វេទិកាសេដ្ឋកិច្ចពិភពលោក
ស្តីពីអាស៊ីបូព៌ាលើកទី២៤ ក្រោមប្រធានបទ អាស៊ីបូព៌ានៅក្នុងបរិការណ៍សកលថ្មី
បានប្រារព្ធពិធីបើកជាផ្លូវការកាលពីល្ងាចថ្ងៃទី២០មេសា ឆ្នាំ២០១៥ នៅទីក្រុងហ្សាកាតា
នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។
ឯកឧត្តម
ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីរុស្ស៊ី វៀតណាម រួមទាំងភ្ញៀវគ្មិនកិត្តិយសជាច្រើនរូបទៀត
បានអញ្ជើញចូលរួមក្នុងវេទិការដ៏មានសារៈសំខាន់នេះ។
លោកបណ្ឌិត
រ៉ូសសីស ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក មានប្រសាសន៍ថា ក្នុងរយៈពេល៤៥ឆ្នាំ
ចុងក្រោយនេះ អាស៊ីបូព៌ា មានការផ្លាស់ប្តូរយ៉ាងខ្លាំង តួយ៉ាងដូចជាប្រទេសឥណ្ឌូនេស៊ី
កំណើនសេដ្ឋកិច្ច៦% និងជំរុញឲ្យប្រទេសនេះមានការរីកចំរើនសំរាប់តំបន់ទាំងមូលផងដែរ។
លោកបណ្ឌិតប្រធាន វេទិកាបានមានប្រសាសន៍បន្តថា
វត្តមាននៃថ្នាក់ដឹកនាំទាំងអស់នៅក្នុងវេទិកានេះ គឺជាការចូលរួមចំណែកយ៉ាងធំធេងក្នុងការជំរុញ
កំណើនសេដ្ឋកិច្ចរបស់តំបន់ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។
លោកបានមានប្រសាសន៍បន្ថែមថា
ក្រៅពីឥស្សរជននយោបាយ អ្នកដឹកនាំប្រទេស អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល
សង្គមស៊ីវិល យើងមាន វាគ្មិនមកពីវិស័យឯកជនប្រមាណ៥០០នាក់ អ្នកសារព័ត៌មានជាង២០០នាក
និងពិសេសយើងមានអ្នកដឹក នាំវ័យក្មេងគឺយុជន ចូលរួមក្នុងវេទិកានេះ ក្នុងការរួមចំណែកដល់ការធ្វើសេចក្តីសំរេចចិត្ត
និងការជ្រើសរើស នូវសមត្ថភាពប្រកួតប្រជែង ដើម្បីធ្វើឲ្យសេចក្តីសំរេចនោះក្លាយជាការពិត។
លោក រ៉ូសសីស មានប្រសាសន៍សង្កត់ធ្ងន់ថា វេទិកានេះគឺជាវេទិកាសម្រាប់ផ្នែកឯកជន
និងផ្នែកសាធារណៈ ដើម្បីកសាងនូវជំនឿទុកចិត្ត និងដើម្បីនាំអាស៊ីបូព៌ាមានអនាគតកាន់តែប្រសើរឡើង។
នៅក្នុងបទអន្តរាគមន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីរុស្សី
និងវៀតណាម បានគូសបញ្ជាក់រួមគ្នាថា
តំបន់ទាំងមូលត្រូវតែចូលរួមនៅក្នុងកិច្ចសហប្រតិបត្តិការ ជាមួយនិងបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីក រួមទាំងប្រទេសអាស៊ាន
ក្នុងការដោះស្រាយនូវបញ្ហារួមគ្នានៅក្នុងកំណើនផលទុនសរុប (GDP) របស់ ប្រជាជន។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីរុស្ស៊ី
មានប្រសាសន៍បន្តថា បន្ទាប់ពីកិច្ចប្រជុំលើកទី១រវាងអាស៊ាន និងរុស្ស៊ី
កំណើនសេដ្ឋកិច្ចរវាងអាស៊ាន និងរុស្ស៊ី មានកានកើនឡើងជាង៥% កាលពីឆ្នាំ២០១៤ ដែលចំណុចសំខាន់នៃកំណើនគឺ ថាមពល ការដឹកជញ្ជូន
និងកសិកម្ម។ ជាមួយគ្នានេះរុស្សីនិងធ្វើកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន
ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច ឲ្យកាន់តែមានការកើនឡើងទ្វេឡើងថែមទៀត។
ជាមួយគ្នានេះរុស្សីនឹងបន្តចូលរួមចំណែក ដល់ការជំរុញកមណើនសេដ្ឋកិច្ច
ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ីបូព៌ាឲ្យកាន់តែរឹងមាំផងដែរ។
នៅក្នុងបទអន្តរាគមន៍នោះដែរ
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីវៀតណាម បានធ្វើការគូសបញ្ជាក់ដែរថា វៀតណាមនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព
និងធនធានក្នុងជំរុញកំណើនសេដ្ឋកិច្ចរបស់អាស៊ាន និង សេដ្ឋកិច្ចរបស់អាស៊ីបូព៌ា។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា
កិច្ចសហប្រតិបត្តិការ គឺពិតជាមានសារៈសំខាន់ខ្លាំងឡើង
នៅក្នុងការផ្សារភ្ជាប់នៃប្រទេសទាំងអស់ ក្នុងតំបន់អាស៊ាន ដែលនឹងក្លាយទៅជា សហគមន៍តែមួយនៅចុងឆ្នាំ២០១៥នេះ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍បន្តថា ពេលនេះអាស៊ីបូព៌ាបានជួបប្រទះនូវឧបសគ្គយ៉ាងច្រើន ក្នុងនោះសេដ្ឋកិច្ចក៏មានការធ្លាក់ចុះបន្ទាប់ពីមានការប្រកួតប្រជែង ការបម្រែប្រួលធាតុអាកាស បរិស្ថាន
ដែលជាការប្រឈមមួយសំរាប់ការអភិវឌ្ឍន៍តំបន់ តាមរយៈនេះ ប្រធានបទថ្មីដែលយើងលើកឡើងនេះនៅក្នុងវេទិកាដ៏មានសារៈ សំខាន់នេះ
នឹងនាំយើងធ្វើការពិភាក្សា រកដំណោះស្រាយរួម និងវិធានការណ៍គន្លឹៈដទៃទៀត
ដើម្បីធ្វើឲ្យសេដ្ឋកិច្ចរបស់បណ្តាប្រទេសក្នុងតំបន់ អាស៊ីបូព៌ាកាន់តែមានការរីកចំរើន
និងមានការប្រកួតប្រជែងទ្វេឡើងថែមទៀត។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញ
ថ្លែងសុន្ទរកថាគន្លឹៈ ក្នុងពិធីបើកវេទិការសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ីបូព៌ាលើកទី២៤
ក្រោមប្រធានបទ អាស៊ីបូព៌ា នៅក្នុងបរិការណ៍សកលថ្មីនោះដ៏មានអត្ថន័យ ។
បន្ទាប់មក
ជាបទអន្តរាគមន៍របស់ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី
បានគូស បញ្ជាក់ថា នេះគឺជាសប្តាហ៍ទី៦០នៃសន្និសីទអាស៊ីអាហ្រិក នៅទីក្រុងបានឌុង
ប្រទេស ឥណ្ឌូនេស៊ី ហើយអ្វី ដែលសំខាន់ជាងនេះទៅទៀត ការដែរយើងទាំងអស់គ្នាធ្វើដំណើរមកកាន់ទីនេះ
គឺដើម្បីនិយាយហើយសំខាន់ជាងនេះទៅទៀត គឺដើម្បីស្តាប់។
ឯកឧត្តមប្រធានាធិបតីមានប្រសាសន៍សង្កត់ធ្ងន់ថា
ក្រោយចំណាយ ពេលនៅទីនេះក្នុងសប្តាហ៍នេះ
អ្នកទាំងអស់គ្នានឹងបានឃើញនូវឱកាសដ៏អស្ចារ្យ ពិសេសសូមអញ្ជើញមក វិនិយោគនៅឥណ្ឌូនេស៊ី ហើយបើមានបញ្ហាអ្វីសូមទំនាក់ទំនងដោយផ្ទាល់មកកាន់រូបឯកឧត្តម។
ឯកឧត្តម ប្រធានាធិបតីមានប្រសាសន៍បន្តថា ជាការពិតការប្រឈមរបស់យើងគឺជាឱកាសនៃអ្នកទាំងអស់គ្នាដែល
មានវត្តមាននៅទីនេះ និងនៅទីកន្លែងដទៃទៀតរបស់ពិភពលោក។ ឯកឧត្តមមានប្រសាសន៍បន្តថា
ពិភព លោកកំពុងមានការផ្លាស់ប្តូរ ប្រទេសចិន ប្រទេសជប៉ុន កំពុងមានការផ្លាស់ប្តូរ
ឬឯប្រទេសឥណ្ឌូនេស៊ី ក៏កំពុងមានការផ្លាស់ប្តូរ តាមរយៈនេះឯកឧត្តមមានជំនឿយ៉ាងមុតមាំថា
ឥណ្ឌូនេស៊ីត្រូវតែផ្លាស់ប្តូរពីប្រជាជន របស់ឯកឧត្តមបានប្រាប់មករូបឯកឧត្តម។
ឯកឧត្តមបន្តថា ដើម្បីផ្លាស់ប្តូរទៅបាន គឺយើងត្រូវតែខិតខំជំរុញកំណើនសេដ្ឋកិច្ច
របស់ប្រទេស ឥណ្ឌូនេស៊ីឲ្យកាន់តែមានការប្រកួតប្រជែងបំផុត។
បន្ទាប់មកថ្នាក់ដឹកនាំទាំងអស់
បានអញ្ជើញគោះជួងដើម្បីជានិម្មិតរូបនៃការប្រារព្ធ ពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ីបូព៌ាលើកទី២៤
ក្រោមប្រធានបទ « អាស៊ីបូព៌ានៅក្នុងបរិការណ៍ សកលថ្មី» ចាប់ពីពេលនេះតទៅ៕



No comments:
Post a Comment