Friday, December 01, 2023

(វីដេអូ) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ស្តាប់របាយការណ៍ ស្តីពីវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ និង...

 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ស្តាប់របាយការណ៍ ស្តីពីវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ និងរបាយការណ៍ស្តីពី វឌ្ឍនភាពនៃការរៀបចំនិងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ថ្ងៃសុក្រ ៤ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ វិមានសន្តិភាព, ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣

ផ្សាយបន្តផ្ទាល់៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈចំនួន៤

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ៤ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តី នៃកម្ពុជា នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និង ឆ្លងរបៀបវារៈចំនួន៤។

បើតាម លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំគណៈរដ្ឋមន្រ្តីនេះ មានរបៀបវារៈដូចជា៖
ទី១៖ របាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ។
ទី២៖ របាយការណ៍ស្តីពីវឌ្ឍនភាពនៃការរៀបចំនិងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។
ទី៣៖ សេចក្តីព្រាងគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤- ២០២៨។
ទី៤៖ បញ្ហាផ្សេងៗ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នារៀបចំព្រះរាជពិធីបុណ្យអុំទូកបានជោគជ័យ



ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគៈរដ្ឋមន្ត្រី នៅវិមានសន្ដិភាព នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នារៀបចំព្រះរាជពិធីបុណ្យអុំទូកបានជោគជ័យក្រោមម្លប់នៃសុខសន្តិភាព ប្រកបដោយស្មារតីសាមគ្គីភាព និងភាពសប្បាយរីករាយ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជោគជ័យនៃការរៀបចំព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៣នេះ កើតឡើងដោយសារការចូលរួមសាមគ្គីគ្នា ដើម្បីបង្កលក្ខណៈល្អប្រសើរដល់ប្រជាពលរដ្ឋបានសប្បាយរីករាយ៕