នៅល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រសួងទេសចរណ៍បានចេញសេចក្តីជូនដំណឹងថា នៅថ្ងៃទី៩ធ្នូ ខាងមុខនេះ ក្រសួងនឹងរៀបចំពិធីអបអរសាទរ ក្នងឱកាសដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ជ្រើសតាំងជា ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងជ័យលាភី រាជធានីភ្នំពេញ ជារាជធានីនៃវប្បធម៌ និងទេសចរណ៍ពិភពលោក។
សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ដូចខាងក្រោម៖
Thursday, December 07, 2017
ក្រសួងមហាផ្ទៃ ចេញសេចក្ដីជូនដំណឹងស្ដីពីការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់
នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រសួងហាផ្ទៃបានចេញលិខិតមួយច្បាប់ដោយជម្រាបមកអភិបាលនៃគណៈអភិបាលរាជធានីខេត្ត ស្តីពីការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំសង្កាត់។
នៅក្នុងលិខិតដដែលនោះ បានបញ្ជាក់ថា ផ្អែកតាមមាត្រា១៧ និងមាត្រា១៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការប្រឆាំងអំពើពុករលួយ បានតម្រូវឱ្យសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ដែលចូលកាន់មុខតំណែង ឬចាកចេញពីមុខតំណែងត្រូវមានកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិនិងបំណុលរបស់ខ្លួនស្របតាមច្បាប់កំណត់។
សូមអានលិខិតរបស់ក្រសួងមហាផ្ទៃខាងក្រោម៖

ក្រសួងមហាផ្ទៃប្រកាសឱ្យមានការសម្របសម្រួលក្នុងការរៀបចំការប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាឃុំសង្កាត់
នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រសួងហាផ្ទៃបានចេញលិខិតមួយច្បាប់ដោយជម្រាបមកអភិបាលនៃគណៈអភិបាលរាជធានីខេត្ត ស្តីពីការរៀបចំប្រកាសចូលកាន់តំណែងប្រធានក្រុមប្រឹក្សា មេឃុំ សង្កាត់ជំនួសតំណែងទំនេរផ្អែកតាមប្រកាសរបស់ក្រសួងមហាផ្ទៃ។
នៅក្នុងលិខិតដដែលនោះ បានបញ្ជាក់ថា អភិបាលរាជធានី ខេត្ត ត្រូវណែនាំដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីសម្របសម្រួលនិងគាំទ្រដល់ក្រុមប្រឹក្សាឃុំ សង្កាត់នីមួយៗឱ្យរៀបចំការប្រកាសចូលកាន់តំណែងប្រធានក្រុមប្រឹក្សា មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលក្រសួងមហាផ្ទៃចេញប្រកាសទទួលស្គាល់ឱ្យបានទាន់ពេលវេលា។

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់៖ ជនពិការកាន់តែមានសមត្ថភាព ក្នុងការប្រកួតប្រជែងទីផ្សារពលកម្មដែលអាចរកប្រាក់ចំណូលប្រកបដោយឯករាជ្យម្ចាស់ការ
ក្នុងពិធីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៩ និងទិវាជនពិការអន្តរជាតិលើកទី៣៩ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ជនពិការកាន់តែមានសមត្ថភាព ក្នុងការប្រកួតប្រជែងក្នុងទីផ្សារពលកម្ម ដែលអាចរកប្រាក់ចំណូលដើម្បីធានានិរន្តភាព ជីវភាពរស់នៅប្រកបដោយឯករាជ្យម្ចាស់ការ និងសេចក្តីថ្លៃថ្នូរ តាមរយៈកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងការបង្កើតមុខរបរ។
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បន្ថែមថា រាជរដ្ឋាភិបាលទទួលស្គាល់សិទ្ធិរបស់ជនពិការ ផ្ទាល់និងក្រុមគ្រួសារ ដោយបានផ្តល់ផ្ទះសម្បែងសមរម្យ សម្លៀកបំពាក់ ការកែលម្អនូវជីវភាពរស់នៅ ប្រចាំថ្ងៃដោយគ្មានការរើសអើង និងឈរលើមូលដ្ឋានពិការភាព។
បើតាមលោក ទៀ បាញ់ រាជរដ្ឋាភិបាលបានផ្ដល់ កម្មសិទ្ធិដីធ្លី ជូនយោធិនពិការនៅតំបន់អភិវឌ្ឍជនពិការ៣១៧ តាកែនកោះស្លា ខេត្តកំពត នៅស្រុកគូលែន ខេត្តសៀមរាប និងនៅភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ សម្រាប់សាងសង់លំនៅឋាន និងធ្វើអាជីវកម្ម កសិកម្មជាលក្ខណៈគ្រួសារ ព្រមទាំងបានផ្តល់សេវា ស្តារលទ្ធភាពពលកម្មនៅសហគមន៍។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានឲ្យដឹងដែរថា បច្ចុប្បន្ននេះសិស្សពិការគ្រប់ប្រភេទ សរុបចំនួន២២,១៣៣នាក់ បាននឹងកំពុងរៀននៅគ្រប់កម្រិតសិក្សាដោយមិនមានការរើសអើង។ ក្រៅពីនេះសិស្សពិការភ្នែកនិងគ-ថ្លង់ ចំនួន១,៤៣៣នាក់ បាននឹងកំពុងសិក្សានៅ ថ្នាក់អប់រំពិសេស ថ្នាក់សមាហរណកម្ម ថ្នាក់អប់រំមូលដ្ឋាន ថ្នាក់អប់រំក្រៅប្រព័ន្ធនៃកម្មវិធីអភិវឌ្ឍ មនុស្សគ-ថ្លង់ អង្គការគ្រួសារថ្មី។ អក្សរស្ទាប និងភាសាសញ្ញាក៏ត្រូវបានធ្វើការអភិវឌ្ឍដាក់បញ្ចូល ទៅក្នុងកម្មវិធីសិក្សា នៃវិស័យអប់រំ។ អគារសិក្សាចំនួន៨,២០០ បានរៀបចំឲ្យមានជំរាលសម្រាប់សិស្សពិការទាំងនៅទីជនបទ និងនៅទីក្រុង ដែលជាការបង្កលក្ខណៈងាយស្រួល ដល់សិស្សពិការទទួលបានការសិក្សាអប់រំ រហូតដល់កម្រិតឧត្តមសិក្សា។
យុវជនពិការ ក៏ត្រូវបានលើកទឹកចិត្តឲ្យទៅចូលរួមប្រកួតប្រជែងជាសកល ជាមួយយុវជនពិការក្នុងតំបន់ និងក្នុងពិភពលោក ព្រមទាំងបាននាំមកនូវមេដាយ ដែលជាកិត្តិយសសម្រាប់ប្រទេសជាតិ និងសង្គមទាំងមូលទៀតផង។
តាមការបញ្ជាក់របស់ លោកឧបនាយករដ្ឋមន្រ្តី បានអោយដឹងថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកទល់ឆ្នាំ២០១៧នេះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានបញ្ជូនជនពិការកម្ពុជាទៅចូលរួមការប្រកួត ជាលក្ខណៈអន្តរជាតិ បានទទួលមេដៃ សរុបចំនួន១៥៩គ្រឿង ក្នុងនោះមានមេដៃមាសចំនួន២២គ្រឿង មេដៃប្រាក់៧៨គ្រឿង និងមេដៃសំរិទ្ធ៥៩គ្រឿង។
ចាប់តាំងពីឆ្នាំ២០១៣ រហូតមកទល់ឆ្នាំ២០១៦ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ក៏បានបញ្ជូនកុមារពិការសតិបញ្ញាកម្ពុជា ទៅចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិ បានទទួលមេដៃសរុបចំនួន ៤១គ្រឿង ក្នុងនោះមានមេដៃមាសចំនួន៣គ្រឿង មេដៃប្រាក់៣៤គ្រឿង និងមេដៃសំរិទ្ធ៤គ្រឿង៕

លោក សុខ ឥសាន បង្ហាញពីសកម្មភាពក្បត់ជាតិនៅកម្ពុជា
នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា
សកម្មភាពក្បត់ជាតិនៅកម្ពុជា បានកេីតមានឡេីង មិនមែនទេីបតែពេលនេះទេ គឺបានកេីតឡេីងតាំងពីឆ្នាំ១៩៥៩មកម៉្លេះ ដែលពេលនោះមានជនម្នាក់ឈ្មោះ សម សារី បានប្រព្រឹត្តអំពេីក្បត់ជាតិដោយសារតែជននេះបានដាក់ខ្លួនធ្វេីជាអាយ៉ងបរទេស រុកគួនការដឹកនាំប្រទេសរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋកម្ពុជាសម័យដ់សង្គមរាស្ត្រនិយម។
លោក សុខ ឥសាន បានបន្តថា ក្រោយពីបរាជ័យក្នុងការអូសទាញសម្តេចព្រះប្រមុខរដ្ឋឱ្យធ្វេីជាអាយ៉ងបរទេសដូចខ្លួនមិនបាន ជននេះបានបង្កប់គ្រាប់បែកដៃមួយគ្រាប់នៅក្នុងកញ្ចប់វត្ថុអានុស្សាវរីយ៍ផ្ញេីចូលព្រះបរមរា ជវាំង ធ្វេីឱ្យផ្ទុះស្លាប់មន្ត្រីរាជវាំងម្នាក់។ ដោយភ័យខ្លួន ជននេះបានរត់ភៀសខ្លួនទៅទីក្រុងព្រៃនគរ ដូរឈ្មោះជា ង្វៀង យុាំងសាម ជាជនជាតិវៀតណាមរស់នៅទីនោះរហូតដល់ស្លាប់តៃហោងនៅទីនោះទៅ។
លោក សុខ ឥសាន បានទម្លាយថា ជនក្បត់ជាតិបានបន្សល់ទុកដំណក់ឈាមម្នាក់ ឈ្មោះ សម រង្ស៊ី ដែលបច្ចុប្បន្នគឺជាទណ្ឌិតបាន និងកំពុងរត់ភៀសខ្លួនដេីររស់នៅពនេចរនៅតាមបណ្តាប្រទេស ធ្វេីសកម្មភាពបំផ្លាញប្រទេសជាតិខ្លួនឯងជាបន្តបន្ទាប់ តែមិនបានសម្រេចផលរហូតដល់ចុងក្រោយនេះ បានលក់ក្បាលឱ្យបរទេសដូចឪពុក ធ្វេីសកម្មភាពបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដែលឈានដល់បំផ្លាញសន្តិភាពនៅកម្ពុជានិងសេចក្តីរស់នៅប្រកបដោយសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា ប៉ុនប៉ងនាំយកគ្រោះមហន្តរាយពីអតីតកាលមកដាក់នៅកម្ពុជាជាថ្មីទៀតនៅកម្ពុជា តាមរយៈបដិវត្តន៍ពណ៌ ដូចបណ្តាប្រទេសនៅមជ្ឈឹមបូព៌ា។
លោក សុខ ឥសាន បានបង្ហាញឆន្ទៈថា ប្រជាជនកម្ពុជា បដិសេធយ៉ាងដាច់អហង្ការនូវអំពេីនិងសកម្មភាពក្បត់ជាតិរបស់ជនក្បត់ជាតិរូបនេះ មិនឱ្យមានវត្តមាននៅកម្ពុជាជាដាច់ខាត ហេីយសំណូមពររាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មេត្តាចាត់វិធានការណ៍សមស្របទប់ស្កាត់កុំឱ្យជនក្បត់ជាតិនេះបានមកជាន់ទឹកដីកម្ពុជាឱ្យបានជាដាច់ខាតដេីម្បីកុំឱ្យជននេះមានឱកាសបំផ្លាញជាតិទៀត៕

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម សម្ពោធដាក់អោយប្រើប្រាស់មន្ទីរពិសោធន៍ខ្នាតតូច នៅខេត្តព្រះសីហនុ
ព្រះសីហនុ៖ នៅថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរកានព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តព្រះសីហនុ បានរៀបចំកម្មវិធីសម្ពោធដាក់អោយប្រើប្រាស់មន្ទីរពិសោធន៍ខ្នាតតូច ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ។
សូមជម្រាបផងដែរថា រសៀលថ្ងៃដដែលនោះដែរ សាខាកាំកុងត្រូលខេត្តព្រះសីហនុបាន រៀបចំកម្មវិធី ដុតកំទេចផលិតផលម្ហូបអាហារខូចគុណភាពដែលដកហូតបាននៅលើទីផ្សារ និង ទំនិញម្ហូប អាហារដែលនាំចូលមកខុសពីបទបញ្ញត្តគុណភាព សុវត្ថិភាពម្ហូបអាហារ ក្នុងរយៈពេល ១១ខែ ដើមឆ្នាំ២០១៧ចំនួន ៦,០៨០.០០ គីឡូក្រាម ៕

ថ្នាក់ដឹកនាំខេត្តបាត់ដំបង ពិភាក្សាការងារជាមួយគណៈប្រតិភូតំបន់ Ocitanie ប្រទេសបារាំង ស្តីពីការពង្រឹងកិច្ចសហការជាមួយខេត្តបាត់ដំបង
បាត់ដំបង៖ លោក ច័ន្ទ សុផល ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូតំបន់ Ocitanie ប្រទេសបារាំង ស្តីពីការពង្រឹងកិច្ចសហការជាមួយខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង។
កិច្ចប្រជុំពិភាក្សានេះផ្តោតសំខាន់លើកិច្ចពង្រឹង និងផ្តល់សេវាផ្នែកច្បាប់ដល់ប្រជាពលរដ្ឋដែលមិនមានលទ្ធភាពស្វែងរកមេធាវីសម្រាប់ប្រឹក្សាយោបល់ ជាពិសេសស្ត្រី ។ មួយទៀតគឺផ្តោតលើវិស័យកសិកកម្ម និងការផលិតចំណីសត្វនៅក្នុងខេត្តបាត់ដំបង ព្រមទាំងជម្រុញឲ្យប្រជាពលរដ្ឋ កសិករ ដាំដំណាំ ដែលជាវត្ថុធាតុដើមសម្រាប់កែច្នៃទៅជាចំណីសត្វ ដែលមានគម្រោងអាចផលិតបានប្រមាណ ២៥០ពាន់តោន ក្នុងមួយឆ្នាំ៕

រុស្ស៊ីនិយាយថា ត្រៀមខ្លួនជាស្រេចដើម្បីដាក់ឥទ្ធិពលទៅលើកូរ៉េខាងជើង
រុស្ស៊ីបានទាក់ទងជាមួយកូរ៉េខាងជើងជាចំហ ហើយរដ្ឋាភិបាលម៉ូស្គូត្រៀមខ្លួនជាស្រេចដើម្បី ដាក់ឥទ្ធិពលរបស់ខ្លួនទៅលើកូរ៉េខាងជើង នេះបើយោងទៅតាមទីភ្នាក់ងារសារព័ត៌មាន IRA បានលើកសម្តីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Igor Morgulov បាននិយាយកាលពីថ្ងៃអង្គារ។
គាត់ត្រូវបានគេលើកសម្តីឡើងថា កូរ៉េខាងជើងកំពុងតែស្វែងរកការពិភាក្សាដោយត្រង់ជា មួយអាមេរិក ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ខណៈដែលខ្លួនត្រូវការឱ្យមានការធានាសន្តិសុខពី ចិន និងរុស្ស៊ី។
នៅឯក្រុងវ៉ាស៊ីនតោនឯណោះវិញ អ្នកនាំពាក្យជាស្ត្រីនៃក្រសួងការបរទេសអាមេរិកលោកស្រី Katina Adams បាននិយាយថា រដ្ឋបាលលោក Trump នៅតែចង់ឱ្យមានដំណោះស្រាយដោយសន្តិភាពតាមបែបការទូត ចំពោះការគំរាមកំហែងពីគ្រាប់មីស៊ីល និងអាវុធនុយក្លេអ៊ែរពីកូរ៉េខាងជើង ក៏ប៉ុន្តែបែរជាប្រាប់ទីភ្នាក់ងារ Reuters ថា កូរ៉េខាងជើងបានបង្ហាញទង្វើរបស់ខ្លួនថា ខ្លួនមិនចាប់អារម្មណ៍នៅក្នុងការចរចាឡើយ។ យើងត្រូវតែបន្តការផ្តោតទៅលើការបង្កើនតម្លៃសម្រាប់ កូរ៉េខាងជើងដើម្បីបន្តអភិវឌ្ឍន៍ទៅមុខនូវកម្មវិធីអាវុធប្រល័យលោក៕
ប្រភព : Channel News Asia/ Reuters ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧
ពាក្យបណ្តឹងប្តឹងទណ្ឌិត សម រង្ស៊ី ពាក់ព័ន្ធនឹងអំពើញុះញង់កងទ័ពបានដាក់ទៅសាលាដំបូងរាជធានីភ្នំពេញរួចហើយ
នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ លោក វង្ស ភក្តី មេធាវីរបស់អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញរួចហើយ ពាក់ព័ន្ធនឹងអំពើញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ថ្នាក់ដឹកនាំស្របច្បាប់ ដែលធ្វើឱ្យខូចទឹកចិត្តកងទ័ព និងប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ។
នៅក្នុងពាក្យបណ្តឹងបានរៀបរាប់ថា៖ «នៅអំឡុងដើមខែធ្នូ ឆ្នាំ២០១៧នេះ ឈ្មោះ សម រង្ស៊ី បានញុះញង់ឱ្យកងកម្លាំង កុំឱ្យស្តាប់បញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងបានប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ព្រមទាំងធ្វើឱ្យខូចទឹកចិត្តកងទ័ព ដែលអំពើនេះធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋដែលជាបទល្មើសចែងនៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាកំពុងអនុវត្ត»៕
សូមអានពាក្យបណ្តឹងដូចខាងក្រោម៖

លិខិតប្រជាជនកម្ពុជា៖ អាមេរិកប្រកាសសងសឹកម្តងទៀតដោយការរឹតត្បិតទិដ្ឋការ គឺមិនខុសពីអាមេរិកទម្លាក់គ្រាប់បែកពីលើក្បាលសម្លាប់ប្រជាជនខ្មែរ ហើយឲ្យខ្មែរសងថ្លៃគ្រាប់បែកនោះទេ
ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកប្រកាសថា អាមេរិកដាក់ការរឹតត្បិតទិដ្ឋាការលើបុគ្គលកម្ពុជាមួយចំនួន។ សកម្មភាពអមនុស្សធម៌ដែលកើតចេញពីការអុជអាលរបស់មន្ត្រីទូតនៅភ្នំពេញ រហូតចេញវិធានការប្រឆាំងនឹងប្រជាជនកម្ពុជាបែបនេះ គឺមិនមែនជាលើកទី១នោះទេ ហើយក៏មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលសម្រាប់ប្រជាជនកម្ពុជានោះទេ។
ទោះបីមានអ្វីកើតឡើងពីនេះតទៅមុខ សូមប្រជាជនកម្ពុជា ចងចាំថា៖ មិនមែនជារឿងសិទ្ធិមនុស្ស ឬប្រជាធិបតេយ្យនោះទេ ប៉ុន្តែ កម្ពុជា នៅតែបន្តទទួលនូវភាពអយុត្តិធម៌៣យ៉ាង៖ ទី១៖ អាមេរិកទម្លាក់គ្រាប់បែកលើក្បាលខ្មែរ ហើយតម្រូវឱ្យខ្មែរសងថ្លៃគ្រាប់បែក។ ទី២៖ អាមេរិកយកញញួរវាយក្បាលខ្មែរ ហើយឱ្យខ្មែរសងថ្លៃញញួរ។ ទី៣៖ អាមេរិក លើកទឹកចិត្តគាំទ្រពួកធ្វើបដិវត្តន៍ពណ៌បំផ្លាញកម្ពុជាដែលបរាជ័យ ហើយបែរជាអាមេរិកចេញមុខសងសឹកអ្នកការពារសន្តិភាព។
ដូច្នេះច្បាស់ណាស់ ការរឹតត្បិតទិដ្ឋាការលើបុគ្គលមួយចំនួននេះ គឺបង្ហាញថា មន្ត្រីអាមេរិកមួយចំនួនបានបង្កើតវិធានការសងសឹកប្រឆាំងនឹងបុគ្គលម្នាក់ៗនៅកម្ពុជា ដើម្បីជាវិធីជួសជុលមុខមាត់របស់ពួកគេប៉ុណ្ណោះ។ វិធានការនេះ ក៏ឆ្លុះបញ្ចាំងវិញដែរថា មន្រ្តីអាមេរិកមួយចំនួននោះ គឺមិនគោរព សូម្បីតែបន្ទាត់គោលនយោបាយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលប្រកាសម្តងហើយម្តងទៀតថា «មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យនានា» នោះផងទេ។
យើងក៏មើលឃើញថា វិធានការនេះគឺគ្មានស្តង់ដារជាអន្តរជាតិនោះទេ ពីព្រោះវិធានការបែបនេះ គឺគ្មានឡើយចំពោះប្រទេសមិនប្រជាធិបតេយ្យសេរី នៅជិតខាងរបស់កម្ពុជា។ របៀបនេះ ក៏មិនមែនជាប្រជាធិបតេយ្យនោះទេ ប៉ុន្តែ គឺដើម្បីផលប្រយោជន៍និងមុខមាត់អាមេរិកសុទ្ធសាធ។ ដូច្នេះ ប្រជាជនកម្ពុជា ក៏មិនខ្លាចញញើតទេ។ យើងហ៊ានផ្ញើសារទៅមន្ត្រីអាមេរិកវិញថា «នេះជាវិធានការកំសាកបំផុត»។
វិធានការនេះ មិនធ្ងន់ធ្ងរទេ។ កុងស៊ុលអាមេរិក ធ្លាប់ទម្លាក់មិនផ្តល់ទិដ្ឋការប្រជាជនខ្មែរជាច្រើនរាប់រយនាក់ និងរាប់ឆ្នាំរួចមកហើយបើរាប់គិតត្រឹមឆ្នាំ ១៩៧៩មក។ មិនមែនប្រជាជនកម្ពុជាគ្រប់គ្នា ត្រូវអាមេរិកបើកឱ្យទៅប្រទេសអាមេរិកឯណា? អាមេរិក កម្រិតសេរីភាពប្រជាជនកម្ពុជាយូរមកហើយ ហើយសូម្បីតែពាណិជ្ជករខ្មែរ ក៏អាមេរិកធ្លាប់ទម្លាក់ទិដ្ឋការដែរ។ ដូច្នេះ គ្មានអ្វីចម្លែកទេ។ ឥឡូវនេះ អាមេរិក ទាមទារបន្តបញ្ជូនពលរដ្ឋខ្មែរមកកម្ពុជាវិញ ក៏គ្មានអ្វីចម្លែកដែរ។ យើងត្រូវមានសេចក្តីក្លាហ៊ានដោយកិត្តិយសទទួលខុសត្រូវលើពលរដ្ឋយើង។ យើងក៏ត្រូវផ្ញើសារទៅវិញថា មន្ត្រីអាមេរិកខ្លះ គ្មានសីលធម៌ និងគ្មានការមិនចាំបាច់ទទួលបានការផ្តល់តម្លៃអ្វីពីប្រជាជនកម្ពុជាវិញនោះទេ។
ទង្វើនេះក៏បង្ហាញជាភស្តុតាងបន្ថែមទៀតបញ្ជាក់ថា មន្រ្តីអាមេរិក ជាពិសេសមន្ត្រីទូតនៅកម្ពុជា កំពុងលាតត្រដាងនិងធ្វើចម្លើយសារភាពមួយថា ពួកគេពិតជាគាំទ្រជនក្បត់ជាតិ តែគេមិនខ្វល់និងមិនគាំទ្រតម្លៃប្រជាជនកម្ពុជានោះទេ។ ពួកគេនៅពីក្រោយបក្សនយោបាយមួយ ឱ្យបន្តធ្វើសកម្មភាពផ្តួលរំលំស្ថាប័នស្របច្បាប់របស់កម្ពុជា ដោយមិនខ្វល់ពីសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍នៅកម្ពុជានោះទេ។
យើងសូមផ្ញើសារទៅកាន់មន្ត្រីអាមេរិកថា៖ «បើអាមេរិកឈឺចាប់ជាមួយមហាអំណាច ចិន សូមអញ្ជើញឈ្លោះជាមួយ ចិន ដោយផ្ទាល់ចុះ។ សូមកុំឡើងជិះលើខ្នងកម្ពុជា ធ្វើចម្បាំងជាមួយ ចិន ឬ រុស្ស៊ី»។
ប្រជាជនកម្ពុជា! ឥឡូវនេះបានយល់កាន់តែច្បាស់ថា៖ «គេបន្តធ្វើបាបប្រជាជនកម្ពុជាយើង ក្រោមវោហាសាស្ត្រប្រជាធិបតេយ្យ»។ ទោះបីជាយ៉ាងណា យើងត្រូវបន្តដំណើរទៅមុខជាមួយ៖ «មិត្តពិតប្រាកដ, មិត្តដែលអាចជឿទុកចិត្តបាន និងមិត្តដែលពឹងពាក់បាននៅជុំវិញពិភពលោក»។ កម្ពុជា៖ យើងជាម្ចាស់ប្រទេសយើង! យើងជាម្ចាស់ជោគវាសនានៃប្រទេសយើង។ យើងរួមគ្នាប្រកបដោយឧត្តមគតិជាតិនិយម បន្តជ្រោងទង់ជាតិកម្ពុជារបស់យើងឱ្យបានខ្ពស់ត្រដែតជានិច្ច។
ជាថ្មីម្តងទៀត ការដែលអាមេរិកប្រកាសការរឹតត្បិតទិដ្ឋការ គឺវាមិនឈឺចាប់ដូចអាមេរិកទម្លាក់គ្រាប់បែកសម្លាប់ប្រជាជនខ្មែរនោះទេ។ រឿងនេះ ទើបជាការខ្លោចផ្សារពិតប្រាកដ ហើយព្រឹត្តិការណ៍នេះ នៅតែរំលឹកប្រជាជនកម្ពុជាឱ្យចង់ចាំជានិច្ច៕
យើង ប្រជាជនកម្ពុជា

លោក សុខ ឥសាន បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនដោយផ្អែកលើគោលការណ៍ប្រជាធិបតេយ្យនិងនីតិរដ្ឋ
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រតិកម្មខ្លាំងៗចំពោះការអំពាវនាវឱ្យបរទេសដាក់សម្ពាធមកលើកម្ពុជាថា កម្ពុជាដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនដោយផ្អែកលើគោលការណ៍ប្រជាធិបតេយ្យ ផ្សាភ្ជាប់នឹងនីតិរដ្ឋដើម្បីសង្គមជាតិមានសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។
ពាក់ព័ន្ធនឹងការអំពាវនាវឱ្យមានការដាក់លក្ខខណ្ឌណាមួយឱ្យមានការដោះលែងមេបក្សប្រឆាំង និងអនុញ្ញាតឱ្យបក្សប្រឆាំងបានធ្វើសកម្មភាពឡើងវិញនោះ លោក សុខ ឥសាន បានបញ្ជាក់ថាគឺ៖ ១- ជាការលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជាយ៉ាងច្បាស់ ២- ជាការរំលោភលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋនៅកម្ពុជាទាំងកម្រោល និងរំលោភស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ឆ្នាំ ១៩៩១ ៣- ជាការចាត់ទុកខ្លួនឯងជាមេអាណានិគមលើប្រទេសកម្ពុជា និង៤- ជាការផ្ទុយពីនយោបាយការបរទេសរបស់លោកប្រធានាធិបតីដែលអះអាងថាមិនលូកដៃចូលកិច្ចការផ្ទៃក្នុងបណ្តាប្រទេស។
លោក សុខ ឥសាន ក៏បានសង្កត់ធ្ងន់ថា ទោះជាយ៉ាងណាក្តី រាជរដ្ឋាភិបាលកម្ពុជានៅតែប្រកាន់ជំហរម៉ឺងម៉ាត់ រឹងមាំក្នុងការដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ ក្នុងក្របខ័ណ្ឌនៃឯករាជ្យនិងអធិបតេយ្យជាតិកម្ពុជា ហើយចាត់ទុកការទាមទារ និងការដាក់កំហិតទាំងឡាយ ជាសិទ្ធិបញ្ចេញមតិនៅក្នុងសង្គមប្រជាធិបតេយ្យសេរីពហុបក្សប៉ុណ្ណោះ៕

Subscribe to:
Posts (Atom)