Monday, December 14, 2015

សម្តេចតេជោ ហ៊ុន សែន បានជម្រុញឱ្យគ្រប់ទីកន្លែងទាំងអស់បង្កើនការប្រុងប្រយ័ត្ន និង បង្រ្កាបពួកឧក្រិដ្ឋជនប្លន់ប្រដាប់អាវុធ

នាព្រឹក​ថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០​១៥នេះ សម្តេច​តេជោ ហ៊ុន សែន មានប្រសា​សន៍ ក្នុងពិធីផ្សព្វផ្សាយ​ការបញ្ជ្រាបទស្សន​ទាន សីលធម៌ សាសនា ដើម្បីសុដុម​នីយកម្មនៅ​កម្ពុជា» ដែលប្រព្រឹត្ត​ទៅនៅមជ្ឈមណ្ឌល​ពិព័រណ៍ និងសន្និបាត​កោះពេជ្រ ។
សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជា​ឱ្យអាជ្ញាធរគ្រប់​មូលដ្ឋាន យកចិត្តទុកដាក់​បង្កើនការវាយបង្រ្កាប ក្រុមចោរ​ប្រដាប់អាវុធ ដែលធ្វើសកម្ម​ភាពប្លន់ប្រជាពល​រដ្ឋយ៉ាងសាហាវ​នាពេលថ្មីៗកន្លងមកនេះ ។

សម្តេច​តេជោ ហ៊ុន សែន បានថ្លែងថា «សូមឱ្យគ្រប់ទី​កន្លែងទាំងអស់បង្កើនកា​រប្រុងប្រយ័ត្ន និងវ៉ៃបង្រ្កាប​ពួកឧក្រិដ្ឋជនប្លន់ប្រដាប់​អាវុធនេះ ព្រោះក្រុ​មនេះ គឺជាក្រុមគ្មាន​សាសនាណាទាំងអស់ ព្រោះគ្មានសាសនា​ណាប្រដៅឱ្យពួកនេះ ប្រព្រឹត្តអំពើលួច​ប្លន់នោះទេ អញ្ជឹងសុំក្រៅពីអាជ្ញាធ​រថ្នាក់ជាតិ កម្លាំងប្រដា​ប់អាវុធ កម្លាំងមានសម​ត្ថកិច្ចថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិទាំងអស់ បង្កើននូវការ​ប្រុងប្រយ័ត្ន ហើយបើកប្រតិបត្តិ​ការដើម្បីទប់ស្កា​ត់ និងបង្រ្កាបចំ​ពោះអំពើ ប្លន់ប្រដា​ប់អាវុធ និងក្រុមជន​ឃោរឃៅ»

រយៈពេល​ប៉ុន្មានថ្ងៃនេះ ក្រុមចោរប្រដាប់​អាវុធបានធ្វើការប្លន់អាជីវករលក់​គ្រឿងលង្ការ និងទីតាំងកន្លែង​ផ្ទេរប្រាក់ Wing ចំនួន៣កន្លែង​ទៅប្រទេសកម្ពុជា ក្នុងនោះមានខេត្ត​បាត់ដំបង ពោធិ៍សាត់ និងកណ្តាល​ជាដើម។ ក្រោយមាន​ករណីនេះ សម្តេច​តេជោ ហ៊ុន សែន បានលើកឡើងថា មានរបាយការ​ណ៍មួយចំនួន រាយការណ៍ថា ក្រុមចោរទាំង​នោះមានអ្នកខ្លះមុខ​ដដែលៗ ដែលធ្លាប់ជាប់​ពន្ធនាគាររួចទៅ​ហើយ

សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ជាច្រើនសារដល់​លោករដ្ឋមន្រ្តីក្រសួ​ងយុត្តិធម៌ ធ្វើការពិនិត្យឱ្យ​បានល្អិតល្អន់បំផុតចំពោះការ​លើកលែងទោស​ឱ្យទណ្ឌិតនៅក្នុង​ពន្ធនាគារ ដើម្បីចៀសវាង​ការលើកលែងទោសអោយក្រុមចោរ​ដែលមានមុខដដែលៗ ដែលចេញមក​បង្កអំពើចោរ​កម្ម និង អសន្តិសុខ​ដល់សង្គ​មជាតិ ៕


No comments:

Post a Comment