Monday, December 14, 2015

កម្ពុជាធ្វើ​ជាម្ចាស់ផ្ទះរៀបចំកិច្ច​ប្រជុំគណៈកម្មាធិ​ការគ្រប់គ្រងគ្រោះ​មហន្តរាយ អាស៊ាន​លើកទី២៧ និងកិច្ចប្រ​ជុំពាក់ព័ន្ធ

ឆ្នាំ២០១​៥នេះ កម្ពុជាបានធ្វើ​ជាម្ចាស់ផ្ទះ ក្នុងការរៀប​ចំកិច្ចប្រជុំក្រុម​មន្ត្រី ជំនាញខាង ការងារគ្រប់​គ្រងគ្រោះមហ​ន្តរាយ នៃបណ្តាប្រទេស​ជាសមាជិកអា​ស៊ាន ដែលមាន ឈ្មោះថា កិច្ចប្រជុំគណៈកម្មាធិការគ្រប់​គ្រងគ្រោះម​ហន្តរាយ អាស៊ាន​លើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលត្រូវប្រព្រឹ​ត្តទៅនៅថ្ងៃ​ទី១៤ និង១៥ ខែធ្នូ ឆ្នាំ២០១៥ នៅរាជធា​នីភ្នំពេញ។

ទេសរដ្ឋ​មន្ត្រីទទួលបន្ទុក​បេសកកម្មពិសេ​ស និងជាអនុប្រធា​នទី១គណៈកម្មាធិ​ការជាតិ គ្រប់គ្រ​ងគ្រោះមហន្តរាយរបស់​ប្រទេស​កម្ពុជា ឯកឧត្តម ញឹម វណ្ណដា ថ្លែងបើក​កិច្ច ប្រជុំនេះ ដោយគូស​បញ្ជាក់ថា៖ តំបន់អា​ស៊ាន បានប្រឈ​មមុខ នឹងគ្រោះម​ហន្តរាយ ធម្មជាតិគួរកត់សំ​គាល់ តែទោះជាយ៉ា​ងនេះក្តី ក៏អាស៊ានបា​នរួបរួមគ្នាដោះស្រាយ បញ្ហា​បានដោយសម​ស្រប និងទាន់ពេល​វេលា។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានបន្ដថា៖ កិច្ចប្រជុំ​ដែលប្រារព្ធឡើង នៅពេ​លនេះប្រព្រឹត្ត​ទៅ ក្នុងបរិបទ​នៃការអភិវឌ្ឍប្រកប​ដោយចីរភាព ដែលត្រូវ ធ្វើសមាហរ​ណកម្ម ការកាត់បន្ថយហា​និភ័យគ្រោះម​ហន្តរាយ នៅគ្រប់កម្រិត នៅក្នុងតំ​បន់អាស៊ាន ដែលមានប្រ​ជាជនសរុបប្រ​មាណ៦០០លាន​នាក់ ពិតជាមាន សមត្ថភាពស​មស្របក្នុងការធ្វើ​ការងារគ្រប់គ្រង​គ្រោះមហន្តរាយ ហើយដែល កិច្ចការនេះ ទាមទារអោ​យបណ្តាប្រទេស ជាសមាជិក​អាស៊ានទាំងអស់រួ​បរួមគ្នា ពិសេស ឯកឧត្តម សុំហៅវេទិកា នៃកិច្ចប្រជុំ​នៅភ្នំពេញនាពេល​នេះថា ជាពេលវេលា មួយក្នុងកា​រផ្លាស់ប្តូរ ទស្សនៈ លើការងារគ្រប់គ្រ​ងគ្រោះមហន្តរាយ​សម្រាប់ សុវត្ថិភា​ពអាស៊ាន បង្កើតគោល ការណ៍​ត្រៀមបង្ការ ការត្រៀមរៀ​បចំការឆ្លើ​យតប សង្គ្រោះប​ន្ទាន់ កម្មវិធីការងារស​ម្រាប់ ធ្វើសកម្មភាពនា​ពេលអនាគត ដែលប្រទេស ជាសមាជិ​កនីមួយៗមានភារៈកិច្ចទ​ទួលខុស ត្រូវជា​ចម្បង ដើម្បីសហប្រ​តិបត្តិការគ្នា ក្នុងការកាត់​បន្ថយគ្រោះមហន្តរាយ​ក្នុងតំបន់ ទាំងមូល​ផងដែរ៕


អត្ថបទ៖ សាវឿន




No comments:

Post a Comment