Thursday, August 30, 2018

(សូមទស្សនាវីដេអូ)៖រដ្ឋមន្ត្រីការបរទេសឥណ្ឌា បង្ហាញការកោតសរសើរថា កម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស!

ក្រសួងសេដ្ឋកិច្ចចេញសេចក្ដីជូនដំណឹងស្ដីពីការរំលឹកការបង់ពន្ធលើអ ចលនទ្រព្យសម្រាប់ឆ្នាំ២០១៨


រដ្ឋមន្ត្រីពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥០ និងកិច្ចប្រជុំពាក់ព័ន្ធ

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥០ និងកិច្ចប្រជុំពាក់ព័ន្ធ (50th ASEAN Economic Ministers and Related Meeting) ដែលរៀបចំឡើងនៅសណ្ឋាគារ Shangri-La រដ្ឋធានីសិង្ហបុរី ចាប់ពីថ្ងៃ២៨ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងគោលបំណងពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពការងារធ្វើសេរីភាវូបនីយកម្មក្នុងអាស៊ាន និងរិះរកដំណោះស្រាយលើបញ្ហាប្រឈមផ្សេងៗ។
ក្នុងនោះកិច្ចប្រជុំក៏បានត្រួតពិនិត្យ និងកំណត់ជំហរផ្ទៃក្នុងអាស៊ានសម្រាប់ការចរចាជាមួយប្រទេសជាដៃគូក្រោមក្របខ័ណ្ឌអាស៊ានបូកមួយ អាស៊ានបូកបី និងការចរចាលើកិច្ចព្រមព្រៀងភាពដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ (RCEP) និងកំណត់ជំហររបស់អាស៊ានទាក់ទងនឹងរបត់ថ្មីនៃសេដ្ឋកិច្ចពិភពលោកផងដែរ។
កិច្ចប្រជុំត្រូវបានដឹកនាំដោយលោក Chan Chun Sing រដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី និងមានការចូលរួមពីសំណាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចនៃបណ្តាប្រទេសអាស៊ាន រួមជាមួយគណៈប្រតិភូជាសមាជិក ព្រមទាំងអគ្គលេខាធិការអាស៊ាន និងមន្រ្តីលេខាធិការដ្ឋានអាស៊ាន។
កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម៖ រដ្ឋមន្រ្តីសេដ្ឋកិច្ចប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម បានវាយតម្លៃខ្ពស់លើលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចឆ្នាំ២០១​៧​-២០១៨ ហើយបានអនុម័តលើផែនការសកម្មភាពថ្មីសម្រាប់ឆ្នាំ២០១៩-២០២០ ដើម្បីបន្ថយគម្លាតអភិវឌ្ឍន៍ជាមួយសមាជិកអាស៊ានទាំង៦ចាស់។
ទន្ទឹមនោះ រដ្ឋមន្ត្រីក៏បានផ្តល់គោលការណ៍សំខាន់ៗ សម្រាប់បញ្ចូលក្នុងក្របខ័ណ្ឌសម្រាប់ការអភិវឌ្ឍន៍ កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (Framework for CLMV Development) ព្រមទាំងណែនាំឲ្យលេខាធិការដ្ឋានអាស៊ាន ខិតខំសម្របសម្រួលការងារនេះជាមួយប្រទេសជាសមាជិក ដោយធ្វើយ៉ាងណាបញ្ចប់សេចក្តីព្រាង និងដាក់ជូនរដ្ឋមន្ត្រីពិនិត្យ និងរាយការណ៍ជូនថ្នាក់ដឹកនាំកំពូលនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។
កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរីអាស៊ានលើកទី៣២ (AEM-32nd AFTA Council Meeting) បានពិភាក្សាលើចំណុចសំខាន់ៗមួយចំនួន នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន ដោយបានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ពន្លឿនការដោះស្រាយបញ្ហាដែលនៅសេសសល់។
កិច្ចប្រជុំក៏បានពិភាក្សាលើការលុបបំបាត់របាំងមិនមែនពន្ធគយ បញ្ជរតែមួយអាស៊ាន (ASEAN Single Window) និងការសម្រួលពាណិជ្ជកម្មផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តីបានគាំទ្រការជម្រុញឲ្យអនុវត្តបញ្ជរតែមួយអាស៊ាន ឲ្យបានគ្រប់ប្រទេស និងបានស្នើឱ្យអាស៊ានផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជា និងបួនប្រទេសទៀតដែលកំពុងអនុវត្តសាកល្បង ដើម្បីកម្មវិធីនេះអនុវត្តឱ្យបានពេញលេញ ក្នុងគោលដៅសម្រួលពាណិជ្ជកម្មនៅក្នុងតំបន់។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឲ្យភាគីថៃ សហការជាមួយកម្ពុជា និងឡាវ ក្នុងការដោះស្រាយបញ្ហានានាទាក់ទងនឹងការនាំចេញពោតពីកម្ពុជា និងឡាវ ហើយឈានទៅចុះហត្ថលេខាលើអនុស្សរណៈ ស្តីពីទំនិញឆ្លងកាត់ទ្វេភាគីកម្ពុជា ថៃ ក្នុងពេលឆាប់ៗផងដែរ។
កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ានលើកទី២១ (AEM-21st AIA Council Meeting)៖ កិច្ចប្រជុំបានពិភាក្សាលើចំណុចសំខាន់ៗនៅក្រោមក្របខ័ណ្ឌវិនិយោគអាស៊ាន ជាពិសេសសេរីភាវូបនីយកម្មវិនិយោគ និងសមិទ្ធផលជាអាទិភាពរបស់ប្រធានអង្គប្រជុំអាស៊ាន(សិង្ហបុរី)លើការវិនិយោគ។ កិច្ចប្រជុំគាំទ្រការពង្រឹង និងធ្វើសេរីភាវូបនីយកម្មលើកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន ក្នុងគោលដៅទាក់ទាញ និងការពារការវិនិយោគក្នុងតំបន់អាស៊ាន។
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥០ (The 50th ASEAN Economic Ministers’ Meeting)៖ កិច្ចប្រជុំបានពិនិត្យនូវវឌ្ឍនភាព និងពិភាក្សាលើគំនិតផ្តួចផ្តើមនានាក្រោមសមិទ្ធផលសេដ្ឋកិច្ចជាអាទិភាពឆ្នាំ២០១៨ របស់ប្រធានអង្គប្រជុំអាស៊ានឆ្នាំ២០១៨។
លើសពីនេះ អង្គប្រជុំក៏បានពិភាក្សាអំពីប្រធានបទទាក់ទងនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ ការចូលរួមរបស់អាស៊ានទៅក្នុងខ្សែសង្វាក់តម្លៃសាកល ការចូលរួមរបស់វិស័យឯកជនជាមួយរដ្ឋលើការអភិវឌ្ឍន៍សហគ្រាសមីក្រូ តូច និងមធ្យម ជំរុញការធ្វើពាណិជ្ជកម្មអេឡិចត្រូនិក សេរីភាវូបនីយកម្មកញ្ចប់ទី៩នៃសេវាកម្មអាស៊ាន និងវឌ្ឍនភាពនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ (RCEP) ព្រមទាំងផ្តល់អនុសាសន៍ណែនាំក្នុងគោលដៅបញ្ចប់កិច្ចព្រមព្រៀងក្នុងឆ្នាំ២០១៨នេះ។

បន្ទាប់ពីនេះ រដ្ឋមន្រ្តីនៃក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន និងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន បានចុះហត្ថលេខាលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន(Protocol to amend ATIGA)និងពិធីសារអនុវត្តកញ្ចប់ទី១០នៃក្របខ័ណ្ឌកិច្ចព្រមព្រៀងសេវាកម្មអាស៊ាន(Protocol to implement the 10th AFAS Package)៕




ជំនួបពិភាក្សាការងាររដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិចិន បង្ហាញពី ទំនាក់ទំនងយ៉ាងរឹងមាំរវាងកម្ពុជា-ចិន និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា

នៅវិមានសន្តិភាព ព្រឹកថ្ងៃព្រហស្បតិ៍ទី៣០ ខែសីហា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញទទួលជួបពិភាក្សា ការងារជាមួយ លោក សុង ថាវ (SONG TAO) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង អន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ នៅក្នុងជំនួបព្រឹក មិញនេះ លោក SONG TAO បានជម្រាបអំពីដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជាពេលនេះគឺនាំសាររបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ជូនចំពោះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន សម្ដែងនូវការអបអរសាទរផ្ទាល់ ចំពោះជោគជ័យដែលកម្ពុជាទទួលបានពីការបោះឆ្នោតថ្នាក់ជាតិថ្មីៗកន្លងមកនេះ។
ក្នុងនាមរដ្ឋាភិបាលចិន លោក ស៊ុន ថាវ បានបង្ហាញការគាំទ្រចំពោះ គណបក្សប្រជាជនកម្ពុជាក៏ដូចជាគាំទ្រចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានដឹកនាំកម្ពុជាដើម្បីឆ្ពោះទៅកាន់ការអភិវឌ្ឍ ដើម្បីលើក ស្ទួយជីវភាពរស់នៅរបស់ប្រជាជនព្រមទាំងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើនផងដែរ។ ជាងនេះទៅទៀតក៏ដើម្បីរក្សាសុខ សន្តិភាព និងស្ថិរភាពក្នុងតំបន់បន្ថែមទៀត។
លោក SONG TAO ក៏បានបញ្ជាក់សារជាថ្មីផងដែរថាកម្ពុជាគឺជាមិត្តចាស់ មិត្តល្អ ដែលមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយប្រទេសចិន។ លោក បានបន្តថាកន្លងមកទោះបីមានអ្វីកើតឡើងក៏ដោយក៏ទំនាក់ទំនងនេះនៅតែបន្តយ៉ាងរឹងមាំដដែលហើយគ្មានអ្វីផ្លាស់ប្ដូរឡើយ។ ជាមួយនឹងដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយទៀតនោះ ទំនាក់ទំនងរវាងកម្ពុជា-ចិនគឺបានរីក ចម្រើនយ៉ាងឆាប់រហ័ស។
ទន្ទឹមគ្នានេះដែរ ក៏មានកិច្ចសន្យា និងកិច្ចព្រមព្រៀងជាច្រើនដែលត្រូវ បានចុះហត្ថលេខារវាងប្រមុខដឹកនាំនៃប្រទេសទាំងពីរ ក្នុងការជួយ កម្ពុជាឱ្យកាន់តែរីកចម្រើន។ លោក SONG TAO ក៏បានជម្រាបទៀតថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានៅពេលនេះគឺដើម្បីជំរុញករអនុវត្តរាល់កិច្ចព្រមព្រៀងទាំងឡាយណាដែលបានចុះហត្ថលេខារួចហើយ ធ្វើយ៉ាងណាឱ្យកិច្ចព្រមព្រៀងនោះអនុវត្តសម្រេចបានលទ្ធផល។ លោក ក៏បានគូសបញ្ជាក់ថា ភាគីចិននឹងនៅតែបន្តជួយលើអ្វីដែលជាសេចក្តី ត្រូវការរបស់កម្ពុជា។
នៅក្នុងឱកាសនោះផងដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបំពាក់មេដាយគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍ជូន លោក SONG TAO ដែលបានចូលរួមប្រឹងប្រែង ជួយដល់កម្ពុជា។ លោកក៏បានអរគុណចំពោះសារដែល លោក ស៊ុន ថាវ ពាំនាំពីលោកប្រធានាធិបតី Xi Jinping ហើយក៏បានធ្វើបទបង្ហាញ ជូនលោក SONG TAO នូវកំណែទម្រង់របស់កម្ពុជាចាប់តាំងពីឆ្នាំ ២០១៣ ដែលបានធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តលើការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលទទួលជោគជ័យនៅក្នុងដំណើរការបោះឆ្នោតថ្នាក់ ជាតិកន្លងមក។
ជាមួយនោះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានជម្រាបជូនលោក SONG TAO អំពីស្ថានភាពទូទៅរបស់កម្ពុជា និងបានថ្លែងអំណរគុណចំពោះមិត្តចិន និងប្រជាជនចិនដែលកន្លងមកតែងតែបានជួយដល់កម្ពុជា និងបានផ្ដល់កិច្ចសហប្រតិបត្តិការល្អដល់កម្ពុជា ជាបន្តបន្ទាប់។

លោក ក៏បានជម្រាបទៅមិត្តចិនផងដែរថា នៅខែក្រោយនេះ លោកនឹងអញ្ជើញទៅចូលរួមពិព័រណ៌ចិននៅទីក្រុងណាននីង ប្រទេសចិន ដែលកម្ពុជាជាប្រទេសកិត្តិយសរបស់មិត្តចិន ហើយនឹងអញ្ជើញចូលរួមនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសវៀតណាមផងដែរ៕












ក្រសួងសាធារណការ សហការជាមួយវិទ្យាស្ថានមេគង្គប្រទេសថៃ បើកសិក្ខាសាលាស្ដីពីអត្ថប្រយោជន៍ និងការប្រើប្រាស់កម្មវិធី Soft Wear សម្រាប់ស្តង់ដារគុណភាពសេវាភ័ស្តុភារកម្មបៃតង

លោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្ដុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែសីហាឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាមួយ ដែលដឹកនាំដោយវិទ្យាស្ថានមេគង្គ ស្ដីពីអត្ថប្រយោជន៍ និងការប្រើប្រាស់កម្មវិធី Soft Wear សម្រាប់ស្តង់ដារគុណភាពសេវាភ័ស្តុភារកម្មបៃតង។
សិក្ខាសាលានេះសហការរៀបចំឡើង ដោយវិទ្យាស្ថានមេគង្គព្រះរាជាណាចក្រថៃ និងអគ្គនាយកភ័ស្តុភារកម្ម (GDL)នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។ សិក្ខាសាលានេះមានការចូលរួមពីមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដៃគូអភិវឌ្ឍន៍ និងវិស័យ ឯកជនផងដែរ។
លោក ឈៀង ពេជ្រ បានគូសបញ្ជាក់ពីបញ្ហាប្រឈមមួយចំនួន ដែលកម្ពុជាកំពុងប្រឈមនាពេល បច្ចុប្បន្នដូចជា រថយន្តដឹកជញ្ជូនទំនិញចាស់ និងគ្មានប្រសិទ្ធភាព ចំណេះដឹងផ្នែកគ្រប់គ្រងភ័ស្តុភារកម្ម មិនគ្រប់គ្រាន់ ស្តង់ដារសុវត្ថិភាពទាប និងការបណ្តុះបណ្តាលអ្នកបើកបរអន់ថយ។

ដោយទទួលស្គាល់ថា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនល្អប្រសើរ ដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច និងសុខុមាលភាពរបស់ប្រទេស លោកបានលើកឡើងថា ទស្សនៈទាក់ទងនឹងការដឹកជញ្ជូនបៃតង (Green Freight Logistics Concept) អាចជួយបង្ហាញផ្លូវ និងដោះស្រាយបញ្ហាទាក់ទង នឹងដឹកជញ្ជូនទំនិញទាំងនេះបាន។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរដល់ វិទ្យាស្ថានមេគង្គ ដែលបានផ្តល់ការគាំទ្រ ក្នុងការនាំយកការបណ្តុះបណ្តាល និងSoft Wearនេះមកកម្ពុជា៕





គណៈរដ្ឋមន្រ្តីថ្មី៖ ឈាមចាស់រួមឈាមថ្មីបង្កើតថាមពលថ្មី និងជំនឿថ្មី បម្រើបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា

អ្នកវិភាគចៅ ចាក់ស្មុក នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ បានបង្ហោះផ្សាយនូវអត្ថបទវិភាគមួយ ទោះបីជាសភាពការណ៍ស្ងប់ស្ងាត់ ប៉ុន្តែក្នុងចិត្តពលរដ្ឋខ្មែរ ពិតជាចង់ដឹងយ៉ាងអន្ទៈសាថា តើគណៈរដ្ឋមន្ត្រីថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នឹងមានទម្រង់យ៉ាងដូចម្តេច និងឥស្សរជនរូបណាខ្លះដែលនឹងត្រូវទទួលបានសេចក្តីទុកចិត្ត ដឹកនាំស្ថាប័ននានាចំណុះរាជរដ្ឋាភិបាល។
ចម្ងល់ដែលមិនទាន់មានចម្លើយនៅឡើយថា តើឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីដែលជាសមាជិករាជរដ្ឋាភិបាលថ្មី ត្រូវរក្សាទុកនូវរដ្ឋមន្ត្រីចាស់ដដែល ឬត្រូវផ្លាស់ប្តូរថ្មី? តើរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៃក្រសួងនីមួយៗ នឹងត្រូវរក្សានៅដដែលឬត្រូវតែផ្លាស់ប្តូរថ្មី បញ្ចូលកម្លាំងថ្មីឈាមថ្មី ដែលជាយុវជនប្រកបដោយថាមពល និងដ៏សកម្មរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីរៀនសូត្រពីការដឹកនាំ ដកបទពិសោធពីមន្ត្រីដែលមានបទពិសោធយូរ និងត្រៀមខ្លួនបន្តវេនដឹកនាំសម្រាប់ពេលអនាគត?
មន្ត្រីរាជការនៅតាមក្រសួងនានា ក៏រង់ចាំអ៊ុតមើលថា តើរដ្ឋមន្ត្រីរបស់ខ្លួន នៅក្នុងអាណត្តិទី៥ នឹងបន្តការដឹកនាំនៅអាណត្តិទី៦ទៀតដែរឬទេ? អារម្មណ៍ពេលនេះអាចនឹងត្រូវវិលវល់ខ្លះ ប៉ុន្តែគួរតែរង់ចាំលទ្ធផលនៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដែលពេលនោះក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាលសម្រាប់អាណត្តទី៦ នឹងត្រូវបង្កើតឡើង។
អ្វីដែលគេទន្ទឹងរង់ចាំជាងគេគឺក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលថ្មី!
ទោះជារដ្ឋាភិបាលថ្មី មិនទាន់ប្រសូតចេញជារូបរាង ប៉ុន្តែយោងតាមស្ថានភាពនយោបាយនៅកម្ពុជា បច្ចុប្បន្ននេះដែលគណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា កន្លងទៅទទួលបានអាសនៈ ១២៥/១២៥ នៅរដ្ឋសភា ពលរដ្ឋខ្មែរអាចមើលឃើញថា សម្តេចតេជោ ហ៊ុន សែន ដែលនឹងបន្តតំណែង ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៦ នឹងរៀបចំសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលប្រកបដោយភាពសកម្ម ពោរពេញទៅដោយថាមពល និងសមត្ថភាពខ្ពស់ព្រមទាំងមានការ ទទួលខុសត្រូវខ្ពស់ មានគោលនយោបាយដ៏ត្រឹមត្រូវ ដើម្បីឆ្លើយតបនឹងការផ្តល់នូវទំនុកចិត្តរបស់ពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា និងមកលើសម្តេច ក្នុងការដឹកនាំប្រទេស ការពារនូវសុខសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជារកបានដោយពិបាកនេះ។
រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជនកាន់តែខ្លាំងថែមទៀត ដើម្បីសម្រេចឱ្យបាននូវគោលដៅធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ និងដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ច រួមនឹងសេចក្តីសុខរបស់ពលរដ្ឋខ្មែរផងដែរ។
ទី១៖ តើនរណាខ្លះអាចជាសមាជិករដ្ឋាភិបាលអាណត្តិថ្មី?
គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសមាជិកគ្រប់ជាន់ថ្នាក់របស់គណបក្ស។ ទន្ទឹមនឹងការបំពេញ ការងារប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព សមាជិករាជរដ្ឋាភិបាលទាំងអស់ ជាពិសេសរដ្ឋមន្ត្រីនៃក្រសួងនីមួយៗ និងមានតួនាទីជាប្រធានគណបក្សក្រសួងផង បានខិតខំប្រឹងប្រែង និងបានលះបង់ទាំងកម្លាំងក្លាយកម្លាំងបញ្ញា ធនធានដើម្បីទ្រទ្រង់លើការងារបក្សនៅមូលដ្ឋាន ចុះជាប់ជាមួយប្រជាពលរដ្ឋ ជួយដោះស្រាយទុក្ខលំបាកសព្វ បែបយ៉ាងរហូតដល់ពលរដ្ឋនៅតាមមូលដ្ឋានចាត់ទុកថា ជាកូនចៅរបស់ពួកគាត់ផ្ទាល់។ សន្លឹកឆ្នោតដែលពលរដ្ឋខ្មែរបោះជូនគណបក្សប្រជាជនកម្ពុជា ៧៧% គឹបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីគណបក្សទាំងអស់ ដែលខិតខំបម្រើប្រជាពលរដ្ឋ។
ដូច្នេះរដ្ឋមន្ត្រីដែលដឹកនាំក្រសួងអាណត្តទី៥ នឹងអាចត្រូវបានផ្តល់សេចក្តីទុកចិត្តបន្តការដឹកនាំក្រសួងស្ថាប័ន ក្នុងរយៈពេលមួយសមស្របដើម្បីជាការតបស្នងសងគុណ នូវកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋមន្ត្រីទាំងអស់នោះដែលជាប្រធាន ស្ថាប័នដឹកនាំធ្វើកំណែទម្រង់ និងអនុវត្តតាមផែនការយុទ្ធសាស្ត្រនាំឱ្យដំណើរកម្ពុជាបោះឆ្នោះលឿនទៅរកភាពរុងរឿង និងជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ ម្យ៉ាងទៀតការរក្សានូវរដ្ឋមន្ត្រីចាស់ៗមួយចំនួនឱ្យនៅបន្តកាន់តំណែង ដើម្បីរក្សាសាមគ្គីភាពផ្ទៃក្នុង និងជួយបង្ហាត់បង្រៀនធនធានមនុស្សជំនាន់ ក្រោយឱ្យយល់ដឹងពីការងាររាក់ជ្រៅរបស់ក្រសួងស្ថាប័ន ព្រោះការដឹកនាំក្រសួងស្ថាប័នមួយ មិនងាយស្រួលដូចការនិយាយឡើយត្រូវការចាំបាច់នូវបទពិសោធ និងភាពទន់ភ្លន់លើការងារដឹកនាំនិងដោះស្រាយបញ្ហា។ ប៉ុន្តែដូចអាណត្តទី៥ ដែរ ទំនងសម្តេចតេជោ ហ៊ុន សេន ក៏នឹងធ្វើការរើរើគណៈរដ្ឋមន្ត្រីក្នុងករណីចាំបាច់ផងដែរ។
ទី២៖ ឈាមចាស់រួមឈាមថ្មីដើម្បីបុព្វហេតុជាតិមាតុភូមិ
ក្នុងចក្ខុវិស័យវែងឆ្ងាយមួយសម្តេចតេជោ ហ៊ុន សែន ពិតជាបានគិតគូរយ៉ាងហ្មតចត់បំផុតលើអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់បច្ចុប្បន្ន និងតទៅអនាគត។ ឆ្លងតាមរយៈការយកចិត្តទុកដាក់ដ៏ខ្ពស់ និងកំណើននៃធនធានមនុស្សជាយុវជនរបស់គណបក្សប្រជាជនកម្ពុជា យុវជនប្រកប ដោយថាមពល និងចំណេះដឹងខ្ពស់ត្រូវបានរំពឹងថា នឹងលេចមុខច្រើននៅក្នុងឋានៈជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៅតាមក្រសួងនីមួយៗ។ កម្លាំងយុវជនទាំងនេះ គឺជាកម្លាំងចលករយ៉ាងរឹងមាំ និងជាធនាគារខួរក្បាលរបស់ជាតិដែលនឹងត្រូវបានផ្តល់ឱកាសចូលរួមកសាង និងអភិវឌ្ឍជាតិឱ្យរីកចម្រើនរុងរឿងទៅមុខ។ នៅកម្ពុជា យុវជនមានប្រមាណ៦៥% នៃចំនួនប្រជាជនសរុប គឺជាកម្លាំងស្នូលរបស់ប្រទេសជាតិ។
ការបញ្ចូលកម្លាំងយុវជនក្នុងការដឹកនាំប្រទេស គឺជាការគិតគូរគ្រប់ជ្រុងជ្រោយរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបង្កើនសមត្ថភាពដឹកនាំរបស់មនុស្សជំនាន់ក្រោយ និងជាការគិតគូរប្រកបដោយគតិបណ្ឌិតក្នុងការក សាងធនធានមនុស្សប្រកប ដោយចំណេះដឹង និងការទទួលខុសត្រូវដើម្បីបន្តវេនដឹកនាំប្រទេសជាតិ រក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍដែលយុវជនជំនាន់សម្តេចបានលះបង់សព្វបែបយ៉ាង និងយកជីវិតធ្វើជា ដើមទុនដើម្បីប្តូរយកនូវភាពសុខក្សេមក្សាន្ត និងការរីកចម្រើនជូនជាតិដូចសព្វថ្ងៃនេះ។ ការបញ្ចូលឈាមថ្មីនេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងដើម្បី៖
ទី១៖ ឆ្លើយតបទៅនឹងសភាពការណ៍ និងដំណើររីកធំធាត់ឥតឈប់ឈរនៃការគាំទ្ររបស់ពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា។
ទី២៖ ការបន្តវេនដឹកនាំពីសំណាក់សមាជិកបក្សពីមួយជំនាន់ទៅមួយជំនាន់ទៀត។
ទី៣៖ ពង្រីកនិងពង្រឹងសាមគ្គីភាពឱ្យកាន់តែខ្លាំងនូវកម្លាំងដឹកនាំក្រោមដំបូលរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្លាំង ថែមទៀតបម្រើជាតិនិងប្រជាពលរដ្ឋលើគ្រប់វិស័យ។
ទី៤៖ បញ្ចូលឈាមថ្មីដែលជាសមាជិកបក្សវ័យក្មេងប្រកបដោយថាមពល ដើម្បីពង្រឹងកម្លាំងបម្រើនិងកសាងជាតិ។
យុវជនដែលនឹងក្លាយជាថ្នាក់ដឹកនាំក្នុងក្រសួងស្ថាប័ននេះគឺជាឈាមថ្មី ដែលនឹងបញ្ចូលក្នុងចង្កោមក្រុមថ្នាក់ដឹកនាំ នឹងធ្វើឱ្យរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កាន់តែរឹងមាំថែមទៀត ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើនកាន់តែខ្លាំង និងការពារសន្តិភាពនិងស្ថិរភាពនយោបាយបានរឹងមាំ។ នៅក្នុងរយៈពេលកន្លងទៅនេះ ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា បានដឹកនាំការសង្គ្រោះជាតិ និងប្រជាជនចេញពីរបបខ្មែរក្រហមប្រល័យពូជសាសន៍ ស្តារនិងកសាងជាតិមាតុភូមិឡើងវិញ ចេញពីគំនរផេះផង់ ឈាម និងទឹកភ្នែកឱ្យបោះជំហានទៅមុខប្រកបដោយមោទនភាពលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ សហប្រតិបត្តិការ និងការអភិវឌ្ឍ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ជាច្រើនដងរួចមកហើយថា សន្តិភាព ស្ថិរភាពនយោបាយមានភាពរឹងមាំដំណើរការអភិវឌ្ឍសង្គមជាតិ លើគ្រប់វិស័យបន្តរីកចម្រើន ក្នុងសន្ទុះដ៏ខ្លាំងក្លា ជាពិសេសដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋត្រូវបានពង្រឹងដើម្បីធានា ផលប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា។
ប្រការនេះបានឆ្លុះបញ្ចាំងនូវការដឹកនាំដ៏ត្រឹមត្រូវ នៃរាជរដ្ឋាភិបាលព្រមទាំងការចូលរួមដ៏សកម្មរបស់អង្គការចាត់តាំងគណបក្ស និងមន្ត្រីនៅគ្រប់ថ្នាក់ ដែលបានពុះពារអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ។ ប្រឈមនឹងការវិវឌ្ឍថ្មីៗនៃស្ថានការណ៍តំបន់ និងពិភពលោក និងការបង្កឡើងដោយក្រុមប្រឆាំង និងមជ្ឈដ្ឋានអគិតខាងក្រៅ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ចាំបាច់ត្រូវបង្កើនកម្លាំង និងត្រៀមខ្លួនគ្រប់ពេលទាំងអស់។
ដោយសារការគិតគូរគ្រប់ជ្រុងជ្រោយ និងមានយុទ្ធសាស្ត្រ និងផែនការការងារត្រឹមត្រូវ បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបាននូវការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ដើម្បីដឹកនាំប្រទេស ការពារសន្តិភាព និង ការអភិវឌ្ឍដែលកម្ពុជាមាន ហើយរហូតមក ទល់ពេលនេះគឺពលរដ្ឋខ្មែរបានយល់យ៉ាងច្បាស់ថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលមាន សមត្ថភាពឈរជើងការពារសុខសន្តិភាពជូន ប្រជាពលរដ្ឋកម្ពុជាបាន។ ដូច្នេះការបញ្ចូលឈាមថ្មីជាយុវជនក្នុង ជួរថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៅពេលនេះ គឺកាន់តែធ្វើឱ្យរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា កាន់តែខ្លាំងថែមទៀតនៅចំពោះមុខបញ្ហាទាំងឡាយជាអាយុជីវិតរបស់ជាតិ និងផលប្រយោជន៍ប្រជាជន។
ឈាមចាស់រួមឈាមថ្មី បង្កើតថាមពលថ្មី និងជំនឿថ្មី នៅលើគោលដៅចាស់ គឺការបម្រើបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា!

ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨

មន្ដ្រីអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានដោះលែង មិនមែនមកពីគំនាប ឬទណ្ឌកម្មអន្ដរជាតិនោះឡើយ

អ្នកនយោបាយ សកម្មជនដីធ្លី និងអតីតមន្ដ្រីគណបក្សសង្គ្រោះជាតិជាច្រើននាក់ ត្រូវបានដោះលែងចេញពីពន្ធនាគារជាបន្ដបន្ទាប់ ដែលកើតចេញពីនយោបាយបង្រួបបង្រួមជាតិ ជាប្រវត្តិសាស្ដ្រមួយទៀត របស់ប្រមុខនៃរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈការស្នើសុំព្រះរាជទានលើកលែងទោស ទៅកាន់ព្រះមហាក្សត្រ ជូនអ្នកជាប់ឃុំឃាំងទាំងនោះ។
កាយវិការ នៃការបង្រួបបង្រួមខ្មែរតែមួយ ដែលសម្ដេចធ្លាប់ធ្វើដោយជោគជ័យបានតាំងពីជាមួយក្រុមខ្មែរក្រហមនោះ បានលេចចេញជារូបរាងជាថ្មីម្ដងទៀត បន្ទាប់ពីអ្នកជាប់ឃុំឃាំងទាំងនោះ បានសរសេរលិខិតចេញពីបេះដូងពិតៗ ស្នើសុំទៅលោកនាយករដ្ឋមន្ត្រី សុំឲ្យជួយអន្ដរាគមន៍ស្នើទៅកាន់ព្រះមហាក្សត្រ ឲ្យលើកលែងទោសដល់ពួកគេ បន្ទាប់ពីបានទទួលស្គាល់ពីទោសកំហុសនានា នៅក្នុងអតីតកាលដែលនាំឲ្យមានការប្ដឹងផ្ដល់ និងចាប់ខ្លួនពួកគេដាក់ពន្ធនាគារយ៉ាងដូច្នេះ។
ទន្ទឹមនឹងការដោះលែងអ្នកជាប់ឃុំឃាំងទាំងនេះ ទណ្ឌិត សម រង្ស៊ី កំពុងតែលាក់ខ្លួននៅបរទេសនៅតែបន្ដវាយប្រហារ និងចាត់ទុកថា របត់នយោបាយថ្មីនេះរបស់បុរសខ្លាំងកម្ពុជា បានធ្វើឡើងដោយសារ តែមានគំនាម និងការដាក់ទណ្ឌកម្មពីសហគមន៍អន្ដរជាតិ មិនទទួលស្គាល់ការពិតនោះឡើយ ចំពោះនយោបាយបង្រួបបង្រួមជាតិរបស់ប្រមុខនៃរាជរដ្ឋាភិបាល និងពីការសារភាពកំហុសរបស់ អ្នកទោសទាំងអស់នោះ។
ដើម្បីលាតត្រដាងការពិតដែលនាំឲ្យមានការដោះលែងពួកគេចេញពីពន្ធនាគារ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ បណ្ដាញព័ត៌មាន បានទម្លាយពីការពិតជាក់ស្ដែង និងលិខិតសុំទោស និងការសារភាពទាំងស្រុងរបស់អ្នកជាប់ឃុំឃាំង ដែលស្នើទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនោះរួមមាន៖ អ្នកស្រី ទេព វន្នី សកម្មតវ៉ាដីធ្លីបឹងកក់, លោក អ៊ុ សំអាន អតីតតំណាងរាស្ដ្រ គណបក្សប្រឆាំង, លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ, លោក មាជ សុវណ្ណារ៉ា អតីតមន្ដ្រីជាន់ខ្ពស់គណបក្សប្រឆាំង និងសកម្មជនបក្សប្រឆាំងមួយនេះ១០នាក់ផ្សេងទៀត។

ផ្ទុយទៅវិញ នៅក្នុងលិខិតសុំលើកលែងទោសរបស់លោក មាជ សុវណ្ណារ៉ា និងសកម្មជន១០នាក់ ផ្សេងទៀត ដែលបានធ្វើរួមគ្នាតាមរយៈការផ្ដិតមេដៃ ដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននោះ ក៏បានទទួលស្គាល់យ៉ាងជាក់ច្បាស់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ កាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅ គឺរៀបចំឡើងទទួលបានជោគជ័យយ៉ាងខ្លាំង ក៏ព្រោះតែអ្នកចេញទៅបោះឆ្នោត មានរហូតទៅដល់៨៣.០២ភាគរយ ហើយដែលគណបក្សប្រជាជនកម្ពុជា បានឈ្នះសំឡេងឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី ទទួលបានអាសនៈនៅក្នុងរដ្ឋសភាទាំង១២៥ទៀតផង។
ក្រុមរបស់លោក មាជ សុវណ្ណារ៉ា ទាំង១១នាក់នេះ បានប្ដេជ្ញាថា ចាប់ពីពេលនេះតទៅពួកគេនឹងមិនចូលរួមបាតុកម្មណាមួយ ឬធ្វើសកម្មភាពណាមួយ ដោយគ្មានការពិចារណាបែបនេះឡើយ ហើយនឹងគោរច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់នានារបស់ប្រទេសជាតិ ព្រមទាំងចូលរួមការងារនូវសុខសន្ដិភាព ដែលសម្ដេចតេជោ ហ៊ុន សែន ខិតខំកសាងបានយ៉ាងលំបាកមួយនេះ ឲ្យគង់វង្សជានិច្ចនិរន្ដដើម្បីអភិវឌ្ឍន៍ប្រទេស។
សូមអានខ្លឹមសារទាំងស្រុង នៅក្នុងលិខិតរបស់អ្នកជាប់ឃុំឃាំងទាំងនេះ ដែលបានសារភាពពីទោសកំហុសរបស់ខ្លួន ដែលបានប្រព្រឹត្តរហូតមានការចាប់ ឃាត់ខ្លួននិងការសន្យាមិនប្រព្រឹត្តបទល្មើស មួយនេះ តទៅមុខទៀតឡើយ ពោលនៅក្នុងលិខិតរបស់ពួកគេទាំងនេះ ពុំបានរំលេចមួយមាត់សោះឡើយពីគំនាមអន្ដរជាតិ ពីទណ្ឌកម្មអន្ដរជាតិ ដូចដែលមេដឹកនាំរបស់ពួកគេ គឺទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី កំពុងតែប្រកាសក្ដែងៗ ពីក្រៅប្រទេសនោះឡើយ៖








នៅព្រឹកថ្ងៃទី៣០នេះ តុលាការបើកសវនាការ សម្រេចពន្យារពេល ឬបន្តឃុំខ្លួន លោក កឹម សុខា នៅពន្ធនាគារត្រពាំងផ្លុង

នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ស្អែកនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះ ឬអាចហៅថាសវនាការតូចមួយ នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ដើម្បីសម្រេចថា ពន្យារពេល ឬបន្តឃុំខ្លួនលោក កឹម សុខា បន្តទៀត បន្ទាប់ពីការពន្យារពេលឃុំខ្លួនលើកទី១ជិតដល់ថ្ងៃកំណត់។
កាលពីខែមីនា ឆ្នាំ២០១៨ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបន្តឃុំខ្លួន លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ជាបណ្តោះអាសន្នរយៈពេល៦ខែទៀត ដើម្បីធ្វើការស៊ើបអង្កេតបន្ថែម​ចំពោះបទល្មើសរបស់លោក។
មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា សវនាការដែលត្រូវចាប់ផ្តើមក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំនេះ ដឹកនាំដោយ ចៅក្រមជំនុំជម្រះ លោក គី ប្ញទ្ធី ហើយមានលោក សៀង សុខ ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងអយ្យការ។
ដោយឡែកមេធាវីម្នាក់របស់ លោក កឹម សុខា បានបញ្ជាក់ឱ្យដឹងផងដែរថា មេធាវីទាំង ៤នាក់ ដែលការពារក្តីឲ្យលោក កឹម សុខា ក៏នឹងត្រូវមានវត្តមានក្នុងសវនាការក្នុងពន្ធនាគារនេះផងដែរ។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់អាធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ»។ លោកត្រូវបានតុលាការបញ្ជូនទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោមការចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣នៃក្រមព្រហ្មទណ្ឌ។ បើតាមក្រមព្រហ្មទណ្ឌកម្ពុជា សន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ឆ្នាំដល់៣០ឆ្នាំ។

ការចាប់ខ្លួន លោក កឹម សុខា បានធ្វើឡើងបន្ទាប់ពីមានការបែកធ្លាយនូវវីដេអូរបស់លោក ដែលសារភាពអំពីការឃុបឃិតគ្នាជាប្រព័ន្ធជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ដោយយកលំនាំតាមប្រទេសស៊ែបប៊ី និងយូហ្គោស្លាវី ដែលរាជរដ្ឋាភិបាលចាត់ទុកថា ជាអំពើក្បត់ជាតិ ៕

(សូមទស្សនាេវីដេអូ)៖ការប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង នឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែកញ្ញា ខាងមុខ

(សូមទស្សនាវីដេអូ) អ្នកនាំពាក្យបក្សកាន់អំណាច៖ ៦ចំណុចបញ្ជាក់ថា ទណ្ឌិតសម រង្សី ជាអ្នកនយោបាយបំផ្លាញជាតិ និងប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ!

(សូមទស្សនាវីដេអូ)៖ ឥណ្ឌាកោតសរសើរការបង្កើត​ឧត្ដមក្រុមប្រឹក្សាពិគ្រោះ​និងផ្តល់យោបល់ដើម្បីផ្សះផ្សាជាតិ

(សូមទស្សនាវីដេអូ)៖ មន្ដ្រីអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានដោះលែង មិនមែនមកពីគំនាប ឬទណ្ឌកម្មអន្ដរជាតិនោះឡើយ

(សូមទស្សនាវីដេអូ)៖ការបើកប្រាក់បៀវត្ស ២សប្តាហ៍ម្តង នឹងត្រូវអនុវត្តទាំងស្ថាប័ន្តរដ្ឋ និងវិស័យឯកជន

ក្រសួងធនធានទឹក បញ្ជាក់ពីស្ថានភាពកម្ពស់ទឹកជំនន់ នៅតាមបណ្តាស្ថានីយជលសាស្ត្រប្រចាំថ្ងៃទី៣០ ខែសីហានេះ

ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីកម្ពស់ទឹកប្រចាំថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ ដោយបញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រនានារួមមាន ស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង, ស្ថានីយទន្លេមេគង្គ-ក្រចេះ, ស្ថានីយទន្លេមេគង្គ-កំពង់ចាម, ស្ថានីយបាសាក់-ចតុមុខ, ស្ថានីយមេគង្គ-អ្នកលឿង, ស្ថានីយបាសាក់-កោះខែល, ស្ថានីយទន្លេសាប-ព្រែកក្តាម និងបឹងទន្លេសាប-កំពង់លួង ៕

សូមអានព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីកម្ពស់ទឹក៖

រដ្ឋមន្ត្រីការបរទេសឥណ្ឌា បង្ហាញការកោតសរសើរថា កម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សទាំងផ្នែកទន់ និងផ្នែករឹង

នៅវិមានសន្តិភាព រសៀលថ្ងៃពុធទី២៩ ខែសីហា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញទទួលជួប លោកស្រី ស៊ុសម៉ា ស្វារ៉ាច (Sushma Swaraj) រដ្ឋមន្ត្រីការបរទេសឥណ្ឌា។ នៅក្នុងជំនួបនេះ លោកស្រី បានសម្តែងនូវការអបអរសាទរ ចំពោះលទ្ធផលបោះឆ្នោតរបស់កម្ពុជា នាពេលកន្លងទៅថ្មីៗ។ លោកស្រីបានមានប្រសាសន៍ថា ឥណ្ឌាបានបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតជាច្រើននាក់មកកាន់កម្ពុជា ហើយបានឃើញនូវដំណើរការបោះឆ្នោតមួយដែលមានភាពសេរី យុត្តិធម៌ និងគ្មានអំពើហឹង្សា។ លោកស្រីរដ្ឋមន្ត្រីការបរទេសឥណ្ឌា បានសង្កេតឃើញផងដែរថា កម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សទាំងផ្នែកទន់ និងផ្នែករឹង។
លើសពីនោះទៅទៀត លោកស្រី បានគូសបញ្ជាក់ថា កម្ពុជាក៏ទទួលបានជោគជ័យជាស្ថាពរ នូវក្នុងការសម្រេចគោលដៅសហសវត្ស ក្នុងរយៈពេលដ៏ខ្លីបំផុត។ លទ្ធផលទាំងនេះ គឺឆ្លុះបញ្ចាំងពីជំនឿទុកចិត្ត និងលទ្ធផល នៃការបោះឆ្នោត របស់ប្រជាជនជូនគណបក្សប្រជាជនកម្ពុជា។ លោកស្រីក៏បានជម្រាបជូន អំពីកិច្ចពិភាក្សាជាមួយនិងលោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ អំពីគម្រោងនៃការហោះហើរត្រង់ ពីឥណ្ឌាមកកាន់កម្ពុជា និងគម្រោងទទួលផលឆាប់រហ័សផងដែរ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកស្រីដែលបានអបអរសាទរ លទ្ធផលនៃការបោះឆ្នោតកម្ពុជា ហើយក៏បានជម្រាបជូនយ៉ាងសង្ខេប ពីដំណើរការបោះឆ្នោត និងប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជា។ លោកក៏បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលឥណ្ឌា ដែលតែងតែជួយដល់កម្ពុជាកន្លងមក តាមរយៈការផ្តល់ជំនួយ ជាពិសេសនៅពេលដែលកម្ពុជា ទើបតែរំដោះចេញពី របបប្រល័យពូជសាសន៍ ប៉ុលពត ប្រទេសឥណ្ឌា គឺជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យមួយ ដែលទទួលស្គាល់កម្ពុជាដំបូងគេបង្អស់។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្តែងនូវការស្វាគមន៍ លើកិច្ចពិភាក្សារបស់លោកស្រីជាមួយនិងឯកឧត្តមរដ្ឋមន្ត្រីការបរទេសអំពីការហោះហើរត្រង់ និងគម្រោងទទួលផលរហ័ស។ លោកបានមានប្រសាសន៍ថា គម្រោងទទួលផលរហ័សនេះ គឺជួយដោះស្រាយត្រង់ដល់ប្រជាជនកម្ពុជាតែម្តង ជាពិសេសនៅពេលដែលកម្ពុជា កំពុងមានគ្រោះទឹកជំនន់ ដូចពេលបច្ចុប្បន្ននេះ។ គម្រោងនេះ អាចជួយក្នុងការស្តារអណ្តូងទឹក,ការផ្តល់គ្រាប់ពូជ និងការជួសជុលសាលារៀន មន្ទីរពេទ្យជាដើម ដែលបានទទួលរងគ្រោះទឹកជំនន់នោះ៕