Tuesday, May 07, 2024

(វីដេអូ) សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការប្រព័ន្ធបញ្ជរតែមួយជាតិ


CMF: 7 May, 2024

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី, រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញវត្ថុ
និង ជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ
ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា នៃរាជរដ្ឋាភិបាល
ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស ជាតិ និង អន្តរជាតិ ទាំងអស់ ជាទីមេត្រី!

ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដែលបានចូលរួមជាអធិបតី ក្នុង ពិធីប្រកាស​ដាក់ឱ្យអនុវត្តជាផ្លូវការប្រព័ន្ធបញ្ជរតែមួយជាតិនាថ្ងៃនេះ។ ប្រព័ន្ធដ៏មានសារៈសំខាន់នេះឆ្លុះបញ្ចាំងឱ្យឃើញពី​​កិច្ច​​ប្រឹង​​ប្រែង​​របស់​​​រាជ​រដ្ឋាភិបាល ក្រោមស្មារតីបុរេសកម្ម និង ទទួលខុសត្រូវខ្ពស់ ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើង នូវបរិយាកាសធុរកិច្ច និង ការវិនិយោគ នៅកម្ពុជា ។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះ ប្រធាន, អនុប្រធាន, និង សមាជិកទាំងអស់ នៃគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរ​តែមួយជាតិ ដែលបានខិតខំ និង រួមគ្នា អភិវឌ្ឍ និង អនុវត្ត ​គម្រោងបញ្ជរតែមួយជាតិ​នេះ រហូតសម្រេចបានជោគជ័យ ។ ខ្ញុំក៏សូមថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស ជាតិ និង អន្តរជាតិ ទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃ អញ្ជើញចូលរួមពិធីរបស់យើង នាថ្ងៃនេះ ។

ខ្ញុំសូមរំលឹកថា កម្ពុជា ស្ថិតក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ ក្នុងតំបន់ និង លើសកលលោក។ មុនវិបត្តិនៃជំងឺកូវីដ-១៩ កម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាមធ្យម ៧% ក្នុងមួយឆ្នាំ ដែលការណ៍នេះ បានអនុញ្ញាតឱ្យកម្ពុជាប្រែក្លាយពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ ២០១៥។ ក្នុងអំឡុងនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, ទោះបីជាមានកំណើនអវិជ្ជមាន ក្នុងឆ្នាំ ២០២០, សេដ្ឋកិច្ចកម្ពុជា បានស្ទុះឡើងវិញយ៉ាងឆាប់ ដោយសម្រេចបានកំណើន ៥,១% ក្នុងឆ្នាំ ២០២២ និង ៥% ក្នុងឆ្នាំ ២០២៣ ហើយត្រូវបានព្យាករថា នឹងបន្តសម្រេចបានកំណើនខ្ពស់ ក្នុងរយៈពេលមធ្យម ទៅរយៈពេលវែង ខាងមុខ ។

ជាការពិត មួយចំណែកធំនៃកំណើនខ្ពស់របស់កម្ពុជា ទ្រទ្រង់ដោយពាណិជ្ជកម្ម ។ ជាក់ស្តែង ការនាំចេញរបស់កម្ពុជាមានកំណើនជាមធ្យម ១៣,៣% ក្នុងចន្លោះឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២៣ និង បានកើនឡើងដល់ទំហំ ២៣,៤៧ ប៊ីលានដុល្លារអាមេរិក ឬ ស្មើនឹង ៥៤,៧% នៃផលិតផលក្នុងស្រុកសរុប របស់កម្ពុជា ក្នុងឆ្នាំ ២០២៣ ។ ក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២៤ និន្នាការនៃការនាំចេញនៅបន្តមានចលនាវិជ្ជមាន ក្នុងកំណើនប្រមាណ១៧,២%។
ក្នុងន័យនេះ រាជរដ្ឋាភិបាល តែងកំណត់ការកែលម្អបរិយាកាសធុរកិច្ច និង ការវិនិយោគ និង កិច្ចសម្រួលពាណិជ្ជកម្ម ជាអាទិភាពដ៏ចម្បងមួយ ដោយបានដាក់ចេញនូវគោលនយោបាយ, យុទ្ធសាស្ត្រ, កម្មវិធី, និង វិធានការកែទម្រង់ ព្រមទាំងបទដ្ឋានគតិយុត្តសម្រាប់កែលម្អការអនុវត្ត ជាក់ស្តែង ជាបន្តបន្ទាប់ ។

ដូច ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរាយការណ៍មុននេះបន្តិច, រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, បានខិតខំធ្វើទំនើបកម្មជាច្រើន លើការងារសំខាន់ៗរបស់ខ្លួន ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល ម្យ៉ាង, ដើម្បីពង្រឹងប្រសិទ្ធភាព ការងារប្រចាំថ្ងៃរបស់ខ្លួន និងម៉្យាងទៀត ក្នុង​គោលបំណង​ជំរុញ​​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឆ្លង​កាត់​ព្រំដែន និង ពង្រីកវិសាលភាពទីផ្សារ និង កាលានុវត្តភាពសេដ្ឋកិច្ច​ សម្រាប់កម្ពុជា តាមរយៈការ​កាត់​បន្ថយ​នីតិវិធីរដ្ឋបាល និង ចំណា​យលើសេវាសាធារណៈនិង​ជាពិសេស​ ការ-បង្កើន​ប្រសិទ្ធភាព​នៃ​ប្រតិបត្តិ​ការ​​ពាណិជ្ជកម្ម​របស់​វិស័យ​ឯកជន ។

ស្របតាមនិន្នាការតំបន់ និង សកល រាជរដ្ឋាភិបាល បានកំណត់យកបច្ចេកវិទ្យា, ជាពិសេស​ បច្ចេក​វិទ្យាឌីជីថល ជាកាតាលីករគន្លឹះមួយ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព ។ ជាក់ស្តែង រាជរដ្ឋាភិបាល បានដាក់ចេញនូវ ក្របខ័ណ្ឌគោលនយោបាយ សេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និង គោលនយោបាយរដ្ឋាភិបាល​ឌីជីថល​កម្ពុជា ២០២២-២០៣៥ ជាមួយនឹងចក្ខុវិស័យ កសាងសេដ្ឋកិច្ច, សង្គម និង រដ្ឋាភិបាល ឌីជីថល រស់រវើក តាមរយៈការរៀបចំ​មូលដ្ឋានគ្រឹះ សម្រាប់ជំរុញការចាប់យក និង ការធ្វើបរិវត្តកម្ម ឌីជីថល នៅគ្រប់ស្ថាប័ន រដ្ឋ និង ឯកជន ។ បន្ថែមលើនេះ, នៅក្នុងនីតិកាលទី ៧ នៃរដ្ឋសភា, រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តនូវ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ ដោយបានបន្ថែម «បច្ចេកវិទ្យា» ជាអាទិភាពថ្មីមួយ សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និង បរិវត្តកម្មឌីជីថល ក៏ដូចជាឆ្លើយតបនឹងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងមធ្យោបាយ ដ៏សំខាន់នៃការសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ទន្ទឹមនេះ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និង ការបង្កើនភាពប្រកួតប្រជែង ក៏ត្រូវបានកំណត់យ៉ាងច្បាស់ថា ជាអាទិភាពដ៏សំខាន់មួយ ក្នុង យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១ ដោយផ្តោតលើការកែលម្អបរិយាកាសធុរកិច្ច ដែលអំណោយផលដល់ការធ្វើធុរកិច្ច, ការធ្វើពាណិជ្ជកម្ម និង ការវិនិយោគ តាមរយៈការកែសម្រួល និង ការធ្វើសាមញ្ញកម្ម នីតិវិធីពាក់ព័ន្ធនានា ការធ្វើឌីជីថលភាវូបនីយកម្មនៃការផ្តល់សេវាសាធារណៈ និង កិច្ចការរដ្ឋបាល ការពង្រឹងសមត្ថភាពស្ថាប័ន និង ការលើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចសម្របសម្រួលអន្តរក្រសួងស្ថាប័ន ។

ក្នុងន័យនេះ, ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិនាថ្ងៃនេះ ម៉្យាង គឺជាការរួមចំណែកមួយដ៏សំខាន់ ក្នុងការកែលម្អបរិយាកាសធុរកិច្ច និង ការជំរុញសកម្មភាពពាណិជ្ជកម្ម នៅកម្ពុជា សំដៅលើកកម្ពស់គុណភាព តម្លាភាព ប្រសិទ្ធភាព និង ការជឿទុកចិត្ត ពីសំណាក់ វិនិយោគិន និង ធុរជន និងម៉្យាងទៀត គឺជាការបង្ខិតសេវាសាធារណៈ ទៅជិតអ្នកប្រើប្រាស់ តាមរយៈ ការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និង ថ្នាលបច្ចេកវិទ្យា ក្នុងការផ្តល់សេវាសាធារណៈ ដើម្បីសម្រួលនីតិវិធី កាត់បន្ថយពេល និង ចំណាយពាក់ព័ន្ធផ្សេងៗ ។ សមិទ្ធផលនេះ ក៏ជាការបន្តជំរុញការកែទម្រង់ស៊ីជម្រៅ និង ការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូល និង បង្កើតការប្រកួតប្រជែងដោយស្មើភាព ក្នុងការធ្វើធុរកិច្ច និង ការវិនិយោគ និងដើម្បីកាត់បន្ថយ​បន្ទុកចំណាយលើការបំពេញតាមកាតព្វកិច្ច និងនីតិវិធីសារពើរពន្ធ ។

យ៉ាងណាមិញ ដូច ឯកឧត្តមអគ្គបណ្ឌិតស​ភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានរាយការណ៍ពីខាងដើម, ប្រព័ន្ធបញ្ជរតែមួយជាតិរបស់កម្ពុជា ដែលមានការតភ្ជាប់​ទៅកាន់ប្រព័ន្ធបញ្ជរតែមួយអាស៊ាន ដើម្បីផ្លាស់ប្តូរ​ទិន្នន័យជាមួយបណ្តា​ប្រទេសជាសមាជិកអាស៊ាន នឹងកែសម្រួលនីតិវិធីនៃការស្នើសុំអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត, វិញ្ញាបនបត្រ និង ឯកសារតម្រូវនានា ពាក់ព័ន្ធ​នឹងការនាំចេញ-នាំចូល​ទំនិញ ​ដែលកន្លងមក ពាណិជ្ជករ ត្រូវរត់ការឆ្លងកាត់ក្រសួង-ស្ថាប័នមានសមត្ថកិច្ចផ្សេងគ្នា ជាច្រើនលើក មកជាការស្នើសុំតែមួយ​លើករួមគ្នា តាមទម្រង់អេឡិចត្រូនិក។ ប្រព័ន្ធនេះ រួមជាមួយនឹងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (អាស៊ីគូដា) នឹងជួយសម្រួលដល់ ការធ្វើពាណិជ្ជកម្មនៅកម្ពុជា ដោយផ្លាស់ប្ដូររបៀបរបបការងារ ពីការពឹងផ្អែកលើក្រដាស (Paper-based) ទៅជាការមិនប្រើក្រដាស (Paperless) ។ ក្នុងន័យនេះ ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងក្លាយជាតួអង្គដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច ដែលធ្វើឱ្យកិច្ចសម្រួលពាណិជ្ជកម្មរបស់យើង កាន់តែមានប្រសិទ្ធភាព និង មានលទ្ធភាព តភ្ជាប់ ទៅនឹងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច ផ្សេងទៀត ក្នុងតំបន់ និង លើសកលលោក ។

ខ្ញុំរំពឹងយ៉ាងមុតមាំថា ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងក្លាយជាគំរូជោគជ័យមួយទៀតនៃកិច្ចប្រឹងប្រែងរួមគ្នារបស់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល ដែលបានជម្នះនូវការលំបាកទាំងឡាយ ក្នុងដំណើការនៃការសម្របសម្រួលស្ថាប័ន ។ ក្នុងន័យនេះ ប្រព័ន្ធបញ្ជរតែមួយជាតិ អាច​​ចាត់ទុក បានថា ជា ជោគជ័យរួមគ្នា ឬជា សមិទ្ធិផលរួមគ្នា របស់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល ក្នុងការ អនុវត្តការងារ តាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” (Dynamics of Stakeholder System) ។ ការធ្វើការួមគ្នាប្រកបដោយជោគជ័យនេះ ក៏បានហុចផលដល់វិស័យឯកជន ដែលនឹងទទួលបានប្រយោជន៍ជាច្រើន ពី ប្រព័ន្ធបញ្ជរតែមួយជាតិ ជាអាទិ៍ ៖ ចំណេញពេល និង ការកាត់បន្ថយចំណាយ ដោយមិនចាំបាច់ត្រូវរត់ការពីក្រសួង-ស្ថាប័នមួយ ទៅក្រសួង-ស្ថាប័នមួយទៀតនោះទេ។

ខ្ញុំមានការចាប់អារម្មណ៍លើចំណុចមួយ ក្នុងរបាយការណ៍របស់ ឯកឧត្តមអគ្គបណ្ឌិត ស​ភាចារ្យ អូន ព័ន្ធមុនីរ័ត្នដែលបានលើកឡើងអំពីការតភ្ជាប់គ្នាជាខ្សែច្រវាក់នៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ពីប្រព័ន្ធមួយ ទៅប្រព័ន្ធមួយទៀត របស់ក្រសួង-ស្ថាប័ន ចំនួន ២១​ តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា, ឬហៅថា CamDX,​ ដែលអនុញ្ញាតឱ្យយើងអាចបង្កើតនូវសេវាអេឡិចត្រូនិកជាច្រើនផ្សេងទៀត ដោយកាត់បន្ថយនូវ នីតិវិធីស្មុគស្មាញ​ និង ពេល ដ៏ច្រើនគួរ-ឱ្យកត់សម្គាល់ ។ ការកសាងប្រព័ន្ធអេកូឡូស៊ីនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានបែបនេះ ពិតជាមានសារៈសំខាន់ ដែលខ្ញុំយល់ថា អាចបង្កើតជាគំរូ ឬ ក្របខ័ណ្ឌការងារថ្មីមួយទៀត ដែលជាមូលដ្ឋានសម្រាប់យកទៅប្រើប្រាស់ក្នុងការលើកស្ទួយបរិយាកាសធ្វើធុរកិច្ច និង ការសម្រួលពាណិជ្ជកម្ម ក៏ដូចជាការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា ជារួមតែម្តង ។ ក្នុងន័យនេះ ការបន្តយកចិត្តទុកដាក់ពង្រឹង និង ពង្រីកប្រព័ន្ធអេកូឡូស៊ីឌីជីថលនេះ ពិតជាមានសារៈសំខាន់ ជាយុទ្ធសាស្ត្រ ដែលអាចចាត់ទុកថា ជាក្របខ័ណ្ឌរួមមួយនៃការកែទម្រង់របស់យើង សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ។

ស្ថិតក្នុងបរិការណ៍បច្ចុប្បន្ន និង ក្នុងរយៈពេលមធ្យម ទៅអនាគត យើងរំពឹងថា សេដ្ឋកិច្ច តំបន់ និង សកលលោកទាំងមូល នឹងបន្តត្រូវបានហ៊ុមព័ទ្ធដោយភាពមិនប្រាកដប្រជា ខ្ពស់ ។ ក្នុងន័យនេះកម្ពុជា ត្រូវត្រៀមខ្លួន​ឱ្យល្អសម្រាប់ភាពចាំបាច់ក្នុងការឆ្លើយតបទៅនឹងវិបត្តិណាមួយដែលអាចកើតមានឡើងជាយថាហេតុ តាមរយៈការជំរុញការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និង កាន់តែខ្លាំងក្លាឡើង សំដៅលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និង ពង្រឹងភាពធន់នៃសេដ្ឋកិច្ច និង សង្គមជាតិ ។

ក្នុងស្មារតីនេះ ខ្ញុំសូមយកឱកាសដ៏សំខាន់នេះ ផ្តល់អនុសាសន៍មួយចំនួន ដើម្បីជំរុញការដ្ឋានកែទម្រង់​លើកកម្ពស់បរិយាកាសធុរកិច្ច និង ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្ត ប្រព័ន្ធបញ្ជរតែមួយជាតិរបស់យើង ដូចខាងក្រោម ៖

ទី១.ក្រសួង-ស្ថាប័នដែលមានការពាក់ព័ន្ធ​ ហើយដែលមិនទាន់ចូលរួមអនុវត្តប្រព័ន្ធ​បញ្ជរតែមួយជាតិ ត្រូវជំរុញការចូលរួមអនុវត្តប្រព័ន្ធនេះ ឱ្យបានឆាប់ ។ ចំពោះក្រសួង-ស្ថាប័នដែលបានចូលរួមរួចហើយ ក៏ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការងារ ឱ្យបានប្រកបដោយ គុណភាព និង ប្រសិទ្ធភាព ខ្ពស់ ។

[ផ្ដើមសេចក្ដីអធិប្បាយ១]

(១) ជំរុញស្ថាប័ននៅសល់ចូលរួមប្រព័ន្ធ​បញ្ជរតែមួយជាតិ ពង្រឹងសមត្ថភាពផ្តល់សេវាសាធារណៈ

ក្នុងវីដេអូដែលបានបញ្ចេញអម្បាញ់មិញនេះ យើងមាន ១៦ ក្រសួងស្ថាប័ន ដែលចូលរួម។ យើងនៅសល់ជាងពាក់កណ្ដាលទៀតដែលមិនទាន់(ចូលរួម)។ អញ្ចឹងសូមធ្វើម៉េចចាត់ចែងជំរុញ ឯកឧត្តម លោកជំទាវ ដែលជាចៅក្រសួង​ធ្វើយ៉ាងណាជំរុញកិច្ចការងារនេះឲ្យបានលឿន។ អាណត្ដិនេះ យើងដាក់អភិក្រម​ពង្រឹងជាជាងពង្រីក។ ពង្រឹងសមត្ថភាពក្នុងការផ្ដល់សេវាសាធារណៈ។ ពង្រឹង​សមត្ថភាពក្នុងការលើកកំពស់ភាពប្រកួតប្រជែង។ យើងមិនអាច​ធ្វើដាច់ដោយដុំទេ។ យើងត្រូវធ្វើជារួម ប្រទាក់ក្រឡាគ្នា។ ការរៀបចំប្រព័ន្ធ​បច្ចេកវិទ្យាឌីជីថលក្នុងលក្ខណៈជាប្រព័ន្ធអេកូឡូស៊ីនេះ ខ្ញុំគាំទ្រ។ ឥលូវបច្ចេកវិទ្យា អ្នកណាក៏ធ្វើបានដែរ ហើយកន្លងទៅយើងធ្លាប់មានក្រសួង ស្ថាប័ន ឯករាជ្យម្ចាស់ការ​ផ្ដួចផ្ដើមគ្រប់គ្រងធ្វើប្រព័ន្ធទិន្នន័យជាច្រើន។ តែប្រព័ន្ធតាំំងនោះ ទីបំផុតអត់មានចីរភាពទេ ដោយសារអត់ប្រទាក់ក្រឡា ធ្វើឲ្យមានភាពស្មុគស្មាញទៅវិញ។ អញ្ចឹង ខ្ញុំគាំទ្រនូវការបន្ដយកមូលដ្ឋានជាគោល រៀបចំជាប្រព័ន្ធអេកូឡូស៊ីប្រទាក់ក្រឡា​។

(២) ស្ថាប័ននិមួយៗ ត្រូវពង្រឹងសមត្ថភាពផ្ដល់សេវាដល់ប្រជាពលរដ្ឋ

វិស័យឯកជនដើរតួនាទីសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ។ មិនមែនតែវិស័យឯកជនទេ​ អង្គការសង្គមស៊ីវិល ប្រ​ជាពលរដ្ឋធម្មតាក៏(មានតួនាទីដូចគ្នា)។ ត្រូវការនូវការរីកចំរើន ​មានភាពបត់បែន​។ យើងរស់នៅក្នុងសេដ្ឋកិច្ចទីផ្សារ។​ ពិតណាស់សេដ្ឋកិច្ចទីផ្សារមិនមែនបានន័យថា រដ្ឋាភិបាលអវត្ដមាននោះទេ។ រដ្ឋាភិបាលមិនលូក(ដៃ)ក្នុងការប្រកួតប្រជែងទីផ្សារ ប៉ុន្ដែរដ្ឋាភិបាលផ្ដល់ការគាំទ្រ។ ដូចខ្ញុំឧស្សាហ៍លើកឧទាហរណ៍ពីប្រដាល់​សេរី ក្បាច់គុណវ៉ៃនៅក្នុងនោះ ប៉ុន្ដែត្រូវគោរពក្របខណ្ឌមួយចំនួន ហាមមិនឲ្យប្រើអាវុធ មិនឲ្យរុញចេញក្រៅសង្វៀន ឬយ៉ាងណាៗ។ អញ្ចឹង រាជរដ្ឋាភិបាលត្រូវ​ធានានូវភាពប្រកួតប្រជែងខ្លួនឯង។ ប្រកួតប្រជែងតាមស្ថាប័ននិមួយៗត្រូវពង្រឹងសមត្ថភាពដើម្បីបង្ក(លក្ខណៈ)ឲ្យការផ្ដល់សេវាដល់ប្រជាពលរដ្ឋ។ វិស័យឯកជនយើងអាចប្រកួតប្រជែងបាន ទាល់តែមានការបង្កលក្ខខណ្ឌ គឺសេវាដែលរដ្ឋផ្ដល់ឲ្យ។

(៣) ត្រូវធ្វើរដ្ឋបាលទាំងមូលនូវប្រព័ន្ធសេវាការផ្ដល់​លិខិតបទដ្ឋានគតិយុត្ដ​ដើម្បីមានភាពប្រកួតប្រជែង

ប្រសិនបើយើងចង់ប្រកួតប្រជែង ប៉ុន្ដែប្រព័ន្ធសេវានៃការផ្ដល់​(លិខិត)បទដ្ឋានគតិយុត្ដមានការកកស្ទះ ប្រើពេលយូរ តំលៃខ្ពស់ យើងពិបាកទៅប្រកួតប្រជែងជាមួយប្រទេសផ្សេង។ ការរៀបចំ បង្កើនប្រសិទ្ធភាពដាច់ដោយ​ដុំក៏មិនប្រាកដថាល្អ។ ល្អសំរាប់ទ្រង់ទ្រាយតូច ប៉ុន្ដែពេលប្រទាក់ក្រឡាជាមួយគ្នាអាចធ្វើឲ្យមានបញ្ហា បើគ្រាន់តែទិន្នន័យមិនអាចបញ្ចូលគ្នាបានផង ចៀសមិនផុត​ពីប្រើក្រដាសដដែល។ ឥលូវបើ PRE ARRIVAL យើងបំពេញអនឡាញ តែមកដល់អត់ត្រូវទំរង់ជាមួយទិន្ន​ន័យផង យើងត្រូវបំពេញជាក្រដាស់ដដែល។ អញ្ចឹងត្រូវប្រ​ទាក់ក្រឡាគ្នាទាំងអស់។ ទាមទារឲ្យការអភិវឌ្ឍនេះ ត្រូវ(ធ្វើ)ជារដ្ឋបាលទាំងមូល ​Whole government។ ពាក្យថារដ្ឋបាលទាំងមូល មិនមែនក្រសួងស្ថាប័ននៅដាច់ដោយឡែកទេគឺត្រូវរួមគ្នាធ្វើ។ យើងត្រូវទទួលស្គាល់ថាប្រទេសយើង​ត្រូវប្រកួតប្រជែងគ្រប់ផ្នែក ជាពិសេសការប្រកួតប្រជែងខាងផ្នែកសេដ្ឋកិច្ចនេះ។ អញ្ចឹង ដើម្បីឲ្យវិស័យឯកជន(របស់)ប្រទេសយើងប្រកួតប្រជែងបានក្នុងពាណិជ្ជកម្ម ទាមទារឲ្យមានរដ្ឋបាលមួយដែលមានប្រសិទ្ធភាព។

(៤) ប្រព័ន្ធបញ្ជរតែមួយជាតិ រៀបចំរចនាសម្ព័ន្ធ របៀបរបបការងារ ប្រសិទ្ធភាព​ធ្វើការ កាត់បន្ថយនីតិវិធីស្មុគស្មាញ បង្កើនប្រសិទ្ធភាពដោយប្រើបច្ចេកវិទ្យាឌីជីថល

អញ្ចឹង ការរៀបចំប្រព័ន្ធបញ្ជរតែមួយជាតិនេះ ស្ថិតនៅក្នុងអភិក្រមរៀបចំផ្ទះឲ្យមានលំដាប់លំដោយ ទាំងជា រចនាសម្ព័ន្ធ របៀបរបបការងារ ប្រសិទ្ធភាពនៃការ​ធ្វើការ កាត់បន្ថយនីតិវិធីស្មុគស្មាញ បង្កើនប្រសិទ្ធភាពតាមរយៈការចាប់យកនូវបច្ចេកវិទ្យាឌីជីថល ជាជាងប្រជាពលរដ្ឋត្រូវធ្វើដំណើរ ៣០០ ៤០០ គីឡូម៉ែត្រ ៣ ឬ៤ ដង មកចាំយកឯកសារ តាមបណ្ដាក្រសួង ស្ថាប័ន ដែលកកស្ទះ បន្ដកន្ទុយគ្នា ដល់ម៉ោង ៥ ល្ងាច ត្រូវបិទ។ ស្អែកឡើងមកតកន្ទុយមិនទាន់គេ ក៏អត់ទៀត។ ដូរមកជាការអនុវត្ដតាមឌីជីថល។ មន្ដ្រីរបស់យើងក៏មិនចាំបាច់កកស្ទះ។ ស្ថាប័ន​រដ្ឋរបស់យើងមិនចាំពង្រីកទីតាំងធំពេក។ នេះជាការប្រកួតប្រជែង។ វាជានិន្នាការពិភពលោកទៅហើយ។ យើងមិនអាចនៅ(យឺតយាវតែឯងបាន)ទេ។

គ្រប់ប្រទេសប្រើប្រាស់ការកាត់បន្ថយនីតិវិធីស្មុគស្មាញដែលប្រើក្រដាសសឹងតែអស់ទៅហើយ។ ទៅថ្ងៃមុខ ខ្ញុំគិតថានឹងមានប្រព័ន្ធមួយដែលមនុស្សមិនបាច់ចាំ​វាយstamp ទៀតផង។ ចុះពីលើយន្ដហោះដើរកាត់ gate ហ្នឹង ទៅតែម្ដង។ គ្រឿងអេឡិកត្រូនិក ឈីបព័ត៌មានដាក់នៅក្នុងនឹងទាំងអស់។ ប៉ុន្ដែព័ត៌មានមួយនៅក្នុងនេះ អាចប្រើប្រាស់បានលុះត្រាតែមានការប្រទាក់ក្រឡា។ កិច្ចការងារនេះ ត្រូវធ្វើយ៉ាងណាជម្រុញឲ្យគ្រប់ស្ថាប័នរដ្ឋដើរតួនាទីមុនគេជាគំរូ​​​​​ប្រទាក់ក្រឡាគ្នា​។ សូមជំរុញកិច្ចការនេះ។ ចៅក្រសួងត្រូវជំរុញលើកទឹកចិត្តដើម្បីឲ្យធ្វើការងារនេះ។ សូមឲ្យយកចិត្តទុកដាក់លើជ្រុងនៃសុវត្ថិភាពព័ត៌មានដែលយើងបានគិតគូរខ្ពស់។ នេះជាចំណុចទី១។

[បញ្ចប់សេចក្ដីអធិប្បាយ១]

ទី២. គណៈកម្មាធិការដឹកនាំគម្រោង​បញ្ជរតែមួយជាតិ ត្រូវតាមដាន និង វាយតម្លៃការ-អនុវត្ត ព្រមទាំងបន្តកែលម្អ និង ពង្រីកមុខងារប្រព័ន្ធ ក៏ដូចជាពង្រីកការតភ្ជាប់ទៅប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្សេងទៀត ដែលពាក់ព័ន្ធនឹងការធ្វើធុរកិច្ច និង ពាណិជ្ជកម្ម ដើម្បីបន្តឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ធុរជន ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]

(៥) ប្រព័ន្ធ​បញ្ជរតែមួយជាតិ ត្រូវធ្វើបច្ចុប្បន្នភាពនិងទំនើបកម្មបច្ចេកវិទ្យាជាប្រចាំ

ការភ្ជាប់ប្រព័ន្ធអេឡិចត្រូនិក មិនប្រាកដថាដោះស្រាយបញ្ហាមានចីរភាពរហូតនោះទេ។ យើងត្រូវបត់បែន។ សូម្បី computer ក៏មានទំនើបកម្មដែរ។ ​បច្ចេក​វិទ្យាទូរស័ព្ទ ពីមួយឆ្នាំទៅមួយឆ្នាំ មិននៅនឹងថ្កល់ទេ។ គេតែងរកដំណោះស្រាយថ្មីៗ … ការបង្កើតបច្ចេកវិទ្យា ទី១ យើងថ្ពក់ជាប់ ទី២ តាមដាន ត្រួតពិនិត្យ ធ្វើទំនើបកម្ម ជាពិ​សេសបង្កើនប្រសិទ្ធភាពកាន់តែល្អទៅថ្ងៃអនាគត។ អញ្ចឹង ការតាមដានត្រួតពិនិត្យ ការអនុវត្ដជួយនូវក្នុងការសំរួលក្នុងការអនុវត្ដជាកិច្ចការសំខាន់ដើម្បីជោគជ័យ។

[បញ្ចប់សេចក្ដីអធិប្បាយ២]

ទី៣. សូមវិស័យឯកជន ចូលរួមប្រើប្រាស់ និង ទាញយកអត្ថប្រយោជន៍ ឱ្យបានជាអតិបរមា ពីប្រព័ន្ធបញ្ជរតែមួយជាតិនេះ ​និង ចូលរួមផ្តល់មតិយោ​បល់ សម្រាប់ការកែលម្អឱ្យកាន់តែប្រសើរ ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]

(៦) សូមផ្នែកឯកជនជួយគិត ជួយធ្វើ ជួយទទួលខុសត្រូវ ជួយប្រើបញ្ជរតែមួយជាតិ និងផ្តល់យោបល់កឬលំអ

នេះជាកិច្ចការធំ ដែលយើងដាក់អភិក្រមភាពជាដៃគូរវាងរដ្ឋនិងឯកជន ឱ្យជួយគិត ជួយធ្វើ ជួយទទួលខុសត្រូវ។មិនត្រឹមតែជួយគិតនិងផ្ដល់សំណូមពរមករដ្ឋាភិបាល(ទេ) ពេលដែលរដ្ឋាភិបាលចេញគោលការណ៍ហើយ ​សូមជួយប្រើផង។ បញ្ជរតែមួយជាតិមិនដើរទេ ប្រសិនបើបងប្អូនមិនប្រើ។ ធ្វើប្រព័ន្ធ​បានល្អយ៉ាងម៉េចក៏ដោយប្រ​សិន​បើអត់មានអ្នកប្រើ ក៏មិន(ជោគជ័យ)។ ប្រៀបដូចជាផលិត​ផល ទោះជាធ្វើបានល្អយ៉ាងម៉េចក៏ដោយ ប្រ​សិន​បើគ្មានអតិថិជនប្រើប្រាស់ ក៏មិនអាច(លក់ដាច់)។ ពេលដែលយើងប្រើប្រាស់នេះហើយ (ជា)ការប្រទាក់ប្រឡាគ្នា ស្វែងរកប្រសិទ្ធភាពដែលអាចធ្វើទៅបាន និងការចូលរួមផ្ដល់យោបល់កែលំអរ។ កិច្ចការងារនេះបាន​ដើរច្រើននៅក្នុងដំណោះស្រាយរបស់រដ្ឋជាមួយវិស័យឯកជន ដែលមានបង្កើត​ក្រុមការងាររាជរដ្ឋាភិបាល វិស័យឯកជន ជជែកកគ្នាដោះស្រាយរាប់អាណត្ដិមកហើយ។ យើងនៅបន្ដទៅទៀត។

[បញ្ចប់សេចក្ដីអធិប្បាយ៣]

ទី៤. ដើម្បីបន្តចូលរួមដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន ក្រសួង ស្ថាប័នត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ លើការងារលើកកម្ពស់បរិយា​កា​ស​ធុរកិច្ច និង ការ-សម្រួលពាណិជ្ជកម្ម, ជាពិសេស ត្រូវជំរុញអនុវត្តឱ្យបានជោគជ័យ នូវវិធានការទាំងឡាយ ដែលត្រូវបានដាក់ចេញ នៅក្នុង វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី ១៩ កាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ។ និង

ទី៥. គ្រប់ក្រសួង ស្ថាប័ន ក្រោមការដឹកនាំ និង ការសម្របសម្រួលរបស់គណៈកម្មា-ធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល​, ត្រូវបន្តខិតខំរៀបចំដាក់បញ្ចូលអនឡាញ នូវសេវាសំខាន់ដទៃទៀត ដែលជាសេចក្តីត្រូវការប្រចាំថ្ងៃសម្រាប់ធុរកិច្ច និង សូមរួមសហការគ្នា រៀបចំជាក្របខណ្ឌរួមមួយ ដែលខ្ញុំសូមដាក់ឈ្មោះថា “ប្រព័ន្ធអេកូ-ឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច” ​ដើម្បីជាមូលដ្ឋានឈានទៅពង្រីកការដ្ឋានការងារផ្សេងទៀត សំដៅកែលម្អបរិយាកាសធុរកិច្ចក្នុងប្រទេស និង បង្កើនភាពទាក់ទាញ របស់កម្ពុជា សម្រាប់ការវិនិយោគ ។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ, តំណាង​ដៃគូអភិវឌ្ឍន៍ និង អង្គពិធី​ទាំងមូល សូមប្រកបដោយពុទ្ធពរ និង ពរ ទាំង ៥ ប្រការ គឺ ៖ អាយុ វណ្ណៈ សុខៈ ពលៈ​ និង បដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។

ខ្ញុំសូមប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ ចាប់ពីពេលនេះតទៅ ៕

Selected Comments Samdech Moha Bovor Thipadei Hun Manet, at the official launch of the implementation of the national single window system (NSW) [Unofficial and translations]

 

[1]

(1) The remaining institutions encouraged to join the NSW system to strengthen the capacity to provide public services

In the video that has just been shown, we have 16 participating ministries and institutions. The remaining half of this number are not yet (participating). So, what can be done to encourage His Excellency, Lok Chumteav, who are the chiefs of the ministries/institutions, to speed up this work. For this term, we are focusing our approach on strengthening (our works) rather than expanding (them). We are strengthening the capacity to provide public services and, therefore, the ability to enhance competitiveness. We should not do it piece by piece. We need to interlink. I support the design of digital technology in an ecological manner. Now, everyone has access to certain technology, and in the past, ministries and institutions have taken their initiatives and liberty to develop own data management systems. Those systems, however, are ultimately unsustainable and instead of allowing interlinkages, they have become complicated. Therefore, I support the effort to continue to organize an ecosystem that allows interlinkages.

(2) Each institution must strengthen its capacity to provide services to the people

The private sector plays an important role in boosting the national economy. Not only the private sector, civil society organizations, but also ordinary citizens (have played the same role). We need flexible growth. We live in a market economy. Of course, a market economy does not mean that the government is completely absent. The government does not interfere in market competition, but provides support. As I often cite as example about boxing. There must be certain rules and respects in martial arts, such as use of weapons or pushing out of the ring are not allowed. Therefore, the Royal Government must ensure its own competitiveness, where each institution must strengthen the capacity to create (conditions) to provide services to the people. The private sector can only compete if there are conditions for the services provided by the state.

(3) Whole administration service system for the provision of legal documents

That the service system to deliver legal standard letters is congested, time consuming, high cost, we will find it difficult to compete with other countries. Separate optimization arrangements are not necessarily good. It may be good for small format, but when interlinking them would cause problems. If data cannot be combined, inevitably we will have to resort to using paper all the same. We fill out the form online but once the data arrives, the form does not correspond with the standard data form, we will then have to fill in on paper. That is why there is a need to embark on interlinkage. It requires that the entire administration or whole government is doing it. It is not that the ministries and institutions stay separately on their owns but must work together. We need to recognize that our country has to compete in all areas, especially in economic competition. Thus, in order for our country’s private sector to compete in trade, an effective administration is needed.

(4) The National Single Window (NSW) system uses digital technology to organize structure, improves work efficiency, reduces complex procedures, increases efficiency

[…] The organization of this national single window (online) system is part of the way to rearrange/put the house in order, whether it be structure, working system, work efficiency, reducing complicated procedures, etc. through the use of digital technology platform […] countries have been using this to reduce complicated paper-based procedures […] we must urge state institutions to play the first role in being interconnected model […] ministers are encouraged to work on this development. Please pay attention to the information security aspects that we have taken into account […]

[2]

(5) The NSW system needs regular technology updates and modernization

Electronic connectivity does not always solve problems in sustainable way. We need to be flexible. Even computers need to be ungraded. Mobile technology also changes from year to year. It is not staying idle. They are always looking for new solutions […] the fact that we are creating and upgrading technology is, firstly, to stay attached, and secondly, to follow up, monitor, modernize, and especially increase efficiency in the future. Thus, monitoring helps facilitate the implementation process for success.

[3]

(6) May the private sector think, do, and take responsibility in using the NSW system and give suggestions for improvementWe have set up this approach in the public-private partnership to help think, act/do, and to take responsibility. It is not just to help think and making suggestions to the government but also once it is in operation, please join together using the system. NSW system would not function if you do not use it. We may have developed a good system, however, if no body uses it, the work is not (successful). It is not different from a product, no matter how well it is made/produced, without customers, it will not (sell). Once we are using this NSW system, with interlinkages, we will be able to seek possible efficiencies and participatory feedback. This work has largely played a role in the state’s solution with the private sector, in which we have formed a government-private sector working group, to discuss and seek solutions for several terms so far. We will continue to do so./.

(វីដេអូ) សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការប្រព័ន្ធបញ្ជរតែមួយជាតិ

 CMF: 

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី, រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញវត្ថុ
និង ជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ
ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា នៃរាជរដ្ឋាភិបាល
ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស ជាតិ និង អន្តរជាតិ ទាំងអស់ ជាទីមេត្រី!

ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដែលបានចូលរួមជាអធិបតី ក្នុង ពិធីប្រកាស​ដាក់ឱ្យអនុវត្តជាផ្លូវការប្រព័ន្ធបញ្ជរតែមួយជាតិនាថ្ងៃនេះ។ ប្រព័ន្ធដ៏មានសារៈសំខាន់នេះឆ្លុះបញ្ចាំងឱ្យឃើញពី​​កិច្ច​​ប្រឹង​​ប្រែង​​របស់​​​រាជ​រដ្ឋាភិបាល ក្រោមស្មារតីបុរេសកម្ម និង ទទួលខុសត្រូវខ្ពស់ ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើង នូវបរិយាកាសធុរកិច្ច និង ការវិនិយោគ នៅកម្ពុជា ។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះ ប្រធាន, អនុប្រធាន, និង សមាជិកទាំងអស់ នៃគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរ​តែមួយជាតិ ដែលបានខិតខំ និង រួមគ្នា អភិវឌ្ឍ និង អនុវត្ត ​គម្រោងបញ្ជរតែមួយជាតិ​នេះ រហូតសម្រេចបានជោគជ័យ ។ ខ្ញុំក៏សូមថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស ជាតិ និង អន្តរជាតិ ទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃ អញ្ជើញចូលរួមពិធីរបស់យើង នាថ្ងៃនេះ ។

ខ្ញុំសូមរំលឹកថា កម្ពុជា ស្ថិតក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ ក្នុងតំបន់ និង លើសកលលោក។ មុនវិបត្តិនៃជំងឺកូវីដ-១៩ កម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាមធ្យម ៧% ក្នុងមួយឆ្នាំ ដែលការណ៍នេះ បានអនុញ្ញាតឱ្យកម្ពុជាប្រែក្លាយពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ ២០១៥។ ក្នុងអំឡុងនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, ទោះបីជាមានកំណើនអវិជ្ជមាន ក្នុងឆ្នាំ ២០២០, សេដ្ឋកិច្ចកម្ពុជា បានស្ទុះឡើងវិញយ៉ាងឆាប់ ដោយសម្រេចបានកំណើន ៥,១% ក្នុងឆ្នាំ ២០២២ និង ៥% ក្នុងឆ្នាំ ២០២៣ ហើយត្រូវបានព្យាករថា នឹងបន្តសម្រេចបានកំណើនខ្ពស់ ក្នុងរយៈពេលមធ្យម ទៅរយៈពេលវែង ខាងមុខ ។

ជាការពិត មួយចំណែកធំនៃកំណើនខ្ពស់របស់កម្ពុជា ទ្រទ្រង់ដោយពាណិជ្ជកម្ម ។ ជាក់ស្តែង ការនាំចេញរបស់កម្ពុជាមានកំណើនជាមធ្យម ១៣,៣% ក្នុងចន្លោះឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២៣ និង បានកើនឡើងដល់ទំហំ ២៣,៤៧ ប៊ីលានដុល្លារអាមេរិក ឬ ស្មើនឹង ៥៤,៧% នៃផលិតផលក្នុងស្រុកសរុប របស់កម្ពុជា ក្នុងឆ្នាំ ២០២៣ ។ ក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២៤ និន្នាការនៃការនាំចេញនៅបន្តមានចលនាវិជ្ជមាន ក្នុងកំណើនប្រមាណ១៧,២%។
ក្នុងន័យនេះ រាជរដ្ឋាភិបាល តែងកំណត់ការកែលម្អបរិយាកាសធុរកិច្ច និង ការវិនិយោគ និង កិច្ចសម្រួលពាណិជ្ជកម្ម ជាអាទិភាពដ៏ចម្បងមួយ ដោយបានដាក់ចេញនូវគោលនយោបាយ, យុទ្ធសាស្ត្រ, កម្មវិធី, និង វិធានការកែទម្រង់ ព្រមទាំងបទដ្ឋានគតិយុត្តសម្រាប់កែលម្អការអនុវត្ត ជាក់ស្តែង ជាបន្តបន្ទាប់ ។

ដូច ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរាយការណ៍មុននេះបន្តិច, រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, បានខិតខំធ្វើទំនើបកម្មជាច្រើន លើការងារសំខាន់ៗរបស់ខ្លួន ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល ម្យ៉ាង, ដើម្បីពង្រឹងប្រសិទ្ធភាព ការងារប្រចាំថ្ងៃរបស់ខ្លួន និងម៉្យាងទៀត ក្នុង​គោលបំណង​ជំរុញ​​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឆ្លង​កាត់​ព្រំដែន និង ពង្រីកវិសាលភាពទីផ្សារ និង កាលានុវត្តភាពសេដ្ឋកិច្ច​ សម្រាប់កម្ពុជា តាមរយៈការ​កាត់​បន្ថយ​នីតិវិធីរដ្ឋបាល និង ចំណា​យលើសេវាសាធារណៈនិង​ជាពិសេស​ ការ-បង្កើន​ប្រសិទ្ធភាព​នៃ​ប្រតិបត្តិ​ការ​​ពាណិជ្ជកម្ម​របស់​វិស័យ​ឯកជន ។

ស្របតាមនិន្នាការតំបន់ និង សកល រាជរដ្ឋាភិបាល បានកំណត់យកបច្ចេកវិទ្យា, ជាពិសេស​ បច្ចេក​វិទ្យាឌីជីថល ជាកាតាលីករគន្លឹះមួយ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព ។ ជាក់ស្តែង រាជរដ្ឋាភិបាល បានដាក់ចេញនូវ ក្របខ័ណ្ឌគោលនយោបាយ សេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និង គោលនយោបាយរដ្ឋាភិបាល​ឌីជីថល​កម្ពុជា ២០២២-២០៣៥ ជាមួយនឹងចក្ខុវិស័យ កសាងសេដ្ឋកិច្ច, សង្គម និង រដ្ឋាភិបាល ឌីជីថល រស់រវើក តាមរយៈការរៀបចំ​មូលដ្ឋានគ្រឹះ សម្រាប់ជំរុញការចាប់យក និង ការធ្វើបរិវត្តកម្ម ឌីជីថល នៅគ្រប់ស្ថាប័ន រដ្ឋ និង ឯកជន ។ បន្ថែមលើនេះ, នៅក្នុងនីតិកាលទី ៧ នៃរដ្ឋសភា, រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តនូវ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ ដោយបានបន្ថែម «បច្ចេកវិទ្យា» ជាអាទិភាពថ្មីមួយ សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និង បរិវត្តកម្មឌីជីថល ក៏ដូចជាឆ្លើយតបនឹងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងមធ្យោបាយ ដ៏សំខាន់នៃការសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ទន្ទឹមនេះ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និង ការបង្កើនភាពប្រកួតប្រជែង ក៏ត្រូវបានកំណត់យ៉ាងច្បាស់ថា ជាអាទិភាពដ៏សំខាន់មួយ ក្នុង យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១ ដោយផ្តោតលើការកែលម្អបរិយាកាសធុរកិច្ច ដែលអំណោយផលដល់ការធ្វើធុរកិច្ច, ការធ្វើពាណិជ្ជកម្ម និង ការវិនិយោគ តាមរយៈការកែសម្រួល និង ការធ្វើសាមញ្ញកម្ម នីតិវិធីពាក់ព័ន្ធនានា ការធ្វើឌីជីថលភាវូបនីយកម្មនៃការផ្តល់សេវាសាធារណៈ និង កិច្ចការរដ្ឋបាល ការពង្រឹងសមត្ថភាពស្ថាប័ន និង ការលើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចសម្របសម្រួលអន្តរក្រសួងស្ថាប័ន ។

ក្នុងន័យនេះ, ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិនាថ្ងៃនេះ ម៉្យាង គឺជាការរួមចំណែកមួយដ៏សំខាន់ ក្នុងការកែលម្អបរិយាកាសធុរកិច្ច និង ការជំរុញសកម្មភាពពាណិជ្ជកម្ម នៅកម្ពុជា សំដៅលើកកម្ពស់គុណភាព តម្លាភាព ប្រសិទ្ធភាព និង ការជឿទុកចិត្ត ពីសំណាក់ វិនិយោគិន និង ធុរជន និងម៉្យាងទៀត គឺជាការបង្ខិតសេវាសាធារណៈ ទៅជិតអ្នកប្រើប្រាស់ តាមរយៈ ការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និង ថ្នាលបច្ចេកវិទ្យា ក្នុងការផ្តល់សេវាសាធារណៈ ដើម្បីសម្រួលនីតិវិធី កាត់បន្ថយពេល និង ចំណាយពាក់ព័ន្ធផ្សេងៗ ។ សមិទ្ធផលនេះ ក៏ជាការបន្តជំរុញការកែទម្រង់ស៊ីជម្រៅ និង ការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូល និង បង្កើតការប្រកួតប្រជែងដោយស្មើភាព ក្នុងការធ្វើធុរកិច្ច និង ការវិនិយោគ និងដើម្បីកាត់បន្ថយ​បន្ទុកចំណាយលើការបំពេញតាមកាតព្វកិច្ច និងនីតិវិធីសារពើរពន្ធ ។

យ៉ាងណាមិញ ដូច ឯកឧត្តមអគ្គបណ្ឌិតស​ភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានរាយការណ៍ពីខាងដើម, ប្រព័ន្ធបញ្ជរតែមួយជាតិរបស់កម្ពុជា ដែលមានការតភ្ជាប់​ទៅកាន់ប្រព័ន្ធបញ្ជរតែមួយអាស៊ាន ដើម្បីផ្លាស់ប្តូរ​ទិន្នន័យជាមួយបណ្តា​ប្រទេសជាសមាជិកអាស៊ាន នឹងកែសម្រួលនីតិវិធីនៃការស្នើសុំអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត, វិញ្ញាបនបត្រ និង ឯកសារតម្រូវនានា ពាក់ព័ន្ធ​នឹងការនាំចេញ-នាំចូល​ទំនិញ ​ដែលកន្លងមក ពាណិជ្ជករ ត្រូវរត់ការឆ្លងកាត់ក្រសួង-ស្ថាប័នមានសមត្ថកិច្ចផ្សេងគ្នា ជាច្រើនលើក មកជាការស្នើសុំតែមួយ​លើករួមគ្នា តាមទម្រង់អេឡិចត្រូនិក។ ប្រព័ន្ធនេះ រួមជាមួយនឹងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (អាស៊ីគូដា) នឹងជួយសម្រួលដល់ ការធ្វើពាណិជ្ជកម្មនៅកម្ពុជា ដោយផ្លាស់ប្ដូររបៀបរបបការងារ ពីការពឹងផ្អែកលើក្រដាស (Paper-based) ទៅជាការមិនប្រើក្រដាស (Paperless) ។ ក្នុងន័យនេះ ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងក្លាយជាតួអង្គដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច ដែលធ្វើឱ្យកិច្ចសម្រួលពាណិជ្ជកម្មរបស់យើង កាន់តែមានប្រសិទ្ធភាព និង មានលទ្ធភាព តភ្ជាប់ ទៅនឹងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច ផ្សេងទៀត ក្នុងតំបន់ និង លើសកលលោក ។

ខ្ញុំរំពឹងយ៉ាងមុតមាំថា ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងក្លាយជាគំរូជោគជ័យមួយទៀតនៃកិច្ចប្រឹងប្រែងរួមគ្នារបស់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល ដែលបានជម្នះនូវការលំបាកទាំងឡាយ ក្នុងដំណើការនៃការសម្របសម្រួលស្ថាប័ន ។ ក្នុងន័យនេះ ប្រព័ន្ធបញ្ជរតែមួយជាតិ អាច​​ចាត់ទុក បានថា ជា ជោគជ័យរួមគ្នា ឬជា សមិទ្ធិផលរួមគ្នា របស់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល ក្នុងការ អនុវត្តការងារ តាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” (Dynamics of Stakeholder System) ។ ការធ្វើការួមគ្នាប្រកបដោយជោគជ័យនេះ ក៏បានហុចផលដល់វិស័យឯកជន ដែលនឹងទទួលបានប្រយោជន៍ជាច្រើន ពី ប្រព័ន្ធបញ្ជរតែមួយជាតិ ជាអាទិ៍ ៖ ចំណេញពេល និង ការកាត់បន្ថយចំណាយ ដោយមិនចាំបាច់ត្រូវរត់ការពីក្រសួង-ស្ថាប័នមួយ ទៅក្រសួង-ស្ថាប័នមួយទៀតនោះទេ។

ខ្ញុំមានការចាប់អារម្មណ៍លើចំណុចមួយ ក្នុងរបាយការណ៍របស់ ឯកឧត្តមអគ្គបណ្ឌិត ស​ភាចារ្យ អូន ព័ន្ធមុនីរ័ត្នដែលបានលើកឡើងអំពីការតភ្ជាប់គ្នាជាខ្សែច្រវាក់នៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ពីប្រព័ន្ធមួយ ទៅប្រព័ន្ធមួយទៀត របស់ក្រសួង-ស្ថាប័ន ចំនួន ២១​ តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា, ឬហៅថា CamDX,​ ដែលអនុញ្ញាតឱ្យយើងអាចបង្កើតនូវសេវាអេឡិចត្រូនិកជាច្រើនផ្សេងទៀត ដោយកាត់បន្ថយនូវ នីតិវិធីស្មុគស្មាញ​ និង ពេល ដ៏ច្រើនគួរ-ឱ្យកត់សម្គាល់ ។ ការកសាងប្រព័ន្ធអេកូឡូស៊ីនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានបែបនេះ ពិតជាមានសារៈសំខាន់ ដែលខ្ញុំយល់ថា អាចបង្កើតជាគំរូ ឬ ក្របខ័ណ្ឌការងារថ្មីមួយទៀត ដែលជាមូលដ្ឋានសម្រាប់យកទៅប្រើប្រាស់ក្នុងការលើកស្ទួយបរិយាកាសធ្វើធុរកិច្ច និង ការសម្រួលពាណិជ្ជកម្ម ក៏ដូចជាការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា ជារួមតែម្តង ។ ក្នុងន័យនេះ ការបន្តយកចិត្តទុកដាក់ពង្រឹង និង ពង្រីកប្រព័ន្ធអេកូឡូស៊ីឌីជីថលនេះ ពិតជាមានសារៈសំខាន់ ជាយុទ្ធសាស្ត្រ ដែលអាចចាត់ទុកថា ជាក្របខ័ណ្ឌរួមមួយនៃការកែទម្រង់របស់យើង សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ។

ស្ថិតក្នុងបរិការណ៍បច្ចុប្បន្ន និង ក្នុងរយៈពេលមធ្យម ទៅអនាគត យើងរំពឹងថា សេដ្ឋកិច្ច តំបន់ និង សកលលោកទាំងមូល នឹងបន្តត្រូវបានហ៊ុមព័ទ្ធដោយភាពមិនប្រាកដប្រជា ខ្ពស់ ។ ក្នុងន័យនេះកម្ពុជា ត្រូវត្រៀមខ្លួន​ឱ្យល្អសម្រាប់ភាពចាំបាច់ក្នុងការឆ្លើយតបទៅនឹងវិបត្តិណាមួយដែលអាចកើតមានឡើងជាយថាហេតុ តាមរយៈការជំរុញការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និង កាន់តែខ្លាំងក្លាឡើង សំដៅលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និង ពង្រឹងភាពធន់នៃសេដ្ឋកិច្ច និង សង្គមជាតិ ។

ក្នុងស្មារតីនេះ ខ្ញុំសូមយកឱកាសដ៏សំខាន់នេះ ផ្តល់អនុសាសន៍មួយចំនួន ដើម្បីជំរុញការដ្ឋានកែទម្រង់​លើកកម្ពស់បរិយាកាសធុរកិច្ច និង ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្ត ប្រព័ន្ធបញ្ជរតែមួយជាតិរបស់យើង ដូចខាងក្រោម ៖

ទី១.ក្រសួង-ស្ថាប័នដែលមានការពាក់ព័ន្ធ​ ហើយដែលមិនទាន់ចូលរួមអនុវត្តប្រព័ន្ធ​បញ្ជរតែមួយជាតិ ត្រូវជំរុញការចូលរួមអនុវត្តប្រព័ន្ធនេះ ឱ្យបានឆាប់ ។ ចំពោះក្រសួង-ស្ថាប័នដែលបានចូលរួមរួចហើយ ក៏ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការងារ ឱ្យបានប្រកបដោយ គុណភាព និង ប្រសិទ្ធភាព ខ្ពស់ ។

[ផ្ដើមសេចក្ដីអធិប្បាយ១]

(១) ជំរុញស្ថាប័ននៅសល់ចូលរួមប្រព័ន្ធ​បញ្ជរតែមួយជាតិ ពង្រឹងសមត្ថភាពផ្តល់សេវាសាធារណៈ

ក្នុងវីដេអូដែលបានបញ្ចេញអម្បាញ់មិញនេះ យើងមាន ១៦ ក្រសួងស្ថាប័ន ដែលចូលរួម។ យើងនៅសល់ជាងពាក់កណ្ដាលទៀតដែលមិនទាន់(ចូលរួម)។ អញ្ចឹងសូមធ្វើម៉េចចាត់ចែងជំរុញ ឯកឧត្តម លោកជំទាវ ដែលជាចៅក្រសួង​ធ្វើយ៉ាងណាជំរុញកិច្ចការងារនេះឲ្យបានលឿន។ អាណត្ដិនេះ យើងដាក់អភិក្រម​ពង្រឹងជាជាងពង្រីក។ ពង្រឹងសមត្ថភាពក្នុងការផ្ដល់សេវាសាធារណៈ។ ពង្រឹង​សមត្ថភាពក្នុងការលើកកំពស់ភាពប្រកួតប្រជែង។ យើងមិនអាច​ធ្វើដាច់ដោយដុំទេ។ យើងត្រូវធ្វើជារួម ប្រទាក់ក្រឡាគ្នា។ ការរៀបចំប្រព័ន្ធ​បច្ចេកវិទ្យាឌីជីថលក្នុងលក្ខណៈជាប្រព័ន្ធអេកូឡូស៊ីនេះ ខ្ញុំគាំទ្រ។ ឥលូវបច្ចេកវិទ្យា អ្នកណាក៏ធ្វើបានដែរ ហើយកន្លងទៅយើងធ្លាប់មានក្រសួង ស្ថាប័ន ឯករាជ្យម្ចាស់ការ​ផ្ដួចផ្ដើមគ្រប់គ្រងធ្វើប្រព័ន្ធទិន្នន័យជាច្រើន។ តែប្រព័ន្ធតាំំងនោះ ទីបំផុតអត់មានចីរភាពទេ ដោយសារអត់ប្រទាក់ក្រឡា ធ្វើឲ្យមានភាពស្មុគស្មាញទៅវិញ។ អញ្ចឹង ខ្ញុំគាំទ្រនូវការបន្ដយកមូលដ្ឋានជាគោល រៀបចំជាប្រព័ន្ធអេកូឡូស៊ីប្រទាក់ក្រឡា​។

(២) ស្ថាប័ននិមួយៗ ត្រូវពង្រឹងសមត្ថភាពផ្ដល់សេវាដល់ប្រជាពលរដ្ឋ

វិស័យឯកជនដើរតួនាទីសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ។ មិនមែនតែវិស័យឯកជនទេ​ អង្គការសង្គមស៊ីវិល ប្រ​ជាពលរដ្ឋធម្មតាក៏(មានតួនាទីដូចគ្នា)។ ត្រូវការនូវការរីកចំរើន ​មានភាពបត់បែន​។ យើងរស់នៅក្នុងសេដ្ឋកិច្ចទីផ្សារ។​ ពិតណាស់សេដ្ឋកិច្ចទីផ្សារមិនមែនបានន័យថា រដ្ឋាភិបាលអវត្ដមាននោះទេ។ រដ្ឋាភិបាលមិនលូក(ដៃ)ក្នុងការប្រកួតប្រជែងទីផ្សារ ប៉ុន្ដែរដ្ឋាភិបាលផ្ដល់ការគាំទ្រ។ ដូចខ្ញុំឧស្សាហ៍លើកឧទាហរណ៍ពីប្រដាល់​សេរី ក្បាច់គុណវ៉ៃនៅក្នុងនោះ ប៉ុន្ដែត្រូវគោរពក្របខណ្ឌមួយចំនួន ហាមមិនឲ្យប្រើអាវុធ មិនឲ្យរុញចេញក្រៅសង្វៀន ឬយ៉ាងណាៗ។ អញ្ចឹង រាជរដ្ឋាភិបាលត្រូវ​ធានានូវភាពប្រកួតប្រជែងខ្លួនឯង។ ប្រកួតប្រជែងតាមស្ថាប័ននិមួយៗត្រូវពង្រឹងសមត្ថភាពដើម្បីបង្ក(លក្ខណៈ)ឲ្យការផ្ដល់សេវាដល់ប្រជាពលរដ្ឋ។ វិស័យឯកជនយើងអាចប្រកួតប្រជែងបាន ទាល់តែមានការបង្កលក្ខខណ្ឌ គឺសេវាដែលរដ្ឋផ្ដល់ឲ្យ។

(៣) ត្រូវធ្វើរដ្ឋបាលទាំងមូលនូវប្រព័ន្ធសេវាការផ្ដល់​លិខិតបទដ្ឋានគតិយុត្ដ​ដើម្បីមានភាពប្រកួតប្រជែង

ប្រសិនបើយើងចង់ប្រកួតប្រជែង ប៉ុន្ដែប្រព័ន្ធសេវានៃការផ្ដល់​(លិខិត)បទដ្ឋានគតិយុត្ដមានការកកស្ទះ ប្រើពេលយូរ តំលៃខ្ពស់ យើងពិបាកទៅប្រកួតប្រជែងជាមួយប្រទេសផ្សេង។ ការរៀបចំ បង្កើនប្រសិទ្ធភាពដាច់ដោយ​ដុំក៏មិនប្រាកដថាល្អ។ ល្អសំរាប់ទ្រង់ទ្រាយតូច ប៉ុន្ដែពេលប្រទាក់ក្រឡាជាមួយគ្នាអាចធ្វើឲ្យមានបញ្ហា បើគ្រាន់តែទិន្នន័យមិនអាចបញ្ចូលគ្នាបានផង ចៀសមិនផុត​ពីប្រើក្រដាសដដែល។ ឥលូវបើ PRE ARRIVAL យើងបំពេញអនឡាញ តែមកដល់អត់ត្រូវទំរង់ជាមួយទិន្ន​ន័យផង យើងត្រូវបំពេញជាក្រដាស់ដដែល។ អញ្ចឹងត្រូវប្រ​ទាក់ក្រឡាគ្នាទាំងអស់។ ទាមទារឲ្យការអភិវឌ្ឍនេះ ត្រូវ(ធ្វើ)ជារដ្ឋបាលទាំងមូល ​Whole government។ ពាក្យថារដ្ឋបាលទាំងមូល មិនមែនក្រសួងស្ថាប័ននៅដាច់ដោយឡែកទេគឺត្រូវរួមគ្នាធ្វើ។ យើងត្រូវទទួលស្គាល់ថាប្រទេសយើង​ត្រូវប្រកួតប្រជែងគ្រប់ផ្នែក ជាពិសេសការប្រកួតប្រជែងខាងផ្នែកសេដ្ឋកិច្ចនេះ។ អញ្ចឹង ដើម្បីឲ្យវិស័យឯកជន(របស់)ប្រទេសយើងប្រកួតប្រជែងបានក្នុងពាណិជ្ជកម្ម ទាមទារឲ្យមានរដ្ឋបាលមួយដែលមានប្រសិទ្ធភាព។

(៤) ប្រព័ន្ធបញ្ជរតែមួយជាតិ រៀបចំរចនាសម្ព័ន្ធ របៀបរបបការងារ ប្រសិទ្ធភាព​ធ្វើការ កាត់បន្ថយនីតិវិធីស្មុគស្មាញ បង្កើនប្រសិទ្ធភាពដោយប្រើបច្ចេកវិទ្យាឌីជីថល

អញ្ចឹង ការរៀបចំប្រព័ន្ធបញ្ជរតែមួយជាតិនេះ ស្ថិតនៅក្នុងអភិក្រមរៀបចំផ្ទះឲ្យមានលំដាប់លំដោយ ទាំងជា រចនាសម្ព័ន្ធ របៀបរបបការងារ ប្រសិទ្ធភាពនៃការ​ធ្វើការ កាត់បន្ថយនីតិវិធីស្មុគស្មាញ បង្កើនប្រសិទ្ធភាពតាមរយៈការចាប់យកនូវបច្ចេកវិទ្យាឌីជីថល ជាជាងប្រជាពលរដ្ឋត្រូវធ្វើដំណើរ ៣០០ ៤០០ គីឡូម៉ែត្រ ៣ ឬ៤ ដង មកចាំយកឯកសារ តាមបណ្ដាក្រសួង ស្ថាប័ន ដែលកកស្ទះ បន្ដកន្ទុយគ្នា ដល់ម៉ោង ៥ ល្ងាច ត្រូវបិទ។ ស្អែកឡើងមកតកន្ទុយមិនទាន់គេ ក៏អត់ទៀត។ ដូរមកជាការអនុវត្ដតាមឌីជីថល។ មន្ដ្រីរបស់យើងក៏មិនចាំបាច់កកស្ទះ។ ស្ថាប័ន​រដ្ឋរបស់យើងមិនចាំពង្រីកទីតាំងធំពេក។ នេះជាការប្រកួតប្រជែង។ វាជានិន្នាការពិភពលោកទៅហើយ។ យើងមិនអាចនៅ(យឺតយាវតែឯងបាន)ទេ។

គ្រប់ប្រទេសប្រើប្រាស់ការកាត់បន្ថយនីតិវិធីស្មុគស្មាញដែលប្រើក្រដាសសឹងតែអស់ទៅហើយ។ ទៅថ្ងៃមុខ ខ្ញុំគិតថានឹងមានប្រព័ន្ធមួយដែលមនុស្សមិនបាច់ចាំ​វាយstamp ទៀតផង។ ចុះពីលើយន្ដហោះដើរកាត់ gate ហ្នឹង ទៅតែម្ដង។ គ្រឿងអេឡិកត្រូនិក ឈីបព័ត៌មានដាក់នៅក្នុងនឹងទាំងអស់។ ប៉ុន្ដែព័ត៌មានមួយនៅក្នុងនេះ អាចប្រើប្រាស់បានលុះត្រាតែមានការប្រទាក់ក្រឡា។ កិច្ចការងារនេះ ត្រូវធ្វើយ៉ាងណាជម្រុញឲ្យគ្រប់ស្ថាប័នរដ្ឋដើរតួនាទីមុនគេជាគំរូ​​​​​ប្រទាក់ក្រឡាគ្នា​។ សូមជំរុញកិច្ចការនេះ។ ចៅក្រសួងត្រូវជំរុញលើកទឹកចិត្តដើម្បីឲ្យធ្វើការងារនេះ។ សូមឲ្យយកចិត្តទុកដាក់លើជ្រុងនៃសុវត្ថិភាពព័ត៌មានដែលយើងបានគិតគូរខ្ពស់។ នេះជាចំណុចទី១។

[បញ្ចប់សេចក្ដីអធិប្បាយ១]

ទី២. គណៈកម្មាធិការដឹកនាំគម្រោង​បញ្ជរតែមួយជាតិ ត្រូវតាមដាន និង វាយតម្លៃការ-អនុវត្ត ព្រមទាំងបន្តកែលម្អ និង ពង្រីកមុខងារប្រព័ន្ធ ក៏ដូចជាពង្រីកការតភ្ជាប់ទៅប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្សេងទៀត ដែលពាក់ព័ន្ធនឹងការធ្វើធុរកិច្ច និង ពាណិជ្ជកម្ម ដើម្បីបន្តឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ធុរជន ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]

(៥) ប្រព័ន្ធ​បញ្ជរតែមួយជាតិ ត្រូវធ្វើបច្ចុប្បន្នភាពនិងទំនើបកម្មបច្ចេកវិទ្យាជាប្រចាំ

ការភ្ជាប់ប្រព័ន្ធអេឡិចត្រូនិក មិនប្រាកដថាដោះស្រាយបញ្ហាមានចីរភាពរហូតនោះទេ។ យើងត្រូវបត់បែន។ សូម្បី computer ក៏មានទំនើបកម្មដែរ។ ​បច្ចេក​វិទ្យាទូរស័ព្ទ ពីមួយឆ្នាំទៅមួយឆ្នាំ មិននៅនឹងថ្កល់ទេ។ គេតែងរកដំណោះស្រាយថ្មីៗ … ការបង្កើតបច្ចេកវិទ្យា ទី១ យើងថ្ពក់ជាប់ ទី២ តាមដាន ត្រួតពិនិត្យ ធ្វើទំនើបកម្ម ជាពិ​សេសបង្កើនប្រសិទ្ធភាពកាន់តែល្អទៅថ្ងៃអនាគត។ អញ្ចឹង ការតាមដានត្រួតពិនិត្យ ការអនុវត្ដជួយនូវក្នុងការសំរួលក្នុងការអនុវត្ដជាកិច្ចការសំខាន់ដើម្បីជោគជ័យ។

[បញ្ចប់សេចក្ដីអធិប្បាយ២]

ទី៣. សូមវិស័យឯកជន ចូលរួមប្រើប្រាស់ និង ទាញយកអត្ថប្រយោជន៍ ឱ្យបានជាអតិបរមា ពីប្រព័ន្ធបញ្ជរតែមួយជាតិនេះ ​និង ចូលរួមផ្តល់មតិយោ​បល់ សម្រាប់ការកែលម្អឱ្យកាន់តែប្រសើរ ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]

(៦) សូមផ្នែកឯកជនជួយគិត ជួយធ្វើ ជួយទទួលខុសត្រូវ ជួយប្រើបញ្ជរតែមួយជាតិ និងផ្តល់យោបល់កឬលំអ

នេះជាកិច្ចការធំ ដែលយើងដាក់អភិក្រមភាពជាដៃគូរវាងរដ្ឋនិងឯកជន ឱ្យជួយគិត ជួយធ្វើ ជួយទទួលខុសត្រូវ។មិនត្រឹមតែជួយគិតនិងផ្ដល់សំណូមពរមករដ្ឋាភិបាល(ទេ) ពេលដែលរដ្ឋាភិបាលចេញគោលការណ៍ហើយ ​សូមជួយប្រើផង។ បញ្ជរតែមួយជាតិមិនដើរទេ ប្រសិនបើបងប្អូនមិនប្រើ។ ធ្វើប្រព័ន្ធ​បានល្អយ៉ាងម៉េចក៏ដោយប្រ​សិន​បើអត់មានអ្នកប្រើ ក៏មិន(ជោគជ័យ)។ ប្រៀបដូចជាផលិត​ផល ទោះជាធ្វើបានល្អយ៉ាងម៉េចក៏ដោយ ប្រ​សិន​បើគ្មានអតិថិជនប្រើប្រាស់ ក៏មិនអាច(លក់ដាច់)។ ពេលដែលយើងប្រើប្រាស់នេះហើយ (ជា)ការប្រទាក់ប្រឡាគ្នា ស្វែងរកប្រសិទ្ធភាពដែលអាចធ្វើទៅបាន និងការចូលរួមផ្ដល់យោបល់កែលំអរ។ កិច្ចការងារនេះបាន​ដើរច្រើននៅក្នុងដំណោះស្រាយរបស់រដ្ឋជាមួយវិស័យឯកជន ដែលមានបង្កើត​ក្រុមការងាររាជរដ្ឋាភិបាល វិស័យឯកជន ជជែកកគ្នាដោះស្រាយរាប់អាណត្ដិមកហើយ។ យើងនៅបន្ដទៅទៀត។

[បញ្ចប់សេចក្ដីអធិប្បាយ៣]

ទី៤. ដើម្បីបន្តចូលរួមដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន ក្រសួង ស្ថាប័នត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ លើការងារលើកកម្ពស់បរិយា​កា​ស​ធុរកិច្ច និង ការ-សម្រួលពាណិជ្ជកម្ម, ជាពិសេស ត្រូវជំរុញអនុវត្តឱ្យបានជោគជ័យ នូវវិធានការទាំងឡាយ ដែលត្រូវបានដាក់ចេញ នៅក្នុង វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី ១៩ កាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ។ និង

ទី៥. គ្រប់ក្រសួង ស្ថាប័ន ក្រោមការដឹកនាំ និង ការសម្របសម្រួលរបស់គណៈកម្មា-ធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល​, ត្រូវបន្តខិតខំរៀបចំដាក់បញ្ចូលអនឡាញ នូវសេវាសំខាន់ដទៃទៀត ដែលជាសេចក្តីត្រូវការប្រចាំថ្ងៃសម្រាប់ធុរកិច្ច និង សូមរួមសហការគ្នា រៀបចំជាក្របខណ្ឌរួមមួយ ដែលខ្ញុំសូមដាក់ឈ្មោះថា “ប្រព័ន្ធអេកូ-ឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច” ​ដើម្បីជាមូលដ្ឋានឈានទៅពង្រីកការដ្ឋានការងារផ្សេងទៀត សំដៅកែលម្អបរិយាកាសធុរកិច្ចក្នុងប្រទេស និង បង្កើនភាពទាក់ទាញ របស់កម្ពុជា សម្រាប់ការវិនិយោគ ។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ, តំណាង​ដៃគូអភិវឌ្ឍន៍ និង អង្គពិធី​ទាំងមូល សូមប្រកបដោយពុទ្ធពរ និង ពរ ទាំង ៥ ប្រការ គឺ ៖ អាយុ វណ្ណៈ សុខៈ ពលៈ​ និង បដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។

ខ្ញុំសូមប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ ចាប់ពីពេលនេះតទៅ ៕

មីយ៉ាន់ម៉ា ចងចាំជានិច្ច និងថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ដែលបានព្យាយាមចូលរួមដោះស្រាយបញ្ហាមីយ៉ាន់ម៉ា



នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា  តាមប្រព័ន្ធវីដេអូ។ 

ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីរីករាយដែលបានជួប ឯកឧត្តម  មីន អោងឡាំង សាជាថ្មី និង អរគុណចំពោះសារអបអរសាទររបស់ឯកឧត្តម នៅឱកាសដែលសម្តេច បានជាប់ឆ្នោតធ្វើជាប្រធានព្រឹទ្ធសភា។ សម្តេចបានលើកឡើងថា កិច្ចពិភាក្សានេះធ្វើឡើងក្នុងគោលបំណង ដើម្បីសាកសួរសុខទុក្ខគ្នា និងដើម្បីទទួលបានការចែករំលែកពីបច្ចុប្បន្នភាពនៃការវិវឌ្ឍនៅមីយ៉ាន់ម៉ា។ 

ជាកិច្ចឆ្លើយតប ឯកឧត្តម មីន អោងឡាំង ក៏បានសម្តែងការអបអរសាទរជាថ្មីម្តងទៀតចំពោះ សម្តេចតេជោ ដែលត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា និង អរគុណ សម្តេចតេជោ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ សម្តេចតេជោ ដែលបានមកធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា ហើយព្យាយាមចូលរួមចំណែកដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ក្នុងខណៈពេលដែលសម្តេចធ្វើជាប្រធានអាស៊ាន។ 


ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ក៏បានស្នើជាថ្មីម្តងទៀតឱ្យ ឯកឧត្តម មីន អោងឡាំង ពិចារណារៀបចំឱ្យមានជំនួបតាមប្រព័ន្ធវីដេអូរវាង សម្តេចតេជោ និងលោកជំទាវ អោង សានស៊ូជី ក្នុងគោលបំណងសួរសុខទុក្ខ ដោយសារ សម្តេចតេជោ និងលោកស្រីធ្លាប់ជាសហការីជាមួយគ្នាជាច្រើនឆ្នាំនៅក្នុងកិច្ចការអាស៊ាន ។ 

សម្តេចតេជោ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទប្រាំចំនុច ហើយរំពឹងថាការរីកចម្រើននេះនឹងចូលរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាពដែលមានមីយ៉ាន់ម៉ាខ្លួនឯងជាអ្នកដឹកនាំ និងជាម្ចាស់។


សម្តេចតេជោ ក៏បានស្វាគមន៍ការសម្រេចចិត្តរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ដែលបានបញ្ជូនតំណាងមិនមែននយោបាយឱ្យចូលរួមក្នុងកិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្រ្តីការបរទេសកាលពីខែមករា និងលើកទឹកចិត្តឱ្យមីយ៉ាន់ម៉ាបន្តចាត់តំណាងចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗរបស់អាស៊ាន។


ជាការឆ្លើយតប ឯកឧត្តម មីន អោងឡាំង បានឯកភាពក្នុងការបន្តបញ្ជូនតំណាងមិនមែននយោបាយរបស់ខ្លួនចូលរួមក្នុងកិច្ចប្រជុំអាស៊ាន និងបានសន្យាថានឹងយកសំណើដទៃទៀតទៅពិចារណាដោយយកចិត្តទុកដាក់ខ្ពស់បំផុត ហើយនឹងបញ្ជូនប្រេសិតពិសេសរបស់ខ្លួន មកកាន់កម្ពុជានាពេលដ៏ឆាប់ខាងមុខ ដើម្បីបន្តពិភាក្សាទៅលើសំណើទាំងនេះ និងដើម្បីទទួលយកនូវការចែករំលែកបទពិសោធន៍ល្អៗពីគណៈកម្មជាតិរៀបចំការបោះឆ្នោតរបស់កម្ពុជា ពាក់ព័ន្ធជាមួយនឹងការរៀបចំការបោះឆ្នោតមួយដោយ សេរី ត្រឹមត្រូវយុត្តិធម៍ និងតម្លាភាព ។ 

ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាផងដែរពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការវប្បធម៌ និងកីឡា៕





ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តដឹកនាំកិច្ចប្រជុំ ដើម្បីរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា


នារសៀលថ្ងៃច័ន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ 

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា បានបន្តដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យនិងពិភាក្សាអំពីការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះនាយកស្តីទី, សម្តេចព្រះវនរ័ត្ន កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២, សម្តេចព្រះឧត្តមវង្សា កិត្តិបណ្ឌិត ម៉ួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣, សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក, 

សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា អនុប្រធានថេរសភា, សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាល័យធិការ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ, ព្រះអរិយវង្ស ហង្ស សាវី ព្រះប្រធានលេខាធិការដ្ឋានសម្ដេចព្រះសង្ឃរាជ បួរ គ្រី, ឯកឧត្តម ឈិន កេតនា, ឯកឧត្តម ចាយ បូរិន 

រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា, ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុនឡុង ព្រមទាំងសមាជិក សមាជិកា នៃគណៈកម្មការ និងអនុគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។

ព្រះប្រធាន និងប្រធានអនុគណៈកម្មការនីមួយៗ បានរាយការណ៍អំពីលទ្ធផលការងារដែលបាន អនុវត្តនាពេលកន្លងមក ដែលជារួម ការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះសព គិតចាប់តាំងពីថ្ងៃយាងចូលព្រះទិវង្គត នាថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០២៤ រហូតដល់ថ្ងៃ៦ ខែឧសភា ឆ្នាំ២០២៤ បានប្រព្រឹត្តទៅប្រកបដោយភាពអធិកអធមខ្ពង់ខ្ពស់ និងជាទីសក្ការៈ ស្របតាមប្រពៃណីជាតិ ព្រមទាំងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ស័ក្តិសមនឹងព្រះកិត្តិនាម និងព្រះកិត្តិយសរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងនូវព្រះអំណរគុណ និងអំណរគុណយ៉ាងជ្រាលជ្រៅថ្វាយប្រគេន និងជូនចំពោះសម្ដេចព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកគណៈកម្មការបុណ្យព្រះបរមសព ព្រមទាំងធ្វើការវាយតម្លៃខ្ពស់ចំពោះអនុគណៈកម្មការនីមួយៗដែលបានបំពេញការងារតាមភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ក្នុងរយៈពេលកន្លងមកនេះ។ 

អង្គប្រជុំបានបន្តធ្វើការពិនិត្យ និងពិភាក្សាលើផែនការសកម្មភាពការងារ វឌ្ឍនភាពនៃដំណើរការរៀបចំពិធីបុណ្យ បញ្ហាប្រឈម និងកិច្ចការបច្ចេកទេសនានា ព្រមទាំងព្រះរាជកម្មវិធីដង្ហែនិងថ្វាយព្រះភ្លើងព្រះបរមសព ក្បួនថ្មើរជើងហែព្រះបរមសព និងកម្មវិធីបុណ្យចំនួន៥ថ្ងៃមុនថ្ងៃថ្វាយព្រះភ្លើងអំពីការរៀបចំបុណ្យទក្ខិណានុប្បទាន ដើម្បីត្រៀមរៀបចំផែនការសកម្មភាពសម្រាប់ពិធីថ្វាយព្រះភ្លើងឱ្យប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងជាទីសក្ការៈ ស្របតាមប្រពៃណីព្រះពុទ្ធសាសនា និងតាមរាជប្បវេណី  ព្រមទាំងធានាបានសន្តិសុខនិងសណ្តាប់ធ្នាប់ល្អប្រសើរ ឱ្យស័ក្តិសមនឹងព្រះកិត្តិនាម និងព្រះកិត្តិយសរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។










សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនខ្ពស់នៅក្នុងរយៈពេលមធ្យមទៅវែង


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅមុនវិបត្តិនៃជំងឺកូវីដ-១៩ គឺកម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាមធ្យម ៧% ក្នុងមួយឆ្នាំ ដែលការណ៍នេះបានអនុញ្ញាតឱ្យកម្ពុជាប្រែក្លាយពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥។


សម្តេចធិបតីបានថ្លែងបន្តថា នៅក្នុងអំឡុងនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ពោលបើទោះបីជាកម្ពុជាមានកំណើនអវិជ្ជមានក្នុងឆ្នាំ២០២០ ក្ដី ក៏សេដ្ឋកិច្ចកម្ពុជាបានស្ទុះឡើងវិញយ៉ាងឆាប់រហ័ស ដោយសម្រេចបានកំណើន ៥,១% ក្នុងឆ្នាំ២០២២ និង ៥% ក្នុងឆ្នាំ២០២៣ ហើយត្រូវបានព្យាករថា នឹងបន្តសម្រេច បានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងរយៈពេលមធ្យមទៅវែងនាពេលខាងមុខនេះ។


នាឱកាសនោះដែរ សម្តេចធិបតីបានថ្លែងបញ្ជាក់ថា ការនាំចេញរបស់កម្ពុជាមានកំណើនជាមធ្យម ១៣,៣% ក្នុងចន្លោះឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២៣ និងបានកើនឡើងដល់ទំហំ ២៣,៤៧ ប៊ីលានដុល្លារអាមេរិក ឬស្មើនឹង ៥៤,៧% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាក្នុងឆ្នាំ២០២៣។ បន្ថែមពីលើនេះ ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ នេះ និន្នាការនៃការនាំចេញនៅបន្តមានភាពវិជ្ជមានដដែល ពោលគឺបានកើនឡើងប្រមាណ ១៧,២%។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅរាជធានីភ្នំពេញ។




សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រព័ន្ធបញ្ជរតែមួយជាតិជួយឱ្យចំណេញពេល កាត់បន្ថយចំណាយ និងមិនចាំបាច់ត្រូវរត់ការពីស្ថាប័នមួយទៅស្ថាប័នមួយទៀតទេ


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រព័ន្ធបញ្ជរតែមួយជាតិអាចចាត់ទុកបានថាជាជោគជ័យរួមគ្នា ឬជាសមិទ្ធផលរួមគ្នារបស់ក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាលក្នុងអនុវត្តន៍ការងារតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការធ្វើការរួមគ្នាប្រកបដោយជោគជ័យនេះក៏បានហុចផលដល់វិស័យឯកជន និងទទួលបានផលប្រយោជន៍ជាច្រើនពីប្រព័ន្ធបញ្ជរតែមួយជាតិមានដូចជា ចំណេញពេល កាត់បន្ថយចំណាយ ដោយមិនចាំបាច់ត្រូវរត់ការពីក្រសួងស្ថាប័នមួយទៅក្រសួងស្ថាប័នមួយទៀតនោះទេ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅសណ្ឋាគារសុខាភ្នំពេញ ព្រឹកថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២៤៕





សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដាក់ឱ្យអនុវត្ត «ប្រព័ន្ធបញ្ជរតែមួយជាតិ» ជាការចូលរួមចំណែកមួយដ៏សំខាន់នៅក្នុងការកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការដាក់ឱ្យអនុវត្ត «ប្រព័ន្ធបញ្ជរតែមួយជាតិ» ជាការចូលរួមចំណែកមួយដ៏សំខាន់នៅក្នុងការកែលម្អបរិយាកាសធុរកិច្ច និងការជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព តម្លាភាព ប្រសិទ្ធភាព និងភាពជឿជាក់ពីសំណាក់វិនិយោគិន និងធុរជន បង្កើតការបង្ខិតសេវាសាធារណៈទៅជិតអ្នកប្រើប្រាស់តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងថ្នាលបច្ចេកវិទ្យា ការផ្តល់សេវាសាធារណៈដើម្បីសម្រួលនីតិវិធី កាត់បន្ថយពេលវេលា និងចំណាយពាក់ព័ន្ធផ្សេងៗ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា សមិទ្ធផលនេះក៏ជាការបន្តជំរុញការកែទម្រង់ស៊ីជម្រៅ និងការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូល និងបង្កើតការប្រកួតប្រជែងដោយស្មើភាពក្នុងការធ្វើធុរកិច្ច និងការវិនិយោគ និងកាត់បន្ថយបន្ទុកចំណាយលើការបំពេញតាមកាតព្វកិច្ច និងនីតិវិធីសារពើពន្ធ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅសណ្ឋាគារសុខាភ្នំពេញ ព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤៕





តំណាងជាន់ខ្ពស់របស់កម្ពុជាចូលរួមកិច្ចប្រជុំលេីកទី១៤​ នៃក្រុមការងាររៀបចំចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥

 


ឯកឧត្តម អ៊ឹង រចនា អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាតំណាងជាន់ខ្ពស់ (High Level Representative -HLR) នៃក្រុមការងាររៀបចំចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥  (High-Level Task Force on ASEAN Community's Post-2025 Vision – HLTF-ACV) បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១៤ នៃ HLTF-ACV ពីថ្ងៃទី២៧-៣០​ ខែមេសា​ ឆ្នាំ២០២៤​ នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ។


កិច្ចប្រជុំបានបញ្ចប់ការពិភាក្សាលើកទី១ នៃសេចក្តីព្រាងផែនការយុទ្ធសាស្ត្រសហគមន៍នយោបាយ និងសន្តិសុខអាស៊ាន សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ (ASEAN Political and Security Community (APSC) Strategic Plan for ASEAN Community Vision 2045) ដែលរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំនេះ ដើម្បីដាក់ជូនថ្នាក់ដឹកនាំអាស៊ានអនុម័តនៅឆមាសទី១ ឆ្នាំ ២០២៥។


នៅក្នុងឱកាសនោះដែរ ក្រុមការងារ HLTF-ACV ក៏បានជួបពិភាក្សាជាមួយប្រធានក្រុមការងារជាន់ខ្ពស់សម្រាប់សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន (High-Level Task Force on ASEAN Economic Integration – HLTF-EI)  សហប្រធាននៃក្រុមការងារចំពោះកិច្ចសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ានក្រោយឆ្នាំ២០២៥ (Ad Hoc Working Group on Development of ASCC Post-2025 Strategic Plan) និងគណៈកម្មាធិការសម្របសម្រួលការតភ្ជាប់អាស៊ាន (ASEAN Connectivity Coordinating Committee - ACCC) ដើម្បីផ្លាស់ប្តូរយោបល់ លើការតាក់តែងរៀបចំផែនការយុទ្ធសាស្ត្រនៃចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ ២០៤៥  សម្រាប់សសរស្តម្ភទាំង៤នេះ ។


Cambodia's High-Level Representative takes part in the 14th Meeting of the High-Level Representative for ASEAN Community's Post-2025 Vision

---


His Excellency Ung Rachana, Under Secretary of State  of the Ministry of Foreign Affairs and International Cooperation and Member of the High-Level Representative for ASEAN Community's Post-2025 Vision (HLTF-ACV), attended the 14th Meeting of the HLTF-ACV From 27 to 30 April 2024 in Pattaya, Thailand.


The Meeting concluded the first reading of the Draft on ASEAN Political and Security Community (APSC) Strategic Plan for ASEAN Community Vision 2045 which is expected to be ready by the end of this year and to be summited to ASEAN Leaders for adoption during the first half of 2025.


While attending the 14th HLTF-AVC meeting, the HLTF-ACV also had a joint interface with the Chairs of the HLTF on ASEAN Economic Integration (HLTF-EI), Co-Chairs of Ad Hoc Working Group on the Development of ASEAN Socio-Cultural Community (ASCC) Post-2025 Strategic Plan, and the Chair of ASEAN Connectivity Coordinating Committee (ACCC) to share their views on matters arising during the course of crafting respective Strategic Plan and work progress.