Wednesday, September 30, 2015

ការដំាដុះនិងទីផ្សារកសិផលនៅខេត្តប៉ៃលិនល្អតែកសិករខ្វះបច្ចេកទេសនិងទឹក

 ឯកឧត្តម​ អៀង វុធ​ អភិបាលរងខេ​ត្តប៉ៃលិន ​បានជម្រាបជូន ​គណៈប្រតិភូនៃ​គណៈកម្មការផែនការ​ វិនិយោគ ​កសិកម្ម​ អភិវឌ្ឍន៍​ជនបទ ​បរិស្ថាន​ និងធនធានទឹក​ នៃរដ្ឋសភា ​ថាប្រជាកសិករ​នៅក្នុងខេត្ត​ត្បូងពេជ្រនេះ ​បាននិងកំពុង​ដំាដុះដំណាំកសិក​ម្មជាច្រើនមុខ​ ដែលធ្វើឲ្យជីវភាព​ពួកគាត់មាន​ការរីកចម្រើនជា​លំដាប់។​ ការងារដែល​កសិករនៅខេ​ត្តប៉ៃលិន​ធ្វើមានដូចជា ​ធ្វើស្រែ ដំា​ដំឡូងមី​ ពោតក្រហម ​ម្រេច កៅស៊ូ ​តាង៉ែន ​និងដំណាំ​ហូបផ្លែច្រើនមុខទៀត ​។

បើតាមប្រ​សាសន៍រប​ស់ ឯកឧត្តម​អភិបាលរងខេត្ត ​កសិផលរ​បស់ប្រជាក​សិករ​ នៅខេត្តប៉ៃលិន ​បាននាំទៅ​លក់នៅប្រទេស​ថៃ ក្នុងចំនួន​ប្រមាណ៧០% ​និង៣០%ទៀត ​បាននាំទៅលក់នៅ​ប្រទេសវៀតណាម។​
ការលើក​ឡើងពីវិស័យ​កសិកម្ម ​របស់ថ្នាក់ដឹ​កនាំខេត្តប៉ៃ​លិនបែបនេះ ​ធ្វើឡើងនៅក្នុ​ងជំនួបពិភាក្សា​ការងារ​ ជាមួយគណៈប្រតិ​ភូគណៈកម្មការ​ផែនការ​ វិនិយោគ ​កសិកម្ម​ អភិវឌ្ឍន៍ជនបទ​ បរិស្ថាន ​និងធនធាន​ទឹកនៃរដ្ឋសភា ​ដឹកនាំដោយ ​ឯកឧត្តម ​ប៉ុល ហំម​ ប្រធានគណៈកម្មការ​ កាលពីថ្ងៃទី២៩​ ខែកញ្ញា ​ឆ្នាំ២០១៥​ នៅក្នុងខណៈ ​ដែលគណៈកម្ម​ការជំនាញរដ្ឋសភានេះ ​ចុះបំពេញបេ​សកកម្ម​ សិក្សាស្វែងយ​ល់វិស័យការ​ងារទាក់ទងនឹ​ងការទទួលខុសត្រូ​វរបស់គណៈក​ម្មការ​ នៅក្នុងខេត្ត​ប៉ៃលិន។​

ក្នុងឱកាស​នោះ ឯកឧត្តម​ អៀង វុធ​ មានប្រសាសន៍​បន្តថា ​កសិផលរបស់​ប្រជាកសិក​រក្នុងខេត្តប៉ៃលិន ​ក្រៅពីធ្វើកា​រនាំចេញទៅលក់​នៅប្រទេសជិតខាង ​នៅមានទីផ្សារ​លក់ក្នុងខេត្តប៉ៃលិននេះ​តែម្តង ​ពិសេសពោតក្រហម​។
 “បច្ចុប្បន្ន​នៅក្នុងខេត្ត​ប៉ៃលិន ​មានក្រុមហ៊ុន​ឯកជនផលិ​តចំណីសត្វរបស់​ប្រទេសថៃ ​បានបើកដំណើរ​ការផលិត​ចំណីសត្វនៅក្នុងខេត្ត​ប៉ៃលិន ​ហើយរោងចក្រនេះ ត្រូ​វការទិញ​ពោតក្រហម ​ពីកសិករច្រើន​តោន ​ក្នុងមួយឆ្នាំៗ​ ប៉ុន្តែគេក៏ត្រូវ​ការពោតដែល​មានគុណភាព​ដែរ។ នេះជាកា​រគួសបញ្ជាក់​របស់ឯកឧត្តម​ អៀង វុធ​។

ជាមួយនឹង​ការលើកឡើ​ងពីការរី​កចម្រើនជីវភាព​ប្រជាកសិករ ​ឯកឧត្តម ​អៀង វុធ​ ក៏បានជម្រាប​ ជូនគណៈកម្មកា​ររដ្ឋសភា ​ពីផលលំបាក ​ក្នុងការប្រកប​របរកសិកម្មនៅក្នុ​ងខេត្តជាប់ព្រំដែន​ថៃនេះផងដែរ​។ បញ្ហាផលលំបាកសំ​ខាន់មានពីរគឺ​ ការខ្វះទឹក​ និងខ្វះបច្ចេកទេ​សដំាដុះ។

ឯ​កឧត្តមអភិបាល​រងខេត្ត ​បានគូស​បញ្ជាក់ថា ​ប្រជាពលរដ្ឋ​បានស្នើមកថ្នាក់​ដឹកនាំខេត្ត​ ឲ្យជួយបណ្តុះប​ណ្តាលពួកគាត់ប​ន្ថែមទៀត​នូវចំណេះដឹង ​បច្ចេកទេស​កសិកម្ម ​ដើម្បីបង្កើនគុណភាព​ និងបរិមាណ​កសិផល ​ឲ្យស្របទៅនឹ​ងតម្រូវការទីផ្សារ។ ​ចំណែកប្រព័ន្ធ​ធារាសាស្ត្រវិញ ​បច្ចុប្បន្នខេត្ត​មានប្រព័​ន្ធធារាសាស្ត្រធំៗ​តែពីរប៉ុណ្ណោះ។ ​ធារាសាស្រ្ត​ចំនួនពីរនេះ មិនអាច​ផ្គត់ផ្គង់ទឹក​បានគ្រប់គ្រាន់​ ដល់ការដាំ​ដំណាំកសិកម្ម​ ទូទាំង​ខេត្តឡើយ។​
ឯកឧត្តម​ អៀង វុធ​ បានបញ្ជាក់ថា ​បញ្ហានេះអាជ្ញាធ​រខេត្តនិងស្ថាប័ន​ពាក់ព័ន្ធកំពុង​ រិះរកមធ្យោបាយ​ដោះស្រាយជូ​នប្រជាពលរដ្ឋ​

អត្ថបទ​និងរូបភាព​ពីនាយកដ្ឋាន​ព័ត៌មាន​




គណៈកម្មការមហាផ្ទៃ ការពារជាតិ និងសន្តិសុខ នៃរដ្ឋសភា កម្ពុជា-ទ្បាវ-វៀតណាម ជួបប្រជុំនៅប្រទេសទ្បាវដើម្បីគំាទ្រនិងជំរុញការអភិវឌ្ឍតំបន់ត្រីកោណ

ប្រធាន​គណៈកម្មការ​មហាផ្ទៃ ​ការពារជាតិ ​និងសន្តិសុខ​នៃរដ្ឋសភា ​ប្រទេសកម្ពុជា ​ឡាវ និង ​វៀតណាម ​បានជួបប្រជុំគ្នា ​នៅថ្ងៃទី២៨​ ខែកញ្ញា ​ឆ្នាំ២០១៥​ នៅសណ្ឋាគារ​ចំប៉ាសាក់ហ្រ្គែន ​ក្នុងខេត្តចំប៉ាសាក់​ ប្រទេសឡាវ​ ដើម្បីជំរុញ ​និងគំាទ្រ ​ដល់គម្រោង​អភិវឌ្ឍតំប​ន់ត្រីកោណអភិវឌ្ឍន៍​(CLV) ដែលរ​ដ្ឋាភិបាល​ប្រទេស ​កម្ពុជា ឡាវ ​និងវៀតណាម ​បានបង្កើតរួមគ្នា។ ​កិច្ចប្រជុំនេះ ​បានប្រារព្ធ​ពិធីបើកក្រោមអ​ធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ​របស់ ឯកឧ​ត្តមបណ្ឌិត សាយ​សុំផន ​ភុំវិហាន ​អនុប្រធាន​សភាជាតិ ​នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យប្រ​ជាមានិតឡាវ​។

ប្រធានគ​ណៈកម្មការ​ជំនាញរដ្ឋសភាទំា​ងបីប្រទេស ​ដែលទទួលបន្ទុក​វិស័យមហា​ផ្ទៃ ការពារជាតិ​ សន្តិសុខ ​បានលើកឡើងថា ​កិច្ចប្រជុំនេះ​ជាការលើកស្ទួ​យតួនាទី​ ភារកិច្ច ក្នុងការពិនិត្យ ​តាមដាន ​និងគំាទ្រ ​របស់រដ្ឋសភា ​ទៅដល់គម្រោង​អភិវឌ្ឍតំបន់ត្រី​កោណអភិវឌ្ឍន៍​ ដែលរដ្ឋាភិ ​បាលប្រទេស​ទំាងបី ​កម្ពុជា ឡាវ​ និងវៀតណាម ​បាននឹងកំពុងអ​នុវត្តរួមគ្នា​។

 មានប្រសាសន៍​ក្នុងឱកាសបើក​កិច្ចប្រជុំ ​ឯកឧត្តម​ វីឡៃ ដួងម៉ានី​ ប្រធានគណៈកម្មាធិ​ការការពារ​ប្រទេស ​និងសន្តិសុខ ​រដ្ឋសភាឡាវ ​បានចាត់ទុក​ជំនួបនាពេលនេះ ​ថាមានសារៈសំខាន់​ក្នុងការពង្រឹ​ងពង្រីកកិច្ច​សហប្រតិបត្តិការ​ រវាងប្រទេស​ទំាងបី ​ឲ្យកាន់តែ​ល្អន្ថែមទៀត ​ដើម្បីជំរុញ​ល្បឿន នៃការ​អភិវឌ្ឍក្នុងតំបន់​ត្រីកោណ ​បានសម្រេចតាមផែ​នការ។
ឯកឧត្តម​បានសង្កត់​ធ្ងន់ថា ​កិច្ចការការពារសន្តិ​សុខ សុវត្ថិភាព​ សណ្តាប់ធ្នាប់​ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៏​(CLV) ​ឲ្យបានល្អ ​ជាផ្នែកសំខាន់​ដើម្បីឈានដល់​ការសម្រេច ​តាមផែនការទំាង​ឡាយ ដែល​បានដាក់ចេញ។​

ចំណែក ​ឯកឧត្តម ​ង្វៀន គីមខ័រ​ ប្រធានគណៈកម្មា​ធិការសន្តិសុខ ​និងការពារប្រទេសនៃ​រដ្ឋសភាវៀតណាមវិ​ញ បានចាត់​ទុកថាតំបន់​ត្រីកោណអភិវឌ្ឍន៍​ ជាទីតាំងដ៏មាន​សក្តានុពលសម្រាប់​ប្រទេសទាំងបី ​ទាំងផ្នែក​នយោបាយ ​សេដ្ឋកិច្ច ​បរិស្ថានធម្មជាតិ​ និងសន្តិ​សុខ។

ឯកឧត្តម​បានបញ្ជាក់ថា ​រដ្ឋសភាប្រ​ទេសវៀតណាម ​បានគំាទ្រ​យ៉ាងពេញទំហឹង​ចំពោះផែនការ​អភិវឌ្ឍន៍​តំបន់ត្រីកោណ ​និងត្រៀមជជែក​ផ្លាស់ប្តូរបទ​ពិសោធន៍ ​នៅក្នុងកិច្ច​ប្រជុំពេលនេះ ដើ​ម្បីធ្វើយ៉ាងណា ​ឲ្យសកម្មភាព​អភិវឌ្ឍន៍តំបន់​ត្រីកោណ មាន​ដំណើរទៅ​មុខ ដោយរលូន​

 ក្នុងកិច្ចប្រជុំនេះ ​ឯកឧត្តម ហ៊ុន​ ណេង ប្រធានគណៈកម្មការ​មហាផ្ទៃ ​ការពារជាតិ​ និងមុខងារសា​ធារណៈនៃរដ្ឋស​ភាកម្ពុជា​ បានមានប្រ​សាសន៍លើក​ឡើងថា ​រដ្ឋសភាកម្ពុជា​ បានចុះអនុស្សារណៈយោគ​យល់គ្នា ​ស្តីពីកិច្ចស​ហប្រតិបត្តិការគ្នា ​ជាមួយរដ្ឋសភាប្រទេសឡាវ​ និងបានចុះ​កិច្ចព្រមព្រៀង​ស្តីពី សហប្រតិបត្តិ​ការគ្នា ​ជាមួយរដ្ឋវៀតណាម ​ដែលកិច្ចព្រម​ព្រៀង និងអនុ​ស្សារណៈនេះ ​ជាក្របខណ្ឌ័ច្បា​ប់ដ៏សំខាន់​ ក្នុងការបង្កើនកិច្ច​សហប្រតិបត្តិការ ​ការយល់ដឹង​ពីគ្នាទៅវិញ​ទៅមក ​នៃស្ថាប័ននីតិ​ប្បញ្ញត្តិទាំងបី​ប្រទេស ​ក្នុងការជំរុញ ​និងគំាទ្រការអភិវឌ្ឍ​តំបន់កោណ​ដ៏មានសក្តានុពល។​

ប៉ុន្តែ ឯ​កឧត្តមបាន​លើកឡើងថា ​ទោះបីរហូតមកដល់​ពេលនេះ ​កិច្ចសហប្រតិ​បត្តិការ រវាងប្រទេស​ទាំងបី ​ពិសេសរវា​ងរដ្ឋសភាប្រទេសទំាងបី​ បានទទួល​លទ្ធផលវិជ្ជមាន​ជាច្រើន យ៉ាងណាក្តី ​ក៏នៅមានប​ញ្ហាប្រឈមមួ​យចំនួនទៀត​ ដែលតម្រូវឲ្យ​ ប្រទេសកម្ពុជា ​វៀតណាម ​និងឡាវ​ បង្កើនកិច្ច​សហប្រតិបត្តិការ​រួមគ្នា ​ដំណោះស្រាយ ​បញ្ហាសេសសល់ ​ទៀត។
ឯកឧត្តម​ ហ៊ុន ណេង ​បានលើកពី​បញ្ហាប្រឈម​ ដល់ការអភិវឌ្ឍនៅ​ក្នុងតំបន់ត្រី​កោណអភិវឌ្ឍន៍​ រួមមានការ​គម្លាតឆ្ងាយ​ពីគ្នា នូវជីវភាព​រស់នៅរបស់​ប្រជាពលរដ្ឋ​ ការកសាងហេដ្ឋារចនា​សម្ព័ន្ធជនបទ​ នៃប្រទេស​ទំាងបី ​ដូចជាការ​ផ្គត់ផ្គង់ទឹក​ស្អាត អគ្គិសនី​ ជាដើមនោះ មានភាព​មិនស្មើគ្នា។​ លើសពីនេះទៀ​តបទឧក្រិដ្ឋ​ឆ្លងដែន ​ដូចការជួញ​ដូរគ្រឿងញៀន ​ការជួញដូរស្រ្តី ​និងកុមារ​ ការរត់ពន្ធ​ឆ្លងដែន​ បទល្មើសព្រៃឈើ ​ការជួញដូរអាវុធ​ជាតិផ្ទុះ និងអំពើភេរ​វកម្ម​ នៅតែមាន។​
ទោះយ៉ាងណា ​ឯកឧត្តម​ ហ៊ុន ណេង ​បានវាយតម្លៃខ្ពស់​ចំពោះកិច្ច​ប្រជុំពេលនេះ ​ដោយបានចាត់ទុ​កថា ​បានប្រារព្ធធ្វើ​ឡើងស្របទៅនឹង​ចក្ខុវិស័យរបស់​អាស៊ាន ​ដែលកំពុង​ឈានទៅសម្រេច​ឲ្យបាននូ​វ សមាហរណកម្ម​សេដ្ឋកិច្ច ​នៅចុងឆ្នាំ២០១៥នេះ​។

ឯកឧត្ត​មបណ្ឌិត ​សាយសុំផន​ ភុំវិហាន ​បានមានប្រសាសន៍ថា ​សក្ខីភាព​នៃកិច្ចសហប្រតិបត្តិការ​ រវាងប្រទេសកម្ពុជា ​វៀតណាម ​និងឡាវ​ ដ៏ល្អ និងស្អិតរមួតបា​នឆ្លុះបញ្ចាំង តាមរយៈកិច្ច​ប្រជុំនៅពេលនេះ។​ ឯកឧត្តមបាន​លើកឡើងថា ​កិច្ចប្រជុំនេះ ​បានបង្ហាញ​ពីស្មារតីអនុវត្ត​កិច្ចព្រមព្រៀង ​ស្តីពីកិច្ចសហប្រ​តិបត្តិការរវា​ងប្រទេសទាំងបី​ ក្នុងការពង្រឹងពង្រីក​ចំណងមិត្តភាព​ សាមគ្គីភាព ​និងកិច្ច​សហប្រតិបត្តិការ​ លើគ្រប់​វិស័យសំដៅ​រួមចំណែកលើ​កកម្ពស់ដល់​ការអភិវឌ្ឍន៍ប្រ​កបដោយចីរភាព​ សម្រាប់​ប្រជាពល​រដ្ឋរស់នៅតំបន់ត្រី​កោណអភិវឌ្ឍន៍​។
ឯកឧត្តម​អនុប្រធាន​រដ្ឋសភាជាតិ​ទ្បាវ បានមាន​ប្រសាសន៍​បន្តថា ស្ថា​ប័ននីតិប្បញ្ញត្តិនៃប្រទេស​ទាំងបី បានគាំទ្រ ​និងលើកទឹក​ចិត្តដល់​រដ្ឋាភិបាល​នៃប្រទេសរៀងៗខ្លួន ​ក្នុងការអនុវត្ត ​និងសម្រេច​ឲ្យបាននូវសេចក្តី​ប្រាថ្នា ក្នុ​ងការប្រែក្លាយ​តំបន់ត្រីកោណ​ឲ្យទៅជាមជ្ឈមណ្ឌល ​ដែលមាន​កំណើនសេដ្ឋកិច្ច​ និងវិបុលភាព​។

សូមបញ្ជាក់ថា ​រដ្ឋាភិបាល​ប្រទេសកម្ពុជា​ ឡាវ និងវៀត​ណាម បានបង្កើត ​តំបន់អភិវឌ្ឍន៍​ត្រីកោណកម្ពុជា ​វៀតណាម ​និងឡាវ(CLV) ​នៅក្នុងខេត្ត​ចំនួន១៣ ​ក្នុងនោះ ប្រ​ទេសកម្ពុជាមាន​ខេត្តចំនួន៤ ​គឺ ខេត្ត​ស្ទឹងត្រែង ​រតនគីរី​ មណ្ឌលគីរី​ និងខេត្តក្រចេះ។ ប្រ​ទេសឡាវមា​នចំនួន​៤ខេត្ត និងប្រទេស​វៀតណាម ​មានខេត្ត​ចំនួន៥ ។​ នេះជាលើកទី២ ​ហើយដែលគណៈកម្មកា​រ ឬគណៈកម្មាធិការ​ រដ្ឋសភាប្រទេស​ទំាងបី ដែ​លទទួលបន្ទុក​វិស័យសន្តិ​សុខ ការពារជាតិ ​បានជួបប្រជុំគ្នា​ដើម្បីគំាទ្រ​ និងជំរុញ​ការអភិវឌ្ឍន៍​តំបន់ត្រីកោណអ​ភិវឌ្ឍន៍ របស់​រដ្ឋាភិបាលខ្លួន ​ឲ្យដំណើរការ​ទៅមុខបានលឿន​ ដើម្បីជាប្រយោជន៍​ដល់ប្រជាជន​និងប្រទេស​ទំាងបី៕​





សម្តេចតេជោ ផ្ញើសារជូនជនរួមជាតិខ្មែរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

នៅថ្ងៃទី៣០​ ខែកញ្ញា ​ឆ្នាំ២០១៥នេះ ​សម្តេចអគ្គ​មហាសេនា​បតីតេជោ ​ហ៊ុន សែន ​នាយករដ្ឋម​ន្ត្រី ​នៃព្រះរាជាណាច​ក្រកម្ពុជា ​បានបង្ហោះ​សារនៅក្នុងទំព័រ​ Facebook​ ផ្លូវការរបស់សម្តេច ​ថា សម្តេច​សូមអរគុណ​ប្រជាពលរដ្ឋខ្មែរ​ ដែលបាន​ចូលរួមថែរក្សា​សន្តិភាព ​ដល់សង្គម​ជាតិយើង ​ដែលជាសេចក្តី​ត្រូវការចាំបាច់​បំផុត ក្នុ​ងការអភិវឌ្ឍ​ប្រទេសជាតិអោ​យរីកចម្រើន។ ​សម្តេចតេជោ ​និងគណៈប្រតិ​ភូកម្ពុជា ​បានវិលត្រឡ​ប់មកពីការ​ចូលរួមកិច្ច​ប្រជុំកំពូល​អង្គការសហ​ប្រជាជាតិនៅ​ទីក្រុង ​New York សហរដ្ឋអា​មេរិកកាល​ពីម្សិលមិញនេះ​ ប្រកបដោយ​ផ្លែផ្កាជាទី​មោទនៈបំផុត។​

សម្តេចតេជោបា​នលើកឡើងថា​ ពេលនេះក៏​ជារដូវ​បុណ្យភ្ជុំ ​ដែលប្រជាពលរដ្ឋ​ខ្មែរទូទាំងប្រទេស​ បានចូលរួម​កាន់បិណ្ឌតាំង​ពីថ្ងៃទី ​២៨ ខែ ​កញ្ញា រហូត​មកទល់ថ្ងៃនេះ ​គឺដល់ពិធីកាន់​បិណ្ឌទី៣ហើយ។ ​ទន្ទឹមនឹង​ប្រជាពលរដ្ឋ​ ជាពិសេស ​កម្មករ​ កម្មការិនី​ត្រូវទៅជួប​ជុំក្រុមគ្រួសារ​ នៅតាមបណ្តាខេត្តនានា ​សម្តេចតេជោ ​បានស្នើឲ្យ​ក្រសួង ​និង អាជ្ញាធ​រមានសមត្ថកិច្ចទូ​ទាំងប្រទេស​ជួយពិនិត្យ ​រៀបចំការពារ​សុខសុវត្ថិភាព​ជូនប្រជាពល​រដ្ឋអោយបាន​ល្អបំផុត។​ ជាមួយគ្នានេះដែរ​ សូមអាជ្ញាធ​រមានសមត្ថកិច្ច​ពិនិត្យតម្លៃសំ​បុត្ររថយន្ត​ឈ្នួលគ្រប់ប្រភេទ ​កុំអោយតម្លើង​ថ្លៃក្នុងពេលរ​ដូវបុណ្យទាន ​ជាពិសេសក្នុង​ពិធីបុណ្យភ្ជុំបិណ្ឌនេះ​តែម្តង។ជាមួយ​គ្នានេះដែរ ​សម្តេចតេជោបា​នស្នើដល់បង​ប្អូនដែល​បញ្ជាយាន្តយន្តគ្រប់​ប្រភេទ​មេត្តាប្រុងប្រយ័ត្ន​ក្នុងការបើកបរ​ ដោយត្រូវ​គោរពច្បាប់ច​រាចរណ៍ គោ​រពជីវិតខ្លួនឯង ​នឹងគោរពជិវិតអ្នកដ៏ទៃ​ និងស្នើដល់​បងប្អូនដែលធ្វើ​ដំណើរតាមទូក​ កាណូត ​សុំមេត្តាកុំដឹក​លើសចំណុះ នឹងកុំ​ធ្វើដំណើរពេ​លធាតុអាកាស​មិនល្អដែលនាំ​មកនូវគ្រោះ​ថ្នាក់ជាយថាហេ​តុ។


សម្តេចតេជោ​បានបន្ថែមថា​ ប្រជាពលរ​ដ្ឋទូទាំងប្រទេស​ពិតជាបាន​យល់ច្បាស់ណាស់​ថា ពេលដែល​ប្រទេសជាតិ​មានសុខសន្តិភាព​ គឺប្រជាពល​រដ្ឋកាន់តែ​មានឱកាសច្រើន ​ហើយជាពិសេស​ យើងទាំងអ​ស់គ្នាបានចូលរួម​ជួបជុំក្រុមគ្រួ​សារអបអរសាទ​រពិធីបុណ្យភ្ជុំ​នេះជាដើម។​ សម្តេចតេជោ​សង្កត់ធ្ងន់ថា ​ការឃោសនា​ញុះញុងបំពុលប​រិយាកាសន​យោបាយ ដែ​លធ្វើអោយច​លាចល ​គឺនឹងបំផ្លាញ​សេចក្តីសុខ​របស់ប្រជា​ពលរដ្ឋ ​ហើយនឹងធ្វើ​អោយអន្តរាយដល់​ជាតិទាំងមូល។​ ទង្វើបែបនេះក៏​ប្រាសចាកជាមួ​យនឹងទង្វើ​អ្នកកាន់ព្រះពុទ្ធ​សាសនាផងដែរ៕​


ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី 60 លានដុល្លារអាមេរិក ដើម្បីបង្កើនផលិតកម្មកសិកម្មនៅក្នុងខេត្តកំពង់ធំ និងខេត្តបាត់ដំបង

ធនាគារ​អភិវឌ្ឍន៍អាស៊ី ​ហៅកាត់ថា ​ADB បាន​អនុម័តលើកម្ចីក្នុង​ទឹកប្រាក់ ​៦០ លាន​ដុល្លារអាមេរិក​ ក្នុងគោលបំ​ណងបង្កើន​ផលិតកម្មកសិកម្ម ​តាមរយៈការ​ស្តារឡើងវិញនិ​ងការធ្វើការធ្វើ​ទំនើបកម្ម ​ប្រព័ន្ធធារាសាស្ត្រ​ក្នុងខេត្ត​កំពង់ធំ​ និងខេត្តបាត់​ដំបង ​ដើម្បីទប់ទល់នឹ​ងការប្រែប្រួល​អាកាសធាតុ។​

 សេចក្តី​ប្រកាសព័ត៌​មានរបស់ ​ADB នៅ​ថ្ងៃទី២៩ ​ខែកញ្ញានេះ ​បានលើក​ឡើងថា ​លោក Raza Mahmood Farrukh អ្នកឯកទេស​ខាងធនធាន​ទឹក នៃនាយក​ដ្ឋានតំបន់​អាស៊ីអាគ្នេយ៍របស់ ​ADB បាន​មានប្រសាសន៍ថា ​ផលិតភាពក​សិកម្មទាប ​គឺជាបញ្ហាធ្ងន់​ធ្ងរមួយ ​សម្រាប់កសិករខ្មែរ ​ដែលពឹងពាក់​លើប្រព័ន្ធ​ធារាសាស្ត្រ ​ដែលមិនសូវ​ទទួលបានកា​រថែទាំ ស​ម្រាប់បង្កបង្កើន​ផលស្រូវរបស់ខ្លួន។ ​ការផ្តល់ហិរញ្ញប្បទាន​នេះ នឹងផ្ត​ល់ការគាំ​ទ្រដល់កិច្ច​ខិតខំប្រឹងប្រែង​របស់រដ្ឋា​ភិបាល ​ដើម្បីពង្រីកទំ​ហំដី ​ដែលទទួលបា​នការស្រោចស្រព ​និងការគ្រប់គ្រ​ងធនធានទឹ​កឲ្យកាន់​តែមានប្រសិទ្ធភាព។​

លោកបន្តថា ​ហិរញ្ញប្បទាននេះ ​នឹងកាត់បន្ថយ​ភាពងាយរង​គ្រោះរបស់ប្រជាក​សិករ ដោយសារ​តែមុខសញ្ញា​គ្រោះថ្នាក់ធម្មជាតិ ​ដូចជា ​ទឹកជំនន់ ​ជាដើម ​ដែលកើតឡើ​ងដោយសារតែ​ការប្រែប្រួលអា​កាសធាតុ។​ គម្រោងនេះ ​នឹងបង្កើនប្រសិទ្ធភាព ​និងភាព​ធន់ទៅនឹងអា​កាសធាតុនៃប្រ​ព័ន្ធធារាសាស្ត្រ ​ក្នុងខេត្តកំពង់ធំ​ និងបាត់ដំបង។​

 សេចក្តីប្រកាស ​លើកឡើងថា ​គិតត្រឹម​ឆ្នាំ២០២១ ​ផ្ទៃដីដាំដុះ​សរុប ទាំង​រដូវប្រាំង ​និងរដូវវស្សា ​នឹងកើន​ឡើងទ្វេរដង​ដល់ ២៩៥០០​ ហិចតា ​ពី ១៣៥០០​ ហិចតា ​ក្នុងឆ្នាំ ​២០១៥ ហើយប្រព័ន្ធ​ធារាសាស្ត្រ​ចំនួន ៣ ​នឹងសម្រេច​បាននូវប្រសិទ្ធភាព​ស្រោចស្រពបា​ន ១០០%។

សេចក្តីប្រកាស ​ក៏បានបង្ហាញថា ​តាមរយៈការ​កែលំអប្រព័ន្ធ​ធារាសាស្ត្រ ​និងការផ្គត់​ផ្គង់ទឹកគ្រប់គ្រាន់​ ដល់កសិករ​ ក្នុងខេត្តកំពង់ធំ​ និងខេត្តបាត់​ដំបង ​កម្ចីនេះនឹងជួយប​ង្កើនផលិតភាពកសិកម្ម​ និងបង្កើន​ប្រាក់ចំណូលដ​ល់កសិករនៅ​តាមមូលដ្ឋាន ​ដោយសារតែ​ពួកគេអាចមាន​លទ្ធភាពបង្កបង្កើន​ផលស្រូវ ​បន្លែ និងដំណាំហូ​បផ្លែ ផ្សេងៗ ​បានម្តងទៀត ​នៅរដូវប្រាំង។
សេចក្តីប្រកាស ​លើកឡើងថា​ គម្រោងនេះ ​នឹងផ្តល់ការ​បណ្តុះបណ្តាលដល់​មន្ត្រីរដ្ឋាភិបាល និង​សហគមន៍ក​សិករប្រើប្រាស់ទឹក ​អំពីរបៀប​គ្រប់គ្រងធន​ធានទឹកឲ្យបាន​ត្រឹមត្រូវ ដែលក្នុ​ងនោះសមាជិក​និងអ្នកគ្រប់គ្រង​សហគមន៍ ​នេះយ៉ាងតិច​បំផុត ៣០% ​ត្រូវតែជាស្ត្រី។ ​សហគមន៍កសិករ​ប្រើប្រាស់ទឹក ​នឹងទទួលខុសត្រូ​វលើការប្រើប្រាស់​ និងការថែ​ទាំប្រឡាយរងទី២។
​គម្រោងនេះ ​ក៏នឹងបំពេញ​បន្ថែមឲ្យគំ​និតផ្តួចផ្តើម​ ដែលគាំទ្រដោ​យធនាគារអភិវឌ្ឍន៍​អាស៊ីផ្សេងទៀត ​ក្នុងតំបន់នេះ ​ដូចជា ​កម្មវិធីអភិវឌ្ឍន៍​វិស័យពាណិជ្ជកម្ម​ស្រូវដែលធ​ន់នឹងអាកាសធាតុ ​ដែលកំពុង​តែអនុវត្ត​ ព្រោះកសិករ​អាចទទួលបាន​គ្រាប់ពូជដែល​មានគុណភាពខ្ពស់​ ដោយមាន​ការបញ្ជាក់​ត្រឹមត្រូវ។​


សេចក្តីប្រកាស​ លើកឡើងថា ​កម្ចីនេះ ​មានប្រភពពីមូល​និធិអភិវឌ្ឍន៍​អាស៊ី ដែ​លជាកម្ចីសម្បទានរបស់​ ADB ​ហើយរដ្ឋាភិបាល​កម្ពុជា ​នឹងផ្តល់ថវិកា​បដិភាគចំនួន ​៦,១ លានដុល្លារ។ ​គម្រោងនេះ ​នឹងមានរយៈពេល ​៥ ឆ្នាំ ដោយ​នឹងបញ្ចប់ក្នុង​ខែមីនា ​ឆ្នាំ២០២១៕​

ក្រសួងការងារបន្ថែមថ្ងៃឈប់សំរាកបុណ្យភ្ជុំបិណ្ឌ១ថ្ងៃទៀត ដើម្បីសម្រួលដល់ការឈប់សំរាករបស់កម្មករ និយោជិត

យោងតាម​សេចក្តីជូន​ដំណឹង ​របស់ក្រសួង​ការងារ​ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​ ចុះថ្ងៃទី​ ២៩ ខែកញ្ញា ​ឆ្នាំ២០១៥​ បានបញ្ជាក់​ឲ្យដឹងថា ​ដើម្បីបង្កល​ក្ខណៈងាយ​ស្រួលដល់បង​ប្អូនកម្មករ និយោជិត ​ក្នុងឱកាសបុណ្យ​ភ្ជុំបិណ្ឌខាង​មុខនេះ ​សូមម្ចាស់ ​និងនាយកស​ហគ្រាស គ្រឹះ​ស្ថានទាំងអស់​ ដែលស្ថិត​ក្នុងដែន​អនុវត្តនៃច្បាប់ ​ស្តីពីការងា​រអនុវត្តនូ​វចំណុច២៖​ គឺទី១. អនុញ្ញាត​ឲ្យកម្មករ​ និយោជិត​ទាំងអស់​របស់ខ្លួន ​ឈប់សម្រាក​ដោយមាន​ប្រាក់ឈ្នួលនាឱកាស​បុណ្យភ្ជុំបិណ្ឌ​ខាងមុខនេះ ​ក្នុងកំឡុង​ពេល៤​ថ្ងៃគឺ ថ្ងៃទី ​១១-១២-១៣ ​និងថ្ងៃទី ​១៤ ខែតុលា ​ឆ្នាំ២០១៥​ ជំនួសថ្ងៃអាទិត្យទី​១១។ ​ទី២. ខិតខំ​រៀបចំបើក​ប្រាក់ឈ្នួលក​ម្មករ និយោជិត​ឲ្យបានមុន​ថ្ងៃបុណ្ឌភ្ជុំបិណ្ឌ។ ​បើពុំមានលទ្ធភាព​បើកប្រាក់​ឈ្នួលទាន់​ពេលទេ សូមអ​នុញ្ញាតឲ្យកម្មករ​ និយោជិត​ទទួលប្រាក់​បុរេប្រទាន​យ៉ាងតិច ​៥០% មុនពេល​បុណ្យភ្ជុំបិណ្ឌ៕​


កម្ពុជានឹងរៀបចំទិវាគ្រូបង្រៀន នៅថ្ងៃទី ០៧ ខែតុលា ខាងមុខនេះ

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ របស់ក្រសួង​អប់រំ យុវជន​ និងកីឡា ​ចុះថ្ងៃទី ២៩ ​ខែកញ្ញា ឆ្នាំ២០១៥​ បានឲ្យដឹងថា ​ក្រសួងអប់រំ​ យុវជន ​និងកីឡា នឹ​ងរៀបចំទិវា​គ្រូបង្រៀនឆ្នាំ​២០១៥ ក្រោម​ប្រធានប​ទ «លើកកម្ពស់​សក្កានុពល​គ្រូបង្រៀន ​ដើម្បីកសាង​សង្គមប្រកប​ដោយនិរន្តរភាព​» ក្នុងគោល​បំណង ​ជាការដឹង​គុណដល់​គ្រូបង្រៀន​ទាំងអស់​ ដែលបាន​បូជាកម្លាំង​កាយចិត្ត​ ប្រាជ្ញាស្មារតី​ ក្នុងការខិតខំ​ព្យាយាមបង្ហាត់​បង្រៀនសិក្សានុ​សិស្ស-​និស្សិត ទទួល​បានលទ្ធផល​ល្អគួរជាទី​មោទនៈ។ ​ទិវាគ្រូប​ង្រៀនឆ្នាំ២០១៥​ នឹងប្រារព្ធ​ធ្វើនៅ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ​ថ្ងៃទី ០៧​ ខែតុលា ​ឆ្នាំ២០១៥ វេលាម៉ោ​ង ៨: ០០ ​នាទីព្រឹក៕​





Tuesday, September 29, 2015

កិច្ច​សម្ភាស​ន៍ឯកឧត្តម​ កែវ ​រ៉េមី​ ឆ្លើយតប​ និងឯកឧត្តម​ សម រង្ស៊ី​

ឯកឧត្តម កែវ រ៉េមី ប្រតិកម្មនិងការលើកឡើងរបស់ មេបក្សប្រឆាំងដែលថា កម្ពុជាជាប្រទេសផ្តាច់ការ

នៅថ្ងៃទី ​២៩ ខែកញ្ញា ​ឆ្នាំ២០១៥នេះ​ ឯកឧត្តម​ កែវ រ៉េមី ​រដ្ឋលេខា​ធិការ និង​ជាអនុ​ប្រធានអង្គភាព​ព័ត៌មាន ​និងប្រតិកម្មរហ័ស​នៃទីស្តីការ​គណៈរដ្ឋមន្ត្រី ​បានប្រតិកម្ម​ទៅនិងសំដី​របស់ មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ​ឯកឧត្តម ​សម រង្ស៊ី ​ដែលធ្វើឡើង​នៅក្នុងកិច្ច​សម្ភាសន៍ជាមួ​យវិទ្យុABC របស់​អូស្រ្តាលី ​កាលពីថ្ងៃទី ​២៤ ខែកញ្ញា ​ឆ្នាំ២០១៥ កន្លង​ទៅថ្មីៗនេះ ​ដោយឯកឧត្តម​ សម រង្ស៊ី ​បានលើកឡើងថា ​ប្រទេសកម្ពុជា​ជាប្រទេសផ្តាច់​ការ ហើយ​មិនខុសប្លែកពីមេ​ដឹកនាំផ្តាច់ការ​មួយចំនួន ​នៅលើពិភពលោក​នោះទេ ហើ​យនាយករដ្ឋមន្ត្រី​ដដែលជាង៣០ឆ្នាំ ​ហើយគណបក្សដឹក​នាំប្រទេសជាង៣៦ឆ្នាំ ​ល្មមដល់ពេល​ត្រូវធ្វើការ​ផ្លាស់ប្តូរនាយករដ្ឋមន្ត្រី។​

ឯកឧត្តម​ កែវ រ៉េមី ​បានមាន​ប្រសាសន៍ថា ​នៅក្នុងច្បាប់​រដ្ឋធម្មនុញ្ញ​នៃប្រទេសកម្ពុជា ​គឺប្រកាន់​យកគោលការណ៍​លទ្ធិប្រជាធិប​តេយ្យសេរី​ពហុបក្ស ​ដែលមានបក្សន​យោបាយជាច្រើន​ចូលរួមប្រកួតប្រជែង​ក្នុងការបោះ​ឆ្នោតសកល ​និងអសកល ​ដែលផ្តល់​ជំរើសឲ្យ​ប្រជាជនខ្មែរ​ទូទាំងប្រទេស​គាត់អាច​ រើសបក្សនយោបាយ​ណាក៏បាន ​ដែលគាត់​ពេញចិត្ត។ ​ប្រជាជនខ្មែរអាច​បោះឆ្នោតដោយ​សេរី ដោយផ្ទា​ល់ និង​ដោយសំងាត់។​  ឯកឧត្តម ​កែវ រ៉េមី ​បន្តថាកម្ពុជា​មានការបោះ​ឆ្នោតថ្នាក់ជាតិ​ជាទៀងទាត់​៥ឆ្នាំម្តង ​រហូតមានការ​បោះឆ្នោតថ្នាក់​ក្រោមជាតិ ​ក្រុមប្រឹក្សាឃុំ​សង្កាត់, ខេត្ត, ក្រុង, ស្រុក, ខណ្ឌ ​ទៀតផង។​

ចំពោះសិទ្ធិ​សេរីភាពក្នុងការ​បញ្ចេញមតិវិញ ​ឯកឧត្តម​ កែវ រ៉េមី ​បានបញ្ជាក់ថា ​គឺប្រជាជនកម្ពុជា​មានសិទ្ធិសេរីភាព​ក្នុងការសម្តែងមតិ ​ដូចមានចែង​នូវក្នុងច្បាប់​រដ្ឋធម្មនុញ្ញ ​និងច្បាប់ដទៃទៀត​ដោយបរិបូរណ៍ ​ដូចជាច្បាប់​បាតុកម្ម ​ និងច្បាប់​សារពត័មាន​ជាដើម។ ​ដោយឡែកចំពោះ​ប្រព័ន្ធផ្សព្វផ្សាយ​នៅក្នុងប្រទេស​កម្ពុជាវិញ ​បានបើកទូលាយ​ដល់គ្រប់​ស្ថាប័ន ដែលមាន​ទាំងទូរទស្សន៍​ កាសែត ​និងវិទ្យុ ​ដោយក្នុងនោះយើ​ងឃើញថាបច្ចុប្បន្ននេះ ​មានវិទ្យុក្នុងស្រុក​ និងបរទេស​ជាច្រើន ​ទាំងផ្សាយចេញពី​រាជធានីភ្នំពេញ ​និងគ្រប់ខេត្តក្រុងក្នុ​ងប្រទេសកម្ពុជា​ដោយសេរី ​និងគ្មានការ​ត្រួតពិនិត្យជាមុន។ ​

ប៉ុន្តែទោះជាយ៉ាងណា ​ឯកឧត្តម ​កែវ រ៉េមី ​បានបញ្ជាក់ថា ​សំរាប់សិទ្ធិ​សេរីភាពដែលយើងប្រើ​ប្រាស់គប្បីមាន​ការគោរពដល់​សិទ្ធិអ្នកដ៏ទៃផង។ ​ឯកឧត្តម​ កែវ រ៉េមី​ បានសង្កត់ធ្ងន់​ថា កម្ពុជាជា​ស្ថានសួគ៍នៃអង្គការ​សង្គមស៊ីវិល ​ដែលមានស្ទើររាប់​ពាន់អង្គការទៅ​ហើយ ក្នុងប្រទេស​ដ៏តូចមួយនេះ។ ​ជាមួយគ្នានេះមាន​ការបើកទូលាយ​ក្នុងការប្រើប្រាស់ ​បណ្តាញសង្គមថ្មី​ ដែលមាន ​Facebook, Twitter និង Instagram ​ជាដើម ដែលប​ច្ចុប្បន្នមានប្រជា​ជនខ្មែរលាននាក់​កំពុងប្រើប្រាស់ដោ​យគ្មានការគ្រប់គ្រង។​


ចំពោះការលើក​ឡើងរបស់ ​ឯកឧត្តម សម ​រង្ស៊ី ដែលថា ​កម្ពុជាមាន​នាយករដ្ឋមន្ត្រី​ដដែលជាង៣០ឆ្នាំ ​ល្មមដល់ពេល​ត្រូវធ្វើការផ្លាស់​ប្តូរនាយករដ្ឋមន្ត្រីនោះ ​គឺវាជាការលើក​ឡើងដោយខុសពី​ភាពជាក់ស្តែង​ក្នុងរបបដឹកនាំ​របស់កម្ពុជា​ ដែលប្រកាន់​យករបបសភា​និយម គឺខុសពី​របបប្រធានាធិ​បតីនិយមដែល​កំណត់អណត្តិនៅ​ក្នុងគ្រប់គ្រងនោះ។ ​ឯកឧត្តម ​កែវ រ៉េមី បានបន្ថែមថា ​ការដឹកនាំរបស់ ​សម្តេចតេជោ ​ហ៊ុន សែន​ គឺធ្វើឡើងដោយសារ​មានការពេញចិត្តពីផ្ទៃ​ក្នុងបក្សប្រជាជន​ដែលគាំទ្រសម្តេច ​ជាបេក្ខជននាយ​ករដ្ឋមន្ត្រី។​ ម៉្យាងវិញទៀ​តគណបក្សប្រជាជន​ ដឹកនាំប្រទេស​មកយូរក៏ព្រោះតែ​គណបក្សនេះ​នៅតែទទួលបាន​ការគាំទ្រពីប្រជាពល​រដ្ឋតាមរយៈ​ការបោះឆ្នោត ​គឺមិនមែនចេះតែ​កាន់អំណាចតាម​ចិត្តចង់ ​រឺតាមការនឹកឃើញ​នោះទេ៕



Monday, September 28, 2015

គណៈកម្មការមហាផ្ទៃ ការពារជាតិ និងសន្តិសុខ នៃរដ្ឋសភា កម្ពុជា-ទ្បាវ-វៀតណាម ជួបប្រជុំនៅប្រទេសទ្បាវដើម្បីគំាទ្រនិងជំរុញការអភិវឌ្ឍតំបន់ត្រីកោណ

ប្រធានគណៈកម្មការ​មហាផ្ទៃ ​ការពារជាតិ​ និងសន្តិសុខ នៃ​​រដ្ឋសភា ​ប្រទេសកម្ពុជា ​ឡាវ និង ​វៀតណាម ​បានជួបប្រជុំគ្នា ​នៅថ្ងៃទី២៨​ ខែកញ្ញា ​ឆ្នាំ២០១៥​ នៅសណ្ឋាគារ​ ចំប៉ា​សាក់ហ្រ្គែន ​ក្នុងខេត្តចំប៉ាសាក់​ ប្រទេសឡាវ ​ដើម្បីជំរុញ ​និងគំាទ្រ ​ដល់គម្រោង​អភិវឌ្ឍ​ តំបន់ត្រីកោណ ​អភិវឌ្ឍន៍​ (CLV)​ ដែលរដ្ឋាភិបាល ​ប្រទេសកម្ពុជា ​ឡាវ និង​ វៀតណាម ​បានបង្កើតរួមគ្នា។ ​កិច្ចប្រជុំនេះ ​បានប្រារព្ធ​ពិធីបើក ​ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ​របស់ ​ឯកឧត្ត​ម​បណ្ឌិត​ សាយសុំផន​ ភុំវិហាន​ អនុប្រធាន​សភាជាតិ​ នៃសាធារណ​រដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ​។

ប្រធានគណៈកម្មកា​រជំនាញរដ្ឋសភាទំា​ងបីប្រទេស ​ដែលទទួលបន្ទុក​វិស័យមហាផ្ទៃ ​ការពារ​ជាតិ សន្តិសុខ ​បានលើកឡើងថា ​កិច្ចប្រជុំនេះជា​ការលើកស្ទួយ ​តួនាទី ​ភារកិច្ច ​ក្នុងការពិនិត្យ ​តាមដាន ​និងគំាទ្រ ​របស់រដ្ឋសភា ​ទៅដល់គម្រោង​អភិវឌ្ឍតំបន់​ត្រីកោណអភិវឌ្ឍន៍​ ដែលរដ្ឋាភិ     បាល​ប្រទេសទំាងបី​ កម្ពុជា ឡាវ ​និងវៀតណាម ​បាននឹងកំពុង​ អនុវត្តរួមគ្នា។​

មានប្រសាសន៍​ក្នុងឱកាសបើក​កិច្ចប្រជុំ ​ឯកឧត្តម វីឡៃ​ ដួងម៉ានី ​ប្រធានគណៈកម្មា​ធិការការពារ​ប្រទេស​ និងសន្តិ​សុខ រដ្ឋសភា​ឡាវ បានចាត់​ទុកជំនួប ​នាពេលនេះ ថា​ មានសារៈសំខាន់ ​ក្នុងការពង្រឹង​ពង្រីកកិច្ចសហ​ប្រតិបត្តិការ​ រវាងប្រទេសទំាងបី​ ឲ្យកាន់តែល្អ​ន្ថែមទៀត ​ដើម្បីជំរុញល្បឿន ​នៃការអភិវឌ្ឍ ​ក្នុងតំបន់​ត្រីកោណ ​បានសម្រេចតាម ​ផែនកា​រ។

ឯកឧត្តម​បានសង្កត់​ធ្ងន់ថា ​កិច្ចការការពារ​សន្តិសុខ ​សុវត្ថិភាព ​សណ្តាប់ធ្នាប់ ​ក្នុងតំបន់ត្រីកោណ​អភិវឌ្ឍន៏(CLV)​ ឲ្យបានល្អ ​ជាផ្នែកសំខាន់​ដើម្បីឈានដល់ ​ការសម្រេច ​តាមផែនកា​រទំាង​ឡាយ ​ដែលបានដាក់ចេញ។​
ចំណែក ​ឯកឧត្តម​ ង្វៀន គីមខ័រ​​​ ប្រធានគណៈកម្មាធិការ​សន្តិសុខ ​និងការពារ​ប្រទេសនៃរដ្ឋសភា​វៀតណាមវិញ​ បានចាត់ទុ​កថាតំបន់ត្រីកោណអ​ភិវឌ្ឍន៍ ​ជាទីតាំង ​ដ៏មានសក្តានុពល សម្រាប់​ប្រទេសទាំងបី​ ទាំងផ្នែកនយោបាយ ​សេដ្ឋកិច្ច ​បរិស្ថានធម្មជាតិ​ និងសន្តិសុខ។​

ឯកឧត្តម​បានបញ្ជាក់ថា ​រដ្ឋសភាប្រទេស​វៀតណាម ​បានគំាទ្រយ៉ាងពេ​ញទំហឹង​ចំពោះផែន​ការអភិវឌ្ឍន៍តំ​បន់ត្រីកោណ ​និងត្រៀមជជែក​ផ្លាស់ប្តូរ​ បទពិសោធន៍​ នៅក្នុងកិច្ច ​ប្រជុំពេលនេះ ​ដើម្បីធ្វើយ៉ាងណា ​ឲ្យសកម្មភាព​អភិវឌ្ឍន៍តំបន់​ត្រីកោណ មាន​ដំណើរទៅ​មុខ ដោយរលូន​។

ក្នុងកិច្ច​ប្រជុំនេះ ​ឯកឧត្តម​ ហ៊ុន ណេង ​ប្រធានគណៈក​ម្មការមហាផ្ទៃ ​ការពារជាតិ ​និងមុខងារសាធារណៈ​នៃរដ្ឋសភាកម្ពុជា​ បានមាន​ប្រសាសន៍​ លើកឡើងថា ​រដ្ឋសភាកម្ពុជា ​បានចុះអនុស្សារណៈយោ​គយល់គ្នា ​ស្តីពីកិច្ចសហ​ប្រតិបត្តិការគ្នា ​ជាមួយរដ្ឋសភា​ប្រទេសឡាវ និងបាន​ចុះកិច្ចព្រម​ព្រៀងស្តីពី ​សហប្រតិបត្តិការ​ គ្នាជាមួយ​រដ្ឋវៀតណាម ដែល​កិច្ចព្រមព្រៀង​ និងអនុស្សារណៈនេះ ​ជាក្របខណ្ឌ័ច្បា​ប់ដ៏សំខាន់​ ក្នុងការបង្កើន​កិច្ចសហប្រតិ​បត្តិការ​ ការយល់ដឹង​ពីគ្នាទៅវិញ​​ទៅ​មក នៃ​ស្ថាប័ន​​នីតិប្ប​ញ្ញត្តិទាំងបីប្រទេស ​ក្នុងការជំរុញ ​និងគំាទ្រកា​រអភិវឌ្ឍ​តំបន់កោណដ៏មាន​សក្តានុពល។​

ប៉ុន្តែ​ ឯកឧត្តមបាន​លើកឡើងថា ​ទោះបីរហូតមកដ​ល់ពេលនេះ ​កិច្ចសហប្រតិបត្តិការ​ រវាងប្រទេស​ទាំងបី​ ពិសេសរវាង​រដ្ឋសភាប្រទេសទំា​ងបី បានទទួល​លទ្ធ​ផលវិជ្ជមាន ​ជាច្រើន យ៉ាងណាក្តី ​ក៏នៅមាន​បញ្ហាប្រឈមមួ​យចំនួនទៀត ​ដែលតម្រូវ​ឲ្យ ប្រទេសកម្ពុជា ​វៀតណាម​ និងឡាវ​ បង្កើនកិច្ច ​សហប្រតិបត្តិការ​រួមគ្នា ដំណោះស្រាយ ​បញ្ហា សេសសល់​ទៀត។

​ឯកឧត្តម​ ហ៊ុន ណេង​ បានលើកពីប​ញ្ហាប្រឈម ​ដល់ការអភិវឌ្ឍ​នៅក្នុងតំបន់​ត្រីកោណអភិវឌ្ឍន៍ ​រួមមានការ​គម្លាតឆ្ងាយពីគ្នា ​នូវជីវភាពរស់នៅរបស់ ​ប្រជាពលរដ្ឋ ​ការកសាង ​ហេដ្ឋារចនា​សម្ព័ន្ធជនបទ​ នៃប្រទេសទំាងបី​ ដូចជាការផ្គត់​ផ្គង់ទឹកស្អាត​ អគ្គិសនី ​ជាដើមនោះ មានភាព​មិនស្មើគ្នា។ ​លើសពីនេះ​ទៀត បទឧក្រិដ្ឋ​ឆ្លងដែន ​ដូចការជួញ​ដូរគ្រឿង​ញៀន ការជួញដូរស្រ្តី ​និងកុមារ​ ការរត់ពន្ធឆ្លងដែន ​បទល្មើសព្រៃឈើ ​ការជួញដូរអាវុធ​ជាតិផ្ទុះ ​និងអំពើភេរវកម្ម​ នៅតែមាន​។

ទោះយ៉ាងណា ​ឯកឧត្តម ​ហ៊ុន ណេង ​បានវាយតម្លៃខ្ពស់​ចំពោះកិច្ចប្រជុំពេល​នេះ ដោយបានចាត់​ទុកថា ​បានប្រារព្ធ​ធ្វើឡើងស្របទៅ​នឹង ចក្ខុវិស័យ​របស់ អាស៊ាន ​ដែលកំពុង ឈាន​ទៅសម្រេចឲ្យបា​ននូវ ​ សមាហរណកម្ម​សេដ្ឋកិច្ច ​នៅចុងឆ្នាំ២០១៥នេះ។​

ឯកឧត្ត​មបណ្ឌិត ​សាយសុំផន​ ភុំវិហាន ​បានមានប្រសាសន៍ថា ​សក្ខីភាពនៃ​កិច្ចសហប្រតិបត្តិការ​ រវាងប្រទេសកម្ពុជា ​វៀតណាម ​និងឡាវ ដ៏ល្អ ​និងស្អិតរមួត​ បានឆ្លុះបញ្ចាំង តាមរយៈកិ​ច្ចប្រជុំនៅពេ​លនេះ។ ​ឯកឧត្តមបាន​លើកឡើងថា ​កិច្ចប្រជុំនេះ ​បានបង្ហាញ​ពីស្មារតីអនុវត្ត​កិច្ចព្រមព្រៀង ​ស្តីពីកិច្ចសហប្រតិ​បត្តិការ រ​វាងប្រទេសទាំងបី ​ក្នុងការ ​ពង្រឹងពង្រីកចំណង​មិត្តភាព ​សាមគ្គីភាព ​និងកិច្ចសហប្រតិ​បត្តិការ ​លើគ្រប់វិស័យសំ​ដៅរួមចំណែក​ លើកកម្ពស់​ដល់ការអភិវឌ្ឍន៍​ ប្រកបដោយចីរភាព​ សម្រាប់ប្រជាពលរដ្ឋ​ រស់នៅតំបន់ត្រីកោ​ណអភិវឌ្ឍន៍។​

ឯកឧត្តម​អនុប្រធាន​រដ្ឋសភាជាតិទ្បាវ ​បានមាន​ប្រសាសន៍បន្តថា ​ស្ថាប័ននីតិប្បញ្ញ​ត្តិនៃប្រទេសទាំងបី ​បាន​គាំទ្រ និងលើក​ទឹកចិត្តដល់រ​ដ្ឋាភិបាលនៃប្រទេស ​រៀងៗខ្លួន ​ក្នុងការអនុវត្ត​ និងសម្រេច​ឲ្យបាននូវ​សេចក្តីប្រាថ្នា ​ក្នុងការប្រែក្លាយ​តំបន់ត្រីកោណ ​ឲ្យទៅជាមជ្ឈមណ្ឌល​ ដែលមាន​កំណើនសេដ្ឋកិច្ច ​និងវិបុលភាព។     
សូមបញ្ជាក់ថា ​រដ្ឋាភិបាល​ប្រទេសកម្ពុជា​ ឡាវ និងវៀតណាម ​បានបង្កើត​ តំបន់អភិវឌ្ឍន៍​ត្រីកោណកម្ពុជា ​វៀតណាម ​និងឡាវ​ (CLV) ​នៅក្នុងខេត្តចំ​នួន១៣ ​ក្នុងនោះ ប្រទេស ​កម្ពុជាមានខេត្ត​ចំនួន៤ ​គឺ ខេត្តស្ទឹងត្រែង ​រតនគីរី​ មណ្ឌលគីរី​ និងខេត្តក្រចេះ។ ​ប្រទេសឡាវ​មានចំនួន៤ខេត្ត ​និងប្រទេសវៀត​ណាម មានខេត្ត​ចំនួន៥ ។ ​នេះជាលើកទី២ ​ហើយដែលគណៈកម្មការ​ ឬគណៈកម្មាធិការ​ រដ្ឋសភាប្រទេស​ទំាងបី ​ដែលទទួលបន្ទុក​វិស័យសន្តិសុខ ការពា​រជាតិ ​បានជួបប្រជុំ​គ្នាដើម្បីគំាទ្រ ​និងជំរុញការ​អភិវឌ្ឍន៍​ តំបន់ត្រីកោណអភិវឌ្ឍន៍​ របស់រដ្ឋាភិបាលខ្លួន ​ឲ្យដំណើរការ​ទៅមុខបានលឿន ​ដើម្បីជាប្រយោជន៍​ដល់ ប្រជាជន​និងប្រទេសទំាងបី៕​
អត្ថបទនិង​រូបភាពពីនាយកដ្ឋានព័​ត៌មានរដ្ឋសភា




ជំនួបចរចានយោបាយរវាងគណបក្សនយោបាយធំៗទាំងពីរនឹងធ្វើម្តងទៀតនៅដើមខែតុលាខាងមុខនេះ

នៅថ្ងៃទី២៨​ ខែកញ្ញា ​ឆ្នាំ២០១៥នេះ ​រដ្ឋសភា ​បានចេញសេចក្តី​ប្រកាសព័ត៌មាន​មួយអំពី ការជួប​គ្នាម្តងទៀតរវាង​ថ្នាក់ដឹកនាំ ​គណបក្សនយោបាយ​ដែលមានអសនៈ​ក្នុងសភាទាំង​ពីរ ដើម្បីជួប​ប្រជុំពិភាក្សា​គ្នាអំពីការធ្វើវិសោធន​កម្មបទបញ្ជាផ្ទៃ​ក្នុងនៃរដ្ឋសភា។​


 កិច្ចប្រជុំ​នឹងធ្វើឡើង​នៅថ្ងៃព្រហស្បតិ៍​ ទី១ ខែតុលា ​ឆ្នាំ២០១៥ ​វេលាម៉ោង ៥​ ល្ងាច នៅវិមាន​រដ្ឋសភា។​ នេះបើតាមសេច​ក្តីប្រកាស ​ចុះថ្ងៃទី២៨កញ្ញា។​សេចក្តីប្រកាស​ព័ត៌មាននេះបាន​បន្តថា ​ថ្នាក់ដឹកនាំតំណាងរាស្ត្រ ​នៃគណបក្ស​ប្រជាជនកម្ពុជា ​ដឹកនាំដោយ​សម្តេចក្រឡាហោម​ ស ខេង ប្រធាន​ ចំណែកថ្នាក់​ដឹកនាំតំ​ណាងរាស្ត្រ ​នៃគណបក្ស​សង្គ្រោះជាតិ ដឹក​នាំដោយលោក​សមរង្ស៊ី ​ប្រធាន ​និងមានការ​ចូលរួមពីក្រុម​ការងារចម្រុះ​គណបក្សនៃ​គណៈកម្មការ​ពិសេសចំ​ពោះកិច្ច ​រៀបចំតាក់តែង​សេចក្តីស្នើវិសោធនកម្ម​បទបញ្ជាផ្ទៃ​ក្នុងនៃរដ្ឋសភា៕​

កម្ពុជាបានចូលរួមយ៉ាងសកម្ម ជាមួយបណ្តាប្រទេសសមាជិក នៃអង្គការសហប្រជាជាតិ ក្នុងការអនុវត្តគោលនយោបាយ និងផែនការសកម្មភាពនានា ដើម្បីលើកកម្ពស់សមភាពយ៉េនឌ័រ

សម្តេច​តេជោ ហ៊ុន សែន ​បានថ្លែងក្នុង ​«កិច្ចប្រជុំប្រមុខ​ដឹកនាំពីភព​លោកស្តីពីស​មភាពយ៉េនឌ័រ​ និងការលើក​កម្ពស់សិទ្ធ​អំណាចស្រ្តី:​ ការប្តេជ្ញា​ចិត្តឆ្ពោះទៅរ​កវិធានការ»​ នៅថ្ងៃទី២៧ ​ខែកញ្ញា ឆ្នាំ២០១៥​ នៅទីក្រុងញូវ​យ៉កថា ​ប្រទេសកម្ពុជា​បានចូលរួមយ៉ាង​សកម្មជាមួយ​បណ្តាប្រទេសស​មាជិក​ នៃអង្គការ​សហប្រជាជាតិ ​ក្នុងការអនុវត្ត​គោលនយោបាយ,​ យុទ្ធសាស្ត្រ,​ កម្មវិធី​ និងផែនការ​សកម្មភាព​នានា ​សំដៅលើកកម្ពស់ស​មភាពយ៉េនឌ័រ​ និងសិទ្ធអំណាចស្ត្រី ​ហើយសំរេច​បាននូវ​ វឌ្ឍនភាព​ជាច្រើន ​តាមវិស័យ​សំខាន់ៗរួម​មាន៖

-ការអនុម័តច្បាប់ ​និងក្របខណ្ឌ​និយ័តកម្ម ​ដើម្បីផ្តល់​ការគាំពារ,​ លុបបំបាត់ការ​រើសអើងនិងកាត់​បន្ថយអំពើ​ហិង្សា លើ​ស្ត្រី និងក្មេងស្រី,​ ការលើកកម្ពស់​សមភាពយ៉េនឌ័រ​ នៅក្នុងវិស័យអប់រំ​ តាមរយៈការប​ង្កើនការចុះឈ្មោះចូល​រៀនរបស់​ក្មេងស្រី នៅ​កំរិតបឋម​សិក្សា និងមធ្យម​សិក្សា, ការលើក​ស្ទួយការចូលរួ​មរបស់ស្ត្រីក្នុង​វិស័យសេដ្ឋកិច្ច ​និងការបង្កើន​ភាពងាយស្រួល​ដល់ស្ត្រី ​ក្នុងការទទួល​បានសេវាហិរញ្ញវត្ថុ ​សំដៅបង្កើន​ភាពឯករាជ្យ ​ផ្នែកហិរញ្ញវត្ថុ​របស់ស្ត្រី, ​ការលើកកម្ពស់​ស្ថានភាពសុខ​ភាពរបស់ស្ត្រី និ​ងកុមារ​ ពិសេសតាមរយៈការ​សំរេចបាននូវ​ គោលដៅអភិវឌ្ឍន៍​សហស្សវត្សរ៍​លើមរណភាព​មាតា, និង ការ​លើកកម្ពស់ការ​ចូលរួមរបស់ស្ត្រី នៅ​ក្នុងកិច្ចការ​នយោបាយ ​និងការសំរេចចិត្ត​លើកិច្ចការ​នានារបស់សង្គម​ជាតិ ក្នុងគ្រប់​ស្ថាប័នជាតិ ​និងគ្រប់កំរិត​ ជាអាទិ៍ស្ថាប័ននី​តិបញ្ញតិ្ត,​ ស្ថាប័ននៃរាជរដ្ឋាភិបាល ​និងស្ថាប័នផ្សេងៗ​ទៀត ទាំងនៅ​ថ្នាក់ជាតិ ​និងថ្នាក់ក្រោមជាតិ។​

នាយក​រដ្ឋមន្ត្រីកម្ពុជា​ សម្តេច​តេជោ ហ៊ុន សែន ​បានមានប្រសាសន៍ថា ​ឆ្នាំ២០១៥នេះ ​គឺជាឆ្នាំប្រវត្តិ​សាស្ត្រមួយ ​សម្រាប់ពន្លឿន​វឌ្ឍនភាពឆ្ពោះ​ទៅរកសមភាព​យ៉េនឌ័រ​ និងការលើកកម្ពស់​សិទ្ធអំណាចស្ត្រី។ ​សម្តេចតេជោ ​បានសង្កត់ធ្ងន់ថា ​ជាការពិតកិច្ច​ប្រជុំនេះ ​នឹងក្លាយជាវេទិកាដ៏​សំខាន់សំរាប់​យើងទាំងអស់គ្នា ​ក្នុងការបន្តខិតខំ​ប្រឹងប្រែង ​និងប្តេជ្ញាចិត្តបន្ថែម​ទៀត ដើម្បីសំរេច​នូវសមភាព​យ៉េនឌ័រ ​និងធ្វើឲ្យគោលដៅនេះ ​ក្លាយជាការពិត​សំរាប់ស្រ្តី និងក្មេង​ស្រីទាំងអស់នៅ​ទូទាំងពិភពលោក។​


ជាមួយហេតុផលនេះ ​សម្តេចតេជោយល់ថា ​យើងគួរបន្ត​ផ្តោតអាទិភាព​ទៅលើការងារ​មួយចំនួនដូចជា៖​ ១. ការបង្កើនការ​វិនិយោគទៅលើសមភាព​យ៉េនឌ័រ, ​២. ការធានានូវការការពារនូវ​សិទ្ធរបស់ស្ត្រី ព្រ​មទាំងការចូល​រួមពេញលេញ ​និងស្មើភាពរបស់ស្ត្រី ​នៅក្នុងការធ្វើសេចក្តី​សំរេចចិត្តនៅ​គ្រប់កំរិត,​ ៣. ការពង្រឹងយន្ត​ការគណនីភាព​ សំរាប់សម​ភាពយ៉េនឌ័រ​ និង ៤. ការបន្ត​លើកកម្ពស់ការ​ចូលរួមរបស់ស្ត្រី ក្នុ​ងសេដ្ឋកិច្ច ​និងបរិយាប័ន្ន​ហិរញ្ញវត្ថុសំរាប់ស្ត្រី៕​






ពិធីបើក​កិ​ច្ច​ប្រជុំ​កំពូ​ល​អង្គកា​​រសហ​ប្រជា​ជាតិ​ ស្តីពី​របៀប​វារៈ​​នៃកា​រអភិវឌ្ឍក្រោយ​​ឆ្នាំ២០១៥ ​ចេញផ្សាយថ្ងៃ: ​( ២៥ - កញ្ញា - ២០១៥ )

កិច្ចប្រជុំកំ​ពូលរបស់អង្គការ​សហប្រជាជាតិ ស្តីពីរបៀបវារៈនៃការអភិវឌ្ឍ​ក្រោយឆ្នាំ​២០១៥ ក្រោម​ពាក្យស្លោក ដល់ពេលស​ម្រាប់ធ្វើសកម្មភាព​ជាសកល ដើម្បីប្រ​ជាជន និងភពផែន​ដី បានប្រារព្ធ​ពិធីបើកជា​ផ្លូវការហើយ នៅទីស្នាក់កា​រធំរបស់អង្គការសហប្រ​ជាជាតិ ក្នុងបុរី​ញូវយ៉ក សហរដ្ឋអា​មេរិក កាលពីវេលា​ម៉ោង១១និង៣០នា​ទីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ​២០១៥។
សម្តេច​ប៉ូប ហ្រ្វាន​ស៊ីស នៃបុរីវ៉ាទីកង់ ឯកឧត្តម បាន គីមូ​ន អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ ក៏ដូចជា​ព្រះករុណា​ស៊ុលតង់ សម្តេច ឯកឧត្តម លោកជំទា​វ ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល និងគណៈប្រតិភូនៃ​បណ្តាប្រទេស​ជាសមាជិករបស់​អង្គការសហប្រ​ជាជាតិ ទាំង​១៩៣ប្រទេស រួមទាំងអង្គ​ការអន្តរជាតិធំ​ៗរបស់ពិភពលោ​ក បានយាងនិង​អញ្ជើញ​ចូលរួម​ក្នុងកិច្ចប្រជុំប្រចាំ របស់​អង្គ​ការសហប្រ​ជាជាតិ ពិសេសការ​អនុម័តរបៀ​បវារៈ​ស្តីពីការ​អភិវឌ្ឍ​ក្រោយឆ្នាំ២០១៥ របស់អង្គការសហប្រជាជាតិ។
មានព្រះ​រាជបន្ទូ​លទៅកា​ន់កិច្ចប្រជុំកំពូល​អង្គការសហ​ប្រជាជាតិ ស្តីពីរបៀ​បវារៈ​នៃការអភិវឌ្ឍ​ក្រោយឆ្នាំ២០១៥ សម្តេចប៉ូប ហ្រ្វានស៊ីស នៃបុរីវ៉ាទីកង់ មានព្រះរាជបន្ទូលថា ព្រះអង្គមាន​ព្រះរាជហឬទ័​យរីករាយដោ​យបានយាងមក​ប្រារព្ធព្រះ​រាជពិធី បើកកិច្ចប្រជុំ​កំពូល​អង្គការ​សហប្រ​​ជាជាតិ ស្តីពីរបៀ​បវារៈនៃការអភិវ​ឌ្ឍក្រោ​យឆ្នាំ២០១៥ ដែលមាន​អត្ថន័យ​ដ៏ទូលំ​ទូលាយ​សម្រាប់ប្រជាជាតិទាំងអស់ ដែលរស់​នៅលើ ភពផែនដីនៃយើង។
ដូចគ្នានិងព្រះរាជប​ន្ទូលរបស់​សម្តេចប៉ូប ហ្រ្វានស៊ីស​ នៃបុរី​វ៉ាទីកង់ ឯកឧត្ត​ម បាន គីមូន អគ្គ​លេខាធិ​ការអង្គការ​សហប្រជាជា​តិ មានប្រសាសន៍ក្នុងពិធី​បើកកិច្ចប្រជុំ​កំពូលរ​បស់អង្គការ​សហប្រជា​ជាតិ ស្តីពីរបៀបវារៈនៃការអភិវ​ឌ្ឍក្រោយឆ្នាំ២០១៥ ​ដោយបាន​ធ្វើការគូស​បញ្ជាក់​ថា របៀប​វារៈអភិវ​ឌ្ឍន៍ ក្រោយ​ឆ្នាំ២០១​៥ ដែលកិច្ចប្រជុំ​កំពូលអង្គការសហប្រ​ជាជាតិ នឹង​ធ្វើការអនុម័​តនៅពេលខាងមុខ គឺដើម្បីជំនួសឲ្យ​គោលដៅអភិវឌ្ឍន៍ស​ហសវត្សរ៍របស់ អង្គការសហប្រជាជាតិ ដែលអង្គការសហប្រជាជាតិ បានអនុម័តកាលពី១៥ឆ្នាំមុន។
របៀប​វារៈ​អភិវឌ្ឍន៍ថ្មីក្រោ​យឆ្នាំ២០១៥នេះ មានឈ្មោះថា គោល​ដៅអភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព មាន១​៧គោលដៅ និង១៦៩ចំណុចដៅ។ គោល​ដៅនិង​ចំណុចដៅទាំងនោះ និង​បំផុសឲ្យមាននូវសកម្មភា​ពជាក់ស្តែងស​ម្រាប់រយៈពេល១​៥ឆ្នាំខាង​មុខទៀត គិតចាប់តាំង​ពី​ឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០៣០។ ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ មាន​ប្រសាសន៍​​បញ្ជាក់​បន្ថែមថា គោលដៅអភិ​វឌ្ឍន៍ ប្រកបដោយ​ចីរភាពនោះ ត្រូ​វបានចាត់​ទុក​ប្រជាជន​ជាស្នូលនៃ​ការអភិវឌ្ឍ តាមរយៈការលើក​កម្ពស់សុខមា​លភាពប្រ​ជាជន វិបុល​ភាព សន្តិភាព និងយុត្តិធម៌​នៅលើភពផែនដី ហើយនឹង​បន្តគោរពសិទ្ធមនុ​ស្សរបស់ប្រ​ជាជនគ្រប់រូប និងសមភាពយេ​នឌ័រ។ ឯកឧត្តមអគ្គលេ​ខាធិការ អង្គការ​សហប្រជាជាតិ មានប្រសា​សន៍​នូវការសង្ឃឹមយ៉ា​ងមុតមាំថា បណ្តាមេដឹកនាំ​ពិភពលោក​ទាំងអស់ នឹងធ្វើការប្តេជ្ញា​ចិត្ត រួមគ្នា ក្នុងការអនុវត្តគោល​ដៅទាំង១៧ របស់​អង្គការសហប្រជា​ជាតិ ដើម្បីសម្រេចឲ្យ​បាន​ជោគ​ជ័យ​នូវកិច្ច ការសំខា​ន់បី ក្នុងអំឡុង​ពេល១៥ឆ្នាំ​ខាងមុខ គឺ១បំបាត់​ភាពក្រីក្រទាំ​ងស្រុង ២ប្រយុទ្ធ​ប្រឆាំងនឹងវិសម​ភាព នឹងភាពអ​យុត្តិធម៌ និង៣ជួស​ជុល​ការប្រែប្រួល​អាកាសធាតុ។
សូម​បញ្ជា​ក់ដែរថា នៅក្នុងពិធីបើ​កកិច្ចប្រជុំកំពូលអង្គការស​ហប្រជាជាតិ ស្តីពីរ​បៀបវារៈនៃការ​អភិវឌ្ឍក្រោ​យឆ្នាំ២០១៥ បណ្តាមេដឹ​កនាំពិភពលោក បានធ្វើបទអន្ត​រគមន៍ទៅតា​ម​លំដាប់​លេខ​រៀងនៃប្រទេសនានា របស់ពិភពលោក នៅក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់​នោះ​ដែរ សម្តេចតេជោនាយករ​ដ្ឋមន្រ្តី នឹងអញ្ជើញថ្លែ​ងសុន្ទរកថាគន្លឹៈទៅកាន់កិច្ច​ប្រជុំ កំពូល​របស់​អង្គការសហ​ប្រជា​ជាតិ ស្តីពីរបៀ​បវារៈនៃការអភិវឌ្ឍក្រោ​យឆ្នាំ២០១៥ ក្រោ​មប្រធានបទ ការ ផ្លាស់ប្តូរពិភ​ពលោក តាមរ​យៈការសម្រេចបា​ននូវរបៀបវារៈ​អភិវឌ្ឍន៍​ក្រោយឆ្នាំ២០១៥ ផងដែរ។



Key Talking Points for Samdech Techo Hun Sen at the “Global Leaders” Meeting on Gender Equality and Women’s Empowerment”

Excellency Chairman,
Excellencies, Ladies and Gentlemen,
·                       It is my great pleasure to take part in this “Global Leaders’ Meeting on Gender Equality and Women’s Empowerment: A Commitment to Action”. Twenty years have passed since we came together in Beijing for the “Fourth World Conference on Women in 1995” and adopted the Beijing Declaration and Platform for Action. Since then, the Beijing Platform for Action has become an important tool to promote gender equality in both social and economic aspects.
·                       Under this framework, Cambodia has actively joined UN member states to implement policies, strategies and action plans aimed to promoting gender equality and women’s empowerment. As a result, Cambodia has achieved remarkable progress in major areas as follows:
o         Adopting laws and regulatory frameworks to protect, eliminate discrimination and reduce violence against women and girls;
o         Promoting gender equality in education through increasing enrollment rate of girls in both primary and secondary levels;
o         Promoting women’s involvement in economy and enhancing their access to financial services so as to strengthen their financial autonomy;
o         Improving the health status of women and children, particularly through achieving the MDG targets on maternal mortality; and
o         Promoting the engagement of women in political affairs and decision-making at all national institutions and levels, including legislative and executive branches and other institutions in both national and sub-national levels.
·                       The Year 2015 is historical, marking an accelerated progress towards gender equality and women’s empowerment. This meeting will indeed serve as an important platform for us to further tighten our efforts and resolves to achieve gender equality and make this target become a reality for all women and girls across the world. To this end, I believe that we should give priority to the following works:
1.       Increasing investment in gender equality, especially by reviewing fiscal policies to generate and increase public spending on gender equality including monitoring and analyzing the impacts of such public spending on gender inequality through gender-responsive budgeting;
2.       Ensuring the protection of women’s rights, as well as full and equal participation of women in decision making at all levels,
3.       Strengthening accountability mechanisms for gender equality by strengthening government institutions with effective means of monitoring progress and ensuring sufficient provision of resources for gender works, and
4.       Continuing to promote women’s involvement in the economy and their financial inclusion, especially through: raising awareness about important services in business development for micro, small and medium women-owned enterprises; developing programs that help women acquire technical skills and entrepreneurship, and access to financial services, providing support to women in diversifying and commercializing their farming; and collaborating with stakeholders in the labor market to eliminate discrimination against women in work place, introducing labor standards for women, providing social protection and arbitration, etc.
Thank You

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ «ប្រមុខដឹកនាំពិភពលោក ស្តីពីសមភាពយេនឌ័រ និងការលើកកម្ពស់ស្ត្រី ការប្តេជ្ញាចិត្តឆ្ពោះទៅរកវិធានការ»

មតិចូល​រួម​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ក្នុងកិច្ច​ប្រជុំ​ប្រមុខ​ដឹកនាំ​ពិភព​លោក ស្តីពី​សមភាព​យ៉េនឌ័រ និងការ​លើក​កម្ពស់​សិទ្ធ​អំណាច​ស្រី្ត




សុន្ទរកថាសម្តេច​តេជោ ហ៊ុន សែន ក្នុងកិច្ច​ប្រជុំ​កំពូល​អង្គការ​សហប្រជា​ជាតិ ក្រោមប្រធានបទ«ការផ្លាស់ប្តូរពីភពលោកតាមរយៈការសម្រេចបាននូវរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥»

សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
ថ្លែងក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ដើម្បីអនុម័ត របៀបវារៈអភិវឌ្ឍន៍ ក្រោយឆ្នាំ ២០១៥
ក្រោមប្រធានបទ «ការផ្លាស់ប្តូរពិភពលោក តាមរយៈការសម្រេចបាន នូវរបៀបវារៈអភិវឌ្ឍន៍ក្រោយ ឆ្នាំ ២០១៥»
(Available in Khmer Only)
  CNV: 27/09/2015
ឯកឧត្តមប្រធាន
ឯកឧត្តមអគ្គលេខាធិការ
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី

ថ្ងៃនេះខ្ញុំមានកិត្តិយសដ៏ឧត្តុងឧត្តម ដោយបានចូលរួមក្នុងកិច្ចប្រជុំកំពូល នៃអង្គការ សហប្រជាជាតិ ដើម្បី អនុម័តរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥។ ក្នុងឱកាសប្រារព្ធខួប ៧០ ឆ្នាំ នៃការបង្កើតអង្គការសហ- ប្រជាជាតិ យើងកំពុង បើកនូវទំព័រប្រវត្តិសាស្ត្រថ្មីរបស់មនុស្សជាតិ ដែលជម្រុញឱ្យកិច្ចសហប្រតិបត្តិការក្នុង ការអភិវឌ្ឍសកលមានភាពកាន់តែរឹងមាំជាងមុន។ ប្រធានបទ នៃកិច្ចពិភាក្សាយើងថ្ងៃនេះ ដែលផ្តោតលើ «ការផ្លាស់ប្តូរពិភពលោកតាមរយៈការ សម្រេចបាននូវរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥» បានគូស បញ្ជាក់អំពីភារកិច្ច និងការ ទទួលខុសត្រូវរួមជាសកលរបស់យើងទាំងអស់គ្នា ដើម្បីឈានទៅសម្រេចបាន គោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) សម្រាប់រយៈពេល ១៥ ឆ្នាំ ទៅមុខ ដោយឈរលើសមិទ្ធិ- ផល នៃការអនុវត្តគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ (MDGs) ដែលយើងបាន រួមគ្នាដាក់ចេញមក កាលពី​ ១៥ ឆ្នាំមុន។

ក្នុងស្មារតីនេះ ខ្ញុំរីករាយនឹងជម្រាបជូនអង្គប្រជុំថា ក្នុងរយៈពីរទសវត្សរ៍កន្លងមកនេះ កម្ពុជាសម្រេចបាន នូវការវិវឌ្ឍប្រែប្រួលគួរជាទីមោទនៈ ពិសេសការរក្សាបាននូវសន្តិភាព ពេញលេញ ស្ថេរភាពនយោបាយរឹងមាំ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ព្រមទាំងកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាមធ្យម ៧.៧% ក្នុងមួយឆ្នាំ។ លើមូលដ្ឋាននេះ អត្រានៃភាពក្រីក្របានធ្លាក់ចុះយ៉ាងលឿន ពីជាង ៥៣% ក្នុងឆ្នាំ ២០០៤ មកត្រឹម ១៦% នៅឆ្នាំ ២០១៣ ដែលធ្វើឱ្យកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ លើការ កាត់បន្ថយ ភាពក្រីក្រ និងលើវិស័យសង្គមកិច្ចមួយចំនួនទៀត មុនពេលកំណត់ឆ្នាំ ២០១៥។ ចំណែកឯ គោលដៅសេសសល់ក៏ត្រូវបានរំពឹងថា នឹងអាចសម្រេចបាននូវដំណាច់ឆ្នាំ ២០១៥ នេះដែរ។

បច្ចុប្បន្នកម្ពុជាកំពុងឆ្លងទៅក្នុងដំណាក់កាលបន្ទាប់ នៃការអភិវឌ្ឍ នោះគឺជាការឈានឡើងជា ប្រទេសមាន ចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៦ ខាងមុខ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល កម្ពុជាយល់ឃើញថា SDGs ទាំង ១៧ ដែលត្រូវបានបង្កើតឡើងលើមូលដ្ឋាន នៃ MDGs ពិតជាមានភាពសមស្រប សម្រាប់ បរិការណ៍កម្ពុជា ក្នុងការបន្តពង្រឹងសមិទ្ធិផលសម្រេច បានរយៈ ១៥ ឆ្នាំ កន្លងមក​ ហើយក៏មានសារសំខាន់ សម្រាប់គាំទ្រដល់អន្តរកាលរបស់កម្ពុជា ក្នុងការឈានចូលដំណាក់កាលដំបូង នៃប្រទេសមានចំណូល មធ្យមផងដែរ។ យ៉ាងណាក៏ដោយ ដើម្បីឆ្លើយតបឱ្យបានពេញលេញទៅនឹងបរិការណ៍ជាក់ស្តែងនឹងសេចក្តី ត្រូវការរបស់ខ្លួន កម្ពុជានឹងដាក់បញ្ជូលការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះឱ្យ ទៅជាគោលលដៅ បន្ថែមមួយទៀតនៅក្នុង SDGs។

ចំពោះទស្សនវិស័យ អំពីហិរញ្ញប្បទាន សម្រាប់សម្រេច SDGs រាជរដ្ឋាភិបាលកម្ពុជា សូមគាំទ្រ ចំពោះកិច្ច ព្រមព្រៀង និងរបៀបវារៈសកម្មភាព អាដីស អាបាបា (Addis Ababa Accord and Action Agenda)ដែលផ្តោតលើការកៀគរធនធានក្នុងស្រុក ដើម្បីបម្រើឱ្យសេចក្តីត្រូវការក្នុង ការអភិវឌ្ឍន៍។ ទោះជាយ៉ាងនេះក្តី កម្ពុជាស្នើសុំឱ្យមានការបន្តគាំទ្រមួយរយៈថែមទៀត ដល់ ប្រទេសទន់ខ្សោយ ដែលទទួលបានជោគជ័យក្នុង ការឈានឡើងទៅកាន់ដំណាក់កាល អភិវឌ្ឍន៍ បន្ត ដើម្បីប្រទេសទាំងនោះអាចឈរជើងរឹងមាំ សម្រាប់ការ ប្រកួតប្រជែងជាអន្តរជាតិ តាមរយៈការបន្តផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ទាំងជាហិរញ្ញប្បទានជាសំណង ទាំងជា ឥណទានសប្បទាន ដើម្បីដោះស្រាយតម្រូវការជាមូលដ្ឋាននានា ពិសេសបញ្ហាគម្លាត ហេដ្ឋារចនាសម្ព័ន្ធ និងការកសាងសមត្ថភាពធនធានមនុស្ស និងស្ថាប័ន។

ការសម្រេចបាននូវកុងសង់ស៊ុស លើរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥ គឺជាសមិទ្ធផល ដ៏សំខាន់របស់ មេដឹកនាំពិភពលោកនាពេលនេះ។ ក៏ប៉ុន្តែ ការធានាឱ្យបានថា របៀបវារៈដែល ត្រូវបានដាក់ចេញមកនេះពិត ជានឹងសម្រេចបានជាលទ្ធផលជាក់ស្តែងតាមការរំពឹងទុកនោះ គឺកំពុងតែស្ថិតជាបញ្ហាប្រឈមរបស់យើង ទាំងអស់គ្នានៅឡើយ។ ហេតុនេះខ្ញុំយល់ឃើញថា មានកិច្ចការជាគន្លឺះមួយចំនួនដែលយើងទាំងអស់គ្នាត្រូវ ខិតខំរួមគ្នាធ្វើ គឺ៖

– ទី១. ធានាសម្រេចឱ្យបាននូវការអនុវត្តនូវកិច្ចសន្យាបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ ពី សំណាក់ប្រទេស អ្នកផ្តល់ជំនួយ ក្នុងទំហំ ០.៧% នៃចំណូលជាតិសរុប ទៅដល់ប្រទេស កំពុងអភិវឌ្ឍន៍ និងក្នុងទំហំ ០.១៥-០.២០% នៃចំណូលជាតិសរុប ទៅដល់ប្រទេសមានការ អភិវឌ្ឍន៍តិចតួច។

– ទី២. បន្តលើកកម្ពស់គោលនយោបាយពាណិជ្ជកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម ព្រមទាំង ផ្តល់ភាព អនុគ្រោះដល់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងស្មារតីធានាឱ្យបានថា ផលប្រយោជន៍ ដែលទទួលបានពីការធ្វើ សកលភាវូបនីយកម្ម ត្រូវបានបែងចែកប្រកបដោយសមធម៌ និងប្រសិទ្ធិភាព។

– ទី៣. បន្តពង្រឹងស្ថេរភាព​ និងពិពិធកម្មវិស័យហិរញ្ញវត្ថុ នវានុវត្តន៍ និងលើកកម្ពស់តួនាទី និងជីវភាព របស់វិស័យឯកជន ដើម្បីបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុ សម្រាប់ឈានទៅ សម្រេចបាននូវ SDGs។

– ទី៤. បន្តពង្រឹងភាពជាម្ចាស់របស់ប្រទេស តាមរយៈការកសាងភាពជាដៃគូរវាងបណ្តា តួអង្គអភិវឌ្ឍន៍ ទាំងអស់ ទាំងដៃគូអភិវឌ្ឍន៍ទ្វេភាគី និងពហុភាគី វិស័យឯកជន និងតួអង្គ អភិវឌ្ឍន៍ដទៃទៀត។ និង

– ទី៥. ធានាឱ្យបាននូវភាពស៊ីសង្វាក់គ្នា ប្រកបដោយតម្លាភាព និងការទទួលខុសត្រូវ រវាងគោលនយោ បាយរបស់ដៃគូអភិវឌ្ឍន៍ទ្វេភាគី និងពហុភាគី ជាមួយនឹងអាទិភាព នៃគោលនយោបាយជាតិ និងជាមួយ SDGs។

ជាទីបញ្ចប់ ខ្ញុំមានជំនឿថា របៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥ និងក្លាយជាឧបករណ៍មួយ ដ៏សំខាន់ សម្រាប់ជួយឱ្យប្រទេសទាំងអស់ប្រកាន់ខ្ជាប់នូវមាគ៌ាអភិវឌ្ឍន៍មួយត្រឹមត្រូវ ដែលនឹង អាចធានាឱ្យមនុស្ស ជំនាន់ក្រោយរស់នៅក្នុងសង្គមមួយប្រកបដោយភាពសុខដុមរមនា និង ភាពរុងរឿង៕
សូមអរគុណចំពោះការយកចិត្តទុកដាក់ស្តាប់

Friday, September 25, 2015

រាជរដ្ឋាភិបាលកម្ពុជា សម្រេចដំឡើងប្រាក់បៀវត្សមូលដ្ឋានឆ្នាំ២០១៦ ក្នុងអត្រា ១២ភាគរយ និងប្រាក់បំណាច់មុខងារ មន្រ្តីរាជការស៊ីវិល

តាមសេចក្តី​ណែនាំបន្ថែម ស្តីពីការ​រៀបចំគម្រោង​ថវិកា ចំណាយ​បុគ្គលិក (ជំពូក៦៤) ឆ្នាំ២០១៦ និងយោងតាម​ចំណារ របស់រាជ​រដ្ឋាភិបាល សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែ តា​មរយៈឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការដំ​ឡើងបៀវត្សមូលដ្ឋាន និងចំណាយប​ន្ទុកបុគ្គលិក សម្រាប់ឆ្នាំ​២០១៦ ក្នុងអត្រា ១២ភាគរយ ដោយ​អនុវត្តចាប់ពីខែមករា។
សេចក្តីជូនដំ​ណឹងរបស់ក្រសួង​សេដ្ឋកិច្ច និងហិរ​ញ្ញវត្ថុ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ បានលើកឡើងថា ក្របខ័ណ្ឌនៃការ​ដំឡើងបៀវ​ត្ស និងចំណាយ​បន្ទុកបុគ្គលិក សម្រាប់​ឆ្នាំ២០១៦ រួម​មាន ដំឡើង​បៀវត្សមូល​ដ្ឋាន ក្នុងអត្រា ១២ភាគរយ ដោយ​អនុវត្តចាប់ពី​ខែមករា ឆ្នាំ២០១៦ ទៅសម្រាប់​មន្ត្រីរាជការទាំង​អស់។ ការដំឡើងប្រា​ក់បំណាច់ មុខងារសម្រាប់​មន្ត្រីរាជការទាំង​អស់ នឹងចាប់​ផ្តើមអនុវត្តចាប់​ពីខែមេសា ឆ្នាំ២០១៦ ទៅ ដែលក្នុង​នោះប្រាក់​បំណាច់មុខងារមន្ត្រីរាជ​ការស៊ីវិល នឹងត្រូវ​ដំឡើង សម្រាប់​អ្នកទទួលបា​នចាប់ពី​ក្រោម ៥០០.០០០រៀល ក្នុង១ខែ ដោយប្រាក់​បំណាច់​មុខងារទាប​បំផុត នឹងត្រូវ​ដំឡើងពី ១៥០.០០០រៀល ក្នុង១ខែ ដល់ ២៥០.០០០រៀល ក្នុង១ខែ។ ចំនួនមន្ត្រីជាប់​កិច្ច​សន្យា ត្រូវរក្សា​ក្នុងចំនួន ដែល​ប្រើប្រាស់​បច្ចុប្បន្ន និងដំឡើង​ប្រាក់ឧបត្ថម្ភ ៤០០.០០០រៀល ក្នុង១ខែ ដោយអនុ​វត្តចាប់ពីខែមេសា ឆ្នាំ២០១៦។

ក្រសួង​សេដ្ឋកិច្ច ក៏នឹងគ្រោង​ដំឡើង ប្រាក់ឧបត្ថម្ភក្រុម​ប្រឹក្សារាជធា​នី ខេត្ត-ក្រុង-ស្រុក ខណ្ឌ-ឃុំ សង្កាត់ និងមន្ត្រីភូមិ ដោយចាប់​អនុវត្ត ពីខែមេសា ដល់ខែធ្នូ ឆ្នាំ២០១៦ ដូចជា រដ្ឋបាលថ្នាក់ក្រោម​ជាតិ ថ្នាក់រាជធានី-ខេត្ត មានមុខតំ​ណែងជាប្រធាន​ក្រុមប្រឹក្សា នឹងទទួល​បានប្រាក់ឧបត្ថម្ភ ពីខែ​មេសា ដល់ខែធ្នូ ឆ្នាំ២០១៦ ចំនួន ១.០៩០.០០០រៀល។ ថ្នាក់ក្រុង-ស្រុក-ខណ្ឌ មុខតំណែង​ជា ប្រធានក្រុមប្រឹក្សា នឹងទទួលបាន​ប្រាក់ឧបត្ថម្ភ ពីខែមេ​សា ដល់ខែធ្នូ ឆ្នាំ២០១៦ ចំនួន ៨៧០.០០០រៀល។ ថ្នាក់ឃុំ សង្កាត់ មានតំណែង​ជាមេឃុំ ចៅសង្កាត់ នឹងទទួល​បានប្រាក់ឧបត្ថម្ភ ពីខែមេ​សា ដល់ខែធ្នូ ឆ្នាំ២០១៦ ចំនួន ៧៥០.០០០រៀល និងថ្នាក់ភូ​មិ មានតំណែងជា​មេភូមិ នឹងទទួលបានប្រា​ក់ឧបត្ថម្ភ ពីខែមេសា ដល់ខែធ្នូ ឆ្នាំ២០១៦ ចំនួន ២០០.០០០រៀល៕

អាជ្ញាធរជាតិអប្សរា បំភ្លឺចំពោះការផ្សាយព័ត៌មានបំភ្លៃការពិត របស់វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) កាលពីពេលកន្លងទៅថ្មីៗនេះ

យោងតាម​សេចក្តី​បំភ្លឺព័ត៌មានរបស់​អាជ្ញាធរជាតិអប្សរា ​ថ្ងៃទី ២៥ ខែកញ្ញា​ ឆ្នាំ២០១៥នេះ ​អំពីការផ្សាយរប​ស់វិទ្យុសំឡេ​ងប្រជា​ធិបតេយ្យ (VOD) ថ្ងៃទី ២២ ខែក​ញ្ញា ឆ្នាំ២០១​៥ ស្តីពីអាជ្ញាធ​​រជាតិអប្សរា នឹ​ងហាមភ្ញៀ​វទេសចរ​ពាក់ស្បែកជើងកែង​ចោត និងស្លៀកពា​ក់ស៊ិចស៊ីចូលប្រា​សាទ ​បានប​ញ្ជាក់ឲ្យដឹងថា ​អាជ្ញាធរជាតិ​អប្សរា សូ​មសម្តែង​ការសោក​ស្តាយយ៉ាងខ្លាំង​ចំពោះវិទ្យុ​សំ​ឡេងប្រជា​​ធិ​បតេយ្យ (​VOD) ដែលបានផ្សា​យចេញនូ​វខ្លឹមសារបំភ្លៃការពិតមួ​យចំនួ​នពាក់ព័ន្ធនឹ​​ងការងា​ររបស់អាជ្ញា​ធរជា​តិអប្សរា ហើយខ្លឹម​សារនោះអាចបណ្តា​លឲ្យមានការ​យល់ច្រឡំ​យ៉ាងធ្ងន់ធ្ងរ ពី​សា​ធារណជ​នចំពោះ​អាជ្ញាធរជាតិអប្ស​រា។
សេចក្តីបំភ្លឺព័ត៌​មានរបស់អា​ជ្ញាធរជាតិ​អ​ប្សរាបាន​បន្ថែមថា ការបំ​ភ្លៃពាក្យស​ម្តី​មិនស្របតា​មការ​លើ​កឡើ​ងរ​បស់មន្ត្រីជំនា​ញខាងផ្នែ​កទេសច​រណ៍នៃអាជ្ញា​ធរជាតិ​អប្សរាត្រ​ង់ថា «តាមការកត់សម្គា​ល់កន្លងមក មាន​ភ្ញៀវទេស​ចរជា​តិ និងអន្តរជា​តិស្ត្រី​ប្រមា​ណ៥០% ​បា​នពា​ក់ស្បែក​ជើងកែងចោ​តចូលទស្សនា​ប្រាសាទអង្គរ»។ ការពិ​តឃ្លាត្រ​ង់នេះ​ គ្រាន់តែការលើកឡើងជាឧទា​ហរណ៍តូចមួយថា « ​អីចឹងយើង​ស្រម៉ៃ​មើ​ល  បើក្នុងហ្នឹ​ងមាននារី៥០% ៣០០០នា​ក់ជាង ​ពាក់ស្បែក​ជើងកែង​ចោតគីកកុ​កៗដើ​រលើថ្មី តើមានបញ្ហា? ហ្នឹងជាបញ្ហាដែលខា​ងទេសច​រណ៍​អប្សរាត្រូវគិត»។​ ដូច្នេះកា​របំភ្លៃ​ពាក្យសម្តី​ខុស​ពីការពិត អាចនាំឲ្យសាធារណ​ជនមានកា​រយល់ច្រ​ឡំយ៉ាងធ្ងន់ធ្ងរថា បច្ចុប្បន្នមានភ្ញៀវទេសចរស្ត្រីប្រមាណ៥០%​​ បានពាក់ស្បែ​កជើង​កែងចោតចូ​លទស្សនាប្រា​សាទអង្គរ។ ការបំភ្លៃពាក្យ​សម្តីបែបនេះបង្ហាញឲ្យ​ឃើញ​ពីកង្វះខា​តវិជ្ជាជីវៈផ្នែកសា​រព័ត៌មាន ដែលវិទ្យុ​សំឡេងប្រ​ជាធិបតេយ្យ (VOD) ត្រូវតែបំ​​ពេញឲ្យ​បានដាច់​ខាតក្នុងការនាំយ​កព័ត៌មាន​​ត្រឹមត្រូវជូន​សាធារណជន​និងធ្វើឲ្យ​វិទ្យុនេះ​បាត់​បង់ការជឿទុ​កចិត្តពីអ្នកស្តាប់ទូ​ទៅ។

អាជ្ញាធ​រជា​តិអប្សរា​​បា​​នបន្តថា ការលើ​កឡើង​ពីមតិរបស់​លោក ​ធុយ ចាន់ធួ​ន ដែលលើកឡើងថា​ « អាជ្ញាធរ​​ជាតិអប្សរា គ្មា​នមន្ត្រីជំនា​​ញបុរាណវិទ្យា​​ច្បាស់លា​ស់ ទើបធ្វើ​ឲ្យភ្ញៀវទេ​សចរ​ខ្វះការយល់ដឹ​ង» និងថា «គិ​តឲ្យមែនទែ​នពីរឿ​ងរកមនុស្ស​ឲ្យមានជំ​នាញ មនុស្សដែ​លចេះ​ធ្វើកា​រ កុំចង់បានធំ​ ឬច​ង់ធ្វើការកន្លែង​មានលុយ ​រួចទៅថា​ ខ្ញុំអត់​ចេះចាត់ចែង»។ ​ចំពោះការ​លើកឡើ​ងនេះ អាជ្ញា​ធរជាតិ​​អប្សរា សូម​​បដិសេធទាំងស្រុង​ ដោយនេះគឺជាការលើកឡើង​ដោយខ្វះ​សុភវិនិ​ច្ឆ័យ និង​​គ្មានមូល​ដ្ឋានពិតប្រា​កដដែលពុំអា​ចទទួលយក​បាន។ អំពីធនធា​នមនុស្ស អ្នកជំ​នាញការរបស់អា​ជ្ញាធរជាតិអប្សរា ទាំងផ្នែកបុរា​ណវិទ្យា និងវិ​ស្វកម្មទឹក ត្រូវបានទទួល​ស្គាល់ជា​អន្តរជាតិ​ក្នុងកម្រិត​អង្គការយូ​ណេស្កូ​ ហើយ​តែងតែទ​ទួលបា​នការអញ្ជើ​ញពីសំណា​​ក់សាកលវិ​​ទ្យាល័​យបរទេ​ស​ជារៀងរាល់ឆ្នាំ ​ដើម្បីឧទ្ទេ​សនា​មជូនសិស្សនិ​ស្សិត​របស់គេ។​ រឺឯផ្នែកជំ​នាញជួ​សជុលប្រា​សា​ទដែ​លកសា​ងពីថ្ម​ភក់ ឬឥដ្ឋ ​គឺត្រូវប្រទេស​ជាមិត្តមួ​យចំនួន ​ដូចជាប្រទេ​សមីយ៉ាន់​ម៉ា និងប្រទេ​សឥណ្ឌូ​ណេស៊ី បានសុំចែក រំលែកបទពិសោធ​ន៍ផងដែ​រ។ ចំណុចខា​ងលើទាំង​​នេះ អាចបញ្ជា​​ក់ឲ្យឃើញថា ​​អាជ្ញាធរជា​តិអប្សរា មានធន​ធានមនុស្ស​​ដែលមា​នសមត្ថភា​ពពេញលេញ ក្នុងការរៀ​បចំផែនការយុទ្ធសាស្ត្រ ដោ​យគិតទុក​ជាមុន​នូ​វបញ្ហាប្រ​ឈម ​និងរៀបចំ​ផែ​នការសកម្ម​ភាព​ការងារនានារប​ស់ខ្លួន៕

អត្ថបទ៖ ច័ន្ទ ទេវី






លិខិតជូនពរ និងអបអរសាទរ របស់គណបក្សប្រជាជនកម្ពុជាសាខាប្រចាំរដ្ឋញ៉ូជីរស៊ី


សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាគន្លឹះចំនួនពីរ នៅក្នុងកិច្ចប្រជុំកំពូល របស់អង្គការ សហប្រជាជាតិ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាគន្លឹះចំនួនពីរ នៅក្នុងកិច្ចប្រជុំកំពូល របស់ អង្គការសហប្រជាជាតិ ស្តីពីរបៀបវារៈ នៃការអភិវឌ្ឍក្រោយឆ្នាំ២០១៥។ ជាមួយគ្នានេះ ក្នុងឱកាសស្នាក់នៅបូរីញូវយ៉ក សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងទទួលជួបសម្ភាសន៍ជាមួយ ផលិតករ ខ្សែភាពយន្ត នៃក្រុមហ៊ុន Ithaca Filmworks ហើយនិងជួបសំណេះសំណាល ជាមួយតំណាងបងប្អូនជនរួមជាតិខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិក ជាង២០០នាក់ ។

តាមប្រភពព័ត៌មានដែលបានផ្ដល់ពីអ្នកយកពត៌មានពិសេស របស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិ កម្ពុជា បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់អាកាស យានដ្ឋាន អន្តរជាតិ John F. Kennedy បូរីញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង ២០និង៥៥នាទី ម៉ោងនៅទីក្រុងញូយ៉ក ថ្ងៃទី២៣កញ្ញា ត្រូវនឹង ម៉ោង ៧និង៥៥នាទី ព្រឹកថ្ងៃទី២៤កញ្ញា ម៉ោងនៅប្រទេសកម្ពុជា ។

សូមរម្លឹកថា សម្ដេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅកាន់ បូរីញូវយ៉ក ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ ស្តីពីរបៀបវារៈនៃការអភិវឌ្ឍ ក្រោយឆ្នាំ២០១៥ នៅទីស្នាក់ការធំរបស់អង្គការសហប្រជាជាតិ បូរីញូយ៉ក សហរដ្ឋអាមេរិក ដែលនឹងប្រារព្ធធ្វើឡើងនៅពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧កញ្ញា។

វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានគារវកិច្ចស្វាគមន៍ ពីសំណាក់ ឥស្សរជនជាន់ខ្ពស់ តំណាងឯកឧត្តមអគ្គលេខាធិការអង្គការ សហប្រជាជាតិ, ឯកឧត្តម ទុយ រី ឯកអគ្គរាជទូត តំណាងអចិន្រៃ្តយ៍ប្រចាំអង្គការសហប្រជាជាតិ ព្រមទាំង ឥស្សរជនអ្នកការទូត របស់ព្រះរាជាណាចក្រម្ពុជាជាច្រើនរូប ។  ដោយឡែក វត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញដល់សណ្ឋាគារ ស្នាក់អាស្រ័យរបស់សម្តេច ក៏ត្រូវបាន គារវកិច្ចស្វាគមន៍យ៉ាង ស្និទ្ធស្នាល រាក់ទាក់ ពីសំណាក់ ថ្នាក់ដឹកនាំ និងមន្រ្តីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងវ៉ាស៊ីនតោន ព្រមទាំងពីសំណាក់ ជនរួមជាតិកម្ពុជា ដែលរស់នៅតាមបណ្តារដ្ឋមួយចំនួននៃសហរដ្ឋអាមេរិក ។

នៅក្នុងឱកាស នៃការស្នាក់អាស្រ័យនៅបូរីញូវយ៉ក សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែង សុន្ទរកថាគន្លឹះចំនួនពីរ នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ ស្តីពីរបៀបវារៈ នៃការអភិវឌ្ឍក្រោយឆ្នាំ២០១៥ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបសម្ភាសន៍ ជាមួយនឹងអ្នកផលិតខ្សែភាពយន្ត នៃក្រុមហ៊ុន Ithaca Film Works រួមទាំងការជួបសំណេះ សំណាលជាមួយតំណាងបងប្អូនជនរួមជាតិខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិក ជាង២០០នាក់ ផងដែរ ៕