ឆ្នាំ២០១៥នេះ
កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំក្រុមមន្ត្រី ជំនាញខាង ការងារគ្រប់គ្រងគ្រោះមហន្តរាយ
នៃបណ្តាប្រទេសជាសមាជិកអាស៊ាន ដែលមាន ឈ្មោះថា កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ
អាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១៤ និង១៥
ខែធ្នូ ឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ។
ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស
និងជាអនុប្រធានទី១គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសកម្ពុជា ឯកឧត្តម ញឹម
វណ្ណដា ថ្លែងបើកកិច្ច ប្រជុំនេះ ដោយគូសបញ្ជាក់ថា៖
តំបន់អាស៊ាន បានប្រឈមមុខ នឹងគ្រោះមហន្តរាយ ធម្មជាតិគួរកត់សំគាល់ តែទោះជាយ៉ាងនេះក្តី ក៏អាស៊ានបានរួបរួមគ្នាដោះស្រាយ បញ្ហាបានដោយសមស្រប និងទាន់ពេលវេលា។
ឯកឧត្តមទេសរដ្ឋមន្ត្រី
ញឹម វណ្ណដា បានបន្ដថា៖ កិច្ចប្រជុំដែលប្រារព្ធឡើង នៅពេលនេះប្រព្រឹត្តទៅ ក្នុងបរិបទនៃការអភិវឌ្ឍប្រកបដោយចីរភាព ដែលត្រូវ ធ្វើសមាហរណកម្ម
ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៅគ្រប់កម្រិត នៅក្នុងតំបន់អាស៊ាន ដែលមានប្រជាជនសរុបប្រមាណ៦០០លាននាក់ ពិតជាមាន សមត្ថភាពសមស្របក្នុងការធ្វើការងារគ្រប់គ្រងគ្រោះមហន្តរាយ
ហើយដែល កិច្ចការនេះ ទាមទារអោយបណ្តាប្រទេស ជាសមាជិកអាស៊ានទាំងអស់រួបរួមគ្នា
ពិសេស ឯកឧត្តម សុំហៅវេទិកា នៃកិច្ចប្រជុំនៅភ្នំពេញនាពេលនេះថា
ជាពេលវេលា មួយក្នុងការផ្លាស់ប្តូរ ទស្សនៈ លើការងារគ្រប់គ្រងគ្រោះមហន្តរាយសម្រាប់ សុវត្ថិភាពអាស៊ាន
បង្កើតគោល ការណ៍ត្រៀមបង្ការ
ការត្រៀមរៀបចំការឆ្លើយតប សង្គ្រោះបន្ទាន់ កម្មវិធីការងារសម្រាប់ ធ្វើសកម្មភាពនាពេលអនាគត
ដែលប្រទេស ជាសមាជិកនីមួយៗមានភារៈកិច្ចទទួលខុស ត្រូវជាចម្បង ដើម្បីសហប្រតិបត្តិការគ្នា
ក្នុងការកាត់បន្ថយគ្រោះមហន្តរាយក្នុងតំបន់ ទាំងមូលផងដែរ៕
អត្ថបទ៖ សាវឿន