Wednesday, August 15, 2018

(សូមទស្សនាវីដេអូ) ក្រុមប្រឆាំងមើលឃើញពីបរាជ័យនយោបាយដ៏ធ្ងន់ធ្ងរខ្លួន និងចង់ផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំគ្មានតម្លៃចេញ!

លោកទេសរដ្ឋមន្ត្រី ឆាយ ថន៖ កម្ពុជាអនុវត្តប្រកបដោយជោគជ័យ នូវចំណុចគោលដៅភាគច្រើន នៃគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ជាពិសេសការកាត់បន្ថយភាពក្រីក្រ

ត្បូងឃ្មុំ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ លោក ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការចាប់ផ្តើមដំណើរការអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ឆ្នាំ២០១៨ ដោយមានការចូលរួមពីលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ, លោក ប៉ែន កុសល អភិបាលរងខេត្តត្បូងឃ្មុំ ព្រមទាំងលោក លោកស្រី តំណាងមន្ទីរអង្គភាពជុំវិញខេត្ត អង្គការក្រៅរដ្ឋាភិបាល ដៃគូរអភិវឌ្ឍន៍នានា ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះផងដែរ។
នាឱកាសនោះលោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ជាមួយនឹងគាំទ្រយ៉ាងពេញទំហឹង ចំពោះកម្មវិធីអត្ដសញ្ញាណកម្មគ្រួសារក្រីក្រនេះ ចាប់តាំងពីឆ្នាំ២០១២មក រាជរដ្ឋាភិបាលកម្ពុជា បានវិភាជន៍ថវិកាបដិភាគជាបន្ដបន្ទាប់ សម្រាប់ការងារអត្ដសញ្ញាណកម្មគ្រួសារក្រីក្រ នៅទីជនបទ ហើយចាប់ពីឆ្នាំ២០១៥មក រាជរដ្ឋាភិបាលជាអ្នកផ្តល់ថវិកាទាំងស្រុង សម្រាប់ការងារនេះ។ លោកបន្តថា កន្លងទៅថ្មីៗនេះ ដោយសារកម្ពុជា អនុវត្តប្រកបដោយជោគជ័យ នូវចំណុចគោលដៅភាគច្រើននៃគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ជាពិសេសការកាត់បន្ថយភាពក្រីក្រ បានឆាប់រហ័ស ជាបន្ដបន្ទាប់ ពី៤៧%នៅក្នុងឆ្នាំ២០០៧ មករង្វង់១៩% នៅឆ្នាំ២០១១ និងរង្វង់១៣,៥៣% នៅឆ្នាំ២០១៤ ហើយកម្ពុជាត្រូវបានអង្គការសហប្រជាជាតិ ជ្រើសជាប្រទេសគំរូចំនួន៦ប្រទេស សម្រាប់ការសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ទើបមានបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ បានបញ្ជូនប្រតិភូមករៀនសូត្របទពិសោធន៍ អំពីជោគជ័យនៃការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅកម្ពុជា។
លោក ឆាយ ថន បានមានប្រសាសន៍បន្តថា ដោយប្រព័ន្ធអត្តសញ្ញាណកម្មគ្រួសារក្រីក្រ មានវិសាលភាពក្នុងក្របខណ្ឌទូទាំងប្រទេស ដំណើរការដោយមានចូលរួមផ្ទាល់ពីសហគមន៍នៅមូលដ្ឋាន និងបានធ្វើបច្ចុប្បន្នកម្មជាទៀងទាត់ នៅឆ្នាំ២០១៧ ស្ថាប័នសហប្រតិបត្ដិការអភិវឌ្ឍន៍អាល្លឺម៉ង់ (GDC) បានជ្រើសរើសដាក់បញ្ចូលប្រព័ន្ធអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ទៅក្នុងឯកសារសមូហកម្មរបស់អាល្លឺម៉ង់ ស្តីពីការអនុវត្តផ្នែកសុខភាព (GHPC) ដើម្បីចែករំលែកចំណេះដឹង អំពីការអនុវត្តកម្មវិធីដល់ប្រទេសនានាលើពិភពលោក ហើយដែលសមិទ្ធិផលទាំងនេះ ត្រូវដាក់ផ្សព្វផ្សាយនាពេលនេះជាសៀវភៅ ក្រោមចំណងជើងថា «មិនចោលនរណាម្នាក់» ការយល់ដឹងអំពីប្រព័ន្ធកំណត់អត្តសញ្ញាណភាពក្រីក្រជាតិនៅកម្ពុជា និង រូបថតអំពីសកម្មភាពការងារតាមមូលដ្ឋាននៃការអនុវត្តកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ។ ក្នុងឆ្នាំ២០១៨នេះ “កម្មវិធីភាពជាដៃគូរបស់អង្គការសុខភាពពិភពលោក ដើម្បីសុខភាពមាតា ទារក និងកុមារ” ដែលតែងតែប្រារព្ធធ្វើវេទិកានៃដៃគូ (Partners Forum) រៀងរាល់៤ឆ្នាំម្តង បានជ្រើសរើសយកកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រជាករណីសិក្សាមួយ ក្នុងចំណោមករណីសិក្សាចំនួន១២ ដែលបានជ្រើសរើសចេញពីសំណើករណីសិក្សាចំនួន៣០០ ទូទាំងពិភពលោក ជាឧទាហរណ៍អំពីភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការអន្តរវិស័យ នៃការរួមចំណែករបស់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៅក្នុងការលើកកម្ពស់ការទទួលបានសេវាសុខភាព របស់មាតា និងទារកសម្រាប់គ្រួសារក្រីក្រ។ របាយការណ៍នៃករណីសិក្សានេះ នឹងយកទៅបង្ហាញនូវក្នុងវេទិកាថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងញូវដែលី នាថ្ងៃទី១២-១៣ ខែធ្នូ ឆ្នាំ២០១៨ ដែលមាន១០០ប្រទេសចូលរួម។

លោកទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបានចូលរួម និងបង្កើនថវិកាបដិភាគជាបន្តបន្ទាប់ ចាប់ពី២០% នៅឆ្នាំ២០១២ រហូតដល់៦០% នៅឆ្នាំ២០១៤ ហើយចាប់តាំងពីឆ្នាំ២០១៥មក បានម្ចាស់ការទាំងស្រុង លើដំណើរការការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅតំបន់ជនបទ។ ដោយឡែក ដំណើរការការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅតំបន់ទីប្រជុំជន ត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជាផង និងគាំទ្រដោយ GIZផង៕





(សូមទស្សនាវីដេអូ)៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសសាន៍ថាថ្ងៃទី២៩ ខែធ្នូ ជាខួបលើកទី២០ដែលកម្ពុជា ទទួលបាននូវការឯកភាពទឹកដី បញ្ចប់សង្គ្រាមលើកដំបូងក្នុងប្រវត្តិសាស្រ្ត

(សូមទស្សនាវីដេអូ)៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បកស្បែកមុខជនចោលម្សៀត ដែល Hack Facebook របស់លោក និងចោទប្រកាន់លោកថាចង់សម្លាប់ខ្លួន

(សូមទស្សនាវីដេអូ)៖ តាមលទ្ធផលបោះឆ្នោត ពលរដ្ឋខ្មែរលែងត្រូវការ សម រង្ស៊ី និង កឹម សុខា ទៀតហើយ

សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសបេក្ខជនចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងមុខងារសាធារណៈ ក្រសួងយុត្តិធម៌ ក្រសួងប្រៃសណីយ៍ និងក្រសួងពាណិជ្ជកម្មសម្រាប់ឆ្នាំ២០១៨







បម្រាម១៦ចំណុចសំខាន់ៗ ដែលបេក្ខជនប្រឡងបាក់ឌុបមិនគួរធ្វើ នៅថ្ងៃទី២០-២១ ខែសីហាខាងមុខនេះ!

ដើម្បីងាយស្រួលដល់បេក្ខជន ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូម (បាក់ឌុប) បានជ្រួតជ្រាបច្បាស់អំពីបម្រាមដែលត្រូវហាមប្រាមចំពោះបេក្ខជននៅថ្ងៃប្រឡងនោះ, ក្រសួងអប់រំ យុវជន និងកីឡា បានចេញផ្សាយនូវបម្រាមសំខាន់ៗចំនួន១៦ចំណុច ដែលតម្រូវឱ្យបេក្ខជនចៀសវាងនៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា សម្រាប់បេក្ខជនដែលមិនព្រមអនុវត្តទៅតាមបម្រាមនៃប្រការទាំង ១៦ចំណុចខាងក្រោមនេះទេ បេក្ខជនត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិផងដែរ។ សូមអានបម្រាមទាំង១៦ចំណុចខាងក្រោម៖



ក្រសួងសុខាភិបាល ជូនដំណឹងឱ្យបញ្ឈប់ការប្រើប្រាស់គ្រឿងសំអាង Firmax3 Cream ជាបន្ទាន់ព្រោះអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត

ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់គ្រឿងសម្អាងឈ្មោះ Firmax3 Cream បញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព និងមានគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង។ ការអំពាវនាវរបស់ក្រសួងសុខាភិបាល ធ្វើឡើងបន្ទាប់ពីពិនិត្យឃើញថា លើបណ្ដាញសង្គម Facebook មានអ្នកចែកចាយផលិតផលនេះ បានផ្សព្វផ្សាយអួតអាង ភូតកុហក បោកប្រាស់ បំផ្លើសហួសពីការពិតនូវផលិតផលប្រភេទនេះ។
ពួកគេបានអួតអាងថា ផលិតផលនេះអាចព្យាបាលជំងឺសន្លាក់ដៃជើង ជំងឺបេះដូង ខ្លាញ់រុំសសៃឈាមជំងឺទឹកនោមផ្អែម ទឹកនោមប្រៃ ជំងឺក្រពះ ពោះវៀន ជំងឺឬសដូងបាត ជំងឺស្រ្ដីគ្រប់ប្រភេទ ជំងឺលើសឈាម ព្រមទាំងជំងឺជាច្រើនមុខទៀត។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា «ផលិតផល Firmax3 Cream គ្រាន់តែជាគ្រឿងសំអាង ដូចនេះគ្មានគុណភាព ក្នុងការបង្ការ ឬព្យាបាលជំងឺណាមួយដូចការផ្សព្វផ្សាយនោះឡើយ»។ តាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ដែរថា គ្រឿងសំអាង Firmax3 Cream ដែលកំពុងផ្សព្វផ្សាយនេះ ជាផលិតផលក្នុងប្រទេសម៉ាឡេស៊ី និងនាំចូលដោយក្រុមហ៊ុន RF3 WORD CAMBODIA ប៉ុន្ដែក្រុមហ៊ុនបានបញ្ជាក់ថា គណនីដែលផ្សព្វផ្សាយបំផ្លើសឲ្យហួសពីការពិតនេះ មិនមែនជាគណនី Facebook របស់ក្រុមហ៊ុននោះឡើយ។
ក្រសួងសុខាភិបាល បានអំពាវនាវដល់ម្ចាស់គណនី Facebook ដែលផ្សព្វផ្សាយបំផ្លើសខុសពីការពិតទាំងអស់ ត្រូវបញ្ឈប់ការផ្សព្វផ្សាយផលិតផលនេះ តាមបណ្ដាញសង្គមជាបន្ទាន់ បើមិនដូច្នេះទេក្រសួង នឹងចាប់វិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីទាំងអស់៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល ខាងក្រោម៖



គណបក្សប្រជាជនកម្ពុជានឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលជាផ្លូវការនៃការបោះឆ្នោត» នៅថ្ងៃទី១៦ ខែសីហាខាងមុខនេះ

គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៦ ខែសីហាខាងមុខនេះ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលជាផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ឆ្នាំ២០១៨»។ ការរៀបចំសិន្នសីទសារព័ត៌មាននេះ នឹងធ្វើឡើងនៅវេលាម៉ោង ៩៖០០នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ខាងមុខនេះ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់គណបក្សប្រជាជនកម្ពុជាបានឱ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលបានបិទបញ្ចប់ទៅថ្មីៗនេះ ប្រព្រឹត្តឡើងដោយសេរី យុត្តិធម៌ និងមានតម្លាភាព ហើយការបោះឆ្នោតនេះ ត្រូវបានចូលរួមដោយអ្នកបោះឆ្នោត ដែលមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ យ៉ាងច្រើនកុះករ និងបានទទួលស្គាល់ដោយអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ មកពីបណ្តាប្រទេសជុំវិញពិភពលោកថា ជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ នូវភាពចាស់ទុំរបស់កម្ពុជា នៅក្នុងលទ្ធិប្រជាធិបតេយ្យ។

សូមអានសេចក្តីប្រកាសព័ត៌មាន របស់គណបក្សប្រជាជនកម្ពុជាខាងក្រោម៖

ក្រសួងសុខាភិបាល ប្រកាសហាមឃាត់ការនាំចូល, ផ្សព្វផ្សាយ និងលក់សេរ៉ូម Glutaone 600 ព្រោះមិនបានចុះបញ្ជីកានិងត្រួតពិនិត្យត្រឹមត្រូវពីក្រសួង

ក្រសួងសុខាភិបាល នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ បានអំពាវនាវដល់សាធារណជន ប្រុងប្រយ័ត្នមិនត្រូវប្រើប្រាស់, នាំចូល, ចែកចាយ, ផ្សព្វផ្សាយ និងលក់សេរ៉ូមឈ្មោះ Glutaone 600 ព្រោះផលិតផលនេះ មិនបានចុះបញ្ជី និងគ្មានការត្រួតពិនិត្យត្រឹមត្រូវពីក្រសួងឡើយ ហើយអាចបណ្ដាលឱ្យប៉ះពាល់សុខភាព និងមានគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀត។
ការប្រកាសបែបនេះធ្វើឡើង នៅពេលដែលក្រសួងបានត្រួតពិនិត្យឃើញមានគណនី Facebook ចំនួន៤មានឈ្មោះថា Phea Sreng, Nana Chang, Oeng Chhiv Yi និង ជេ-ជី សប កំពុងផ្សព្វផ្សាយលក់សេរ៉ូ Glutaone 600 (ជាប្រភេទឱសថ) យ៉ាងគគ្រឹកគគ្រេងលើបណ្ដាញសង្គម Facebook ដោយផ្សព្វផ្សាយភូតកុហក បោកប្រាស់ និងបំផ្លើសហួសពីការពិត គ្មានមូលដ្ឋានវិទ្យាសាស្រ្ដត្រឹមត្រូវដូចជា៖ ធ្វើឱ្យស្បែកស បែបស៊ីជម្ពូរ, ជួយឱ្យស្បែកភ្លឺថ្លាម៉ត់រលោង, ផ្ដល់សំណើមដល់ស្បែក, បំបាត់មុន, បំបាត់ស្នាមអុជខ្មៅ, អាចម៌រុយ, ជាំ, ជំនួយក្រចក និងសក់ស្អាតពីចុងសក់ ដល់ចុងជើងជាដើម។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា សេរ៉ូ Glutaone 600 ជាផលិតក្នុងប្រទេសថៃ គ្មានអាសយដ្ឋានច្បាស់លាស់ គ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ គ្មានចុះបញ្ជីកា គ្មានការត្រួតពិនិត្យគុណភាព និងគ្មានច្បាប់អនុញ្ញាតផ្សព្វផ្សាយ ពីក្រសួងសុខាភិបាលនោះឡើយ។ ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព (បណ្ដាលឱ្យមហារីកស្បែក) ឬឈានដល់ការបាត់បង់អាយុជីវិតជាដើមនោះ ក្រសួងសុខាភិបាល ស្នើឱ្យប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់សេរ៉ូម Glutaone 600 ជាបន្ទាន់។ ដោយឡែកសម្រាប់ម្ចាស់គណនីទាំង៤ខាងលើ ក្រសួងសុខាភិបាល នឹងចាត់វិធានការតាមផ្លូវច្បាប់ តាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថជាធរមាន៕

ព័ត៌មានលម្អិត សូមអានសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលទាំងស្រុង៖

ផ្សាយ​បន្តផ្ទាល់ (Live): សម្តេច​តេជោ ហ៊ុន សែន បន្ត​អញ្ជើញ​ចុះជួ​ប​សំណេះ​សំណាល​ជាមួយ​កម្មករ-កម្មការិនី​ជាង ១ម៉ឺននាក់​នៅខណ្ឌសែនសុខ