនេះ ប្រយ័ត្ន វាអាចនឹងក្លាយទៅជាផេះ!!!
ដល់ពេលដែលគណបក្សសង្គ្រោះជាតិត្រូវបង្ហាញ ពីភាពស្មោះត្រង់របស់ខ្លួន
តាមប្រភពព័ត៌មានពីមន្ត្រីជាច្រើនរបស់គណបក្សប្រជាជនកម្ពុជាបានឱ្យដឹងថា
នៅក្នុងការបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋសភា ប្រធាន អនុប្រធាន
និងគណៈកម្មការទាំង១០ នាពេលខាងមុខ ក្នុងករណីដែលការបោះឆ្នោតលើកទី១ ដើម្បីផ្តល់សេចក្តីទុកចិត្តដល់ឯកឧត្តម
កឹម សុខា ធ្វើជាអនុប្រធានទី១ នៃរដ្ឋសភា បានទទួលសម្លេងឆ្នោតគាំទ្រច្រើន
ប៉ុន្តែ នៅពេលបោះឆ្នោតលើកទី២ សម្រាប់ដំណែងអនុប្រធានទី២រដ្ឋសភា ដែលនឹងត្រូវផ្តល់ជូនទៅ
ឯកឧត្តម ងួន ញ៉ឹល បែរជាបានទទួលសម្លេងគាំទ្រតិចវិញនោះ មានន័យថា
សមាជិកសភារបស់គណបក្សប្រជាជនកម្ពុជាបាននាំគ្នាបោះឆ្នោតឱ្យខាងគណបក្សសង្គ្រោះជាតិ
ប៉ុន្តែ សមាជិកសភាខាងគណបក្សសង្គ្រោះជាតិមិនស្មោះត្រង់ និងមិនបោះឆ្នោតគាំទ្របេក្ខជនខាងគណបក្សប្រជាជនវិញទេ។
ដូច្នេះ នៅពេលដែលត្រូវបោះឆ្នោតជ្រើសតាំងប្រធាន
និងអនុប្រធានរបស់គណៈកម្មការផ្សេងៗទៀត ជាពិសេស គណៈកម្មការទី១០
ដែលតាមគម្រោង គឺលោកជំទាវ មួរ សុខហួរ បេក្ខជនឈរឈ្មោះធ្វើជាប្រធាននោះ ហើយដែលកន្លងមកលោកជំទាវ មូរ សុខហួរ
ក៏ជាមនុស្សស្ថិតនៅក្នុងក្រុមជ្រុលនិយមផង អាចថា
សមាជិកសភារបស់គណបក្សប្រជាជនកម្ពុជា បើទោះបីជាមានការអំពាវនាវពីសម្តេចនាយករដ្ឋមន្ត្រី
ហ៊ុន សែន យ៉ាងណាក៏ដោយ ប្រហែលជាសមាជិកសភាខាងគណបក្សប្រជាជនកម្ពុជានឹងមិនបោះឆ្នោតឱ្យឡើយ។
Subscribe to:
Posts (Atom)