Tuesday, September 25, 2018
អ្នកវិភាគ៖ ការតស៊ូមតិតាមបែបឧទ្ទាមកញ្ជះបរទេសបំផ្លាញកម្ពុជា
ឆ្កែចេះតែព្រុះមនុស្សចេះតែដើរ! ពិតជាត្រឹមត្រូវសម្រាប់បរិបទកម្ពុជានៅពេលនេះព្រោះក្រុមអ្នកនយោបាយប្រឆាំងរត់ចោលស្រុកកំពុងនាំគ្នាធ្វើយុទ្ធនាការមួល បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិបំភ្លៃការពិតអំពីកម្ពុជា ខណៈកម្ពុជាពិតមិនដូចអ្វីដែលនៅលើបបូរមាត់ក្រុមប្រឆាំង និងចៅហ្វាយនាយបរទេសរបស់ពួកគេដែលកំពុងបរិហារឡើយ។
កម្ពុជាពិត គឺជាកម្ពុជាដែលពលរដ្ឋខ្មែរទទួលស្គាល់ថា មានសុខសន្តិភាពមានលទ្ធិប្រជាធិបតេយ្យសេរីពហុប ក្ស និងប្រកបដោយការអភិវឌ្ឍ។ កម្ពុជាដែលមានកេរ្តិ៍ ឈ្មោះ និងបានដើរតួនាទីយ៉ាងសំខាន់នៅលើឆាកអន្តរ ជាតិ ហើយទទួលបាននូវការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅបំផុតពីសំណាក់សហគមន៍អន្តរជាតិចំពោះដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ និងការបង្កើតរដ្ឋសភានិងរាជរដ្ឋាភិបាលថ្មីកន្លង ទៅនេះ។ យ៉ាងហោចណាស់មេដឹកនាំកំពូលនៃប្រទេសចំនួន២៦ បានផ្ញើសារលិខិតអបអរសាទរចំពោះរដ្ឋសភា និងរដ្ឋាភិបាលថ្មី ដែលទើបនឹងបង្កើតដោយប្រកាសបន្តធ្វើការជាមួយព្រមទាំងគាំទ្រលើដំណើរការអភិវឌ្ឍប្រទេសកម្ពុជាថែមទៀតផង។ នេះគឺជាសច្ចធម៌ដែលកម្ពុជាទទួលបានពីមិត្តភ័ក្តិបរទេសដែលធ្វើទំនាក់ ទំនងការទូតដោយស្មើសិទ្ធិនិងស្មើភាពមិនដូចក្រុមអ្នក នយោបាយនៃប្រទេសមួយចំនួន ដែលមានគំនិតអា ណានិគមនិយមបែបថ្មី ខិតខំប្រើឥទ្ធិពលខ្លួនចាប់បង្ខំកម្ពុជាឱ្យទទួលយកនូវសេចក្តីសម្រេចរបស់ខ្លួនឬគោ លនយោបាយរបស់ខ្លួនទាំងបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ។
ការប្រើប្រាស់អ្នកនយោបាយក្បត់ជាតិខ្មែរ រត់ចោលស្រុក និងអ្នកនយោបាយកញ្ជះបរទេសប្រឆាំងនឹងផលប្រ យោជន៍ពលរដ្ឋខ្មែរខ្លួនឯង មិនមែនទើបតែកើតមាននៅពេលនេះទេ គឺមានជាយូរណាស់មកហើយក្នុងប្រវត្តិសាស្ត្រកម្ពុជាហើយមហាអំណាចនិងបស្ចឹមប្រទេ សខ្លះបានព្យាយាមចាប់បង្ខំឱ្យកម្ពុជាដើរតាមគោល នយោបាយខ្លួនប៉ុន្តែលទ្ធផលកម្ពុជាដែលពួកបស្ចឹមប្រទេស និងមហាអំណាចចង់បានធ្លាក់ផ្លូវ និងផ្តល់មេរៀនប្រវត្តិសាស្ត្រជូរចត់ដល់អ្នកនយោបាយខ្មែរមួយ ចំនួនដូចជាព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈដែលជឿងុបលើអាមេរិក ប៉ុន្តែទីបំផុតគ្មានតម្លៃត្រូវគេបោះបង់ចោល។ កម្ពុជាបច្ចុប្បន្នក្រោមការគ្រប់គ្រងនិងចាត់ចែងកិច្ចការ និងវាសនាជាតិរបស់ខ្លួនផ្ទាល់ បានធ្វើឱ្យប្រទេសមួយនេះរស់នៅក្នុងសុខសន្តិភាពនិងការអភិវឌ្ឍពិតប្រាកដ។
ប្រជាពលរដ្ឋខ្មែរចាប់ផ្តើមយល់កាន់តែច្បាស់ថាមានតែបាតដៃខ្មែរខ្លួនឯងប៉ុណ្ណោះដែលអាចការពារជាតិខ្លួនឱ្យស្ថិតស្ថេរនៅក្នុងសុខសន្តិភាពបាន។ ជនបរទេសដែលអួតអាងថាស្រឡាញ់ខ្មែរលើសពលរដ្ឋខ្មែរគឺគ្រាន់តែប្រើនយោបាយ «ហុតទឹក សំឡឹងកាក» តែប៉ុណ្ណោះ។ ពួក គេប្រើប្រាស់គ្រប់ល្បិចនិង មធ្យោបាយដើម្បីផលប្រយោ ជន៍ភូមិសាស្ត្រនយោបាយរបស់ខ្លួនផ្លាស់ប្តូររបបដឹកនាំដែលមិនដើរតាមខ្លួនក្រោមកលល្បិចបដិវត្តន៍ពណ៌ជ្រកក្រោមស្លាកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
សន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍដែលកម្ពុជាមាន មិនទាន់មានសុវត្ថិភាពនៅឡើយទេ ពោលគឺស្ថិត នៅក្នុងភាពផុយស្រួយដែលទាមទារការថែរក្សា និងការ ពារយ៉ាងហ្មតចត់បំផុត ព្រោះក្រុមអ្នកនយោបាយក្បត់ជា តិកញ្ជះបរទេសមួយចំនួន ដែលដឹកនាំដោយសម រង្ស៊ី មូរ សុខហួរ អេង ឆៃអ៊ាង កឹម មនោវិទ្យា ទាយាទនយោ បាយកញ្ជះបរទេសរបស់ កឹម សុខា បាននិងកំពុងបំផ្លាញកម្ពុជា គ្រប់រូបភាពគ្រប់មធ្យោបាយក្រោមខ្សែញាក់របស់ចៅហ្វាយបនាយបរទេសរបស់ពួកគេ។ ក្រុម ប្រឆាំងទាំងនេះ ដែលគេដឹងថាកំពុងបែកបាក់ផ្ទៃក្នុង យ៉ាងធ្ងន់ធ្ងររវាងក្រុម សម រង្ស៊ី និយម និងក្រុម កឹម សុខា និយមដឹកនាំដោយ កឹម មនោវិទ្យា កូនស្រី កឹម សុខា បាននិងកំពុងប្រជែងគ្នាដណ្តើមស្នាដៃក្នុងការបំផ្លា ញជាតិតាមរយៈការធ្វើសកម្មភាពការទូតជាមួយក្រុមអ្នកនយោបាយប្រឆាំងនៅបណ្តាប្រទេសមួយចំនួន ដែលជាចៅហ្វាយនាយនិងសម្ព័ន្ធមិត្ររបស់ខ្លួន។
ពួកគេពិតជាមិនញញើតអ្វីបន្តិចឡើយក្នុងការវាយបំបែកឆ្នាំងបាយរបស់ពលរដ្ឋខ្មែរជាពិសេសកម្មករកម្មការិនីដោយបានអង្វរបរទេសឱ្យឈប់ផ្តល់ជំនួយដល់កម្ពុជា ឈប់វិនិយោគនៅកម្ពុជា និងឈប់ទិញទំនិញពីកម្ពុជា។ ពួកគេ ពិតជាសាហាវឃោរឃៅមិនចាញ់ ប៉ុលពត ប៉ុន្មានឡើយ។ ក្រុមអ្នកនយោបាយអង្ករកំប៉ុងទាំងនេះ មិនបានគិតពីផលប្រយោជន៍ជាតិវែងឆ្ងាយឡើយ ហើយបានគេចវេសពីទង្វើខុសច្បាប់របស់ខ្លួនដោយពួកគេគិតថាការពឹងពាក់បរទេសការធ្វើជាខ្ញុំកញ្ជះបរទេសនិងយកបូរណភាពដែនដី និងអធិបតេយ្យជាតិទៅដាក់ ក្រោមបាតជើងបរទេសគឺជាទង្វើស្នេហាជាតិ ស្រឡាញ់ប្រជាជន និងជាតិខ្មែរទៅវិញ។
ទង្វើនេះគឺជាអំពើដ៏ថោកទាប និងគួរឱ្យស្អប់ខ្ពើមបំផុត។ មានអ្នកនយោបាយវង្វេងជាតិខ្លះរហូត ដល់គំរាមធ្វើ បាតុកម្មដើម្បីបង្ខំឱ្យកម្ពុជាទទួលយកគំនាបបរទេសទៀត។ តើនេះឬជាអ្នកស្នេហាជាតិនោះ? ពួកគេគ្រាន់តែជាកញ្ជះបរទេសដាច់ថ្លៃតែប៉ុណ្ណោះនិងធ្វើនយោបាយបំផ្លាញជាតិខ្មែរ។
ជាតិ និងប្រជាជនកម្ពុជាគឺជាជាតិសាសន៍ដែលមានកេរ្តិ៍ ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់ខ្លួននិងជាពូជសាសន៍ដែលប្រកបដោយមោទនភាពជាតិមិនអាចឱនក្បាលចំពោះជនបរទេសណាមួយឡើយ។ ពលរដ្ឋខ្មែរបានតាំងចិត្តមុតមាំក្នុងការប្រយុទ្ធប្រឆាំងនឹងការបំផ្លាញកម្ពុជានេះ ហើយរួមជាធ្លុងមួយដើម្បីកម្ចាត់រាល់ជនក្បត់ជាតិទាំង ឡាយដូច សម រង្ស៊ី មូរ សុខហួរ អេង ឆៃអ៊ាង កឹម មនោវិទ្យា នេះ។ ប្រ
សិនបើពួកគេទាំងនេះ ក្បត់ជាតិ សូមក្បត់ជាតិតែក្រុមខ្លួនចុះ កុំនាំថោកតម្លៃដល់ជាតិសាសន៍ខ្មែរទាំងមូល ហើយគួរបញ្ឈប់ការតស៊ូមតិតាមបែបកញ្ជះបរទេសដាច់ថ្លៃព្រោះវាគ្រាន់តែជាការបម្រើផលប្រ យោជន៍បរទេសបំផ្លាញខ្មែរតែប៉ុណ្ណោះ។ ខ្មែរពេលនេះមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ដើម្បីសម្រេចលើជោគវាសនាប្រទេសខ្លួន និងក៏មានសមត្ថភាពគ្រប់គ្រាន់ដើម្បីកម្ចាត់រាល់កលល្បិចទុច្ចរិតរបស់ក្រុមក្បត់ជាតិដែរ។ ក្រុមក្បត់ជាតិនឹងជួបតែបរាជ័យងើបមុខមិនរួច៕
ដោយចៅចាក់ស្មុក, រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨
Subscribe to:
Posts (Atom)