យោងតាមសេចក្តីជូនដំណឹង
របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៥
បានបញ្ជាក់ឲ្យដឹងថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនកម្មករ និយោជិត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ
សូមម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថានទាំងអស់
ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ ស្តីពីការងារអនុវត្តនូវចំណុច២៖ គឺទី១.
អនុញ្ញាតឲ្យកម្មករ និយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួលនាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ
ក្នុងកំឡុងពេល៤ថ្ងៃគឺ ថ្ងៃទី ១១-១២-១៣ និងថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៥
ជំនួសថ្ងៃអាទិត្យទី១១។ ទី២. ខិតខំរៀបចំបើកប្រាក់ឈ្នួលកម្មករ និយោជិតឲ្យបានមុនថ្ងៃបុណ្ឌភ្ជុំបិណ្ឌ។
បើពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលទេ សូមអនុញ្ញាតឲ្យកម្មករ
និយោជិតទទួលប្រាក់បុរេប្រទានយ៉ាងតិច ៥០% មុនពេលបុណ្យភ្ជុំបិណ្ឌ៕
No comments:
Post a Comment