កិច្ចសម្ភាសន៍ ឯកឧត្តម កែវ រ៉េមី រដ្ឋលេខាធិការ និងជាអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី បំភ្លឺទៅនឹងការចោទប្រកាន់របស់ ឯកឧត្តម កឹម សុខា ដែលថាបក្សកាន់អំណាចដឹកនាំតាម របៀបកុម្មុយនីស្តផ្តាច់ការ
Wednesday, April 22, 2015
អ្នកនាំពាក្យ ចាត់ទុកអនុប្រធានបក្សសង្គ្រោះជាតិ ជាអ្នកនយោបាយជ្រុលនិយម
ជាថ្មីម្តងទៀត
អនុប្រធានគណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៥ នៅឯខេត្តបាត់ដំបង បានលើកឡើងថា
ឯកឧត្តមនឹងរក្សាជំហរចង់ឲ្យមានការផ្លាស់ប្តូរ ហើយឯកឧត្តម កឹម សុខា ក៏បានចោទថា
ប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្ន គឺកំពុងដឹកនាំប្រទេសតាមបែបកុម្មុយនីស្ត
ផ្តាច់ការ ទាក់ទងនឹងការលើកឡើងនេះ ឯកឧត្តម
ទិត សុធា អនុប្រធាន និងជាអ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី
បានចាត់ទុកថា ឯកឧត្តម កឹម សុខា ថាកំពុងផ្គើនប្រឆាំងវប្បធម៌សន្ទនា និងជាអ្នកនយោបាយជ្រុលនិយម។
ឯកឧត្តម ទិត សុធា បានលើកឡើង ការបន្តរិះគន់របស់
ឯកឧត្តម កឹម សុខា ចំពោះបក្សកាន់អំណាចថា ផ្តាច់ការ និងកុម្មុយនីស្ត គឺមានចេតនាធ្វើឲ្យស្ថានការណ៍នយោ បាយឡើងកំដៅ ដោយការនិយមជ្រើសយកវប្បធម៌ហិង្សា គំនុំ
និងសងសឹក ខណ:ផ្ទៃក្នុងបក្សប្រឆាំងខ្វែងគំនិ តគ្នារវាងមេបក្សគាំទ្រវប្បធម៌ សន្ទនា អនុប្រធានបក្សប្រឆាំងវប្បធម៌នេះ និងញុះញង់ឲ្យមានហិង្សាជាថ្មី។
ឯកឧត្តម ទិត សុធា បានបន្តថា បុគ្គលគ្រប់រូបទាំងអ្នកនយោបាយក៏ដូចជាពលរដ្ឋធម្មតា
ធ្វើសកម្មភាពអ្វីមួយ គួរស្ថិតនៅក្រោមក្របខណ្ឌច្បាប់ ក៏ប៉ុន្តែសំរាប់សំដីរបស់
ឯកឧត្តម កឹម សុខា ដែលថារក្សាជំហរដដែល គឺនៅក្នុងការផ្លាស់ប្តូរ យើងឃើញថា នេះគឺជាពាក្យឃោសនារបស់
ឯកឧត្តម កឹម សុខា ក៏ប៉ុន្តែការផ្លាស់ប្តូរណាមួយ ដែលនាំឲ្យមានមហន្តរាយដល់សង្គមជាតិ
រឺមួយក៏ជាការផ្លាស់ប្តូរណាមួយ ដែលប្រើកំលាំងផ្លូវកាត់ បានន័យថាបំពានលើរដ្ឋធម្មនុញ្ញ
ការផ្លាស់ប្តូរនោះគឺស្ថិតនៅក្នុងវិធានការនៃច្បាប់។
ឯកឧត្តម ទិត សុធា បានគូសបញ្ជាក់ថា នៅក្នុងដំណាក់កាលដែល
ឯកឧត្តម កឹម សុខា កំពុងស្ថិតនៅក្នុងនីតិវិធី នៃការស៊ើបអង្កេតសួរនាំ
ដំណើរការផ្លូវច្បាប់នៅឡើយ ខ្ញុំយល់ថា ការផ្គើនចំពោះនីតិវិធីផ្លូវច្បាប់ វាជារឿងមួយរបស់អ្នកនយោបាយជ្រុលនិយម។
បើទោះជាគេមិនទាន់ដឹងថា តុលាការ នឹងចាត់ការយ៉ាងណាចំពោះ ឯកឧត្តម កឹម សុខា
នៅឡើយនោះ ឯកឧត្តម ពន្យល់ថា ការចាត់វិធានការផ្លូវច្បាប់ណាមួយ វាស្រ័យទៅលើសកម្មភាពជាក់ស្តែងរបស់គាត់បន្តទៅមុខទៀត
ថាតើបន្ទាប់ពីគាត់បាននិយាយថា និងបន្តចលនាផ្លាស់ប្តូរនេះតើគាត់នឹងធ្វើសកម្មភាពអ្វីទៀត
ជាសកម្មភាពញុះញុងបង្កចលាចលនាំឲ្យសង្គមវឹកវររឺមួយក៏គ្រាន់តែជាសារនយោបាយដើម្បីសំយ៉ែញ
ទាញទឹកចិត្តមហាជនឲ្យមានការយល់ច្រឡំថាគាត់ពិតជាមាន មហិច្ឆតាទៅមុខទៅនឹងបានជាគណបក្សមួយដែលអាចដឹកនាំប្រទេសបាន។ ឯកឧត្តម បន្តថា ក៏ប៉ុន្តែសំរាប់ប្រជាពលរដ្ឋ នៅក្នុងយុគសម័យនេះគឺគេមិនជឿទៅលើអ្វីដែលគាត់គ្រាន់តែឃោសនាបោកប្រាស់ប៉ុណ្ណឹងគេជឿតាមនោះទេ
គឺសំខាន់ប្រជាពលរដ្ឋគាត់យល់ថាអ្វីដែលជាអត្ថប្រយោជន៍ពិតប្រាកដដល់រូបគាត់
ដែលគណបក្សណា ផ្តល់ឲ្យគាត់នោះ។
អត្ថបទ៖ ច័ន្ទ ទេវី
សេចក្តីប្រកាសព័ត៌មាន ស្តីពីគម្រោងថវិកាកែសម្រួលថ្មីសម្រាប់ឆ្នាំ ២០១៤-២០១៥ របស់ អ.វ.ត.ក ត្រូវបានអនុម័ត

21 April 2015
Press Release
Revised Budget for 2014-2015 Published
The revised budget for the Extraordinary Chambers in the Courts of Cambodia (ECCC) for the period 2014-2015 has been approved, and is now available on the ECCC website.
The revised budget for the year 2015 totals US$33.8 million, of which US$27.1 million is for the international component and US$6.7 million is for the national component. The budget for 2014 was revised on the basis of expenditures of US$27.8 million, of which US$ 21.7 million were expenditures incurred by the international component and expenditures of US$ 6.1 million by the national component.
“We call upon all stakeholders to provide the funding to ensure that the judicial proceedings can move forward without interruptions,” said Acting Director of the office of Administration H.E. Kranh Tony and Deputy Director Knut Rosandhaug in a statement.
The revised budget is available at:
For further information, please contact:
Mr. Lars Olsen
Legal Officer
Mobile: +855 (0)12 488 023
Land line: +855 (0)23 861 669
Email: olsenl@un.org
|
Mr. Neth Pheaktra
Press Officer
Mobile phone: +855 (0)12 488 156
Email neth.phektra@eccc.gov.kh
|
ពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ីបូព៌ាលើកទី២៤ ក្រោមប្រធានបទអាស៊ីបូព៌ានៅក្នុងបរិការណ៍សកលថ្មី
វេទិកាសេដ្ឋកិច្ចពិភពលោក
ស្តីពីអាស៊ីបូព៌ាលើកទី២៤ ក្រោមប្រធានបទ អាស៊ីបូព៌ានៅក្នុងបរិការណ៍សកលថ្មី
បានប្រារព្ធពិធីបើកជាផ្លូវការកាលពីល្ងាចថ្ងៃទី២០មេសា ឆ្នាំ២០១៥ នៅទីក្រុងហ្សាកាតា
នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។
ឯកឧត្តម
ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីរុស្ស៊ី វៀតណាម រួមទាំងភ្ញៀវគ្មិនកិត្តិយសជាច្រើនរូបទៀត
បានអញ្ជើញចូលរួមក្នុងវេទិការដ៏មានសារៈសំខាន់នេះ។
លោកបណ្ឌិត
រ៉ូសសីស ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក មានប្រសាសន៍ថា ក្នុងរយៈពេល៤៥ឆ្នាំ
ចុងក្រោយនេះ អាស៊ីបូព៌ា មានការផ្លាស់ប្តូរយ៉ាងខ្លាំង តួយ៉ាងដូចជាប្រទេសឥណ្ឌូនេស៊ី
កំណើនសេដ្ឋកិច្ច៦% និងជំរុញឲ្យប្រទេសនេះមានការរីកចំរើនសំរាប់តំបន់ទាំងមូលផងដែរ។
លោកបណ្ឌិតប្រធាន វេទិកាបានមានប្រសាសន៍បន្តថា
វត្តមាននៃថ្នាក់ដឹកនាំទាំងអស់នៅក្នុងវេទិកានេះ គឺជាការចូលរួមចំណែកយ៉ាងធំធេងក្នុងការជំរុញ
កំណើនសេដ្ឋកិច្ចរបស់តំបន់ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។
លោកបានមានប្រសាសន៍បន្ថែមថា
ក្រៅពីឥស្សរជននយោបាយ អ្នកដឹកនាំប្រទេស អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល
សង្គមស៊ីវិល យើងមាន វាគ្មិនមកពីវិស័យឯកជនប្រមាណ៥០០នាក់ អ្នកសារព័ត៌មានជាង២០០នាក
និងពិសេសយើងមានអ្នកដឹក នាំវ័យក្មេងគឺយុជន ចូលរួមក្នុងវេទិកានេះ ក្នុងការរួមចំណែកដល់ការធ្វើសេចក្តីសំរេចចិត្ត
និងការជ្រើសរើស នូវសមត្ថភាពប្រកួតប្រជែង ដើម្បីធ្វើឲ្យសេចក្តីសំរេចនោះក្លាយជាការពិត។
លោក រ៉ូសសីស មានប្រសាសន៍សង្កត់ធ្ងន់ថា វេទិកានេះគឺជាវេទិកាសម្រាប់ផ្នែកឯកជន
និងផ្នែកសាធារណៈ ដើម្បីកសាងនូវជំនឿទុកចិត្ត និងដើម្បីនាំអាស៊ីបូព៌ាមានអនាគតកាន់តែប្រសើរឡើង។
នៅក្នុងបទអន្តរាគមន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីរុស្សី
និងវៀតណាម បានគូសបញ្ជាក់រួមគ្នាថា
តំបន់ទាំងមូលត្រូវតែចូលរួមនៅក្នុងកិច្ចសហប្រតិបត្តិការ ជាមួយនិងបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីក រួមទាំងប្រទេសអាស៊ាន
ក្នុងការដោះស្រាយនូវបញ្ហារួមគ្នានៅក្នុងកំណើនផលទុនសរុប (GDP) របស់ ប្រជាជន។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីរុស្ស៊ី
មានប្រសាសន៍បន្តថា បន្ទាប់ពីកិច្ចប្រជុំលើកទី១រវាងអាស៊ាន និងរុស្ស៊ី
កំណើនសេដ្ឋកិច្ចរវាងអាស៊ាន និងរុស្ស៊ី មានកានកើនឡើងជាង៥% កាលពីឆ្នាំ២០១៤ ដែលចំណុចសំខាន់នៃកំណើនគឺ ថាមពល ការដឹកជញ្ជូន
និងកសិកម្ម។ ជាមួយគ្នានេះរុស្សីនិងធ្វើកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន
ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច ឲ្យកាន់តែមានការកើនឡើងទ្វេឡើងថែមទៀត។
ជាមួយគ្នានេះរុស្សីនឹងបន្តចូលរួមចំណែក ដល់ការជំរុញកមណើនសេដ្ឋកិច្ច
ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ីបូព៌ាឲ្យកាន់តែរឹងមាំផងដែរ។
នៅក្នុងបទអន្តរាគមន៍នោះដែរ
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីវៀតណាម បានធ្វើការគូសបញ្ជាក់ដែរថា វៀតណាមនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព
និងធនធានក្នុងជំរុញកំណើនសេដ្ឋកិច្ចរបស់អាស៊ាន និង សេដ្ឋកិច្ចរបស់អាស៊ីបូព៌ា។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា
កិច្ចសហប្រតិបត្តិការ គឺពិតជាមានសារៈសំខាន់ខ្លាំងឡើង
នៅក្នុងការផ្សារភ្ជាប់នៃប្រទេសទាំងអស់ ក្នុងតំបន់អាស៊ាន ដែលនឹងក្លាយទៅជា សហគមន៍តែមួយនៅចុងឆ្នាំ២០១៥នេះ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍បន្តថា ពេលនេះអាស៊ីបូព៌ាបានជួបប្រទះនូវឧបសគ្គយ៉ាងច្រើន ក្នុងនោះសេដ្ឋកិច្ចក៏មានការធ្លាក់ចុះបន្ទាប់ពីមានការប្រកួតប្រជែង ការបម្រែប្រួលធាតុអាកាស បរិស្ថាន
ដែលជាការប្រឈមមួយសំរាប់ការអភិវឌ្ឍន៍តំបន់ តាមរយៈនេះ ប្រធានបទថ្មីដែលយើងលើកឡើងនេះនៅក្នុងវេទិកាដ៏មានសារៈ សំខាន់នេះ
នឹងនាំយើងធ្វើការពិភាក្សា រកដំណោះស្រាយរួម និងវិធានការណ៍គន្លឹៈដទៃទៀត
ដើម្បីធ្វើឲ្យសេដ្ឋកិច្ចរបស់បណ្តាប្រទេសក្នុងតំបន់ អាស៊ីបូព៌ាកាន់តែមានការរីកចំរើន
និងមានការប្រកួតប្រជែងទ្វេឡើងថែមទៀត។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញ
ថ្លែងសុន្ទរកថាគន្លឹៈ ក្នុងពិធីបើកវេទិការសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ីបូព៌ាលើកទី២៤
ក្រោមប្រធានបទ អាស៊ីបូព៌ា នៅក្នុងបរិការណ៍សកលថ្មីនោះដ៏មានអត្ថន័យ ។
បន្ទាប់មក
ជាបទអន្តរាគមន៍របស់ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី
បានគូស បញ្ជាក់ថា នេះគឺជាសប្តាហ៍ទី៦០នៃសន្និសីទអាស៊ីអាហ្រិក នៅទីក្រុងបានឌុង
ប្រទេស ឥណ្ឌូនេស៊ី ហើយអ្វី ដែលសំខាន់ជាងនេះទៅទៀត ការដែរយើងទាំងអស់គ្នាធ្វើដំណើរមកកាន់ទីនេះ
គឺដើម្បីនិយាយហើយសំខាន់ជាងនេះទៅទៀត គឺដើម្បីស្តាប់។
ឯកឧត្តមប្រធានាធិបតីមានប្រសាសន៍សង្កត់ធ្ងន់ថា
ក្រោយចំណាយ ពេលនៅទីនេះក្នុងសប្តាហ៍នេះ
អ្នកទាំងអស់គ្នានឹងបានឃើញនូវឱកាសដ៏អស្ចារ្យ ពិសេសសូមអញ្ជើញមក វិនិយោគនៅឥណ្ឌូនេស៊ី ហើយបើមានបញ្ហាអ្វីសូមទំនាក់ទំនងដោយផ្ទាល់មកកាន់រូបឯកឧត្តម។
ឯកឧត្តម ប្រធានាធិបតីមានប្រសាសន៍បន្តថា ជាការពិតការប្រឈមរបស់យើងគឺជាឱកាសនៃអ្នកទាំងអស់គ្នាដែល
មានវត្តមាននៅទីនេះ និងនៅទីកន្លែងដទៃទៀតរបស់ពិភពលោក។ ឯកឧត្តមមានប្រសាសន៍បន្តថា
ពិភព លោកកំពុងមានការផ្លាស់ប្តូរ ប្រទេសចិន ប្រទេសជប៉ុន កំពុងមានការផ្លាស់ប្តូរ
ឬឯប្រទេសឥណ្ឌូនេស៊ី ក៏កំពុងមានការផ្លាស់ប្តូរ តាមរយៈនេះឯកឧត្តមមានជំនឿយ៉ាងមុតមាំថា
ឥណ្ឌូនេស៊ីត្រូវតែផ្លាស់ប្តូរពីប្រជាជន របស់ឯកឧត្តមបានប្រាប់មករូបឯកឧត្តម។
ឯកឧត្តមបន្តថា ដើម្បីផ្លាស់ប្តូរទៅបាន គឺយើងត្រូវតែខិតខំជំរុញកំណើនសេដ្ឋកិច្ច
របស់ប្រទេស ឥណ្ឌូនេស៊ីឲ្យកាន់តែមានការប្រកួតប្រជែងបំផុត។
បន្ទាប់មកថ្នាក់ដឹកនាំទាំងអស់
បានអញ្ជើញគោះជួងដើម្បីជានិម្មិតរូបនៃការប្រារព្ធ ពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ីបូព៌ាលើកទី២៤
ក្រោមប្រធានបទ « អាស៊ីបូព៌ានៅក្នុងបរិការណ៍ សកលថ្មី» ចាប់ពីពេលនេះតទៅ៕



ទស្សនៈវិភាគដោយ៖ ទេព អម្រឹត,គួរពិចារណាពីកិត្តិយសជាតិ មុនធ្វើការបង្ហោះ និងផ្សព្វផ្សាយរូបភាព រឺសារណាមួយក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម
បច្ចុប្បន្នមានបុគ្គលមួយចំនួន
ដែលតែងធ្វើសកម្មភាពកេងចំនេញនយោបាយតាមរយៈការបង្ហោះរូបភាពដែលកាត់ត រូបភាព
ក្លែងបន្លំ និង ខ្លះជារូបភាពដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់តំលៃកិត្តិយសជាតិខ្មែរ។
ការផ្សព្វផ្សាយដែលនាំឲ្យប៉ះពាល់ដល់ភាពថ្លៃថ្នូរ នៃកិត្តិយសជាតិទាំងនេះ ត្រូវបានគេមើលឃើញថា តែងបានធ្វើឡើងជាប្រចាំ
ដើម្បីបំរើឲ្យមហិច្ឆតា នយោបាយរបស់ក្រុមខ្លួន។
រូបភាពទាំងនោះ ត្រូវបានគេមើលឃើញថា មានចរិតបែបបំភ្លៃបំភាន់ និងលាបព័ណ៌ទាំងស្រុង
ដែលពេលខ្លះ វាបានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនដែលមិនបានដឹងពីការពិត នាំគ្នាជឿស្លុង
និងយល់ច្រឡំពីស្ថានភាពនៃប្រទេសកម្ពុជា។
ជាក់ស្តែង នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
នៅឆ្នាំ២០១៥នេះ Account Facebook មួយចំនួន បានបង្ហោះរូបភាព
មនុស្សជាច្រើន ដែលអង្គុយតាមដងផ្លូវមួយ ហើយបានសរសេរ Comment ថា មិនហ៊ានទៅលេងភ្នំតាម៉ៅទេ បើនៅតាមដងផ្លូវ មាន អ្នកសុំទានអង្គុយដង្ហែរច្រើនបែបនេះ ខ្មាសស្រុកគេណាស់។
ការពិតរូប នេះគឺជារូបប្រជាកសិករនៃប្រទេស មីយ៉ាន់ម៉ា ដែលកំពុងអង្គុយរង់ចាំអាហារ
បន្ទាប់ពីពួកគេបានរងគ្រោះដោយសារខ្យល់ព្យុះស៊ីក្លួន កាលពីពេលកន្លងទៅ។
រូបភាពមួយនេះ ធ្លាប់ត្រូវបានគេចែកចាយតាមប្រព័ន្ធអ៊ីនធឺណេត តាំងពីកំឡុងឆ្នាំ២០០៨មកម្លេះ
គឺនៅក្នុងពេលដែលប្រទេសមីយ៉ាន់ម៉ា ទទួលរងគ្រោះធម្មជាតិដ៏សាហាវនេះ។ ការបង្ហោះរូបភាព
និងសរសេរ Comment បែបនេះ ពិតជាបានធ្វើឲ្យប៉ះពាល់ដល់មុខមាត់
និងកិត្តិយសជាតិយ៉ាងធំធេង ដែលហាក់បង្ហាញថា ប្រជាពលរដ្ឋខ្មែរ កំពុងរស់នៅក្នុងស្ថានភាពដ៏អាក្រក់បំផុត
តែតាមការពិតខ្មែរបច្ចុប្បន្នកំពុងតែរស់នៅដោយមានសេចក្តីសុខ ជាមួយនិងសន្តិភាពពេញលេញរបស់ខ្លួន។
ក្រៅពីការបង្ហោះរូបភាព
ដោយសរសេរ Comment បោកប្រាស់ ខាងលើ ក៏មាន Account
Facebook មួយចំនួនទៀតដែលបានធ្វើការរិះគន់ចំពោះការធ្វើនំអន្សមយក្ស
ដោយពួកគេបានលើកឡើងថា ការធ្វើនំអន្សម ជាការខ្ជះខ្ជាយ ខណៈដែលប្រជាពលរដ្ឋកំពុងអត់ឃ្លាន។ ផ្ទុយពីការលើកឡើងនេះទាំងស្រុង
ប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងសន្តិភាពពេញបរិបូរណ័
មិនមានភាពអត់ឃ្លានដូចការលើកឡើងនោះឡើយ។ ជាមួយគ្នានេះ កម្ពុជាមានកាកបាទក្រហម និងអង្គការ សមាគម ទាំងក្នុង និងក្រៅរាជរដ្ឋាភិបាល
ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្ម
ក្នុងការចុះជួយប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានដោយមិនប្រកាន់និន្នាការ
នយោបាយ
ពោលគឺទីណាមានទុក្ខ ទីនោះមានការជួយសង្រ្គោះ
ដូច្នេះមិនអាចមានពលរដ្ឋខ្មែរណាម្នាក់ស្លាប់ដោយសារអត់ឃ្លាននោះទេ។
ម្យ៉ាងវិញទៀត ការធ្វើនំអន្សមយក្សនេះ
គឺកម្ពុជាមិនត្រឹមតែទទួលបានការគាំទ្រយ៉ាងពេញទំហឹង
ពីសំណាក់បងប្អូនខ្មែរទូទាំងប្រទេសនោះទេ សូម្បីតែបរទេស
ក៏កត់សំគាល់ពីភាពរីកចំរើន
និងអស្ចារ្យរបស់ខ្មែរផងដែរ។ ពិសេសជាងនេះទៅទៀត
យើងមិនបានបោះចោលនូវនំអន្សមយក្សដែលយើងបានធ្វើនោះទេ
ផ្ទុយទៅវិញយើងបានយកវាមកធ្វើជាអាហារចែកជូនបងប្អូនប្រជាពលរដ្ឋ
ដែលចូលរួមកម្មវិធីអង្គរសង្រ្កាន្តទាំងអស់បានទទួលទាន។
តើការធ្វើនំដើម្បីទទួលទានគឺជាការខ្ជះខ្ជាយដែររឺ?
ជាក់ស្តែងនំអន្សមយក្សត្រូវបានចៅក្រមវាយតំម្លៃអន្តរជាតិរបស់ស្ថាប័ន
Guinness ទទួលស្គាល់ថា
ជានំអន្សមដែលធំជាងគេលើលោក
ដែលនេះបង្ហាញពីភាពលេចធ្លោដែលខ្មែរសម័យបច្ចុប្បន្ន
អាចធ្វើទៅបានដើម្បីបង្ហាញអន្តរជាតិឲ្យស្គាល់ខ្មែរកាន់តែ
ច្បាស់។
ទិសដៅធំបំផុតនៃការរៀបចំព្រឹត្តិការណ៍ដ៏ធំនៅក្រុងសៀមរាប
គឺអង្គរសង្រ្កាន្ត
ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិ ឲ្យមកចូលរួមទស្សនា
ក្នុងបំណងទទួលបានផលចំនេញពីវិស័យទេសចរណ៍។
យ៉ាងណាមិញការរៀបចំឲ្យមានភាពទាក់ទាញណាមួយ
ទាមទារឲ្យមាន ការបង្កើតជាផ្ទាំងទស្សនីយ័ភាពអស្ចារ្យ
ដើម្បីជាការចាប់អារម្មណ៍
ដូច្នេះយើងសង្ឃឹមថា អ្នករិះគន់គួរតែធ្វើការរិះគន់
ដោយប្រើបញ្ញា និងធ្វើឡើងក្នុងន័យស្ថាបនា
ដើម្បីជួយជាតិខ្លួន ជាជាងបង្កើតការរិះគន់ដើម្បីតែរិះគន់
រឺគ្រាន់តែចង់ល្បីនោះ។
នៅមានក្រុមអគតិមួយចំនួនទៀត
ក៏បានធ្វើការរិះគន់បែបបំផ្លាញ ដោយពួកគេបានមើលឃើញផ្ទុយស្រឡះពីការពិត។
ពលរដ្ឋខ្មែរស្ទើរតែពេញផ្ទៃប្រទេស នាំគ្នាសាទរនិងឲ្យតំលៃវប្បធម៌សន្ទនារវាងប្រមុខរាជរដ្ឋាភិបាល
គឺ សម្តេចតេជោ និង ឯកឧត្តម សម រង្ស៊ី តែគេបែរជាទោសមន្ស និងការបន្ទន់ឥរិយាបថរបស់បក្សនយោបាយធំៗទាំងពីរនេះទៅវិញ។
នៅពេលស្រុកទេសមានសន្តិភាពអ្នកនយោបាយ មានភាពចុះសម្រុងគ្នាក្នុងការដោះស្រាយបញ្ហានយោបាយដែលជាប់គាំងនានា
តាមរយៈការសន្ទនា ដែលធ្វើឲ្យប្រទេសជាតិរីកចំរើន គេបែរជាបំផុសឡើងថា មានការស៊ុមគ្រលំគ្នា
រវាង សម្តេចតេជោ និងឯកឧត្តម សម រង្ស៊ី ។ តើនេះឬទង្វើរដែលបង្ហាញពីទឹកចិត្តរបស់មនុស្សមួយក្រុមដែលតែងតែនិយាយថា ខ្លួនជាអ្នកស្នេហាជាតិ? ហេតុអ្វីបានជាគេមិនសំលឹងមើលពីគុណសម្បតិ្ត
និងអត្ថប្រយោជន៍ ជាច្រើនដែលពលរដ្ឋខ្មែរទទួលបាន តាមរយៈវប្បធម៌សន្ទនារវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សនយោបាយទាំងពីរ គឺ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
តាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន វប្បធម៌សន្ទនានេះ គឺមិនបានបំផ្លាញផលប្រយោជន៍ជាតិណាមួយឡើយ គឺធ្វើឡើងដើម្បីតែបំរើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋប៉ុណ្ណោះ។
ជាការពិតណាស់ មានហេតុផលជាច្រើនដែលអ្នកប្រើប្រាស់ប្រព័ន្ធសង្គម
Facebook មិនគួរនិងផ្សព្វផ្សាយនូវអ្វីដែលឲ្យ
ធ្វើប៉ះពាល់ដល់សង្គមជាតិឡើយ
ព្រោះក្នុងនាមយើងជាខ្មែរ
បើទោះបីជាមិនបានជួយអ្វីធំដុំដល់ប្រទេសជាតិខ្លួនឯង
ក៏គួររក្សាឲ្យបាននូវសេចក្តីថ្លៃថ្នូរ ផលប្រយោជន៍ជាតិជាធំ
និងរក្សាឲ្យបាននូវមុខមាត់ប្រទេសជាតិរបស់ខ្លួនលើឆាកអន្តរជាតិ។
កិត្តិយសជាតិ ស្មើនិងកិតិ្តយសរបស់មនុស្សជាតិ
ដូច្នេះបើយើងបង្ហាញនូវភាពមិនថ្លៃថ្លូរ
និងការប្រព្រឹត្តទង្វើរដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសជាតិយើង
វាហាក់បីដូចជាយើងមិនចេះស្រលាញ់ប្រទេសជាតិរបស់ខ្លូន។
យើងសង្ឃឹមថា អ្នកប្រើប្រាស់បណ្តាញសង្គមថ្មី
ដែលកំពុងតែមានប្រជាប្រិយភាពក្នុងចំណោមយុវជន
និងមហាជន
នឹងខិតខំស្វែងយល់ឲ្យបានច្បាស់អំពីភាពវិជ្ជមាននិងអវិជ្ជមានដែល
នឹងផ្តល់ឲ្យតាមរយៈការផ្សព្វផ្សាយរបស់ខ្លួន។
សូមសរសេរ និង
បង្ហោះនូវរូបភាព រួមជាមួយនិងសាររិះគន់ណាដែលសមស្រប និងមានលក្ខណៈល្អប្រសើរសំរាប់ជាតិយើង
និងជៀសវាងការបង្កភាពអាប់ឱនដល់កិត្តិយសជាតិ។ ជាការពិតនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅទីក្រុងសៀមរាប
មានផ្ទាំងទស្សនីយ៏ភាពដ៏អស្ចារ្យ និងគួរជាទីចាប់អារម្មណ៍ជាច្រើន ដែលកម្ពុជាទទួលបានការចុះក្នុងកំណត់ត្រា
Guinness របស់ពិភពលោក ដូចជានំអន្សមយក្ស, ការរាំម៉ាឌីស្សូនដែលមានចំនួនមនុស្សដ៏ច្រើនពុំធ្លាប់មាន,
មួកស្លឹកត្នោតយក្ស, កន្រ្តងប្រហុកយក្ស, បំពង់ទឹតត្នោតយក្ស, ការលេងល្បែងប្រជាប្រិយខ្មែរ
និងការរាំរបាំជាតិជាច្រើន។ ទិដ្ឋភាពទាំងនោះពួកគេអាចធ្វើការផ្សព្វផ្សាយបាន
ដើម្បីជួយដល់ការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្តនៅប្រទេសកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត។
ក្រៅតែពីទិដ្ឋភាពដ៏រស់រវើក និងគួរជាទីរីករាយ អ្នកប្រើប្រាស់បណ្តាញសង្គម
គួរតែជួយផ្សព្វផ្សាយពីអ្វីដែលជាសមិទ្ធផលថ្មី លេចធ្លោពុំធ្លាប់មាន ដូចជា មេគង្គស្ទឹងត្រែង ជាពិសេស ស្ពាន ត្សឹបាសា
(ស្ពានអ្នកលឿង)ជាដើម ដែលប្រជាជនខ្មែរចាត់ទុកជាចំណងដៃប្រវត្តិសាស្ត្រ
ដែលជាទីគាប់ចិត្តបំផុត នៃទំនាក់ទំនងកម្ពុជា-ចិន កម្ពុជា-ជប៉ុន
និងជាស្ពានដែលបានតភ្ជាប់កម្ពុជាទៅក្នុងតំបន់អាស៊ានផងដែរ។
ក្នុងនាមជាខ្មែរ យើងគួរតែមានមោទនភាព ដែលបានកើតមកជាខ្មែរ
និងមានមោទនភាពចំពោះអ្វីដែលជាសកម្មភាពល្អដែលខ្មែរកំពុងតែធ្វើ
និងកំពុងបន្តធ្វើដើម្បីភាពរីកចំរើននៃជាតិយើង។
ទាំងអស់នេះគឺជាសមិទ្ធផលដែលគប្បីអ្នកប្រើប្រាស់
Facebook ផ្សព្វផ្សាយឲ្យបានទូលំទូលាយ ទើបមានឈ្មោះថា ចូលរួមគិត ចូលរួមធ្វើទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ៕
ទស្សនៈ៖ កឹម សុខា គឺជាឥស្សរជនហិង្សានិយមនៅក្នុងយុគសម័យថ្មី
បើទោះជា
មានការប្រកាន់យកនូវរបៀបថ្មីនៃវប្បធម៌សន្ទនា
ដែលបានកើតចេញជារូបរាងកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤
ហើយបានឈានឲ្យមេដឹកនាំគណបក្សទាំងពីរ
សិ្ថតនៅក្នុងសភាពផ្អែមល្ហែម លើបញ្ហាទូទៅ ទាំងនយោបាយ
ទាំងការដោះស្រាយបញ្ហាផ្សេងៗដែលជាភាពតានតឹងនៃគណបក្សទាំងពីរធ្លាប់មាន
ប៉ុន្តែដោយផ្អែកលើស្មារតីនៃការបង្រួបបង្រួមជាតិ ការយោគយល់គ្នា
គេបានមើលឃើញថា
លោក ហ៊ុន សែន និងលោកសម រង្ស៊ី បានផ្លាស់ប្តូរការទំនាក់ទំនង
ការសន្ទនាគ្នាជាញឹកញាប់
រហូតដល់បង្កើតបាននូវបរិយាកាសនយោបាយប្រសើរដូចបច្ចុប្បន្ន។
ដោយឡែកលោក កឹម សុខា ដែលគេបានដឹងថា
ជាបុគ្គលដែលប្រកាន់យកនូវទម្លាប់ហិង្សានិយម ហើយហិង្សានិយមនេះ បានចងក្រៀកជាប់ជាមួយនឹងសកម្មភាពប្រចាំថ្ងៃរបស់លោក
កឹម សុខា តាំងពីមុនពេលយុទ្ធនាការបោះឆ្នោត អំឡុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត។
ស្តែងចេញជាសកម្មភាពបន្តបន្ទាប់មកទៀត
ដើម្បីបង្ហាញថាខ្លួនជាបុគ្គលដែលមានឥទ្ធិពលនៅក្នុងបក្សប្រឆាំង លោក កឹម
សុខា បាននិយាយប្រាប់គេឯងថាលោកមានការសោកស្តាយដែលបំណងនៃការផ្លាស់ប្តូរ
ដែលមានតម្លៃស្មើនឹងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់លោក ហ៊ុន សែន មិនបានសំរេច ហើយលោក
កឹម សុខា បានប្រកាសដាច់ខាតមិនគាំទ្រនូវវប្បធម៌សន្ទនារវាងគណបក្សទាំងពីរនោះឡើយ។
រហូតមកដល់ដំណាក់កាលចុងក្រោយនេះ បើទោះជាគុណតម្លៃនៃវប្បធម៌សន្ទនាបាននាំឲ្យសង្គមកម្ពុជាត្រូវបានគេមើលឃើញថា
មានបរិកាសល្អប្រសើរ ដែលវប្បធម៌សន្ទនានេះ គឺជាការផ្លាស់ប្តូរយោបល់គ្នា ដើម្បីតំកល់ផលប្រយោជន៍ជាតិ
សមដូចការបញ្ជាក់របស់លោក ហ៊ុន សែន ថ្លែងនៅក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្ត
ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥ ថា «គ្មានការសន្ទនាណាមួយដែលនាំឲ្យមាននូវការបំផ្លាយជាតិនោះទេ»
ផ្ទុយទៅវិញផ្លែផ្កានៃវប្បធម៌សន្ទនា គឺការពង្រឹងឯកភាពជាតិហើយជំរុញឲ្យមានការអភិវឌ្ឍន៍»។ ត្រង់នេះមានន័យថា មេបក្សទាំងពីរបានដើរដល់ផ្លូវឯកភាពជាតិ
ដែលនឹងនាំឲ្យសង្គមជាតិឈានទៅរកការសំរេចនូវលទ្ធផលជាវិជ្ជមានជាបន្តបន្ទាប់ទៀត
ដែលអាចនឹងបញ្ចៀសបាននូវហិង្សា សកម្មភាពបង្កចលាចលក្នុងសង្គម ដូចអតីតកាលដែលក្រុមប្រឆាំងបានបង្ក
ឡើងតាមរយៈការញុះញង់ ដឹកប្រមូលផ្តុំកម្លាំងធ្វើកូដកម្ម បាតុកម្ម និងឈានដល់កុបកម្ម
តាមដងផ្លូវ នាំមកនូវការព្រួយបារម្ភពីសំណាក់ប្រជាពលរដ្ឋ និងអ្នកវិនិយោគអន្តរជាតិ។
ផ្ទុយទៅវិញ គេបានមើលឃើញថា លោក កឹម
សុខា ហាក់បីដូចជាក្បាលរឹងមិនព្រមសុខចិត្តផ្លាស់ប្តូរឥរិយាបថទទួលយកនូវវប្បធម៌សន្ទនា
ដែលជាវប្បធម៌នៃសនិ្តវិធី ដែលជាវប្បធម៌ នៃការបង្រួបបង្រួមជាតិនោះទេ ។
យ៉ាងណាមិញការថ្លែងរបស់លោក កឹម
សុខា ខណៈជួបជាមួយនិងប្រជាពលរដ្ឋនៅតាមបណ្តាលខេត្តមួយចំនួននាពេលចុងក្រោយនេះ
ក្នុងកាយវិការក្រអឺតក្រទម រួមផ្សំជាមួយនឹងការតំឡើងឫកពា ហាក់បីដូចជាខ្លួននឹងប្រឆាំងជាមួយនិងសកម្មភាពរបស់មេបក្សខ្លួន
ដោយលោក កឹម សុខា បានថ្លែងដូច្នេះថា « សូមឲ្យសកម្មជនរបស់ខ្លួនកុំឲ្យមានការភាន់ច្រឡំថា សកម្មភាពរបស់លោកប្រធាន
សម រង្ស៊ី ជាមួយលោក ហ៊ុន សែន គឺជាការចុះញ៉ម រឺមួយក៏ជាការធ្វើជាអាយ៉ងរបស់គណបក្សកាន់អំណាច
។ ផ្ទុយទៅវិញលោក កឹម សុខា បានបន្ថែមថា គោលរបស់គណបក្សប្រឆាំងនៅរក្សាដដែល
គឺនឹងដណ្តើមយកជ័យជំនះឲ្យបានជាដាច់ខាតក្នុងការផ្តួលរំលំគណបក្សកាន់អំណាចនៅឆ្នាំ២០១៨ខាងមុខ។
បើទោះជាគេមិនទាន់ដឹងថា តើនឹងមានព្រឹត្តិការណ៍
សកម្មភាពអ្វីខ្លះវានឹងកើតឡើងនៅក្នុងទង្វើដែលដឹកនាំដោយលោក កឹម សុខា
ក៏ប៉ុន្តែគេ បានមើលឃើញថា ជានិច្ចកាលលោក កឹម សុខា ហាក់បីដូចជាបានធ្វើសកម្មភាពនានាដែលដើរឆ្ងាយអំពីគោលការណ៍ច្បាប់ បើទោះជាក្នុង ដំណាក់កាលនេះ លោក កឹម សុខា
កំពុងស្ថិតនៅក្នុងការឃ្លាំមើលនៃនីតិវិធីរបស់តុលាការក្តី។
អំពើរបស់ជនទុច្ចរិត
សកម្មភាពរបស់ជនល្មោភអំណាច គឺហាក់បីដូចជាគ្មានព្រំដែនកំណត់នៃក្រមសីលធម៌ និងការទទួលយកនៅក្នុងក្របខណ្ឌ
នៃគោលការណ៍ប្រកបដោយសន្តិវិធី នៃដោះស្រាយនោះទេ។
ការប្រកាន់យកនូវទស្សនៈផ្ទុយគ្នា រវាងម្ខាងនិយមគោលការណ៍សន្តិភាព
និងម្ខាងទៀត ប្រឆាំងជំទាស់នឹងគោលការណ៍សន្តិភាព
ហើយជ្រើស រើសយកនូវទំលាប់ហិង្សានិយម
ជាលទ្ធផលដែលរំពឹងទុក បក្សប្រឆាំងមួយនេះ ហាក់បីដូចជាពស់ក្បាលពីរ រឺមួយក៏ហាក់បី ដូចជាឋិតក្នុងការកាន់ចង្កូតប្រទាញប្រទង់គ្នា
រវាងអំណាចជាមេបក្ស និងអំណាចជាអនុ ប្រធានបក្សដែលមិនចុះសម្រុងគ្នា។
ផលវិបាកជាច្រើនដែលគេរំពឹងទុក គឺការបន្តបែកបាក់
វិបត្តិផ្ទៃក្នុងកាន់តែរីកធំឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ដូចជា សកម្មភាពនៃការចាកចេញពីបក្សដោយស្ងាត់ស្ងៀម
រឺក៏ដោយចំហរ របស់ក្រុមអ្នកគាំទ្រ នឹងអាចរីកធំធាត់ដោយសារអ្នកដឹកនាំបក្សប្រឆាំង
ខ្វែងគំនិតគ្នា។ ការធ្វើនយោបាយដោយមិនមានការស្រុះស្រួលគ្នា គឺជាជំហានឆ្ពោះទៅរកការបរាជ័យនៃគណបក្សនយោបាយនោះ។
ម៉្យាងវិញទៀត បើពិនិត្យមើលអំពីសារជាតិពិតប្រាកដរវាងបុគ្គល
សម រង្ស៊ី និងកឹម សុខា អ្នកទាំងពីរនេះប្រៀបដូចជាទឹក និងប្រេង បើទោះណាពូកគេខំសម្តែងជាឆាកល្ខោន
ដើម្បីឆ្ពិនភ្នែកអ្នកដ៏ទៃក៏ដោយ ប៉ុន្តែ
ធាតុពិតនៃរបៀបការដឹកនាំគណបក្សនយោបាយមួយនេះ មិនមែនជាអាថ៌កំបាំង សំរាប់ប្រជាពលរដ្ឋម្ចាស់ឆ្នោត នៅក្នុងយុគសម័យបច្ចេកវិទ្យា
បាន នោះឡើយ៕
ដោយ៖ សាន បូរិទ្ធ
សេចក្តីព្រាងច្បាប់ស្តីពីសហជីព នឹងត្រូវដាក់ស្នើជូនគណៈរដ្ឋមន្រ្តី នៅអំឡុងខែក្រោយនេះ
សេចក្តីព្រាងច្បាប់ស្តីពីសហជីព ត្រូវបានរំពឹងថា នឹងដាក់ស្នើជូនរាជរដ្ឋាភិបាលកម្ពុជា
ត្រួតពិនិត្យនៅអំឡុងខែឧសភាក្រោយនេះ ក្រោយពេលដែលពិគ្រោះយោបល់ ជាមួយក្រុមអន្តរក្រសួងរួចរាល់
នេះបើតាមការឲ្យដឹងពី ឯកឧត្តម ហេង សួរ អ្នកនាំពាក្យក្រសួងការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ឯកឧត្តម ហេង សួរ បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពីសហជីព
ត្រូវបានក្រុមការងារអន្តរក្រសួង រៀបចំជិតរួចរាល់ហើយ គឺបច្ចុប្បន្នកំពុងពិនិត្យ
បន្ថែមបន្ថយយោបល់មួយចំនួនទៀតរបស់ក្រុមអន្តរក្រសួងប៉ុណ្ណោះ ។
ឯកឧត្តម ហេង សួរ បានថ្លែងយ៉ាងដូច្នេះថា «ក្រសួងការងារកំពុងតែដឹកនាំ
កិច្ចប្រជុំអន្តរក្រសួង ស្តីពីសេចក្តីព្រាងច្បាប់ ស្តីពីសហជីព ហើយគិតមកដល់ពេលនេះ
សេចក្តីព្រាងច្បាប់ ស្តីពីសហជីព បានដំណើរការរួចរាល់ ប្រហែល៦៥ទៅ៧០% សង្ឃឹមថា នឹងអាចបញ្ចប់
បូកសរុបមតិរបស់អន្តរក្រសួង យ៉ាងយូរដើមសប្តាហ៍ទី១ នៃខែឧសភា សម្រាប់ដាក់ជូនរាជរដ្ឋាភិបាល
ដើម្បីពិចារណាអ្វីដែលជាសំណើរ របស់អន្តរក្រសួង»។
ពង្រាង នៃសេចក្តីព្រាងច្បាប់ ស្តីពីសហជីព រៀបចំដោយក្រសួងការងារ និងភាគីពាក់ព័ន្ធ
កាលពីចុងឆ្នាំ២០១៤ មាន១៧ជំពូក និង ៩១ មាត្រា ។ ច្បាប់នេះ មានគោលបំណងផ្តល់សិទ្ធិ
និងសេរីភាព នៃអង្គការ វិជ្ជាជីវៈដល់កម្មករ និយោជិត និងនិយោជក ក្នុងប្រទេសកម្ពុជា
ឲ្យប្រព្រឹត្តទៅស្របតាមគោលការណ៍ច្បាប់។ ប៉ុន្តែ សេចក្តីព្រាងច្បាប់នេះ
ត្រូវអាក់ខានមិនបានដាក់ជូនគណៈរដ្ឋមន្រ្តី ដោយសារតែមានការជំទាស់ក្រុមសហជីពមួយចំនួន
ដែលពួកគេ យល់ថា ច្បាប់នេះ បានរិតត្បិតសេរីភាពរបស់ពួកគេ ។ ប៉ុន្តែ សម្តេចតេជោ
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា
បើទោះជាមានការជំទាស់ពីអង្គការសមាគមណាក៏ដោយ ច្បាប់នេះ នឹងត្រូវតែដាក់ជូនសភាអនុម័តនាពេលខាងមុខ
វាជាសិទ្ធិរបស់អ្នកតំណាងរាស្ត្រ។
នៅក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបអនុស្សាវរីយ៍
លើកទី១២៩ នៃទិវាពលកម្មអន្តរជាតិ ០១ ខែឧសភា ឆ្នាំ២០១៥ សម្តេចតេជោក៏បានអំពាវនាវឱ្យ
ភាគីពាក់ព័ន្ធ ឆាប់ពន្លឿន ការអនុម័តច្បាប់ស្តីពីសហជីព នេះឡើងវិញ។ ក្រៅពីនោះសម្តេចតេជោ
ក៏បានអំពាវនាវឱ្យពន្លឿន ការបង្កើតតុលាការការងារ នៅក្នុងប្រទេសកម្ពុជាថែមទៀត។
លើបញ្ហានេះ អ្នកនាំពាក្យក្រសួងការងារ ឯកឧត្តម ហេង សួរ ក៏បានឱ្យដឹងផងដែរថា ចំពោះច្បាប់ស្តីពីតុលាការការងារវិញ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងពិភាក្សាយ៉ាងជិតស្និតជាមួយ
ក្រសួងយុត្តិធម៌ ហើយសង្ឃឹមថា សភាការងារមួយ ក្រុមការងារដោះស្រាយវិវាទ
ទំនាក់ទំនាក់ទំនងវិជ្ជាជីវៈ នៅសាលាដំបូងគ្រប់រាជធានី-ខេត្ត នឹងដាក់ឱ្យដំណើរការ មុនឆ្នាំ២០១៧
ខាងមុខនេះ ៕

ម៉ម សូណង់ដូ៖ CNRP គ្មានអនាគតទេ!
លោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ
និងជាអគ្គនាយកវិទ្យុសំបុកឃ្មុំនៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៥នេះ បានផ្តល់បទសម្ភាសន៍មួយជាមួយនឹងគេហទំព័រ
GNN Cambodia ដោយលោកបានមានប្រសាសន៍ថា នៅពេលដ៏ខ្លីខាងមុខនេះ
លោក និងត្រៀមធ្វើសមាជដើម្បីប្រកាសលាលែងពីតំណែង ជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ
ហើយជម្រាបជូនព័ត៌មានជាសាធារណៈ អំពីគម្រោងបង្កើតគណបក្សថ្មីមួយ ដែលមានឈ្មោះថា
គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។
ការសំរេចចិត្តបង្កើតគណបក្សផ្ទាល់ខ្លូន របស់លោក ម៉ម សូណង់ដូ ត្រូវបានលោកអះអាងថា ដោយសារតែអស់សង្ឃឹមលើ គណបក្សសង្គ្រោះជាតិ
(CNRP)។ លោក ម៉ម
សូណង់ដូ បន្ថែមថា មិនត្រឹមតែអស់សង្ឃឹមទេ គឺលោកមើលឃើញថា ទោះគណបក្សសង្គ្រោះជាតិ ខំប្រឹងតស៊ូឈរឈ្មោះបោះឆ្នោតនៅក្នុងអាណត្តិទី៦យ៉ាងណាក៏ដោយ
ក៏អត់មានជ័យជំនៈដែរ។
លោក ម៉ម សូណង់ដូ
បញ្ជាក់ថា នៅក្នុងឆ្នាំ២០១៣ ដែលជាឆ្នាំបោះឆ្នោតសកលកន្លងទៅ លោកក៏ជាមនុស្សម្នាក់បានចូលរួមគាំទ្រគណបក្សនេះ។
លោក ម៉ម សូណង់ដូ បន្តថាការដកខ្លូនបស់លោក គឺមិនមែនដកខ្លូនដោយស្អប់ទេ
គឺដោយសារដឹងថាអនាគតរបស់គណបក្សសង្គ្រោះជាតិគឺចប់ហើយ ហេតុដូច្នេះត្រូវមានគណបក្សថ្មីមួយទៀត។
ការលើកឡើងពីគណបក្សថ្មី របស់លោក ម៉ម សូណង់ដូ គឺសំដៅលើគណបក្សរបស់គាត់
គឺគណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។ អគ្គនាយកវិទ្យុសំបុកឃ្មុំរូបនេះ
និយាយថា គាត់មិនអះអាងថា ខ្លួនគ្រាន់បើជាងគេទេ ប៉ុន្តែដោយលោកសង្កេតឃើញថា
គណបក្សមួយដែលប្រជាពលរដ្ឋគាំទ្រ គឺគណបក្ស
CNRP អត់អាចមានដំណើរឆ្ពោះទៅរកភាពជោគជ័យបានឡើយ ដូច្នេះលោកនឹងបង្កើតគណបក្សមួយដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាប្រទេសជាតិ
ហើយនិងអនាគតកូនចៅខ្មែរទៅថ្ងៃមុខ។
នៅពេលសួរថា តើលោកយល់ថា
គណបក្សរបស់លោក មានអ្វីខុសប្លែកពីគណបក្ស CNRP ដែលលោកធ្លាប់គាំទ្រ? លោក ម៉ម សូណង់ដូ និយាយថា ភាពខុសប្លែករវាងគណបក្សរបស់លោក គឺគណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
និងគណបក្សសង្គ្រោះជាតិ គឺខុសត្រង់អ្នកដឹកនាំ។
លោក បញ្ជាក់បន្ថែមថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក
គឺខុសគ្នាដូចមេឃ និងថ្ងៃ ហើយលោក សម រង្ស៊ី គឺមិនអាចធ្វើអ្វីឲ្យហួសពីប៉ុណ្ណឹងទៀតបានទេ។
ចំនុច ទី២នៃភាពខុសគ្នា គឺយុទ្ធសាស្ត្រនយោបាយ ហើយអ្វីដែល គណបក្សសង្រ្គោះជាតិបានធ្វើ
មកដល់ពេលនេះគឺអត់មានលទ្ធផលអ្វីទាំងអស់។
លោក ម៉ម សូណង់ដូ
ក៏បានលើកឡើងផងដែរ ពីការរំពឹងទុករបស់លោក ជុំវិញលទ្ធផល ដែលនឹងទទួលបាន នៅក្នុងឱកាសបោះឆ្នោតនាឆ្នាំ២០១៨ខាងមុខនេះ
ដោយលោកបានមានប្រសាសន៍ថា ទោះបីជាលោកបានទទួលការគាំទ្រតិចតួចក៏ដោយ
ក៏មិនថ្វីដែរ លោកត្រូវតែធ្វើ ព្រោះលោកយល់ឃើញថា
CNRP អត់មានអនាគតទៀតទេ។
លោក ម៉ម សូណង់ដូ សង្កត់ធ្ងន់ថា មូលហេតុដែលលោកនិយាយបែបនេះពីព្រោះ
លោកដឹងថា ៥៥ កៅអីដែលគណបក្ស CNRP
ទទួលបានគឺបានដោយសារបោកគេ ភភូតគេថានឹងប្តូរ ហើយសន្យាធ្វើនេះ ធ្វើនោះ តែរហូតមកដល់សព្វថ្ងៃ
អត់មានអ្វីទាំងអស់។ លោក បន្តថា បើសិនជាមុនពេលបោះឆ្នោត គាត់ប្រាប់គេថា បើសិនអត់បានអីគាត់ចូលរដ្ឋសភា
ប្រហែលជាគ្មានអ្នកណាបោះឆ្នោតឲ្យគាត់ទេ ហេតុដូច្នេះ៥៥នៅក្នុងអាណត្តិទី៦
មិនអាចបានទៀតទេ អា៥៥កៅអីហ្នឹងវារលាយតែម្តង។
លោក ម៉ម សូណង់ដូ រំពឹងថា
ក្រោយពីអស់ជំនឿលើគណបក្សសង្គ្រោះជាតិប្រជាពលរដ្ឋនឹងងាកមករកអ្នកដែលមានចិត្តមោះមុត
មានឆន្ទៈ បូជាដើម្បីជាតិ មិនមែននៅតែបន្តគាំទ្រអ្នកភភូតតទៅទៀតទេ៕
អត្ថបទ៖ ច័ន្ទ ទេវី

Subscribe to:
Posts (Atom)